ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

​នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ដែលក្លែងគណនីតេឡេក្រាមថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ

2023/09/09 03:13:44 am        406
ភ្នំពេញ ៖ មុខសញ្ញាក្លែងគណនីតេឡេក្រាមរបស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ត្រូវបានកម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្រ្កាបបានហើយ​នគរបាលបានឱ្យដឹងថា នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ៉ែម គង់នៅដារ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលបានបង្កើតប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម ដោយក្លែងដាក់ឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងដាក់ឈ្មោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដោយបានធ្វើសកម្មភាពទាក់ទងទៅអ្នកមានទំនាក់ទំនងស្គាល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និង ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីឆបោកឱ្យផ្ញើប្រាក់ ក្រោមរូបភាពគៀរគរប្រាក់យកទៅជួយគ្រួសារទ័ព។គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីបដិសេធ លើគណនីតេឡេក្រាមមួយដាក់ឈ្មោះ Mao Sophan និងរូបថត ឯកឧត្តម ដែលបានផ្ញើសារទៅអ្នកដទៃគៀរគរប្រាក់ និងបានស្នើសុំឱ្យសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់។ ដូចគ្នានេះដែរ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានប្រកាសឱ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យដែលបានបង្កើតតេឡេក្រាមដោយដាក់រូបថត និងឈ្មោះ គន់ គីម ផងដែរ។ ប្រភពព័ត៌មានឱ្យដឹងថា ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារ២លើករួចមកហើយកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៩ ពាក់ព័ន្ធក្លែងទូរស័ព្ទជាថ្នាក់ដឹកនាំដើម្បីឆបោក។បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់បន្ត៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ព្យុះត្រូពិច Yun-yeung (យុន យ៉ាំង) ដែលខិតជិតមកដល់ នាំមកនូវខ្យល់ និងភ្លៀងធ្លាក់ខ្លាំងដល់ប្រទេសជប៉ុន

2023/09/08 09:00:07 pm        492
ប្រជាជននៅទីក្រុងតូក្យូ កំពុងទប់ទល់នឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ខណៈដែលព្យុះត្រូពិច Yun-yeung ចូលមកជិតប្រទេសជប៉ុននៅថ្ងៃសុក្រ (៨ កញ្ញា)នេះ ហើយត្រូវបានគេរំពឹងថា នឹងបោកបក់ដល់ដីនៅល្ងាចថ្ងៃនេះផងដែរ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង អមដោយផ្គររន្ទះ ត្រូវបានគេរំពឹងថានឹងកើតមាននៅភាគខាងកើត និងភាគខាងជើងប្រទេសជប៉ុន នៅថ្ងៃសុក្រ (៨ កញ្ញា)នេះ រហូតដល់ថ្ងៃសៅរ៍ (៩ កញ្ញា)។ ទីភ្នាក់ងារអាកាសធាតុនេះ ក៏បានចេញការព្រមានអំពីបំណាក់ដីដែលអាចកើតមាន ទឹកជំនន់នៅតំបន់ទំនាប និងទន្លេជោរជន់ផងដែរ។នៅរដ្ឋធានីតូក្យូ ប្រជាជនបន្តធ្វើកិច្ចការប្រចាំថ្ងៃ ប៉ុន្តែពួកគេបានសម្តែងការព្រួយបារម្ភមួយចំនួនអំពីផលប៉ះពាល់លើការដឹកជញ្ជូន ដោយសារភ្លៀងធ្លាក់ខ្លាំង។ នៅក្នុងខេត្ត Chiba ដែលនៅជិតខាង សេវារថភ្លើងមួយចំនួនត្រូវបានផ្អាក ដោយសារបញ្ហានេះផងដែរ៕

អាមេនី អះអាងថា អាស៊ែបៃហ្សង់កំពុងរៀបចំការបង្កហេតុខាងយោធាជាថ្មី

2023/09/08 08:20:25 pm        434
ប្រទេសអាមេនី កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អាស៊ែបៃហ្សង់ដែលជាសត្រូវដ៏ជូរចត់របស់ខ្លួនពីបទរៀបចំការបង្កហេតុខាងយោធាជាថ្មី ដោយបានប្រមូលផ្តុំកងទ័ព នៅតាមព្រំដែនរបស់ពួកគេ និងនៅជិតតំបន់បែងចែកគ្នាណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ។អតីតសាធារណរដ្ឋសូវៀត បានជាប់គាំងក្នុងជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍ជុំវិញតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលមានប្រជាជនអាមេនីរស់នៅច្រើនបំផុត នៅក្នុងប្រទេសអាស៊ែបៃហ្សង់ ដែលត្រូវបានគ្រប់គ្រងដោយក្រុមបំបែកខ្លួន។ភាពតានតឹង បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលភាគីម្ខាងចោទប្រកាន់ភាគីម្ខាងទៀតពីការវាយប្រហារឆ្លងព្រំដែន។លោកនាយករដ្ឋមន្ត្រី Nikol Pashinyan បានថ្លែងប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកនៅទីក្រុងយ៉េរ៉េវ៉ាន់ ថា៖«ស្ថានភាពយោធា និងនយោបាយនៅក្នុងតំបន់របស់យើង កាន់តែអាក្រក់ទៅៗ»។លោកបាននិយាយថា ប្រទេសអាស៊ែបៃហ្សង់ កំពុង«ប្រមូលផ្តុំ»កងទ័ពនៅតាមព្រំដែន និងនៅជិតតំបន់ភ្នំការ៉ាបាក់ផងដែរ។

ភ្លើងឆេះព្រៃទ្រង់ទ្រាយធំបានបំផ្លិចបំផ្លាញព្រៃឈើជាង៥ពាន់ហិកតានៅប្រទេសបូលីវី

2023/09/08 08:13:42 pm        451
ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានឆាបឆេះតំបន់អភិរក្សព្រៃឈើរាប់ពាន់ហិចតានៅប្រទេសបូលីវី ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើង ។ រូបភាពវីដេអូឃ្លីបថតបានអណ្តាតភ្លើងកំពុងឆាបឆេះតំបន់អភិរក្សព្រៃឈើ Nembi Guasu ។ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ដីព្រៃទំហំជាង ៥ពាន់ហិចតា ត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ។ តំបន់អភិរក្សព្រៃឈើ Nembi Guasu ស្ថិតនៅក្នុងចំណោមតំបន់ចំនួន ៣ដែលកើតមានករណីភ្លើងឆេះព្រៃដ៏សកម្ម នៅតំបន់ Santa Cruz ។ ឧទ្ធម្ភាគចក្រ ត្រូវបានប្រើប្រាស់ ដើម្បីជួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមអាជ្ញាធរនៅដី ។ លោក Israel Riveraគឺជាមន្រ្តីរដ្ឋបាលក្រុង San José de Chiquitos និយាយថា ពួកយើងបានកាត់បន្ថយភ្លើងឆេះព្រៃ ពេលដែលពួកយើងព្យាយាមពន្លត់វា ប៉ុន្តែក្រោយមក ភ្លើងឆេះព្រៃថ្មីក៏បានចាប់ផ្តើមកើតមាននៅផ្នែកម្ខាងទៀត ។ លោកបន្តថា ពួកយើងមានការព្រួយបារម្ភខ្លាំងណាស់ចំពោះសហគមន៍កសិកម្ម ដែលទើបបង្កើតឡើងកាលពីពេលថ្មីៗនេះ ដោយសារតែពួកគេពុំអាចគ្រប់គ្រងស្ថានការការងាររបស់ពួកគេបានទេ ជាមួយនឹងភ្លើងឆេះព្រៃបែបនេះ ៕

អាមេរិក និងសហភាពអឺរ៉ុបរិះគន់ការអធិប្បាយបស់ប្រធានាធិបតីប៉ាឡេស្ទីនស្តីពីវិនាសកម្មនៃការសម្លាប់រង្គាល

2023/09/08 07:03:16 pm        492
អាមេរិក៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU )កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ការអធិប្បាយអំពីការធ្វើទុក្ខបុកម្នេញនិងការរើសអើងចំពោះជនជាតិជ្វីហ្វនៃសង្រ្គាមលោកលើកទី២ដោយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas)។នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេវាការទូតរបស់ EU បាននិយាយថា ការថ្លែងសន្ទរកថារបស់លោកអាបាស មានវ័យ៨៧ឆ្នាំ ដែលបានធ្វើឡើងនៅចុងខែសីហាទៅកាន់កិច្ចប្រជុំនៃក្រុមប្រឹក្សាបដិវត្តន៍របស់ចលនា Fatah របស់លោកគឺ «មិនពិត និងជាការយល់ច្រឡំដ៏ធ្ងន់ធ្ងរ» ។លោកស្រី Deborah Lipstadt បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ដែលតាមដាន និងប្រយុទ្ធប្រឆាំងនឹងការរើសអើសចំពោះជនជាតិជ្វីហ្វ បានអំពាវនាវឲ្យមានការសូមអភ័យទោសជាបន្ទាន់ចំពោះអ្វីដែលលោកស្រីបានហៅការអធិប្បាយរបស់លោកអាបាសថា ដ៏គួរឲ្យស្អប់ខ្ពើម និងរើសអើងប្រកាន់ពូជាសាសន៍។ពុំមិនច្បាស់ទេថាតើហេតុអ្វីបានជាអ្នកការទូតចេញសេចក្តីថ្លែងការណ៍ស្តីពីការអធិប្បាយនេះ កាលពីថ្ងៃព្រហស្បតិ៍ រយៈពេលពីរសប្តាហ៍ បន្ទាប់ពីលោកអាបាស បានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហានោះទេ៕

ដំណាក់កាលទី១ នៃការបញ្ចេញទឹកសំណល់ពីរោងចក្រ Fukushima នឹងបញ្ចប់នៅថ្ងៃចន្ទ

2023/09/08 07:01:25 pm        482
ជប៉ុន៖ ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរជប៉ុន ដែលលែងដំណើរការនោះ បាននិយាយថា ដំណាក់កាលទី១ នៃការបញ្ចេញទឹកសំណល់ដែលបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រ Fukushima ដែលបានធ្វើឲ្យប្រទេសចិនផ្ទុះកំហឹងនឹងបញ្ចប់នៅថ្ងៃចន្ទទី១១ ខែកញ្ញា ខាងមុខនេះតាមផែនការ។ យោងតាមសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្រុមហ៊ុន TEPCO បាននិយាយថាកម្រិតសារធាតុទ្រីចូមនៃវិទ្យុសកម្ម ក្នុងគំរូទឹកសមុទ្រដែលត្រូវបានធ្វើតេស្តនៅជិតរោងចក្រនៅប្រទេសជប៉ុនភាគឦសាន ស្ថិតក្នុងការកំណត់សុវត្ថិភាព។ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់កាលពីថ្ងៃទី២៤ខែសីហា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មានចំនួនប្រមាណ ១.៣៤លានតោន ដែលបានប្រមូលចាប់តាំងពីរលកយក្សស៊ូណាមិធ្វើឲ្យរោងចក្រលែងដំណើរការនៅក្នុងឆ្នំា២០១១។ ប្រទេសជប៉ុន បានទទូចថាការបញ្ចេញទឹកសំណល់នេះ គឺមានសុវត្ថិភាព ជាការពិនិត្យត្រូវបានគាំទ្រដោយទីភ្នាក់ងារអាតូមិកអង្គការសហប្រជាជាតិ ប៉ុន្តែប្រទេសចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជិតខាងខ្លួន ដោយចោទប្រកាន់ប្រទេសជប៉ុនថា កំពុងប្រព្រឹត្តទៅលើសមុទ្រដូចជាលូរបង្ហូរទឹកកខ្វក់។ ការប្រកាសពីការបញ្ចប់ដំណាក់កាលទី១នៃការបញ្ចេញទឹកសំណល់ចំនួន ៧.៨០០តោន នៅថ្ងៃទី១១ ខែកញ្ញា ក្រុមហ៊ុន TEPCO ពុំបានផ្តល់កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមការបញ្ចេញទឹកសំណល់ជាលើកទី២នោះទេ។បន្ទាប់ពីការបញ្ចប់ការបញ្ចេញទឹកសំណល់លើកទី១ យើងនឹងពិនិត្យការពង្រាវទឹក ទីតាំងបញ្ចេញទឹក និងពិនិត្យឡើងវិញកំណត់ត្រាប្រតិបត្តិការពីការបញ្ចេញទឹកសំណល់លើកទី១៕

សាលារៀន រថភ្លើងក្រោមដី ត្រូវបានរំខានខណៈព្យុះបានវាយបោកបក់ភាគខាងត្បូងប្រទេសចិន

2023/09/08 06:59:14 pm        435
ចិន៖ សាលារៀនទាំងអស់ ស្ថានីយ៍រថភ្លើងក្រោមដីនិងការិយាល័យមួយចំនួន នៅទីក្រុង Shenzhen ប្រទេសចិនភាគខាងត្បូងត្រូវបានបិទនៅថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ ខណៈពពកព្យុះចុងក្រោយពីព្យុះទីហ្វុង Haikui បានវាយបោកបក់នាំមកនូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រវត្តិសាស្ត្រសម្រាប់ថ្ងៃទី៤។ រដ្ឋបាលឧត្តុនិយមប្រទេសចិន បាននិយាយថាភ្លៀងធ្លាក់ខ្លាំង នឹងបន្តធ្លាក់រហូតដល់ព្រឹកថ្ងៃសៅរ៍នៅតំបន់ភាគកណ្តាល និងភាគនិរតីខេត្តក្ខាងទុង(Guangdong) ខេត្ត Shenzhen និងខេត្តមួយក្នុងចំណោមខេត្តដែលសំបូរធនធានបំផុតរបស់ប្រទេសចិន។វីដេអូពីសារព័ត៌មានរដ្ឋស៊ីនហួ បានបង្ហាញពលរដ្ឋបានទៅកាន់ទីសុវត្ថិភាពដើរកាត់ទឹកយ៉ាងប្រុងប្រយ័ត្នឆ្លងកាត់ទឹកជំនន់ជម្រៅត្រឹមជង្គង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ក្នុងខេត្ត Shenzhen ជាទីប្រជុំជនមានពលរដ្ឋ១៧,៧ លាននាក់។ភ្លៀងធ្លាក់មានកម្រិត៤៦៥,៥ មីលីម៉ែត្រ បានធ្លាក់នៅក្នុងខេត្ត Shenzhen អំឡុងពេលជាង១២ម៉ោង ជាកម្រិតខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៥២។ ព្យុះទីហ្វុង Haikui បានបោកបក់ដល់ដីគោក នៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍កាលពីថ្ងៃអង្គារ បានបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ៦៩១លានដុល្លារ មុនពេលព្យុះនេះបក់ឆ្ពោះទៅកាន់ខេត្តក្វាងទុង(Guangdong) កាលពីថ្ងៃព្រហស្បតិ៍។ ការិយាល័យតាមដានរបស់ខេត្ត Shenzhen បានចេញការព្រមានបន្ទាន់ ដោយណែនាំដល់ពលរដ្ឋឲ្យស្នាក់នៅក្នុងផ្ទះ និងព្រមានពីភ្លៀងធ្លាក់ខ្លាំងភ្លាមៗ។ ស្រុកជាច្រើនក្នុងខេត្ត Shenzhen មួយចំនួន បានបិទការិយាល័យ ខណៈសាលារៀនទាំងអស់ត្រូវបានផ្អាក ហើយស្ថានីយ៍រថភ្លើងក្រោមដីជាច្រើនកន្លែង បានបញ្ឈប់ប្រតិបត្តិការ។

តើប្រទេសឥណ្ឌា ប្តូរឈ្មោះទៅជាបារ៉ាត់ (Bharat) មែនឬទេ?

2023/09/08 06:56:56 pm        462
ឥណ្ឌា៖ លិខិតអញ្ជើញដែលផ្ញើដោយប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu ដោយហៅខ្លួនឯងថា «ប្រធានាធិបតីបារ៉ាត់ (Bharat)» សម្រាប់អាហារពេលល្ងាចនៅខាងក្រៅវេទិកាកិច្ចប្រជុំ G20 បានធ្វើឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលឥណ្ឌាប្រហែលជានឹងផ្លាស់ប្តូរឈ្មោះរបស់ប្រទេសនេះ។តាមធម្មតា លិខិតអញ្ជើញដែលចេញដោយស្ថាប័នធម្មនុញ្ញរបស់ឥណ្ឌា តែងតែលើកឡើងពីឈ្មោះឥណ្ឌា នៅពេលដែលអត្ថបទជាភាសាអង់គ្លេស ហើយឈ្មោះថាបារ៉ាត់ (Bharat) នៅពេលអត្ថបទជាភាសាហិណ្ឌី។ ទោះយ៉ាងណាក៏ដោយ លិខិតអញ្ជើញ ដែលសរសេរជាភាសាអង់គ្លេស សម្រាប់អាហារពេលល្ងាចក្រៅវេទិកាកិច្ចប្រជុំ G20 នោះ បានហៅថាលោកស្រី Murmu ថាជាប្រធានរបស់បារ៉ាត់ (Bharat)។ដោយសារមនោគមវិជ្ជាជាតិនិយមហិណ្ឌូ នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងការជំរុញឱ្យមានការបង្កើនការប្រើប្រាស់ភាសាហិណ្ឌីនោះ ក្រុមអ្នករិះគន់បានឆ្លើយតបទៅនឹងការប្រើប្រាស់ឈ្មោះបារ៉ាត់ (Bharat) នៅក្នុងការអញ្ជើញនោះ ដោយបង្ហាញថារដ្ឋាភិបាលកំពុងជំរុញឱ្យប្តូរឈ្មោះប្រទេសនេះជាផ្លូវការហើយ។ជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលគណបក្សជាតិនិយម Bharatiya Janata Party (BJP) របស់លោកនាយករដ្ឋមន្ត្រី Modi បាននិងកំពុងផ្លាស់ប្តូរឈ្មោះអាណានិគមនៃតំបន់ និងទីក្រុងនានា ដែលអះអាងថាដើម្បីជួយប្រទេសឥណ្ឌា ឱ្យឆ្លងផុតអតីតកាលនៃអ្វីដែលខ្លួនហៅថា ជាផ្នត់គំនិតនៃរបបទាសភាពនោះ៕

ក្ដីបារម្ភកើនឡើងកាន់តែខ្លាំងខណៈមនុស្សរាប់សិបនាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នារបស់កងជីវពល SDF នៅស៊ីរី

2023/09/08 06:54:55 pm        102
ស៊ីរី៖ ការប្រយុទ្ធគ្នានៅតែបន្តដែលបានផ្ទុះឡើងរវាងកងជីវពលកុលសម្ព័ន្ធអារ៉ាប់ និងសមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមជនជាតិឃឺដនៅភាគឦសានប្រទេសស៊ីរីកាលពីសប្តាហ៍មុនបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈមានក្ដីបារម្ភខ្លាំងពីការកើនឡើងបន្ថែមទៀត។ការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅក្នុងផ្នែកខ្លះនៃខេត្ត ឌៀ អាហ្ស៊រ( Deir Az Zor) បន្ទាប់ពី ក្រុម SDF បានឃាត់ខ្លួនមេបញ្ជាការជាន់ខ្ពស់ អាម៉ាត់ អាល់ ខ្បេល (Ahmad al-Khbeil) ត្រូវបានគេស្គាល់ឈ្មោះថា អាប៊ូ ខាវឡា (Abu Khawla) ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ។  ការចាប់ខ្លួន អាប៊ូ ខាវឡា បានធ្វើឲ្យផ្ទុះកំហឹងដល់សមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាយោធា ឌៀ អាហ្ស៊រ ជាកងជីវពលដែលបានប្រយុទ្ធជាផ្នែកមួយនៃកងកម្លាំង SDF គាំទ្រដោយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១៦មក ក្នុងការប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំរបស់ខ្លួនប្រឆាំងនឹងក្រុម ISIL (ISIS) នៅក្នុងប្រទេសស៊ីរី។ កងកម្លាំង SDF គ្រប់គ្រងតំបន់ពាក់កណ្តាលស្វយ័តមួយនៅភាគឦសានរបស់ប្រទេសស៊ីរី ដែលរួមមានផ្នែកធំនៃខេត្ត ឌៀអាហ្ស៊រ និងលាតសន្ធឹងទៅផ្នែកខ្លះនៃទីក្រុង អាឡេប៉ូ (Aleppo) នៅភាគពាយ័ព្យ។ទាំងកងកម្លាំង SDF ទាំងកងជីវពលកុលសម្ព័ន្ធ បានច្រានចោលដែល ថា ការឃុំខ្លួនលោក Abu Khawla គឺជាហេតុផលនៅពីក្រោយការកើនឡើងនៃអំពើហិង្សានេះ ។ អ្នកនាំពាក្យកងកម្លាំង SDF បានចោទប្រកាន់ទីក្រុង តេអេរ៉ង់(Tehran)និង ដាម៉ាស់ (Damascus)ថា បានបញ្ជូនកងជីវពលកុលសម្ព័ន្ធទៅបង្កការបំផ្លិចបំផ្លាញនៅភាគឦសានប្រទេសស៊ីរី ជាទីដែលភាគច្រើននៃទាហានអាមេរិកជិត ៩០០នាក់ នៅក្នុងប្រទេសនេះ កំពុងឈរជើង៕

របបសឹកហ្គាបុង បានតែងតាំងអតីតនាយករដ្ឋមន្ត្រីប្រទេសនេះជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន

2023/09/08 06:52:54 pm        75
ហ្គាបុង៖ រដ្ឋាភិបាលរបបសឹកនៃប្រទេសហ្គាបុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) ថា ខ្លួនបានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក Raymond Ndong Sima ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីរបស់ប្រទេសនេះ។ទន្ទឹមនឹងនេះ តំណាងអង្គការសហប្រជាជាតិម្នាក់បានប្រាប់មេដឹកនាំយោធានៃប្រទេសហ្គាបុងថា ស្ថាប័នអង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រប្រទេសនេះ ខណៈដែលខ្លួនបានផ្លាស់ប្តូរទៅកាន់សណ្តាប់ធ្នាប់នៃរដ្ឋធម្មនុញ្ញ បន្ទាប់ពីរដ្ឋប្រហារដែលបានបញ្ចប់របបអត្ថាធិបតេយ្យរយៈពេល៥៦ឆ្នាំ របស់គ្រួសារលោកប្រធានាធិបតីហ្គាបុង អាលី បុងហ្គោ (Ali Bongo)។ក្រុមមន្ត្រីកងទ័ពបានដណ្តើមអំណាចកាលពីថ្ងៃទី៣០ ខែសីហា ដោយលុបចោលលទ្ធផលបោះឆ្នោត ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកាសថាលោកប្រធានាធិបតី អាលី បុងហ្គោ បានឈ្នះឆ្នោត ដោយពួកគេនិយាយថា លទ្ធផលនោះមិនគួរឱ្យទុកចិត្តទេ។ លោក បុងហ្គោ ដែលកាន់អំណាចតាំងពីឆ្នាំ២០០៩មក បានស្នងតំណែងពីឪពុករបស់ខ្លួនឈ្មោះ អូម៉ា បុងហ្គោ (Omar Bongo) ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេល៤២ឆ្នាំ។រដ្ឋប្រហារនេះ ត្រូវបានស្វាគមន៍ជាមួយនឹងទិដ្ឋភាពនៃភាពសប្បាយរីករាយនៅក្នុងរដ្ឋធានី Libreville ហើយនៅថ្ងៃទី៤ ខែកញ្ញា ឧត្តមសេនីយ Brice Oligui Nguema (ប៊្រីស អូលីហ្គី ង្វែម៉ា) ត្រូវបានស្បថចូលកាន់តំណែងដោយចៅក្រម ជាប្រធានាធិបតីបណ្តោះអាសន្ន ដោយសន្យាថានឹងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ប៉ុន្តែមិនបានកំណត់ពេលវេលាសម្រាប់រៀបចំការបោះឆ្នោតនេះនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា
10/20/2026 08:10 PM
គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត
10/20/2026 08:10 PM
កម្ពុជាស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង កើនទំនុកចិត្តឡើងវិញ
10/20/2026 08:10 PM
UNHCR៖ មនុស្ស​ជាង ២៥០.០០០នាក់ បានភៀសខ្លួននៅយេម៉ែន តាំងពីខែសីហា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង​ក្លា​
10/20/2026 07:10 PM
លោក Rubio៖ អាមេរិកនឹងពិភាក្សាលើការចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡាជាមួយក្រុមហ៊ុនឥណ្ឌា Reliance
10/20/2026 07:10 PM
នគរបាល​រុះរើជំរំតវ៉ា ពាក់ព័ន្ធបញ្ហាផ្ទះសម្បែង នៅព័រទុយហ្គាល់ ដោយចាប់ខ្លួន​មនុស្ស​ជាង ៥០នាក់ ​
10/20/2026 07:10 PM
ភ្លើងឆេះព្រៃឥណ្ឌូនេស៊ី បង្កឲ្យមានបាតុកម្មដែលក្រុមសកម្មជនទាមទារឲ្យមានវិធានការដោះស្រាយផ្សែងអ័ព្ទ
10/20/2026 07:10 PM
មនុស្សជាង​ ១០នាក់ស្លាប់ក្នុងគ្រោះ​ថ្នាក់ចរាចរណ៍​​រថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញ នៅអេហ្ស៊ីប
10/20/2026 07:10 PM
វិមានក្រឹមឡាំងសង្ឃឹមថា ជំនួបលោក Putin-Witkoff អាចនឹងរៀបចំឡើង ដើម្បីពិភាក្សាពីសង្រ្គាមអ៊ុយក្រែន
10/20/2026 06:10 PM
ក្រុមកុបករចូលលួចក្នុងហាងលក់គ្រឿងអលង្ការនៅទីក្រុង Lyon អំឡុងបាតុកម្មនៅបារាំង
10/20/2026 06:10 PM