ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

ពលរដ្ឋតំបន់ហ្កាហ្សា ប្រឈមនឹងស្ថានភាពកាន់តែយ៉ាប់យ៉ឺន ខណៈខ្វះប្រេងឥន្ធនៈ និងទឹក

2023/10/20 05:46:35 pm        148
ពលរដ្ឋប៉ាឡេស្ទីនមួយចំនួនដែលបានភៀសខ្លួនចេញពីតំបន់សង្គ្រាមបានសម្រុកទៅផ្សាររបស់ទីក្រុងខាន់យូនីស(Khan Younis) ដើម្បីទិញទំនិញស្តុកទុកតាមលទ្ធភាព ស្របពេលដែលស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សាកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមអាជីវករបាននិយាយថា ដោយសារកង្វះអគ្គិសនីខ្លាំង និងការផ្គត់ផ្គង់សំខាន់ៗដូចជាទឹក អាហារ ប្រេងឥន្ធនៈ និងធនធានវេជ្ជសាស្ត្រ ចំនួនទំនិញនៅផ្សារនេះ កំពុងថយចុះយ៉ាងឆាប់រហ័ស។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ដើម្បីកាត់បន្ថយ ទុក្ខវេទនារបស់មនុស្ស ដែលកំពុងកើតឡើងនៅក្នុងតំបន់នេះ។ ចំនួនអ្នកស្លាប់ និងរបួសដែលចេះកើនឡើង និងស្ថានភាពកាន់តែយ៉ាប់យ៉ឺន បញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការបន្ទាន់ សម្រាប់ការដោះស្រាយជម្លោះដ៏មហន្តរាយនេះ។ ប្រភពពីកងកម្លាំងសន្តិសុខអេហ្ស៊ីបបាននិយាយថារថយន្តដឹកទំនិញជាង ១០០គ្រឿងកំពុងរង់ចាំនៅជិតច្រកព្រំដែនរ៉ាហ្វា(Rafah)ក្នុងទឹកដីអេហ្ស៊ីបកាលពីថ្ងៃព្រហស្បតិ៍ ទោះបីជាវាមិនត្រូវបានគេរំពឹងថាជំនួយនឹងចូលទៅដល់មុនថ្ងៃសុក្រក៏ដោយ ។ ការខាតបង់របស់មនុស្សក្នុងជម្លោះដ៏យូរអង្វែងនេះ គឺមិនអាចប៉ានស្មានបាន ក្នុងនោះ ជនជាតិប៉ាឡេស្ទីនចំនួន ៣.៤៧៨នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងជាង១.៤០០នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល។ពិភពលោកឈរមើលដោយអស់ដង្ហើម ដោយសង្ឃឹមថានឹងមានការបញ្ចប់យ៉ាងឆាប់រហ័សចំពោះអំពើហិង្សា និងរកឃើញផ្លូវឆ្ពោះទៅរកសន្តិភាពសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា៕

ជនភៀសខ្លួនប៉ាឡេស្ទីននៅជំរំតង់និយាយថា ពួកគេចង់មានបទឈប់បាញ់ ដើម្បីត្រឡប់ទៅផ្ទះវិញ

2023/10/20 05:35:02 pm        189
ជនភៀសខ្លួនប៉ាឡេស្ទីនម្នាក់ឈ្មោះអាស្មាសាបា (Asmaa Sabah) ដែលកំពុងរស់នៅក្នុងជំរំតង់មួយនៅទីក្រុយខាន់យូនីស(Khan Younis) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍១៩ តុលា ថាស្ថានភាពបច្ចុប្បន្នរបស់អ្នកស្រី ធ្វើឲ្យនឹកឃើញដល់ការភៀសខ្លួនរបស់ជនជាតិប៉ាឡេស្ទីនកាលពីឆ្នាំ១៩៤៨។ខណៈកំពុងអង្គុយជុំកូនៗក្នុងជំរំតង់ អ្នកស្រី Sabah និយាយថា យើងបានចាកចេញពីផ្ទះទៅស្នាក់នៅក្នុងជម្រកតង់ ដូចដូនតារបស់យើងដែរ។ យើងទាំងអស់គ្នា មិនស្មានទេ ថាអាចមកស្នាក់នៅក្នុងជំរំតង់នៅទីនេះ។ ជំរំតង់ចំនួន១២០កន្លែង ត្រូវបានដំឡើងនៅក្នុងជំរំមួយដែលបានបង្កើតឡើងនៅបរិវេណទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារការងារនិងជំនួយរបស់អង្គការសហប្រជាជាតិ UNRWA ក្នុងទីក្រុងខាន់ យូនីស (Khan Younis) ដើម្បីធ្វើជាផ្ទះសម្រាប់អ្នកមកដល់ពីភាគខាងជើងតំបន់ហ្កាហ្សា។ ប្រជាពលរដ្ឋក្នុងតំបន់ហ្កាហ្សា ធន់នឹងជំងឺជាច្រើនឆ្នាំមកហើយ ដោយបានរួចជីវិតពីសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ការបិទផ្លូវ និងការអត់ការងារធ្វើនៅក្នុងតំបន់មួយក្នុងចំណោមតំបន់ជាច្រើនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ ប៉ុន្តែការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី៧ ខែតុលា ដែលជាការប្រឆាំងដ៏ធំបំផុតប្រឆាំងនឹងអ៊ីស្រាអែលចាប់តាំងពីសង្រ្គាម យ៉ុម គីបពួ (Yom Kippur) ពីថ្ងៃទី៦ខែតុលា ១៩៧៣ ដល់ថ្ងៃទី២៥ តុលា ១៩៧៣ បន្ទាប់មកការវាយប្រហារដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានបង្កើតឲ្យមានជាវិបត្តិដ៏ធ្ងន់ធ្ងរ ស្របពេលប្រជាជនប៉ាឡេស្ទីនរាប់សែននាក់នៅភាគខាងជើងត្រូវបានគេបញ្ជាឱ្យភៀសខ្លួនទៅកាន់តំបន់រងការឡោមព័ទ្ធភាគខាងត្បូង៕

សហភាពអឺរ៉ុបរឹតបន្តឹងច្បាប់ការធ្វើអន្តោប្រវេសន៍ បន្ទាប់ពីការវាយប្រហារនៅក្នុងប្រទេសបារាំង និងទីក្រុងព្រុចសែល

2023/10/20 05:25:04 pm        158
ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុប បានជំរុញដល់បណ្ដារដ្ឋជាសមាជិកឲ្យប្រឹងប្រែងរឹតត្បិតលើច្បាប់ធ្វើអន្តោប្រវេសន៍បន្ថែមទៀត និងបណ្ដេញអ្នកទាំងឡាយដែលចាត់ទុកថាជាការបង្កហានីភ័យដល់សន្តិសុខ ស្របពេលក្ដីបារម្ភចេះតែកើនឡើង ពាក់ព័ន្ធការវាយប្រហារជាបន្តបន្ទាប់ដោយកក្រុមសកម្មប្រយុទ្ធ។ ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិធម៌ បានជួបពិភាក្សាគ្នា ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគ្រូបង្រៀនម្នាក់នៅក្នុងប្រទេសបារាំង និងជនជាតិស៊ុយអែត២នាក់ នៅក្នុងទីក្រុងព្រុចសែល ត្រូវបានធ្វើឃាតពីសំណាក់ជនសង្ស័យក្រុមអ៊ីស្លាមជ្រុលនិយម។ នគរបាលទូទាំងអឺរ៉ុប រក្សាការប្រុងប្រយ័ត្នខ្ពស់ ក្រោយសង្រ្គាមរវាងអ៊ីស្លាម និងក្រុមហាម៉ាស។ សង្រ្គាមរវាងអ៊ីស្រាងែល និងក្រុមហាម៉ាស បង្កក្ដីបារម្ភយ៉ាងខ្លាំងថាអាចនឹងនាំឲ្យមានអំពើហិង្សាពីក្រុមសកម្មប្រយុទ្ធបន្ថែមទៀត នៅលើទ្វីបមួយនេះ។ ក្រុមរដ្ឋជាសមាជិកមួយចំនួន រួមទាំង អូទ្រីស សាធារណរដ្ឋឆែក និងប៉ូឡូញ បានអនុវត្តន៍ការត្រួតពិនិត្យដ៏តឹងរ៉ឹងរួចទៅហើយ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។ សហភាពអឺរ៉ុប ជាប្លុកមួយដែលមានប្រជាជនប្រមាណ៤៥០ លាននាក់បានកត់ត្រាការមកដល់មិនទៀងទាត់ នៃក្រុមជនអន្តោប្រវេសន៍ ចំនួន២៥០.០០០ នៅឆ្នាំនេះ ដែលមួយផ្នែកធំបានជួយដោយក្រុមអ្នករត់ពន្ធមនុស្ស ជាវិបត្តិមួយដែលប្រទេសអ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់បានសម្តែងការព្រួយបារម្ភនាពេលថ្មីៗនេះ ៕

បញ្ចុះសពដំរីសំបូរ ធ្វើតាមបែបខ្មែរផង និងជនជាតិដើមភាគតិចផង

2023/10/20 04:54:58 pm        828
មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២០ តុលានេះ អង្គការELIE ក្រោមគម្រោង Elephant Valley Project កំពុងរៀបចំបញ្ចុះសពដំរីសំបូរ ដោយពិធីបុណ្យគឺធ្វើតាមបែបខ្មែរផង និងជនជាតិដើមភាគតិចផង ដើម្បីឧទ្ទិសកុសល្យជូនសំបូរ ។សូមរម្លឹកថា សំបូរជាសត្វដំរីបម្រើលើវិស័យទេសចរណ៍នៅភ្នំពេញ ក្រោយពេលចូលនិវត្តន៍សំបូរត្រូវបានយកមករស់នៅខេត្តមណ្ឌលគិរី នៅជ្រលងភ្នំសត្វដំរី ជួបជុំជាមួយសត្វដំរីញីឈ្មោលផ្សេងទៀតជាង ១០ក្បាល រយៈពេលជិត៩ឆ្នាំ រហូតសំបូរចាស់ឈឺងាប់នៅអាយុ៦៣ឆ្នាំ ។

សមត្ថកិច្ចបង្រ្កាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែងនៅខេត្តស្វាយរៀង ដកហូតឡេ និងសារធាតុផ្សំបានជាងពីរតោន

2023/10/19 10:22:35 pm        7535
ស្វាយរៀង ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានលួចឆ្មក់បង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយបានដកហូតឡេក្លែងក្លាយ និងសារធាតុផ្សំជាង២តោន ខណៈម្ចាស់ទីតាំង និងមេការត្រូវបានឃាត់ខ្លួនយកទៅសួរនាំបន្ថែម ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។យោងតាមរបាយការណ៍របស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលទូរទស្សន៍BTVទទួលបាន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្លាំង ជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតិ នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ក្រោយធ្វើការចុះឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូត ឡេលាបខ្លួនម៉ាក Luxury super ២១កេស ស្មើ៦០០គីឡូក្រាម, ឡេលាបមុខ TD Night cream (ផលិតផលសម្រេច) ៤០០គីឡូក្រាម, ម៉ាស៊ីនក្រឡុកឡេចំនួន៣៦គ្រឿង, វត្ថុធាតុដើមផ្សំសម្រាប់ផលិតឡេចំនួន ៩មុខ ស្មើ១,៨៦៨គីឡូក្រាម ,សំបកកញ្ចប់ក្រដាសវេចខ្ចប់ ៤៥០គីឡូក្រាម, ប្លាស្ទិកវេចខ្ចប់ ១៣កេស, និងសំបកខ្លងសម្រាប់វេចខ្ចប់ ១,០០៥គីឡូក្រាម។របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយបានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចម្រុះ បានដកហូតវត្ថុតាងទាំងអស់ និងបិទផ្លុំបេរទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ៥០ឆ្នាំ និងលោក សុខ តាយ អាយុ២៧ឆ្នាំ (មេការ) មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់ផងដែរ ៕ អត្ថបទ ៖ បាន ចក់

មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅប្រទេសបូលីវី

2023/10/19 09:54:26 pm        109
មនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ និងមនុស្សប្រហែល ២០នាក់ បានរងរបួសនៅភាគខាងលិចប្រទេសបូលីវី បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបង្កគ្រោះថ្នាក់នៅលើផ្លូវហាយវេ កាលពីល្ងាចថ្ងៃអង្គារ។ បើយោងតាមមន្ត្រីម្នាក់ កាលពីថ្ងៃពុធ (១៨ តុលា) បានឲ្យដឹងថា គ្រោះថ្នាក់នោះបានកើតឡើងនៅម៉ោងប្រហែល ៩ យប់ (ម៉ោងក្នុងស្រុក) នៅជិតទីក្រុងខារ៉ាហ្សានី (Charazani) ភាគខាងលិច។លោក អេដហ្គា ខូតេស (Edgar Cortez) ប្រធាននាយកដ្ឋាននគរបាល ឡាប៉ាស បាននិយាយថា ចំនួនអ្នកស្លាប់ ដែលរាប់បញ្ចូលទាំងអ្នកបើកបររថយន្តក្រុង នៅតែជាតួលេខបឋមនៅឡើយ។ ប្រធាននគរបាលរូបនេះបានបន្តថា ក្រុមមន្រ្តីបានចាប់ផ្តើមជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងរថយន្តក្រុងនោះ កាលពីព្រឹកថ្ងៃពុធផងដែរ។គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសបូលីវី កើតមានជាញឹកញាប់ ហើយបើយោងតាមរបាយការណ៍របស់នគរបាល បានឲ្យដឹងថា គ្រោះថ្នាក់ទាំងនោះភាគច្រើនបណ្តាលមកពីកម្រិតនៃការមើលឃើញមិនល្អ ភាពគ្មានទំនួលខុសត្រូវរបស់អ្នកបើកបរ និងការទទួលទានគ្រឿងស្រវឹងផងដែរ៕

ប្រជាជនរុស្ស៊ីប្រហែល១.000នាក់ នៅតំបន់ហ្គាហ្សា ស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីជម្លៀសចេញ

2023/10/19 08:19:16 pm        171
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី១៧ ខែតុលា បានឲ្យដឹងថា ប្រជាជនរុស្ស៊ីប្រហែល ១.000 នាក់ និងក្រុមគ្រួសាររបស់ពួកគេ បានស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីជួយក្នុងការជម្លៀសចេញពីតំបន់ហ្គាហ្សាស្ទ្រីប។សេចក្តីថ្លែងការណ៍ បានកំណត់អត្តសញ្ញាណជនជាតិរុស្ស៊ី ១.000នាក់ និងគ្រួសាររបស់ពួកគេថា ជា«ចំណាប់ថ្នូរដោយគ្មានហេតុផលនៃការបិទផ្លូវយោធារបស់តំបន់ហ្គាហ្សា»។ សេចក្តីថ្លែងការណ៍នោះ ក៏បានរិះគន់ «មនុស្ស៣នាក់ធ្វើការរួមគ្នា ឬហៅថាTroika លោកខាងលិច»របស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសផ្សេងទៀតសម្រាប់ការរារាំងសំណើរបស់រុស្ស៊ីឲ្យមានសេចក្តីសម្រេចបទឈប់បាញ់ ដែលបានស្នើឡើង នៅអង្គការសហប្រជាជាតិ។សំណើដែលស្នើឡើងដោយរុស្ស៊ី មិនទទួលស្គាល់ការវាយប្រហាររបស់ហាម៉ាសលើអ៊ីស្រាអែល ឬសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ដោយជំរុញឲ្យតំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Linda Thomas-Greenfield បោះឆ្នោតប្រឆាំងនឹងវានោះ។ដោយសារសហរដ្ឋអាមេរិកជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការបោះឆ្នោតរបស់លោកស្រី Thomas-Greenfield មានន័យថា សំណើសុំសេចក្តីសម្រេចរបស់រុស្ស៊ីនេះ ត្រូវបានវេតូ។

UN៖ វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា គឺជា«មហន្តរាយ មិនធ្លាប់មានពីមុនមក»

2023/10/19 07:11:24 pm        103
មហន្តរាយ​ដែលមិនធ្លាប់មានពីមុនមក កំពុងកើតឡើងចំពោះជនស៊ីវិល នៅតំបន់ហ្គាហ្សា នេះបើយោងតាមអង្គការសហប្រជាជាតិ ដែលកំពុងអង្វរដល់ក្រុមមេដឹកនាំឥស្លាម ឲ្យអនុញ្ញាតឲ្យមានកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ចូលទៅក្នុងទឹកដី ដើម្បីជួយអ្នកដែលជាប់នៅទីនោះ។ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយជំរុញឲ្យក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការឥស្លាម «គាំទ្រយ៉ាងរឹងមាំ និងដោយគ្មានលក្ខខណ្ឌចំពោះកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ដើម្បីការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា»។អគ្គស្នងការ UNRWA លោក Philippe Lazzarini បានបញ្ចេញ «រូបភាពដ៏អាក្រក់» ពីមន្ទីរពេទ្យ Al-Ahli ក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្សជិត ៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះ កាលពីយប់ថ្ងៃអង្គារ ដើម្បីបង្ហាញពីស្ថានភាពជនស៊ីវិល ដែលបន្តរស់នៅក្នុងហ្គាហ្សា។ លោក Lazzarini បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសមួយផ្សេងទៀត បានត្រូវចំសាលារៀនមួយរបស់UNRWA ដែលផ្តល់ជម្រកដល់ជនភៀសខ្លួនចំនួន ៤.000 នាក់ កាលពីថ្ងៃអង្គារ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់ ស្លាប់។លោក Lazzarini បាននិយាយទៀតថា៖«មហន្តរាយដែលមិនធ្លាប់មានពីមុនមកនេះ កំពុងកើតឡើងចំពោះយើងទាំងអស់គ្នា»។ «តំបន់ហ្គាហ្សា កំពុងត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ហើយពិភពលោកហាក់ដូចជាបាត់បង់មនុស្សជាតិរបស់ខ្លួន»។

មនុស្សជាង៤.៩០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលកំពុងបន្ត រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/10/19 07:07:47 pm        117
ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជាបន្តបន្ទាប់ បានសម្លាប់មនុស្សជាង ៤.៩០០នាក់ នៅភាគីទាំងសងខាង ខណៈសង្រ្គាមឈានចូលដល់ថ្ងៃទី១៤ នៅថ្ងៃព្រហស្បតិ៍ (១៩ តុលា) នេះ។ ក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៩ តុលា) នេះថា គិតត្រឹមម៉ោង ១៤:០០ (ម៉ោងក្នុងស្រុក) ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ៣.៥៤០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ ហើយមនុស្សជាង ១៣.៣០០នាក់ ផ្សេងទៀតបានរងរបួស។ជម្លោះដ៏បង្ហូរឈាមនេះ ក៏បានសម្លាប់មនុស្សជាង ១.៤០០នាក់ និងធ្វើឲ្យមនុស្សជាង ៤.៤៧៥នាក់ របួសនៅខាងអ៊ីស្រាអែល នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន The Jerusalem Post នៅថ្ងៃដដែលនេះ។ យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា ស្ទ្រីប កាលពីយប់ថ្ងៃពុធ (១៨ តុលា) ដោយទម្លាក់គ្រាប់បែកលើអគារលំនៅដ្ឋានជាច្រើនខ្នង នៅក្នុងសង្កាត់ តែល អាល់ហាវ៉ា (Tel Al-Hawa) ហើយរហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ។នៅខាងប៉ាឡេស្ទីនវិញក៏មានការរាយការណ៍ដែរថា កងពលតូច អាល់កាសាម (Al-Qassam) ដែលជាស្លាបយោធានៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (Hamas) បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតឆ្ពោះទៅកាន់ទីក្រុង Tel Aviv របស់អ៊ីស្រាអែល កាលពីយប់ថ្ងៃពុធ ផងដែរ៕

នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តំបន់ហ្គាហ្សា ៤០ភាគរយនៃអ្នករងរបួសគឺជាកុមារ

2023/10/19 06:03:56 pm        193
វេជ្ជបណ្ឌិតប៉ាឡេស្ទីនអង់គ្លេស លោក Ghassan Abusittah នៅមន្ទីពេទ្យដែលលោកបម្រើការងារក្នុងទីក្រុងតំបន់ហ្គាហ្សា បានរង្គើរទាំងយប់ទាំងថ្ងៃ ដោយសារតែការបំផ្ទុះគ្រាប់បែក។លោក Abusittah បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា ៤០ភាគរយនៃករណីទាំងអស់ ដែលលោកបានឃើញ គឺជាកុមារ ខណៈកំពុងធ្វើការវះកាត់សង្គ្រោះបន្ទាន់លើអ្នកជំងឺវ័យក្មេង នៅមន្ទីរពេទ្យ Al Shifa ។លោកកំពុងធ្វើការក្នុងបន្ទប់វះកាត់ នៅមន្ទីរពេទ្យ Al-Ahli al-Arabi នៅពេលនោះការផ្ទុះបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងអគារតែមួយ។ ភ្លាមៗដែលលោកបានលឺសំឡេងផ្ទុះដ៏ខ្លាំង ពិដានបន្ទប់វះកាត់បានបាក់រលំ មកលើលោក និងគ្រូពេទ្យផ្សេងទៀត។ នៅក្នុងទីធ្លានោះ លោកអាចមើលឃើញសាកសព និងអវៈយវៈ នៅគ្រប់ទីកន្លែង។ លោកបានព្យាបាលបុរសម្នាក់ដែលជើងរបស់គាត់ បានដាច់ចេញ។ នៅក្នុងការសងសិកសម្រាប់ការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប្រទេសអ៊ីស្រាអែលបានសន្យាបោសសម្អាតក្រុមហាម៉ាស់ក្នុងការវាយលុកឥតបង្អង់ដៃ ទៅលើតំបន់ហ្គាហ្សា។ កំហឹងកើតឡើងថ្មី បានរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃអង្គារនៅពេលមានការផ្ទុះនៅមន្ទីរពេទ្យតំបន់ហ្គាហ្សា ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់។ មន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបន្ទោសគ្នាទៅវិញទៅមក សម្រាប់ការស្លាប់នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី​ហេសបូឡា ទទួលស្គាល់ថា គ្រឿងផ្ទុះដែលអាជ្ញាធររឹបអូសបាន គឺ​ជាកម្មសិទ្ធិរបស់ក្រុម​
10/15/2026 08:10 PM
ទីម័រខាង​កើត​​បិទសាលារៀន ដោយសារផ្សែងអ័ព្ទ​រសាត់​ពី​​ប្រទេស​ជិត​ខាង​ឥណ្ឌូនេស៊ី
10/15/2026 08:10 PM
បែលហ្ស៊ិក រាយការណ៍ពីការ​ស្លាប់ចំនួន ២ករណីដំបូង ដោយសារវីរុស West Nile
10/15/2026 08:10 PM
EU ពន្យារកិច្ចប្រជុំកំពូលលើកទី២ ជាមួយប្លុក GCC ខណៈភាពតានតឹងក្នុងតំបន់កើនឡើង
10/15/2026 08:10 PM
នាវា ២គ្រឿង មាន​អគ្គិភភ័យ នៅក្នុងដែនទឹកសមុទ្រខ្មៅរបស់រូម៉ានី ដោយនាវិក ៧នាក់បាត់ខ្លួន
10/15/2026 07:10 PM
មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ី និងចិន ពិភាក្សាពីទំនាក់ទំនងទ្វេភាគី រួម​ទាំង​​សង្គ្រាមនៅអ៊ុយក្រែន និងអ៊ីរ៉ង់ នៅ​អាស៊ែបៃ​ហ្សង់​
10/15/2026 07:10 PM
​អាល្លឺម៉ង់៖ ទ្រព្យសម្បត្តិបង្ក​របស់​រុស្ស៊ី ត្រូវតែស្ថិតនៅអឺរ៉ុបដដែល ស្រប​ពេលមាន​សំណើរបស់​អាមេរិក
10/15/2026 07:10 PM
លោក Trump៖ អ្នកធ្វើ​ឱ្យ​បែក​​ធ្លាយពេលវេលានៃការវាយប្រហារ លើអ៊ីរ៉ង់ សម​តែមាន​ទោស​ស្លាប់​
10/15/2026 07:10 PM
រដ្ឋ ៨ របស់អាមេរិក ប្តឹងក្រុមហ៊ុន OpenAI ដោយអះអាងថា កម្មវិធី​ ChatGPT បង្កគ្រោះថ្នាក់ដល់កុមារ
10/15/2026 06:10 PM
កងទ័ពលីបង់រឹបអូសគ្រឿងផ្ទុះប្រមាណ២០០ គីឡូក្រាម ខណៈអ្នករត់ពន្ធរត់គេចខ្លួនឆ្លងព្រំដែនចូលប្រទេសស៊ីរី
10/15/2026 06:10 PM