គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

អ្នករួចពីគ្រោះថ្នាក់នៃគ្រោះមហន្តរាយទូកដឹកជនអន្តោប្រវេសន៍ ចេញពីតំបន់ Cape Verde ឆ្ពោះទៅសេណេហ្គាល់

2023/08/22 09:16:52 pm        107
សេណេហ្គាល់៖ អ្នករួចផុតពីគ្រោះថ្នាក់ពីការធ្វើដំណើរតាមទូកដឹកជនអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់ ដែលមនុស្សជាង៦០នាក់បានស្លាប់ បានចេញដំណើរពីកោះ Cape Verde ទៅកាន់ប្រទេសសេណេហ្គាល់ មានរយៈពេល១សប្តាហ៍បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះនៅសមុទ្រនិងបានចំណាយពេលជាង១ខែ នៃការរសាត់អណ្តែត។ មនុស្សជាង១០០នាក់ បានជិះនៅលើទូកនេសាទមួយគ្រឿង នៅក្នុងភូមិ Fass Boye ប្រទេសសេណេហ្គាល់ កាលពីថ្ងៃទី១០ ខែកក្កដា ក្នុងផ្លូវធ្វើដំណើរ ដែលពួកគេសង្ឃឹមថាបានទៅដល់អឺរ៉ុប។ ទូកត្រូវបានរកឃើញដោយទូកនេសាទជនជាតិអេស្បាញនៅជិតប្រជុំកោះ Cape Verde កាលពីថ្ងៃទី១៥ ខែសីហា ដែលមានចម្ងាយរាប់រយម៉ាយស៍។ មនុស្សប្រមាណ៣៨នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែមនុស្សជាង៦០នាក់នៅបាត់ខ្លួន ដែលត្រូវបានសន្និដ្ឋានថាស្លាប់។ ការធ្វើអន្តោប្រវេសន៍ទៅកាន់អឺរ៉ុបពីអាហ្វ្រិកខាងលិចគឺជាការធ្វើដំណើរមានការគំរាមកំហែងដល់ជីវិត ទោះបីតាមរថយន្តដឹកទំនិញនៅវាលខ្សាច់សាហារ៉ា ឬតាមទូកឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ។ អ្នកជំនាញអន្តោប្រវេសន៍និយាយថា ផ្លូវទៅកាន់កោះ Canary ប្រទេសអេស្បាញ ក្លាយជាទីពេញនិយមខ្លាំងព្រោះតែការឆ្លងកាត់តាមប្រទេសលីប៊ី ត្រូវបានការពារយ៉ាងតឹងរ៉ឹង។កាលពីថ្ងៃចន្ទ អាជ្ញាធរប្រទេសសេណេហ្គាល់ បាននាំយកជនអន្តោប្រវេសន៍៣៧នាក់ ជាអ្នកដែលត្រូវបានជួយសង្គ្រោះនៅឆ្នេរកោះ Cape Verde កាលពីសប្តាហ៍មុន បន្ទាប់ពីទូករបស់ពួកគេបានគាំងដំណើរដោយគ្មានប្រេងនៅលើសមុទ្រទ្រអាត្លង់ទិករយៈពេលច្រើនសប្តាហ៍៕

ប្រមុខកងរក្សាសន្តិភាពUNលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការដ៏ឆាប់រហ័សនិងប្រកបដោយសុវត្ថិភាពសម្រាប់ការដកទ័ពចេញពីប្រទេសម៉ាលី

2023/08/22 09:13:32 pm        144
UN៖ អ្នកនាំពាក្យUN បាននិយាយកាលពីថ្ងៃចន្ទថា ប្រមុខកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានជំរុញបេសកកម្មនៅក្នុងប្រទេសម៉ាលីឲ្យផ្ទេរភារកិច្ចទៅឲ្យអាជ្ញាធរ និងដៃគូឲ្យបានឆាប់រហ័សសម្រាប់ការដកខ្លួនចេញពីប្រទេសនេះដោយសុវត្ថិភាព។លោក ស្ទេហ្វែន ឌូចារិក ( Stephane Dujarric) ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានថ្លែងថា៖«លោក ហ្សង់ព្យែរ  ឡាកគ្រ័រ (Jean-Pierre Lacroix) បានបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសនេះ បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអន្តរកាល រួមទាំងនាយករដ្ឋមន្ត្រី លោក ចូហ្គែល កូកាឡា ម៉ៃហ្គា (Choguel Kokalla Maiga) នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកឡាគ្រ័រ (Lacroix)។លោក ឌូចារិក បាននិយាយថា លោកឡាក្រូអ៊ីក បានពិភាក្សាអំពីមេរៀនដែលបានរៀនក្នុងអំឡុង ដំណាក់កាលទី១នៃការដកខ្លួនចេញរបស់បេសកកម្មនេះដែលរំពឹងថា នឹងត្រូវបញ្ចប់នៅចុងខែនេះ។កងរក្សាសន្តិភាពបានរាយការណ៍ថា កាលពីសប្តាហ៍មុន សមាជិកនៃបេសកកម្មដែលគេស្គាល់ថា បេសកកម្មរក្សាស្ថិរភាពរួមបញ្ចូលគ្នាពហុភាគីរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី(MINUSMA) បានដកចេញពីមូលដ្ឋានតូចៗមួយចំនួនរបស់ពួកគេ នៅក្នុងតំបន់Timbuktu ភាគខាងជើង៕

ប្រទេសប៉ូឡូញទទួលបានភ្លើងខៀវក្នុងការទិញឧទ្ធម្ភាគចក្រ Apache (អាប៉ាឆេ)ពីសហរដ្ឋអាមេរិក

2023/08/22 09:09:49 pm        279
ប៉ូឡូញ៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ បានប្រកាសកាលពីថ្ងៃទី២១ ខែសីហាថា ក្រសួងការបរទេស បានបញ្ជាក់ច្បាស់ពីការលក់ឧទ្ធម្ភាគចក្រប្រយុទ្ធ AH-64E Apache ចំនួន៩៦គ្រឿងដែលមានតម្លៃប្រហែល១២ពាន់លានដុល្លារទៅឲ្យប្រទេសប៉ូឡូញ។ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិប៉ូឡូញ បានផ្ញើលិខិតស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីជិតមួយឆ្នាំមុន ដើម្បីទិញឧទ្ធម្ភាគចក្រផលិតដោយក្រុមហ៊ុន Boeing សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Błaszczak ( ម៉ារីអ៊ូស ប្លាសាក់) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងនៅពេលនោះថា ឧទ្ធម្ភាគចក្រដំបូងនឹងត្រូវបានដាក់ពង្រាយទៅកាន់កងពលយន្តកម្មលេខ១៨ ពុំមែនទាំងអស់នោះទេ ប៉ុន្តែជាច្រើនគ្រឿង   ដំបូង។ នេះគឺដោយសារតែកងពលលេខ១៨ នឹងត្រូវបានបំពាក់ដោយរថក្រោះAbrams។ ឧទ្ធម្ភាគចក្រទាំងនេះ ដំណើរការយ៉ាងល្អជាមួយរថក្រោះAbrams។ «រួមគ្នា ពួកវាបង្កើតបានជាកម្លាំងដ៏ធំសម្បើម កម្លាំងតស៊ូ…យើងចង់ប្រើពួកវា ដើម្បីរារាំងគូប្រជែងរបស់យើង»៕

ប្រធានអវកាសរុស្ស៊ី៖ ការប្រកួតប្រជែងស្វែងរកធនធាននៅឋានព្រះចន្ទបានចាប់ផ្តើមហើយ

2023/08/22 08:00:31 pm        324
មូស្គូ៖ ការប្រកួតប្រជែងដើម្បីរុករក និងអភិវឌ្ឍធនធានរបស់ថានព្រះច័ន្ទបានចាប់ផ្តើមហើយ ហើយរុស្ស៊ីត្រូវតែនៅតែជាអ្នកនាំមុខសកម្ម ទោះបីជាបានបរាជ័យក្នុងបេសកកម្មព្រះចន្ទលើកដំបូងក្នុងរយៈពេល៤៧ឆ្នាំក៏ដោយ នេះបើយោងតាមប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roskosmos បាននិយាយកាលពីថ្ងៃចន្ទ (២១ សីហា) ។យានអវកាស Luna-25 របស់រុស្សីបានវិលចេញពីការគ្រប់គ្រង និងធ្លាក់ចូលទៅក្នុងឋានព្រះចន្ទកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបញ្ហាក្នុងការរៀបចំសម្រាប់ត្រៀមចុះចតនៅក្នុងគន្លង ដោយបញ្ជាក់ពីការធ្លាក់ចុះសម័យក្រោយសូវៀត នៃកម្មវិធីអវកាសដែលធ្លាប់តែខ្លាំងក្លាមួយ។ ប្រធានទីភ្នាក់ងារ Roskosmos លោក Yury Borisov ដែលហាក់ដូចជាមានការខកចិត្តក្នុងអំឡុងពេលសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍រដ្ឋ Russia-24 បាននិយាយថា បេសកម្មអាវកាសស្ថិតនៅក្នុងផលប្រយោជន៍ជាតិដ៏សំខាន់របស់រុស្ស៊ី ក្នុងការបន្តប្តេជ្ញាចិត្តចំពោះការរុករកឋានព្រះចន្ទ។រុស្ស៊ីបាននិយាយថា ខ្លួននឹងចាប់ផ្តើមបេសកកម្មព្រះចន្ទបន្ថែមទៀត ហើយបន្ទាប់ស្វែងរកលទ្ធភាពនៃបេសកកម្មគ្រប់គ្រងដោយអវកាសយានិករួមរុស្ស៊ី-ចិន និងសូម្បីតែបង្កើតមូលដ្ឋានព្រះចន្ទ។ អង្គការ ណាសា បាននិយាយអំពី «ការប្រញាប់ប្រញាល់ស្វែងរកមាសនៅឋានព្រះចន្ទ» និងស្វែងរកសក្តានុពលនៃការជីកយករ៉ែនៅលើព្រះចន្ទ របស់រុស្ស៊ី។សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២០ បានប្រកាសកិច្ចព្រមព្រៀង Artemis ដោយដាក់ឈ្មោះតាមកម្មវិធីស្រាវជ្រាវព្រះចន្ទ Artemisរបស់អង្គការណាសា ដើម្បីស្វែងរកការកសាងច្បាប់អវកាសអន្តរជាតិដែលមានស្រាប់ដោយបង្កើត «តំបន់សុវត្ថិភាព» នៅលើព្រះចន្ទ ហើយរុស្ស៊ី និងចិនមិនបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ៕

ប្លុក ECOWAS ច្រានចោលសំណើរបស់របបសឹកនីហ្សេ ជុំវិញការរៀបចំបោះឆ្នោតក្នុងរយៈពេលបីឆ្នាំ

2023/08/22 07:57:52 pm        319
នីហ្សេ៖ ប្លុកតំបន់សំខាន់របស់អាហ្រ្វិកខាងលិច ECOWAS បានច្រានចោលសំណើរបស់របបសឹកនីហ្សេ ជុំវិញការរៀបចំការបោះឆ្នោតក្នុងរយៈពេលបីឆ្នាំ ដោយពង្រីកការជាប់គាំងនយោបាយដែលអាចបង្កឱ្យមានអន្តរាគមន៍យោធា ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចបន្ទាប់ពីរដ្ឋប្រហារខែកក្កដានោះទេ។ប្លុក ECOWAS និងមហាអំណាចអន្តរជាតិផ្សេងទៀត បាននឹងកំពុងស្វែងរកដំណោះស្រាយការទូតចំពោះរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដានៅនីហ្សេ ដែលជារដ្ឋប្រហារទី៧ នៅអាហ្វ្រិកខាងលិច និងកណ្តាល ក្នុងរយៈពេលបីឆ្នាំមកនេះ។ ប៉ុន្តែបន្ទាប់ពីការប៉ុនប៉ងជាច្រើនសម្រាប់ការសន្ទនាត្រូវបានច្រានចោល ប្លុកនេះបានដំណើរការកងកម្លាំងក្នុងតំបន់ ដែលប្រមុខយោធាប្លុកបាននិយាយថា ត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយ ប្រសិនបើការចរចាបរាជ័យ។ប្លុកនេះបានបង្កើនការគំរាមកំហែងរបស់ខ្លួនទ្វេដងកាលពីថ្ងៃសុក្រ គឺមួយថ្ងៃមុនរបបសឹកយល់ព្រមជួបគណៈប្រតិភូ ECOWAS នៅរដ្ឋធានីនីញ៉ាម៉េ ដោយបង្ហាញពីឆន្ទៈថ្មីក្នុងកិច្ចសហប្រតិបត្តិការ។ស្នងការរបស់ប្លុក ECOWAS លោក Abdel-Fatau Musah បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃចន្ទថា ជំហររបស់ប្លុកនេះនៅតែច្បាស់លាស់។ លោកបានបន្ថែមថា លទ្ធផលនៃការពិភាក្សាក្រៅផ្លូវការដែលកំពុងបន្ត នឹងកំណត់ថាតើប្លុក ECOWAS នឹងបញ្ជូនបេសកកម្មសម្របសម្រួលមួយផ្សេងទៀតទៅកាន់ប្រទេសនីហ្សេរីយ៉ា ឬយ៉ាងណា៕

លោក ថាក់ស៊ីន ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ភា្លមៗបន្ទាប់ពីការមកដល់របស់លោក

2023/08/22 07:54:36 pm        988
ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានបញ្ជូនទៅតុលាការកំពូល ដើម្បីស្តាប់ការសម្រេចក្នុងសំណុំរឿងចំនួន៣ករណី ដែលលោកត្រូវបានកាត់ទោស មុនពេលលោកត្រូវបានបញ្ជូនទៅឱ្យជាប់ពន្ធនាគារ ខណៈលោកបានវិលត្រលប់មកប្រទេសកំណើតវិញនៅថ្ងៃអង្គារនេះ បន្ទាប់ពីការនិរទេសខ្លួនឯងរយៈពេល១៥ឆ្នាំ។តុលាការបាននិយាយក្នុងក្តីថ្លែងការណ៍នៅថ្ងៃអង្គារ (២២សីហា) នេះថា តុលារការកំពូលបានសម្រេចដាក់ពន្ធនាគារអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ រយៈពេល៨ឆ្នាំ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋចំនួន៣ករណី។ លោក ថាក់ស៊ីន បានគោរពព្រះមហាក្សត្រ ពេលលោកមកដល់ ហើយត្រូវបានចាប់ខ្លួនភ្លាមៗ និងបញ្ជូនតុលាការកំពូលទល់មុខព្រះរាជដំណាក់ Sanam Luang (សាណាម លួង)ដើម្បីស្តាប់ការសម្រេច ដោយមានតែលោក និងសមាជិកគ្រួសារប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យមានវត្តមាននៅទីនោះ ជាទីដែលលោកត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន៣ករណីនោះ។ សវនាការនោះ មិនត្រូវបានចាក់ផ្សាយទេ ហើយក្រុមសារព័ត៌មាន បានតម្រូវឲ្យនៅខាងក្រៅបរិវេណតុលាការដើម្បីធានាសណ្តាប់ធ្នាប់៕

លោក ដូណាល់ ត្រាំ គ្រោងនឹងចូលខ្លួនទៅកាន់តុលាការនៅថ្ងៃព្រហស្បតិ៍ ជុំវិញសំណុំរឿងបង្វែរលទ្ធផលឆ្នោត

2023/08/22 07:47:41 pm        319
អាមេរិក៖អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចូលខ្លួននៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ នៅទីក្រុងអាត្លង់តា ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ខ្លួននៅរដ្ឋ Georgia លើបទចោទប្រកាន់ដែលលោកបានព្យាយាមដង្វែរបោះឆ្នោតឆ្នាំ២០២០ នេះបើយោងតាមលោក ត្រាំ ដែលបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទ។លោក ត្រាំ ដែលកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ខាងមុខនេះ បាននិយាយនៅលើបណ្ដាញសង្គម Truth Social របស់ខ្លួនថា «ខ្ញុំនឹងទៅទីក្រុងអាត្លង់តា រដ្ឋ Georgia នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ ដើម្បីចូលខ្លួន»។ លោកបានពណ៌នាការចោទប្រកាន់នេះថា ជាកិច្ចខិតខំប្រឹងប្រែងដែលមានហេតុផលនយោបាយនៅពីក្រោយ ដើម្បីបង្អាក់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក។នៅមុននេះ សារព័ត៌មាន CNN បានរាយការណ៍ថា លោក ត្រាំ គ្រោងនឹងបញ្ជូនខ្លួនឯងទៅពន្ធនាគារសហព័ន្ធ Fulton ក្នុងទីក្រុងអាត្លង់តា នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ កាលបរិច្ឆេទនេះត្រូវបានកំណត់ក្នុងអំឡុងពេលការចរចារវាងមេធាវីរបស់លោក ត្រាំ និងការិយាល័យមេធាវីសហព័ន្ធ Fulton កាលពីថ្ងៃចន្ទ ជុំវិញលក្ខខណ្ឌនៃការយល់ព្រមឲ្យមានការធានា និងការដោះលែងរបស់លោក ត្រាំ នេះបើយោងតាមសារព័ត៌មាន CNN ។នៅក្នុងការចោទប្រកាន់នៅរដ្ឋ Georgia មានកម្រាស់៩៨ទំព័រ ដែលបានបង្ហាញកាលពីសប្តាហ៍មុន បានឲ្យដឹងថា លោកត្រាំ និងចុងចោទ១៨នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋសរុបចំនួន៤១ករណី ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរការបរាជ័យរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតរដ្ឋឆ្នាំ២០២០៕

តើលោក សេដ្ឋា ថាវីស៊ីន ដែលអាចក្លាយជាអ្នកដឹកនាំប្រទេសថៃនោះ ជាអ្នកណា?

2023/08/22 07:36:23 pm        324
ថៃ៖ លោក សេដ្ឋា ថាវីស៊ីន ដែលជាមហាសេដ្ឋីអចលនទ្រព្យមកពីគណបក្សភឿថៃ នឹងក្លាយជាបេក្ខជនតែមួយគត់ដើម្បីប្រឈមមុខនឹងការបោះឆ្នោតនៅក្នុងកិច្ចប្រជុំរួមទ្វេសភារបស់ប្រទេសថៃនៅថ្ងៃអង្គារ(២២សីហា)នេះ។បុរសវ័យ៦០ឆ្នាំ មានកម្ពស់១,៩១ម៉ែត្រ និងជាអ្នកនយោបាយមុខថ្មី ព្រមទាំងជាអ្នកគាំទ្រកីឡាបាល់ទាត់រូបនេះ មានការគាំទ្រពីសមាជិកសភាចំនួន៣១៤អសនៈនៅក្នុងសភាជាន់ទាប ប៉ុន្តែត្រូវការសំឡេងងបន្ថែមចំនួន៥៨អសនៈទៀត ដើម្បីធានាបាននូវតំណែងនាយករដ្ឋមន្រ្តីនេះ។ ដោយកើតនៅឆ្នាំ១៩៦៣ លោក សេដ្ឋា បានបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិលពីសាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) ទីក្រុងបាងកក និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាលា Claremont Graduate School នៅសហរដ្ឋអាមេរិក។លោក ធ្លាប់មានតួនាទីជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sansiri ដែលជាអាជីវកម្មអភិវឌ្ឍន៍អចលនទ្រព្យរបស់គ្រួសារលោក ហើយបច្ចុប្បន្នមានតម្លៃប្រហែល៨៨០លានដុល្លារនៅលើទីផ្សារហ៊ុនថៃ រហូតដល់លោកបានចុះចេញពីតំណែងកាលពីខែមេសាឆ្នាំនេះ នៅមុនការបោះឆ្នោតសកល។ ក្រោយពីការបង្ហាញខ្លួនក្នុងឆាកនយោបាយដំបូងរបស់ខ្លួន លោក សេដ្ឋា បានប្រាប់សារព័ត៌មានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយថា មូលហេតុដែលនាំលោកឲ្យចូលប្រឡូកក្នុងនយោបាយ គឺដោយសារភាពអស់សង្ឃឹមចំពោះស្ថានភាពនៅក្នុងប្រទេសថៃ៕

អេក្វាឌ័របោះឆ្នោតបញ្ឈប់ការខួងយកប្រេងនៅក្នុងផ្នែកនៃតំបន់ព្រៃបម្រុងព្រៃអាម៉ាហ្ស៊ូន និងការជីកយករ៉ែនៅខាងក្រៅរដ្ឋធានីគីតូ

2023/08/22 07:33:32 pm        319
អេក្វាឌ័រ៖ការបោះឆ្នោតប្រជាមតិរបស់អេក្វាឌ័រ ក្នុងការហាមឃាត់ការខួងយកប្រេងនៅក្នុងផ្នែកមួយនៃតំបន់ព្រៃបម្រុងអាម៉ាហ្ស៊ូន និងការជីកយករ៉ែនៅក្នុងព្រៃនៅខាងក្រៅរដ្ឋធានីគីតូ ទទួលបានការគាំទ្រយ៉ាងងាយស្រួល ដោយបានទាក់ទាញការអបអរសាទរពីបណ្ដាមេដឹកនាំជនជាតិដើមភាគតិច និងអ្នកបរិស្ថាន កាលពីថ្ងៃច័ន្ទ (២១ សីហា) បើទោះបីជាមានការព្រមានពីក្រុមហ៊ុនខួងប្រេង និងធ្វើអាជីវកម្មរ៉ែ អំពីការបាត់បង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារក៏ដោយ។ការហាមប្រាមលើការអភិវឌ្ឍន៍ប្រេងនៅក្នុងផ្នែកតំបន់អភិរក្សនៃឧទ្យានជាតិ Yasuni នៅព្រៃអាម៉ាហ្ស៊ូន បានអនុម័តដោយមានការយល់ព្រមក្រោម៥៩%ប៉ុណ្ណោះ ដោយការរាប់សន្លឹកបោះឆ្នោតស្ទើរតែទាំងអស់ ជិតរួចរាល់។ ការហាមឃាត់ការជីកយករ៉ែនៅក្នុងព្រៃ Choco Andino នៅជិតរដ្ឋធានីគីតូ ប្រទេសអេក្វាឌ័រ មានការគាំទ្រចំនួន៦៨%។ការបោះឆ្នោតឧទ្យានជាតិ Yasuni ដែលផ្តល់ឱ្យក្រុមហ៊ុនប្រេងរដ្ឋ Petroecuador រយៈពេលមួយឆ្នាំដើម្បីបិទផលិតកម្មនៅក្នុងប្លុក 43-ITT នៃឧទ្យាននេះ ត្រូវបានកំណត់ថានឹងធ្វើឱ្យបាត់បង់ប្រហែល១២% នៃទិន្នផលប្រេងឆៅចំនួន៤៨០.០០០បារ៉ែលក្នុងមួយថ្ងៃ របស់ប្រទេសអេក្វាឌ័រ។ ក្រុមហ៊ុន Petroecuador បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួននឹងអនុវត្តសកម្មភាពចាំបាច់ដើម្បីអនុវត្តតាមការសម្រេចរបស់អ្នកបោះឆ្នោត៕

អ៊ីស្រាអែលបើកការវាយប្រហារដោយមីស៊ីលលើទីតាំងយោធាជុំវិញក្រុងដាម៉ាសរបស់ប្រទេសស៊ីរី

2023/08/22 07:29:59 pm        288
ស៊ីរី៖ កងទ័ពស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលបានធ្វើការវាយប្រហារដោយមីស៊ីលទៅលើទីតាំងយោធា នៅជុំវិញរដ្ឋធានីដាម៉ាស( Damascus) របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃចន្ទ ដោយបានធ្វើឲ្យទាហានម្នាក់ រងរបួស។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា មីស៊ីលទាំងនោះ ត្រូវបានបាញ់ចេញពីទិសដៅនៃតំបន់Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម បាននិយាយថា ទីតាំងយោធាចំនួនបី រួមទាំងឃ្លាំងអាវុធ ដែលជាកម្មសិទ្ធិរបស់ពួកហេសបូឡាហ៍លីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានគេកំណត់គោលដៅ។អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើអាកាសយានដ្ឋាន និងមូលដ្ឋានយោធាក្នុងប្រទេសស៊ីរី ដែលត្រូវបានចោទប្រកាន់ថា បានដឹកជញ្ជូនអាវុធទៅផ្គត់ផ្គង់ក្រុមយុទ្ធជនដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM