សមត្ថកិច្ចកំពុងស្រាវជ្រាវករណីក្រុមឧក្រិដ្ឋជនអូសទាញពលករខ្មែរដែលវិលត្រឡប់មកពីថៃឲ្យធ្វើសកម្មភាព Online Scams
៦ខែ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្ស ១១២ករណី និងឃាត់ខ្លួន ១៦៩នាក់ និងសង្គ្រោះជនរងគ្រោះជិត ៦០០នាក់
តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់

សន្តិសុខ និង សង្គម

អ្នកស្រុកជួបការលំបាកក្នុងការស្វែងរកទឹក និងប្រេងឥន្ធនៈ បន្ទាប់ពីព្យុះសង្ឃរា Otis វាយប្រហារប្រទេសម៉ិកស៊ិក

2023/10/29 08:54:00 pm        205
អ្នករស់រានមានជីវិតពីព្យុះសង្ឃរា អូទីស (Otis) បានជួបការលំបាកក្នុងការទទួលបានប្រេងឥន្ធនៈ ទឹក និងស្បៀងអាហារ កាលពីថ្ងៃសៅរ៍ (២៨ តុលា) ខណៈអ្នកស្រុកកំពុងរង់ចាំកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ បន្ទាប់ពីព្យុះដ៏មហន្តរាយ ដែលបានវាយប្រហារទីក្រុងនៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ (២៥ តុលា)។មនុស្សម្នាជាច្រើនតម្រង់ជួរក្រោមពន្លឺថ្ងៃដ៏ក្តៅគគុកក្បែរធុងទឹកក្រោមដី ដើម្បីទទួលបានទឹកមកងូត និងប្រើប្រាស់។ នៅក្នុងតំបន់លំនៅឋាន រ៉េណាស៊ីមីអេនតូ (Renacimiento) អ្នកស្រុកបានដើរតាមដងផ្លូវដែលជន់លិចដោយទឹកដ៏កខ្វក់ ហើយបានត្អូញត្អែរចំពោះកង្វះខាតជំនួយ។រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏កាចសាហាវនៅសប្តាហ៍នេះ នៅក្នុងរមណីយដ្ឋានឆ្នេរម៉ិកស៊ិក អាកាពុលកូ (Acapulco) បានកើនឡើងដល់ ៣៩នាក់ហើយ ខណៈលោកប្រធានាធិបតី Andres Manuel Lopez Obrador បានចោទប្រកាន់គូប្រជែងរបស់ខ្លួនថា បានបំផ្លើសទំហំនៃការខូចខាតរបស់គ្រោះមហន្តរាយនេះ៕

នគរបាលបង់ក្លាដែស ប៉ះទង្គិចជាមួយក្រុមបាតុករអំឡុងការដង្ហែក្បួនប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុង Dhaka

2023/10/29 05:25:28 pm        177
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មន្រ្តីនគរបាលម្នាក់ បានស្លាប់ ហើយក្រុមបាតុកររាប់សិបនាក់ បានរងរបួស ពេលការប៉ះទង្គិចគ្នាបានផ្ទុះឡើង អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស កាលពីថ្ងៃសៅរ៍ ។ ក្រុមបាតុករគណបក្សប្រឆាំងរាប់ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួនតាមដងផ្លូវនៅក្នុងរដ្ឋធានីប្រទេសបង់ក្លាដែសមួយនេះ ដោយនាំគ្នាស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Sheikh Hasina បើទោះបីជាមានការពង្រឹងសន្តិសុខយ៉ាងណាក្តី ហើយក្រុមសកម្មជនគណបក្សប្រឆាំងរាប់សិបនាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ គណបក្សប្រឆាំងជាតិនិយមបង់ក្លាសែត(BNP) បានរៀបចំការត៉វានេះ ដើម្បីអំពាវនាវឲ្យលោក Hasina លាលែងពីតំណែង មុនការបោះឆ្នោតសាកលនាខែមករាខាងមុខនេះ និងប្រគល់អំណាចដល់រដ្ឋាភិបាលស្តីទី ក៏ដូចជាដកចេញការចោទប្រកាន់ទាំងអស់លើប្រធានគណបក្ស BNP គឺលោកស្រី Khaleda Zia ដែលកំពុងធ្លាក់ខ្លួនឈឺ ដើម្បីឲ្យលោកស្រីអាចចាកចេញពីប្រទេសជាបន្ទាន់ ទៅរកការព្យាបាលជំងឺនៅបរទេស ។ ដោយឡែក គណបក្ស Jamaat-e-Islami ដែលជាអតីតដៃគូចម្រុះរបស់ BNP ចង់រៀបចំពិធីដង្ហែក្បួនខ្លួនឯងផងដែរ ប៉ុន្តែក្រុមនគរបាល ពុំបានអនុញ្ញាតឲ្យពួកគេជួបជុំគ្នានោះឡើយនៅទីតាំងក្បែរនោះ ៕

ព្យុះសង្ឃរា Otis បានសម្លាប់មនុស្ស ៣៩នាក់ ពេលបោកបក់ឆ្លងកាត់ប្រទេសម៉ិកស៊ិក

2023/10/29 05:21:56 pm        183
ទាហាមកពីឆ្មាំជាតិម៉ិកស៊ិក បានចាប់ផ្តើមបោសសម្អាតកម្ទេចកម្ទីចេញពីផ្លូវនៅក្នុងទីក្រុង Acapulco កាលពីថ្ងៃសៅរ៍ ក្រោយព្យុះសង្ឃរា Otis បោកបក់លើទីក្រុងតំបន់ឆ្នេរប្រទេសម៉ិកស៊ិកមួយនេះ និងបានធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ រាបដល់ដី ។ ព្យុះសង្ឃរានេះដែរ បានសម្លាប់មនុស្ស ៣៩នាក់ ។ ដោយប្រើរទេះរុញ ប៉ែល និងរណា ទាហានបានចាប់ផ្តើមបោសសម្អាតិគំនរបាក់បែកផ្ទះ ហាង និងអគារចេញពីដងផ្លូវនៅក្នុងទីក្រុង Acapulco ។ ខណៈពេលនោះដែរ គេបានមើលឃើញ ប្រជាពលរដ្ឋម៉ិកស៊ិក តម្រង់ជួរយ៉ាងវែង ដើម្បីចូលចាក់សាំងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងទីក្រុង Acapulco ។ ថ្លៃខូចខាតបណ្តាលមកពីព្យុះកម្រិតទី ៥ Otis ត្រូវបានគេប៉ាន់ស្មានថាមានប្រហែលរាប់ពាន់លានដុល្លារ ហើយកងកម្លាំងប្រដាប់អាវុធជាង ៨ពាន់នាក់ ត្រូវបានបញ្ជូនទៅជួយស្តាឡើងវិញទីក្រុងកំពង់ផែមួយនេះ ៕

មនុស្ស២៨នាក់ស្លាប់ និង១៨នាក់ទៀត បាត់ខ្លួនក្នុងអគ្គិភ័យអណ្តូងរ៉ែ ArcelorMittal ប្រទេសកាហ្សាក់ស្ថាន

