តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល

សន្តិសុខ និង សង្គម

សាកសពពីរនាក់ ត្រូវបានគេរកឃើញបន្ទាប់ពីបាក់ផ្ទាំងទឹកកកនៅភ្នំអាល់ ប្រទេសអ៊ីតាលី

2024/01/08 07:17:55 pm        107
ក្រុមជួយសង្គ្រោះនៅលើភ្នំប្រទេសអ៊ីតាលី បានរកឃើញសាកសពអ្នកឡើងភ្នំពីរនាក់ បន្ទាប់ពីការបាក់ផ្ទាំងទឹកកក កាលពីថ្ងៃអាទិត្យ ៧ ខែមករា នៅភ្នំអាល់(Alps) ជិតព្រំដែនជាមួយប្រទេសស្វីស។ក្រុមជួយសង្គ្រោះ CNSAS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនរងគ្រោះម្នាក់ ត្រូវបានគេរកឃើញកប់ក្នុងព្រិល ខណៈសាកសពម្នាក់ផ្សេងទៀតត្រូវបានស្រង់ចេញពីបឹងមួយ បន្ទាប់ពីការបាក់ផ្ទាំងទឹកកកក្នុងកម្ពស់ប្រហែល ២.២០០ម៉ែត្រនៅក្នុងតំបន់ Val Formazza ក្នុងតំបន់ភ្នំ Piedmont ។ក្រុមសង្គ្រោះពិសេសមួយក្រុម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុតាមឧទ្ធម្ភាគចក្រ ទោះបីជាមានខ្យល់បក់ខ្លាំងនៅក្នុងតំបន់នោះក៏ដោយ បន្ទាប់ពីសញ្ញាប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅពេលពាក់កណ្តាលថ្ងៃ។ សត្វសុនខមួយក្បាល ដែលបានហ្វឹកហាត់ក្នុងប្រតិបត្តិការជួយសង្គ្រោះក៏បានជួយរកសាកសពនេះផងដែរ។

អ្នកជំងឺនៅតំបន់សង្រ្គាមហ្កាហ្សា ទទួលរងទុក្ខវេទនាយ៉ាងខ្លាំងដោយសារកង្វះខាតធនធានវេជ្ជសាស្ត្រ

2024/01/08 07:15:17 pm        100
មន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា គឺមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) ត្រូវបានជាប់ក្នុងវិបត្តិកាន់តែអាក្រក់ឡើង ដោយសារតែកង្វះខាតយ៉ាងធ្ងន់ធ្ងរ និងការរារាំងធនធានវេជ្ជសាស្រ្ត ព្រមទាំងការហូរចូលនៃចំនួនអ្នករបួសដ៏ច្រើន និងជនភៀសខ្លួន ស្របពេលប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កំពុងបន្ត ដែលធ្វើឲ្យអ្នកជំងឺជាច្រើនប្រឈមមុខនឹងទុក្ខវេទនាយ៉ាងខ្លាំង។ប្រព័ន្ធសេវារបស់មន្ទីរពេទ្យ អាល់ស៊ីហ្វា បានដួលរលំបន្ទាប់ពីមណ្ឌលវេជ្ជសាស្រ្តនេះត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល កាលពីពាក់កណ្តាលខែវិច្ឆិកា។ មន្ទីរពេទ្យនេះបានដំណើរការជាបណ្តើរៗនូវសេវាព្យាបាលជាមូលដ្ឋានមួយចំនួនបន្ទាប់ពីទាហានអ៊ីស្រាអែលបានដកខ្លួនចេញ។ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ និងកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃធនធានវេជ្ជសាស្ត្រនៅតែបន្ត មន្ទីរពេទ្យ អាល់ស៊ីហ្វា មិនអាចគ្រប់គ្រងអ្នករបួសមួយចំនួនយ៉ាងច្រើនលើសលប់ និងជនភៀសខ្លួនជាង ១៥.០០០នាក់ ដែលខ្លួនបានទទួលនោះទេ។ចំនួនអ្នករបួសនៅតំបន់ហ្កាហ្សា កំពុងកើនឡើងឥតឈប់ឈរស្របពេលប្រតិបត្តិការយោធាកំពុងបន្តរបស់អ៊ីស្រាអែល ហើយអ្នកជំងឺជាច្រើនរង់ចាំអស់រយៈពេលយ៉ាងយូរនៅក្នុងមន្ទីរពេទ្យដើម្បីធ្វើការវះកាត់៕

អ៊ីស្រាអែល រកឃើញភ័ស្តុតាងរបស់ក្រុមហាម៉ាស ដែលអភិវឌ្ឍន៍សមត្ថភាពមីស៊ីល ដ៏ជាក់លាក់ដោយមានជំនួយពីអ៊ីរ៉ង់

2024/01/08 06:30:05 pm        95
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនជឿថា ភេរវករហាម៉ាស បានបង្កើតសមត្ថភាពសមត្ថភាពមីស៊ីលតម្រង់គោលដៅ ដោយមានជំនួយពីទីក្រុងតេអេរ៉ង់។នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលទទួលបានដោយសារព័ត៌មាន Times of Israel យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងនៃសមត្ថភាពកម្រិតខ្ពស់ ក្នុងអំឡុងពេលការវាយឆ្មក់ នៅក្នុងសង្កាត់ Daraj និង Tuffah នៃទីក្រុងហ្កាហ្សា។កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«[ខ្លួនបានរកឃើញ] សមាសធាតុដែលបង្ហាញពីភេរវករនៃអង្គការភេរវកម្មហាម៉ាស បានសិក្សាក្រោមការណែនាំរបស់អ៊ីរ៉ង់អំពីរបៀបប្រតិបត្តិការ និងបង្កើតសមាសធាតុច្បាស់លាស់ និងអាវុធយុទ្ធសាស្ត្រ»។នៅលើបណ្តាញសង្គម X កងកម្លាំងការពារនេះ បានបង្ហោះវីដេអូរបស់ទាហានអ៊ីស្រាអែលម្នាក់ឆ្លងកាត់ឃ្លាំងអាវុធ និងឧបករណ៍ ខណៈពេលដែលកំពុងនិយាយភាសាហេប្រ៊ូ(Hebrew)។អត្ថបទបង្ហោះនោះ បានសរសេរថា៖«ក្រោមការណែនាំរបស់អ៊ីរ៉ង់ ប្រតិបត្តិករហាម៉ាស បានរៀនពីរបៀបប្រតិបត្តិការ និងបង្កើតសមាសធាតុផលិតមីស៊ីលដ៏ជាក់លាក់ និងអាវុធយុទ្ធសាស្ត្រ»។

ចំនួនអ្នកស្លាប់នៅហ្កាហ្សាឡើងដល់ជិត ២៣.០០០នាក់ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត

2024/01/08 06:23:38 pm        97
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅហ្កាហ្សាបានរាយការណ៍ថាមនុស្ស ២២.៨៣៥នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៥៨.៤១៦នាក់ បានរងរបួសដោយការវាយលុករបស់អ៊ីស្រាអែល លើទឹកដីដែលត្រូវបានឡោមព័ទ្ធចាប់តាំងពីសង្រ្គាមជុំថ្មីបានចាប់ផ្តើមមក។ក្នុងពេលជាមួយគ្នានេះមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) បានទទួលសាកសពចំនួន ៤១នាក់ កាលពីព្រឹកថ្ងៃអាទិត្យ (០៧ មករា) ដែលជាលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើទីក្រុងនេះ។ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់ផ្លោងទៅលើតំបន់ភាគខាងកើតនៃសង្កាត់ ហ្សាយតួន (Zaytoun) ក្នុងតំបន់ហ្កាហ្សា ជាមួយនឹងការវាយប្រហារតាមអាកាស និងកាំភ្លើងធំ។លើសពីនេះទៀត អង្គការគ្រូពេទ្យគ្មានព្រំដែនបានប្រកាសថា ខ្លួនបានដកបុគ្គលិករបស់ខ្លួនចេញពីភាគកណ្តាលនៃតំបន់ហ្កាហ្សា រួមទាំងពីមន្ទីរពេទ្យ អាល់អាកសា ម៉ាទៀរស៍ ((Al-Aqsa Martyrs) នៅទីក្រុង ឌែរអាល់បាឡាហ្វ (Deir Al-Balah) ដោយសារតែការវាយប្រហារកាន់តែខ្លាំងឡើងដោយកងទ័ពអ៊ីស្រាអែល។អង្គការនេះបាននិយាយថា ស្ថានភាពបានក្លាយទៅជាគ្រោះថ្នាក់ខ្លាំង ខណៈបុគ្គលិកមួយចំនួនដែលរស់នៅក្បែរនោះមិនអាចចាកចេញពីលំនៅឋានរបស់ពួកគេបានទេ ដោយសារតែមានការគំរាមកំហែងឥតឈប់ឈរពីយានដ្រូន និងការបាញ់ប្រហារ៕

ការតវ៉ាជាសាកល នៅតែបន្តទាមទារឲ្យមានបទឈប់បាញ់ ចំពេលមានសង្គ្រាមរបស់អ៊ីស្រាអែលលើប៉ាឡេស្ទីន

2024/01/08 06:20:17 pm        114
ការតវ៉ា បានបន្តធ្វើនៅជុំវិញពិភពលោក នៅចុងសប្តាហ៍ដំបូងក្នុងឆ្នាំ ២០២៤ ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលលើប៉ាឡេស្ទីន។សារព័ត៌មាន The Irish News បានរាយការណ៍ថា នៅក្នុងប្រទេសអៀរឡង់ មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្ម នៅទូទាំងប្រទេសកោះនេះ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីគាំទ្រដែនដីប៉ាឡេស្ទីន ជាមួយនឹងការតវ៉ាដ៏ធំបំផុត នៅទីក្រុង Belfast និង Cork។ជនជាតិអៀរឡង់ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយជនជាតិប៉ាឡេស្ទីនសម្រាប់ការរស់ នៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសអស់ជាច្រើនសតវត្សរ៍ រហូតដល់ការបែងចែករបស់ខ្លួន ក្នុងទសវត្សរ៍ឆ្នាំ ១៩២០ និងឯករាជ្យភាពនៃសាធារណរដ្ឋអៀរឡង់។ មនុស្សជាច្រើននៅអៀរឡង់ខាងជើង ដែលនៅតែជាផ្នែកមួយនៃចក្រភពអង់គ្លេស នៅតែព្យាយាមទាមទារឯករាជ្យពីចក្រភពអង់គ្លេស។ដោយសារតែហេតុនេះហើយ ជនជាតិអៀរឡង់ បានធ្វើបាតុកម្មជាប្រចាំពេញមួយសង្គ្រាមរបស់អ៊ីស្រាអែល ដើម្បីគាំទ្រប៉ាឡេស្ទីន និងថ្កោលទោសអ៊ីស្រាអែលចំពោះអំពើហិង្សារបស់ខ្លួនដែលបានធ្វើឲ្យមនុស្សជិត ២៣.០០០ នាក់ បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សា។លោក Mark McTaggart មេដឹកនាំនៃអង្គការគ្រូបង្រៀនជាតិអៀរឡង់ បានប្រាប់សារព័ត៌មាន The Irish News ថា៖« យើងក្រឡេកមើលអ្វីដែលបានកើតឡើងនៅក្នុងប្រទេសរបស់យើងក្នុងអំឡុងពេលដែលមានភាពចលាចល ហើយការអប់រំ គឺជាមូលដ្ឋានចុងក្រោយនៃក្តីសង្ឃឹមសម្រាប់មនុស្សភាគច្រើន ដែលមានសាលារៀន និងគ្រូបង្រៀនមកពីទូទាំងភាគខាងជើង ដែលរក្សាសុវត្ថិភាពកុមារ ហើយសាលារៀន ត្រូវបានគេមើលឃើញថា ជាកន្លែងមានសុវត្ថិភាព»។

សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលខែទី៤ ខណៈគ្មានសញ្ញាធូរស្រាល

