អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម

សន្តិសុខ និង សង្គម

កម្លាំងចម្រុះ រកឃើញជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត

2025/07/19 10:07:17 pm        200
ស្វាយរៀង ៖ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តស្វាយរៀងបានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំងទី១ នៅសណ្ឋាគារ៤រដូវ និងទីតាំងទី២ អគារម៉ារីណា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។នៅក្នុងប្រតិបត្តិការនោះ បានរកឃើញជនបរទេសកំពុងរស់នៅសរុបជិត២០០នាក់ ក្នុងនោះជនជាតិចិនមានចំនួន៩០នាក់ ស្រ្តី២៧នាក់, ជនជាតិវៀតណាម ៣៥នាក់ ស្រ្តី៤២នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់ ស្ត្រី១៣នាក់, ឡាវចំនួន០១នាក់ស្ត្រី។ ក្នុងការចុះបង្ក្រាបទាំង០២ទីតាំងនេះ សមត្ថកិច្ចបានដាក់ការសង្ស័យការជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តបទល្មើស Online Scams ខណៈបានរកឃើញថាមានការលួចលាក់កែច្នៃ ជួញដូរ ប្រើប្រាស់និងរក្សាទុកគ្រឿងញៀន ដែលជាអំពើខុសច្បាប់។ វត្ថុតាង និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់៕

អាជ្ញាធរខេត្តកោះកុង បំភ្លឺថាមិនមានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានការស្រាវជ្រាវករណីឃាតកម្ម

2025/07/19 12:59:44 am        1185
កោះកុង ៖ លោក ឈិត រតនៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានស្រាយបំភ្លឺថា គិតមកទល់ម៉ោងនេះអាជ្ញាធរសមត្ថកិច្ចរបស់ខេត្ត មិនទាន់មានការចុះបង្រ្កាបទីតាំងល្បែងអនឡាញណាមួយឡើយនៅក្នុងភូមិសាស្រ្តដែនដីគ្រប់គ្រងរបស់ខ្លួន។លោកអភិបាលរងខេត្តកោះកុង គូសបញ្ជាក់ទៀតថា ចំពោះករណីមានអ្នកលេងបណ្តាញសង្គមបង្ហោះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ថា នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឱ្យស្នងការខេត្តកោះកុង ស្រាវជ្រាវជាបន្ទាន់ ក្រោយបង្រ្កាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង។ បើមិនដូច្នេះទេ នឹងបញ្ចូនក្រុមជំនាញពីថ្នាក់ជាតិទៅស្រាវជ្រាវ។បញ្ហានេះត្រូវបានលោក ឈិត រតនៈ អះអាងថា ពុំមែនជាការបង្រ្កាបល្បែងអនឡាញនោះទេ ពោលគឺជាករណីសង្ស័យថា មានឃាតកម្មលើមនុស្ស ប៉ុណ្ណោះដោយតបទៅនឹងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ហើយក៏មានការបញ្ចូនកម្លាំងជំនាញចុះមកសហការជាមួយកម្លាំងនគរបាលខេត្តកោះកុងប្រតិបត្តិការអនុវត្តរួមគ្នាតែម្តង។ ដូច្នេះលោក ស្នើសុំដល់សាធារណជនកុំឱ្យការភ័ន្តច្រឡំអ្វីឡើយ។ដោយឡែកលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក៏ពន្យល់ដែរថា មិនមានការបង្រ្កាបទីតាំងល្បែងអនឡាញណាមួយ ដូចការបង្ហោះរបស់អ្នកលេងហ្វេសប៊ុកឡើយ។ ធាតុពិតគឺលោក ទទួលបទញ្ជាពីថ្នាក់ដឹកនាំចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីឃាតកម្ម នៅចំណុចអគាសាងសង់ថ្មី ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ កាលពីម៉ោង១និង៣០នាទី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ។បើតាមលោកស្នងការខេត្ត មិនមានការរកឃើញករណីឃាតកម្មអ្វីទេ។ ពាក់ព័ន្ធនឹងការបាត់ទូរស័ព្ទ និងកុំព្យូទ័រ លោកស្នងការនគរបាលខេត្ត បានបន្ថែមទៀតថា លោកកំពុងស្រាវជ្រាវសួរនាំពីសមត្ថកិច្ចក្រោមឱវាទរបស់លោកដែលចុះប្រតិបត្តិការរួមគ្នាផ្ទាល់ជាមួយកម្លាំងជំនាញមកពីរាជធានីភ្នំពេញ។ តែទោះយ៉ាងណាកម្លាំងជំនាញចម្រុះខេត្តរបស់លោកមិនជាប់ពាក់ព័ន្ធការបាត់សម្ភារៈប្រើប្រាស់ទាំងនោះទេ និងកំពុងស្រាវជ្រាវសាកសួរទៅកាន់កម្លាំងដែលមកពីរាជធានីភ្នំពេញ ហើយរកឃើញជាបណ្តើរៗប្រគល់ជូនម្ចាស់សម្ភារៈផងដែរ៕អត្ថបទៈឈឹម មករា

អាវុធហត្ថខេត្តស្ទឹងត្រែងឃាត់រថយន្តដឹកជនជាតិចិនចំនួន ៩នាក់ ពាក់ព័ន្ធការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

2025/07/18 09:37:06 pm        448
ស្ទឹងត្រែង៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងប្រតិបត្តិការ​បង្រ្កាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រចាំការគោលដៅត្រួតពិនិត្យ នៅចំណុច​គល់​ស្ពាន​មេ​គង្គ ស្ថិតនៅក្នុងភូមិ បាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ត្រី រៀល ថេន បានឃាត់រថយន្តមានដឹកជនជាតិចិនចំនួន ៩នាក់ និងបានដកហូតទូរស័ព្ទដៃ ១០​គ្រឿង និងសម្ភារៈមួយចំនួនទៀតដើម្បីរក្សាទុកជាវត្ថុតាង។ផ្អែកតាមរបាយការណ៍ស្រាវជ្រាវ សមត្ថកិច្ចបានដាក់ការសង្ស័យថា ក្រុមជនជាតិចិន​នេះមា​ន​ការ​ពាក់ព័ន្ធ​នឹង​ការលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ដោយពួកគេ​មាន​គោល​ដៅ​ធ្វើ​ដំណើរ​ពី​ចំណុចទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពុងស្រឡៅ២ ស្រុកឆែប ខេត្ត​ព្រះ​វិហារ ដើម្បីឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវ​បាន​ប្រគល់​ជូន​ប៉ូលីស​អន្តោ​ប្រវេសន៍ នៃ​ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន។ សមត្ថកិច្ច​នឹងចាត់វិធានការ តាមផ្លូវច្បាប់​ឱ្យ​តឹង​រឹង​បំផុត​ចំពោះ​មេក្លោង​ទាំងឡាយ​ដែល​ជា​ប់​ពាក់​ព័ន្ធ​នឹង​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

ចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដានេះ គ.ប.ឆ.ប. បង្រ្កាប ONLINESCAMS ២០ទីតាំងឃាត់ខ្លួនជនសង្ស័យ ១.៣៦២ នាក់ ក្នុងនោះជនជាតិវៀតណាម ៣៤៧នាក់

2025/07/18 05:21:01 am        612
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ -បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ និងការដាក់បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ៖១-បានចុះធ្វើរដ្ឋបាល និងប្រតិបត្តិការបង្ក្រាបសរុបបាន ២០ទីតាំង (៧ រាជធានី ខេត្ត រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងពោធិ៍សាត់) ២-ឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ (ស្រី ២២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៣៤៧នាក់(ស្រី ៦៤នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ២២៦នាក់(ស្រី ២៣នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) តៃវ៉ាន់ ៣៧នាក់ និងជនជាតិផ្សេងៗទៀត រួមមាន ថៃ បង់ក្លាដេស និងមីយ៉ាន់ម៉ាជាដើម។ ៣-ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។-ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖យប់នេះក្រសួងយុត្តិធម៌មានភាពចាំបាច់ផ្អាកជាបណ្តោះអាសន្នមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ដែលដោះលែងដោយរំលោភអំណាចនូវជនល្មើស

2025/07/17 05:27:30 am        833
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌បានធ្វើចំណាត់ការរចំពោះការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តពោធិសាត់។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ថ្លែងថា ក្នុងកិច្ចប្រជុំពីម្សិល, ឯកឧត្តម បានណែនាំឱ្យឯកឧត្តម លោកជំទាវជាប្រធានតុលាការ និង ព្រះរាជអាជ្ញា ប្រកាន់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការច្បាប់ ក៏ដូចជាផ្តល់កិច្ចសហការពេញលេញដល់សមត្ថកិច្ចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ឯកឧត្តម ថ្លែងថា យប់នេះ, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជា សមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះករណីដែលព្រះរាជអាជ្ញារងរូបនេះ បានសម្រេចធ្វើការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ដែលត្រូវបានសម្រេចធ្វើការសម្រេចឃាត់ខ្លួនដោយសមត្ថកិច្ច ដើម្បីកសាងនីតិវិធីទៅតាមច្បាប់។ជាថ្មីម្តងទៀត ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រំលឹកជាថ្មីជូនដល់ឯកឧត្តម លោកជំទាវជាប្រធានតុលាការ និង ព្រះរាជអាជ្ញាទាំងអស់ សូមប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និង ការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ពិសេស ផ្តល់កិច្ចសហការឱ្យបានពេញលេញដល់ប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល។

កម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams ឃាត់ជនសង្ស័យ១០០នាក់

2025/07/17 03:36:52 am        675
ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រតិបត្តិការដោយកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្រុមការងារបានត្រួតពិនិត្យរកឃើញជនសង្ស័យ និងសម្ភារះមួយចំនួនដូចខាងក្រោម៖-ជនជាតិចិនតៃវ៉ាន់ ៧៥នាក់ - ⁠ជនជាតិចិន ចំនួន ២៤នាក់  - ជនជាតិវៀតណាម ១នាក់-ទូរស័ព្ទ ៤៦៩គ្រឿង - កំព្យុទ័រ ១២២ គ្រឿង Laptop ចំនួន ០៥គ្រឿង- ⁠លិខិតឆ្លងដែន ចំនួន៣៤ក្បាល (ចិនតៃវ៉ាន់)- រថយន្តសរុបចំនួន ០២គ្រឿង- ស៊ីមទូរសព្ទជាច្រើនមិនទាន់ប្រើប្រាស់  បច្ចុប្បន្ន ជនជាតិចិនតៃវ៉ាន់ វៀតណាម និងចិន ព្រមទាំង សម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ព្រមទាំងនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ខេត្តព្រះស៊ីហនុ៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឃាត់ខ្លួនមនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់

2025/07/17 01:27:15 am        813
ព្រះសីហនុ ៖ មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ។ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិបង្ក្រាបទីតាំងសង្ស័យចំនួន៤កន្លែងផ្សេងគ្នា ដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងបានសង្ស័យថាបានលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងនោះ៖១• ទីតាំងទី១៖ សណ្ឋាគារ សៃ ណា យ៉ាង គ័ង អ៉ិនធើណេសិនណល ហូថេល ឯ.ក (SAI NA YANG GUANG INTERNATIONAL HOTEL CO.,LTD) ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ម្ចាស់អាជីវកម្មឈ្មោះ LI JUN ជនជាតិចិន មានអាជ្ញាបណ្ណទេសចរណ៍ លេខ៤៣៣/២៤អប.សក ក.ទ.ច មានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។២• ទីតាំងទី២៖ ផ្ទះល្វែងជួលស្នាក់នៅមួយកន្លែង (បុរីBS អូរ១) មានទីតាំងស្ថិតនៅក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន ០៦បន្ទប់ ។៣• ទីតាំងទី៣៖ ផ្ទះ២ល្វែងជួលស្នាក់នៅ (បុរីKLអូរប្រាំ) មានកម្ពស់ ០៥ជាន់ សរុបមានចំនួន ១៧បន្ទប់។៤• ទីតាំងទី៤៖ ផ្ទះវីឡាជួលស្នាក់នៅមួយកន្លែង (អូរ៥) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន ០៥បន្ទប់។ក្នុងប្រតិបត្តិការបង្រ្កាបទាំងនេះ ក្រុមសមត្ថកិច្ចបានរឹបអូសសម្ភារៈដើម្បីរក្សាទុកវត្ថុតាង រួមមាន៖ លិខិតឆ្លងដែនសរុប ចំនួន ៣៤ក្បាល, កំព្យូទ័រចំនួន ៥៤គ្រឿង និងLaptop ចំនួន១គ្រឿង, ស្គ្រីនម៉ូនីទ័រចំនួន ០៣គ្រឿង, ទូរទស្សន៍ចំនួន ០១គ្រឿង, កាំមេរ៉ាចំនួន ០៤គ្រឿង, ទូរសព្ទចំនួន ៥៨គ្រឿង, រថយន្ត ០៣គ្រឿង, ម៉ូតូ ០២គ្រឿង, ម៉ាស៊ីនព្រីនចំនួន ០១គ្រឿង, ឧបករណ៍បំភ្លឺចំនួន ០២គ្រឿង, ម៉ាស៊ីនជំនួយភ្លេង ០១គ្រឿង, ម៉ាស៊ីនជំនួយសំឡេង(MIC) ចំនួន ០២គ្រឿង, ម៉ៃស្រូបសម្លេងចំនួន ០១ប្រអប់, ឧបករណ៍បង្វិលគ្រាប់ប៉េងប៉ុងផ្សងសំណាងចំនួន ០២, Ipad ចំនួន ០១គ្រឿង, ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនមួយកញ្ចប់ មានចំនួន ២៨គ្រាប់ ព្រមទាំងសម្ភារៈជាវត្ថុតាងមួយចំនួនផ្សេងទៀត។ បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងសម្ភារៈវត្ថុតាងទាំងអស់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។

ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល

2025/07/14 10:40:46 pm        703
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញបាន​ដាក់​គោលការណ៍​ដល់​កម្លាំង​នគរបាល​ផែន​ជំនាញ​ពាក់​ព័ន្ធទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ បង្ការបង្ក្រាបរាល់បទល្មើស និង​ពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីចុះអនុវត្តច្បាប់ធ្វើយ៉ាងណាអនុវត្តឲ្យមានក្រមសីលធម៌វិជ្ជាជីវៈ មិន​បង្កប៉ះពា​ល់​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។ជាក់ស្ដែងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការរង និ​ងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ បូកសរុបវាយ​តម្លៃ​សភាព​ការណ៍​បទ​ល្មើស និង​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​បង្រ្កាប​បទ​ល្មើស និង​រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិភាព​សង្គម មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនលោក-លោក​ស្រី​នាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ។ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុង​កិច្ចប្រជុំ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ដឹកនាំ​បញ្ជា​ទៅ​តាម​ការិយាល័យ​ជំនាញ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ រួមមាន៖បង្កើន​ការ​អនុវត្ត​បង្ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​បទ​ល្មើស​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ពង្រឹង​ត្រួត​ពិនិត្យ​ចំពោះ​មន្រ្តី​នគរបា​ល​ចរាចរណ៍​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោ​ក​អនុវត្ត​ឲ្យ​បានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ ជា​ពិសេស​ពង្រឹង​កាត់​បន្ថយ​ភាព​អសកម្ម​របស់​មន្រ្តី​នគរបាល​ចរាចរណ៍​នៅ​លើដង​ផ្លូវ​បង្ក​ប៉ះ​ពាល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។ ជាពិសេស ត្រូវបង្កើន​ពង្រឹង​អនុវ​ត្ត​វិធាន​ការ​ស្រាវជ្រាវបង្ការ និងបង្រ្កាបឲ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់ ហើយ​ត្រូវ​បំពេញភារកិច្ចដោយឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់។ឯកឧត្តមស្នងការ បានសង្កត់ធ្ងន់ថា កងកម្លាំងទាំងអសបង្កើនអនុវត្តតាមវិធានការជំនាញ ស្រា​វ​ជ្រាវ​បង្ការ​ទប់​ស្កាត់ និង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ដែល​ជា​កង្វល់​របស់​ប្រជា​ពលរ​ដ្ឋ​ដូច​ជា​បទ​ល្មើស​ឆក់​តាម​ផ្លូវ​សាធារណៈ និងបទល្មើសគាស់​ផ្ទះយកទ្រព្យសម្បត្តិ និង​បន្ត​យក​ចិត្ត​ទុក​ដាក់​បង្ការ​ទប់ស្កាត់ និង​បង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មាន​សុវត្ថិភាព និងបន្តយកចិត្តទុកដាក់គ្រប់គ្រងតាមដានព័ត៌មានលើការងារសន្តិសុខផងដែរ៕ អត្ថបទ៖ កុម្ភៈ

ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត

2025/07/14 01:25:03 am        1521
ត្បូងឃ្មុំ៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ និង តាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ចាម បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការ​ឃាត់​ខ្លួន​ក្មេង​ទំនើង​ចំនួន ០៣នាក់ ពាក់ព័ន្ធករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (បង្ហោះនៅលើ​បណ្តាញ​សង្គមTik Tok) មកកាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ​ដើម្បី​ធ្វើ​ការ​សាក​សួរ​តាម​នីតិវិធី​។ក្មេងទំនើងទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព យកអាវដៃវែង​ចំនួន​០២ចងភ្ជាប់គ្នា ដោយយកចុងដៃអាវម្ខាងចងជាប់នឹងបង្គោលដែលដាំលើដងផ្លូវ ហើយ​យក​ចុង​ដៃ​អាវម្ខាងទៀតទៅចងជាប់នឹងជង្អើម៉ូតូខាងក្រោយ ជិះម៉ូតូទៅមុខ ព្រមទាំធ្វើការ​ថត​វីដេ​អូ​បង្ហោះ​នៅ​លើបណ្តាញសង្គម Tik Tok កាលពិថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចំណុច​លើ​ផ្លូវ​កៅ​ស៊ូ ស្ថិតក្នុងភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពិតប្រាកមែន។ ដោ​យ​មានមតិដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ព្រមទាំងមានការឯកភាពពី តំណាង​អយ្យការ​អម​សាលា​ដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី សមត្ថកិច្ច​ជំនាញ បានអោយក្មេងទំនើងទាំង០៣នាក់ ថតវីដេអូសុំ​ទោស​ជា​សាធារណៈ​បង្ហោះ​នៅ​បណ្ដាញ​សង្គម​ ហ្វេសប៊ុក និង តិកតុក និងបានធ្វើកិច្ចសន្យាអប់រំ ណែនាំ ដោយមាន​ការ​ធានា​ពី​អាណា​ព្យាបាល របស់យុវជនទាំង០៣នាក់ ខាងលើ ដើម្បីអប់រំនៅមូលដ្ឋានបន្ត៕

រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់

2025/07/09 06:26:38 pm        170
ជាការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា កម្លាំង​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ បានបន្តបង្កើនល្បឿនក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធិ​ភាព​ខ្ពស់​ សំដៅធានាឈានទៅរកការកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនចេញពីរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល១ខែកន្លះ នៅចុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្លាំង​សមត្ថ​កិច្ច​រាជធានីភ្នំពេញ បង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន រួមទាំងករណីក្មេង​ទំនើង​កាន់​កាប់អាវុធ ជាច្រើនករណី ដោយបានឃាត់ខ្លួនជនសង្ស័យសរុប៧៣នាក់ ។ លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ៖ ក្នុងចំណោមជនសង្ស័យទាំង៧៣នាក់ ( ស្រី០៨នាក់ ) មាន​៣០​នាក់ (ស្រី០៣នាក់) ត្រូវបានបញ្ចូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ។ ដោយឡែក​នៅ​សល់​៤៣នាក់ទៀត (ស្រី០៥នាក់) ត្រូវបានបញ្ចូនទៅមណ្ឌលស្តារនីតិសម្បទា ដើម្បីកាត់​ផ្តាច់​សារ​ធាតុញៀន ។ ក្នុងការបង្ក្រាបគ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ថ្នាំញៀន​សរុប​ចំនួន៧៨កញ្ចប់តូចធំ , ដាវដែក.កាំបិតដែក. ពូថៅ ៦៥ដើម , កាំភ្លើងកែច្នៃ០៣ដើម , ឧបករណ៍​កាច់កម៉ូតូមួយចំនួន, គ្រាប់អាវុធខ្លី ៧៥គ្រាប់ រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយ​ចំនួនធំផ្សេងទៀតផងដែរ ។ សូមបញ្ជាក់ថា ក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧នេះ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​បញ្ហា​គ្រឿង​ញៀន​គឺជាកិច្ចការងារអាទិភាពចម្បងទី០៤ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់គិតគូរ ក្នុង​ការ​ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនត្រូវ​ជម្លៀស​ចេញពីលំនៅឋាន នៅជិតមូលដ្ឋានទ័ពអាកាសព្រីតថេន​ ក្រោយ​មាន​ការចាប់ខ្លួនពាក់ព័ន្ធគ្រឿងផ្ទុះ
09/27/2026 04:09 PM
សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងជំនាញបញ្ញាសិប្បនិម្មិត ស្វែងរកអ្នកជាប់ជ័យលាភី
09/27/2026 04:09 PM
នគរបាលអាហ្វ្រិកខាងត្បូង ស្វែងរកជនសង្ស័យ ក្រោយមាន​អ្នកស្លាប់ជិត​ ៣០​នាក់ ក្នុងហេតុការណ៍បាញ់ប្រហារចំនួន ២
09/27/2026 04:09 PM
ចិនធ្វើសមយុទ្ធជើងទឹក និងអាកាស នៅជុំវិញតំបន់ថ្មប៉ប្រះទឹក​ Scarborough Shoal
09/27/2026 04:09 PM
ក្រុមហាម៉ាស បញ្ជាក់​ថា ខ្លួនបានស្នើធ្វើជាអន្តរ​ការី នៅយេម៉ែន និងកំពុងរង់ចាំការឆ្លើយតបពីភាគីជម្លោះ
09/27/2026 04:09 PM
ក្រុមអ្នកតវ៉ាបោះជំរុំនៅកណ្តាលក្រុងម៉ាឌ្រីដ ក្រោយផ្ទុះ​​ការតវ៉ា ជុំវិញការ​បណ្តេញលោកយាយ​វ័យ ៨៧ឆ្នាំចេញពីផ្ទះ
09/27/2026 04:09 PM
មន្ត្រីការទូតជាន់ខ្ពស់របស់រុស្ស៊ី និងអាល្លឺម៉ង់ ជួបពិភាក្សាគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០២២
09/27/2026 04:09 PM
ប្រមុខរតនាគារអាមេរិកលោក Bessent អះអាងពីជោគជ័យ ក្នុងការធ្វើឱ្យអ៊ីរ៉ង់ឯកោ
09/27/2026 04:09 PM
ទឹកជំនន់នៅទីក្រុងបាងកក បង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវទៅស្នាក់នៅទីជម្រកបណ្តោះអាសន្ន
09/27/2026 03:09 PM
ខ្មាន់កាំភ្លើងវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ ក្រោយបំផ្ទុះគ្រាប់បែកសម្លាប់​មនុស្ស ​ ១២នាក់ នៅប៉ាគីស្ថាន
09/27/2026 03:09 PM