សមត្ថកិច្ចកំពុងស្រាវជ្រាវករណីក្រុមឧក្រិដ្ឋជនអូសទាញពលករខ្មែរដែលវិលត្រឡប់មកពីថៃឲ្យធ្វើសកម្មភាព Online Scams
៦ខែ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្ស ១១២ករណី និងឃាត់ខ្លួន ១៦៩នាក់ និងសង្គ្រោះជនរងគ្រោះជិត ៦០០នាក់
តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់

សន្តិសុខ និង សង្គម

មនុស្សជិត២ម៉ឺននាក់ ត្រូវភៀសខ្លួននៅប្រទេសលីបង់ ខណៈការប៉ះទង្គិចនៅព្រំដែនអ៊ីស្រាអែលកើនឡើង

2023/10/24 06:57:48 pm        199
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃច័ន្ទ (២៣ តុលា) ថា មនុស្សជិត ២០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅពីខាងក្នុង នៅភាគខាងត្បូងប្រទេសលីបង់ និងកន្លែងផ្សេងទៀត ចាប់តាំងពីដើមខែតុលាមក ខណៈអំពើហិង្សាកំពុងកើនឡើងនៅតាមព្រំដែនប្រទេសលីបង់ រវាងក្រុមឧទ្ទាមហេសបូឡា និងអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះនៃសង្រ្គាមនៅតំបន់ហ្កាហ្សា។អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ បាននិយាយថា មនុស្ស ១៩.៦៤៦នាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសលីបង់ ចាប់តាំងពីអង្គការនេះបានចាប់ផ្តើមតាមដានការបម្លាស់ទីលំនៅរបស់ប្រជាជន កាលពីថ្ងៃទី៨ ខែតុលាមក រយៈពេលមួយថ្ងៃបន្ទាប់ពីការវាយលុកលើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស និងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ ទីភ្នាក់ងារនេះបាននិយាយថា បម្លាស់ទីលំនៅភាគច្រើន គឺធ្វើឡើងដោយអ្នកដែលភៀសខ្លួនចេញពីភាគខាងត្បូងនៃប្រទេសលីបង់ ខណៈដែលមនុស្សមួយចំនួនក៏បានផ្លាស់ប្តូរទីលំនៅពីតំបន់ផ្សេងៗទៀតផងដែរ។ក្រុមឧទ្ទាមហេសបូឡា ដែលជាក្រុមប្រដាប់អាវុធដ៏ខ្លាំងមួយរបស់ប្រទេសលីបង់ បាននិងកំពុងមានការបាញ់ប្រហារគ្នាកាន់តែខ្លាំងឡើងៗជាមួយអ៊ីស្រាអែល នៅតាមព្រំដែន ក្នុងការកើនឡើងនៃជម្លោះដ៏អាក្រក់បំផុត ចាប់តាំងពីភាគីទាំងពីរបានប្រយុទ្ធគ្នាក្នុងសង្គ្រាមកាលពីឆ្នាំ២០០៦ មក៕

សហជីពកម្មករសម្ព័ន្ធយានយន្តអាមេរិក បន្តពង្រីកកូដកម្មប្រឆាំងនឹងរោងចក្រដំឡើងរថយន្ត

2023/10/24 06:12:01 pm        129
សហជីពកម្មករនៃសម្ព័ន្ធយានយន្តអាមេរិក (UAW) បានធ្វើកូដកម្មនៅរោងចក្រដំឡើងរថយន្តធំបំផុត ដែលជាក្រុមហ៊ុនមេរបស់រថយន្ត Chrysler គឺរោងចក្រ Stellantis កាលពីថ្ងៃចន្ទ (២៣ តុលា) ដោយវាយលុកផលិតកម្មរថយន្តភីកអាប់ប្រភេទ RAM 1500 ដែលរកបានចំណូលច្រើនបំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តនេះ នៅក្នុងការពង្រីកដ៏ធំនៃកូដកម្មរយៈពេលជាងមួយខែរបស់ខ្លួន។សហជីពកម្មករ UAW ដែលកំពុងធ្វើកូដកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តដ៏ធំទាំងបីរបស់អាមេរិក បានស្ដីបន្ទោសជុំវិញបញ្ហាការចេញតវ៉ាចុងក្រោយដោយកម្មករជាង ៦.៨០០នាក់ នៅរោងចក្រយានយន្តនៅទីក្រុងមីឈីហ្កាន់ (Michigan) នោះ ថាជាកំហុសរបស់រោងចក្រ Stellantis នេះ ដោយសារពួកគេមាន «សំណើដ៏អាក្រក់បំផុត» នៅលើតុចរចា ស្តីពីការដំឡើងប្រាក់ឈ្នួល ប្រាក់ឈ្នួលសម្រាប់កម្មករបណ្តោះអាសន្ន និងការប្តូរតំណែងកម្មរទៅជាបុគ្គលិកពេញម៉ោង ក៏ដូចជា ការកែតម្រូវប្រាក់ឧបត្ថម្ភថ្លៃជីវភាពផងដែរ។សមាជិកសហជីពជាង ៤០.០០០នាក់ ដែលធ្វើការនៅក្រុមហ៊ុនរថយន្ត Ford ក្រុមហ៊ុនយានយន្ត General Motors និងរោងចក្រដំឡើងយានយន្ត Stellantis ឥឡូវនេះ កំពុងធ្វើកូដកម្មចាប់តាំងពីការតវ៉ាបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញា មក ដោយតួលេខនោះគឺប្រហែល ២៧% នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំទាំងបីរបស់អាមេរិក ដែលជាផ្នែកនៃយុទ្ធនាការមិនធម្មតាមួយនៃកូដកម្មក្នុងពេលដំណាលគ្នាផងដែរ៕

ក្រុមជនអន្ធពាលបង្កភាពចលាចលក្នុងទីក្រុង បន្ទាប់ពីមេឧក្រិដ្ឋជនប្រេស៊ីលត្រូវបានសម្លាប់

2023/10/24 06:08:08 pm        163
យោងតាមក្រុមឧស្សាហកម្ម ដែលតំណាងឱ្យក្រុមហ៊ុនរថយន្តក្រុង បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនបានដុតរថយន្តក្រុងយ៉ាងហោចណាស់ ៣៥គ្រឿងនៅក្នុងទីក្រុងរីអូ ដេ យ៉ាណែរ៉ូ (Rio de Janeiro) នៅក្នុងប្រទេសប្រេស៊ីល ដែលបានបង្កភាពចលាចលតាមដងផ្លូវ កាលពីថ្ងៃចន្ទ (២៣ តុលា) បន្ទាប់ពីនគរបាលបានសម្លាប់មេឧក្រិដ្ឋកម្មនៅក្នុងប្រតិបត្តិការមួយ។ការវាយប្រហារលើរថយន្តក្រុងនេះ ត្រូវបានប្រមូលផ្តុំនៅភាគខាងលិចនៃទីក្រុង ដែលក្រុមឧក្រិដ្ឋជនជាគូប្រជែង កំពុងប្រយុទ្ធដើម្បីគ្រប់គ្រងទឹកដី។ យោងតាមនគរបាលបានឲ្យដឹងថា ហេតុការណ៍ទាំងនេះ បានកើតឡើងបន្ទាប់ពីប្រតិបត្តិការរបស់នគរបាលមួយ ដែលបានសម្លាប់ក្មួយប្រុសរបស់មេដឹកនាំកងជីវពលដ៏ធំបំផុតរបស់រដ្ឋនៅក្នុងប្រទេសប្រេស៊ីល។ក្រុមឧក្រិដ្ឋជន ឬហៅថាកងជីវពលរបស់ទីក្រុង រីអូ ដែលជាញឹកញាប់មានសមាសភាពពីមន្ត្រីនគរបាលបច្ចុប្បន្ន និងអតីតនេះ បានក្លាយជាការគំរាមកំហែងសន្តិសុខធំបំផុតមួយរបស់តំបន់។ ក្រុមជនអន្ធពាលទាំងនេះ ដើមឡើយត្រូវបានបង្កើតឡើងដើម្បីជាកងកម្លាំងស្វ័យការពារសម្រាប់សង្កាត់ក្រីក្រ ដែលរងការបំផ្លិចបំផ្លាញដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ប៉ុន្តែឥឡូវនេះពួកគេបានរីករាលដាលក្លាយទៅជាក្រុមឧក្រិដ្ឋជន ដែលប្រតិបត្តិការនៅក្នុងឧក្រិដ្ឋកម្មខុសច្បាប់ជាច្រើនផ្សេងទៀតនៅក្នុងប្រទេសប្រេស៊ីល៕

រថភ្លើងបុកគ្នានៅបង់ក្លាដែស បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់ និងច្រើននាក់រងរបួស

2023/10/24 05:57:18 pm        104
នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់១៧នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃចន្ទ បន្ទាប់ពីរថភ្លើង២គ្រឿងបានបុកគ្នា នៅក្នុងប្រទេសបង់ក្លាដែស។រថភ្លើងដឹកអ្នកដំណើរ បានបុកជាមួយរថភ្លើងដឹកទំនិញ នៅក្នុងតំបន់ Bhairab មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ភាគឦសានរដ្ឋធានី Dhaka ។ អធិការនគរបាលតំបន់ លោក Rasel Sheikh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សាកសពយ៉ាងហោចណាស់១៧នាក់ត្រូវបានយកចេញពីកន្លែងកើតហេតុ ដែលកើនឡើងពីចំនួនអ្នកស្លាប់ត្រូវរាយការណ៍ដំបូងថាមានត្រឹមតែ១៣នាក់។អាជ្ញាធរបាននិយាយថារថភ្លើងដឹកទំនិញ បានបុករថភ្លើងដឹកអ្នកដំណើរពីក្រោយ ដោយបានធ្វើឲ្យខូចខាតទូរថភ្លើងចំនួន២។

ប្រទេសបូលីវី ផ្អាកសាលារៀន ខណៈផ្សែងចំហេះព្រៃគ្របដណ្តប់លើទីក្រុង Santa Cruz

2023/10/24 05:53:27 pm        151
តំបន់ទីក្រុង Santa Cruz ប្រទេសបូលីវី បានចេញការព្រមានពណ៌ក្រហមអំពីអនាម័យ និងបានឲ្យសាលារៀនផ្អាក កាលពីថ្ងៃចន្ទ បន្ទាប់ពីចំហេះព្រៃនៅទូទាំងតំបន់ បណ្តាលឲ្យមានការបំពុលបរិយាកាសធ្ងន់ធ្ងរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង Santa Cruz បានចេញការព្រមានអំពីអនាម័យព័ណ៌ក្រហម ដោយសារតែគុណភាពខ្យល់ដ៏គ្រោះថ្នាក់បង្កឡើងដោយចំហេះព្រៃឆេះរាលដាលនៅក្នុងតំបន់សំបូរដោយសណ្តែកសៀង។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសបូលីវី លោក Edgar Pary បានផ្អាកសាលារៀន នៅក្នុងទីក្រុង Santa Cruz ដើម្បីការពារកុមារ និងបានណែនាំដល់ពលរដ្ឋឲ្យពាក់ម៉ាស់។រដ្ឋាភិបាលក្នុងតំបន់ បានស្នើសុំឲ្យកសិករ បញ្ឈប់ការដុតធ្វើកសិកម្ម ជាការអនុវត្តន៍ផ្នែកកសិកម្ម ដែលប្រើប្រាស់ដើម្បីត្រៀមសម្រាប់ដីស្រែចំការក្នុងការសាបព្រោះ ខណៈត្រូវបានហាមឃាត់ចាប់តាំងពីថ្ងៃទី១ ខែសីហា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក តំបន់នេះស្ថិតក្រោមការព្រមានព័ណ៌ក្រហម ដោយសារតែហានិភ័យនៃចំហេះព្រៃ។ បច្ចុប្បន្ននេះ មានចំហេះព្រៃ៥កន្លែង កំពុងឆេះរាលដាលនៅទីក្រុង Santa Cruz ។

រថយន្តដឹកជំនួយជាង៤០គ្រឿង កំពុងរង់ចាំនៅព្រំដែនដើម្បីចូលមកតំបន់ហ្កាហ្សា

2023/10/24 05:45:16 pm        77
អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិលោកស្រី Ali Zaki បាននិយាយកាលពីថ្ងៃចន្ទថា ទីភ្នាក់ងារមានរថយន្តដឹកជំនួយជាង៤០គ្រឿងកំពុងរង់ចាំនៅព្រំដែនរវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា ហើយបានរៀបចំសម្រាប់ពេលវេលាណាមួយ ដែលយើងអាចចូលទៅក្នុងតំបន់នេះម្តងទៀត។ កម្មវិធីស្បៀងអាហារពិភពលោក បានចែកត្រីខកំប៉ុង និងការផ្គត់ផ្គង់ស្បៀងអាហារផ្សេងទៀត នៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានហ៊ុមព័ទ្ធ ខណៈក្បួនរថយន្តដឹកជំនួយទី៣ បានចូលទៅច្រកឆ្លងកាត់តំបន់ Rafah។ ការដឹកជញ្ជូនជំនួយមនុស្សធម៌បានឆ្លងកាត់តំបន់Rafah កាលពីថ្ងៃសៅរ៍ បន្ទាប់ពីជម្លោះជុំវិញទម្រង់ការសម្រាប់ការពិនិត្យជំនួយ និងការទម្លាក់គ្រាប់បែកនៅផ្នែកក្នុងតំបន់ព្រំដែនហ្គាហ្សា ដែលបានបណ្តាលឲ្យសម្ភារៈជំនួយសង្គ្រោះ បានជាប់គាំងនៅក្នុងប្រទេសអេហ្ស៊ីប។Rafah គឺជា ច្រកឆ្លងកាត់ដ៏សំខាន់ នៅក្នុងនិងក្រៅតំបន់ហ្កាហ្សា ដែលមិនជាប់ព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។ ចាប់តាំងពីប្រទេសអ៊ីស្រាអែល បានដាក់ការហ៊ុមព័ទ្ធទាំងស្រុងនៅតំបន់ហ៊ុមព័ទ្ធក្នុងការសងសឹកសម្រាប់ការវាយប្រហារធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា តំបន់Rafah បានក្លាយជាការផ្តោតយកចិត្តទុកដាក់ក្នុងកិច្ចប្រឹងប្រែងផ្តល់ជំនួយ។ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា រថយន្តដឹកជំនួយប្រមាណ១០០គ្រឿងនឹងត្រូវការជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការចាំបាច់នៅក្នុងតំបន់ហ្កហ្សា ជាទីស្នាក់នៅរបស់ពលរដ្ឋ២,៣លាននាក់ ហើយជាកន្លែងដែលការស្តុកទុកស្បៀងអាហារ ទឹក និងប្រេងឥន្ធនៈជិតអស់។

មនុស្សយ៉ាងហោចណាស់៥នាក់ បានស្លាប់បន្ទាប់ពីព្យុះមួយវាយប្រហារអឺរ៉ុបខាងជើង

2023/10/23 09:30:35 pm        105
នគរបាលអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា ជនរងគ្រោះទីបួនបានស្លាប់ក្នុងប្រទេសអង់គ្លេស ក្នុងអំឡុងពេលព្យុះមួះយបានវាយលុកចក្រភពអង់គ្លេស និងអឺរ៉ុបខាងជើង ជាមួយនឹងខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារព្យុះឈ្មោះ បាបេត (Babet) ដែលបានដាក់ដោយការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេស កើនឡើងដល់ ៥នាក់ រួមទាំងការស្លាប់មួយករណីនៅប្រទេសអាល្លឺម៉ង់ផងដែរ។នៅប្រទេសអង់គ្លេស បុរស និងស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវទឹកជំនន់ហូរនាំយកទៅ និងបុរសម្នាក់ទៀតបានស្លាប់ពេលដើមឈើរលំសង្កត់លើរថយន្តរបស់ខ្លួន ហើយស្ត្រី វ័យ៨០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះ ដែលការស្លាប់នោះត្រូវបានផ្សារភ្ជាប់ទៅនឹងទឹកជំនន់នៅក្នុងតំបន់ផងដែរ។ នៅប្រទេសអាឡឺម៉ង់ ស្ត្រីវ័យ៣៣ឆ្នាំម្នាក់ បានស្លាប់នៅពេលដែលដើមឈើមួយដើ មបានធ្លាក់លើរថយន្តរបស់ខ្លួន នៅលើកោះ ហ្វេសម៉ាន (Fehmarn) នៃសមុទ្របាល់ទិក កាលពីថ្ងៃសុក្រ។ ទឹកជំនន់ដ៏អាក្រក់បំផុតមួយចំនួន គឺកើតឡើងនៅភាគខាងកើតដែនដីស្កុតឡែន ជាទីដែលប្រជាជនជាង ៣០០គ្រួសារត្រូវបានជម្លៀសចេញ។ អាកាសធាតុបានស្ងប់ស្ងាត់បន្តិចកាលពីថ្ងៃអាទិត្យ ប៉ុន្តែទឹកជំនន់នៅតែបន្តបង្កឱ្យមានការរំខានដល់ការធ្វើដំណើរតាមផ្លូវ និងផ្លូវដែកឆ្លងកាត់តំបន់ដ៏ធំមួយ នៃភាគកណ្តាល និងភាគខាងជើងនៃប្រទេសអង់គ្លេស។ ទីភ្នាក់ងារបរិស្ថានបានចេញការព្រមានទឹកជំនន់ជាង ២០០ដង សម្រាប់ផ្នែកខ្លះនៃប្រទេសអង់គ្លេស ហើយបាននិយាយថា ទន្លេសំខាន់ៗអាចនៅតែជន់លិចរហូតដល់ថ្ងៃអង្គារខាងមុខនេះផងដែរ៕

មន្ទីរពេទ្យទាំងអស់នៅតំបន់ហ្កាហ្សា អស់ប្រេងឥន្ធនៈបម្រុងសម្រាប់ដំណើរការ ខណៈជម្លោះនៅតែបន្ត

2023/10/23 09:16:15 pm        93
យោងតាមអ្នកនាំពាក្យរបស់អាជ្ញាធរសុខាភិបាលដែនដីហ្កហ្សា បាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា មន្ទីរពេទ្យទាំងអស់នៅទូទាំងតំបន់ហ្កាហ្សា ស្ទ្រីប បានអស់ស្តុកប្រេងឥន្ធនៈបម្រុង ដែលធ្វើឲ្យជីវិតអ្នកជំងឺរាប់ពាន់នាក់ប្រឈមនឹងហានិភ័យ ព្រមទាំងធ្វើឱ្យស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ កាន់តែអាក្រក់ទៅៗ។បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា អ៊ីស្រាអែលបានបិទច្រកព្រំដែនពីររបស់ខ្លួនជាមួយតំបន់ហ្កាហ្សា ហើយបានដាក់ «ការឡោមព័ទ្ធទាំងស្រុង» លើដែនដីនេះ ដោយរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈ អគ្គិសនី និងទឹកផងដែរ។ បញ្ហានេះបានបង្ខំឱ្យមន្ទីរពេទ្យនៅទូទាំងតំបន់ហ៊ុមព័ទ្ធ ដែលពឹងផ្អែកលើអ៊ីស្រាអែលប្រហែល២ ភាគ៣ នៃអគ្គិសនីរបស់ខ្លួន បង្វែរការពឹងផ្អែកលើប្រេងឥន្ធនៈបម្រុងសម្រាប់ប្រតិបត្តិការសង្រ្គោះជនរងគ្រោះ។អ្នកនាំពាក្យអាជ្ញាធរសុខាភិបាលនៃតំបន់នេះបាននិយាយថា ជំនួយផ្គត់ផ្គង់វេជ្ជសាស្រ្ត ដែលទើបមកដល់ថ្មី គឺមិនទាន់គ្រប់គ្រាន់ក្នុងការបំពេញតម្រូវការ ដែលកំពុងកើនឡើងរបស់ពលរដ្ឋហ្កាហ្សានៅឡើយទេ ហើយយន្តការជំនួយមនុស្សធម៌បច្ចុប្បន្ន បានបរាជ័យក្នុងការនាំមកនូវការផ្លាស់ប្តូរដ៏មានអត្ថន័យចំពោះវិបត្តិមនុស្សធម៌នៃទឹកដីនេះ។អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃទី១២ ខែតុលា ថា ប្រព័ន្ធសុខាភិបាលនៅតំបន់ហ្កាហ្សា គឺស្ថិតនៅ «ចំណុចមិនអាចគ្រប់គ្រងបាន»។ អាជ្ញាធរសុខាភិបាលរបស់ដែនដីនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានកើនឡើងដល់ជាង ៤.៦៥១នាក់ និងមនុស្សជាង ១៤.២៤៥នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ៕

ជនភៀសខ្លួនប៉ាឡេស្ទីន បានបង្កើតជំរំថ្មី នៅតំបន់ហ្កាហ្សា ខណៈរងការគម្រាមកំហែងពីការវាយប្រហារតាមអាកាស

2023/10/23 09:10:04 pm        112
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ត្រូវបានគេឃើញកាលពីថ្ងៃអាទិត្យ (២២ តុលា) ពីលើជំរំថ្មីដែលបង្កើតឡើង សម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលទើបផ្លាស់ទីលំនៅ នៅទីក្រុង ខាន់ យ៉ូនីស (Khan Younis) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ខណៈពលរដ្ឋជាច្រើនព្រួយបារម្ភពីការវាយប្រហារដែលអាចកើតមាន។ ការវាយប្រហារតាមអាកាសនោះ បានធ្លាក់ទៅលើទីក្រុង ខាន់ យ៉ូនីស ប៉ុន្តែគេមិនទាន់ដឹងថាមានអ្វីខ្លះត្រូវបានវាយប្រហារនោះទេ។អ៊ីស្រាអែលបានជំរុញឱ្យពលរដ្ឋហ្កាហ្សា ផ្លាស់ទីពីភាគខាងជើងតំបន់ហ្កាហ្សា ទៅភាគខាងត្បូងនៃតំបន់នេះ ខណៈខ្លួនបានវាយលុកតំបន់ជុំវិញ ដោយការវាយប្រហារតាមអាកាស ចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានបើកការវាយប្រហារយ៉ាងបង្ហូរឈាមទៅលើដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់មក។ អ៊ីស្រាអែលបានប្រមូលផ្តុំកងទ័ព និងពាសដែកយ៉ាងច្រើន នៅតាមព្រំដែនជាមួយតំបន់ហ្កាហ្សា មុនពេលការលុកលុយតាមដីគោកដែលរំពឹងទុក អាចកើតឡើង ដោយនេះអាចបញ្ជាក់ថា សុបិន្តអាក្រក់សម្រាប់ប្រជាជនតំបន់ហ្កាហ្សា នៅមិនយូរទៀតនោះទេ៕

មនុស្សជាង៦.១០០នាក់ស្លាប់ ក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលកាន់តែរីកធំ

2023/10/23 08:53:50 pm        118
ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលនៅតែបន្ត បានឆក់យកអាយុជីវិតមនុស្សជាង៦.១០០នាក់ នៅភាគីទាំងសងខាង ខណៈអំពើហិង្សារីកកាន់តែធំឈានចូលដល់រយៈពេល១៧ថ្ងៃ នៅថ្ងៃចន្ទនេះ។ យោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សជាង១.៤០០នាក់ បានស្លាប់ និង៥.៤៣១នាក់បានរងរបួស នៅខាងភាគីអ៊ីស្រាអែល ចាប់តាំងពីជុំថ្មីនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។ ទន្ទឹមនឹងនេះ យោងតាមតួលេខចុងក្រោយដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនសរុប ៤.៧៤១នាក់ នៅក្នុងតំបន់ហ្កាហ្សា និង West Bank បានស្លាប់ និងជាង១៥.០០០នាក់ បានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ ៤.៦៥១នាក់ បានស្លាប់នៅក្នុងហ្កាហ្សា និង៩០នាក់ ស្លាប់នៅក្នុងតំបន់ West Bank ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយលុកតាមដីគោកនៅពេលខាងមុខរបស់អ៊ីស្រអែល ក្នុងតំបន់ហ្កាហ្សា អាចមានរយៈពេល៣ខែ ប៉ុន្តែវានឹងមានរយៈពេលវែងជាងនេះ ខណៈអ៊ីស្រាអែលនឹងធ្វើឲ្យបានជោគជ័យក្នុងការលុបបំបាត់ក្រុមហាម៉ាស់។ក្រុមហាម៉ាស់ ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា បានចាប់ផ្តើមការវាយលុកដ៏ខ្លាំងក្លាទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ជាការឆ្លើយតប យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ដាក់គោលដៅលើទីតាំងនិងទីបញ្ជាការក្រុមហាម៉ាស់ នៅក្នុងតំបន់ហ៊ុមព័ទ្ធឆ្នេរ។ ជុំថ្មីនៃសង្គ្រាមនេះបានបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសច្រើននៅភាគីទាំងសងខាង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវជនបទស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋ
08/04/2026 09:08 PM
ក្រុមគ្រួសារជនរងគ្រោះប្រាប់​ថា របួសមិនទាន់ជាសះស្បើយទេ​ ៦ឆ្នាំក្រោយ​ការផ្ទុះនៅកំពង់ផែបេរូតរបស់លីបង់​
08/04/2026 09:08 PM
ប្រមុខរតនាគារ៖ អាមេរិក និងអ៊ីរ៉ង់ អាចនឹងឈានដល់កិច្ចព្រមព្រៀងច្រកសមុទ្រ​ Hormuz នៅថ្ងៃអង្គារ ឬថ្ងៃពុធ
08/04/2026 09:08 PM
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បំណាក់​ដីបណ្ដាល​ឱ្យ​មនុស្ស ១៤នាក់ស្លាប់​ នៅតំបន់ Amhara របស់អេត្យូពី
08/04/2026 08:08 PM
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
08/04/2026 08:08 PM
Brussels Airlines រាយការណ៍ពីការខាតបង់ប្រតិបត្តិការ ៨០លានដុល្លារ អំឡុង​ការចំណាយលើ​​​ប្រេងឥន្ធនៈខ្ពស់​
08/04/2026 08:08 PM
ប្រភព៖ អាមេរិកបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ស្ទើរទាំងអស់ អំឡុងសង្គ្រាម ជាមួយ​អ៊ីរ៉ង់
08/04/2026 07:08 PM
មនុស្សជាង ៨.០០០នាក់ នៅតែបន្ត​នៅក្នុងជម្រកបណ្ដោះអាសន្ន ក្រោយ​រញ្ចួយ​ដី​ ១សប្តាហ៍ នៅជប៉ុន
08/04/2026 07:08 PM
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន
08/04/2026 07:08 PM
កូរ៉េខាងត្បូង តវ៉ាចំពោះការអះអាង​សិទ្ធិ​របស់ជប៉ុន លើ​កោះតូចៗមានជម្លោះ
08/04/2026 07:08 PM