ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

កូដកម្មនៅស្ថានីយ៍រថភ្លើងរត់ក្រោមសមុទ្រអឺរ៉ុប គំរាមកំហែងដល់ផែនការបុណ្យណូអែលសម្រាប់អ្នកធ្វើដំណើរជាច្រើន

2023/12/22 05:33:57 pm        163
ការធ្វើកូដកម្ម ដែលមិននឹកស្មានដល់ដោយបុគ្គលិកជនជាតិបារាំងនៅស្ថានីយ៍រថភ្លើងរត់ក្រោមសមុទ្រឆ្លងកាត់អឺរ៉ុប ជាបណ្តាញផ្លូវតភ្ជាប់ក្រោមសមុទ្រ រវាងចក្រភពអង់គ្លេស និងទ្វីបអឺរ៉ុប បានរំខានដល់ចរាចរណ៍រថភ្លើង កាលពីថ្ងៃព្រហស្បតិ៍ ដោយគំរាមកំហែងដល់ផែនការបុណ្យណូអែលរបស់អ្នកធ្វើដំណើរជាច្រើននាក់។ទូរទស្សន៍ BFM បានរាយការណ៍ថា សហជីពបណ្តាញផ្លូវរូងក្រោមសមុទ្រឆ្លងកាត់អឺរ៉ុប បានប្រកាសពីការបញ្ចប់ការធ្វើកូដកម្មរបស់ពួកគេ ហើយចរាចរណ៍បានបន្តបើកឡើងវិញកាលពីយប់ថ្ងៃព្រហស្បតិ៍។ អ្នកធ្វើដំណើរ បានជាប់គាំងនៅស្ថានីយរថភ្លើងល្បឿនលឿនក្នុងទីក្រុងឡុងដ៍្រ ចក្រភពអង់គ្លេស។ អ្នកដំណើរម្នាក់និយាយថា លោកត្រូវពន្យាពេលដើម្បីបានទៅជួបគ្រួសាររបស់លោក។ការតវ៉ា ជុំវិញប្រាក់លើកទឹកចិត្ត បានធ្វើឱ្យមានការរំខានទ្រង់ទ្រាយធំ នៅលើផ្លូវដ៏មមាញឹករវាងទីក្រុងឡុងដ៍្រ និងទីក្រុងប៉ារីស។ប្រតិបត្តិករផ្លូវរថភ្លើងក្រោមដី មិនត្រូវបានគ្រប់គ្រងដោយច្បាប់របស់បារាំងចាប់តាំងពីឆ្នាំ ២០០៧ ដែល ការជូនដំណឹងអំពីការធ្វើកូដកម្មរយៈពេល ៤៨ ម៉ោង ក្លាយជាកាតព្វកិច្ចរបស់ប្រតិបត្តិករដឹកជញ្ជូន បណ្តាលឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។

យ៉ាងហោចណាស់មនុស្ស ១៦ នាក់ស្លាប់ក្នុងការបាញ់សម្លាប់រង្គាលនៅទីក្រុងប្រាក សាធារណៈរដ្ឋឆេក

2023/12/22 05:23:14 pm        131
នគរបាលនិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់មនុស្សជាង១០នាក់ និងរងរបួសធ្ងន់ច្រើននាក់ផ្សេងទៀត នៅសកលវិទ្យាល័យទីក្រុងប្រាក(Prague) កាលពីថ្ងៃព្រហស្បតិ៍ ជាការបាញ់សម្លាប់រង្គាលមិនធ្លាប់មាននៅសាធារណៈរដ្ឋឆេក។ សាកសពអ្នកបាញ់ប្រហារ ក៏ត្រូវបានរកឃើញនៅក្នុងតំបន់នោះដែរ ខណៈឪពុករបស់ខ្មាន់កាំភ្លើងក៏បានស្លាប់ផងដែរ។នគរបាលប្រទេសឆែក បានឆ្លើយតបទៅនឹងការបាញ់ប្រហារនៅអគារមហាវិទ្យាល័យសិល្បៈនៃសាកលវិទ្យាល័យ Charles ភ្លាមៗ បន្ទាប់ពីម៉ោង ៣ រសៀលម៉ោងក្នុងស្រុក។ នគរបាលនិយាយថា ខ្មាន់កាំភ្លើងគឺជានិស្សិតនៅមហាវិទ្យាល័យនោះ។លោក Ivo Havranek បានប្រាប់សារព័ត៌មាន Reuters ពីអ្វីដែលលោកបានឃើញថា នៅពេលដំបូង វាបានផ្ទុះពីរទៅបីគ្រាប់។ លោកមិនដឹងថាវាជាការបាញ់ប្រហារនោះទេ។ ភ្លាមៗនោះ មានសិស្ស និងគ្រូបង្រៀន បានរត់ចេញពីអគារ។ នៅពេលលោកឆ្លងកាត់ហ្វូងមនុស្ស លោកបានឃើញមាននគរបាលបំពាក់ដោយកាំភ្លើងស្វ័យប្រវត្តិ នេះជាអ្វីដែលកំពុងកើតឡើង។សារអេឡិចត្រូនិកមួយ ត្រូវបានផ្ញើទៅកាន់បុគ្គលិកនិងនិស្សិត ដោយបាននិយាយថាអ្នកបាញ់ប្រហារក៏ស្ថិតនៅក្នុងអគារនេះដែរ។ វីដេអូពីកន្លែងកើតហេតុ បានបង្ហាញពីនគរបាលប្រដាប់អាវុធនៅតាមផ្លូវ និងមនុស្សកំពុងលាក់ខ្លួននៅលើផ្នែកវ៉េរ៉ង់ដាអគារមួយកន្លែង។ នគរបាល បានបិទទីតាំង និងតំបន់នៅជាប់អគារដែលស្ថិតក្នុងផ្នែកដ៏មមាញឹករបស់ទីក្រុង។ ឧក្រិដ្ឋកម្មកាំភ្លើង កម្រកើតមានណាស់នៅសាធារណរដ្ឋឆែក។កាលពីល្ងាចថ្ងៃព្រហស្បតិ៍ និស្សិត បានមកប្រមូលផ្តុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យប្រាក(Prague) និងបានអុជទៀននៅខាងក្រៅទីស្នាក់ការកណ្តាលប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Charles ។

លោកប្ល៊ីនខិន៖ អាមេរិក ចង់ឲ្យអ៊ីស្រាអែលផ្លាស់ប្តូរកិច្ចប្រតិបត្តិការគោលដៅនៅហ្គាហ្សា ផ្តោតទៅលើក្រុមមេដឹកនាំក្រុមហាម៉ាស

2023/12/21 10:06:50 pm        87
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប៊្លីនខិន ( Antony Blinken) បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក ចង់ និងរំពឹងថា អ៊ីស្រាអែល នឹងផ្លាស់ប្តូរកិច្ចប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ហ្កាហ្សាមកនៅដំណាក់កាលកម្រិតទាប ក្នុងអំឡុងពេលនោះ នឹងមានប្រតិបត្តិកាកំណត់គោលដៅបន្ថែមទៀត ដែលផ្តោតលើក្រុមដឹកនាំក្រុមហាម៉ាស និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំ លោកប្ល៊ីនខិន បាននិយាយថា នៅពេលដែលការផ្លាស់ប្តូរនេះកើតឡើង «គ្រោះថ្នាក់ដែលបានធ្វើឡើងចំពោះជនស៊ីវិល» គួរតែថយចុះយ៉ាងខ្លាំង ខណៈពេលដែលការអំពាវនាវរបស់លោកម្តងទៀតឲ្យអ៊ីស្រាអែលគោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្នុងការកាត់បន្ថយចំនួនជនស៊ីវិលជាអប្បបរមា នៅពេលដែលខ្លួនចាត់វិធានការបំផ្លាញក្រុមហាម៉ាសនោះ។លោកបានថ្លែងប្រាប់សារព័ត៌មានថា៖«វាច្បាស់ណាស់ថា ជម្លោះនេះ នឹងផ្លាស់ទី ហើយចាំបាច់ផ្លាស់ទីទៅដំណាក់កាលកម្រិតទាប»។ លោក បាននិយាយថា៖«យើងរំពឹងថា នឹងឃើញ និងចង់ឃើញការផ្លាស់ប្តូរទៅកាន់ប្រតិបត្តិការដែលមានគោលដៅកាន់តែច្រើន ជាមួយនឹងកងកម្លាំងមួយចំនួនតូច ដែលពិតជាផ្តោតលើការដោះស្រាយជាមួយក្រុមមេដឹកនាំរបស់ក្រុមហាម៉ាស បណ្តាញផ្លូវរូងក្រោមដី និងចំណុចសំខាន់ៗមួយចំនួនទៀត»។«ប្រសិនការផ្លាស់ប្តូរនោះ កើតឡើង ខ្ញុំគិតថា អ្នកនឹងឃើញថា គ្រោះថ្នាក់ដែលបានកើតឡើងចំពោះជនស៊ីវិល ក៏នឹងថយចុះយ៉ាងខ្លាំងដែរ»។អ៊ីស្រាអែល បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយលុកផ្នែកយោធា នៅតំបន់ហ្កាហ្សា ដែលបានបណ្តាលឲ្យខូចខាតយ៉ាងខ្លាំងដល់តំបន់ឆ្នេរ ដែលមានប្រជាជនរស់នៅច្រើន ដើម្បីជាការសងសឹកចំពោះការសម្លាប់ និងចាប់ជំរិតរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។

ម៉ាឡេស៊ី ចេញការព្រមានដល់រដ្ឋនានាអំពីការត្រៀមទប់ទល់ទឹកជំនន់ ខណៈមនុស្សជាង៣.១០០នាក់ត្រូវបានជម្លៀស

2023/12/21 09:41:17 pm        77
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋនានារបស់ប្រទេសម៉ាឡេស៊ី ត្រូវបានព្រមានអំពីទឹកជំនន់អាចកើតមាន ដែលត្រូវបានណែនាំឱ្យត្រៀមទប់ទល់ទៅនឹងស្ថានភាព។ ការណែនាំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការព្រមានដែលបានចេញដោយក្រសួងឧតុនិយមចំពោះភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងតំបន់មួយចំនួននៅក្នុងរដ្ឋ Johor, Pahang, Kelantan និងរដ្ឋ Terengganu ។ទីភ្នាក់ងារ បានជំរុញឱ្យក្រសួងរដ្ឋ និងថ្នាក់មូលដ្ឋាន ធានាបានថា រាល់មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់សម្រាប់តំបន់រងគ្រោះទឹកជំនន់ ត្រូវបំពាក់ឱ្យបានត្រឹមត្រូវ ហើយគ្រប់ប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់នៅកន្លែងកើតហេតុត្រូវមានសម្ភារៈប្រតិបត្តិការគ្រប់គ្រាន់ ដែលមានស្ថានភាពល្អ និងត្រៀមការដាក់ពង្រាយ។យោងតាមអាជ្ញាធរសុខុមាលភាពសង្គមបានឱ្យដឹងថា គិតត្រឹមម៉ោង ៨ យប់ ម៉ោងក្នុងស្រុក មនុស្សចំនួន ៣.១៣២នាក់ នៅក្នុងរដ្ឋ Kelantan, រដ្ឋPerak រដ្ឋSelangor និងរដ្ឋ Borneo ភាគខាងជើងនៃរដ្ឋ Sabah ត្រូវបានជម្លៀសចេញ និងបានផ្តល់ទីជម្រកនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់។ក្រសួងឧតុនិយម បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ដោយសារខ្យល់មូសុងភាគឦសាន ដែលជាធម្មតាមានរយៈពេលពីខែតុលា ដល់ខែមីនា នាំមកជាមួយខ្យល់បក់ខ្លាំង។

វិបត្តិជនភៀសខ្លួនរបស់អ៊ីស្រាអែល អាចអូសបន្លាយពេលពេលជាច្រើនខែទៀត

2023/12/21 09:04:23 pm        168
នៅក្នុងបន្ទប់ក្រោមដីនៃសណ្ឋាគារមួយ ក្នុងទីក្រុងឆ្នេរសមុទ្រ Netanya កុមារតូចៗដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារសង្គ្រាម កំពុងនៅក្នុងសាលាមត្តេយ្យបណ្តោះអាសន្ន។ បើទោះបីជាភាគច្រើនរួចផុតពីគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស នៅក្នុងផ្ទះបណ្តោះអាសន្នថ្មីរបស់ពួកគេក៏ដោយ ហ្គេមមួយក្នុងចំណោមហ្គេម ដែលពួកគេចូលចិត្ត ក៏កំពុងក្លែងបន្លំធ្វើសំឡេងស៊ីរ៉ែន និងធ្វើពុតជារត់ទៅរកកន្លែងលាក់ខ្លួន ពីការវាយប្រហារដែលអាចកើតឡើង នៅពេលខាងមុខ។លោក Gila Shalit អ្នកគ្រប់គ្រងសាលាមត្តេយ្យ បាននិយាយថា៖ «ពួកគេមានអាយុ ២ឆ្នាំ»។ «ទាំងនេះ គឺជាប្រភេទនៃព្រឹត្តិការណ៍ដែលត្រូវចងចាំ នៅដែលពួកគេ ធំឡើង»។លោក Shalit និងអ្នកស្ម័គ្រចិត្ដក្នុងស្រុកផ្សេងទៀត សង្ឃឹមថា សាលាមត្តេយ្យ អាចផ្តល់ឲ្យកុមារនូវអារម្មណ៍ធម្មតា នៅក្នុងស្ថានភាពដែលមិនទាន់មានភាពប្រាកដប្រជានោះ។ អស់រយៈពេលជាងពីរខែហើយ សណ្ឋាគារនេះ បានទទួលអ្នកជម្លៀសជាង ៥០០នាក់ពីភាគខាងត្បូង និងខាងជើងរបស់អ៊ីស្រាអែល។ អ្នករស់នៅក្នុងសណ្ឋាគារនេះ ស្ថិតក្នុងចំណោមជនជាតិអ៊ីស្រាអែល ២៥០.000 នាក់ ដែលជាជនភៀសខ្លួនពិតប្រាកដ នៅក្នុងប្រទេសរបស់ពួកគេ ដែលជាការផ្លាស់ទីលំនៅខាងក្នុងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ខណៈដែលពួកគេ រង់ចាំសង្រ្គាម ដោយគ្មានទីបញ្ចប់នោះ។

ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន៖ ទាហានអ៊ីស្រាអែលសម្លាប់អ្នកបើកបរយានយន្ត នៅតំបន់វេសបែង

2023/12/21 08:38:30 pm        136
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា ទាហានអ៊ីស្រាអែល បានសម្លាប់អ្នកបើកបររថយន្តជនជាតិប៉ាឡេស្ទីនម្នាក់ នៅតំបន់វេសបែង ដែលគ្រប់គ្រងដោយអ៊ីស្រាអែល កាលពីថ្ងៃពុធ ខណៈដែលកងទ័ព បាននិយាយថា ខ្លួនបាន «កម្ទេចភេរវករម្នាក់» ។ទីភ្នាក់ងារ Wafa បានរាយការណ៍ថា Basel Wajeeh al-Muhtasib មានវ័យ ២៨ឆ្នាំ បានស្លាប់ដោយសារការបាញ់ប្រហារដោយកងទ័ពអ៊ីស្រាអែល នៅពេលគាត់ បើករថយន្តឆ្លងកាត់ផ្លូវប្រសព្វ Bayt Inun ភាគខាងជើងនៃទីក្រុង Hebron។របាយការណ៍ បាននិយាយថា កងកម្លាំងសន្តិសុខអ៊ីស្រាអែល បានបិទតំបន់ដើម្បីរារាំងលោក Muhtasib មិនឲ្យគេបញ្ជូនទៅមន្ទីរពេទ្យ។កងទ័ព បាននិយាយថា ទាហាន បានបើកការបាញ់ប្រហារលើរថយន្តនោះ បន្ទាប់ពីអ្នកបើកបរ បានព្យាយាមបើក«រថយន្តបំបុក» ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។នៅមុនពេលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានផ្ទុះឡើង នៅថ្ងៃទី៧ ខែតុលា អំពើហិង្សា បានកើនឡើង នៅទូទាំងតំបន់វេសបែង។

ក្រុមហាម៉ាស់ទទូចឱ្យបញ្ចប់ការវាយលុករបស់អ៊ីស្រាអែលនៅហ្កាហ្សា មុនពេលកិច្ចចរចាចំណាប់ថ្នូរ

2023/12/21 08:35:07 pm        119
សហរដ្ឋអាមេរិកនិយាយថា ការចរចារយ៉ាងហ្មត់ចត់ ធ្វើឡើងនៅក្នុងប្រទេសអេហ្ស៊ីប ស្តីពីបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលបន្ថែមទៀត ប៉ុន្តែការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀង នៅតែមិនច្បាស់លាស់ ខណៈតាមការរាយការណ៍ ក្រុមហាម៉ាស់បានទទូចថា ក្រុមនេះនឹងមិនពិភាក្សាអ្វីនោះទេ លុះត្រាតែមានការបញ្ចប់ការវាយលុករបស់អ៊ីស្រាអែលទៅលើដែនដីប៉ាឡេស្ទីន។ការចរចាដែលកំពុងបន្ត បានកើតមានឡើង ខណៈការបោះឆ្នោតនៅទីក្រុងញូវយ៉កលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេលកាន់តែយូរ។យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលក្រុមហាម៉ាស បានឱ្យដឹងថា ទំនាក់ទំនងផ្នែកការទូតបានដំណើរការ ខណៈការប៉ាន់ប្រមាណផ្លូវការនៃចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា បានកើនលើសពី ២០.០០០នាក់ ដោយមានកុមារចំនួន ៨.០០០នាក់ និងស្ត្រី ៦.២០០នាក់ ក្នុងចំណោមអ្នកស្លាប់ ហើយដោយសារតែភាពអត់ឃ្លាន និងជំងឺ បានគំរាមកំហែងបន្ថែមដល់អត្រាស្លាប់ច្រើន។ការមកដល់ប្រទេសអេហ្ស៊ីបរបស់លោក Ismail Haniyeh មេដឹកនាំនយោបាយក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសកាតា កាលពីថ្ងៃពុធត្រូវបានគេមើលឃើញថាជាសញ្ញាវិជ្ជមាននៃបទឈប់បាញ់អាចកើតមាន ខណៈពេលវេលាចុងក្រោយដែលលោកបានមក វាកើតឡើងមុនពេលកិច្ចព្រមព្រៀងដំបូងកាលពីខែមុន ដែលពាក់ព័ន្ធទៅនឹងការដោះលែងចំណាប់ថ្នូរចំនួន១១០នាក់ និងមានបទឈប់បាញ់រយៈពេលមួយសប្តាហ៍។ ប្រភពព័ត៌មានមួយ ដែលបានសង្ខេបអំពីការចរចា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា បេសកជនកំពុងពិភាក្សាយ៉ាងស៊ីជម្រៅថាតើចំណាប់ខ្មាំងណាខ្លះដែលនៅតែឃុំខ្លួននៅតំបន់ហ្កាហ្សា អាចនឹងត្រូវបានដោះលែងនៅក្នុងបទឈប់បាញ់ថ្មី ហើយថាតើអ្នកទោសប៉ាឡេស្ទីនណាខ្លះ ដែលអ៊ីស្រាអែលអាចនឹងដោះលែងជាថ្នូរទៅនឹងការដោះលែងនេះ។

ជនអន្តោប្រវេសន៍ បន្តការព្យាយាមដើម្បីឆ្លងចូលទៅក្នុងរដ្ឋតិចសាស់ពីម៉ិកស៊ិក ក្នុងពេលមានច្បាប់រដ្ឋថ្មី

2023/12/21 06:42:34 pm        92
ជនអន្តោប្រវេសន៍ជាច្រើននាក់ ដែលកំពុងព្យាយាមការចូលក្នុងសហរដ្ឋអាមេរិក បានបន្តរង់ចាំនៅមជ្ឈ មណ្ឌលដំណើរការនៅខាងក្រៅច្រកទ្វារទីក្រុង Eagle Pass រដ្ឋតិចសាស់ កាលពីថ្ងៃពុធ។បន្ទាប់ពីការអនុម័តច្បាប់ថ្មីរបស់រដ្ឋគាំទ្រដោយគណបក្សសាធារណរដ្ឋ ដែលផ្តល់ឱ្យមន្ត្រីរដ្ឋតិចសាស់នូវសិទ្ធអំណាចដ៏ទូលំទូលាយក្នុងការចាប់ខ្លួន កាត់ទោស និងនិរទេសអ្នកដែលឆ្លងចូលព្រំដែនដោយខុសច្បាប់ ជនអន្តោប្រវេសន៍បានបន្តមកដល់ចំណុចឆ្លងកាត់ Rio Grande ជិតទីក្រុង Eagle Pass រដ្ឋតិចសាស់។ច្បាប់ ដែលត្រូវបានគេស្គាល់ថា SB4 នឹងក្លាយជាច្បាប់ព្រហ្មទណ្ឌរដ្ឋ ចំពោះការចូលមកដោយខុសច្បាប់ ឬចូលមករដ្ឋតិចសាស់ជាថ្មីពីបរទេស និងផ្តល់ឱ្យរដ្ឋ និងអាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់ នូវអំណាចក្នុងការចាប់ខ្លួន និងកាត់ទោសអ្នកបំពាន។ ច្បាប់នេះក៏អនុញ្ញាតឱ្យចៅក្រមរដ្ឋចេញសេចក្តីបង្គាប់ឱ្យនិរទេសបុគ្គលម្នាក់ៗ ដោយមានទោសជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំសម្រាប់ជនអន្តោប្រវេសន៍ដែលមិនព្រមអនុវត្តតាម។មន្ត្រីព្រំដែនសហរដ្ឋអាមេរិក បានបិទស្ពានផ្លូវរថភ្លើងចំនួនពីរខ្សែ ដែលដឹកទំនិញរវាងរដ្ឋតិចសាស់ និងប្រទេសម៉ិកស៊ិក បន្ទាប់ពីបានរកឃើញការកើនឡើងការរត់ពន្ធជនអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសម៉ិកស៊ិកតាមរថភ្លើង។ ចំណាត់ការរបស់អាជ្ញាធរគយ និងអង្គភាពការការពារព្រំដែន របស់សហរដ្ឋអាមេរិក គឺជាសកម្មភាពចុងក្រោយនៃការបិទដូចគ្នានៅតាមព្រំដែន ដើម្បីដាក់ពង្រាយធនធានអនុវត្តច្បាប់ឡើងវិញនៅកន្លែងផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងជនអន្តោប្រវេសន៍ដ៏ច្រើន។

ប្រជាជនបូលីវី រកមធ្យោបាយទប់ទល់គ្រោះទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង

2023/12/21 06:39:38 pm        77
ពលរដ្ឋនៅតំបន់ Santa Cruz ភាគកណ្តាលប្រទេសបូលីវី បានរងការជន់លិច ដោយសារតែភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ ដែលបានធ្វើឱ្យទឹកទន្លេហក់ឡើង ជន់លិចផ្លូវនានា និងលំនៅឋានជាច្រើនខ្នង។ភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមកាលពីថ្ងៃអង្គារពេលព្រឹក ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ទឹកភ្លៀងមានកម្រិតរហូតដល់ ១០០មីលីម៉ែត្រ ត្រូវបានកត់ត្រានៅក្នុងរដ្ឋធានី Santa Cruz ។ព្យុះភ្លៀង បានធ្វើឲ្យជន់លិចលំនៅឋាន ដែលជំរុញឱ្យកងទ័ពរបស់រដ្ឋាភិបាលក្នុងតំបន់ ជួយដល់គ្រួសារដែលរងការបំផ្លាញ ហើយបានបង្ខំឱ្យអាកាសយានដ្ឋានអន្តរជាតិ Viru Viru ផ្អាកជើងហោះហើរ។

អ្នកវិភាគ៖ ទំនាក់ទំនងរុស្ស៊ី-អ៊ីស្រាអ៊ែល មានការរង្គោះរង្គើខ្លាំង ដោយសារសង្រ្គាមហ្កាហ្សា

2023/12/21 06:26:24 pm        180
ក្រុមអ្នកវិភាគ បាននិយាយថា ក្នុងចំណោមប្រទេសដែលថ្កោលទោសសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ ហ្កាហ្សា ប្រទេសមួយដែលលេចធ្លោគឺ រុស្ស៊ីបានកសាងទំនាក់ទំនងកាន់តែកើនឡើងជាមួយអ៊ីស្រាអែល ប៉ុន្តែភាពស្អិតរមួតនោះ ត្រូវបានបញ្ចប់ដោយការផ្លាស់ប្តូរនៃភូមិសាស្ត្រនយោបាយមជ្ឈិមបូព៌ា។កាលពីពីរឆ្នាំមុន ស្ថានភាពនៃការទំនាក់ទំនង មានភាពខុសគ្នាយ៉ាងខ្លាំង។នៅពេលដែលរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ អ៊ីស្រាអែល មិនបានចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មទីក្រុងមូស្គូ ដែលជាការបង្ហាញពីសម្ព័ន្ធភាពនៃភាពជិតស្និទ្ធរវាងរដ្ឋាភិបាលទាំងពីរ។បច្ចុប្បន្ន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្ថិតក្នុងចំណោមអ្នករិះគន់ខ្លាំងបំផុតរបស់អ៊ីស្រាអែល ហើយបានបដិសេធមិនទទួលស្គាល់ការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែ តុលា។ផ្ទុយទៅវិញ សង្គ្រាមរបស់លោកប្រឆាំងនឹងអ៊ុយក្រែន បានជំរុញឲ្យរុស្ស៊ីឈានទៅរកការរួមគ្នាមួយផ្សេង ដែលពេលនេះ គឺជាមួយនឹងប្រទេសអ៊ីរ៉ង់ដែលជាសត្រូវរបស់អ៊ីស្រាអែល។ រុស្ស៊ីបានគាំទ្រជាផ្លូវការនូវការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា នៅអង្គការសហប្រជាជាតិ ខណៈដែលសង្រ្គាមចាប់ផ្តើមដំបូង លោក ពូទីន បានចោទប្រកាន់អ៊ីស្រាអែលថា បានគិតពី យុទ្ធសាស្ត្រ ប្រៀបធៀបទៅនឹងការឡោមព័ទ្ធដ៏ឃោរឃៅរបស់ណាស៊ីអាល្លឺម៉ង់ចំពោះអ្វីដែលបច្ចុប្បន្ននេះ ជាទីក្រុង Saint Petersburg ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា ការវាយលុករបស់អ៊ីស្រាអែល ដែលមានគោលបំណងបំផ្លាញក្រុមហាម៉ាស បានសម្លាប់មនុស្សជាង ១៩.៦០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតីអំពាវនាវចំនួន៨ចំណុចដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ»
10/13/2026 09:10 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ដើម្បីជួយពលរដ្ឋពីហានិភ័យគ្រោះមហន្តរាយនានាដោយមិនទុកនរណាម្នាក់ចោលឡើយ
10/13/2026 09:10 AM
NATO បង្ហាញការឆ្លើយតបដោយយោធាខ្លាំងក្លាប្រសិនបើមានការវាយប្រហារណាមួយពីសំណាក់រុស្ស៊ី
10/13/2026 09:10 AM
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិស្តីពី «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៦» នៅរាជធានីភ្នំពេញ
10/13/2026 09:10 AM
អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសច្រានចោលការផ្សាយរបស់សារព័ត៌មានថៃ និងទាមទារឱ្យបុគ្គល សម រង្ស៊ី បញ្ជាក់ករណីចោទថាកងកម្លាំងកម្ពុជាបាញ់ប្រហារមុន
10/13/2026 09:10 AM
អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណើរបងប្អូនប្រជាពលរដ្ឋ វិលត្រលប់ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ
10/13/2026 08:10 AM
កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
10/12/2026 09:10 PM
ប៉ូឡូញពង្រាយនគរបាល​ជាង ២០.០០០នាក់ នៅ​​សាលារៀន ក្រោយ​ការវាយប្រហារ​ដោយ​កាំបិត​​ជាបន្តបន្ទាប់
10/12/2026 05:10 PM
សិស្សវិទ្យាល័យ នៅបារាំង គ្រោងធ្វើបាតុកម្មថ្មី ដោយ​សង្ឃឹម​រក្សា​សន្ទុះ​ចលនា​​ទាមទារ ​
10/12/2026 05:10 PM
ភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់ប្រទេសហូឡង់ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃយន្តការUNCLOS
10/12/2026 04:10 PM