2023/10/29 05:18:52 pm        220
ក្រសួងសង្រ្គោះបន្ទាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោច ២៨នាក់ បានស្លាប់ និងមនុស្ស ១៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយអគ្គិភ័យក្នុងអណ្តូងរ៉ែនៅប្រទេសកាហ្សាក់ស្ថាន ។ ប្រតិបត្តិករ ArcelorMittal Temirtau ដែលជាអង្គភាពក្នុងស្រុកនៃក្រុមហ៊ុនផលិតដែកថែបមានមូលដ្ឋាននៅប្រទេសលុចសំបួរ បាននិយាយថា មនុស្ស ២០៦នាក់ ក្នុងចំណោមមនុស្ស ២៥២នាក់ នៅអណ្តូងរ៉ែ Kostenko ត្រូវបានជម្លៀសចេញ ក្រោយផ្ទុះសារធាតុមេតាន ។ ពួកគេនិយាយថា មនុស្ស ១៨នាក់ ទទួលបានការព្យាបាល ។ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ដែលបានសម្តែងមរណទុក្ខដល់គ្រួសារជនរងគ្រោះ និងបានប្រកាសថ្ងៃកាន់ទុក្ខជាតិនៅថ្ងៃទី ២៩ ខែតុលានេះ បានបញ្ជាគណៈរដ្ឋមន្រ្តីរបស់លោកឲ្យបញ្ឈប់ប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុន ArcelorMittal Temirtau ។ រដ្ឋាភិបាល និងក្រុមហ៊ុន បានបញ្ជាក់ផងដែរថា ពួកគេកំពុងធ្វើការជាមួយគ្នាបញ្ចប់កិច្ចព្រមព្រៀង ដើម្បីធ្វើជាតូបនីយកម្មក្រុមហ៊ុន ដែលប្រតិបត្តិការរោងចក្រដែកថែបធំបំផុតនៅក្នុងប្រទេសមួយនេះ ៕

នាវា NGO សង្រ្គោះជនអន្តោប្រវេសន៍ ៤៩នាក់នៅជិតតំបន់ឆ្នេរអ៊ីតាលី ហើយមនុស្ស ៤នាក់ត្រូវបានរកឃើញស្លាប់

2023/10/29 05:15:29 pm        197
ជនអន្តោប្រវេសន៍ ៤៩នាក់ ត្រូវបានជួយសង្រ្គោះដោយនាវាអង្គការក្រៅរដ្ឋាភិបាល(NGO)នៅជិតតំបន់ឆ្នេរប្រទេសអ៊ីតាលី ហើយមនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានប្រទះឃើញស្លាប់ ។ នាវាសង្រ្គោះ Sea-Eye បានរកឃើញអន្តោប្រវេសន៍នៅក្នុងទូកពោង ក្រោយការទូរស័ព្ទសុំជំនួយបន្ទាន់ ពីទូកដឹកអន្តោប្រវេសន៍ ។ នាវា Sea-Eye បាននិយាយថា នាវាឆ្មាំល្បាតឆ្នេរលីប៊ី បាននៅទីកន្លែងកើតហេតុរួចទៅហើយ ពេលដែលក្រុមនាវិករបស់ពួកគេបានទៅដល់ ហើយនិងបានជំរុញឲ្យនាវាសប្បុរសធម៌ចាកចេញពីទីនោះ ។ យោងតាមការបញ្ជាក់របស់នាវា Sea-Eye បានឲ្យដឹងថា នៅក្នុងចំណោមជនអន្តោប្រវេសន៍ គឺជាស្រ្តីមានផ្ទៃពោះម្នាក់ដែលស្ទើផុតដង្ហើមទៅហើយ និងមនុស្ស ៣នាក់ទៀត សន្លប់ ។ NGO បាននិយាយថា ពួកគេបានស្នើសុំជាច្រើនលើកឲ្យមានការជម្លៀសបន្ទាន់ចេញពីមជ្ឈមណ្ឌលសង្រ្គោះ សមុទ្រអ៊ីតាលី ប៉ុន្តែគ្មានអ្នកអើពើនោះទេ ហើយពួកគេនិយាយប្រាប់ឲ្យទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងទុក្ខព្រួយដែនសមុទ្រលីប៊ី និងសេវាកម្មព្យាបាលតាមទូរស័ព្ទរបស់អ៊ីតាលីជំនួសវិញ ។ ក្រោយមក អ៊ីតាលី បានណែនាំឲ្យនាវា Sea-Eye បន្តដំណើរទៅកាន់កំពង់ផែ Vibo Valentia ដើម្បីដាក់ចុះជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្រ្គោះ ៕

ប្រធានសិទ្ធិមនុស្ស UN ព្រមានពីគ្រោះថ្នាក់នៃប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

2023/10/29 05:11:12 pm        191
កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)បានព្រមានពីលទ្ធភាពនៃផលវិបាកដ៏គ្រោះថ្នាក់នៃប្រតិបត្តិការតាមជើកគោកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សាស្រ្ទីប ជាកន្លេងដែលមនុស្សរាប់ពាន់នាក់ បានស្លាប់រួចទៅហើយដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk បាននិយាយថា ពួកគេបានបាត់ការទាក់ទងជាមួយសហការីរបស់ខ្លួននៅតំបន់ហ្គាហ្សា កាលពីយប់មិញ ហើយអ្នកសារព័ត៌មានជាច្រើន លែងអាចធ្វើសេចក្តីរាយការណ៍បានទៀតហើយចេញពីតំបន់បិទច្រកមួយនេះ ។ លោក Volker បានអំពាវនាវផងដែរឲ្យភាគីបង្កសង្រ្គាម និងរដ្ឋដទៃទៀតទាំងអស់ដែលមានឥទ្ធិលនៅក្នុងតំបន់ ត្រូវតែធ្វើតាមអំណាចរបស់ពួកគេទាំងអស់ ដើម្បីបន្ធូរបន្ថយជម្លោះមួយនេះ ។ អ៊ីស្រាអែល បានបញ្ជូនទាហានរបស់ខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សាកាលពីយប់ថ្ងៃសុក្រ ហើយពួកគេបានសន្យាបន្តវាយប្រហារលើគោលដៅជាច្រើន រួមទាំងផ្លូវក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រើប្រាស់ដោយក្រុមហាម៉ាស់ ៕

មនុស្សរាប់សែននាក់នាំគ្នាធ្វើបាតុកម្មនៅទូទាំងពិភពលោកដើម្បីគាំទ្រជនប៉ាឡេស្ទីន

2023/10/29 05:07:16 pm        203
មនុស្សរាប់សែននាក់ ដែលគាំទ្រជនប៉ាឡេស្ទីន បាននាំគ្នាដង្ហែក្បួននៅតាមដងផ្លូវក្នុងទីក្រុងជាច្រើន នៅទូទាំងពិភពលោកកាលពីថ្ងៃសៅរ៍ម្សិលមិញ ។ នៅកណ្តាលទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស មនុស្សរាប់ពាន់នាក់ បានជួបជុំគ្នា ដើម្បីទាមទាររដ្ឋាភិបាលអង់គ្លេស អំពាវនាវឲ្យមានបទឈប់បាញ់ ក្រោយយោធាអ៊ីស្រាអែលបង្កើនការវាយប្រហារតាមច្រកអាកាស និងការវាយប្រហារតាមជើងគោក លើតំបន់ហ្គាហ្សាស្រ្ទីបកាលពីយប់កន្លងទៅ ។ អង់គ្លេស បានគាំទ្រសិទ្ធិការពាររបស់អ៊ីស្រាអែល ក្រោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមជីវពលហាម៉ាស់ ដែលអ៊ីស្រាអែលនិយាយថា បានសម្លាប់មនុស្សជាង ១.៤០០នាក់ ភាគច្រើននៃពួកគេ គឺជាជនស៊ីវិល ។ ខណៈពេលនោះដែរ អ្នករស់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រាប់ពាន់នាក់ បាននាំគ្នាដង្ហែក្បួននៅតាមដងផ្លូវ ដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្រ្ទីប ស្របពេលដែលជម្លោះរវាងក្រុមហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែល នៅតែបន្ត ។ ដោយឡែក ក្រុមអ្នកគាំទ្រជនប៉ាឡេស្ទីនប្រហែល ១ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួនផងដែរនៅក្នុងសង្កាត់ Kreuzberg ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីទាមទារឲ្យមានសេរីភាពរបស់ប៉ាឡេស្ទីន ៕

ក្រុមហាម៉ាស់ អំពាវនាវឲ្យអនុវត្តន៍ជាបន្ទាន់ការសម្រេចចិត្តផ្តល់ជំនួយដល់តំបន់ហ្គាហ្សារបស់ UN

2023/10/29 04:23:29 pm        160
លោក Ghazi Hamad គឺជាមន្រ្តីមួយរូបរបស់ក្រុមហាម៉ាស់ បានអំពាវនាវឲ្យអនុវត្តន៍ជាបន្ទាន់ការសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ(UN) អនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយលោកបានព្រមានពីគ្រោះមហន្តរាយមនុស្សធម៌ ស្របពេលដែលអ៊ីស្រាអែល បង្កើនការវាយប្រហារតាមច្រកអាកាស និងការវាយប្រហារតាមជើងគោករបស់ពួកគេ កាលពីយប់កន្លងទៅ ។ អំឡុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុង Beirut ប្រទេសលីបង់ លោក Hamad បានចាត់ទុកការសម្រេចចិត្តរបស់ UN ថាជាជ័យជំនះមួយសម្រាប់ជនប៉ាឡេស្ទីន ហើយលោកបានអំពាវនាវឲ្យមានការចែកចាយជំនួយជាបន្ទាន់ដល់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ។ លោក Hamadនិយាយថា ពាក់ព័ន្ធនឹងការវាយប្រហារលើមន្ទីរពេទ្យ Al-Shifa ពួកយើងចង់បញ្ជាក់ថា Al-Shifa គឺជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ សម្រាប់គោលបំណងវេជ្ជសាស្រ្ត ហើយវាមិនត្រូវបានប្រើប្រាស់ដោយក្រុមមេដឹកនាំហាម៉ាស់ ឬមេដឹកនាំយោធានោះទេ ។ កាលពីថ្ងៃសុក្រកន្លេងទៅ មហាសន្និបាតអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានបទឈប់បាញ់សម្រាប់ជំនួយមនុស្សធម៌រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន ហើយនិងទាមទារឲ្យជំនួយចូលដល់តំបន់ឡោមព័ទ្ធហ្គាហ្សាស្រ្ទីប និងការពារជនស៊ីវិល ។ ចំណែកឯសេចក្តីសម្រេចដែលត្រូវបានធ្វើសេចក្តីព្រាងច្បាប់ដោយបណ្តារដ្ឋអារ៉ាប់ មិនមានការជាប់ពាក់ព័ន្ធនោះទេ តែវាមានទម្ងន់នយោបាយ ៕

លោក Netanyahu ៖ អ៊ីស្រាអែល នឹងចាប់ផ្តើមដំណាក់កាលទី២ នៃសង្រ្គាមតំបន់ហ្គាហ្សា

2023/10/29 04:17:19 pm        171
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា បច្ចុប្បន្នអ៊ីស្រាអែលស្ថិតនៅក្នុងដំណាក់កាលទី ២នៃសង្រ្គាមតំបន់ហ្គាហ្សា ហើយកងកម្លាំងរបស់លោក កំពុងចុះប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមជីវពលហាម៉ាស់ ។លោកនិយាយថា សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប នឹងពិបាក ហើយនិងមានរយៈពេលយូរ ហើយពួកយើងបានត្រៀមខ្លួនរួចរាល់ ។ រូបភាពវីដេអូឃ្លីបរបស់កងទ័ពការពារជាតិអ៊ីស្រាអែល ឃើញការបង្ហាញដំណាក់កាលទី ២នៅក្នុងតំបន់បិទច្រកគ្រប់គ្រងដោយក្រុមហាម៉ាស់មួយនេះ ។លោក Netanyahu បានអំពាវនាវសារជាថ្មីម្តងទៀតឲ្យជនស៊ីវិលប៉ាឡេស្ទីន ចាកចេញពីតំបន់ភាគខាងជើងហ្គាហ្សាស្រ្ទីប ដែលជាទីតាំងផ្តោតសំខាន់ការវាយប្រហាររបស់អ៊ីស្រាអែល ។ អ៊ីស្រាអែល បានពង្រឹងការបិទច្រកតំបន់ហ្គាហ្សា និងបានទម្លាក់គ្រាប់បែកអស់រយៈពេល ៣សប្តាហ៍មកហើយ ។ ក្រុមអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា និយាយថា មនុស្សជាង ៧.៥០០នាក់ ត្រូវបានសម្លាប់អំឡុងយុទ្ធនាការរបស់កងទ័ពអ៊ីស្រាអែល ។ ដោយឡែក ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមជីវពលហាម៉ាស់មកលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលជាថ្ងៃស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំរបស់ប្រទេសមួយនេះ ៕

