ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

អ៊ីស្រាអែល កែប្រែបន្ថយចំនួនអ្នកស្លាប់ ខណៈការវាយប្រហារដ៏ឃោរឃៅធ្លាក់លើមន្ទីរពេទ្យ និងសាលារៀន នៅហ្កាហ្សា

2023/11/11 04:06:29 pm        158
ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានកែប្រែបន្ថយចំនួនអ្នកស្លាប់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីខែមុន មកនៅត្រឹមប្រមាណ ១.២០០នាក់ ខណៈប្រទេសនេះ បន្តការវាយលុករបស់ខ្លួនទៅលើតំបន់ហ្កាហ្សា ដោយបង្ខំឱ្យពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ ភៀសខ្លួនទៅភាគខាងត្បូងដើម្បីគេចចេញពីការបំផ្លាញនៅក្នុងទីក្រុង។ អ្នកនាំពាក្យក្រសួងការបរទេសលោក Lior Haiat បាននិយាយថា ចំនួនថ្មី បន្ថយចុះពី ១.៤០០នាក់ គឺជាការប៉ាន់ប្រមាណធ្វើបច្ចុប្បន្នភាព។ ទន្ទឹមនឹងនេះ ប៉ាឡេស្ទីន បានរាយការណ៍ថា មានការវាយប្រហារយ៉ាងឃោឃៅទៅលើមន្ទីរពេទ្យ Al-Shifa និងសាលារៀន Al-Buraq ក្នុងទីក្រុងតំបន់ហ្កាហ្សា ព្រមទាំងការវាយឆ្មក់បាញ់ទៅលើមន្ទីរពេទ្យ Al-Quds ផងដែរ។ កងទ័ពអ៊ីស្រាអែល បានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនដដែលៗថា ក្រុមនេះបានប្រើប្រាស់មន្ទីរពេទ្យ ជាពិសេសមន្ទីរពេទ្យ Al-Shifa ជាមណ្ឌលទីបញ្ជាការ និងជាកន្លែងលាក់ខ្លួន។ ប៉ុន្តែ អាជ្ញាធរក្រុមហាម៉ាស បានច្រានចោលការចោទប្រកាន់នេះ។ លោក Abu Mohammad អាយុ ៣២ ឆ្នាំ ស្ថិតក្នុងចំណោមអ្នកដែលកំពុងស្វែងរកការជ្រកកោននៅមន្ទីរពេទ្យ បាននិយាយថា «គ្មានកន្លែងសុវត្ថិភាពនៅសល់នោះទេ កងទ័ពបានវាយលុកលើមន្ទីរពេទ្យ Al-Shifa ខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចទេ»។ នាយកមន្ទីពេទ្យ Al-Shifa និងរដ្ឋាភិបាលក្រុមហាម៉ាស់នៅហ្កាហ្សា បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៣ នាក់ ដែលបានដាក់កំហុសលើកងកម្លាំងអ៊ីស្រាអែលសម្រាប់ការវាយប្រហារលើមន្ទីរពេទ្យ។ លោក បាននិយាយថា មន្ទីរពេទ្យបានទទួលសាកសពមនុស្ស ៥០ នាក់ផ្សេងទៀត ដែលបានស្លាប់ក្នុងការវាយប្រហារលើសាលារៀន Al-Buraq នៅទីក្រុងតំបន់ហ្កាហ្សា។ ការប្រយុទ្ធគ្នាខ្លាំង កំពុងផ្ទុះឡើងរាលដាលនៅជិតមន្ទីរពេទ្យ Al-Shifa ដោយអ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ និងបានបំផ្លាញផ្លូវរូងក្រោមដី ដែលជាទីតាំងសំខាន់នៃសមត្ថភាពប្រយុទ្ធរបស់ក្រុមហាម៉ាស។

នគរបាលឃាត់ខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងមន្ត្រី៤នាក់ផ្សេងទៀត ពាក់ព័ន្ធបញ្ហាគ្រឿងញៀន

2023/11/10 11:25:50 pm        1031
ភ្នំពេញ ៖ នគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឃាត់ខ្លួននគរបាលជាឧត្ដមសេនីយ៍ទោម្នាក់ មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមនុស្ស៤នាក់ផ្សេងទៀត បញ្ជូនទៅតុលាការ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។​ប្រភពព័ត៌មានបានឱ្យដឹងថា នគរបាលនៃនាយកដ្ឋានចារកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ បានឃាត់ខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងមនុស្ស៤នាក់ផ្សេងទៀត ដោយមានជាប់ពាក់ព័ន្ធក្នុងរឿងគ្រឿងញៀន។ បើតាមប្រភពបន្ថែមថា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅមានឈ្មោះ វ៉ាន់ កុសល មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ កាន់ជំនាញ ក៨ ។ប្រភពព័ត៌មានបន្ថែមថា ក្រោយឃាត់ខ្លួន នគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនសំណុំរឿងនេះទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។លោកឧត្តមសេនីយ៍ទោ អ៉ិន សុង អ្នកនាំពាក្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់ថា ករណីនេះមិនទាន់ច្បាស់នោះទេ លោកនឹងផ្ដល់ដំណឹងនាពេលក្រោយ។លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះថា សំណុំរឿងទេីបតែទទួលបាន តំណាងអយ្យការកំពុងតែប្រេីប្រាស់នីតិវិធីដេីម្បីចាត់លេីរឿងនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

មន្ត្រីហ្កាហ្សា៖ មន្ទីរពេទ្យជាច្រើនស្ថិតក្រោមការវាយប្រហារថ្មីរបស់អ៊ីស្រាអែល

2023/11/10 09:10:52 pm        148
ក្រុមមន្ត្រីតំបន់ហ្កាហ្សាបាននិយាយថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសថ្មីនៅលើ ឬនៅជិតមន្ទីរពេទ្យយ៉ាងហោចណាស់ចំនួនបីទីតាំង នៅថ្ងៃសុក្រ (១០ វិច្ឆិកា) នេះដោយបានបង្កគ្រោះថ្នាក់បន្ថែមទៀតដល់ប្រព័ន្ធសុខាភិបាល ដែលពោរពេញដោយអ្នកស្លាប់ និងរបួសរាប់ពាន់នាក់ ដែលភៀសខ្លួនដោយសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ។អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Ashraf Al-Qidra បាននិយាយថា អ៊ីស្រាអែលបានកំណត់គោលដៅលើបរិវេណមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al Shifa) ដែលជាមន្ទីរពេទ្យដ៏ធំបំផុតមួយនៅក្នុងទីក្រុងហ្កាហ្សា ហើយមានអ្នកស្លាប់បាត់បង់ជីវិតជាច្រើន ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ អ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាសមានមជ្ឈមណ្ឌលបញ្ជាការ និងផ្លូវរូងក្រោមដី លាក់កំបាំងនៅក្រោមមន្ទីរពេទ្យ អាល់ ស៊ីហ្វា ប៉ុន្តែក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់នោះ។យុទ្ធនាការយោធាអ៊ីស្រាអែលរយៈពេលមួយខែ ដើម្បីកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយឆ្មក់កាលពីថ្ងៃទី៧ ខែតុលា របស់ពួកសកម្មប្រយុទ្ធទៅលើភាគខាងត្បូងអ៊ីស្រាអែល បានធ្វើឱ្យមន្ទីរពេទ្យជាច្រើននៅតំបន់ហ្កាហ្សា ជួបការលំបាកនៅក្នុងប្រតិបត្តិការ ខណៈដែលការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ទឹកស្អាត និងប្រេងឥន្ធនៈដល់ម៉ាស៊ីនភ្លើងជិតអស់ទៅហើយ៕

ភ្លៀងធ្លាក់ បាននាំមកភាពធូស្រាលបន្តិចសម្រាប់កង្វក់ខ្យល់នៅទីក្រុងញ៉ូវដេលី

2023/11/10 07:20:14 pm        199
ទឹកភ្លៀងធ្លាក់ នៅក្នុងរដ្ឋធានីប្រទេសឥណ្ឌា បានផ្តល់ឲ្យពលរដ្ឋរស់នៅទីក្រុងញ៉ូដេលី នូវភាពធូស្រាលបន្តិច ពីកង្វក់ខ្យល់នៅថ្ងៃសុក្រនេះ ប៉ុន្តែទោះជាយ៉ាងណា គុណភាពខ្យល់ នៅតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់ដល់សុខភាព។ ពលរដ្ឋដែលបានចេញទៅខាងក្រៅនៅពេលព្រឹក បាននិយាយថា ពួកគេមានអារម្មណ៍ធូស្រាល បើប្រៀបធៀបទៅនឹងប៉ុន្មានថ្ងៃមុននោះ។ ពលរដ្ឋទីក្រុងញ៉ូវដេលី និយាយថាយើងមានអារម្មណ៍ល្អ។ មានការផ្លាស់ប្តូរភ្លាមៗក្នុងកង្វក់ខ្យល់។គុណភាពខ្យល់បានធ្លាក់ចុះនៅក្នុងទីក្រុងញ៉ូវដេលី នៅមុនរដូវរងាជារៀងរាល់ឆ្នាំ នៅពេលនោះខ្យល់ត្រជាក់បានរារាំងដល់សារធាតុបង្កការបំពុលមកពីប្រភពជាច្រើន រួមមានមកពីយានយន្ត ឧស្សាហកម្ម ធូលីសំណង់ និងការដុតសំណល់កសិកម្ម។ប្រជាជនទីក្រុងញូវឌេលី បានឃើញផ្ទៃមេឃគ្របដណ្តប់ដោយផេះ និងស្រទាប់ក្រាស់នៃផ្សែងអ័ព្ទដ៏គួរឱ្យព្រួយបារម្ភសម្រាប់រយៈពេលជាង ១០ថ្ងៃជាប់ៗគ្នា។ អ្នកជំនាញបានព្រមាន អំពីជំងឺរយៈពេលវែង និងការស្លាប់ ប្រសិនបើការកង្វក់ខ្យល់ ធ្ងន់ធ្ងរបែបនេះ នៅតែបន្តកើតមាន។

អ្នកជំនាញព្រមានថា សង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន អាចបណ្ដាលឲ្យមានវិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុប

2023/11/10 07:16:50 pm        180
អ្នកវិភាគមួយរូបបានព្រមានថា សង្គ្រាមនៅតំបន់ហ្កាហ្សាអាចបង្កឱ្យមានរលកថ្មីនៃការធ្វើអន្តោប្រវេសន៍ទៅកាន់តំបន់អឺរ៉ុប លុះត្រាតែអ៊ីស្រាអែលបញ្ឈប់យុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន និងការបង្ខំឱ្យបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីផ្ទះសម្បែងរបស់ពួកគេ។ អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងវីយែនប្រទេសអូទ្រីសលោក Hossam Shaker បានប្រាប់សារព័ត៌មាន Middle East Eye ថាការវាយលុកដ៏សាហាវរបស់អ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សាអាចបង្កឱ្យមានការភៀសខ្លួនយ៉ាងច្រើនទៅកាន់អឺរ៉ុប ដែលអាចមានចំនួន យ៉ាងច្រើន ដូចកាលពីឆ្នាំ២០១៥ នៅពេលដែលជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ជិតមួយលាននាក់បានមកដល់ច្រាំងអឺរ៉ុប។ លោកបាននិយាយថា ជម្លោះនេះអាចទុកឱ្យអឺរ៉ុបប្រឈមនឹងសម្ពាធឲ្យទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួនធំ ដែលភៀសខ្លួនចេញពីតំបន់ហ្កាហ្សាទៅ ហើយក៏អាចជាជនជាតិប៉ាឡេស្ទីនមកពីលីបង់ផងដែរ ប្រសិនបើសង្រ្គាម និងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង។ យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចាប់តាំងពីការវាយប្រហារដ៏ធ្ងន់ធ្ងរមិនធ្លាប់មានរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីនជាង ៧០ % នៅក្នុងតំបន់ហ្កាហ្សាត្រូវបានផ្លាស់ទីលំនៅ។ផ្ទះសម្បែងជាង២០០.០០០ខ្នង ត្រូវបានបំផ្លាញដោយផ្នែក ឬទាំងស្រុង ស្ទើរតែពាក់កណ្តាលនៃលំនៅដ្ឋាននៅក្នុងដែនដីមួយនេះ ព្រមទាំងអគារ យ៉ាងហោចណាស់៤២កន្លែង ដែលជាកម្មសិទ្ធិរបស់មូលដ្ឋានរបស់ទីភ្នាក់ងារផ្ដល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ៕

ប្រធានCIA និងទីភ្នាក់ងារចារកម្ម Mossad ជួបគ្នាក្នុងប្រទេសកាតា ដើម្បីសម្របម្រួលឲ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ

2023/11/10 07:12:35 pm        210
ប្រធានចារកម្ម CIA និងប្រធានទីភ្នាក់ងារចារកម្ម Mossad បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ និងការផ្អាកការវាយលុក នៅតំបន់ហ្កាហ្សារបស់អ៊ីស្រា អែល។ប្រភពជាច្រើន បានប្រាប់សារព័ត៌មានរ៉យទ័រថា លោក William Burns ប្រធាន CIA បានហោះទៅទីក្រុងដូហា ដើម្បីជួបសមភាគីអ៊ីស្រាអែល លោក David Barnea និង លោក Mohammed Bin Abdulrahman al-Thani ដើម្បីពិភាក្សាអំពី«លក្ខខណ្ឌនៃកិច្ចព្រមព្រៀង»។ប្រទេសកាតា ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងមួយ ដែលក្នុងនោះចំណាប់ថ្នូរពី ១០ ទៅ ១៥ នាក់ នឹងត្រូវបានដោះលែងជាថ្នូរនឹង «ការផ្អាកជាលក្ខណៈមនុស្សធម៌» រយៈពេល ១ ទៅ២ ថ្ងៃ នៅក្នុងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។អ៊ីស្រាអែល កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់បទឈប់បាញ់ ឬយ៉ាងហោចណាស់ការផ្អាកបណ្តោះអាសន្ន ដើម្បីបន្ធូរបន្ថយស្ថានភាពនៃមនុស្សប្រហែល ២,៣ លាននាក់ ដែលជាប់គាំង នៅតំបន់ហ្កាហ្សា ខណៈដែលកងកម្លាំងអ៊ីស្រាអែល ព្យាយាមលុបបំបាត់ក្រុមហាម៉ាស។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ធ្លាប់បាននិយាយថា មិនអាចមានបទឈប់បាញ់គ្នាទេ រហូតដល់ក្រុមហាម៉ាស់ បានដោះលែងចំណាប់ថ្នូរដែលត្រូវបានគេចាប់ទាំងនោះ នៅពេលដែលក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានវាយលុកអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា។

ពលរដ្ឋអាហ្វហ្គានីស្ថាន ដែលគ្មានឯកសារអនុញ្ញាតនៅប៉ាគីស្ថាន លាក់ខ្លួនក្រោមដី ដើម្បីជៀសវាងការបណ្តេញចេញ

2023/11/10 06:58:08 pm        129
បន្ទាប់ពីរស់នៅក្នុងប្រទេសប៉ាគីស្ថាន អស់រយៈពេលជាច្រើនឆ្នាំ ជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់បានចូលទៅលាក់ខ្លួននៅក្រោមដីដើម្បីគេចចេញពីការបញ្ជារបស់រដ្ឋាភិបាលក្នុងការបណ្តេញជនបរទេសដែលគ្មានឯកសារអនុញ្ញាត ដោយសារតែពួកគេភ័យខ្លាចការធ្វើទុក្ខបុកម្នេញក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ នៅក្នុងទឹកដីកំណើតរបស់ខ្លួន នេះបើយោងតាមក្រុមសកម្មជនសិទ្ធិមនុស្ស។ស្ត្រីជនជាតិអាហ្វហ្គានីស្ថាន វ័យ ២៣ឆ្នាំម្នាក់បាននិយាយថា ទ្វារផ្ទះរបស់ពួកគេត្រូវចាក់សោពីខាងក្រៅ ហើយមនុស្សត្រូវបានចាក់សោនៅខាងក្នុង ដោយមិនអាចចេញក្រៅ មិនអាចបើកភ្លើង និងមិនអាចសូម្បីតែនិយាយគ្នាខ្លាំងៗ។ ស្ត្រីរូបនោះបន្តថា មនុស្សរាប់សិបនាក់ផ្សេងទៀតបានលាក់ខ្លួននៅជម្រកក្រោមដីបណ្ដោះអាសន្នមួយដែលពួកគេបានជីក រហូតដល់ដើមសប្តាហ៍នេះ មុនពេលបន្តទៅកន្លែងលាក់ខ្លួនថ្មី។ស្ត្រីដែលមកពីរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន រូបនេះបាននិយាយថា ខ្លួនភ័យខ្លាចការកាត់ទោស ប្រសិនបើត្រលប់ទៅអាហ្វហ្គានីស្ថាន វិញព្រោះនាងបានប្តូរពីសាសនាអ៊ីស្លាម ទៅកាន់សាសនាគ្រិស្ត កាលពីឆ្នាំ២០១៩ ហើយការលះបង់សាសនាអ៊ីស្លាម គឺជាបទល្មើសធ្ងន់ធ្ងរមួយនៅក្រោមច្បាប់អ៊ីស្លាមដ៏តឹងរឹងដែលអនុវត្តដោយពួកតាលីបង់។មិនមានការអត្ថាធិប្បាយភ្លាមៗពីអ្នកនាំពាក្យរបស់រដ្ឋបាលគ្រប់គ្រងដោយក្រុមតាលីបង់ ថាតើអ្នកដែលបានវិលត្រឡប់មកវិញនឹងត្រូវបានពិនិត្យ ឬកាត់ទោសតាមច្បាប់របស់ពួកគេ ឬយ៉ាងណានោះទេ។ ក្រសួងការបរទេស និងក្រសួងមហាផ្ទៃរបស់ប៉ាគីស្ថាន ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីការលើកលែងដល់បុគ្គល ដែលមានហានិភ័យពីការនិរទេសខ្លួនផងដែរ៕

ប្រជាជនប៉ាឡេស្ទីន ចាកចេញពីទីក្រុងហ៊ុមព័ទ្ធហ្កាហ្សា ដោយភ័យខ្លាចមហន្តរាយថ្មី

2023/11/10 06:51:29 pm        143
កាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) ប្រជាជនប៉ាឡេស្ទីន ដែលធ្វើដំណើរភៀសខ្លួនឆ្លងកាត់រថក្រោះអ៊ីស្រាអែល និងកម្ទេចសាកសពតាមច្រកខាងមុខចេញពីទីក្រុងហ្កាហ្សា ដែលត្រូវបានឡោមព័ទ្ធ បាននិយាយថា ពួកគេភ័យខ្លាចមហន្តរាយជាថ្មីម្ដងទៀត នៃការកាន់កាប់ទឹកដីដ៏ទូលំទូលាយរបស់អ៊ីស្រាអែល បន្ទាប់ពីរដ្ឋជ្វីហ្វមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ មក។មនុស្សរាប់ពាន់នាក់ កំពុងធ្វើដំណើរទៅភាគខាងត្បូងតាមបណ្តោយផ្លូវមួយចេញពីទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ដោយនោះជាផ្លូវចេញតែមួយគត់សម្រាប់ជនស៊ីវិល ដែលរត់គេចពីការឡោមព័ទ្ធកាន់តែខ្លាំង ខណៈរថក្រោះអ៊ីស្រាអែល បានរំកិលចូលកាន់តែជ្រៅចូលទៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប។សង្រ្គាមឆ្នាំ១៩៤៨ នៅពេលដែលប្រជាជនប៉ាឡេស្ទីន រត់ភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេ បានដិតជាប់នៅក្នុងការចងចាំរួមរបស់ពលរដ្ឋប៉ាឡេស្ទីន។ មនុស្សជាច្រើនបានសម្តែងការភ័យខ្លាចថា ប្រសិនបើពួកគេត្រូវបង្ខំពីផ្ទះរបស់ខ្លួនឥឡូវនេះ ពួកគេនឹងមិនត្រូវបានគេអនុញ្ញាតឱ្យត្រឡប់មកវិញដូចដូនតារបស់ពួកគេឡើយ។កងកម្លាំងអ៊ីស្រាអែល បានប្រាប់ពលរដ្ឋប៉ាឡេស្ទីន អស់រយៈពេលជាច្រើនសប្តាហ៍មកហើយឲ្យចាកចេញពីតំបន់ហ្កាហ្សា ភាគខាងជើង ទៅកាន់ភាគខាងត្បូង ដែលខ្លួនក៏កំពុងបន្តទម្លាក់គ្រាប់បែក ដោយនិយាយថា ពួកគេនឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនៅពេលជម្លោះបានបញ្ចប់។ ប្រជាជនប៉ាឡេស្ទីនភាគច្រើននៅតំបន់ហ្កាហ្សា ត្រូវបានចុះឈ្មោះជាជនភៀសខ្លួន បន្ទាប់ពីបុព្វបុរសរបស់ពួកគេបានភៀសខ្លួនចេញពីកន្លែងកំណើតនៅចន្លោះព្រំដែនរបស់ប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ ១៩៤៨ មក។ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ប្រជាជនជាងពាក់កណ្តាលនៃតំបន់ហ៊ុមព័ទ្ធហ្កាហ្សា មួយនេះត្រូវបានផ្លាស់ទីលំនៅ៕-

កូនស្រីរបស់វេជ្ជបណ្ឌិតដែលជាប់ខ្លួន នៅតំបន់ហ្កាហ្សា ស្តីបន្ទោសស្ថានទូតអង់គ្លេស

2023/11/10 06:48:05 pm        164
កូនស្រីរបស់គ្រូពេទ្យឯកទេសជំងឺបេះដូងនៅទីក្រុងស្វានស៊ី (Swansea) កំពុងស្តីបន្ទោសបុគ្គលិកស្ថានទូតអង់គ្លេសជុំវិញការដែលគាត់ត្រូវជាប់គាំង នៅក្នុងតំបន់ហ្កាហ្សា។លោក Ahmed Sabra ជាពលរដ្ឋអង់គ្លេសដែលកាន់លិខិតឆ្លងដែនអង់គ្លេស បានទៅលេងតំបន់ហ្កាហ្សាជាមួយក្រុមគ្រួសារ នៅពេលដែលជម្លោះ បានចាប់ផ្តើមកើតឡើង។ពួកគេ បានរង់ចាំបីសប្តាហ៍ ដើម្បីរត់គេចខ្លួនទៅកាន់ប្រទេសអេហ្ស៊ីប ប៉ុន្តែខណៈពេលដែលមនុស្សជាទីស្រឡាញ់របស់គាត់ ស្ថិតនៅក្នុងបញ្ជីនៃជនជាតិអង់គ្លេសដែលត្រូវបានអនុម័តនោះ ឈ្មោះរបស់លោកវេជ្ជបណ្ឌិត Sabra គឺមិនមានទេ។ការិយាល័យអភិវឌ្ឍន៍ និងជនជាតិបរទេស បាននិយាយថា ពួកគេ មិនបានគ្រប់គ្រងលើអាជ្ញាធរពាក់ព័ន្ធនោះទេ។ជនបរទេសរាប់ពាន់នាក់ បាននឹងកំពុងធ្វើដំណើរដូចគ្នា ប៉ុន្តែមានតែអ្នកដែលមានឈ្មោះក្នុងបញ្ជីដែលត្រូវបានចេញផ្សាយជារៀងរាល់ថ្ងៃដោយអាជ្ញាធរព្រំដែនហ្កាហ្សាប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់។ អ្នកដែលស្ថិតក្នុងបញ្ជី ត្រូវតែបញ្ជាក់យ៉ាងច្បាស់ពីអាជ្ញាធរអេហ្ស៊ីប និងអ៊ីស្រាអែល។

ប្រធានាធិបតីស៊ីរីលោក អាសាដ ផ្តល់មីស៊ីលប្រឆាំងនាវាដល់ក្រុមហេសបូឡា

2023/11/10 06:42:56 pm        204
ក្រុមហេសបូឡា បានទទួលមីស៊ីលប្រឆាំងនាវារុស្ស៊ីដែលមានកម្លាំងដ៏ខ្លាំងពីមេដឹកនាំផ្តាច់ការស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) ដែលអាចត្រូវបានប្រើប្រឆាំងនឹងនាវាចម្បាំងអាមេរិក នៅឆ្នេរសមុទ្រអ៊ីស្រាអែល។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមទាហានប៉ារ៉ា ទំនងជាទទួលបានមីស៊ីល Yakhont នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីបានដាក់ពង្រាយនៅទីនោះ ដើម្បីជួយប្រយុទ្ធនឹងសង្គ្រាមស៊ីវិលជាងមួយទសវត្សរ៍ កន្លងទៅ។អាវុធដែលអាចហោះបានចម្ងាយ ១៨៦ម៉ាយ(២៩៩ គីឡូម៉ែត្រ) បន្ថែមភាពជឿជាក់មួយចំនួនដល់មេដឹកនាំនៃការគំរាមកំហែងរបស់ហេសបូឡា ដើម្បីកំណត់គោលដៅសហរដ្ឋអាមេរិក ដោយបង្ហាញថា កងកម្លាំងរបស់ខ្លួនអាចវាយប្រហារនាវាចម្បាំង នៅក្នុងតំបន់។ក្រុមភេរវកម្ម ដែលមានមូលដ្ឋាននៅប្រទេសលីបង់ភាគខាងត្បូង ក៏បានគំរាមកំហែងសង្រ្គាមក្នុងតំបន់ផងដែរ ប្រសិនបើអ៊ីស្រាអែល មិនបញ្ឈប់ការទម្លាក់គ្រាប់បែក នៅហ្កាហ្សា ក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមហាម៉ាសនោះ។ប្រភពពីរ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Hassan Nasrallah អគ្គលេខាធិការនៃក្រុម ហេសបូឡា កំពុងសំដៅលើមីស៊ីល Yakhont នៅពេលដែលលោក បានអួតអំពីសមត្ថភាពប្រឆាំងនាវាដែលប្រសើរឡើងរបស់ក្រុមរបស់ខ្លួន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាមិនបានចាប់ផ្តើមជម្លោះហើយក៏មិនបានបង្កើនអរិភាពនោះទេ ខណៈនៅថ្ងៃទី២៨ ខែឧសភា កងទ័ពថៃបានបាញ់ប្រហារលើទីតាំងយោធាកម្ពុជា បណ្តាលឱ្យទាហានកម្ពុជាមួយរូបស្លាប់
10/15/2026 07:10 AM
-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
10/14/2026 11:10 PM
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
10/14/2026 09:10 PM
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
10/14/2026 09:10 PM
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
10/14/2026 07:10 PM
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
10/14/2026 07:10 PM
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
10/14/2026 07:10 PM
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជា ជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
10/14/2026 07:10 PM
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
10/14/2026 07:10 PM
មន្ត្រី៖ បណ្តាប្រទេសអឺរ៉ុប និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃអាទិត្យ
10/14/2026 07:10 PM