2024/01/08 06:15:58 pm        139
យោធាអ៊ីស្រាអែលបានផ្តល់សញ្ញាថាខ្លួនបានបញ្ចប់ការប្រយុទ្ធដ៏សំខាន់នៅតំបន់ហ្កាហ្សាភាគខាងជើងហើយ ដោយនិយាយថា ខ្លួនបានបញ្ចប់ការកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាសនៅទីនោះ ខណៈសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនេះ បានឈានចូលដល់ខែទីបួនកាលពីថ្ងៃអាទិត្យទី៧ ខែមករា ឆ្នាំ ២០២៤។ យោធាពុំបាននិយាយអំពីការដាក់ពង្រាយទ័ពនៅភាគខាងជើងហ្កាហ្សាដែលបន្តទៅមុខនោះទេ។ អ្នកនាំពាក្យរបស់ខ្លួន លោកឧត្តមនាវីទោ ដានីញែល ហាហ្ការី (Daniel Hagari)បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា កងកម្លាំងនឹង បន្តរុលចូលទៅកាន់តែជ្រៅ នៅទីនោះ ពង្រឹងការការពារនៅតាមរបងព្រំដែនអ៊ីស្រាអែល-ហ្កាហ្សា និងផ្តោតលើផ្នែកកណ្តាល និងភាគខាងត្បូងដែនដីមួយនេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទូចដដែលៗថា សង្រ្គាមនឹងមិនបញ្ចប់ទេ រហូតទាល់តែមគោលបំណងកម្ចាត់ក្រុមហាម៉ាស រំដោះចំណាប់ខ្មាំងរបស់អ៊ីស្រាអែលត្រឡប់មកវិញ និងធានាថា តំបន់ហ្កាហ្សានឹងមិនក្លាយជាការគំរាមកំហែងដល់អ៊ីស្រាអែលទៀត។ កាលពីថ្ងៃអាទិត្យ ក្រុមមន្ត្រីនៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូងបានទទួលសាកសពមនុស្ស១៨នាក់ រួមទាំងកុមារ១២នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីល្ងាចថ្ងៃសៅរ៍។ មនុស្សជាង៥០ នាក់បានរងរបួសនៅក្នុងការវាយប្រហារលើផ្ទះមួយនៅក្នុងជំរំជនភៀសខ្លួន Khan Younis ដែលត្រូវបានបង្កើតឡើងជាច្រើនទសវត្សរ៍មុន ដើម្បីផ្ដល់ជាជម្រកដល់ជនភៀសខ្លួនគេចចេញពីសង្គ្រាមមជ្ឈិមបូព៌ា កាលពីឆ្នាំ ១៩៤៨ ៕

ប្រមុខកងទ័ពអ៊ីស្រាអែល និយាយថា ជម្លោះតំបន់ហ្កាហ្សា នឹងបន្តអូសបន្លាយពេញឆ្នាំ២០២៤

2024/01/08 05:59:42 pm        104
ប្រមុខយោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ (០៧ មករា) ថាជម្លោះនៅតំបន់ហ្កាហ្សា ដែលបន្តអូសបន្លាយរយៈពេលបីខែរួចមកហើយនោះ ទំនងជានឹងអូសបន្លាយពេញឆ្នាំ២០២៤ ហើយអាចហៀរទៅជួរមុខផ្សេងទៀត។ លោក ហឺហ្ស៊ី ហាឡេវី (Herzi Halevi) ដែលជាប្រធានបុគ្គលិកនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការលើកឡើងបែបនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់ វេស បែង (West Bank) ដែលជាទឹកដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែលចាប់តាំងពីឆ្នាំ១៩៦៧ មក។លោក ហាឡេវី បាននិយាយថាឆ្នាំ២០២៤ នឹងមាន «ការប្រកួតប្រជែងខ្លាំង» ហើយថាអ៊ីស្រាអែលនឹង «ចូលរួមក្នុងការប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា ពេញមួយឆ្នាំនេះ» ដោយបង្កប់ន័យថាជម្លោះពេញលេញនាពេលបច្ចុប្បន្នជាមួយក្រុមហាម៉ាស ដែលជាក្រុមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា អាចបន្ធូរបន្ថយ ប៉ុន្តែមិនបញ្ចប់នោះទេ។ប្រមុខយោធាអ៊ីស្រាអែលរូបនេះក៏បានព្រមានផងដែរអំពីការផ្ទុះឡើងនៃអំពើហិង្សា «នៅលើជួរមុខផ្សេងទៀត ជាពិសេសតំបន់វេស បែង» ដែលភាពតានតឹងបានកើនឡើងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល៕

មនុស្ស៩នាក់ បានស្លាប់ ខណៈដែលអំពើហិង្សា កើនឡើងនៅតំបន់វេសបែង

2024/01/08 05:53:50 pm        104
អំពើហិង្សា បានកើនឡើងនៅតំបន់វេសបែង (West Bank) កាលពីថ្ងៃអាទិត្យ ខណៈដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់ប្រហារ បានបណ្តាលឲ្យ មនុស្ស ៩នាក់ ស្លាប់។យន្តហោះចម្បាំងរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារលើជំរំជនភៀសខ្លួន Jenin នៅព្រឹកព្រលឹម បន្ទាប់ពីរថយន្តនគរបាលព្រំដែន ត្រូវបានវាយប្រហារដោយគ្រាប់បែកនៅតាមដងផ្លូវ។នៅក្នុងសេចក្តីថ្លែងការណ៍មួយយប់ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ទាហានស្រីម្នាក់ ត្រូវបានសម្លាប់ និងទាហានជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅពេលដែលរថយន្តរបស់ពួកគេ បានកិនគ្រឿផ្ទុះ ខណៈដែលពួកគេ បានធ្វើ«សកម្មភាពប្រឆាំងភេរវកម្ម» នៅក្នុងជំរំនេះ។កងកម្លាំងការពារ បានបន្ថែមថា ឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបញ្ជូន ដើម្បីជួយជម្លៀសទាហានដែលរងរបួស មុនពេលការវាយប្រហារតាមអាកាសរបស់ខ្លួន បានសម្លាប់មនុស្ស ៦នាក់។ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្ស៧នាក់ ត្រូវបានសម្លាប់ដោយយន្តហោះចម្បាំង អ៊ីស្រាអែលក្នុងនោះមានបងប្អូន៤នាក់។ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានកំណត់គោលដៅលើមនុស្សដែលកំពុងគប់គ្រឿងបំផ្ទុះទៅលើទាហានអ៊ីស្រាអែល ប៉ុន្តែក្រសួងនេះ បាននិយាយថា អ្នកដែលត្រូវបានសម្លាប់ទាំងនោះ គ្រាន់តែប្រមូលផ្តុំគ្នានៅកន្លែងនោះ។ម្តាយរបស់បងប្អូនដែលស្លាប់ទាំង ៤នាក់ បានយំក្នុងវីដេអូមួយដែលបានចែកចាយលើបណ្ដាញសង្គម ពេលគាត់រកឃើញសាកសព នៅមន្ទីរពេទ្យ បាននិយាយថា៖«ពួកគេបានស្លាប់អស់ហើយ។ ខ្ញុំគ្មានសល់ នរណាម្នាក់ទេ»។

មន្ត្រី៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកសារព័ត៌មានប៉ាឡេស្ទីនពីរនាក់នៅហ្កាហ្សា

2024/01/08 05:35:55 pm        93
យោងតាមមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា និងសហព័ន្ធអ្នកសារព័ត៌មាន បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើរថយន្តមួយគ្រឿងនៅជិតទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ បានសម្លាប់អ្នកសារព័ត៌មានប៉ាឡេស្ទីនពីរនាក់ ដែលនៅខាងក្រៅកំពុងរាយការណ៍។លោក Hamza Al-Dahdouh និងលោក Mustafa Thuraya គឺជាអ្នកសារព័ត៌មានឯករាជ្យ ដែលលោក Al-Dahdouh បានបម្រើការឲ្យសារព័ត៌មាន Al Jazeera និងជាកូនប្រុសរបស់លោក Wael Al-Dahdouh ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានក្នុងតំបន់ហ្កាហ្សា របស់ស្ថានីយ៍ទូរទស្សន៍មួយមានមូលដ្ឋាននៅប្រទេសកាតា។ អ្នកសារព័ត៌មានឯករាជ្យ ទីបី លោក Hazem Rajab បានរងរបួស។ លោក Al-Dahdouh បានធ្វើការងារឯករាជ្យពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា បណ្តាលឱ្យអ្នកសារព័ត៌មានស្លាប់ជាច្រើននាក់។ គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) ដែលជាអង្គការឃ្លាំមើលអន្តរជាតិ បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ អ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ ៧៧នាក់ បានស្លាប់ ក្នុងនោះមានជនជាតិប៉ាឡេស្ទីន ៧០នាក់ អ៊ីស្រាអែល ៤នាក់ និងលីបង់ ៣នាក់។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ការស្លាប់អ្នកសារព័ត៌មានថ្មីចំនួនពីរនាក់ បានបង្កើនចំនួនអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់សរុបដោយការវាយប្រហាររបស់អ៊ីស្រាអែលកើនឡើងដល់ ១០៩នាក់ ។ ក្នុងចំណោមអ្នកសារព័ត៌មានដែលបានស្លាប់ រាយការណ៍ពីជម្លោះក៏មានអ្នកសារព័ត៌មាន Reuters លោក Issam Abdallahផងដែរ។ ការស៊ើបអង្កេតរបស់សារព័ត៌មាន Reuters បានរកឃើញថា ជនជាតិលីបង់ម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃទី ១៣ ខែតុលា ដោយទាហានរថក្រោះអ៊ីស្រាអែល ខណៈកំពុងថតការបាញ់ផ្លោងឆ្លងព្រំដែនក្នុងប្រទេសលីបង់។

ការព្រួយបារម្ភកាន់តែខ្លាំងឡើងថា អ៊ុយក្រែន អាចអស់មីស៊ីល Patriot ដែលផ្គត់ផ្គង់ដោយអាមេរិក

2024/01/08 05:32:25 pm        189
សារព័ត៌មាន The New York Times បានរាយការណ៍ថា សេតវិមាន និងមន្ទីរបញ្ចកោណ បានព្រមានថា ការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់ Patriot អាចនឹងមិនមាននិរន្តរភាព ក្នុងពេលឆាប់ៗនេះ ដោយសារតម្លៃដ៏ថ្លៃ របស់ពួកវា ប្រហែលពី ២ លានដុល្លារ ទៅ ៤ លានដុល្លារ ក្នុងមួយគ្រាប់។ នៅពេលដែលរុស្ស៊ី បង្កើនការវាយប្រហារក្នុងរដូវរងារបស់ខ្លួនជាមួយនឹង មីស៊ីល និងយានដ្រូន កម្លាំងការពាររបស់អ៊ុយក្រែន គឺពឹងផ្អែកលើមីស៊ីល Patriot ដែលបានបង្ហាញថា មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងអាវុធសំខាន់ៗរបស់លោកពូទីន។កាលពីថ្ងៃអង្គារ អ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលបាលិស្ទិក Kinzhals ថ្មីចំនួន១០ គ្រាប់ដែលត្រូវបានបាញ់ ក្នុងអំឡុងពេលការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវ ដោយក្រសួងការបរទេសអ៊ុយក្រែន បានសរសើរការវាយប្រហារនេះថា ជាអ្វីដែលមានភាពខ្លាំងក្លាត្រូវបានផ្គត់ផ្គង់ជាមួយប្រព័ន្ធមីស៊ីលដ៏ទំនើបនេះ។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីមុន បាននិយាយថា មីស៊ីលបាលិស្ទិក Kinzhal គឺជាប្រព័ន្ធ«ខ្លាំងបំផុតគ្មានអ្វីអាចយកឈ្នះបានទេ»។លោក Volodymyr មេបញ្ជាការកងទ័ពអ៊ុយក្រែន បានថ្លែងប្រាប់សារព័ត៌មាន New York Timesថា៖«ដោយសារ Patriot គឺជាប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធមួយចំនួន ដែលអាចបាញ់ទម្លាក់មីស៊ីលបាលិស្ទិក បានយ៉ាងមានប្រសិទ្ធភាព ហើយមីស៊ីលបាលិស្ទិកបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសច្រើនជាងគេ ខ្ញុំគិតថា ចំនួនអ្នកស្លាប់ក្នុងអំឡុងពេលសង្រ្គាម គឺមានចំនួនរាប់ពាន់នាក់»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM
របាយការណ៍៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមានផែនវាយប្រហារលើគោលដៅពាក់ព័ន្ធនឹងថាមពលនៅអ៊ីរ៉ង់
08/01/2026 04:08 PM