គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

ព្យុះ Franklin វាយបក់មកលើសាធារណរដ្ឋដូមីនិក ដោយមានទឹកកម្ពស់ត្រឹមចង្កេះ

2023/08/24 06:29:36 pm        126
ដូមីនិក៖ ព្យុះត្រូពិក Franklin បានវាយបក់បោកមកលើសាធារណៈរដ្ឋដូមីនិក កាលពីថ្ងៃពុធ បណ្តាលឲ្យតាមដងផ្លូវនានាមានទឹកជន់លិចខ្លាំង។នៅក្នុងទីក្រុង Santo Domingo ( សាំង ដូម៉ាំង) ទឹកកើនឡើងខ្ពស់ និងមានរលកខ្លាំងបោកបក់មកច្រាំង ខណៈពលរដ្ឋក្នុងតំបន់ ដើរកាត់ទឹកតាមដងផ្លូវដែលបានជន់លិច។មជ្ឈមណ្ឌលព្យុះកំណាចជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ព្យុះដែលបាននាំមកខ្ល់បក់ក្នុងល្បឿន ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង បានបក់ឆ្លងកាត់ឆ្នេរភាគខាងត្បូង កោះ Hispaniola កាលពីយប់ថ្អៃអង្គារនិងមានភ្លៀងធ្លាក់កម្រិត១០អ៊ិញ ឬ២៥សង់ទីម៉ែត្ររហូតដល់ថ្ងៃពុធ និងមានកម្រិត១៥អ៊ិញ នៅកន្លែងដាច់ស្រយ៉ាលមួយចំនួន ដែលការជន់លិចកំពុងបង្កការគំរាមកំហែងដល់អាយុជីវិត។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ របស់សាធារណៈរដ្ឋដូមិនិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា មនុស្ស៣១២នាក់ ត្រូវបានជម្លៀសទៅកាន់ទីជម្រក ហើយខេត្តចំនួន២៥ កំពុងស្ថិតក្រោមការប្រកាសអាសន្នព័ត៌ក្រហម និងខេត្តចំនួន៧ទៀតក្រោមការប្រកាសអាសន្នព័ណ៌លឿង៕

លោក Biden មិនភ្ញាក់ផ្អើលចំពោះរបាយការណ៍ស្តីពីការស្លាប់របស់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលលោក Prigozhin ឡើយ

2023/08/24 06:23:12 pm        133
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃពុធបាននិយាយថា លោកពុំមានការភ្ញាក់ផ្អើលពីរបាយការណ៍ដែលថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះនោះទេ ដោយលោកនិយាយថាមិនមានរឿងកើតឡើងច្រើននោះទេនៅក្នុងប្រទេសនេះ ដែលថាប្រធានាធិបតីលោក Vladimir Putin មិនស្ថិតនៅពីក្រោយនោះ។ អ្នកវិភាគបាននិយាយថា ឧបទ្ទវហេតុ អាចជាវិធីមួយសម្រាប់លោក Putin ដើម្បីព្រមានអ្នកដ៏ទៃទៀតដែលអាចក្បត់លោក ឬដើម្បីបង្ហាញការគាំទ្ររបស់លោកចំពោះយោធារុស្ស៊ី ដែលលោក Prigozhin ធ្វើឲ្យអន្តរាយដោយការប៉ះបោប្រដាប់អាវុធមិនបានសម្រេច កាលពីខែមិថុនា។យោងតាមអាជ្ញាធររុស្ស៊ីបានឲ្យដឹងថា លោក Prigozhin ត្រូវបានចុះឈ្មោះជាអ្នកដំណើរម្នាក់នៅលើយន្តហោះឯកជនមួយគ្រឿង ដែលបានធ្លាក់ កាលពីល្ងាចថ្ងៃពុធ នៅភាគខាងជើងទីក្រុងមូស្គូ ដោយគ្មានអ្នកនៅរស់រានមានជីវិតឡើយ។ សារព័ត៌មានរ៉យទ័រ ពុំអាចអះអាងពីលោក Prigozhin ស្ថិតនៅលើយន្តហោះនោះទេ ទោះបីជាបណ្តាញតេឡេក្រាមភ្ញាប់ជាមួយក្រុមហ៊ុន Wagner បានប្រកាសថា លោកបានស្លាប់ក៏ដោយ។ សេតវិមាននិយាយថា លោក Biden បានថ្លែងសង្ខេបអំពីការធ្លាក់យន្តហោះនេះ និងបាននិយាយទៅកាន់អ្នកសារព័ត៌មានថាលោកមិនបានដឹងពីការពិតនូវអ្វីដែលបានកើតឡើងឡើយ។ លោក Biden និយាយថា ប៉ុន្តែខ្ញុំមិនភ្ញាក់ផ្អើលនោះទេ។ លោក Prigozhin អាយុ៦២ឆ្នំា ដែលបានដឹកនាំការប៉ះបោ ប្រឆាំងមន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ី កាលពីថ្ងៃទី២៣ និង២៤ខែមិថុនា ដែលលោក Putin និយាយថា អាចបណ្តាលឲ្យរុស្ស៊ីធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល។ លោក Biden និងនាយក CIA លោក Williams Burns បាននិយាយដាច់ដោយឡែកកាលពីខែមុនអំពីគ្រោះថ្នាក់ខ្លាំងចំពោះលោក Prigozhin បន្ទាប់ពីសកម្មភាពរបស់លោក ទោះបីបញ្ហាមួយចំនួនជាការនិយាយចំអកក៏ដោយ៕

ប្រទេសប៉ូឡូញនឹងធ្វើកំណែទម្រង់ទីបញ្ជាការយោធាឡើងវិញដើម្បីប្រឈមនឹងការគំរាមកំហែងចម្រុះ

2023/08/24 05:33:10 pm        188
ប៉ូឡូញ៖ មន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយថា ផែនការរបស់ប្រទេសប៉ូឡូញក្នុងការកែប្រែរចនាសម្ព័ន្ធទីបញ្ជាការយោធារបស់ខ្លួន គួរតែជួយសមាជិកណាតូដោះស្រាយផែនការការពារក្នុងតំបន់ថ្មីរបស់សម្ព័ន្ធភាព និងការគំរាមកំហែងបែបកូនកាត់ជាច្រើនរួមទាំងមកពីប្រទេសបេឡារុសជិតខាងផងដែរ។លោកប្រធានាធិបតី អានហ្សេ ឌូដា (Andrzej Duda) បានប្រកាសពីផែនការបង្កើតទីបញ្ជាការកងកម្លាំងប្រដាប់អាវុធរួមនៅថ្ងៃទី១៤ ខែសីហា មួយថ្ងៃមុនពេលប្រទេសប៉ូឡូញបង្ហាញកម្លាំងយោធាដែលកំពុងកើនឡើងរបស់ខ្លួនជាមួយនឹងក្បួនដង្ហែដ៏ធំមួយ ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ។ប្រមុខការិយាល័យសន្តិសុខជាតិរបស់ប្រទេសប៉ូឡូញ បានប្រាប់សារព័ត៌មានរ៉យទ័រថា ការនាំយកថ្នាក់ដឹកនាំនៃសាខាផ្សេងៗនៃកងកម្លាំងប្រដាប់អាវុធរួមគ្នានឹងធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការសម្របសម្រួលជាមួយកងទ័ពណាតូផ្សេងទៀត នៅតាមព្រំដែនភាគខាងកើតរបស់សម្ព័ន្ធភាពនេះ។លោក ចេសេក ស៊ីវីរ៉ា (Jacek Siewiera) បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖«ក្នុងនាមជាអ្នកកាន់កាប់ព្រំដែនខាងកើត យើងនឹងអាចបញ្ចូលកងទ័ព(ណាតូ)ផ្តល់ឲ្យពួកគេនូវការគាំទ្រជាមួយនឹងរចនាសម្ព័ន្ធទីបញ្ជាដែលបានរៀបចំយ៉ាងត្រឹមត្រូវ»៕

[BREAKING NEWS] មនុស្សយ៉ាងហោចណាស់៩នាក់ ត្រូវបានបាញ់សម្លាប់នៅក្លិបកម្សាន្តមួយកន្លែង ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

2023/08/24 05:23:37 pm        144
អាមេរិក៖ ក្រុមមន្ត្រីនគរបាលបានប្រាប់សារព័ត៌មាន Eyewitness News ថា មនុស្សយ៉ាងហោចណាស់៩នាក់ ឬ ច្រើនជាងនេះ ត្រូវបានបាញ់សម្លាប់នៅក្លិបកម្សាន្តមួយកន្លែងក្នុងតំបន់ Orange County រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ហើយជនសង្ស័យបានត្រូវរបួស ឬអាចស្លាប់នៅកន្លែងកើតហេតុ។ វត្តមាននៃកងកម្លាំងអនុវត្តច្បាប់ដ៏ធំមួយក្រុម កំពុងប្រតិបត្តិការឆ្លើយតបនៅទីតាំងកើតហេតុគឺក្លិបកម្សាន្ត Cook's Corner ដែលជារបារសម្រាប់អ្នកជិះម៉ូតូដ៏ល្បីមួយ នៅលើផ្លូវ Santiago Canyon ក្នុងតំបន់ Trabuco Canyon។ហេតុការណ៍នេះត្រូវបានគេរាយការណ៍កាលពីវេលាម៉ោង៧និង៣០នាទីយប់ នេះបើតាមនាយកដ្ឋានតម្រួតតំបន់ Orange County។ ជនសង្ស័យត្រូវបានគេរៀបរាប់ថានៅកន្លែងកើតហេតុ ប៉ុន្តែគេមិនច្បាស់ថា តើបុគ្គលនោះនៅមានជីវិតឬយ៉ាងណានោះ៕

ប្រទេសឥណ្ឌាបង្កើតប្រវត្តិសាស្ត្រខណៈយានអវកាសចន្ទ្រាយាន -៣ (Chandrayaan-3) ចុះចតនៅលើភពព្រះចន្ទ

2023/08/24 05:09:17 pm        132
ឥណ្ឌា៖ ប្រទេសឥណ្ឌា បានបង្កើតប្រវត្តិសាស្ត្រ ខណៈបេសកកម្មទៅកាន់ភពព្រះចន្ទរបស់ខ្លួន ក្លាយបេសកកម្មលើកដំបូងដែលបានចុះចតនៅក្នុងតំបន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ។តាមរយៈដំណើរវិវឌ្ឍន៍នេះ ឥណ្ឌាចូលរួមជាមួយក្លឹបពិសេសនៃប្រទេសមួយចំនួន ដើម្បីសម្រេចបាននូវការចុះចតសម្ពាធស្រាលនៅលើភពព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក អតីតសហភាពសូវៀត និងចិន។យានអវកាសចន្ទ្រាយាន-៣ (Chandrayaan-3)របស់ឥណ្ឌា ក្លាយជាបេសកកម្មអវកាសដំបូងគេដែលចុះចតនៅជិតប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលត្រូវបានគេជឿថាមានប្រភពទឹកកក។  យានអវកាសរបស់ឥណ្ឌា បានចុះចតនៅលើភពព្រះចន្ទ កាលពីថ្ងៃទី២៣សីហា ក្នុងបេសកកម្មមួយដែលត្រូវគេមើលឃើញថា ជារឿងដ៏អស្ចារ្យក្នុងការស្រាវជ្រាវនៅលើភពព្រះចន្ទ និងជំហររបស់ឥណ្ឌា ក្នុងនាមជាប្រទេសមហាអំណាចផ្នែកអវកាស ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីយានចុះចតស្រដៀងគ្នានេះរបស់រុស្ស៊ី បានធ្លាក់នៅលើភពព្រះចន្ទ៕

មេដឹកនាំទាហានស៊ីឈ្នួលវ៉េកណា របស់រុស្ស៊ី បានស្លាប់ ក្រោយធ្លាក់យន្តហោះ ដោយគ្មានអ្នកនៅរស់រានជីវិតឡើយពេលហោះហើរចេញពីទីក្រុងម៉ូស្គូ

2023/08/24 03:19:02 pm        212
រុស្ស៊ី៖យន្តហោះឯកជនដែលជាកម្មសិទ្ធិរបស់ក្រុមទាហានស៊ីឈ្នួលវ៉េកណា (Wagner) បានធ្លាក់ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង សេន ភីធ័រស្បើក(St. Petersburg) ពីទីក្រុងម៉ូស្គូ ដោយក្រុមមន្ត្រីបាននិយាយថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី លោក យ៉េវហ្គេនី ប្រ៊ីកូស៊ីន (Yevgeny Prigozhin) គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់នៅក្នុងបញ្ជីអ្នកដំណើរលើយន្តហោះនោះ។សេវាសារព័ត៌មានរបស់ក្រសួងសង្គ្រោះបន្ទាន់បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៣ ខែសីហា ថា យន្តហោះឯកជន អ៊ីមប្រេអ័រ ឡេកាស៊ី (Embraer Legacy) បានធ្លាក់នៅខាងក្រៅតំបន់ ដែលមានប្រជាជនរស់នៅក្នុងភូមិគូហ្សិនគីកូ (Kuzhenkino) ក្នុងតំបន់ ធីវ៉ើ(Tver)។ មនុស្ស ១០ នាក់រួមទាំងសមាជិកអាកាសយានិក៣ នាក់នៅលើយន្តហោះ។ យោងតាមរបាយការណ៍បឋម មនុស្សទាំងអស់នៅលើយន្តហោះត្រូវបានស្លាប់។  ទីភ្នាក់ងារសហព័ន្ធសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសរុស្ស៊ី រ៉ូសាវីយ៉ាតស៊ីយ៉ា (Rosaviatsiya) បានបន្ថែមថា យោងតាមបញ្ជីអ្នកដំណើរ ឈ្មោះ និងនាមត្រកូលរបស់លោក យ៉េវហ្គេនី ប្រ៊ីកូស៊ីន ត្រូវបានរាប់បញ្ចូល ។បណ្ដាញសង្គមតេឡេក្រាម ឈ្មោះថា Grey Zone បានបង្ហោះ ថា លោក ប្រ៊ីកូស៊ីន បានស្លាប់ ហើយដោយសារទង្វើររបស់ក្រុមក្បត់រុស្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបសក្រុមទាហានស៊ីឈ្នួលវ៉េកណា និយាយថា យន្តហោះឯកជនរបស់ខ្លួន ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ គួររម្លឹកថា មេដឹកនាំទាហានស៊ីឈ្នួលរូបនេះ បានដឹកនាំការបះបោរប្រឆាំងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីកាលពីខែមិថុនា។ការធ្លាក់យន្តហោះកាលពីថ្ងៃពុធ នៅក្នុងតំបន់ធីវ៉ើ ភាគខាងជើងរដ្ឋធានីម៉ូស្គូ បានកើតឡើងចំថ្ងៃដែលឧត្ដសេរនីយ៍ជាន់ខ្ពស់រុស្ស៊ី លោក ហ្សឺហ្គេស៊ូរ៉ូវីគីន (Sergei Surovikin) ត្រូវគេរាយការណ៍ថាបានដកចេញពីតំណែងជាប្រមុខកងទ័ពអាកាស៕

សមត្ថកិច្ចសម្រេចបិទឃ្លាំងមួយកន្លែងលួចផលិតប្រេងម៉ាស៊ីនក្លែងក្លាយម៉ាក់TOTAL និង TRA CHANG

2023/08/23 10:40:32 pm        48
ភ្នំពេញ ៖ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣នេះ បានសម្រេចបិទឃ្លាំងមួយកន្លែងស្ថិតនៅភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីរកឃើញថាឃ្លាំងមួយនេះបានលួយវេចខ្ចប់ និងផលិតប្រេងម៉ាស៊ីនក្លែង ក្លាយម៉ាក TOTAL និង TRA CHANG។យោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលប្រាប់ដល់អ្នកសារព័ត៌មាន បន្ទាប់ពីបានចុះប្រតិបត្តិការផ្ទាល់នោះបានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិ បញ្ញាក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងគ្មានលេខផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ ។របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមប្រិ៍ ស្ទ័គឃ័រ រូមនឹងឧបករណ៍សម្រាប់ច្រក ចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណ ជាង ១២តោន ។បន្ទាប់ពីធ្វើការត្រួតពិនិត្យ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ច ធ្វើការដកហូតសម្ភារទាំងអស់ខាងលើ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារនៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត ។ ដោយចំពោះម្ចាស់ទីតាំង ២នាក់ស្រីម្នាក់ ប្រុសម្នាក់ត្រូវបាននាំទៅបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។សូមបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីធ្វើការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេល២ខែមកហើយ ក្រោយមានតាមពាក្យបណ្តឹងរបស់ក្រុម Tilleke & Gibbins (Cambodia) Ltd. ដែលជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុន TotalEnergies៕ អត្ថបទ ៖ បាន ចក់

ជនអន្តោប្រវេសន៍បាក់ទឹកចិត្តរាប់ម៉ឺននាក់ បានជាប់ខ្លួនងក្នុងប្រទេសនីហ្សេ ដោយសារការបិទព្រំដែនក្រោយរដ្ឋប្រហារ

2023/08/23 09:39:32 pm        191
បន្ទាប់ពីឆ្លងកាត់វាលខ្សាច់រយៈពេល៣ខែ ហើយបានមើលឃើញជនអន្តោប្រវេសន៍ផ្សេងទៀតស្លាប់នៅសមុទ្រក្នុងការប៉ុនប៉ងបរាជ័យរបស់ខ្លួន ដើម្បីទៅដល់អឺរ៉ុប  បុរស សាចន យ៉ាមបាស៊ុ (Sahr John Yambasu) បានបោះបង់ការឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ហើយសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ។បុរសអាយុ២៩ឆ្នាំរូបនេះ មកពីប្រទេសសៀរ៉ាឡេអូន បានទៅដល់ប្រទេសនីហ្សេ ក្នុងខែមិថុនា ក្នុងការធ្វើដំណើរត្រឡប់មកវិញរបស់គាត់ ប៉ុន្តែមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា គាត់ត្រូវរង់ចាំនៅមជ្ឈមណ្ឌលជនអន្តោប្រវេសន៍ដែលមានមនុស្សច្រើនណែនតាន់តាប់ មុនពេលគាត់អាចត្រូវបានធ្វើមាតុភូមិនិវត្តន៍។នៅពេលនោះ ទាហានបះបោរបានផ្តួលរំលំប្រធានាធិបតីនីហ្សេរីយ៉ាប៉ុន្មានសប្តាហ៍ក្រោយមក ដោយនាំមកនូវភាពតានតឹងក្នុងតំបន់ និងការបិទព្រំដែន ហើយបុរសយ៉ាមបាស៊ុ ក៏ត្រូវជាប់នៅទីនោះ៕

ក្រុមហ៊ុនអាកាសចរណ៍ Air Koryo នឹងហោះហើរ រវាងទីក្រុងព្យុងយ៉ាង និងប៉េកាំង ៣ដងក្នុង១សប្តាហ៍

2023/08/23 09:36:07 pm        180
កូរ៉េខាងជើង៖ បើយោងតាមការឆ្លើយតបពីអាជ្ញាធរ ចំពោះសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ (ទី២៣ ខែសីហា) នេះ បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន បានយល់ព្រមឲ្យក្រុមហ៊ុនអាកាសចរណ៍ Air Koryo របស់ប្រទេសកូរ៉េខាងជើង ហោះហើរធ្វើការ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំងចំនួន ៣ថ្ងៃ ក្នុងមួយសប្ដាហ៍ គឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី២៨ ខែតុលា។ជាមួយគ្នានេះ អាកាសចរណ៍ស៊ីវិលរបស់ចិន បានឲ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ចិន Air China ដែលធ្លាប់ហោះហើរ រវាងទីក្រុងទាំងពីរនោះ មិនបានអនុវត្តការចាប់ផ្ដើមហោះហើរឡើងវិញលើផ្លូវហោះហើរចិន-កូរ៉េខាងជើងនោះទេ ហើយប្រាប់ថា និយតករផ្តល់ការយល់ព្រមលើការហោះហើរតាមរដូវកាល។លោក Simon Cockerell អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនដំណើរកម្សាន្ត Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ជាធម្មតាមានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Koryo ប្រហែលពី ៣ ទៅ ៥ជើង រវាងទីក្រុងប៉េកាំង និងព្យុងយ៉ាង ក្នុងមួយសប្តាហ៍ ដោយអាស្រ័យលើរដូវកាល និងតម្រូវការ ក៏ដូចជាមានជើងហោះហើរទៅកាន់ទីក្រុងស៊ាងហៃ និងទីក្រុង Shenyang ផងដែរ។ជើងហោះហើររបស់ Air Koryo ពីទីក្រុងព្យុងយ៉ាង បានចុះចតនៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃអង្គារ (ទី២២ ខែសីហា) ជាលើកដំបូង គិតចាប់តាំងពីមានការបិទខ្ទប់ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត ចាប់ផ្តើមក្នុងឆ្នាំ២០២០ ខណៈដែលកូរ៉េខាងជើងបានបើកព្រំដែនរបស់ខ្លួនឲ្យអ្នកដំណើរឆ្លងកាត់ចេញចូល៕

អង្គការសហប្រជាជាតិ ត្រូវបានជំរុញឱ្យកាត់ផ្ដាច់ទំនាក់ទំនង ជាមួយបណ្ដាមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា

2023/08/23 09:20:47 pm        107
មីយ៉ាន់ម៉ា៖ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងសហភាពមីយ៉ាន់ម៉ា បានរិះគន់ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths ជុំវិញដំណើររបស់លោកទៅកាន់ប្រទេសនេះនាពេលថ្មីៗនេះ ដោយនិយាយថា ដំណើរទស្សនកិច្ចរបស់លោកមិនបានធ្វើឱ្យមានការជឿនលឿនច្រើនលើជំនួយមនុស្សធម៌នោះទេ និងបានផ្តល់ភាពស្របច្បាប់ដល់ក្រុមមេដឹកនាំរដ្ឋប្រហារ ដែលប្រើប្រាស់ជំនួយជាអាវុធ មួយនេះទៀតផង។ក្រុមសង្គមស៊ីវិលនេះបាននិយាយថា «ការចូលរួមគោលការណ៍ផ្នែកមនុស្សធម៌ ត្រូវតែមើលឃើញការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA និងភ្នាក់ងារមនុស្សធម៌ដទៃទៀតរបស់អង្គការសហប្រជាជាតិ កាត់ផ្ដាច់ទំនាក់ទំនងជាមួយរបបយោធាឧក្រិដ្ឋកម្មខុសច្បាប់មីយ៉ាន់ម៉ានេះ ដែលប្រើប្រាស់ជំនួយជាអាវុធ និងជាឫសគល់នៃការឈឺចាប់មនុស្សនៅក្នុងសហភាពមីយ៉ាន់ម៉ា"។លោក Griffiths ដែលជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បានធ្វើដំណើរទៅកាន់រដ្ឋធានី Naypyidaw សហភាពមីយ៉ាន់មា កាលពីសប្តាហ៍មុន ជាទីដែលលោកត្រូវបានគេថតរូបដាក់នៅលើទំព័រមុខនៃសារព័ត៌មាន Global New Light របស់មីយ៉ាន់ម៉ា ក្នុងការចាប់ដៃជាមួយមេទ័ព ដែលជាឧត្តមសេនីយ៍ជាន់ខ្ពស់ លោក Min Aung Hlaing ដែលបានដឹកនាំការដណ្តើមអំណាចនៅខែកុម្ភៈ ឆ្នាំ២០២១ របស់យោធា។កាលពីខែកក្កដា ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា យោធាមីយ៉ាន់ម៉ាបានចូលរួមក្នុង «ការបដិសេធជាប្រព័ន្ធ» នៃការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលរាប់លាននាក់ដែលត្រូវការជំនួយ ដោយបង្កើតរបាំងផ្លូវច្បាប់ ហិរញ្ញវត្ថុ និងការិយាធិបតេយ្យ ដើម្បីរារាំងប្រជាជនពីការទទួលបានជំនួយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM
សម្ដេចធិបតីបញ្ជាក់ជំហរកម្ពុជា ក្នុងការបន្តចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពលើសាកលលោក
10/24/2026 01:10 PM
សម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN
10/24/2026 01:10 PM