អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

រដ្ឋមន្ត្រីការពារជាតិលោក Grant Shapps៖ ចក្រភពអង់គ្លេស ត្រៀមវាយប្រហារក្រុមឧទ្ទាមហួទី

2024/01/01 11:27:22 am        98
ចក្រអង់គ្លេស កំពុងពិចារណាការវាយប្រហារតាមអាកាសលើក្រុមឧទ្ទាមហួទី ខណៈដែលរដ្ឋមន្ត្រីការពារជាតិ បានព្រមានថា ចក្រភពអង់គ្លេស នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការដោយផ្ទាល់លើការវាយប្រហាររបស់ពួកគេលើនាវាដឹកទំនិញ នៅសមុទ្រក្រហមនោះទេ។ចក្រភពអង់គ្លេស កំពុងរៀបចំផែនការជាមួយសហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារផ្នែកយោធាដ៏មានសក្តានុពលប្រឆាំងនឹងក្រុមហួទី ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូន ដែលបង្កឲ្យមានភាពចលាចលលើផ្លូវពាណិជ្ជកម្មពិភពលោក។ដោយសរសេរនៅក្នុងសារព័ត៌មាន The Telegraph ខាងក្រោម លោក Grant Shapps ព្រមានក្រុមហួទីថា ចក្រភពអង់គ្លេស មានឆន្ទៈក្នុងការធ្វើសកម្មភាព ដើម្បីទប់ស្កាត់ការគំរាមកំហែង។សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កំពុងរៀបចំសេចក្តីថ្លែងការណ៍រួមដែលមិនធ្លាប់មានពីមុនមក ដែលអាចត្រូវបានចេញនៅដើមថ្ងៃចន្ទ ដោយផ្តល់ការព្រមានចុងក្រោយដល់ក្រុមហួទី ដើម្បីបញ្ឈប់ការវាយប្រហាររបស់ពួកគេ។សារព័ត៌មាន The Telegraph យល់ថា ការវាយប្រហារណាមួយទំនង ជាត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិក។ វានឹងក្លាយជាការកើនឡើងដ៏សំខាន់នៃការឆ្លើយតបទៅនឹងក្រុមហួទី ហើយការពិភាក្សាកំពុងដំណើរការសម្រាប់ប្រទេសផ្សេងទៀត ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

តុលាការសម្រេចឃុំខ្លួនជនបើកថយន្ដ Hammer បុកម៉ូតូមួយគ្រឿងបណ្ដាលស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់ នៅខណ្ឌដូនពេញ

2023/12/31 05:09:59 pm        1168
ភ្នំពេញ៖ ជនបង្កឈ្មោះ យ៉េត ច័ន្នគ្រឹស្មា ភេទប្រុស ដែលបើកថយន្ដ Hammer បុក ម៉ូតូមួយ​គ្រឿង បណ្ដាលឲ្យស្លាប់ ២នាក់ របួសធ្ងន់១នាក់ នៅខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះ​អាសន្ន​រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ នេះបើតាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣នេះ។

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

2023/12/31 03:46:14 pm        2943
ភ្នំពេញ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២និង៣០នាទី ការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កំរិតស្រាលស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ៣នាក់ ករណី​ហិង្សា​ដោយ​ចេតនា​មានស្ថានទម្ងន់ទោស (ប្រើកាំបិតផ្គាក់ ,កាំបិតប៉័ងតោ,ដងឆ័ត្រ និងដំបងឬស្សី កាប់ និង​វាយ​ជន​រងគ្រោះបណ្តាលឲ្យរងរបួស និងខូចខាតទ្រព្យសម្បត្តិ) ចំនួន ០២ ករណី ។ ករណីទី១ ក្រុមជនសង្ស័យប្រើប្រាស់ដងឆ័ត្រ និងដំបង​ឫស្សី​ព្រួតគ្នា​វាយ​ជន​រង​គ្រោះបែ​ក​ក្បាល​រង​របួស និងវាយម៉ូតូបណ្តាលឲ្យខូចខាត ចំនួន ០១គ្រឿង) នៅចំណុចផ្លូវបំបែកជាបួន ផ្លូវ២៨​គ្រួសារ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២៣ វេលាម៉ោង ០៣ និង ៣០ នាទី ។ ករណីទី២ ក្រុមជនសង្ស័យប្រើកាំបិតប៉័ងតោ,កាំបិតផ្គាក់ និង​ដំបង​គ្រលាស់​ព្រួត​គ្នា​កាប់​ និង​វាយ​លើ​ជន​រងគ្រោះបណ្តាលឲ្យត្រូវចំកណ្តាលក្បាលរយៈហូរឈាម ,ត្រូវគុម្ព​ត្រចៀក​ឆ្វេង​,ចំឆ្អឹង​ជំនី​ខាង​ឆ្វេង​និងចង្កេះខាងស្តាំរងរបួសជាទម្ងន់) នៅចំណុចផ្លូវបំបែកជាបួនប្រឡាយទឺកស្អុយ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង ១៥ នាទី ។ជនសង្ស័យ ១-ឈ្មោះ នួន ចំណាន ហៅ ណាន់ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំ​នៅ​ផ្ទះ​មិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិន​ពិត​ប្រាកដ ។ ២-ឈ្មោះ វ៉ើន ដាវីន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មានទី​លំនៅ​ផ្ទះ​ជួល ផ្លូវលេខ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ៣-ឈ្មោះ កុល ពិសី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៤ ផ្លូវ​លេខ​៦០៤ ភូមិ០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ -មុខរបរ សិស្ស ។ វត្ថុតាងមាន៖ -ដែកដងឆត្រ័ ចំនួន ០២ដើម -ដំបងឬស្សី ចំនួន ០១ដើម -កាំបិត​​បុ័ងតោ ចំនួន ០២ដើម -កាំបិតផ្គាក់ ដងឈើ ចំនួន ០១ដើម -រណា ចំនួន ០២ដើម ។ ជនសង្ស័យ និងវត្ថុតាង ការិយាល័យ​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ តារាវុទ្ធី

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែង ឃាត់មនុស្ស ១០នាក់

2023/12/31 01:59:16 pm        400
ភ្នំពេញ៖ កម្លាំងគណៈអភិបាលខណ្ឌមានជ័យចុះបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ នៅ​ចំណុច​មួយ​កន្លែង​ក្នុង​មូលដ្ឋានខណ្ឌមានជ័យ ។ ក្នុងប្រតិបត្តិការនេះដែរបានធ្វើឡើង នាវេលាម៉ោង១០ និង៤០នាទី ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវ៣៨សេ ផ្ទះលេខ៧៧២B ក្រុមទី២ ភូមិ ទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថា មាន​ទីតាំង​ណេត​មួយ​កន្លែងប​ង្កប់​ល្បែង​ស៊ីសង​ខុស​ច្បាប់ ​លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដឹកនាំដោយផ្ទាល់ បាន​ចុះ​បង្ក្រាប​ ទីតាំងណេតខុសច្បាប់ខាងលើគឺពិតជាមានបង្កប់ល្បែងស៊ីសង បាល់អនឡាញ , ខេណូ , បាការ៉ាត់ ពិតប្រាកដមែន។ កម្លាំងចម្រុះបានធ្វើការដកហូតសម្ភារៈ មានដូចជា ៖ កុំព្យូទ័រ ចំនួន១១គ្រឿង , ធុង​ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន ១១ធុង , ម៉ូតូ ០២ គ្រឿង កៅអីជ័រ ចំនួន ០៧ , តុ ០២ នឹងកង់អាគុយ ០១ គ្រឿង ។ ក្នុងនោះឃាត់ខ្លួនមនុស្សប្រុស-ស្រី ១០នាក់ ស្រី២នាក់ (អ្នកលេង ៨នាក់, បុគ្គលិក២នាក់)។ បច្ចុប្បន្ន មនុស្សប្រុសស្រីទាំង១០នាក់ ត្រូវបាន​ឃាត់​ខ្លួន​ប្រគល់​អោយ​ទៅ​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕ អត្ថបទ៖ កុម្ភះ

ជនជាតិកូរ៉េខាងត្បូង ២នាក់ត្រូវបានដោះលែង បន្ទាប់ពីត្រូវបានចាប់ពង្រត់ នៅនីហ្សេរីយ៉ា

2023/12/30 05:24:12 pm        250
ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល នៅថ្ងៃសៅរ៍ (ទី៣០ ខែធ្នូ) នេះ បានឲ្យដឹងថា ជនជាតិកូរ៉េខាងត្បូង ២នាក់ ដែលត្រូវបានចាប់ខពង្រត់ដោយខ្មាន់កាំភ្លើង នៅក្នុងប្រទេសនីហ្សេរីយ៉ា កាលពីដើមខែនេះ ត្រូវបានដោះលែងដោយសុវត្ថិភាព។បុរស ២នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីខ្មាន់កាំភ្លើង បានវាយឆ្មក់ក្បួនរថយន្តរបស់ពួកគេ នៅក្នុងតំបន់ដីសណ្ត ដែលផលិតប្រេងរបស់ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី12 ខែធ្នូ ដោយបានសម្លាប់ទាហាន ៤នាក់ ដែលការពារក្រុមនោះ និងអ្នកបើកបរស៊ីវិល ២នាក់។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «កាលពីថ្ងៃសុក្រ យើងបានធានាការថែទាំពលរដ្ឋកូរ៉េខាងត្បូង ២នាក់ ដែលត្រូវបានចាប់ពង្រត់។ បច្ចុប្បន្ន អ្នកទាំង២ ស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយបន្ទាប់ពីពិនិត្យនៅមន្ទីរពេទ្យ ពួកគេបានផ្លាស់ទៅកន្លែងមានសុវត្ថិភាព និងបាននិយាយជាមួយក្រុមគ្រួសាររបស់ពួកគេ»។ការវាយប្រហារដោយពួកសកម្មប្រយុទ្ធនៅតំបន់ដីសណ្ដនីហ្សេរីយ៉ា បានថយចុះក្នុងរយៈពេលជាច្រើនឆ្នាំមកននេះ។ ប៉ុន្តែតំបន់នេះ មានភាពប្រែប្រួលមិនទៀតទាត់ និងទទួលរងពីការលួចប្រេងឆៅ និងការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរប្រេង ដែលបានធ្វើឲ្យខាតបង់ដល់ទិន្នផលប្រេងរបស់ប្រទេសនីហ្សេរីយ៉ា៕

បុរសអាមេរិករងការប្រកាន់ពីបទព្យាយាមជួយក្រុម Al Shabaab ក្រោយការវាយប្រហារថ្ងៃទី៧ តុលា លើអ៊ីស្រាអែល

2023/12/30 05:20:18 pm        149
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានឲ្យដឹងថា បុរសនៅរដ្ឋ New Jersey ម្នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសកេនយ៉ា ត្រូវបានចោទប្រកាន់ពីបទព្យាយាមជួយដល់ក្រុមសកម្មប្រយុទ្ធឥស្លាម Al Shabaab (អាល់សាបាប) ដោយចោទប្រកាន់ថា រូបគេត្រូវបានជំរុញទឹកចិត្តដោយការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ពីសំណាក់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ដើម្បីបង្កអំពើហិង្សា។ការចាប់ខ្លួននេះ កើតឡើងចំពេលមានការកើនឡើងនូវឧប្បត្តិហេតុនៃការប្រឆាំងពួកជ្វីហ្វនិយម និងការស្អប់ស្ពើមសាសនាអ៊ីស្លាម បន្ទាប់ពីមានសង្គ្រាមអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ដែលបានធ្វើឲ្យកម្រិតនៃការគំរាមកំហែងភេរវកម្មកើនឡើង នៅក្នុងសហរដ្ឋអាមេរិក។ក្រសួងយុត្តិធម៌ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា លោក Karrem Nasr ជាពលរដ្ឋអាមេរិក ដែលបានផ្លាស់ប្តូរពីរដ្ឋ New Jersey ទៅកាន់ប្រទេសអេហ្ស៊ីបកាលពីខែកក្កដា ត្រូវបានចាប់ខ្លួន នៅទីក្រុង Nairobi (ណៃរ៉ូប៊ី) កាលពីថ្ងៃទី១៤ ខែធ្នូ ហើយត្រូវបាននាំខ្លួនទៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ)។យោងតាមរដ្ឋអាជ្ញា បានឲ្យដឹងថា ជនសង្ស័យវ័យ ២៣ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងផ្តល់ជំនួយផ្នែកសម្ភារៈដល់អង្គការភេរវករបរទេស ដែលត្រូវបានកំណត់» ដែលត្រូវអនុវត្តការផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ២០ឆ្នាំ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិក ចាត់ទុកក្រុម Al Shabaab ជា «អង្គការភេរវជនបរទេស»៕

ព្យុះផ្គររន្ទះវាយលុកភាគខាងកើតអូស្ត្រាលី ខណៈរលកកម្ដៅកើតមានភាគខាងជើង

2023/12/30 05:00:59 pm        235
ព្យុះផ្គររន្ទះដ៏ខ្លាំងក្លាបានកើតមាននៅផ្នែកខ្លះនៃភាគខាងកើតរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍ (ទី៣០ ខែធ្នូ) ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង ដុំព្រិលធំៗ និងខ្យល់បក់បោកខ្លាំង ពោលគឺមានរយៈប៉ុន្មានថ្ងៃ បន្ទាប់ពីព្យុះមួយទៀត បានបោកបក់ទៅដល់តំបន់នេះ នៅថ្ងៃសម្រាកបុណ្យណូអែល។ប្រព័ន្ធអាកាសធាតុដ៏អាក្រក់នេះ ត្រូវបានគេព្យាករថា នឹងបក់បោកលើតំបន់ ដែលលាតសន្ធឹងជាង ១.០០០គីឡូម៉ែត្រពីទីក្រុង Port Macquarie ក្នុងរដ្ឋ New South Wales ដល់ទីក្រុង Rockhampton ក្នុងរដ្ឋ Queensland ដោយភាគអាគ្នេយ៍នៃរដ្ឋ Queensland ត្រូវបានគេរំពឹងថា នឹងទទួលឥទ្ធិពលអាក្រក់ធ្ងន់ធ្ងរនៃព្យុះនេះ។ក្នុងរយៈពេល ២ម៉ោង នៅព្រឹកថ្ងៃសៅរ៍នេះ តំបន់ខ្លះមានភ្លៀងធ្លាក់កម្រិតប្រហែល ១១០មីលីម៉ែត្រ ដែលប្រហែលនឹងបរិមាណសរុប ១ខែ ខណៈដែលទំហំដុំព្រិលធំៗ រហូតដល់ ៦សង់ទីម៉ែត្រ ក៏ត្រូវបានគេប្រទះឃើញផងដែរ។ អាកាសធាតុដ៏អាក្រក់នេះ ត្រូវបានគេរំពឹងថា នឹងបន្តមានរហូតឆ្នាំថ្មី។មនុស្ស ២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីរន្ទះបាញ់ ដោយម្នាក់នៅក្នុងរថយន្ត និងម្នាក់ទៀត នៅលើអេស្កាវ៉ាទ័រ។ ព្យុះនេះកើតឡើងបន្ទាប់ពីមាននូវអាកាសធាតុដ៏អាក្រក់ខ្លាំង នៅថ្ងៃទី២៥ ខែធ្នូ និងថ្ងៃទី២៦ ខែធ្នូ ដែលបានសម្លាប់មនុស្ស ១០នាក់ និងធ្វើឲ្យផ្ទះសម្បែងរាប់ម៉ឺនខ្នងដាច់ចរន្តអគ្គិសនី នៅទូទាំងភាគខាងកើត និងកើតមានបន្ទាប់ពីព្យុះស៊ីក្លូន Jasper កាលពីដើមខែនេះ បានបង្កជាទឹកជំនន់ និងការខូចខាតយ៉ាងធំធេង។ចំណែកឯរដូវក្តៅខែធ្នូ ដល់ខែកុម្ភៈរបស់ប្រទេសអូស្ត្រាលី ស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូត El Nino ដែលអាចបង្កឲ្យមានអាកាសធាតុអាក្រក់បំផុត រាប់ចាប់ពីភ្លើងឆេះព្រៃ រហូតដល់ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួតរយៈយូរ៕

អ្នកស្លាប់នៅតំបន់ហ្កាហ្សា ឡើងដល់ ២១.៥០០នាក់ហើយ ពីការវាយប្រហាររបស់អ៊ីស្រាអែល

2023/12/30 02:20:42 pm        252
ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងលើសពី ២១.៥០០នាក់ និងជាង ៥៥.៩០០នាក់ផ្សេងទៀត បានរងរបួស គិតចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា។ នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយ ដោយក្រសួងសុខាភិបាល ដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ (ទី២៩ ខែធ្នូ)។ក្រសួងបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៨៧នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងផ្លូវគោគរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) កាលពីថ្ងៃសុក្រ បានឲ្យដឹងនៅលើបណ្តាញសង្គមថា យ៉ាងហោចណាស់មនុស្ស ៣០៨នាក់ ដែលកំពុងស្នាក់នៅក្នុងកន្លែងរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ខណៈ ១.០៩៥នាក់ផ្សេងទៀត បានរងរបួស។លើសពីនេះ ជនជាតិប៉ាឡេស្ទីន ៣០៤នាក់ បានបាត់បង់ជីវិតនៅតំបន់វ៉េសប៊ែង (West Bank) ចាប់តាំងពីមានជម្លោះ។ នៅឆ្នាំ២០២៣ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់វ៉េសប៊ែង បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥០៤នាក់ ដែលនេះជាការបាត់បង់ជីវិតដ៏អាក្រក់បំផុត សម្រាប់ប៉ាឡេស្ទីន នៅក្នុងដែនដីនេះ ចាប់តាំងពីទីភ្នាក់ងារអង្គការសហប្រជាជាតិ បានចាប់ផ្តើមកត់ត្រាចំនួនជនរងគ្រោះ ក្នុងឆ្នាំ២០០៥។កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) នៅថ្ងៃសុក្រ បាននិយាយថា ពួកគេបានពង្រីកប្រតិបត្តិការយោធា នៅក្នុងទីក្រុង Khan Yunis ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោងមុននេះ ហើយកងទ័ពរបស់ខ្លួន បានកម្ចាត់កងកម្លាំងហាម៉ាស នៅក្នុងអគារ និងផ្លូវរូងក្រោមដីជាច្រើន ខណៈពេលដែលបានបំផ្លាញកំណាត់ផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ៕

McDonald's Malaysia ប្តឹងចលនាពហិការប្រឆាំងអ៊ីស្រាអែល ដោយទាមទារសំណង ១,៣លានដុល្លារ

2023/12/30 02:14:01 pm        178
ក្រុមហ៊ុន McDonald's Malaysia នៅប្រទេសម៉ាឡេស៊ី បានប្តឹងចលនាមួយ ដែលជំរុញឲ្យមានការធ្វើពហិការប្រឆាំងនឹងប្រទេសអ៊ីស្រាអែលពីបទចេញ «សេចក្តីថ្លែងការណ៍មិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះ» ដែលក្រុមហ៊ុននិយាយថា ប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុនអាហារសម្រន់មួយនេះ កំពុងស្វែងរកការសងជំងឺចិត្តចំនួន ៦លានរីងហ្គីត (១,៣លានដុល្លារអាមេរិក)។ម៉ាឡេស៊ី ដែលជាប្រទេសកាន់សាសនាឥស្លាមភាគច្រើន គឺជាអ្នកគាំទ្រឥតងាករេចំពោះប៉ាឡេស្ទីន ហើយសាខាលក់អាហារសម្រន់លោកខាងលិចមួយចំនួន នៅក្នុងប្រទេសនេះ ក៏ដូចជាក្នុងប្រទេសមូស្លីមមួយចំនួនផ្សេងទៀតដែរ ត្រូវបានកំណត់ជាគោលដៅ សម្រាប់ការធ្វើយុទ្ធនាការពហិការ ប្រឆាំងនឹងការវាយលុកដោយយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ភោជនីយដ្ឋាន Gerbang Alaf (GAR) ដែលទទួលបានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន McDonald's នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងប្តឹងចលនារបស់ម៉ាឡេស៊ី ដែលមានឈ្មោះថា Boycott, Divestment & Sanctions (BDS) (ការធ្វើពហិការ ការបោះបង់ចោល និងការដាក់ទណ្ឌកម្ម) ពាក់ព័ន្ធនឹងការបង្ហោះតាមបណ្ដាញសង្គមជាបន្តបន្ទាប់ ដែលត្រូវបានចោទប្រកាន់ថា បានភ្ជាប់ម៉ាកយីហោអាជីវកម្មអាហារសម្រន់នេះ ក្នុងចំណោមក្រុមហ៊ុនដទៃទៀត ទៅនឹង «សង្គ្រាមប្រល័យពូជសាសន៍អ៊ីស្រាអែល» ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។យោងតាមដីកាបង្គាប់កោះហៅចុះថ្ងៃទី១៩ ខែធ្នូ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ ភោជនីយដ្ឋាន Gerbang Alaf បានចោទប្រកាន់ថា BDS របស់ម៉ាឡេស៊ី បានញុះញង់សាធារណជនឲ្យធ្វើពហិការ ចំពោះក្រុមហ៊ុន McDonald's Malaysia ដែលនាំឲ្យខាតបង់ប្រាក់ចំណេញ និងការកាត់បន្ថយការងារ ក្នុងចំណោមការខូចខាតផ្សេងទៀត ដោយសារតែការបិទ និងកាត់បន្ថយម៉ោងធ្វើការ ក្នុងហាងរបស់ក្រុមហ៊ុន៕

ចុះអ័ព្ទខ្លាំងក្នុងប្រទេសចិន ខណៈអ្នកធ្វើដំណើរចូលឆ្នាំថ្មី ប្រឈមការរំខានដែលអាចកើតមាន

2023/12/30 11:29:07 am        152
អ្នកឈប់សម្រាកវិស្សមកាលចុងឆ្នាំ នៅទូទាំងប្រទេសចិន កំពុងប្រឈមចំពោះការរំខានការដឹកជញ្ជូនដែលអាចកើតមាន បន្ទាប់ពីការិយាល័យអាកាសធាតុកាលពីថ្ងៃសុក្រ បានព្រមានថា ការចុះអ័ព្ទនិងផ្សែងអ័ព្ទខ្លាំង នឹងគ្របដណ្តប់តំបន់នានាពីខេត្ត Hebei ភាគខាងជើង រហូតដល់ទីក្រុងសៀងហៃ ភាគខាងត្បូងក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់នេះ។ក្រុមតាមដានឧតុនិយមកណ្តាល បានចេញការព្រមានពណ៌ក្រហមលើកដំបូងរបស់ខ្លួន សម្រាប់ការចុះអ័ព្ទចាប់តាំងពីឆ្នាំ ២០១៧មក ។ ស្ថានភាព ត្រូវបានគេរំពឹងថានឹងប្រសើរឡើងចាប់ពីល្ងាចថ្ងៃសៅរ៍នេះ នៅពេលដែលរលកខ្យល់ត្រជាក់ ត្រូវបានគេរំពឹងថានឹងបក់បោកហួសប្រទេសនេះ។កម្មវិធីតាមដាន Flight Master បានបង្ហាញថា ជើងហោះហើរជាង៦០០ ត្រូវបានពន្យារពេល នៅក្នុងទីក្រុងជាច្រើន ។មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា ផ្សែងអ័ព្ទខ្លាំងត្រូវបានគេរំពឹងទុកនៅផ្នែកមួយចំនួននៃខេត្ត Hebeiភាគខាងជើង ខេត្តHenanភាគខាងកណ្តាល ខេត្តAnhuiភាគខាងកើត ខេត្តJiangsu ខេត្តZhejiang និងខេត្តសានទុង(Shandong) ព្រមទាំងនៅទីក្រុង Shanghai និងក្រុង Chongqing ។ការិយាល័យព្យាករណ៍បាននិយាយថា អាកាសធាតុមិនអំណោយផលខ្លាំង គឺដោយសារតែសំណើមខ្ពស់ និងលក្ខខណ្ឌនៃការសាយភាយបរិយាកាសមិនល្អ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM