ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

ព្យុះទីហ្វុង Haikui បានធ្វើឲ្យជន់លិចប្រទេសចិនភាគខាងត្បូង

2023/09/07 08:11:07 pm        145
សំណល់នៃព្យុះទីហ្វុង Haikui បានធ្វើឲ្យជន់លិចប្រទេសចិន សម្រាប់ថ្ងៃទី៣ ចាប់តាំងពីបានបោកបក់មកដល់ដីគោក ខណៈពពកមានសំណើមនាំមកនូវទឹកភ្លៀងមកកាន់ភាគខាងត្បូងប្រទេស ទោះបីជាមានការធ្វើឲ្យចុះខ្សោយខ្យល់ស៊ីក្លូនក៏ដោយ។ខណៈការព្យាករណ៍នៅបន្តព្រមានពីភ្លៀងធ្លាក់នៅក្នុងខេត្ត Fujian និងពពកព្យុះដែលកំពុងរំកិលឆ្ពោះទៅកាន់ខេត្ត Guangdong ជាខេត្តសំបូរធនធានបំផុតរបស់ប្រទេស ជាកន្លែងដែលទីក្រុង Tangxi បានរាយការណ៍ពីភ្លៀងធ្លាក់ខ្លាំង និងទន្លេពេញហៀរ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ភូមិរាប់សិបកន្លែង បានរងផលប៉ះពាល់ដោយមានទឹកលិចខ្លាំង។ មនុស្សជាង៣៥០នាក់ រួមមានមនុស្សចាស់ ស្ត្រីនិងកុមារ បានជម្លៀសខ្លួនចេញពីតំបន់ទំនាប។រដ្ឋបាលឧត្តុនិយមប្រទេសចិន បាននិយាយថាតំបន់ជាច្រើន នៅក្នុងខេត្ត Guangdong ភាគកណ្តាល និងភាគខាងកើត ព្រមទាំងផ្នែកនៅភាគខាងត្បូងនៃខេត្តJiangxi តំបន់ភាគខាងត្បូងក្នុងខេត្តHunan តំបន់ភាគឦសានតំបន់Guangxi និងតំបន់ភាគកណ្តាលកោះHainan ត្រូវបានគេរំពឹងថា នឹងឃើញព្យុះភ្លៀងខ្លាំង។

យោធាហ្គាបុង ផ្តល់សេរីភាពធ្វើដំណើរដល់ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញ ដោយសំអាងដល់ការព្រួយបារម្ភសុខភាព

2023/09/07 08:03:16 pm        111
មេដឹកនាំយោធាបាននិយាយកាលពីថ្ងៃពុធថាប្រធានាធិបតីដែលត្រូវបានបណ្តេញចេញរបស់ប្រទេសហ្គាបុង លោក Ali Bongo មានសេរីភាពក្នុងការធ្វើដំណើរ និងបានបន្តការព្យាបាលផ្នែកវេជ្ជសាស្ត្រនៅក្រៅប្រទេស។ លោក Bongo ត្រូវបានឃុំខ្លួនក្នុងផ្ទះរបស់លោក ចាប់តាំងពីលោកត្រូវបានផ្តួលរំលំ ដោយក្រុមអង្គរក្សប្រធានាធិបតី កាលពីថ្ងៃទី៣០ ខែសីហា ដោយបានបញ្ចប់ការគ្រប់គ្រងអំណាចរយៈពេល៥៦ឆ្នាំរបស់គ្រួសារលោក នៅប្រទេសអាហ្វ្រិកកណ្តាលដែលផលិតប្រេងមួយនេះ។មេដឹកនាំរដ្ឋប្រហា លោកឧត្តមសេនីយ៍ Brice Oligui Nguema បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីបណ្តោះអាសន្ន និងត្រូវបានសាទរដោយក្រុមអ្នកគាំទ្រដ៏សប្បាយរីករាយកាលពីថ្ងៃចន្ទ នៅក្នុងពិធីផ្សាយតាមទូរទស្សន៍ ដែលត្រូវបានរៀបចំដើម្បីបោះឆ្នោតឲ្យយោធាជាអ្នករំដោះសង្គមដែលត្រូវបានគាបសង្កត់។ រដ្ឋប្រហានៅប្រទេសហ្គាបុង គឺជាលើកទី៨ នៅប្រទេសអាហ្វ្រិកកណ្តាល និងខាងលិច ដែលបានបង្កើនការព្រួយបារម្ភអំពីការរាលដាលពីការដណ្តើមអំណាចដោយយោធា នៅទូទាំងតំបន់ ដែលបានលុបចោលភាពរីកចម្រើនលទ្ធិប្រជាធិបតេយ្យបង្កើតឡើងក្នុងរយៈ២ទសវត្សរ៍មកនេះ។

ព្យុះស៊ីក្លូន បោកបក់លើប្រទេសប្រេស៊ីល ខណៈអ្នកស្លាប់កើនឡើងដល់៣៦នាក់

2023/09/07 07:58:25 pm        81
វីដេអូដោយយានដ្រូន កាលពីថ្ងៃពុធ បានថតពីទំហំនៃការបំផ្លិចបំផ្លាញ បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិក បានបោកបក់មកលើផ្នែកមួយចំនួននៅប្រទេសប្រទេសប្រេស៊ីល ភាគខាងត្បូង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣៦នាក់ស្លាប់ បន្ទាប់ពីវាយបក់នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។នៅក្នុងរដ្ឋ Rio Grande do Sul ក្រុមអ្នកសង្គ្រោះគាស់កាយតាមកម្ទេចកម្ទី នៅក្នុងទីក្រុង Mucum ដើម្បីរកសាកសពបន្ថែមទៀត។ រដ្ឋនេះកំពុងស្ថិតក្នុងការព្រមានសម្រាប់ទឹកជំនន់បន្ថែមទៀត ក្នុងការបំផ្លាញដោយព្យុះស៊ីក្លូន។ ទឹកជំនន់នៅរដ្ឋ Rio Grande do Sul គឺជាគ្រោះមហន្តរាយធម្មជាតិថ្មីចុងក្រោយនៅក្នុងប្រទេសប្រេស៊ីល។ មនុស្សជាង៥០នាក់ បានស្លាប់នៅក្នុងរដ្ឋ Sao Paulo នៅឆ្នាំនេះបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានបំណាក់ដី និងទឹកជំនន់។

ចក្រភពអង់គ្លេស គ្រោងនឹងប្រកាសក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី ជាអង្គការភេរវកម្ម

2023/09/07 07:31:21 pm        143
រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃពុធ (៦ កញ្ញា) ថា ប្រទេសអង់គ្លេស គ្រោងនឹងប្រកាសក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ជាអង្គការភេរវកម្ម ដោយកំណត់ភាពខុសច្បាប់ក្នុងការចូលជាសមាជិក ឬគាំទ្រក្រុមមួយនេះ។ ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីព្រាងច្បាប់ ដែលនឹងត្រូវដាក់នៅក្នុងសភា នឹងអនុញ្ញាតឱ្យទ្រព្យសម្បត្តិរបស់ក្រុម Wagner ត្រូវបានចាត់ថ្នាក់ជាទ្រព្យសម្បត្តិភេរវករ និងរឹបអូស។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Suella Braverman បានពណ៌នាក្រុមទាហានស៊ីឈ្នួល Wagner ថាជាក្រុមដែលប្រើប្រាស់ «ហិង្សា និងការបំផ្លិចបំផ្លាញ»។ លោកស្រីបាននិយាយថា ក្រុមនេះបានដើរតួជា «ឧបករណ៍យោធារបស់ប្រធានាធិតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្រៅប្រទេស»។ នៅទូទាំងប្រទេសអ៊ុយក្រែន មជ្ឈិមបូព៌ា និងអាហ្រ្វិក ក្រុម Wagner បានជាប់ពាក់ព័ន្ធក្នុងការលួច ធ្វើទារុណកម្ម និង «ឃាតកម្មដ៏ព្រៃផ្សៃ» ដោយបានហៅសកម្មភាពទាំងនោះថាជាការគំរាមកំហែងដល់សន្តិសុខពិភពលោក។សេចក្តីសម្រេចនេះ ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១៣ ខែកញ្ញា ខាងមុខនេះ បន្ទាប់មកវានឹងក្លាយជាបទឧក្រិដ្ឋ ក្នុងការជាប់ពាក់ព័ន្ធឬគាំទ្រ ការរៀបចំឬធ្វើការប្រជុំ និងការយកស្លាកសញ្ញារបស់ក្រុមទាហានស៊ីឈ្នួលមួយនេះដាក់នៅទីសាធារណៈ ដោយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៤ ឆ្នាំផងដែរ៕

អ្នកវិទ្យាសាស្ត្រ៖ រដូវក្តៅឆ្នាំ២០២៣នេះ គឺក្តៅបំផុតក្នុងកំណត់ត្រាអឺរ៉ុប

2023/09/07 05:49:07 pm        120
រដូវក្តៅឆ្នាំ២០២៣នេះ គឺជារដូវមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារសេវាបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (៦ កញ្ញា)។ រយៈពេលបីខែចាប់ពីខែមិថុនាដល់ខែសីហា សីតុណ្ហភាពបានកើនឡើងលើសពីកំណត់ត្រាមុនដោយគម្លាតដ៏ឆ្ងាយ ជាមួយនឹងសីតុណ្ហភាពជាមធ្យម១៦,៨អង្សាសេ ដែលលើសពីកម្រិតសីតុណ្ហភាពមធ្យមចំនួន០,៦៦អង្សាសេ។សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា ខែសីហា ក៏ជាខែក្តៅបំផុតនៅលើកំណត់ត្រាពិភពលោកផងដែរ ដែលនេះជាខែទី៣ជាប់ៗគ្នា ក្នុងការបង្កើតកំណត់ត្រាសីតុណ្ហភាពខ្ពស់បែបនេះ បន្ទាប់ពីខែមិថុនា និងខែកក្កដា ដែលជាខែក្តៅបំផុតមិនធ្លាប់មាន។ ខែកក្កដា ឆ្នាំ២០២៣នេះ នៅតែជាខែក្តៅបំផុតដែលមិនធ្លាប់មាន ខណៈដែលកំណត់ត្រាខែសីហា ធ្វើឱ្យរដូវក្តៅនៃអឌ្ឍគោលខាងជើងមួយនេះ ក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៤០មក។នៅក្នុងទ្វីបអឺរ៉ុប ខែសីហា មានភ្លៀងធ្លាក់ខ្លាំងជាងធម្មតាកាលពីខែមុននោះ លើផ្នែកធំៗនៃអឺរ៉ុបកណ្តាល និងអនុតំបន់អឺរ៉ុបខាងជើង ឬហៅថា តំបន់ស្កានឌី ដែលនាំឱ្យមានទឹកជំនន់ ខណៈដែលប្រទេសបារាំង ក្រិក អ៊ីតាលី និងព័រទុយហ្គាល់បានជួបគ្រោះរាំងស្ងួតដែលនាំឱ្យមានចំហេះព្រៃ។ ទីភ្នាក់ងារនោះបាននិយាយថា សីតុណ្ហភាពជាមធ្យមលើសពីនេះក៏បានកើតឡើងលើប្រទេសអូស្ត្រាលី បណ្តាប្រទេសនៅអាមេរិកខាងត្បូងមួយចំនួន និងជុំវិញទ្វីបអង់តាក់ទិកជាច្រើននៅក្នុងខែសីហាផងដែរ៕

ចៅក្រមក្នុងសំណុំរឿងបោះឆ្នោត របស់លោកTrump នៅរដ្ឋចចា មានមន្ទិលខ្លាំង ក្នុងការកាត់ទោសជនជាប់ចោទទាំងអស់រួមគ្នា

2023/09/07 05:43:43 pm        119
ចៅក្រមរដ្ឋចចា (Georgia) មួយរូបកាលពីថ្ងៃពុធ បាននិយាយថា លោកមានការសង្ស័យយ៉ាងខ្លាំងដែលថា លោក Donald Trump និងសហចុងចោទទាំង១៨ នាក់អាចចូលសវនាការជាមួយគ្នានៅខែដើមក្រោយ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌដ៏ធំមួយ ដោយចោទប្រកាន់ពួកគេពីបទសមគំនិតបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ ដែលបានបរាជ័យបរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ។ ចៅក្រមតុលាការកំពូលរបស់តំបន់ហ្វាល់តុន (Fulton) លោក ស្កុត ម៉ាក់ហ្វី (Scott McAfee) បានផ្តល់ពេលដល់ក្រុមរដ្ឋអាជ្ញារយៈពេល ១០ ថ្ងៃដើម្បីពន្យល់ពីរបៀបដែលពួកគេ អាចជម្រះក្ដីលើជនជាប់ចោទទាំងនេះរួមគ្នា អមដោយសំណួរផ្លូវច្បាប់សំខាន់ៗ និងកាលបរិច្ឆទនៃការកាត់ក្តីដ៏លឿន ដែលនឹងមកដល់នៅខែក្រោយសម្រាប់ចុងចោទដែលបានទាមទារ។ ការអត្ថាធិប្បាយដែលបានធ្វើឡើងក្នុងអំឡុងពេលសវនាការក្នុងទីក្រុងអាត្លង់តា បញ្ជាក់ពីបញ្ហាប្រឈមនៃដំណើរការកាត់ក្ដីរបស់បុគ្គលជាច្រើនឲ្យបានឆាប់នៅថ្ងៃទី ២៣ ខែតុលា ស្របពេលក្រុម រដ្ឋអាជ្ញានិយាយថាពួកគេមានបំណងធ្វើលើការជំទាស់របស់ចុងចោទមួយចំនួន។ កន្លងមក សវនាការ នេះ ធ្លាប់បានបង្កក្ដីបារម្ភសម្រាប់ក្រុមមេធាវីរបស់លោក Trump គឺ លោក ស៊ីដនី ផូវ៉េល ( Sidney Powell) និង លោក ខិនណេតចេស៊ីប្រូ (Kenneth Chesebro) ក្នុងការកាត់ផ្តាច់សំណុំរឿងរបស់ពួកគេដាច់ដោយឡែកពីគ្នា និងមានការកាត់ក្តីជាលក្ខណៈបុគ្គលម្នាក់ៗឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។លោក ស្កុតគ្រូបមែន(Scott Grubman) ដែលជាមេធាវីមួយរូបរបស់ លោក ចេស៊ីប្រូ បាននិយាយថា មិនអាចមានការកាត់ក្តីមនុស្ស ១៩នាក់រួមគ្នាបានទេ។ លោក Trump និងចុងចោទផ្សេងទៀតបានផ្ដល់ចម្លើយពីភាពគ្មានទោស៕

ជនស៊ីវិលយ៉ាងហោចណាស់៣២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់កងទ័ពស៊ូដង់

2023/09/07 03:54:41 pm        121
ស៊ូដង់៖ ក្រុមមេធាវីសង្គ្រោះបន្ទាន់នៃក្រុមសកម្មជនបាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល៣២នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួស នៅក្នុងការវាយប្រហារកាំភ្លើងធំដោយកងទ័ពស៊ូដង់ ដែលជាតួលេខស្លាប់ខ្ពស់បំផុតពីការប្រយុទ្ធគ្នាក្នុងមួយថ្ងៃ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែមេសាមក។ សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (៦កញ្ញា) បាននិយាយថា ការបាញ់ផ្លោងកាលពីថ្ងៃអង្គារ បានកើតឡើងនៅក្នុងសង្កាត់ Ombada នៅភាគខាងលិចទីក្រុង Omdurman ដោយជាសង្កាត់មួយដែលបានឃើញការវាយប្រហារដ៏មហន្តរាយជាច្រើន។ក្រុមសកម្មជនសិទ្ធិមនុស្ស និងអ្នកស្រុកបាននិយាយថា កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដែលកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងប្រទេស បានបាញ់មីស៊ីលចូលទៅក្នុងតំបន់ដែលមានប្រជាជន បណ្តាលឱ្យជនស៊ីវិលរាប់រយនាក់ស្លាប់បាត់បង់ជីវិតនៅក្នុងរដ្ឋធានី Khartoum និងទីក្រុងដទៃទៀត។ គូបដិបក្ខជម្លោះរបស់ស៊ូដង់ទាំងពីរនេះ ដែលបានបែកបាក់គ្នាជុំវិញផែនការដែលគាំទ្រដោយអន្តរជាតិ ក្នុងការរួមបញ្ចូលកងកម្លាំងរបស់ពួកគេអំឡុងការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ បានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារ ដែលបានសម្លាប់ជនស៊ីវិលផងដែរ៕

មនុស្ស១៧នាក់ ស្លាប់ក្នុងការវាយប្រហារតាមអាកាសពីរុស្ស៊ីលើផ្សារមួយនៅអ៊ុយក្រែនអំឡុងទស្សនកិច្ចរបស់លោកប៊្លីនខិន

2023/09/07 03:51:37 pm        195
អ៊ុយក្រែន៖​ មនុស្សយ៉ាងហោចណាស់១៧ រួមទាំងកុមារម្នាក់ផងដែរ បានស្លាប់ក្នុងការវាយប្រហារ ដែលបានកើតឡើងនៅលើទីផ្សារតាមដងផ្លូវដ៏មមាញឹកមួយទាំងកណ្ដាលថ្ងៃ ជាការវាយប្រហារដ៏កម្រ។ លោកប្រធានាធិបតីអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានថ្កោលទោសការវាយប្រហារដោយចេតនាលើ ផ្សារមួយកន្លែងក្នុងទីក្រុងសន្តិភាព កូស្ត្យានទីនីវកា (Kostyantynivka) របស់ប្រទេសអ៊ុយក្រែន ខណៈប្រមុខការទូតសហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីនខិន (Antony Blinken) កំពុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង គីវ (Kyiv)។   ទីក្រុង កូស្ត្យានទីនីវកា ដែលស្ថិតនៅក្នុងតំបន់ដូណេតស៍ (Donetsk)ភាគខាងកើតរបស់អ៊ុយក្រែន ស្ថិតនៅជិត សមរភូមិជួរមុខ។វីដេអូបង្ហោះនៅលើបណ្ដាញសង្គមបង្ហាញពីការផ្ទះអណ្ដាតភ្លើងពណ៌លឿងទុំ នៅចុងផ្លូវម្ខាង ជាទីដែលមនុស្សម្នាកំពុងទិញទំនិញ ។ ប្រទេសរុស្ស៊ី ពុំបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះនៅឡើយទេ។ លោក Volodymyr Zelensky ដែលបានស្ដីបន្ទោសទីក្រុងមូស្គូ នោះ បាននិយាយថា អ្នកស្លាប់ទាំងនោះសុទ្ធតែជាមនុស្សគ្មានកំហុស និងបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត ។ មនុស្សយ៉ាងហោចណាស់៣៣នាក់ ផ្សេងទៀត បានរងរបួស ។ ផ្សារមួយកន្លែងដែលមានឱសថស្ថាន និងហាងលក់ទំនិញ ត្រូវគេរាយការណ៍ថាត្រូវបានប៉ះពាល់ ដោយសារកម្ទេចភ្លើង ៕

ខ្យល់ព្យុះ និងទឹកជំនន់បានសម្លាប់មនុស្សរាប់សិបនាក់នៅក្រិក ទួរគី និងប៊ុលហ្គារី

2023/09/07 03:47:36 pm        147
ក្រិក៖ ខ្យល់ព្យុះបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសក្រិក ទួរគី និងប៊ុលហ្គារី ខណៈដែលរយៈពេលនៃកម្ដៅខ្លាំងបាននាំឲ្យមានព្យុះភ្លៀងយ៉ាងខ្លាំងនៅក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បាននិយាយកាលពីថ្ងៃពុធ (៦កញ្ញា) ថា យ៉ាងហោចណាស់មនុស្ស៧នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗ នៅភាគពាយ័ព្យនៃប្រទេសទួរគី។ការិយាល័យអភិបាលក្រុងនៃប្រទេសទួរគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងដ៏ធំបំផុតរបស់ប្រទេសទួរគី បានទទួលភ្លៀងធ្លាក់ស្មើនឹងអ្វីដែលប្រទេសនេះរំពឹងទុកពេញមួយខែកញ្ញា ក្នុងរយៈពេលប្រាំមួយម៉ោង។ រដ្ឋមន្ត្រីមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត និងបានសន្យាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារនៅតំបន់រងគ្រោះដោយទឹកជំនន់ផងដែរ។ទន្ទឹមនឹងនោះ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅឆ្នេរសមុទ្រខ្មៅរបស់ប្រទេសប៊ុលហ្គារី បានកើនឡើងដល់៤នាក់ ខណៈដែលអ្នកទេសចរណ៍ជាច្រើនពាន់នាក់បានរងផលប៉ះពាល់។ ជាមួយគ្នានោះដែរ កងកម្លាំងពន្លត់អគ្គិភ័យបាននិយាយថា យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ និងមនុស្ស៤នាក់ទៀតកំពុងបាត់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្ទះ និងអាជីវកម្ម ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅភាគកណ្តាលប្រទេសក្រិកផងដែរ៕

ការហាមប្រាមរបស់អ៊ីស្រាអែលលើកិច្ចព្រមព្រៀងការនាំចេញនៃតំបន់កាហ្សា ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅតំបន់នេះ

2023/09/06 07:53:22 pm        122
ប៉ាឡេស្ទីន៖ កាលពីថ្ងៃអង្គារ (៥ កញ្ញា) ប្រជាជនប៉ាឡេស្ទីន បានទាមទារឱ្យអ៊ីស្រាអែលលុបចោលបម្រាមលើការនាំចេញពីតំបន់កាហ្សា ដែលបានដាក់ ជុំវិញអ្វីដែលអ៊ីស្រាអែលហៅថា ការប៉ុនប៉ងរត់ពន្ធគ្រឿងផ្ទុះ ដោយនិយាយថា វានឹងប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់ និងបំផ្លាញជីវភាពរស់នៅមិនច្បាស់លាស់នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ (៤ កញ្ញា) ថា ខ្លួនកំពុងបញ្ឈប់ជាបណ្តោះអាសន្ននូវទំនិញពាណិជ្ជកម្មមិនឲ្យចេញពីតំបន់កាហ្សា បន្ទាប់ពីអ្នកត្រួតពិនិត្យបានរកឃើញ «គ្រឿងផ្ទុះគុណភាពខ្ពស់» ជាច្រើនគីឡូក្រាមនៅក្នុងការដឹកជញ្ជូនមួយ ដែលលាក់នៅក្នុងស្រទាប់សម្លៀកបំពាក់។ជនជាតិប៉ាឡេស្ទីនប្រហែល២លាននាក់ រស់នៅក្នុងតំបន់កាហ្សាស្ទ្រីបតូចចង្អៀត ដែលភាគច្រើននៃពួកគេជាកូនចៅរបស់ជនភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីតំបន់ ដែលពេលនេះជាប្រទេសអ៊ីស្រាអែល បន្ទាប់ពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨មក។ ការនាំចេញរបស់តំបន់កាហ្សា ត្រូវបានប៉ាន់ប្រមាណថាមានចំនួន១៣៤លានដុល្លារក្នុងមួយឆ្នាំ ដោយនាំចេញភាគច្រើនទៅកាន់ប្រទេសអ៊ីស្រាអែល និងតំបន់វេស ប៊ែង នេះបើតាមក្រសួងសេដ្ឋកិច្ចរបស់តំបន់កាហ្សា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិព្រះវិហារ បានសែនព្រេនចុះអនុវត្ដ គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២
10/21/2026 09:10 AM
នាយករដ្ឋមន្ត្រីបារាំងសន្យាដាក់ពង្រាយនគរបាលក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការតវ៉ាថ្មីៗ
10/21/2026 09:10 AM
មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ចុះល្បាត និងបង្ក្រាបបទល្មើសបានចំនួន៥០ករណី នៅក្នុងភូមិសាស្ត្រ ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ រយៈពេល២ខែចុងក្រោយនេះ
10/21/2026 09:10 AM
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ីទស្សនាសារមន្ទីរទួលស្លែង
10/21/2026 09:10 AM
ការប្រើប្រាស់អាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ
10/21/2026 09:10 AM
លោក Zelenskyy អំពាវនាវឱ្យមានជំនួបត្រីភាគីជាមួយលោក Putin-Trump ក្រោយជួបគណៈប្រតិភូអាមេរិកនៅទីក្រុង Oslo
10/21/2026 08:10 AM
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា
10/20/2026 08:10 PM
គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត
10/20/2026 08:10 PM
កម្ពុជាស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង កើនទំនុកចិត្តឡើងវិញ
10/20/2026 08:10 PM
UNHCR៖ មនុស្ស​ជាង ២៥០.០០០នាក់ បានភៀសខ្លួននៅយេម៉ែន តាំងពីខែសីហា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង​ក្លា​
10/20/2026 07:10 PM