គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

សន្តិសុខ និង សង្គម

ករណីលាងលុយកខ្វក់នៅសិង្ហបុរី បានកើនឡើងដល់ជាង ២,៤ពាន់លានដុល្លារសិង្ហបុរី ដែលជាទ្រព្យសម្បត្តិដែលរឹបអូស ឬបង្កក

2023/09/21 02:34:44 pm        432
ករណីសម្អាតប្រាក់ឆ្លងដែនដ៏ធំមួយដែលបានកើតឡើងក្នុងប្រទេសសិង្ហបុរី បានកើនឡើងបន្ថែមទៀតរហូតដល់ពេលនេះពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរឹបអូស ឬ បង្កកជាង ២,៤ ពាន់លានដុល្លារសិង្ហបុរី (១,៨ ពាន់លានដុល្លារ)។ចំនួននេះ ច្រើនជាងទ្វេដងនៃតម្លៃដើមសរុបមួយពាន់លានដុល្លារសិង្ហបុរីនៃរថយន្តទំនើប ផ្ទះ សាច់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងទៀត ដែលបានបោះបង់ចោល នៅពាក់កណ្តាលខែសីហា បន្ទាប់ពីនគរបាលសិង្ហបុរី បានវាយឆ្មក់ចូលទីតាំងជាច្រើននៅទូទាំងកោះនេះ និងចាប់ខ្លួនជនបរទេសចំនួន១០នាក់។នៅដើមខែកញ្ញា រដ្ឋអាជ្ញានៅតុលាការបានធ្វើបច្ចុប្បន្នភាពតួលេខនេះទៅជា១,៨ ពាន់លានដុល្លារសិង្ហបុរី។នៅថ្ងៃពុធ (ទី ២០ ខែកញ្ញា) នគរបាលបាននិយាយថា ខ្លួនបានធ្វើប្រតិបត្តិការបន្ថែមទៀតដែលទ្រព្យសម្បត្តិបន្ថែម ត្រូវបានរឹបអូស និងចេញបញ្ជាហាមបោះបង់ចោល។ បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិដែលត្រូវប្រមូលបានរួមមានគណនីធនាគារ ដែលមានតម្លៃសរុប ដែលត្រូវគេប៉ាន់ប្រមាណគឺជាង១.១២៧ពាន់លានដុល្លារសិង្ហបុរី និងសាច់ប្រាក់រួមទាំងរូបិយប័ណ្ណបរទេសជាង ៧៦លានដុល្លារសិង្ហបុរី។ ចំនួនទឹកប្រាក់ដំបូងដែលរឹបអូស បានក្នុងខែសីហាមានជាង ១១០លានដុល្លារសិង្ហបុរី និង ២៣លានដុល្លារសិង្ហបុរី ដោយដាច់ដោយឡែកពីគ្នា។

អាមេរិកផ្តល់ឲ្យជនអន្តោប្រវេសន៍វ៉េណេហ្ស៊ុយអេឡា រាប់ពាន់នាក់នូវឋានៈស្របច្បាប់ និងលិខិតអនុញ្ញាតការងារ

2023/09/21 01:58:05 pm        338
រដ្ឋបាលលោកបៃដិនកាលពីថ្ងៃពុធ បានផ្តល់ឲ្យជនអន្តោប្រវេសន៍វ៉េណេហ្ស៊ុយអេឡាជិតកន្លះលាននាក់នៅក្នុងសហរដ្ឋអាមេរិក នូវលទ្ធភាពក្នុងការរស់នៅ និងធ្វើការនៅក្នុងប្រទេសនេះ ដោយស្របច្បាប់ ដោយយល់ព្រមលើសំណើដ៏យូរពីទីក្រុងនានា ដែលជួបការលំបាកក្នុងការផ្តល់ជម្រកដល់អ្នកសែ្វងរកសិទ្ធិជ្រកកោន។ក្រសួងសន្តិសុខមាតុភូមិ បានពង្រីក ឬរៀបចំឡើងវិញនូវកម្មវិធីផ្តល់ឋានៈការពារបណ្តោះអាសន្ន(TPS)សម្រាប់ជនអន្តោប្រវេសន៍វ៉េណេហ្ស៊ុយអេឡា ដែលអនុញ្ញាតឲ្យអ្នកមកដល់នាពេលថ្មីៗនេះ ដើម្បីដាក់ពាក្យស្នើសុំការការពារពីការនិរទេស និងលិខិតអនុញ្ញាតការងារ ដែលផ្តល់ដោយគោលនយោបាយនេះ។ សារព័មាន CBS News បានរាយការណ៍ជាលើកដំបូងអំពីការសមេ្រចនេះ កាលពីថ្ងៃពុធ។កាលពីមុន មានតែជនជាតិវ៉េណេហ្ស៊ុយអេឡា ដែលបានមកដល់សហរដ្ឋអាមេរិក មុនខែមីនាឆ្នាំ២០២១ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់TPS ដែលជាកម្មវិធីដែលបង្កើតឡើងដោយសភាក្នុងឆ្នាំ១៩៩០ ដើម្បីផ្តល់ជម្រកសុវត្ថិភាពបណ្តោះអាសន្នដល់ជនអន្តោប្រវេសន៍មកពីប្រទេសដែលប្រឈមនឹងវិបត្តិមនុស្សធម៌ ដូចជាជម្លោះប្រដាប់អាវុធ ឬគ្រោះមហន្តរាយធម្មជាតិ។តាមរយៈការរៀបចំឡើងវិញនូវកម្មវិធីTPSរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា សហរដ្ឋអាមេរិក កំពុងបង្ហាញចំនួនកំណត់ត្រានៃជនជាតិវ៉េណេហ្ស៊ុយអេឡា ដែលបានទៅដល់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំចុងក្រោយដែលមានសិទ្ធិទទួលបានឋានៈនេះ។ ក្រសួងសន្តិសុខមាតុភូមិ បាននិយាយថា ប្រជាជនវ៉េណេ ហ្ស៊ុយអេឡាប្រមាណ ៤៧២.000នាក់បន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់TPS ដែលបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ប្រហែល២៤២.០០០នាក់ពីប្រទេសនេះ ទទួលបានឋានៈនេះរួចហើយ។ ប្រជាជនវ៉េណេហ្ស៊ុយអេឡា ដែលបានទៅដល់សហរដ្ឋអាមេរិក ក្រោយចុងខែកក្កដា នឹងមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់TPSនេះទេ។

បារាំងសោកស្តាយចំពោះបម្រាមរបស់ប៉ូឡូញលើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន

2023/09/21 12:19:11 pm        336
បារាំង៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherina Colonna បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់ប៉ូឡូញក្នុងការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន គឺមិនសមហេតុផលទេ ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសអឺរ៉ុបខាងកើតទាំងពីរជុំវិញជម្លោះនេះ។សហភាពអឺរ៉ុប បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងបញ្ចប់ការរឹតបន្តឹងបណ្តោះអាសន្នលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ប្រទេសចំនួន៥ រួមទាំងប្រទេសប៉ូឡូញផងដែរ។ ប៉ុន្តែទីក្រុងវ៉ាសូវី បាននិយាយថា ខ្លួននឹងបន្តអនុវត្តការហាមឃាត់ជាឯកតោភាគី ដោយធ្វើឲ្យសម្ព័ន្ធមិត្តដែលហែកហួរដោយសង្រ្គាម និងអ្នកជិតខាងរបស់ខ្លួន ផ្ទុះកំហឹង។លោកស្រី Colonna បានថ្លែងប្រាប់សារព័ត៌មានAFP នៅក្នុងបទសម្ភាសន៍មួយនៅខាងក្រៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិថា៖«ភាពតានតឹងទាំងនេះ គឺពិតជាគួរឲ្យសោកស្តាយណាស់។ដោយលើកឡើងពីការសិក្សារបស់សហភាពអឺរ៉ុប លោកស្រី Colonna បាននិយាយថា ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នឹងមិនរំខានដល់ទីផ្សារ ឬធ្វើឲ្យ កសិករអឺរ៉ុប ខូចខាតនោះទេ៕

ប្រធានាធិបតីរុស្ស៊ី ទទួលយកជាផ្លូវការនៃការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងខែតុលា

2023/09/21 12:15:56 pm        348
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធ បានទទួលយកជាផ្លូវការនៃអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា។ វានឹងក្លាយជា ដំណើរទស្សនកិច្ចដែលត្រូវបានគេដឹងថា ជាលើកដំបូងរបស់លោក Putin ទៅបរទេសចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីការចាប់ខ្លួនលោក ជុំវិញការនិរទេសកុមារពីប្រទេសអ៊ុយក្រែន ជាការចោទប្រកាន់មួយដែលវិមានក្រឹមឡាំង បានបដិសេធ។កាលពីថ្ងៃពុធ លោក Putin បានទទួលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi សម្រាប់កិច្ចពិភាក្សា នៅទីក្រុង St Petersburg ។កាលពីថ្ងៃអង្គារ លោក Nikolai Patrushev ជាសម្ព័ន្ធមិត្តជិតស្និតជាមួយលោក Putin និងជារដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថាលោក Putin នឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ក្នុងខែតុលារ។ប្រទេសចិន បាននិយាយកាលពីដើមខែនេះថា ប្រទេសចំនួន៩០ បានបញ្ជាក់ពីវត្តមានសម្រាប់ការចូលរួមសន្និសីទគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងក្នុងខែតុលា។កាលពីលើកមុន ក្រសួងការបរទេសបាននិយាយថា វេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BFR) នឹងត្រូវធ្វើឡើង នៅក្នុងទីក្រុងប៉េកាំង ក្នុងខែតុលារ ដោយឆ្នាំ២០២៣នេះ នឹងប្រារព្ធខួបទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

ជនអន្តោប្រវេសន៍ ធ្វើដំណើរទៅអាមេរិកខកចិត្ត បន្ទាប់ពីម៉ិកស៊ិកផ្អាកបណ្តោះអាសន្នរថភ្លើងដឹកទំនិញ

2023/09/21 11:44:12 am        219
ម៉ិកស៊ិក៖ ក្រុមហ៊ុនមេរបស់ប្រតិបត្តិកររថភ្លើងបាននិយាយកាលពីថ្ងៃពុធថា រថភ្លើងដឹកទំនិញមួយចំនួន ដំណើរការដោយក្រុមហ៊ុន Ferromex របស់ប្រទេសម៉ិកស៊ិក បានចាប់ផ្តើមឡើងវិញ បន្ទាប់ពីរថភ្លើងត្រូវបានផ្អាកក្រោយការកើនឡើងការរងរបួសធ្ងន់ធ្ងរ និងការស្លាប់ជនអន្តោប្រវេសេន៍ ដែលធ្វើដំណើរតាមរថភ្លើង។  ក្រុមហ៊ុន Ferromex បានផ្អាកបណ្តោះអាសន្នប្រតិបត្តិការរថភ្លើងទៅកាន់ភាគខាងជើងចំនួន៦០ខ្សែ បន្ទាប់ពីជនអន្តោប្រវេសន៍ ជិត១០នាក់ បានស្លាប់ និងរងរបួស ដែលក្រុមហ៊ុន បានប្រកាសកាលពីថ្ងៃអង្គារថាបណ្តាលមកពីភាពថប់អារម្មណ៍ក្នុងចំណោមជនអន្តោប្រវេសន៍ដែលមានផែនការ ឡើងជិះយានយន្តធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រុមហ៊ុន បាននិយាយក្នុងបទសម្ភាសន៍ជាមួយវិទ្យុក្នុងតំបន់ថា ក្រុមហ៊ុន បានប៉ាន់ប្រមាណថា រថភ្លើង៦០គ្រឿងដែលបានផ្អាក បង្ហាញពីការខាតបង់ប្រចាំថ្ងៃ ៤០លានប៉េសូ ឬ ២,៣៤លានដុល្លារ។ទោះជាយ៉ាងណា ក្រុមហ៊ុន Ferromex របស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការដឹកទំនិញតាមរថភ្លើងបានចាប់ផ្តើមឡើងវិញក្នុងផ្លូវធ្វើដំណើរនៅកន្លែងគ្មានហានីភ័យខ្លាំង ដែលត្រូវបានកំណត់អត្តសញ្ញាណ។ រយៈពេលជាច្រើនឆ្នាំមកហើយ ជនអន្តោប្រវេសន៍ ដែលព្យាយាមទៅដល់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិកតាមរថភ្លើងដឹកទំនិញ៕

ចារកម្មយោធា៖ការវាយប្រហាររបស់ស៊ូដង់លើក្រុមទាហានស៊ីឈ្នួល Wagner បង្ហាញពីការថយចុះឥទ្ធិពលរបស់រុស្ស៊ីនៅអាហ្វ្រិក

2023/09/21 11:41:35 am        277
ស៊ូដង់៖ អ្នកនាំពាក្យចារកម្មយោធា លោក Andrii Yusov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ NV កាលពីថ្ងៃទី២០ ខែកញ្ញាថា លោកមិនអាចបញ្ជាក់ ឬបដិសេធតួនាទីរបស់អ៊ុយក្រែនក្នុងការវាយប្រហារប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយក្រុមទាហានស៊ីឈ្នួលWagner នៅក្នុងប្រទេសស៊ូដង់នោះទេ។ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ឧបទ្ទវហេតុនេះ បង្ហាញពីការថយចុះឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងទ្វីបអាហ្រ្វិកនិងជាផលវិបាកនៃសកម្មភាពឧក្រិដ្ឋកម្មរបស់ទីក្រុងម៉ូស្គូ។មន្ត្រីរូបនេះ បាននិយាយថា៖«អ៊ុយក្រែននឹងដាក់ទោសទណ្ឌ ដូចដែលយើងបាននិយាយរួចមកហើយ សត្រូវនិងឧក្រិដ្ឋជន នៅទូទាំងពិភពលោក»។សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃទី១៩ ខែកញ្ញាថា យោងតាមប្រភពយោធាអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះ «ពុំមែនយោធាស៊ូដង់»ទទួលខុសត្រូវចំពោះប្រតិបត្តិការយោធាប្រឆាំងនឹងកងកម្លាំងដែលពាក់ព័ន្ធក្រុមទាហាឈ្នួលWagner នៅក្នុងប្រទេសស៊ូដង់ពាក់ព័ន្ធនឹងការវាយប្រហារដោយយានដ្រូន និងប្រតិបត្តិការផ្លូវគោក។

មេដឹកនាំអ៊ីរ៉ង់ និយាយថា អ៊ីរ៉ង់ គ្មានបញ្ហានោះទេជាមួយអធិការកិច្ចរបស់IAEA

2023/09/21 11:38:59 am        217
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃពុធថាប្រទេសអ៊ីរ៉ង់គ្មានបញ្ហានោះទេ ជាមួយការធ្វើអធិការកិច្ចនៅទីតាំងនុយក្លេអ៊ែររបស់ខ្លួន របស់អង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ប៉ុន្មានថ្ងៃបន្ទាប់ពី ទីក្រុងតេអេរ៉ង់ បានហាមឃាត់ក្រុមអធិការកិច្ចចម្រុះ ដែលត្រូវបានចាត់តាំងមកកាន់ប្រទេសនេះ។លោក Raisi បាននិយាយថា ក្រុមអធិការកិច្ចដែលគួឲ្យទុកចិត្តអាចបន្តការងាររបស់ពួកគេ នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ចំណាត់ការរបស់ប្រទេសអ៊ីរ៉ង់ គឺជាការឆ្លើយតបចំពោះការអំពាវនាវដឹកនាំដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់ នៅក្រុមគណៈកម្មាធិកានិយ័តករ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិកាលពីដើមខែនេះសម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីឲ្យសហការភ្លាមៗជាមួយទីភ្នាក់ងារ លើបញ្ហាជាច្រើន រួមទាំងការស៊ើបអង្កេតអ៊ុយរ៉ានីញ៉ូមដែលបានការពារ ត្រូវបានរកឃើញនៅទីតាំងដែលពុំបានប្រកាស់។ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ អង្គការសហប្រជាជាតិ លោក Rafael Grossi បានថ្កោលទោសចំពោះចំណាត់ការមិនស្របគ្នា និងពុំធ្លាប់មានពីមុនមករបស់ប្រទេសអ៊ីរ៉ង់ ។ចំណាត់ការរបស់ទីក្រុងតេអេរ៉ង់ ត្រូវបានគេស្គាល់ថាជាការលុបចោលការរៀបចំរបស់ក្រុមអធិការកិច្ច ដែលត្រូវបានអនុញ្ញាត ដែលរដ្ឋជាសមាជិកជាទូទៅអាចប្រើសិទ្ធវ៉េតូចំពោះក្រុមអធិការរកិច្ច ដែលត្រូវបានចាត់តាំងឲ្យមកធ្វើទស្សនកិច្ចនៅទីតាំងនុយក្លេអ៊ែរ ក្រោមសទ្ធិសញ្ញាគ្មានការរីកសាយអាវុធនុយក្លេអ៊ែរ និងកិច្ចព្រមព្រៀងការពាររបស់ប្រទេសនីមួយៗ ជាមួយទីភ្នាក់ងារ ដែលគ្រប់គ្រងការធ្វើអធិការកិច្ច៕

ពលរដ្ឋទីក្រុងលីម៉ា ចេញធ្វើបាតុកម្មដោយទាមទាការធ្វើអន្តរាគមន៍ពីកងទ័ពប្រឆាំងឧក្រិកម្មកំពុងកើនឡើង

2023/09/21 11:36:01 am        220
ប៉េរូ៖ ពលរដ្ឋរាប់រយនាក់ នៅក្នុងទីក្រុងលីម៉ាប្រទេសប៉េរូ បានចេញធ្វើបាតុកម្ម នៅក្នុងស្រុកចំនួន៣ ដែលទទួលរងដោយការកើនឡើងអំពើឧក្រិដ្ឋកម្ម ជាវិធានការមួយ ដែលអនុញ្ញាតឲ្យយោធាជួយធ្វើប្រតិបត្តិការសន្តិសុខ។ ស្ថានភាពគ្រាអាសន្នត្រូវបានប្រកាស នៅក្នុងសង្កាត់ សានជួន ដឺ លួរីហ្គានចូ (San Juan de Lurigancho) និងសង្កាត់ សាន ម៉ាទីន ដឺ ប៉រ៉ាស់(San Martin de Porras) ដែលសង្កាត់ទាំងពីនេះ ស្ថិតនៅក្នុង រដ្ឋធានីលីម៉ា។ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសប៉េរូ លោក Jorge Chavez បានប្រាប់អ្នកសារព័ត៌មានថា កងកម្លាំងយោធា បានមកដល់កាលពីថ្ងៃពុធ ដើម្បីជួយដល់នគរបាលជាតិ ក្នុងការអនុវត្តន៍រដ្ឋក្នុងគ្រាអាសន្ន។ ពលរដ្ឋបាននិយាយថា ឧក្រិដ្ឋជនកំពុងរំខានពួកគេ ដោយគំរាមទាប្រាក់ដ៏ឃៅពីអាជីវកម្មក្នុងតំបន់ និងបានគំរាមដល់អាយុជីវិត។ យោងតាមការិយាល័យស៊ើបអង្កេតផ្លូវការរបស់ប្រទេស បានឲ្យដឹងថា នគរបាលជាច្រើន បានកត់ត្រាបទឧក្រិដ្ឋនៅក្នុងទីក្រុងលីម៉ា ដែលកើនឡើងជិត១៦០.២០០ករណី កាលពីឆ្នាំមុន ដោយប្រៀបធៀនទៅនឹងឆ្នាំ២០២១ មានចំនួន១២០.៣៥០ករណី៕

អ្នកជំនាញអង្គការសហប្រជាជាតិ ជំរុញសហរដ្ឋអាមេរិកកុំឲ្យផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន

2023/09/21 11:33:19 am        227
UN៖ លិខិតមួយច្បាប់ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា អ្នកជំនាញអង្គការសហប្រជាជាតិ បានជំរុញឲ្យសហរដ្ឋអាមេរិកពិចារណាការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដោយនិយាយថា ការផ្គត់ផ្គង់នេះ អាចធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល ទោះបីច្រើនទសវត្សរ៍បន្ទាប់ពីការបញ្ចប់ជម្លោះនៅទីនោះក៏ដោយ។នៅក្នុងលិខិត្តរបស់លោកស្រីទៅកាន់រដ្ឋាភិបាលអាមេរិក លោកស្រី Alice Jill Edwards អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បាននិយាយថា គ្រាប់បែកចង្កោមធ្វើឲ្យរងរបួសដល់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរនិងមិនរើសអើងទាំងនៅពេលប្រើប្រាស់និងក្រោយពេលជម្លោះ ហើយមិនគួត្រូវបានប្រើប្រាស់នោះទេ។ លោកស្រី Edwards អ្នករាយការណ៍ពិសេសទទួលបន្ទុកការដាក់ទណ្ឌកម្ម អំពើឃោឃៅ អមនុស្សធម៌ ឬទាក់ទាក់ទងទៅនឹងការប្រព្រឹត្ត ឬទណ្ឌកម្ម បានសរសេរនៅក្នុងលិខិត្តថា «ខ្ញុំជំរុញដោយក្តីគោរពដល់រដ្ឋាភិបាលរបស់លោក ឲ្យពិចារណាឡើងវិញពីការសម្រេចចិត្តដើម្បីផ្ទេរគ្រាប់បែកចង្កោម ហើយសូមបញ្ឈប់ផែនការណាមួយឈានទៅរកការអនុវត្តន៍ការសម្រេចចិត្តបែបនេះ។ការចេញផ្សាយលិខិត្តនេះ ចុះកាលបរិច្ឆេទថ្ងៃទី១៤ ខែកក្កដា កើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពី មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថារដ្ឋបាលលោក Biden ខិតជិតដល់ការអនុម័តការដឹកជញ្ចូនមីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្ទុកដោយគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីផ្តល់ឲ្យទីក្រុងគីវនូវសមត្ថភាពដើម្បីបង្កឲ្យមានការបំផ្លាញខ្លាំង កាន់តែជ្រៅនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។គ្រាប់បែកចង្កោមត្រូវបានហាមប្រាម ដោយប្រទេសជាង១០០។ ប្រទេសរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក មិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់ការផលិត ការស្តុកទុក ប្រើប្រាស់ និងផ្ទេរអាវុធនេះនោះទេ៕

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី៖ ទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់ បានឈានដល់កម្រិតថ្មីមួយ

2023/09/21 11:04:44 am        264
រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ សយហ្គូ (Sergei Shoigu) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធថា ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ីរ៉ង់ បានឈានដល់កម្រិតថ្មីមួយ បើទោះបីជាមានការប្រឆាំងជាច្រើនពីលោកខាងលិចក្តី។ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីលោកសយហ្គូ ដោយនិយាយថា៖«យើងកំពុងផ្តោតលើសកម្មភាព ដែលបានគ្រោងទុកទាំងមូល ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចក៏ដោយ។«សម្ពាធទណ្ឌកម្មលើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ បង្ហាញពីភាពឥតប្រយោជន៍របស់វានោះ ខណៈដែលទំនាក់ទំនង រុស្ស៊ី-អ៊ីរ៉ង់ កំពុងឈានដល់កម្រិតថ្មីមួយ»។លោកសយហ្គូ បានជួបជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី អាកបា អាម៉ាឌៀន (Ali Akbar Ahmadian) កាលពីថ្ងៃពុធ ហើយពួកគេ បាននិយាយអំពីប្រធានបទជាច្រើន ជាពិសេសការវិវឌ្ឍ នៅក្នុងតំបន់កូកាស (Caucasus) នេះបើយោងតាមសារព័ត៌មាន Nour News របស់ប្រទេសអ៊ីរ៉ង់។ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា លោករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ក៏បានទៅសួរសុខទុក្ខកងកម្លាំងអាកាសនៃកងឆ្មាំបដិវត្តន៍ឥស្លាម(IRGC)កាលពីថ្ងៃពុធ ជាកន្លែងដែលលោក បានជួបជាមួយប្រធានកងកម្លាំងអាកាសនៃកងឆ្មាំបដិវត្តន៍ លោក អាមីរ៉ាលី ហាជីហ្សាដេ ( Amirali Hajizadeh) ខណៈដែលយានដ្រូន មីស៊ីល និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ត្រូវបានដាក់តាំងជូនលោកទស្សនានោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC របស់​អាមេរិក នឹងបង្កើនការឆ្លើយតប​ជាមួយ​ជំងឺអេបូឡា ក្រោយ WHO ប្រកាសអាសន្ន
05/18/2026 05:05 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីស្រាអែលសាងសង់មូលដ្ឋានសម្ងាត់ពីរនៅអ៊ីរ៉ាក់សម្រាប់សង្គ្រាមអ៊ីរ៉ង់
05/18/2026 05:05 PM
ស៊ីរីនឹងចូលរួមជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅទីក្រុងប៉ារីស ដើម្បីបង្ហាញពីឋានៈកាន់តែរីកចម្រើន
05/18/2026 05:05 PM
យោធាចិន​​និយាយថា​​​ខ្លួន​ត្រៀម​ធ្វើការជាមួយអាមេរិក ​ដើម្បី​​លើកកម្ពស់​មិត្តភាព​ប្រកបដោយ​​​ស្ថិរភាព ​និង​​វិជ្ជមាន​
05/18/2026 05:05 PM
ការ​ប្រឆាំង​​លោក Starmer ក្នុង​គណបក្សការងារ ធ្វើឲ្យ​រស់​ឡើង​វិញ​នូវ​ការជជែក​ពីការចូលរួមជាមួយ EU
05/18/2026 05:05 PM
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកចំការលើ
05/18/2026 05:05 PM
សាខាកាកបាទក្រហមខេត្តស្វាយរៀងទទួលមូលនិធិពីសប្បុរសជន សម្រាប់ថ្ងៃ ៨ ឧសភា
05/18/2026 04:05 PM
រដ្ឋមន្ត្រីក្រសួងការងារប្រគល់សញ្ញាបត្រដល់សិស្សនិស្សិតវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
05/18/2026 04:05 PM
ហ្វីលីពីននឹងកោះប្រជុំតុលាការ សម្រាប់ករណីចោទប្រកាន់ទម្លាក់តំណែងអនុប្រធានាធិបតី
05/18/2026 04:05 PM
អ្នកនាំពាក្យក្រសួងការបរទេស៖ អ៊ីរ៉ង់កំពុងផ្តោតលើការបញ្ចប់សង្គ្រាមនៅដំណាក់កាលនេះ
05/18/2026 04:05 PM