ការស្លាប់ភ្លាមៗរបស់អតីតមេដឹកនាំលំដាប់ទី២ របស់ប្រទេសចិន បានធ្វើឱ្យប្រជាជនជាច្រើនភ្ញាក់ផ្អើល

2023/10/27 09:07:58 pm        104
មរណភាពភ្លាមៗរបស់អតីតមេដឹកនាំលំដាប់ទី២ របស់ប្រទេសចិន លោក លី ខឺឈាង (Li Keqiang) បានធ្វើឱ្យមនុស្សជាច្រើនក្នុងប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេកំពុងគោរពវិញ្ញាណក្ខន្ធដល់អតីតមន្ត្រី ដែលបានសន្យាថា នឹងធ្វើកំណែទម្រង់លើទីផ្សារ ប៉ុន្តែត្រូវបានបដិសេធដោយអ្នកនយោបាយ។លោក Li ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ (២៧ តុលា) នេះ ដោយជំងឺគាំងបេះដូង គឺធ្លាប់ជាមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រទេសចិន អស់រយៈពេលមួយទសវត្សរ៍មកហើយ ដោយបានជួយដោះស្រាយវិបត្តិរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោកនេះ តាមរយៈបញ្ហាប្រឈមដូចជា ភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងបញ្ហាជំងឺរាតត្បាតកូវីដ១៩ ជាដើម។សារបង្ហោះអនឡាញ ទាក់ទងនឹងការស្លាប់របស់លោក Li នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន វ៉ៃប៉ូ (Weibo) បានទាក់ទាញអ្នកចូលមើលជាង ១ពាន់លាននាក់ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នៅលើការបង្ហោះដែលទាក់ទងនឹងលោក Li ត្រូវបានគេមើលឃើញថា ប៊ូតុង «ចូលចិត្ត» បានប្រែក្លាយទៅជារូបផ្កាដាយស៊ី ដែលជាធម្មតា វាជាផ្កាសម្រាប់ពិធីបុណ្យសពនៅក្នុងប្រទេសចិន ហើយអ្នកប្រើប្រាស់ជាច្រើនបានសរសេរក្នុងខមិនថា «សូមទៅកាន់សុគតិភព»។ អ្នកខ្លះទៀតបានហៅការស្លាប់របស់លោក Li ថាជាការបាត់បង់ដ៏ធំ ហើយបាននិយាយថា លោកបានខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាងច្រើនដល់ប្រទេសចិន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ
08/04/2026 09:08 PM
ក្រុមគ្រួសារជនរងគ្រោះប្រាប់​ថា របួសមិនទាន់ជាសះស្បើយទេ​ ៦ឆ្នាំក្រោយ​ការផ្ទុះនៅកំពង់ផែបេរូតរបស់លីបង់​
08/04/2026 09:08 PM
ប្រមុខរតនាគារ៖ អាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងច្រកសមុទ្រ​ Hormuz នៅថ្ងៃអង្គារ ឬថ្ងៃពុធ
08/04/2026 09:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM