ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

មនុស្ស៤ម៉ឺននាក់ តវ៉ាប្រឆាំងនឹងការលើកលែងទោសដល់ក្រុមផ្ដាច់ខ្លួនកាតាឡាន់ នៅប្រទេសអេស្ប៉ាញ

2023/09/25 05:30:36 pm        176
អេស្ប៉ាញ៖ ប្រជាជនអេស្ប៉ាញរាប់ម៉ឺននាក់ បានតវ៉ានៅទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) ប្រឆាំងនឹងផែនការដែលអាចធ្វើទៅបាន ដោយនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសនេះ លោក Pedro Sanchez ក្នុងការផ្តល់ការលើកលែងទោសដល់ក្រុមផ្ដាច់ខ្លួនកាតាឡាន់ ដើម្បីរក្សាតំណែងរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតដែលលោកមិនបានទទួលជ័យជម្នះ។ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងអភិរក្សនិយម គឺបក្សប្រជាជនអេស្ប៉ាញ (PP) បានការគ្រវីទង់ជាតិ និងធ្វើដំណើរមកពីទូទាំងប្រទេសអេស្ប៉ាញ ដើម្បីចូលរួមការជួបជុំនៅ ទីក្រុងម៉ាឌ្រីដ។ ក្រុមអាជ្ញាធរបានប៉ាន់ប្រមាណថា ទំហំហ្វូងមនុស្សទាំងនោះមានចំនួន៤០.០០០នាក់។លោក Sanchez ដែលបានជាប់ឆ្នោតក្នុងលំដាប់ទីពីរ កាលពីខែកក្កដា អាចបន្តកាន់តំណែងរបស់ខ្លួនបន្តទៀត ប្រសិនបើលោកឈ្នះការគាំទ្រពីអតីតមេដឹកនាំក្រុមផ្ដាច់ខ្លួន កាតាឡាន់ ដែលបាននិរទេសខ្លួន គឺលោក Carles Puigdemont ដែលគណបក្សរបស់ក្រុមផ្ដាច់ខ្លួនមួយនេះ គ្រប់គ្រងអាសនៈចំនួនប្រាំពីរនៅក្នុងសភាផងដែរ៕

អ្នកស្រុកក្នុងតំបន់សំណង់មិនរៀបរយនៅប្រេស៊ីល កំពុងជួបការលំបាកក្នុងការទប់ទល់នឹងរលកកម្ដៅក្នុងរដូវរងា

2023/09/25 05:27:38 pm        171
ប្រេស៊ីល៖ កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា)នៅតំបន់សំណង់មិនរៀបរយក្នុងទីក្រុង Rio de Janeiro របស់ប្រទេសប្រេស៊ីល អ្នកស្រុកមានការបារម្ភពីបម្រែបម្រួលអាកាសធាតុ និងអ្នកខ្លះទៀតហាក់ដូចជាមិនភ្ញាក់ផ្អើលនឹងអាកាសធាតុដ៏ក្ដៅនេះទេ ដោយមានមនុស្សជាច្រើនបានស្វែងរកវិធីដើម្បីធ្វើឲ្យមានភាពត្រជាក់ ខណៈដែលរលកកម្ដៅបានវាយប្រហារប្រទេសប្រេស៊ីល ចាប់តាំងពីសប្តាហ៍ចុងក្រោយនៃរដូវរងាមក។នៅតំបន់សំណង់មិនរៀបរយ Parque Esperanca អ្នកស្រុកបានប្រមូលផ្តុំគ្នានៅក្នុងអាងហែលទឹកដើម្បីទប់ទល់នឹងកម្ដៅក្នុងទីក្រុង Rio ជាទីដែលស៊ីតុណ្ហភាពបានឡើងដល់កម្រិត៣៨អង្សាសេ កាលពីថ្ងៃអាទិត្យ នេះបើយោងតាមវិទ្យាស្ថានជាតិឧតុនិយម (Inmet) ។អ្នកស្រុកមកពីតំបន់សំណង់មិនរៀបរយ Rocinha ក្នុងសង្កាត់ Maria Beatriz Gomes បាននិយាយថា ពួកគេបានទទួលរងពីបាតុភូតអាកាសធាតុដ៏ធ្ងន់ធ្ងរបំផុតទាំងនេះ ដោយសារតែលំនៅដ្ឋានចង្អៀត ដែលខ្វះការត្រួតពិនិត្យពីបញ្ហាអាកាសធាតុគ្រប់ប្រភេទ។កាលពីសប្តាហ៍មុន វិទ្យាស្ថានជាតិឧតុនិយម បានចេញការជូនដំណឹងពណ៌ក្រហមនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសប្រេស៊ីល រួមទាំងទីក្រុង Rio de Janeiro ដើម្បីព្រមានពីគ្រោះថ្នាក់នៃសីតុណ្ហភាពកើនឡើងចំនួន៥អង្សាសេ លើសពីមធ្យមភាគ ក្នុងសប្តាហ៍ចុងក្រោយនៃរដូវរងា។ រលកកម្ដៅដែលកំពុងបន្ត ត្រូវបានព្យាករណ៍ថានឹងបន្តរហូតដល់ថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះសម្រាប់ប្រទេសប្រេស៊ីលផងដែរ៕

ជម្លោះរវាង កូសូវ៉ូ និងស៊ែរប៊ី រីកកាន់តែធំ ជុំវិញសង្គ្រាមអាវុធនៅវិហារសាសនា អ៊ុតូដុកបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់

2023/09/25 04:56:05 pm        149
កូសូវ៉ូ៖កូសូវ៉ូ និងស៊ែរប៊ី បានចោទប្រកាន់ដាក់គ្នា ជុំវិញការប្រឈមយ៉ាងខ្លាំងរវាងក្រុមខ្មាន់កាំភ្លើងជនជាតិភាគតិចស៊ែរប៊ី និងនគរបាល នៅក្នុងប្រទេសកូសូវ៉ូ ភាគខាងជើង។ នគរបាលម្នាក់ និងខ្មាន់កាំភ្លើង៣នាក់ បានស្លាប់អំឡុងការឡោមព័ទ្ធវិហារសាសនា អ៊ុតូដុក (Orthodox)របស់ស៊ែរប៊ី នៅក្នុងភូមិបានជ៍ស្កា (Banjska)កាលពីថ្ងៃអាទិត្យ។ នាយករដ្ឋមន្ត្រី កូសូវ៉ូ លោកអាល់ ប៊ីន ឃើទី (Albin Kurti) បានចោទប្រកាន់ស៊ែរប៊ី ថាបានគាំទ្រ ក្រុមប្រដាប់អាវុធនេះ ។ ចំណែកលោកប្រធានាធិបតីស៊ែរប៊ី  អាឡេចសាន់ឌ័រ វ៉ូស៊ីក(Aleksandar Vucic) បាននិយាយថា ក្រុមមន្ត្រីកូសូវ៉ ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់ទាំងនេះ។  លោកថា ខ្មាន់កាំភ្លើងដែលត្រូវបានសម្លាប់ ទាំង៣នាក់ គឺជាជនជាតិកូសូវ៉ូ។ ការប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ ក្លាយជាភាពតានតឹង មួយក្នុងចំណោមភាពតានតឹងរីកកាន់តែធំបំផុតជាច្រើន នៅក្នុងប្រទេសកូសូវ៉ូ រយៈពេលជាច្រើនឆ្នាំមកនេះ និងបានកើតឡើងក្រោយមានភាពតានតឹងជាច្រើនខែមកនេះរវាងភាគីទាំង២។កូសូវ៉ូ បានប្រកាសឯករាជ្យកាលពីឆ្នាំ២០០៨ ប៉ុន្តែស៊ែរប៊ី រួមជាមួយសម្ព័ន្ធមិត្តសំខាន់ៗ របស់ទីក្រុងបេលក្រាដ គឺចិន និងរុស្ស៊ី ពុំបានទទួលស្គាល់ទេ។  ប្រជាពលរដ្ឋស៊ែរប៊ីភាគច្រើន ចាត់ទុកជាកន្លែងកំណើតទី៣នៃប្រទេសរបស់ខ្លួន ។ប៉ុន្តែ មនុស្ស១,៨លាននាក់ រស់នៅក្នុងប្រទេសកូសូវ៉ូ ៩២%ជា ជនជាតិភាគតិចអាល់បានី និង៦%ប៉ុណ្ណោះជាជនជាតិភាគតិចស៊ែរប៊ី៕

ទូរទស្សន៍ CTV៖ព័ត៌មានសម្ងាត់ដែលបានចែករំលែក ឲ្យទៅនាយករដ្ឋមន្ត្រីកាណាដាបញ្ជាក់ថាការស្លាប់មេដឹកនាំសាសនាស៊ីគ ពាក់ព័ន្ធនឹងឥណ្ឌា

2023/09/25 04:33:31 pm        188
ឥណ្ឌា៖ ស្របពេលភាពជាប់គាំងខាងការទូតឡើងកម្ដៅកាន់តែខ្លាំងរវាងឥណ្ឌា និងកាណាដា ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសកាណាដា បានបញ្ជាក់ថា ព័ត៌មានចារកម្មអាមេរិក ដែលត្រូវបានចែករំលែករួចកន្លងមក បានផ្ដល់ដំណឹងដល់លោកនាយករដ្ឋមន្ត្រីកាណាដាលោកចាស្ទីន ទ្រូដូ (Justin Trudeau) ពីការជាប់ពាក់ព័ន្ធដែលអាចទៅរួចរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងករណីឃាតកម្មលើជនជាតិឥណ្ឌា មានសញ្ជាតកាណាដា ម្នាក់។ តាមការសម្ភាសន៍មួយនៅប៉ុស្តិ៍ទូរទស្សន៍ CTV News ដែលត្រូវចាក់ផ្សាយកាលពីថ្ងៃអាទិត្យជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ដេវីដ ខូហិន (David Cohen) បាននិយាយថាការស៊ើបការណ៍សម្ងាត់នេះ បានមកពីបណ្តាញ Five Eyes ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា។លោក Cohenបានប្រាប់សារព័ត៌មាន CTV News ថា មានការប្រាស្រ័យទាក់ទងគ្នាច្រើនរវាង កាណាដា និងសហរដ្ឋអាមេរិក អំពីរឿងនេះ។     ភាពតានតឹងរវាងប្រទេសឥណ្ឌា និងកាណាដា បានរីកកាន់តែធំ បន្ទាប់ពីលោក Trudeau និយាយថាមានការចោទប្រកាន់ដែលអាចទុកចិត្តបាន ពីការជាប់ពាក់ព័ន្ធទៅនឹងក្រុមទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ចំពោះឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនកាន់សាសនាស៊ីគ(Sikh) លោកហាឌីប ស៊ីញ នីចា (Hardeep Singh Nijjar)ក្នុងទីក្រុង វ៉ាន់កូវ៉ើ (Vancouver) ប្រទេសកាណាដា ដែលរុញឲ្យមានការផ្ទុះកំហឹងពីប្រទេសឥណ្ឌា ដែលតែងច្រានចោលការចោទប្រកាន់នេះរហូតមក។    លោក នីចា ដែលត្រូវបានបាញ់សម្លាប់នៅខាងក្រៅព្រះវិហារសាសនាស៊ីគ កាលពីខែមិថុនា បានធ្វើយុទ្ធនាការសម្រាប់ការបង្កើតស្រុកកំណើតឯករាជ្យរបស់សាសនាស៊ីគ ដែលគេហៅថា ខាលីស្តាន(Khalistan) ដែលប្រទេសឥណ្ឌាចាត់ទុករូបលោកជាភេរវករ។ ប្រទេសទាំង២ បានជួបភាពតានតឹងខ្លាំង ចាប់តាំងពីបានប្រកាសបណ្ដេញអ្នកការទូតជាន់ខ្ពស់ទៅវិញទៅមក ព្រមទាំង ប៉ះពាល់ដល់ការធ្វើដំណើរ ហើយប្រទេសឥណ្ឌា បានផ្អាកការចេញទិដ្ឋាការធ្វើដំណើរថ្មីសម្រាប់ប្រជាជនកាណាដា ៕

ពលរដ្ឋអាមេនីនៅតំបន់ជម្លោះណាហ្គ័រណូ-ការ៉ាបាក់ បានទៅប្រទេសខ្លួនវិញ ក្រោយបរាជ័យរបស់ក្រុមផ្ដាច់ខ្លួន

2023/09/25 04:29:54 pm        188
អាមេនី៖ ក្រុមជនជាតិភាគតិចរស់នៅក្នុងតំបន់ជម្លោះណាហ្គ័រណូ-ការ៉ាបាក់ (Nagorno- Karabakh) បានចសម្រុកចាកចេញតាមរថយន្តកាលពីថ្ងៃអាទិត្យ ឆ្ពោះទៅដល់ប្រទេសអាមេនី បន្ទាប់ពីអាស៊ែរបៃហ្សង់ បានយកឈ្នះលើក្រុមអ្នកប្រយុទ្ធរបស់តំបន់ផ្ដាច់ខ្លួន ក្នុងជម្លោះដែលបានផ្ទុះឡើងជាបន្តបន្ទាប់ចាប់តាំងពីសម័យសហភាពសូវៀតមក។  មេដឹកនាំតំបន់ណាហ្គ័រណូ បានប្រាប់សារព័ត៌មាន Reuters ថាពលរដ្ឋអាមេនីចំនួន១២ម៉ឺននាក់រស់នៅក្នុងតំន់នេះពុំចង់រស់នៅទីនោះទេ ដោយសារការភ័យខ្លាចការធ្វើបាបពីអាស៊ែរបៃហ្សង់និងការបោសសម្អាតជនជាតិភាគតិច។ សេចក្ដីថ្លែងការណ៍មួយេរបស់រដ្ឋាភិបាលអាមេនី បាននិយាយថា មនុស្ស១.០៥០នាក់ បានឆ្លងព្រំដែនចូលទៅដល់ប្រទេសអាមេនី ពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ គិតត្រឹមម៉ោង១០យប់ថ្ងៃអាទិត្យ។  តំបន់ការ៉ាក់បាក់ របស់ប្រទេសអាមេនី ដែលជាដែនដីមួយត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយរបស់ប្រទេសអាស៊ែរបៃហ្សង់ ប៉ុន្តែធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវបានបង្ខំឲ្យមានបទឈប់បាញ់មួយកាលពីសប្ដាហ៍មុន បន្ទាប់ពីប្រតិបត្តិការយោធា២៤ម៉ោង ដោយកងកម្លាំងយោធាដ៏ច្រើនរបស់ប្រទេសអាស៊ែរបៃហ្សង់។ គួររម្លឹកថា អាមេនី និងអាស៊ែរបៃហ្សង់ បានប្រយុទ្ធគ្នាក្នុងសង្រ្គាម២ លើតំបន់រងការឡោមព័ទ្ធមួយនេះ រយៈពេល៣០ឆ្នាំមកហើយ ដោយអាស៊ែរបៃហ្សង់ដណ្ដើមដែនដីដ៏ធំនេះមកវិញ ទាំងនៅក្នុងនិងជុំវិញតំបន់ណាហ្គ័រណូ -ការ៉ាបាក់ ក្នុងជម្លោះរយៈពេល៦សប្ដាហ៍កាលពីឆ្នាំ២០២០៕

វ៉េណេហ្ស៊ុយអេឡាដណ្តើមបានពន្ធនាគារដែលអ្នកទោសសាងសង់អាងហែលទឹក ភោជនីយដ្ឋាន មកគ្រប់គ្រងវិញទាំងស្រុង

2023/09/25 04:17:33 pm        255
វ៉េណេហ្ស៊ុយអេឡា៖ រដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា បានអញ្ជើញអ្នកសារព័ត៌មានឲ្យទៅទស្សនាមជ្ឈមណ្ឌលសម្រាប់អប់រំឧក្រិដ្ឋជនតូកូរ៉ុន (Tocoron Penitentiary Center) ក្នុងរដ្ឋអារ៉ាបហ្គួ ( Aragua) កាលពីថ្ងៃសៅរ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងសន្តិសុខ បានដណ្តើមយកមកវិញនូវការគ្រប់គ្រងពន្ធនាគារ ដែលបានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល អស់រយៈពេលជាច្រើនឆ្នាំ។ពន្ធនាគារតូកូរ៉ុន ដែលជាពន្ធនាគារដ៏ធំបំផុតមួយនៅក្នុងប្រទេសនេះ ពីមុនស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អ្នកទោស ដែលភាគច្រើនជាសមាជិកនៃក្រុមឧក្រិដ្ឋជនឆ្លងដែនដ៏មានឥទ្ធិពល «Tren de Aragua» (Train of Aragua) ដែលដាក់ឈ្មោះតាមរដ្ឋដែលពន្ធនាគារតូកូរ៉ុន ស្ថិតនៅ នេះបើយោងតាមក្រសួងព័ត៌មានរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា។កាលពីថ្ងៃពុធកន្លងទៅ កងកម្លាំងសន្តិសុខវ៉េណេហ្ស៊ុយអេឡា រួមទាំងកងទ័ព និងឆ្មាំជាតិ បានធ្វើប្រតិបត្តិការពិសេសមួយ ដែលមានបុគ្គលិកជាង ១១.០០០ នាក់ ដើម្បីគ្រប់គ្រងទីតាំងពន្ធនាគារនេះ ឡើងវិញ។Venezuela’s Interior Minister Remigio Ceballos រដ្ឋមន្ត្រីមហាផ្ទៃវ៉េណេហ្ស៊ុយអេឡា លោក រីមីហ្គីអូ សែបាឡូស(Remigio Ceballos) បាននិយាយថា ប្រតិបត្តិការនេះ គឺ«ជោគជ័យទាំងស្រុង»។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ លោកសែបាឡូស បានប្រកាសថា សមាជិកជាន់ខ្ពស់៨០នាក់នៃក្រុមឧក្រិដ្ឋជន Tren de Aragua ត្រូវបានឃុំខ្លួនដោយកងកម្លាំងសន្តិសុខ បន្ទាប់ពីការកាន់កាប់ពន្ធនាគារនេះ៕

ប្រធានាធិបតីអ៊ីរ៉ង់លោករ៉េស៊ី៖កិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល នឹងបរាជ័យ

2023/09/25 04:08:42 pm        220
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍អាមេរិក កាលពីថ្ងៃអាទិត្យថា កិច្ចខិតខំប្រឹងប្រែងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងអ៊ីស្រាអែលជាមួយរដ្ឋឈូងសមុទ្រអារ៉ាប់ រួមទាំងអារ៉ាប៊ីសាអ៊ូឌីត «នឹងមិនទទួលបានជោគជ័យទេ» ។នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍CNN លោក រ៉េស៊ី ក៏បានថ្លែងផងដែរថា អ៊ីរ៉ង់មិនបាននិយាយថា ខ្លួនមិនត្រូវការអ្នកត្រួតពិនិត្យនុយក្លេអ៊ែរពីក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសនោះទេ។លោកបាននិយាយថា អ៊ីរ៉ង់មិនមានបញ្ហាអ្វីជាមួយការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UNទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ បានរារាំងអ្នកត្រួតពិនិត្យជាច្រើននាក់ ដែលត្រូវបានចាត់តាំងឲ្យមកកាន់ប្រទេសនេះ។ប្រទេសអ៊ីស្រាអែល បានខិតទៅជិតប្រទេសអារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារ៉ុក បន្ទាប់ពីគំនិតផ្តួចផ្តើមការទូតដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ ដែលបានជំរុញឲ្យមានប្រក្រតីភាពទំនាក់ទំនង   ឡើងវិញ។ការបង្កើតទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីត ដែលជាកន្លែងគោរពបូជាដ៏ពិសិដ្ឋបំផុតរបស់សាសនាឥស្លាម នឹងក្លាយជារង្វាន់ធំសម្រាប់ប្រទេសអ៊ីស្រាអែល និងផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ នៅមជ្ឈិមបូព៌ា៕

ក្រុមអ្នកកាន់សាសនាហិណ្ឌូនៅប្រទេសឥណ្ឌា តវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រីកាណាដា

2023/09/25 04:02:21 pm        224
ឥណ្ឌា៖ បន្ទាប់ពីការប្រឈមមុខដាក់គ្នាខាងការទូតរវាងប្រទេសឥណ្ឌា និងកាណាដា មានក្រុមសាសនាមួយក្រុមឈ្មោះថា ក្រុមរណសិរ្សរួបរួមសាសនាហិណ្ឌូ បានធ្វើបាតុកម្មនៅទីក្រុង ញ៉ូវ ដេល្លី (New Delhi) ប្រទេសឥណ្ឌា ប្រឆាំងនឹងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា)។ ភាពតានតឹងរវាងឥណ្ឌា និងកាណាដាបានកើនឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដាបាននិយាយកាលពីថ្ងៃចន្ទ (១៨ កញ្ញា) ថាមាន «ការចោទប្រកាន់គួរឱ្យទុកចិត្ត» ដែលភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ទៅនឹងឃាតកម្មនៅក្នុងប្រទេសកាណាដា កាលពីខែមិថុនា នៃមេដឹកនាំផ្តាច់ខ្លួនសាសនា ស៊ីគ ដែលធ្វើយុទ្ធនាការសម្រាប់ការបង្កើតទឹកដីកំណើត ស៊ីគ ឯករាជ្យមួយហៅថា «តំបន់ កាលីស្ថាន»។ទីភ្នាក់ងារប្រឆាំងភេរវកម្មសហព័ន្ធរបស់ឥណ្ឌាកាលពីថ្ងៃសៅរ៍ (២៣ កញ្ញា) បាននិយាយថា ខ្លួនបានរឹបអូសទ្រព្យសម្បត្តិរបស់ជនសកម្មប្រយុទ្ធ កាលីស្ថាន ដែលខ្លួនចោទប្រកាន់ពីសកម្មភាពភេរវកម្មនៅក្នុងប្រទេសឥណ្ឌាផងដែរ៕

លោកម៉ាក្រុង៖បារាំងគ្រោងដកឯកអគ្គរដ្ឋទូត និងកងទ័ពចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារ

2023/09/25 03:02:13 pm        284
បារាំង៖ ប្រធានាធិបតីបារាំងលោក អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងថា ប្រទេសរបស់លោកនឹងដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ខ្លួនចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារ កាលពីខែកក្កដា ដែលបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ លោក មូហាមេដ បាហ្សូម(Mohamed Bazoum)។លោកម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យថា៖«បារាំង បានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួន។ នៅប៉ុន្មានម៉ោងបន្ទាប់ ឯកអគ្គរដ្ឋទូតរបស់យើង និងអ្នកការទូតជាច្រើននាក់ នឹងត្រឡប់ទៅប្រទេសបារាំងវិញ»។លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការយោធា បានចប់សព្វគ្រប់ ហើយទាហានបារាំង នឹងដកចេញនៅក្នុង «រយៈពេលប៉ុន្មានខែ និងប៉ុន្មានសប្ដាហ៍ខាងមុខ» ដោយមានការដកចេញទាំងស្រុង នៅចុងឆ្នាំនេះ។ប្រទេសបារាំង បានរក្សាទាហានប្រមាណ ១.៥០០ នាក់នៅមូលដ្ឋានរបស់ខ្លួនក្នុងប្រទេសនីហ្សេ ហើយបានបដិសេធសំណើរបស់មេដឹកនាំយោធាថ្មីឲ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនចាកចេញ។មនុស្សរាប់ពាន់នាក់ បានធ្វើការតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងរដ្ឋធានីនីញ៉ាម៉េ(Niamey) រួមទាំងនៅខាងក្រៅមូលដ្ឋានយោធា ដែលមានទាហានបារាំងផងដែរនោះ។ មេដឹកនាំថ្មីទាំងនោះ បានទាមទារឲ្យឯកអគ្គរដ្ឋទូត និងកងទ័ពបារាំង ចាកចេញពីប្រទេសនេះ បន្ទាប់ពីលោកម៉ាក្រុង បដិសេធមិនទទួលស្គាល់រដ្ឋប្រហារ៕

ថ្ងៃទី២៤កញ្ញានេះ មនុស្ស៧នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងមានយានយន្ត ១៧៦គ្រឿងត្រូវបានផាកពិន័យ

2023/09/24 11:43:47 pm        793
ភ្នំពេញ ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈបានឱ្យដឹងថា ការ​រឹត​បន្ដឹង​ច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេស​គឺ​មាន​ចំនួន​សរុប​ ៣៧គោលដៅ និងមានយានយន្តចូលគោលដៅចំនួន ៨០១គ្រឿង ក្នុងនោះមានម៉ូតូ ៧២២​គ្រឿង​ និងបានរកឃើញយានយន្តល្មើសសរុបចំនួន ១៧៦គ្រឿង មានម៉ូតូចំនួន ១៦២​គ្រឿង ​ត្រូវ​បានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។របាយការណ៍ដដែល បានវាយតម្លៃថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាក​ពិន័យ​យាន​យន្ត​ល្មើស​បាន​ដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ ពិសេសអ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បាន​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ។ចំពោះគ្រោះថ្នាក់ចរាចរណ៍វិញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ទូទាំង​ប្រទេស​បណ្តា​លឱ្យមនុស្សស្លាប់ចំនួន ៧នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់ កើត​ឡើង​ដោយ​សារការប៉ះទង្គិចគ្នាចំនួន ១៣លើលើ កត្តាល្បឿន ១២លើក និងមិនគោរពសិទ្ធិ ១លើក៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្ស-និស្សិត TVET ទទួលបានឱកាសអនុវត្តជំនាញជាក់ស្តែង តាមរយៈកម្មសិក្សានៅក្រុមហ៊ុនមីនេបៀ
10/20/2026 01:10 PM
សហព័ន្ធ​ព័រទុយហ្គាល់​ពិន័យ​ CR7 ដោយព្យួរសិទ្ធិ ៣០ថ្ងៃ ចំពោះការចាកចេញពីជំរំហ្វឹកហាត់
10/20/2026 01:10 PM
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រៀបចំអាហារដល់កុមារមានពិការភាព និងគថ្លង់
10/20/2026 01:10 PM
ប្រទេសបីបានព្រមព្រៀងជាមួយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជំរុញកំណើនទេសចរណ៍និងតភ្ជាប់ការហោះហើរត្រង់
10/20/2026 01:10 PM
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ
10/20/2026 12:10 PM
ជនពិការភាពគរថ្លង់ បានពិនិត្យបញ្ជីឈ្មោះបោះឆ្នោតរួចរាល់ និងត្រៀមចូលរួមបោះឆ្នោតនៅឆ្នាំក្រោយ
10/20/2026 12:10 PM
ស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និង​ការ​អភិវឌ្ឍ​ទី​ក្រុង​រណប​អរិយក្សត្រ
10/20/2026 12:10 PM
ធនាគារ FTB ចុះកិច្ចព្រមព្រៀងជាមួយ SME Bank និង CGCC គាំទ្រហិរញ្ញវត្ថុបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព
10/20/2026 12:10 PM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាអំពីវឌ្ឍនភាពនៃអភិបាលកិច្ចចំពោះបរិបទបរិស្ថាននៅកម្ពុជា
10/20/2026 12:10 PM
អតីតយុទ្ធជននៅខេត្តកំពង់ឆ្នាំង ខិតខំដាំដំណាំរួមផ្សំ២៧មុខ បង្កើនជីវភាពគ្រួសារឱ្យធូរធារជាងមុន ក្រោយទទួលបានដី និងផ្ទះពីសម្តេចតេជោ ហ៊ុន សែន
10/20/2026 12:10 PM