ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

អ៊ីស្រាអែលព្រមានលីបង់ថា ពេលវេលាសម្រាប់ដំណោះស្រាយការទូត ជិតអស់ហើយ

2023/12/29 06:09:35 pm        121
អ៊ីស្រាអែល បានព្រមានប្រទេសលីបង់ថា ពេលវេលាសម្រាប់«ដំណោះស្រាយការទូត»ជុំវិញការវាយប្រហារម្តងហើយម្តងទៀតពីក្រុមហេសបូឡា (Hezbollah) នៅតាមបណ្តោយព្រំដែនភាគខាងជើងរបស់ខ្លួន «ជិតអស់ហើយ»។លោក Benny Gantz ដែលជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងពេញចិត្តក្នុងការឡើងកាន់តំណែងពីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានថ្លែងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងធ្វើអន្តរាគមន៍ ក្នុងពេលឆាប់ៗនេះ ប្រសិនបើអាជ្ញាធរលីបង់ មិនធ្វើសកម្មភាព ដើម្បីបញ្ឈប់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ពីការបាញ់ឆ្លងកាត់ព្រំដែនទេ។ការព្រមាន បានកើតឡើង នៅពេលដែលភាគខាងជើងនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ បានឃើញការបាញ់រ៉ុក្កែតដ៏អាក្រក់បំផុតពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីការប្រយុទ្ធគ្នាឆ្លងព្រំដែនបានផ្ទុះឡើងនៅទីនោះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា។លោក Gantz បានប្រាប់សន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃពុធថា៖«ស្ថានភាពនៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ទាមទារឲ្យមានការផ្លាស់ប្តូរ»។«ពេលវេលាសម្រាប់ដំណោះស្រាយការទូត គឺជិតអស់ហើយ ប្រសិនបើពិភពលោក និងរដ្ឋាភិបាលលីបង់មិនធ្វើសកម្មភាព ដើម្បីការពារការបាញ់ប្រហារលើអ្នកស្រុកភាគខាងជើងរបស់អ៊ីស្រាអែល និងធ្វើយ៉ាងណាឲ្យក្រុមហេសបូឡានៅឲ្យពីព្រំដែននោះទេ កងកម្លាំងការពារអ៊ីស្រាអែល នឹងចាត់វិធានការ»។

ជំងឺគ្រុនឈាមបានឆក់យកជីវិតមនុស្សជាង ១.៧០០នាក់ នៅប្រទេសបង់ក្លាដែស ក្នុងឆ្នាំ២០២៣នេះ

2023/12/29 06:03:26 pm        131
ជំងឺគ្រុនឈាមដែលឆ្លងតាមរយៈមូសខ្លាបានឆក់យកជីវិតមនុស្សជាង ១.៧០០នាក់ និងចម្លងដល់មនុស្សជាង ៣០ម៉ឺននាក់ មកទល់ពេលនេះនៅទូទាំងប្រទេសបង់ក្លាដែស។ យោងតាមតួលេខផ្លូវការបានឲ្យដឹងថា ក្នុងចំណោមតួលេខសរុបនេះ មនុស្សចំនួន ១៦៨នាក់ ជាកុមារអាយុចន្លោះពី ០ឆ្នាំ (មិនទាន់គ្រប់មួយឆ្នាំ) ទៅ ១៥ឆ្នាំ។យោងតាមស្ថិតិចុងក្រោយរបស់អគ្គនាយកដ្ឋានសេវាសុខភាព (DGHS) បានឲ្យដឹងថា អត្រាពិតប្រាកដនៃជំងឺគ្រុនឈាមបានឈានដល់ស្ថានភាពគួរឱ្យព្រួយបារម្ភនៅឆ្នាំនេះ ដោយមានជំងឺចំនួនសរុប ៣២០.៩៤៥ករណី និងមានអ្នកស្លាប់ចំនួន ១.៧០១នាក់ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ។ ទិន្នន័យបានបង្ហាញថាការស្លាប់ដោយសារជំងឺគ្រុនឈាមឆ្នាំនេះរួមបញ្ចូលតួលេខ ៧៩ករណីនៅក្នុងខែធ្នូ ហើយចំនួន ២៧៤ករណីនៅក្នុងខែវិច្ឆិកា និង៣៥៩ករណីនៅក្នុងខែតុលា។ប្រទេសបង់ក្លាដែស បានជួបប្រទះនឹងការរីករាលដាលនៃជំងឺគ្រុនឈាមខ្ពស់បំផុតនៅក្នុងខែកញ្ញា ដោយមានការឆ្លងថ្មីចំនួន ៧៩.៥៩៨ករណី និងការស្លាប់ចំនួន ៣៩៦ករណីត្រូវបានរាយការណ៍។ មេរោគឆ្លងមួយនេះគឺចម្លងទៅមនុស្សនៅពេលត្រូវបានមូសខ្លាដែលមានមេរោគខាំ ប៉ុន្តែមិនមានការព្យាបាលសម្រាប់ការឆ្លងនោះទេ៕

អេហ្ស៊ីបបញ្ជាក់ថា ខ្លួនកំពុងរង់ចាំការឆ្លើយតបលើផែនការបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា

2023/12/29 05:48:10 pm        129
ប្រទេសអេហ្ស៊ីប បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដាក់ចេញនូវសំណើក្របខ័ណ្ឌមួយ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលរួមមានបីដំណាក់កាលដែលបញ្ចប់ដោយបទឈប់បាញ់ ហើយបាននិយាយថា ខ្លួនកំពុងរង់ចាំការឆ្លើយតបលើផែនការនេះ។លោក Diaa Rashwan ប្រធានផ្នែកសេវាព័ត៌មានរដ្ឋរបស់ប្រទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អេហ្ស៊ីប នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីផែនការនេះ នៅពេលដែលការឆ្លើយតបទាំងនោះ ត្រូវបានទទួល។លោក បានបន្តថា សំណើនេះ គឺជាការតស៊ូពុះពារមួយ «ដើម្បីនាំយកទស្សនៈរវាងភាគីពាក់ព័ន្ធទាំងអស់ឲ្យ កាន់តែជិតស្និទ្ធគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការបង្ហូរឈាមរបស់ប៉ាឡេស្ទីន និងការឈ្លានពានប្រឆាំងនឹងតំបន់ហ្កាហ្សាស្ទ្រីប និងការស្តារសន្តិភាព និងស្ថិរភាព ក្នុងតំបន់»។ប្រភពសន្តិសុខអេហ្ស៊ីប ធ្លាប់បាននិយាយថា សំណើនេះរួមមានបទឈប់បាញ់ច្រើនដំណាក់កាល ដែលពាក់ព័ន្ធនឹងការដោះលែងអ្នកទោសដោយអ៊ីស្រាអែល និងក្រុមហាម៉ាស។ ប្រភពអេហ្ស៊ីបមួយ បាននិយាយថា គំនិតនៃការគ្រប់គ្រងតំបន់ហ្កាហ្សាក្រោយសង្គ្រាម ក៏ត្រូវបានលើកឡើងដែរ។

ការកាត់ផ្តាច់ថាមពលច្រឡំ បណ្ដាលឲ្យធ្លាក់យន្តហោះនេប៉ាល់ស្លាប់មនុស្ស៧២នាក់

2023/12/29 05:41:12 pm        150
យោងតាមតាមរបាយការណ៍ដែលចេញផ្សាយដោយគណៈកម្មការស៊ើបអង្កេត ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ បានឲ្យដឹងថា ការធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines នៅប្រទេសនេប៉ាល់ បណ្តាលឲ្យមនុស្ស ៧២នាក់ស្លាប់ កាលពីជិតមួយឆ្នាំមុន គឺបណ្តាលមកពីអកាសយានិកផ្តាច់ថាមពលអគ្គិសនីច្រឡំ ដែលនាំទៅដល់ការជាប់គាំងថាមពលខ្យល់។ យន្តហោះ ATR 72 ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines ជាកម្មសិទ្ធិឯកជន បានធ្លាក់ មុនពេលចុះចតនៅទីក្រុងទេសចរណ៍ Pokhara កាលពីថ្ងៃទី ១៥ ខែមករា។ មានមនុស្ស ៧២ នាក់នៅលើយន្តហោះម៉ាស៊ីនភ្លោះ រួមមានទាំងទារក២នាក់ បុគ្គលិកអាកាសយានិក៤នាក់ និងជនបរទេស ១៥នាក់ ហើយគ្មានអ្នកនៅរស់រានមានជីវិតនោះទេ។ លោក ឌីប៉ាក ប្រាសាដ បាស្តូឡា(Dipak Prasad Bastola) វិស្វករគ្រប់គ្រងប្រព័ន្ធអាកាសយាន និងជាសមាជិកនៃគណៈកម្មការស៊ើបអង្កេត បាននិយាយថា ដោយសារតែខ្វះការយល់ដឹង និងខ្វះផែនការប្រតិបត្តិការស្តង់ដា អាកាសយានិកបានដាក់ប្រព័ន្ធគ្រប់គ្រងតុល្យភាពដែលគ្រប់គ្រងកម្លាំងនៅក្នុងទីតាំងស្លាបហោះផ្ទុយពីការទប់លំនឹង។ លោក Bastola បានប្រាប់សារព័ត៌មានរ៉យទ័រថា ការធ្វើបែបនេះ នាំឱ្យម៉ាស៊ីនយន្តហោះមិនដំណើរការ និងមិនបង្កើតកម្លាំងជំរុញ។ វាគឺជាការធ្លាក់យន្តហោះមានមនុស្សស្លាប់ច្រើនបំផុតរបស់ប្រទេសនេប៉ាល់ ចាប់តាំងពីឆ្នាំ ១៩៩២ នៅពេលដែលយន្តហោះ Airbus A300 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន បានធ្លាក់ចូលទៅក្នុងភ្នំមួយ នៅជិតទីក្រុង Kathmandu បណ្តាលឲ្យមនុស្សទាំងអស់១៦៧នៅលើយន្តហោះស្លាប់។ មនុស្សជិត៣៥០ នាក់បានស្លាប់ចាប់តាំងពីឆ្នាំ ២០០០ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ឬឧទ្ធម្ភាគចក្រនៅប្រទេសនេប៉ាល់ ជាប្រទេសមានភ្នំខ្ពស់បំផុតចំនួន ៨ ក្នុងចំណោមភ្នំខ្ពស់បំផុតទាំង១៤ របស់ពិភពលោក រួមមានភ្នំអេវឺរ៉េស ជាកន្លែងដែលមានបម្រែបម្រួលអាកាសធាតុភ្លាមៗ អាចបណ្តាលឱ្យមានស្ថានភាពគ្រោះថ្នាក់។ សហភាពអឺរ៉ុប បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ពីដែនអាកាសរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៣ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព។

ចិនជំរុញប្រជាជនខ្លួនឱ្យចាកចេញពីតំបន់ខាងជើងមីយ៉ាន់ម៉ា ស្របពេលមានភាពចលាចល

2023/12/29 05:27:26 pm        125
ស្ថានទូតចិន ប្រចាំសហភាពមីយ៉ាន់ម៉ា បានជំរុញជនជាតិរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (២៩ ធ្នូ) ឱ្យចាកចេញពីតំបន់ ឡោកខៃ (Laukkai) ក្នុងតំបន់ កូកាង (Kokang) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយលើកឡើងពីហានិភ័យផ្នែកសន្តិសុខដែលកំពុងកើនឡើង។ យោធាមីយ៉ាន់ម៉ា បាននិងកំពុងប្រយុទ្ធនឹងការវាយប្រហារដោយក្រុមឧទ្ទាមដែលបានសម្របសម្រួលនៅភាគខាងជើងក្នុងការប្រកួតប្រជែងសមរភូមិដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលធ្វើឱ្យប្រទេសចិន ជាអ្នកជិតខាងមានការព្រួយបារម្ភយ៉ាងខ្លាំង។អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា «ស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅក្នុងតំបន់ស្វ័យគ្រប់គ្រង កូកាង (Kokang) របស់មីយ៉ាន់ម៉ា គឺមានភាពធ្ងន់ធ្ងរ និងស្មុគស្មាញយ៉ាងខ្លាំង»។ លោកស្រីបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានធានាសុវត្ថិភាពរបស់បុគ្គលិកជនជាតិចិន។កាលពីដើមខែនេះ ប្រទេសចិន បានសម្រុះសម្រួលកិច្ចចរចាសន្តិភាពរវាងយោធា ដែលកំពុងកាន់អំណាច និងក្រុមឧទ្ទាមរបស់ប្រទេសមីយ៉ាន់ម៉ា ហើយភាគីជម្លោះទាំងនេះបានព្រមព្រៀងលើបទឈប់បាញ់បណ្តោះអាសន្ន និងរក្សាការសន្ទនា។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធក្រុមបះបោរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកម្ចាត់នូវអ្វីដែលខ្លួនហៅថា «របបផ្តាច់ការ» របស់មីយ៉ាន់ម៉ា ហើយមិនបាននិយាយអំពីការចរចាសន្តិភាព ឬបទឈប់បាញ់នោះទេ៕

ទាហានអ៊ីស្រាអែល បានសម្លាប់ចំណាប់ថ្នូរព្រោះច្រឡំ ការស្រែករកជំនួយរបស់ពួកគេថា ជាការលបវាយឆ្មក់

2023/12/29 05:23:05 pm        161
ទាហានអ៊ីស្រាអែល បានសម្លាប់ចំណាប់ថ្នូរអ៊ីស្រាអែលចំនួនបីនាក់ នៅហ្កាហ្សាកាលពីថ្ងៃទី១៥ ខែធ្នូ នៅពេលដែលយល់ច្រឡំការស្រែករកជំនួយរបស់អ្នកទាំងនោះថា ជាការបញ្ឆោតដោយពួកសកម្មប្រយុទ្ធហាម៉ាស ដើម្បីទាក់ទាញពួកគេឱ្យចូលទៅក្នុងការវាយឆ្មក់មួយ នេះបើយោងតាមយោធាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ) ដោយសន្និដ្ឋានថាក្រុមទាហានបានធ្វើសកម្មភាពត្រឹមត្រូវតាមការយល់ដឹងរបស់ពួកគេ។កាលពីថ្ងៃទី១៥ ខែធ្នូ យោធាអ៊ីស្រាអែលបានចេញមុខទទួលខុសត្រូវភ្លាមៗចំពោះការសម្លាប់ចំណាប់ថ្នូរចំនួនបីនាក់ ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស លើទីក្រុងនានានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ ចំណាប់ថ្នូរបីនាក់ដែលត្រូវបានសម្លាប់នោះស្ថិតក្នុងចំណោមមនុស្ស ២៤០នាក់ ដែលក្រុមប៉ាឡេស្ទីនមួយនេះចាប់ជាចំណាប់ថ្នូរ។យោធាអ៊ីស្រាអែលបានចេញផ្សាយការរកឃើញរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយបានសន្និដ្ឋានថា «មិនមានអំពើឃោរឃៅនៅក្នុងព្រឹត្តិការណ៍នេះទេ ហើយទាហានបានអនុវត្តសកម្មភាពត្រឹមត្រូវតាមការយល់ដឹងរបស់ពួកគេអំពីព្រឹត្តិការណ៍នៅពេលនោះ»។ការស៊ើបអង្កេតបានរកឃើញថា ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាច្រើនថ្ងៃ មិនមានការស៊ើបការណ៍សម្ងាត់ណាមួយដែលបង្ហាញថាចំណាប់ថ្នូរទាំងនោះត្រូវបានឃុំខ្លួននៅក្នុងអគារដែលកងទ័ពជួបប្រទះនឹងការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរនោះទេ។ យោធាបាននិយាយថា វីដេអូបានបង្ហាញពីចំណាប់ថ្នូរបានដោះអាវរបស់ពួកគេ ហើយម្នាក់ក្នុងចំណោមនោះបានគ្រវីទង់ពណ៌ស ប៉ុន្តែពួកគេត្រូវបានគេកំណត់អត្តសញ្ញាណថាជាចំណាប់ថ្នូរ បន្ទាប់ពីសាកសពត្រូវបានពិនិត្យប៉ុណ្ណោះ៕

ចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា ឡើងដល់ជាង ២១.៣០០នាក់

2023/12/29 05:17:51 pm        142
ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ឥឡូវនេះបានកើនឡើងលើសពី ២១.៣០០នាក់ និងមនុស្សជាង ៥៥.៦០០នាក់ ផ្សេងទៀតបានរងរបួសចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងចលនាតស៊ូអ៊ីស្លាម ហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា មកនេះបើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលមានមូលដ្ឋាននៅហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ)។លោក អាស្រាហ្វ អាល់គុដ្រា (Ashraf Al-Qudra) អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារចំនួន ២០ដងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ២១០នាក់ និងរបួស ៣៦០នាក់ ។ទីភ្នាក់ងារសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារនៅជិតមន្ទីរពេទ្យ អាល់អាម៉ាល (Al-Amal) ក្នុងទីក្រុង ខាន់យ៉ូនីស (Khan Yunis) ភាគខាងត្បូងក្នុងតំបន់ហ្កាហ្សា ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសរាប់សិបនាក់ រួមទាំងកុមារផងដែរ។អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនោះបាននិយាយថា បញ្ហាប្រឈមរបស់ជនភៀសខ្លួនក្នុងតំបន់ហ៊ុមព័ទ្ធនេះបានឈានដល់កម្រិតមហន្តរាយដែលមិនអាចពិពណ៌នាបាន ដោយមានប្រជាជនជាង ១,៩លាននាក់ ដែលច្រើនជាង ៨៥ភាគរយនៃចំនួនប្រជាជនហ្កាហ្សា ពុំមានលទ្ធភាពប្រើប្រាស់ទឹក អាហារ និងថ្នាំពេទ្យនោះទេ ដោយតួលេខ ៥០ភាគរយនៃអ្នកទាំងនោះគឺជាកុមារ៕

ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យលំនៅឋានជន់លិចនៅក្រោមទឹក នៅប្រទេសប៉េរូ ភាគឦសាន

2023/12/28 07:45:59 pm        438
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្សរាប់សិបគ្រួសារ គ្មានលំនៅឋានរស់នៅ កាលពីថ្ងៃពុធ បន្ទាប់ពីលំនៅឋានរបស់ពួកគេ ត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ Loreto ភាគឦសានប្រទេសប៉េរូ។ភ្លៀងធ្លាក់បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ហើយបានបន្តរហូតដល់ថ្ងៃពុធ ដែលបានធ្វើឲ្យប៉ះពាល់ដល់តំបន់លំនៅឋានពលរដ្ឋ។ ក្រុមគ្រួសារជាច្រើន ត្រូវបានគេមើលឃើញ កំពុងព្យាយាមជួយសង្គ្រោះទ្រព្យសម្បត្តិរបស់ពួកគេ ចេញពីទឹកជំនន់។ការិយាល័យសេវាឧតុនិយម និងជលសាស្ត្រជាតិ របស់ប្រទេសប៉េរូ បានព្រមានថា តំបន់ Loreto ស្ថិតក្នុងការប្រកាសអាសន្នពណ៌ក្រហម ដោយសារតែការបំផ្លាញដោយទឹកជំនន់បន្ថែមទៀតអាចកើតមាន បណ្តាលមកពីភ្លៀងធ្លាក់ ដូចជាតំបន់ សានម៉ាទីន(San Martin), ពីអ៊ូរ៉ា(Piura) និងតំបន់កាចាម៉ាកា( Cajamarca)។

រថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញ នៅភាគកណ្តាលប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សយ៉ាងតិច១៣នាក់ស្លាប់

2023/12/28 07:34:00 pm        495
នគរបាល និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រថយន្តក្រុងមួយគ្រឿងបានឆាបឆេះ បន្ទាប់ពីបានបុកជាមួយរថយន្តដឹកទំនិញមួយគ្រឿងទៀត នៅលើផ្លូវ Highway មួយកន្លែង នៅប្រទេសឥណ្ឌាភាគកណ្តាល បណ្តាលឲ្យឲ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ស្លាប់។ មន្ត្រីនគរបាលតំបន់ លោក អានុប បាហ្កាវ៉ា(Anoop Bhargava) បាននិយាយថា អ្នកដំណើរលើរថយន្តក្រុងចំនួន ១២នាក់ បានស្លាប់នៅក្នុងអគ្គិភ័យ ហើយអ្នកបើកបររថយន្តដឹកទំនិញ បានស្លាប់ដោយផលប៉ះពាល់ឧបទ្ទវហេតុ នៅក្នុងស្រុក Guna រដ្ឋ Madhya Pradesh កាលពីយប់ថ្ងៃពុធ។លោក Bhargava បាននិយាយថា មនុស្ស ១៦នាក់ផ្សេងទៀត បានរងរបួសរលាកខ្លួន ឬបាក់ឆ្អឹង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ តំបន់នេះ មានចម្ងាយជិត៩០០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងញ៉ូវដេលី។គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ជារឿយៗ ដោយសារតែការបើកបរធ្វេសប្រហែស ផ្លូវថែទាំមិនបានល្អ និងយានយន្តចាស់ៗ។ យោងតាមនគរបាល បានឱ្យដឹងថា មនុស្សច្រើនជាង ១១០.០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសឥណ្ឌា។

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា ចោទរបបសឹកថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម

2023/12/28 07:29:58 pm        455
ក្រុមឧទ្ទាមជនជាតិភាគតិច ដែលរួមបញ្ចូលសម្ព័ន្ធភាតរភាពត្រីភាគី រួមមានកងទ័ពរំដោះជាតិ តាអាំង (TNLA) កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពអារ៉ាកាន (AA) បានចោទប្រកាន់របបសឹកមីយ៉ាន់ម៉ា ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។សារព័ត៌មាន អឺរ៉ាវ៉ាដឌី (Irrawaddy) បានរាយការណ៍ថា ស្របពេលមានជម្លោះដែលកំពុងបន្តនៅភាគខាងជើងរដ្ឋ សាន និងរដ្ឋរ៉ាឃីន សម្ព័ន្ធក្រុមឧទ្ទាមនេះបានចោទប្រកាន់ថារបបសឹកកំពុងបង្កើនការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងទៅលើគោលដៅជនស៊ីវិលដោយចេតនា។ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះបានបណ្តាលឲ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត ដោយមានសេចក្តីរាយការណ៍ពីការបាញ់ផ្លោងនៅក្នុងទីប្រជុំជន ណាមទុ (Namtu) ការទម្លាក់គ្រាប់បែកលើទីក្រុង ឡាក់កៃ (Laukkai) និងការវាយប្រហារតាមអាកាសទៅលើភូមិ ម្រាក់យ៉ូ (Mrauk-U)។ សម្ព័ន្ធភាតរភាពត្រីភាគីនេះបានអះអាងថា សកម្មភាពទាំងនេះបាននាំឱ្យមានឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងច្រើនក្នុងឆ្នាំ២០២៣។របបសឹកមីយ៉ាន់ម៉ា មិនត្រឹមតែប្រឈមមុខនឹងការតស៊ូពីក្រុមឧទ្ទាមជនជាតិភាគតិចប៉ុណ្ណោះទេ ថែមទាំងការវាយប្រហារឥតឈប់ឈរពីកងកម្លាំងការពារប្រជាជន (PDFs) ក្រោមរដ្ឋាភិបាលឯកភាពជាតិ (NUG) និងអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
10/10/2026 07:10 PM
កម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
10/10/2026 02:10 PM
យុវជនកម្ពុជាចាប់ផ្តើមបោះជំហានចូលរួមបំពេញកាតព្វកិច្ចយោធាថ្ងៃដំបូង
10/10/2026 02:10 PM
សម្ដេចធិបតី ផ្ដល់ ឱកាសមាសសម្រាប់ ក្រុម លោក អ៊ុំ សំអាន បង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ
10/10/2026 01:10 PM
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
10/10/2026 01:10 PM
ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អញ្ជើញមកចូលរួមពិធីបុណ្យភ្ជុំបិណ្ឌវេនទី១៤ នៅវត្តលង្កាព្រះកុសុមារាម ដើម្បីឧទិ្ទសកុសលជូនបុព្វការីជន
10/10/2026 12:10 PM
អង្គការជាង ១០០ ព្រមានថា បទឈប់បាញ់នៅហ្កាហ្សាមានតែឈ្មោះ ខណៈពលរដ្ឋប៉ាឡេស្ទីន នៅតែរងទុក្ខវេទនា
10/10/2026 10:10 AM
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សំរាម និងសំណល់ប្លាស្ទិក នៅតាមទីប្រជុំជន និងទីវត្តអារាម មានការទុកដាក់បានស្អាត
10/09/2026 09:10 PM
អ៊ុយក្រែនពង្រីកការវាយប្រហារដោយយាន​ដ្រូន ទៅលើមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនរុស្ស៊ី Yandex
10/09/2026 08:10 PM
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
10/09/2026 08:10 PM