តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល

សន្តិសុខ និង សង្គម

មនុស្សកាន់តែច្រើន ទំនងជាស្លាប់ដោយសារភាពអត់ឃ្លាន ច្រើនជាងសង្គ្រាមនៅហ្កាហ្សា

2024/01/18 09:26:56 pm        165
ប្រធានមូលនិធិវិនិយោគប៉ាឡេស្ទីនលោក Mohammed Mustafa បាននិយាយកាលពីថ្ងៃពុធ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា មនុស្សកាន់តែច្រើននៅក្នុងតំបន់ហ្កាហ្សា ទំនងជាស្លាប់ដោយសារភាពអត់ឃ្លាន និងទុរ្ភិក្ស ច្រើនជាងសង្គ្រាម។លោក Mustafa បាននិយាយថា សហគមន៍អន្តរជាតិ ចាំបាច់ត្រូវមានចំណាត់ការឲ្យបានឆាប់រហ័ស ដើម្បីបញ្ចៀសសេណារីយ៉ូបែបនេះ ហើយលោកបានឃើញដំណោះស្រាយនយោបាយ ដែលមើលឃើញការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាព ជាភាពចាំបាច់ភ្លាមៗ។លោកបាននិយាយថា អ៊ីស្រាអែល ចាំបាច់ត្រូវជួយសម្រេចគោលដៅរបស់រដ្ឋប៉ាឡេស្ទីន ដើម្បីធានាបានស្ថិរភាព និងវិបុលភាពផ្ទាល់របស់ពួកគេ។សង្គ្រាមបានរុញច្រានប្រជាជនភាគច្រើននៅតំបន់ហ្កាហ្សាចំនួន ២,៣លាននាក់ ចេញពីលំនៅឋានរបស់ពួកគេ ដែលមួយចំនួនបានភៀសខ្លួនចេញជាច្រើនដង និងបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ ដោយស្បៀងអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ធ្លាក់ចុះដល់កម្រិតទាប។មន្ត្រីសុខាភិបាលក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា យុទ្ធនាការរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ចាប់តាំងពីការវាយលុករបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា បានប្រែក្លាយទឹកដី ប៉ាឡេស្ទីន ភាគច្រើនទៅជាដីវាលសំរាម បណ្តាលឲ្យមនុស្សជាង ២៤.០០០នាក់ស្លាប់ និងរបួសប្រមាណ ៦១.០០០នាក់។

មន្ត្រីប៉ាឡេស្ទីន៖ យ៉ាងហោចណាស់ប្រាក់១៥ពាន់លានដុល្លារ ត្រូវការសម្រាប់សាងសង់លំនៅឋាននៅហ្កាហ្សា

2024/01/18 08:39:52 pm        245
ប្រធានមូលនិធិវិនិយោគប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធថា ថវិកាយ៉ាងហោចណាស់១៥ពាន់លានដុល្លារ នឹងត្រូវការដើម្បីសាងសង់លំនៅឋានឡើងវិញនៅក្នុងតហ្កាហ្សា ដោយគូសបញ្ជាក់អំពីទំហំនៃការបំផ្លិចបំផ្លាញ បណ្តាលមកពីការវាយលុករបស់អ៊ីស្រាអែល។ ប្រធានមូលនិធិ លោក Mohammed Mustafa បាននិយាយថា របាយការណ៍អន្តរជាតិ បានបង្ហាញថា លំនៅឋានចំនួន ៣៥០.០០០ខ្នង បានរងការបំផ្លាញទាំងស្រុង ឬដោយផ្នែកនៅក្នុងតំបន់ហ្កាហ្សា។ លោកបាននិយាយថា ការសន្មត់ថាលំនៅឋាន ១៥០.០០០ខ្នង ក្នុងចំណោមលំនៅឋានទាំងនោះ នឹងចាំបាច់ត្រូវសាងសង់ឡើងវិញក្នុងតម្លៃជាមធ្យម ១០០.០០០ដុល្លារក្នុងមួយខ្នង ដែលថវិកា១៥ពាន់លានដុល្លារអាមេរិកគឺសម្រាប់លំនៅឋានខូចខាត។ លោកបាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថា យើងនៅ មិនទាន់និយាយអំពីហេដ្ឋារចនាសម្ព័ន្ធ យើងមិនទាន់បាននិយាយអំពីមន្ទីរពេទ្យដែលរងការខូចខាត និងបណ្តាញអគ្គិសនីនៅឡើយទេ។ អ៊ីស្រាអែល បានកម្ទេចឲ្យទៅជាផេះផង់នៅក្នុងទឹកដីភាគច្រើន ជាយុទ្ធនាការមួយដែលអាជ្ញាធរសុខាភិបាល តំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថាបានសម្លាប់មនុស្ស ២៤.៤៤៨នាក់ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមប៉ាឡេស្ទីន បានបញ្ឆេះសង្រ្គាមដោយការវាយសម្រុកចូលប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងបានចាប់មនុស្ស ២៤០ នាក់ធ្វើជាចំណាប់ថ្នូរ។តួលេខ ដែលបានចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បង្ហាញថា លំនៅឋានជាង ៣៦០.០០០ខ្នង បានរងការខូចខាតធ្ងន់ធ្ងរ ឬដោយផ្នែក ហើយជាង ៧០.០០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង។លោក Mustafa បាននិយាយថា មេដឹកនាំប៉ាឡេស្ទីន នឹងបន្តផ្តោតលើជំនួយមនុស្សធម៌ រួមមានអាហារ និងទឹក ប៉ុន្តែនៅទីបំផុតក៏ផ្តោតការយកចិត្តទុកដាក់លើការផ្លាស់ប្តូរទៅការកសាងឡើងវិញផងដែរ។

ឧទ្ធម្ភាគចក្រ និងរថក្រោះរបស់អ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការនៅជិតព្រំដែនហ្កាហ្សា

2024/01/18 07:29:46 pm        274
រថយន្ត និងរថក្រោះ របស់អ៊ីស្រាអែល ត្រូវបានគេឃើញនៅជុំវិញតំបន់ហ្កាហ្សា ពីភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ រួមជាមួយឧទ្ធម្ភាគចក្រ កំពុងបាញ់ផ្លោងចូលទៅក្នុងតំបន់ហ្កាហ្សា ហើយមានផ្សែងហុយឡើងយ៉ាងខ្មួលខ្មាញ់។កងកម្លាំងអ៊ីស្រាអែល បានវាយប្រយុទ្ធតាមវិធីរបស់ពួកគេទៅកាន់ភាគកណ្តាលទីក្រុង Khan Younis រយៈពេលជាងមួយខែមកហើយ ហើយរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បាននិយាយថា ប្រតិបត្តិការយោធាដ៏ខ្លាំងក្លានៅភាគខាងត្បូងកំពុងតែខិតចូលជិត ជាច្រើនសប្តាហ៍បន្ទាប់ពីសេចក្តីថ្លែងការណ៍ស្រដៀងគ្នាអំពីតំបន់ហ្កាហ្សាភាគខាងជើង។ទោះជាយ៉ាងណា ការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅទីក្រុង Jabalia ដែលមានប្រជាជនរស់នៅច្រើន នៅភាគខាងជើងតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីរថក្រោះអ៊ីស្រាអែល បានដកថយពីផ្នែកមួយចំនួននៅភាគខាងជើង ដែលពួកគេបានចាកចេញកាលពីសប្តាហ៍មុន។អ៊ីស្រាអែល បានប្រកាសថាកំពុងកាត់បន្ថយប្រតិបត្តិការរបស់ខ្លួននៅភាគខាងជើងតំបន់ហ្កាហ្សា នៅដើមខែមករានេះ ជាផ្នែកនៃអ្វីដែលខ្លួនបាននិយាយថា នឹងក្លាយជាវិធីសាស្រ្តដាក់គោលដៅបន្ថែមទៀតនៅក្នុងសង្គ្រាមប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីប្រតិបត្តិការដែលបានធ្វើឱ្យតំបន់លំនៅឋានទាំងមូលរាបដល់ដី។

អាកាសធាតុត្រជាក់ខ្លាំងនៅសហរដ្ឋអាមេរិក ជំរុញឱ្យមានតម្រូវការថាមពល និងឧស្ម័នខ្ពស់បំផុត

2024/01/18 07:22:31 pm        239
សីតុណ្ហភាពត្រជាក់ខ្លាំងនៅក្នុងតំបន់មួយចំនួនរបស់សហរដ្ឋអាមេរិក បានបង្កឱ្យមានតម្រូវការថាមពលខ្ពស់បំផុតនៅក្នុងផ្នែកខ្លះនៃប្រទេសកាលពីថ្ងៃពុធ (១៧ មករា) បន្ទាប់ពីលំនៅឋាន និងអាជីវកម្មជាច្រើនបានប្រើប្រាស់ឧស្ម័នធម្មជាតិក្នុងបរិមាណដ៏ច្រើនសម្រាប់កម្ដៅ និងផលិតថាមពល។ព្យុះរដូវរងាដ៏ធ្ងន់ធ្ងរបានធ្វើឱ្យព្រិលធ្លាក់ពាសពេញផ្នែកដ៏ធំទូលាយនៃប្រទេសក្នុងសប្តាហ៍នេះ ដោយធ្វើឲ្យបិទរោងចក្រចម្រាញ់ប្រេងនៅឈូងសមុទ្រក្នុងរដ្ឋតិចសាស់ បង្កឱ្យដំណើរការខុសប្រក្រតីដល់រោងចក្រចម្រាញ់ប្រេងដទៃ និងកាត់បន្ថយការផលិតប្រេងរបស់រដ្ឋ ណស ដេខូតា (North Dakota) ចំនួនពាក់កណ្តាល។ទីភ្នាក់ងាររដ្ឋាភិបាលបាននិយាយថា មូលដ្ឋានប្រើប្រាស់ថាមពលដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ថេនីសស៊ី វ៉ាឡេយ (Tennessee Valley) បានឃើញកំណត់ត្រានៃតម្រូវការខ្ពស់បំផុតកាលពីព្រឹកថ្ងៃពុធ នៅពេលដែលតម្រូវការបានកើនឡើងដល់ ៣៤.៥២៦មេហ្គាវ៉ាត់ ដោយវាលើសពីកម្រិតខ្ពស់បំផុតដែលបានកំណត់កាលពីខែសីហា ឆ្នាំ២០០៧។ទោះបីជាមានការដាច់អគ្គិសនីខ្លះក៏ដោយ ក៏ប្រព័ន្ធថាមពល និងឧស្ម័នរបស់ប្រទេសនេះបានដំណើរការយ៉ាងទូលំទូលាយ ហើយឧស្ម័នហ្គាសបន្តហូរចេញផ្គត់ផ្គង់ ជៀសវាងផលវិបាកនៃព្យុះដ៏មហន្តរាយដូចកាលពីបីឆ្នាំមុន។ អាកាសធាតុត្រជាក់ខ្លាំងក្នុងខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើឱ្យមនុស្សរាប់លាននាក់នៅក្នុងរដ្ឋតិចសាស់ និងរដ្ឋភាគកណ្តាលផ្សេងទៀតរបស់សហរដ្ឋអាមេរិកគ្មានថាមពល ទឹក និងកម្ដៅអស់រយៈពេលជាច្រើនថ្ងៃ ហើយបណ្តាលឱ្យមនុស្សជាង ២០០នាក់បានស្លាប់៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ការវាយប្រហារលើអ៊ីស្រាអែល នឹងបញ្ចប់ ប្រសិនបើសង្គ្រាមហ្កាហ្សា ត្រូវបញ្ឈប់

2024/01/18 07:15:25 pm        139
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធ (១៧ មករា) ថាការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល និងផលប្រយោជន៍របស់រដ្ឋជី្វហ្វនេះដោយចលនា «អ័ក្សនៃការតស៊ូ» នឹងបញ្ឈប់ ប្រសិនបើសង្គ្រាមហ្កាហ្សាបានបញ្ចប់ ដោយព្រមានថាជម្លោះនេះអាចបង្កើនភាពតានតឹងនៅទូទាំងមជ្ឈឹមបូព៌ា។សាធារណរដ្ឋអ៊ីស្លាមមួយនេះ គាំទ្រក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស ក្នុងសង្រ្គាមរបស់ខ្លួនជាមួយអ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាក្នុងការវាយលុកតាមអាកាស និងជើងគោក ហើយទីក្រុងតេអេរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក ថាបានគាំទ្រនូវអ្វីដែលខ្លួនហៅថាឧក្រិដ្ឋកម្មអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។លោក អាមីរ៉ាបឌូលឡាហអៀន (Amirabdollahian) បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដេវ៉ូស ថា «ការបញ្ចប់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា នឹងនាំទៅដល់ការបញ្ចប់សកម្មភាពយោធា និងវិបត្តិនៅក្នុងតំបន់។ សន្តិសុខនៃសមុទ្រក្រហមត្រូវបានចងភ្ជាប់ទៅនឹងការវិវឌ្ឍន៍នៅហ្កាហ្សា ហើយមនុស្សគ្រប់គ្នានឹងរងទុក្ខ ប្រសិនបើឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលនៅហ្កាហ្សាមិនបញ្ឈប់ ហើយសមរភូមិនៃចលនាតស៊ូទាំងអស់នឹងនៅតែសកម្ម»។កងជីវពលហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ ដែលបានកំណត់គោលដៅលើការដឹកជញ្ជូនសមុទ្រក្រហម នៅក្នុងអ្វីដែលខ្លួនហៅថា សាមគ្គីភាពជាមួយប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល បានគំរាមកំហែងធ្វើ «ការឆ្លើយតបដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាព» ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេសលើគោលដៅរបស់ខ្លួននៅយ៉េមែន៕

អាកាសធាតុរដូវរងាដ៏ធ្ងន់ធ្ងររំខានដល់ការធ្វើដំណើរទូទាំងទ្វីបអឺរ៉ុប

2024/01/18 07:09:07 pm        129
ភ្លៀងធ្លាក់ដ៏ត្រជាក់នៅភាគកណ្តាល និងភាគខាងត្បូងប្រទេសអាឡឺម៉ង់ បានបញ្ឈប់ជើងហោះហើររាប់រយជើង និងរំខានដល់ការធ្វើដំណើរតាមរថភ្លើងកាលពីថ្ងៃពុធ (១៧ មករា) ខណៈដែលព្រិលធ្លាក់ខ្លាំងនៅក្នុងរដ្ឋធានីរបស់ប្រទេសន័រវេស នាំឱ្យមានការបិទអាកាសយានដ្ឋានសំខាន់របស់ខ្លួនជាបណ្តោះអាសន្ន។អ្នកនាំពាក្យម្នាក់បាននិយាយថា អាកាសយានដ្ឋាន ហ្វ្រែងហ្វឺដ (Frankfurt) ដ៏ធំរបស់ប្រទេសអាឡឺម៉ង់ បានលុបចោលជើងហោះហើរទាំងអស់នៅពេលរសៀល ដោយសារយន្តហោះមិនអាចហោះចេញបានព្រោះទឹកកកបានគ្របដណ្ដប់ពីលើ ប៉ុន្តែក្រោយមកបានដំណើរការឡើងវិញជាមួយនឹងសមត្ថភាពមានកំណត់ ដោយបន្ថែមថាស្ថានភាពនៅតែមិនប្រាកដប្រជា។អាកាសយានដ្ឋាន អូស្លូ (Oslo) ក៏បានបើកដំណើរការឡើងវិញដែរ ប៉ុន្តែបាននិយាយថា ខ្លួនប្រឈមនឹងការពន្យារពេលដ៏ធំ ដែលបានធ្វើឱ្យអ្នកដំណើរជាច្រើននាក់ជាប់គាំង។ ជើងហោះហើរប្រហែល ៦៨០ជើងក្នុងចំណោម ១.០៤៧ជើងនៃការមកដល់ និងការចាកចេញរបស់អាកាសយានដ្ឋាន ហ្វ្រែងហ្វឺដ ដែលបានគ្រោងទុក ត្រូវបានលុបចោលនៅថ្ងៃនោះ។ នៅអាកាសយានដ្ឋាន ម៉ូនីច (Munich) ជើងហោះហើរចំនួន ២៥៤ជើង ត្រូវបានលុបចោល ហើយអាកាសយានដ្ឋានតូចមួយនៅភាគខាងត្បូងនៃទីក្រុង សាអាប្រ៊ូកខិន (Saarbruecken) បានបញ្ឈប់ប្រតិបត្តិការទាំងស្រុង៕

ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា ពីការវាយប្រហាររបស់អ៊ីស្រាអែល កើនឡើងដល់ ២៤.៤៤៨នាក់

2024/01/18 07:05:55 pm        117
ក្រសួងសុខាភិបាលប៉ាឡេស្ទីន ស្ថិតក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលាមក បានកើនឡើងដល់ ២៤.៤៤៨នាក់ ។ ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា មនុស្ស៦១.៥០៤នាក់ នាក់ផ្សេងទៀតបានរងរបួសផងដែរ ដោយបន្ថែមថា កងកម្លាំងអ៊ីស្រាអែលបានប្រព្រឹត្តការសម្លាប់រង្គាល ១៦លើក នៅទូទាំងដែនដីឆ្នេរសមុទ្រមួយនេះ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ ដែលបណ្តាលឱ្យមនុស្ស១៦៣ នាក់បានស្លាប់ និង ៣៥០ នាក់ផ្សេងទៀតបានរងរបួស។ ក្រសួងនេះ បាននិយាយថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ហើយអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបានទេ។ អ៊ីស្រាអែលបានវាយលុកតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងនោះជនជាតិអ៊ីស្រាអែលជិត១.២០០នាក់ នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់។ យោងតាមអង្គការសហប្រជាជាតិ ប្រហែល ៨៥% នៃពលរដ្ឋហ្កាហ្សា ត្រូវបានភៀសខ្លួនដោយការវាយសម្រុកឥតឈប់ឈររបស់អ៊ីស្រាអែល ខណៈពួកគេទាំងអស់កំពុងរស់នៅដោយគ្មានសុវត្ថិភាពនិងអាហារហូបចុកគ្រប់គ្រាន់។ មនុស្សរាប់រយពាន់នាក់កំពុងរស់នៅដោយគ្មានទីជំរក ហើយតិចជាងពាក់កណ្តាលនៃរថយន្តជំនួយកំពុងចូលទៅក្នុងដែនដីជាងមុនពេលចាប់ផ្តើមជម្លោះ។ ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានក្រើនរម្លឹកជាថ្មីនូវការអំពាវនាវរបស់លោកឲ្យមានបទឈប់បាញ់មនុស្សធម៌ដើម្បីធានាបានជំនួយគ្រប់គ្រាន់ចូលទៅកាន់កន្លែងដែលពលរដ្ឋត្រូវការ និងជួយសម្រួលដល់ការដោះលែងចំណាប់ខ្មាំង៕

នគរបាលបង្ក្រាបកុបកម្មរុស្ស៊ី ប៉ះទង្គិចជាមួយក្រុមបាតុករ បន្ទាប់ពីសកម្មជន មួយរូបត្រូវបានកាត់ទោស

2024/01/18 07:03:07 pm        150
នគរបាលបង្រ្កាបកុប្បកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង និងប្រើដំបង បំបែកហ្វូងបាតុករនៅក្នុងតំបន់បាសកូតូស្តាន(Bashkortostan)របស់ប្រទេសរុស្ស៊ី បន្ទាប់ពីសកម្មជនក្នុងតំបន់ម្នាក់ត្រូវបានកាត់ទោសកាលពីថ្ងៃពុធឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA Novosti វីដេអូបង្ហាញពីក្រុមអ្នកគាំទ្រ លោក ហ្វេល អាល់ស៊ីនូវ (Fail Alsynov) កំពុងប៉ះទង្គិចជាមួយនគរបាលនៅជិតតុលាការ ជាទីដែលរូបលោកត្រូវបានផ្តន្ទាទោសពីបទញុះញង់ឱ្យមានការស្អប់ខ្ពើមជនជាតិភាគតិច ។ ក្រសួងកិច្ចការផ្ទៃក្នុងរបស់តំបន់បាសកូតូស្តាន បានហៅបាតុកម្មនេះថាជា ការប្រមូលផ្តុំគ្នាដោយគ្មានការអនុញ្ញាត ហើយបាននិយាយថា នគរបាលបានចាប់ផ្តើមស៊ើបអង្កេត ភាពចលាចលដ៏ធំ នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Telegram ។ យោងតាមសារព័ត៌មាន OVD-Info ដែលជាក្រុមឃ្លាំមើលការតវ៉ាឯករាជ្យរបស់រុស្ស៊ី នគរបាលបានចាប់ខ្លួនមនុស្សប្រហែល ២០នាក់។ ទូរទស្សន៍ CNN មិនអាចផ្ទៀងផ្ទាត់ចំនួននេះដោយឯករាជ្យបានទេ ប៉ុន្តែរុស្ស៊ីតែងតែអនុវត្តការចាប់ខ្លួនមនុស្សជាច្រើននៅកន្លែងតវ៉ានានា។ បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារសាធារណៈក្នុងទីក្រុងដាច់ស្រយាល បេម៉ាក (Baymak) ដោយខ្លះគ្រវីទង់ពណ៌ខៀវ ស និងបៃតង របស់តំបន់នេះ ដែលនៅជិតខាងនឹងប្រទេសកាហ្សាក់ស្ថាន។ គេអាចលឺសំឡេងក្រុមអ្នកតវ៉ាស្រែកថា សេរីភាព នៅក្នុងវីដេអូបង្ហោះលើបណ្តាញ Telegram ជាសាធារណៈ និងចែករំលែកដោយសារព័ត៌មាន OVD-Info។ក្នុងវីដេអូមួយផ្សេងទៀត គេបានឃើញក្រុម បាតុករកំពុងគប់ដុំព្រិលទៅលើនគរបាល ដែលកំពុងកាន់ខែលការពារកុបកម្ម។ គេក៏បានលឺក្រុមអ្នកតវ៉ាស្រែកផងដែរ ថា អាម៉ាស់ បន្ទាប់ពីនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើពួកគេ៕

ហ្វីលីពីន នឹងបង្កើនទំនាក់ទំនងយោធាជាមួយអាមេរិក ស្របពេលមានក្ដីបារម្ភពីឥទ្ធិពលរបស់ចិន

2024/01/18 06:55:00 pm        140
មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបរបស់ហ្វីលីពីន បាននិយាយថា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មួយនេះ គ្រោងនឹងបង្កើនសកម្មភាពយោធាកាន់តែរឹងមាំថែមទៀត ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលយោធារបស់ប្រទេសចិន។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីប៊ើតូ តេដូរ៉ូ ជូនៀរ(Gilberto Teodoro Jr) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន ប្លូមប៊ើក (Bloomberg) កាលពីថ្ងៃពុធក្នុងការិយាល័យរបស់លោកនៅរដ្ឋធានីម៉ានីល ថា សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ពិតជាសំខាន់ខ្លាំងណាស់ ។យើងចង់ពង្រឹងសមត្ថភាពរបស់យើងបន្ថែមទៀត ដើម្បីផ្ដល់ឲ្យយើងនូវសមត្ថភាពកាន់តែមានប្រសិទ្ធភាពក្នុងការទប់ទល់នឹងស្ថានភាពក្នុងតំបន់។ ប្រទេសហ្វីលីពីន កំពុងកសាងភាពជាដៃគូកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀរ (Ferdinand Marcos Jr) ដើម្បីពង្រីកទំនាក់ទំនងជាមួយបណ្ដាសម្ព័ន្ធមិត្តផ្សេងទៀត ក៏ដូចជាបណ្ដាប្រទេសដែលមានចិត្តគំនិតដូចហ្វីលីពីន រួមទាំង អូស្ត្រាលី ជប៉ុន អង់គ្លេស និងកាណាដា ស្របពេលមានការគំរាមពីឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង ។ ខណៈសហរដ្ឋអាមេរិក ត្រៀមបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែវិច្ឆិកាឆ្នាំនេះ លោក តេដូរ៉ូ សង្ឃឹមថា យុទ្ធសាស្ត្រកាពារជាតិរបស់ក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងមិនប្រែប្រួលឡើយ៕

ប្រមុខមន្ត្រីយោធានិយាយថា អង្គការ NATO ត្រូវការបង្កើតកងកម្លាំងប្រយុទ្ធ

2024/01/18 06:13:47 pm        147
ប្រមុខមន្ត្រីយោធារបស់អង្គការណាតូ បានអំពាវនាវដល់ភាគីសាធារណៈ និងឯកជននៅលោកខាងលិចកាលពីថ្ងៃពុធ (១៧ មករា) ឲ្យត្រៀមខ្លួនសម្រាប់សម័យកាលដែលអ្វីៗអាចកើតឡើងគ្រប់ពេលវេលា រួមទាំងការប្រយុទ្ធនឹងសង្រ្គាមផងដែរ។លោកឧត្តមនាវីឯក រ៉ប បោអឺ (Rob Bauer) របស់ហូឡង់ បាននិយាយនៅពេលលោកបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃប្រមុខការពារជាតិនៅទីក្រុងប្រ៊ុចសែល ថា «យើងត្រូវការបង្កើតកងកម្លាំងប្រយុទ្ធនឹងសង្គ្រាមរបស់អង្គការណាតូ»។ លោកបានបញ្ជាក់ថា កាលពីមុន បណ្ដារដ្ឋាភិបាល និងក្រុមហ៊ុនរបស់ណាតូ រស់នៅក្នុងយុគសម័យដែលអ្វីៗមានបរិបូរណ៍ អាចមើលឃើញ អាចគ្រប់គ្រងបាន និងផ្តោតលើប្រសិទ្ធភាព។លោកបន្ថែមថា៖ ប៉ុន្តែ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នៅឆ្នាំ២០២២ មកពួកគេគួរតែកែសម្រួលការគិតរបស់ពួកគេទៅជា «សម័យកាលដែលអ្វីៗអាចកើតឡើងគ្រប់ពេលវេលា ជាសម័យដែលយើងត្រូវរំពឹងថានឹងមានអ្វីកើតឡើងដែលមិននឹកស្មានដល់ ជាសម័យដែលយើងត្រូវផ្តោតលើប្រសិទ្ធភាព ដើម្បីឲ្យមានប្រសិទ្ធភាពពេញលេញ»។ការថ្លែងរបស់ប្រមុខមន្ត្រីយោធារបស់អង្គការណាតូរូបនេះធ្វើឡើងនៅពេលដែលជំនួយផ្នែកយោធារបស់អ៊ុយក្រែន ត្រូវបានរក្សាទុក ឬជាប់គាំងដោយជម្លោះនយោបាយនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រសួងអេស្ប៉ាញ៖ ជនអន្តោប្រវេសន៍ជាង ២៥.០០០នាក់ បានវិលត្រឡប់ទៅ​ម៉ារ៉ុកវិញពីដែនដី Ceuta
07/31/2026 09:07 PM
[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM