តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល

សន្តិសុខ និង សង្គម

អ៊ីស្រាអែលនិយាយថា សហគមន៍មួយចំនួននៅក្បែរតំបន់ហ្កាហ្សា អាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ

2024/01/02 07:51:33 pm        254
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃចន្ទ (០១ មករា) ថាសហគមន៍អ៊ីស្រាអែលមួយចំនួននៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានជម្លៀសចេញបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដោយក្រុមហាម៉ាស នឹងអាចត្រលប់ទៅផ្ទះរបស់ពួកគេវិញក្នុងពេលដ៏ខ្លីខាងមុខ នៅពេលដែលប្រតិបត្តិការយោធាមានការរីកចម្រើន។លោក ហ្កាឡាន់ បាននិយាយថា សហគមន៍ដែលត្រូវបានជម្លៀសចេញមួយចំនួននៅក្នុងតំបន់ក្នុងចន្លោះពី ៤គីឡូម៉ែត្រទៅ ៧គីឡូម៉ែត្រ ភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធនោះនឹងអាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការលើកឡើងដែលបានចេញផ្សាយពីសន្និសីទសារព័ត៌មានមួយ។សហគមន៍អ៊ីស្រាអែលដែលនៅជិតតំបន់ហ្កាហ្សា បានជម្លៀសខ្លួនចេញពីតំបន់នោះ ខណៈក្រុមគ្រួសារប៉ាឡេស្ទីនរាប់ម៉ឺននាក់បានរត់ភៀសខ្លួនគេចចេញការវាយលុកដ៏សន្ធាប់កាន់តែខ្លាំងរបស់អ៊ីស្រាអែល ទៅកាន់តំបន់ដែលនៅសេសសល់តិចតួចនៅហ្កាហ្សានោះ ដែលពេញណែនដោយជនភៀសខ្លួនដ៏ច្រើន ខណៈយោធាបានបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងភាគកណ្តាល និងភាគខាងត្បូងនៃដែនដីរងការបំផ្លិចបំផ្លាញមួយនេះ៕

ជប៉ុន កំពុងខិតខំប្រឹងប្រែងដោយគ្មានឈប់សម្រាក ដើម្បីសង្គ្រោះអ្នករួចជីវិតពីគ្រោះរញ្ជួយដីក្នុងថ្ងៃចូលឆ្នាំ

2024/01/02 07:17:11 pm        400
ប្រទេសជប៉ុននៅថ្ងៃអង្គារ (០២ មករា) នេះមានការលំបាកក្នុងការវាយតម្លៃពីទំហំនៃការខូចខាតពីការរញ្ជួយដីដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ដោយបានសម្លាប់មនុស្សរាប់សិបនាក់នាក់ បណ្ដាលឲ្យបាក់អគារ និងផ្លូវសំខាន់ៗ ព្រមទាំងបានកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងសីតុណ្ហភាពដ៏ត្រជាក់ក្នុងប្រទេសនេះ ខណៈកំពុងខិតខំប្រឹងប្រែងដោយគ្មានឈប់សម្រាកដើម្បីសង្គ្រោះអ្នករួចរស់ជីវិតពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាក្នុងថ្ងៃចូលឆ្នាំថ្មី។គ្រោះរញ្ជួយដីកម្រិតបឋមត ៧,៦រ៉ិចទ័របានវាយប្រហារនៅពេលពាក់កណ្តាលរសៀលកាលពីថ្ងៃចន្ទ ដោយបានជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរសមុទ្រមួយចំនួនភៀសខ្លួនទៅកាន់ទីទួលខ្ពស់ ខណៈដែលរលកយក្សស៊ូណាមិមានកម្ពស់ប្រហែល ១ម៉ែត្រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុន។បុគ្គលិកយោធា អ្នកពន្លត់អគ្គិភ័យ និងនគរបាលរាប់ពាន់នាក់មកពីទូទាំងប្រទេសត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងឧបទ្វីបណូតូ ដ៏ដាច់ស្រយាលក្នុងខេត្ត អ៊ីស៊ីកាវ៉ា (Ishikawa)។ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយផ្លូវដែលបានខូចខាតយ៉ាងធ្ងន់ធ្ងរ និងការបិទផ្លូវ ហើយអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានទាំងអស់ក្នុងតំបន់នោះត្រូវបានបង្ខំឱ្យបិទដោយសារតែមានស្នាមប្រេះលើផ្លូវអាកាសចរ ហើយសេវាកម្មផ្លូវដែក សាឡាង និងជើងហោះហើរជាច្រើនចូលទៅក្នុងតំបន់នេះក៏ត្រូវបានផ្អាកផងដែរ៕

កងកម្លាំងការពារអ៊ីស្រាអែល បញ្ជាក់ពីការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស ដែលពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា

2024/01/02 06:57:28 pm        463
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃចន្ទពីការសម្លាប់មេបញ្ជាការក្រុមហាម៉ាស ដែលបានចូលរួមក្នុងការលុកលុយរបស់ក្រុមភេរវកម្មនេះទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលជាការវាយប្រហារដែលក្រុមសកម្មប្រយុទ្ធឆ្លងព្រំដែនពីតំបន់ហ្កាហ្សា និងបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។នៅក្នុងការប្រកាសនៅលើបណ្តាញសង្គម X កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់លោក Adil Mismah ដែលជាមេបញ្ជាការកងអនុសេនាធំ Nukhba នៅទីក្រុង Deir al-Balah នៃតំបន់ហ្កាហ្សា។ សារព័ត៌មាន Jerusalem Post បានរាយការណ៍ថា លោក Mismah បានដឹកនាំភេរវករ ចូលទៅក្នុងតំបន់ Kibbutz Kissufim និងបានដឹកនាំក្រុមសកម្មប្រយុទ្ធឲ្យបំផ្លិចបំផ្លាញសហគមន៍ kibbutz នៅក្នុងកន្លែងតាំងទីលំនៅ Nirim និង Be'eri។កងកម្លាំងការពារ បាននិយាយទៀតថា លោក Mismah ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់កងទ័ពអាកាសអ៊ីស្រាអែល ដោយមានជំនួយពីទាហានថ្មើរជើង។នៅក្នុងការបង្ហោះដដែលនោះ កងកម្លាំងការពារ បានបន្តទៀតថា ខ្លួនវាយប្រហារគោលដៅភេរវកម្ម ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ដែលបានធ្វើសង្គ្រាម។ ក្នុងអំឡុងពេលប្រតិបត្តិការនេះដែរ ទាហានបានរកឃើញអាវុធដ៏ច្រើនសន្ធឹកសន្ធាប់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អគារប្រហែល ១០០ខ្នង ត្រូវបានឆេះនៅកណ្តាលប្រទេសជប៉ុន

2024/01/02 06:49:28 pm        395
យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK អគារនិងលំនៅឋានជាង១០០ខ្នងក្នុងទីក្រុងវ៉ាជីម៉ា(Wajima)របស់ខេត្តអ៊ីហ្ស៊ីកាវ៉ា (Ishikawa)ត្រូវបានអគ្គិភ័យដ៏ធំឆេះបំផ្លាញ ដោយសារការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសជប៉ុនភាគកណ្តាល កាលពីថ្ងៃចន្ទ ១មករា។ នាយកដ្ឋានពន្លត់អគ្គិភ័យក្នុងស្រុក បាននិយាយថា អគារជាង១០០ខ្នងនៅជុំវិញផ្លូវដ៏ល្បីល្បាញអាសៃជី(Asaichi Street)របស់មជ្ឈមណ្ឌលក្រុងនេះ ភាគច្រើនសាងសង់ពីឈើ ត្រូវគេជឿថាបានឆេះ។ អគ្គិភ័យភាគច្រើនត្រូវបានពន្លត់ ប៉ុន្តែអណ្តាតភ្លើង និងផ្សែងពណ៌សនៅតែអាចមើលឃើញកើនឡើងពីតំបន់ជាច្រើននៅព្រឹកថ្ងៃអង្គារ ២ មករានេះ។ទន្ទឹមនឹងនេះដែរ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះប្រជាជនក្នុងតំបន់ ដែលត្រូវបានគេជឿថាបានជាប់នៅក្រោមអគារ ៧ជាន់ ដែលបានដួលរលំដោយសារការរញ្ជួយដី។បុគ្គលិកយោធា អ្នកពន្លត់អគ្គិភ័យ និងនគរបាលរាប់ពាន់នាក់មកពីទូទាំងប្រទេសត្រូវបានបញ្ជូនទៅកាន់តំបន់ ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងឧបទ្វីបដាច់ស្រយាលណូតូ (Noto) ៕

កូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងទប់ទល់នឹងរលកយក្សស៊ូណាមិ បន្ទាប់ពីរញ្ជួយដីនៅជប៉ុន

2024/01/02 06:45:50 pm        447
ទីភ្នាក់ងារឧតុនិយមរបស់កូរ៉េខាងត្បូងបាននិយាយថា រលកយក្សស៊ូណាមិដែលមានកម្ពស់ក្រោមមួយម៉ែត្រ បានទៅដល់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន បន្ទាប់ពីមានការរញ្ជួយដីដ៏ធំមួយដែលបានវាយប្រហារប្រទេសជប៉ុនកាលពីថ្ងៃចន្ទ ដោយបន្ថែមថាអាចនឹងមានរលកកាន់តែច្រើន និងធំជាងនេះនៅប៉ុន្មានម៉ោងបន្ទាប់ទៀត។ទីភ្នាក់ងារឧតុនិយមបាននិយាយថា រលកយក្សស៊ូណាមិដំបូងដែលឈានដល់ឆ្នេរសមុទ្រកូរ៉េខាងត្បូងគឺមានកម្ពស់ ៦៧សង់ទីម៉ែត្រ ប៉ុន្តែវាអាចកើនឡើងក្នុងទំហំធំជាងនេះបន្ទាប់ពីរលកដំបូង ហើយអាចបន្តលើសពី ២៤ម៉ោង។ដោយឡែក កូរ៉េខាងជើងបានចេញការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់ឆ្នេរសមុទ្ររបស់ខ្លួន ដែលអាចមានរលកលើសពី២ម៉ែត្រ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍ដោយដកស្រង់វិទ្យុរដ្ឋកូរ៉េខាងជើង។ ខេត្ត កាងវ៉ុន (Gangwon) របស់កូរ៉េខាងត្បូងបានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្ន និងជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ នេះបើយោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព។ខេត្តឆ្នេរខាងកើតមួយនេះបានប្រាប់អ្នកស្រុកនៅក្នុងសារប្រកាសអាសន្នឱ្យនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រហើយជម្លៀសទៅដីទួលខ្ពស់។ ក្រសួងកូរ៉េខាងត្បូងនេះបានឲ្យដឹងថា ទីក្រុងសំចូក (Samcheok) បានណែនាំឲ្យប្រជាពលរដ្ឋផ្លាស់ទីទៅកាន់តំបន់ដែលខ្ពស់ជាងអគារបីជាន់ដើម្បីសុវត្ថិភាព៕

កងកម្លាំងអ៊ីស្រាអែល បង្ហាញរូបភាពនៃអង្គភាពសុនខនគរបាលឬ K9 ឆែកឆេរផ្ទះសម្បែងនានា នៅហ្កាហ្សា និងរកឃើញអាវុធជាច្រើន

2024/01/02 06:41:59 pm        429
កងកម្លាំងការពារអ៊ីស្រាអែល បានបញ្ចេញវីដេអូនៃអង្គភាពសុនខនគរបាលឬ K9 ដែលកំពុងឆែកឆេរផ្ទះសម្បែង នៅតំបន់ហ្កាហ្សា និងបានរកឃើញឃ្លាំងអាវុធរបស់ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរៀបរាប់លម្អិតអំពីករណីចំនួនពីរ ដែលខ្លួននិយាយថា អង្គភាពសុនខនគរបាលឬ K9s របស់ IDF បានស្ទាក់ចាប់ភេរវករហាម៉ាស ដែលកំពុងតែស្ទាក់វាយប្រហារទាហានអ៊ីស្រាអែល។ អ៊ីស្រាអែលនិយាយថា ខ្លួនតែងតែប្រើសត្វសំណក់ជាមួយអង្គភាព Oketz ដើម្បីពង្រីកកិច្ចប្រតិបតិ្តការនៅតាមអគារនានា មុនពេលធ្វើការវាយឆ្មក់កាន់តែធំដោយកងកម្លាំងអ៊ីស្រាអែល។កងកម្លាំងការពារអ៊ីស្រាអែល បានសរសេរថា៖«ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាជាមួយកងពលតូចលេខ ៤៦០ នៅក្នុងតំបន់ Jabalia សត្វសំណក់មួយក្បាលឈ្មោះ Patrick បានឆែករុករកទីតាំងនោះ មុនពេលកងកម្លាំង ចូលទៅក្នុងអគារ។ ក្នុងអំឡុងពេលឆែករុករកនោះ Patrick បានរកឃើញភេរវករម្នាក់ ដែលរៀបចំ ដើម្បីស្ទាក់វាយប្រហារលើកងកម្លាំង នៅច្រកចូល និងចាប់ខ្លួនគេតែម្តង ដូច្នេះចាំបាច់ត្រូវបង្កើនការការពារ។ កងកម្លាំងការពារ បានបន្ថែមថា៖«នៅក្នុងប្រតិបត្តិការមួយផ្សេងទៀត នៅក្នុងតំបន់ Rimal ក្នុងអំឡុងពេលឆែករុករក ដោយសត្វសំណក់មួយក្បាលទៀតឈ្មោះ Toy ច្រករបៀងមួយ ត្រូវបានគេរកឃើញតភ្ជាប់ទៅអគារមួយ ដោយទាហានកំពុងស្ថិតនៅទៅអគារមួយផ្សេងទៀតដែលភេរវករម្នាក់ កំពុងពួនស្ទាក់ដើម្បីវាយប្រហារ។ សំណក់ Toy ក៏ចាប់ខ្លួនភេរវករនោះ ដូច្នេះហើយវាបានជួយសង្គ្រោះកម្លាំងពីប្រតិបត្តិការនៅក្នុងអគារដ៏គ្រោះថ្នាក់មួយ។

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើនឡើងដល់១៦

2024/01/02 06:33:50 pm        358
ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារកណ្តាលប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦ នាក់ នៅក្នុងខេត្តអ៊ីហ្ស៊ីកាវ៉ា (Ishikawa) ស្របពេលនគរបាល និងក្រុមអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃអង្គារ ២ ខែមករានេះ បានរាយការណ៍ថាសាកសពមួយចំនួនត្រូវបានទាញចេញពីគំនរបាក់បែកនៃអគារដែលដួលរលំ។ ការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័របានវាយប្រហារកាលពីពាក់កណ្តាលរសៀលថ្ងៃចន្ទ ដោយបានបំផ្លាញអគារនានា កាត់ផ្ដាច់ចរន្តអគ្គិសនីពីលំនៅឋានរាប់ម៉ឺនខ្នង និងបានជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរមួយចំនួនភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព។ រញ្ជួយដីនេះក៏បានបង្កឲ្យមានរលកកម្ពស់ប្រហែល ១ម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចដ៏វែងរបស់ប្រទេសជប៉ុន ក៏ដូចជានៅប្រទេសជិតខាងកូរ៉េខាងត្បូងផងដែរ។ បុគ្គលិកកងទ័ពត្រូវបានបញ្ជូនទៅជួយក្នុងប្រតិបត្តិការសង្គ្រោះ ខណៈអាកាសយានដ្ឋានក្នុងស្រុកមួយត្រូវបានបិទ បន្ទាប់ពីគ្រោះរញ្ជួយដី បានបណ្ដាលឲ្យប្រេះនៅលើផ្លូវរត់។ ទំហំនៃការខូចខាត នៅតែមិនច្បាស់លាស់មួយថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ដោយផ្លូវសំខាន់ៗទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ទូរទស្សន៍ NHK បានរាយការណ៍ថា ក្រុមគ្រូពេទ្យមិនអាចទៅដល់មន្ទីរពេទ្យក្នុងទីក្រុង ស៊ូស៊ុយ (Suzu) ដែលរងគ្រោះខ្លាំងនោះទេ។ប្រភពដដែលនេះ បាននិយាយថា មន្ទីរពេទ្យនោះ កំពុងពឹងផ្អែកលើម៉ាស៊ីនភ្លើងបម្រុងដោយសារតែដាច់ភ្លើង។ ទីភ្នាក់ងារនគរបាលជាតិបាននិយាយថា មនុស្ស១៦ នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់រហូតមកដល់ពេលនេះ៕

តុលាការកំពូលរបស់អ៊ីស្រាអែល លុបចោលច្បាប់កំណត់ការត្រួតពិនិត្យប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស

2024/01/02 06:25:20 pm        453
តុលាការកំពូលរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (០១ មករា) បានសម្រេចលុបចោលនូវច្បាប់ដ៏ចម្រូងចម្រាសដែលមានវិវាទយ៉ាងខ្លាំង ដែលអនុម័តដោយរដ្ឋាភិបាលស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីដកហូតអំណាចមួយចំនួនរបស់តុលាការជាន់ខ្ពស់ ហើយបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស។ច្បាប់នេះគឺជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធតុលាការដ៏ទូលំទូលាយដែលស្នើឡើងដោយលោក ណេតាន់យ៉ាហ៊ូ និងសម្ព័ន្ធបក្សដៃគូសាសនា និងជាតិនិយមរបស់លោក ដែលបណ្តាលឱ្យមានការប្រេះឆាយ៉ាងជ្រៅនៅក្នុងប្រទេសអ៊ីស្រាអែល និងការព្រួយបារម្ភអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច។ច្បាប់ថ្មីដែលបានបញ្ជូនទៅក្នុងតុលាការនោះបានដកចេញនូវផ្នែកមួយប៉ុណ្ណោះនៃអំណាចដែលតុលាការកំពូលមានសម្រាប់កាត់ផ្តាច់សេចក្តីសម្រេចរបស់រដ្ឋាភិបាលនិងរដ្ឋមន្ត្រី។ ច្បាប់នេះបានដកលទ្ធភាពរបស់តុលាការក្នុងការលុបចោលការសម្រេច ដែលខ្លួនចាត់ទុកថា «មិនសមហេតុផល»។តុលាការបាននិយាយថា ចៅក្រមប្រាំបីនាក់ក្នុងចំណោម ១៥នាក់ បានសម្រេចក្នុងការអនុគ្រោះលើការលុបចោលច្បាប់នេះ។ តុលាការកំពូល នៅក្នុងសេចក្តីសង្ខេបនៃសេចក្តីសម្រេចរបស់ខ្លួន បាននិយាយថា ចៅក្រមភាគច្រើនបានសម្រេចចិត្តលុបចោលច្បាប់នេះ ព្រោះវានឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល៕និងចាប់ខ្លួននៅកន្លែងកើតហេតុ។រូបថតព័ត៌មានដែលបានចេញផ្សាយបង្ហាញថា លោក Lee ដេកលើដីដោយបិទភ្នែក ហើយដៃរបស់មនុស្សផ្សេងទៀតនៅជុំវិញលោក កំពុងកាន់កន្សែងដៃទ្រករបស់លោក។ សារព័ត៌មានយ៉ុនហាប់ ដដែល បាននិយាយថាលោក Lee ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕

រថភ្លើងរាប់សិបគ្រឿងត្រូវបានពន្យារពេល ខណៈអ័ព្ទយ៉ាងក្រាស់បានគ្របដណ្ដប់រដ្ឋមួយចំនួននៅឥណ្ឌា

2024/01/02 06:21:51 pm        355
ក្រុមមន្ត្រីបាននិយាយថា រថភ្លើងជាង២០គ្រឿង ទៅកាន់រដ្ឋធានីឥណ្ឌាត្រូវបានពន្យារពេលកាលពីថ្ងៃច័ន្ទ (០១ មករា) ដោយសារតែការថយចុះនៃកម្រិតការមើលឃើញដោយសារចុះអ័ព្ទយ៉ាងក្រាស់។ រដ្ឋឥណ្ឌាជាច្រើន រួមទាំងរដ្ឋធានីជាតិ បានមើលឃើញអ័ព្ទដ៏ក្រាស់ ស្របពេលមានការធ្លាក់ចុះនៃសីតុណ្ហភាព។យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ស្រទាប់អ័ព្ទយ៉ាងក្រាស់បានគ្របដណ្តប់លើផ្នែកខ្លះនៃបណ្ដារដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌា។ ក្រុមមន្ត្រីបាននិយាយថា រថភ្លើងចំនួន ២១គ្រឿង ដែលធ្វើដំណើរទៅក្រុងដេលី បានពន្យារពេលដោយសារតែស្ថានភាពអ័ព្ទ ដែលបណ្តាលឱ្យអ្នកដំណើររង់ចាំយ៉ាងអន្ទះសារនៅស្ថានីយ៍។ រថភ្លើងជាច្រើនដែលឆ្លងកាត់ស្ថានីយ ដេលី ត្រូវបានពន្យារពេលរហូតដល់ ៤ម៉ោង។រាជធានីឥណ្ឌាមួយនេះបានទទួលរងអាកាសធាតុត្រជាក់ខ្លាំងនៅថ្ងៃចុងក្រោយនៃឆ្នាំចាស់ ដោយកត់ត្រាសីតុណ្ហភាពអតិបរិមាពេលថ្ងៃគឺ ១៥,៩អង្សាសេ ដែលនោះគឺធ្លាក់កម្រិត ៤អង្សាសេទាបជាងធម្មតា និងទាបបំផុតរហូតមកដល់ពេលនេះក្នុងរដូវកាលនេះ។ យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌាបានឱ្យដឹងថា កាលពីថ្ងៃចន្ទ កម្រិតនៃភាពមើលឃើញបានស្ថិតនៅចម្ងាយ ៧០០ម៉ែត្រនៅតំបន់ សាហ្វដារជុង (Safdarjung) ដែលជាស្ថានីយ៍អាកាសធាតុសំខាន់របស់ទីក្រុងដេលី និងចម្ងាយ ១.២០០ម៉ែត្រនៅតំបន់លំនៅឋាន ផាឡាម (Palam) ក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ៕

អ៊ីស្រាអែល បង្ហាញសញ្ញាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដកកងទ័ពថយ

2024/01/02 05:58:31 pm        290
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល កំពុងដកកងកម្លាំងមួយចំនួនរបស់ខ្លួនចេញពីតំបន់ហ្កាហ្សា ដើម្បីងាកទៅរកប្រតិបត្តិការដែលមានគោលដៅបន្ថែមទៀតប្រឆាំងក្រុមហាម៉ាស់។ទាហានទាំងនេះ ត្រូវបានគេមើលឃើញកំពុងជួសជុលឧបករណ៍នៅមូលដ្ឋានក្បែរព្រំដែនតំបន់ហ្កាហ្សា។ មេបញ្ជាការមូលដ្ឋានម្នាក់ បាននិយាយថា ពួកគេនឹងត្រឡប់ទៅតំបន់ហ៊ុមព័ទ្ធវិញក្នុងពេលឆាប់ៗនេះ។ការផ្លាស់ប្តូរទៅរកប្រតិបត្តិការ «បោសសម្អាត» បានបង្ហាញសញ្ញាពីដំណាក់កាលថ្មីមួយ នៅក្នុងការវាយលុករបស់អ៊ីស្រាអែល ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេលជាច្រើនខែ។ មន្ត្រីម្នាក់ និយាយថា ទាហានមួយចំនួន ដែលបានដកចេញពីតំបន់ហ្កាហ្សា នឹងត្រូវបានត្រៀមសម្រាប់ការប្តូរវេនទៅកាន់ព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់។ ការកាត់បន្ថយនេះ ក៏នឹងអនុញ្ញាតឲ្យទាហានបម្រុងមួយចំនួនត្រឡប់ទៅរកជីវិតជាជនស៊ីវិលវិញ ដោយជួយទប់ទល់សេដ្ឋកិច្ចដែលញាំញីដោយសង្រ្គាមរបស់អ៊ីស្រាអែល។សង្គ្រាមនៅតំបន់ហ្កាហ្សា បានពង្រាបទឹកដីភាគច្រើនឲ្យទៅជាកម្ទេចកម្ទី និងបានបណ្តាលឲ្យប្រជាជនរបស់តំបន់នេះចំនួន ២,៣ លាននាក់ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា សហគមន៍អ៊ីស្រាអែលមួយចំនួននៅភាគខាងជើងតំបន់ហ្កាហ្សា ដែលត្រូវបានជម្លៀសចេញ នឹងអាចវិលត្រឡប់មកវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM