គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ
រយៈពេល៣សប្តាហ៍ខែឧសភានេះ សមត្ថកិច្ច បង្ក្រាប Online Scams ចំនួន ៥០ទីតាំង ឃាត់ខ្លួនជនបរទេសសង្ស័យប្រមាណ ៣ ៣២០នាក់ និងបណ្តេញចេញជាង១ពាន់នាក់

សន្តិសុខ និង សង្គម

ក្រុមអ្នកតវ៉ា បិទផ្លូវ Highway នៅទីក្រុង Philadelphia ខណៈអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល-ក្រុមហាម៉ាស់

2023/12/15 01:20:26 pm        136
ក្រុមអ្នកតវ៉ាជនជាតិជ្វីហ្វ ដែលទាមទារបទឈប់បាញ់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ បានបិទផ្លូវ Highway ដ៏សំខាន់មួយនៅទីក្រុង Philadelphia ដោយធ្វើឱ្យមានការកកស្ទះចរាចរណ៍ច្រើនម៉ោងក្នុងម៉ោងមមាញឹក។សមាជិក នៃសំឡេងជនជាតិជ្វីហ្វដើម្បីសន្តិភាព បានតវ៉ានៅក្នុងទីក្រុងចំនួន៨ របស់សហរដ្ឋអាមេរិកក្នុងពេលប្រារព្ធបុណ្យជនជាតិជ្វីហ្វយប់ទីប្រាំបីនៃពិធីបុណ្យ Hanukkah ដោយបានបិទចរាចរណ៍អ្នកធ្វើដំណើរនៅតាមដងផ្លូវ និងស្ពាន ក្នុងទីក្រុង Washington, Boston, Atlanta, Chicago, Minneapolis, Seattle និងទីក្រុង Portland រដ្ឋ Oregon ។ផ្លូវល្បឿនលឿន ស្គុយឃីល អ៊ីកស៍ប្រេសវ៉េ(Schuylkill Expressway) នៅទីក្រុង Philadelphia និងស្ពាន Spring Garden Street បានបើកដំណើរការឡើងវិញ បន្ទាប់ពីក្រុមអ្នកតវ៉ាត្រូវបានបានបំបែក។ស្នងការនគរបាលបណ្តោះអាសន្ន លោក John Stanford WPVI បាននិយាយថាមនុស្ស ៣២នាក់ ត្រូវបានចាប់ខ្លួន។

ហ្វាំងឡង់ នឹងបិទព្រំដែនជាមួយរុស្ស៊ី ម្តងទៀតជុំវិញបញ្ហាអ្នកស្វែងរកសិទ្ធិជ្រកកោន

2023/12/15 12:12:11 pm        158
ប្រទេសហ្វាំងឡង់ នឹងបិទព្រំដែនទាំងមូលរបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីបញ្ឈប់លំហូរចូលនៃអ្នកស្វែងរកសិទ្ធិជ្រកកោន នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វាំងឡង់ លោកស្រី ម៉ារី រ៉ានថាណេន (Mari Rantanen) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ) ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រទេសអឺរ៉ុបខាងជើងមួយនេះបន្ធូរបន្ថយការបិទផ្លូវទាំងអស់រយៈពេលពីរសប្តាហ៍រវាងប្រទេសទាំងពីរ។រដ្ឋធានីហែលស៊ិនគី (Helsinki) បាននិយាយថា ការកើនឡើងថ្មីៗនៃចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់តាមរយៈប្រទេសរុស្ស៊ី គឺជាវិធានការរៀបចំដោយទីក្រុងមូស្គូ ក្នុងការសងសឹកចំពោះការសម្រេចរបស់ប្រទេសអឺរ៉ុបខាងជើងមួយនេះ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិក ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធការចោទប្រកាន់នេះ។កងឆ្មាំព្រំដែនហ្វាំងឡង់បាននិយាយថា ការមកដល់នៃជនធន្តោប្រវេសន៍បានឈប់នៅពេលដែលប្រទេសហ្វាំងឡង់បិទព្រំដែននៅចុងខែវិច្ឆិកា ប៉ុន្តែបានបន្តឡើងវិញកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលច្រកឆ្លងកាត់ចំនួនពីរក្នុងចំណោមប្រាំបីត្រូវបានបើក ដោយមានមនុស្ស ៣៦នាក់កំពុងស្វែងរកសិទ្ធិជ្រកកោន។ ការបិទព្រំដែនថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ នៅម៉ោង ១៨:០០ (ម៉ោងសកល) និងមានរយៈពេលមួយខែ។នៅក្នុងលិខិតមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា ខ្លួនមាន «ការព្រួយបារម្ភអំពីសិទ្ធិជនភៀសខ្លួន អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍» បន្ទាប់ពីការបិទព្រំដែនបណ្តោះអាសន្ន ហើយបានស្នើឱ្យប្រទេសហ្វាំងឡង់ ធានាថាខ្លួននៅតែផ្ដល់លទ្ធភាពដើម្បីស្វែងរកការការពារដល់អ្នកមានបំណងចូលប្រទេសមួយនេះ៕

សង្គ្រាមរុញច្រានប្រទេសស៊ូដង់ ឲ្យទៅរកស្ថានភាពរស់នៅដូចមហន្តរាយទុរ្ភិក្ស

2023/12/15 11:59:54 am        114
អង្គការសហប្រជាជាតិបានព្រមានថា ក្រុមគ្រួសារនៅក្នុងតំបន់ជម្លោះរបស់ប្រទេសស៊ូដង់ អាចជួបប្រទះនឹងភាពអត់ឃ្លានដូចទុរ្ភិក្សនៅរដូវក្តៅឆ្នាំក្រោយនេះ ខណៈមនុស្សមួយចំនួននៅក្នុងរដ្ឋធានី ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមនេះ កំពុងរស់រានមានជីវិតដោយអាហារប្រចាំថ្ងៃតិចតួចបំផុត។យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជនប្រហែល ៣០លាននាក់ ដែលស្ទើរតែពីរភាគបីនៃចំនួនប្រជាជនសរុប កំពុងត្រូវការជំនួយនៅក្នុងប្រទេសស៊ូដង់ ដែលកើនឡើងទ្វេដងមុនពេលការប្រយុទ្ធបានផ្ទុះឡើងរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស (RSF) នៅពាក់កណ្តាលខែមេសា។យោងតាមចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) របស់អង្គការសហប្រជាជាតិ មនុស្សប្រហែល ១៨លាននាក់ ត្រូវការជាបន្ទាន់នូវជំនួយស្បៀងអាហារមនុស្សធម៌ ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រាសម្រាប់រដូវប្រមូលផលដ៏ច្រើនរបស់ប្រទេសនេះ។ មនុស្សរងគ្រោះទាំងនោះត្រូវបានប្រមូលផ្តុំនៅក្នុងរដ្ឋធានីខាទុម (Khartoum) ជាទីដែលប្រជាជនជាងពាក់កណ្តាលនៅទីនោះប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ព្រមទាំងនៅទីក្រុង និងទីប្រជុំជននានាដែលពោរពេញដោយមនុស្សយ៉ាងក្រាស់ និងបានឃើញការប្រយុទ្ធគ្នានៅក្នុងតំបន់ ដាហ្វឺ (Darfur) និងតំបន់ កូរដូហ្វាន (Kordofan)។យោងតាមទីភ្នាក់ងារចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀង IPC បានឲ្យដឹងថា ប្រសិនបើលក្ខខណ្ឌមិនប្រសើរឡើងនៅខែឧសភា ឆ្នាំក្រោយនេះទេ ប្រជាជនស៊ូដង់នឹងចាប់ផ្តើមជួបប្រទះនឹងភាពអត់ឃ្លាន «ដ៏មហន្តរាយ» មានន័យថាពួកគេនឹងអត់ឃ្លានរហូតដល់ស្លាប់ដោយមិនមានជំនួយ អស់ទ្រព្យសម្បត្តិសម្រាប់ចាយវាយ និងអស់ជម្រើសជាដើម៕

គោលដៅទប់ស្កាត់ការឡើងកម្ដៅផែនដី១,៥°C ទំនងជាមិនសម្រេចទេ ទោះមានកិច្ចព្រមព្រៀងឥន្ធនៈហ្វូស៊ីលក៏ដោយ

2023/12/15 11:54:07 am        150
កិច្ចព្រមព្រៀងសម្រាប់ពិភពលោកក្នុងការផ្លាស់ប្តូរឆ្ងាយពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលត្រូវបានសាទរថាជាសមិទ្ធិផលជាប្រវត្តិសាស្ត្រកាលពីថ្ងៃពុធ (១៣ ធ្នូ) នៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិនៅទីក្រុងឌុយបៃ ប៉ុន្តែមានឱកាសខ្ពស់ណាស់ដែលកិច្ចព្រមព្រៀងនោះនឹងមិនសម្រេចបាននូវគោលដៅចុងក្រោយរបស់ខ្លួននោះទេ ពោលគឺទប់ស្កាត់ការឡើងកម្ដៅផែនដី ១,៥អង្សាសេ។អស់រយៈពេលជាច្រើនខែមកហើយ ប្រធានកិច្ចប្រជុំអាកាសធាតុ COP28 លោក ស៊ុលតាន អាល់ចាប៊ឺ (Sultan al-Jaber) បានពណ៌នាថាដែនកំណត់កម្ដៅផែនដី ១,៥C ដែលបានបញ្ជាក់ដំបូងនៅក្នុងកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ គឺជា «ផ្កាយខាងជើង» ឬគោលការណ៍ណែនាំសំខាន់សម្រាប់កិច្ចប្រជុំកំពូលនេះ។ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ការកើនឡើងសីតុណ្ហភាពសកលលើសពី១,៥C លើសពីមធ្យមភាគមុនសម័យឧស្សាហកម្ម នឹងបង្កឱ្យមានមហន្តរាយ និងផលប៉ះពាល់ដែលមិនអាចត្រឡប់វិញបាន រាប់ចាប់ពីការរលាយផ្ទាំងទឹកកក រហូតដល់ការដួលរលំនៃចរន្តទឹកសមុទ្រ។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ គោលដៅនោះបានធ្លាក់ចុះកាន់តែឆ្ងាយ ដោយការបញ្ចេញកម្ដៅរបស់ភពផែនដីនៅតែកើនឡើង ហើយសីតុណ្ហភាពឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មី។កិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងទីក្រុងឌុយបៃ មានឈ្មោះថា កិច្ចព្រមព្រៀងឯកភាពអារ៉ាប់រួម នឹងមើលឃើញថាពិភពលោកប្តេជ្ញាផ្លាស់ប្តូរឆ្ងាយពី «ឥន្ធនៈហ្វូស៊ីលនៅក្នុងប្រព័ន្ធថាមពល ក្នុងលក្ខណៈត្រឹមត្រូវ សណ្តាប់ធ្នាប់ និងសមធម៌ ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធស្មើសូន្យត្រឹមឆ្នាំ២០៥០ ស្របតាមវិទ្យាសាស្ត្រ»។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ខណៈពេលដែលកិច្ចព្រមព្រៀងនេះជារឿងមិនធ្លាប់មានពីមុនមក វានៅតែមិនគ្រប់គ្រាន់ដើម្បីសម្រេចបានលទ្ធផលដែលរពឹងទុកនោះទេ៕

ហ្វីលីពីនរៀបចំល្បែងសង្គ្រាមទប់ទល់អរិភាពរបស់ចិន ខណៈជម្លោះសមុទ្រកាន់តែតានតឹង

2023/12/15 11:49:25 am        135
យោងតាមមន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានឱ្យដឹងថា ហ្វីលីពីនកំពុងរៀបចំផែនការទប់ទល់សម្រាប់ការកើនឡើងនៃអរិភាពនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងសេណារីយ៉ូក្រុមនាវិកវាយលុកកងកម្លាំងចិន ដែលប៉ុនប៉ងឡើងលើនាវាហ្វីលីពីន។ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺននៅឆ្នាំនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនដង និងការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀតនៅជិតតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដោយហ្វីលីពីនបានចោទប្រកាន់ប្រទេសចិនថាមានឧបាយកលឈ្លានពាន ចេតនា និងគ្រោះថ្នាក់។ហ្វីលីពីនបានប្រកាន់យកខ្សែបន្ទាត់កាន់តែតឹងតែងជាមួយចិននៅក្នុងឆ្នាំនេះ ស្របពេលនឹងការបង្កើនទំនាក់ទំនងយោធាជាមួយសម្ព័ន្ធមិត្តការពារជាតិអាមេរិក និងបានបង្កើនការចូលរួមផ្នែកសន្តិសុខជាមួយមហាអំណាចលោកខាងលិចផ្សេងទៀត។លោក អាល់ប៊ឺតតូ ខាឡូស (Alberto Carlos) ប្រធានបញ្ជាការខាងលិចរបស់ប្រទេសហ្វីលីពីន បាននិយាយថា សេណារីយ៉ូនោះ គឺជាផ្នែកមួយនៃសមយុទ្ធល្បែងសង្រ្គាមហ្វីលីពីន និងការពិភាក្សាបែបសិក្សាអំពីសកម្មភាពផ្សេងទៀតដែលចិនអាចនឹងធ្វើ។ ហ្វីលីពីនបានបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះកងឆ្មាំល្បាតឆ្នេររបស់ចិន និងវត្តមានទូកនេសាទចិនរាប់រយគ្រឿង ដែលខ្លួនចាត់ទុកថាជាកងកម្លាំងជីវពល៕

អង្គការសហប្រជាជាតិ៖ រថយន្តដឹកស្បៀងអាហារត្រូវបានប្រជាពលរដ្ឋបញ្ឈប់ ខណៈភាពអត់ឃ្លានកើនឡើងនៅតំបន់ហ្កាហ្សា

2023/12/15 11:38:49 am        70
ប្រធានទីភ្នាក់ងារជនភៀសខ្លួនទទួលបន្ទុកប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៤ ខែធ្នូថា ហ្វូងមនុស្សដែលស្រេកឃ្លានកំពុងបញ្ឈប់រថយបន្តជំនួយរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដោយឡើងយកអាហារដោយខ្លួនឯង ដែលធ្វើឱ្យស្ទើរតែមិនអាចបន្តផ្តល់ជំនួយបាន។ លោក ហ្វីលីព ឡាហ្សារីនី (Philippe Lazzarini) ឧត្ដមស្នងការទីភ្នាក់ងារផ្ដល់ជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ(UNRWA) បានប្រាប់អ្នកសារព័ត៌មាននៅឯវេទិកាជនភៀសខ្លួនសកលនៅទីក្រុងហ្សឺណែវថា ឥឡូវនេះភាពអត់ឃ្លានបានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយយើងបានជួបមនុស្សកាន់តែច្រើន ដែលពុំមានអាហារសម្រាប់ទទួលទានមិនគ្រប់រយៈពេលពីរឬបីថ្ងៃផងទេ។លោក Lazzarini បាននិយាយបន្ទាប់ពីការធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សាថា ហ្វូងមនុស្សដ៏ច្រើនក៏មានន័យថា ពិបាកក្នុងការទៅដល់មនុស្សរាប់សែននាក់នៅក្នុងជម្រករបស់អង្គការសហប្រជាជាតិនៅភាគខាងត្បូងហតំបន់ហ្កាហ្សា។លោកនិយាយថា ដោយសារតែមានកាបំពាននៃសណ្តាប់ធ្នាប់ស៊ីវិលកាន់តែច្រើនឡើង ហើយដរាបណាជំនួយមនុស្សធម៌នៅតែធ្លាក់ចុះបើប្រៀបធៀបទៅនឹងតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់នោះ ភាពចលាចលបែបនេះនឹងបន្តកាន់តែខ្លាំង បរិស្ថានរឹតតែមិនអាចទៅរួច។កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិនិយាយថា ពាក់កណ្តាលនៃចំនួនប្រជាជននៅតំបន់ហ្កាហ្សាចំនួន២,៣លាននាក់ កំពុងស្រេកឃ្លាន ស្របពេលការវាយប្រហាររបស់យោធារបស់អ៊ីស្រាអែលលើផ្នែកខាងត្បូងនៃតំបន់រងការឡោមព័ទ្ធមួយនេះនេះ បានពង្រីកកាន់តែធំ ហើយប្រជាជនត្រូវបានកាត់ផ្តាច់ពីអាហារ ឱសថ និងប្រេងឥន្ធនៈ៕

មានការព្រួយបារម្ភ កើនឡើងកាន់តែខ្លាំង នៅប្រទេសលីបង់ ដោយសារលោកណេតានីយ៉ាហ៊ូ នឹងមិនបញ្ឈប់សង្គ្រាម នៅហ្កាហ្សា

2023/12/15 11:28:42 am        160
នៅពេលដែលកងកម្លាំងអ៊ីស្រាអែល ពង្រីកប្រតិបត្តិការថ្មើរជើងរបស់ពួកគេ នៅតំបន់ហ្កាហ្សាភាគខាងត្បូង ការព្រួយបារម្ភ កំពុងកើនឡើងយ៉ាងខ្លាំងជាអន្តរជាតិ ដែលក្រុមតំណាងរបស់ទីក្រុងតេអេរ៉ង់ អាចព្យាយាមពង្រីកសង្រ្គាមទៅជាជម្លោះនៅទូទាំងតំបន់នេះ។ទោះបីជាមានវោហាស័ព្ទ រិះគន់ពីគ្រប់ភាគី ចាប់តាំងពីការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស និងភាពតានតឹងកើនឡើងដោយសមាជិកនៃ«អ័ក្សនៃការតស៊ូ»ដឹកនាំដោយអ៊ីរ៉ង់ មន្ត្រីពីរបីនាក់ដែលដឹកនាំប្រទេសជិតខាងភាគខាងជើងរបស់អ៊ីស្រាអែលជឿថា អ៊ីរ៉ង់ និងដៃគូរបស់ខ្លួន ចង់ធ្វើសង្គ្រាមពេញលេញ។ អ័ក្សនៃការតស៊ូនេះ រួមមានក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ព្រមទាំងកងជីវពលអ៊ីស្លាម Shia ដ៏មានឥទ្ធិពលនៅប្រទេសអ៊ីរ៉ាក់ និងក្រុមហ៊ូធីរបស់ប្រទេសយេ ម៉ែន។ការព្រួយបារម្ភនៅលីបង់ បែរជាផ្តោតលើបញ្ហាមួយទៅវិញគឺ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ។ អសន្តិសុខនយោបាយរបស់លោកណេតានីយ៉ាហ៊ូ បានបង្កឡើងដោយវិបត្តិ នៅតំបន់ហ្កា ហ្សា និងភាពគ្មានប្រជាប្រិយភាពនោះក្នុងប្រទេសកាន់តែកើនឡើង ធ្វើឲ្យមនុស្សជាច្រើន មានការភ័យខ្លាចថា លោក អាចធ្វើឲ្យសង្រ្គាមឆ្លងព្រំដែនផ្ទុះឡើងពេញមួយទំហឹង ដោយរាលដាលដល់ប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន ហើយថែមទាំងបំផ្លាញយុទ្ធោបករណ៍របស់កងទ័ពជើងទឹកអាមេរិក នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស៖ អាមេរិក ត្រូវតែទទួលរងផលវិបាកដោយទង្វើរបស់ខ្លួនជុំវិញការបង្ហូរឈាមនៅតំបន់ហ្កាហ្សា

2023/12/15 11:23:33 am        215
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានអំពាវនាវឲ្យមានអំពើហិង្សាប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ជាពិសេសវាយប្រហារលើ«ផលប្រយោជន៍» របស់អាមេរិក និងអង់គ្លេស ដែលជាតម្លៃសម្រាប់ការស្លាប់របស់ពលរដ្ឋ នៅតំបន់ហ្កាហ្សា។លោក សាម៉ី អាប៊ូ ហ្ស៊ូរី (Sami Abu Zuhri) ប្រធានផ្នែកនយោបាយនៃក្រុមហាម៉ាស នៅបរទេស បាននិយាយក្នុងអំឡុងពេលនៃការផ្សព្វផ្សាយតាមទូរទស្សន៍នាពេលថ្មីៗនេះថា៖«នៅពេលដែល (លោករដ្ឋ មន្ត្រីអង់តូនី ប្ល៊ីនខិន Antony Blinken) បង្ហាញអំពីភាពត្រឹមត្រូវនៃការសម្លាប់ស្ត្រី និងកុមារ កូនប្រុសនៃប្រជាជាតិរបស់យើង គួរតែនិយាយទៅកាន់គាត់ថាៈ អ្នក គឺជាសត្រូវ ដូចជា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu)ហើយត្រូវតែទទួលរងផលវិបាកដោយទង្វើរបស់ខ្លួន។ លោកហ្ស៊ូរី បានធ្វើការអត្ថាធិប្បាយរបស់ខ្លួន ដែលវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ា (MEMRI) បានបកប្រែនៅលើទូរទស្សន៍ Al-Aqsa កាលពីថ្ងៃទី៥ ខែធ្នូ ប៉ុន្មានថ្ងៃបន្ទាប់ពីការបញ្ចប់នៃការផ្អាកវាយប្រហារជាបណ្តោះអាសន្ន ដែលអនុញ្ញាតឲ្យក្រុមហាម៉ាស និងអ៊ីស្រាអែល ដោះដូរចំណាប់ថ្នូរ និងអ្នកទោស។ក្រុមហាម៉ាស បានដំណើរការបណ្តាញទូរទស្សន៍ Al-Aqsa ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយចាក់ផ្សាយព័ត៌មាន និងការឃោសនា ពេញមួយថ្ងៃ។

អ៊ីស្រាអែល បញ្ចេញវីដេអូ បង្ហាញពីក្រុមអ្នកប្រយុទ្ធទម្លាក់អាវុធប្រគល់ខ្លួននៅក្នុងតំបន់ហ្កាហ្សា

2023/12/15 10:09:13 am        161
ទាហានអ៊ីស្រាអែល បានបញ្ចេញវីដេអូកាលពីថ្ងៃព្រហស្បតិ៍ទី១៤ធ្នូ ដែលនិយាយថា ជាការបង្ហាញពីក្រុមភេរវករ ដែលចុះចាញ់និងទម្លាក់អាវុធចុះចាញ់នៅភាគខាងជើងហ្កាហ្សា។វីដេអូបង្ហាញពីបុរសរាប់សិបនាក់ដើរជាជួរ លើកដៃឡើងលើ ហើយមនុស្សបីនាក់ដាក់អាវុធ និងរបស់របរផ្សេងៗទៀតនៅលើដី។កងទ័ពអ៊ីស្រាអែលបាននិយាយថា វីដេអូនេះត្រូវបានថតនៅមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ (Kamal Adwan) ក្នុងទីក្រុង ចាបាលីយ៉ា (Jabalia) ភាគខាងជើង តំបន់ហ្កា្កហ្សា។ សារព័ត៌មាន Reuters មិនអាចបញ្ជាក់បានទេ ពីទីតាំងនៃវីដេអូ និងសកម្មភាពនៅជិតមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ ក្នុងទីក្រុង ចាបាលីយ៉ា សណ្ឋាន និងទីតាំងនៃអគារ និងដើមឈើដែលត្រូវនឹងសារព័ត៌មាន Reuters ទីភ្នាក់ងារសារព័ត៌មាន អាណាដូលូ (Anadolu) វីដេអូ និងរូបភាពផ្កាយរណបនៃមន្ទីរពេទ្យនេះ ។ សារព័ត៌មានReuters មិនអាចបញ្ជាក់កាលបរិច្ឆេទដែលវីដេអូ ឬរូបថតត្រូវបានថតនៅពេលណានោះដែរ។ ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សាបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្រុកចូលមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ ដោយបានឃាត់ខ្លួន និងបំពានលើបុគ្គលិកពេទ្យ និងរារាំងពួកគេមិនឲ្យព្យាបាលក្រុមអ្នករបួសដែលយ៉ាងហោចណាស់ពីរនាក់បានស្លាប់។ អ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងតំបន់ហ្កាហ្សា បាននិយាយថា កងទ័ពអ៊ីស្រាអែលបានឃាត់ខ្លួនបុគ្គលិកពេទ្យចំនួន៧០ នាក់ រួមទាំងប្រធានមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ និងបានជម្លៀសអ្នកផ្សេងទៀតដែលកំពុងជ្រកកោននៅខាងក្នុងមន្ទីរពេទ្យនោះ៕

អាមេរិក សង្កត់ធ្ងន់លើសុវត្ថិភាពជនស៊ីវិលហ្កាហ្សា ខណៈអ៊ីស្រាអែល បង្កើនការវាយប្រហារឥតឈប់ឈរ

2023/12/15 09:20:25 am        137
បេសកជនសន្តិសុខអាមេរិក បានពិភាក្សាជាមួយអ៊ីស្រាអែល អំពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសង្រ្គាមរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ឆ្ពោះទៅរកប្រតិបត្តិការកំណត់គោលដៅច្បាស់លាស់ប្រឆាំងនឹងក្រុមហាម៉ាស ពីយុទ្ធនាការថ្មើរជើងដ៏ធំទូលាយដោយសង្កត់ធ្ងន់លើសុវត្ថិភាពជនស៊ីវិល ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានអំពាវនាវឱ្យជនស៊ីវិលរស់នៅក្នុងទឹកដីប៉ាឡេស្ទីនត្រូវបានជួយសង្គ្រោះ។អ្នកស្រុកបាននិយាយថា កាលពីយប់ថ្ងៃព្រហស្បតិ៍ រថក្រោះ និងយន្តហោះអ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែកទៅលើសង្កាត់ភាគខាងជើងហ្កាហ្សា ដូចជាតំបន់សេចាអា (Shejaia) តំបន់ហ្ស៊ៃទួន (Zeitoun) និងតំបន់ដារាច (Daraj) ក៏ដូចជាទីក្រុខាន់ យ៉ូនីស (Khan Younis) នៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធនេះ។ អ៊ីស្រាអែលបាន និងកំពុងវាយលុកតំបន់ហ្កាហ្សា ដែលមានប្រវែង ៤០គីឡូម៉ែត្រនេះឥតឈប់ឈរដោយមិនមានសញ្ញានៃការផ្អាកនៅក្នុងអរិភាព ឬបទឈប់បាញ់ ដែលនឹងអនុញ្ញាតឱ្យផ្តល់ការផ្គត់ផ្គង់មូលដ្ឋានដែលត្រូវការយ៉ាងខ្លាំងសម្រាប់ជនស៊ីវិលដើម្បីរស់រានមានជីវិត ខណៈដែលលំនៅឋានរបស់ពួកគេត្រូវបានបំផ្លាញ។យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ និងបានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយមានមនុស្សជិត ១៩.០០០នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ នេះបើយោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន ហើយមនុស្សរាប់ពាន់នាក់ទៀតត្រូវបារម្ភបានកប់នៅក្រោមគំនរបាក់បែក។មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ជេក ស៊ុលលីវ៉ាន (Jake Sullivan) បានពិភាក្សាអំពីវិធានការផ្សេងៗកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្លាស់ប្តូរការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាទៅជាប្រតិបត្តិការកម្រិតទាបដែលផ្តោតលើគោលដៅច្បាស់លាស់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែល ប៉ុន្តែគេមិនអាចផ្តល់ពេលវេលាជាក់លាក់សម្រាប់ការផ្លាស់ប្តូរបែបនេះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោណែ នាំមន្រ្តីមូលដ្ឋានខេត្តពោធិ៍សាត់ត្រូវធ្វើជាខ្នងបង្អែករបស់អតីតយុទ្ធជន និងគ្រួសារយុទ្ធជននៅសមរភូមិ
05/30/2026 03:05 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងមន្រ្ដីជាន់ខ្ពស់ ICRC បានគូសបញ្ជាក់ជាថ្មី អំពីសារៈសំខាន់ និងភាពចាំបាច់នៃការគោរពច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ
05/30/2026 02:05 PM
ទេសាភិបាល​ និងគណៈប្រតិភូធនាគារ​កណ្ដាល​ហ្វ្រង់កូហ្វូន​ ចំនួន២៦ប្រទេស​ អញ្ជើញចូលទស្សនារមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក
05/30/2026 02:05 PM
ករណីបង្ក្រាប Online scam នៅកាស៊ីណូ យីងហ័ង ខេត្តព្រះសីហនុ សមត្ថកិច្ចបញ្ជូនមេខ្លោងចិន ៤នាក់ទៅតុលាការ និងបណ្តេញជនបរទេស ៦០នាក់ចេញពីកម្ពុជា
05/30/2026 01:05 PM
នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង
05/30/2026 01:05 PM
ការបិទផ្លូវប្រឆាំងរដ្ឋាភិបាល បង្ខំឱ្យប្រជាជនបូលីវី ដេកចាំទិញប្រេងឥន្ធនៈ ខណៈហាងនានាបានបិទទ្វារ
05/30/2026 12:05 PM
មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគុយបា ចូលរួមសមយុទ្ធយោធា ខណៈសម្ពាធរបស់អាមេរិកកើនឡើង
05/30/2026 12:05 PM
UN៖ តំបន់ហ្កាហ្សា១០០% សម្រាប់តែប្រជាជនប៉ាឡេស្ទីន ខណៈអ៊ីស្រាអែល រុលចូលដណ្តើមយកហ្កាហ្សាបន្ថែមទៀត
05/30/2026 12:05 PM
ប្រេងធ្លាក់ចុះ និងភាគហ៊ុនច្របូកច្របល់ លើការរំពឹងទុកនៃបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់
05/30/2026 12:05 PM
អាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងពេលមានការ «ព្រមាន» ចំពោះការបង្កើនឥទ្ធិពលរបស់ចិន
05/30/2026 12:05 PM