គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

អាមេរិកថ្កោលទោសកូរ៉េខាងជើង ចំពោះការប្រើការគាបសង្កត់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ

2023/08/18 08:15:44 pm        288
សហរដ្ឋអាមេរិក បានថ្កោលទោសមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) សម្រាប់ការប្រើ «ការគាបសង្កត់ និងភាពឃោរឃៅ» ព្រមទាំងការគ្រប់គ្រងផ្តាច់ការ ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិកដោយខុសច្បាប់។កូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់ជាច្រើនដង អំពីការរំលោភបំពាន និងបានទម្លាក់កំហុសលើទណ្ឌកម្មនានា ចំពោះស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរក្នុងប្រទេស។ ប្រទេសនេះស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីមីស៊ីលបាលិស្ទិក និងកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែមានការលើកលែងជំនួយ ចាប់តាំងពីឆ្នាំ២០០៦មក។លោក គីម កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការបង្កើនការផលិតមីស៊ីល ដើម្បីត្រៀមសម្រាប់ធ្វើសង្គ្រាម ខណៈដែលសមាជិកសភាកូរ៉េខាងត្បូង បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់មីស៊ីលបាលិស្ទិកអន្តរទ្វីប ដើម្បីប្រឆាំងនឹងកិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងនឹងកិច្ចប្រជុំសាធារណៈនៃក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស ស្តីពីការរំលោភបំពាននៅក្នុងប្រទេសកូរ៉េខាងជើងនេះ ប៉ុន្តែខ្លួនមិនបានព្យាយាមរារាំងកិច្ចប្រជុំនោះទេកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសចិនបានបរាជ័យបួនដងក្នុងចន្លោះឆ្នាំ២០១៤ និង២០១៧ ក្នុងការបញ្ឈប់ការប្រជុំជាសាធារណៈលើបញ្ហានេះផងដែរ៕

ចំហេះព្រៃនៅរដ្ឋហាវ៉ៃ លាតត្រដាងចំណុចអសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិក និងភាពព្រងើយកន្តើយរបស់ក្រុមអ្នកនយោបាយ

2023/08/18 07:59:32 pm        291
ការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន (CMG) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំហេះព្រៃនៅរដ្ឋហាវ៉ៃ ដែលជាចំហេះដ៏មហន្តរាយបំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្សនេះ បានលាតត្រដាងចំណុចអសមត្ថភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងភាពព្រងើយកន្តើយរបស់ក្រុមអ្នកនយោបាយ។ចំនួនអ្នកស្លាប់កើនឡើងលើសពី១០០នាក់ មនុស្សបាត់ខ្លួនជាង១.០០០នាក់ និងលំនៅឋានរាប់ពាន់ខ្នងត្រូវបានបំផ្លាញ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក ចំហេះព្រៃនៅលើកោះ ម៉ូអ៊ី នៅតែមិនអាចគ្រប់គ្រងបាន។ នេះជាចំហេះដ៏មហន្តរាយបំផុតរបស់អាមេរិកក្នុងរយៈពេលជាង១០០ឆ្នាំមកនេះ។មានហេតុផលធម្មជាតិជាច្រើននៅពីក្រោយសោកនាដកម្មនេះ រួមមានព្យុះ គ្រោះរាំងស្ងួត និងរុក្ខជាតិក្រៀមស្វិតដែលងាយឆាបឆេះ។ ប៉ុន្តែនៅពេលដែលព័ត៌មានលម្អិតកាន់តែច្រើនត្រូវបានលាតត្រដាង មនុស្សចាប់ផ្តើមដឹងថា បញ្ហានេះដូចទៅនឹងឧបទ្ទវហេតុមុនៗជាច្រើននៅសហរដ្ឋអាមេរិកដែរ សោកនាដកម្មកោះម៉ូអ៊ី នេះ គឺជាគ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែក៏ជាឧបទ្ទវហេតុដែលបង្កើតឡើងដោយមនុស្សផងដែរ។ ចំហេះព្រៃនៅកោះម៉ូអ៊ី ពេលនេះកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនអាមេរិក និងបង្ហាញពីភាពអសកម្មរបស់អ្នកនយោបាយអាមេរិក ព្រមទាំងគុណវិបត្តិនៃប្រព័ន្ធសង្គមរបស់ប្រទេសនេះផងដែរ។នៅចំពោះមុខនៃការយំសោកសង្រេងរបស់ប្រជាពលរដ្ឋនៅតំបន់ចំហេះ និងការរិះគន់ខ្លាំងៗពីប្រព័ន្ធផ្សព្វផ្សាយ តើអ្នកនយោបាយអាមេរិកដែលបញ្ចប់វិស្សមកាលរបស់ពួកគេ អាចដឹងថាពួកគេគួរតែផ្តោតលើការជួយសង្គ្រោះប្រជាជនរបស់ពួកគេពីទុក្ខវេទនា និងកិច្ចការផ្ទៃក្នុងរបស់ប្រទេស ជំនួសឱ្យការដុតភ្លើងនៅលើឆាកអន្តរជាតិ ឬយ៉ាងណា៕

ប្លុកអាហ្វ្រិកខាងលិច និយាយថា យើងនឹងចូលទៅក្នុងប្រទេសនីហ្សេ ប្រសិនបញ្ហាដ៏ទៃទាំងអស់បរាជ័យ

2023/08/18 07:44:43 pm        265
មន្ត្រីជាន់ខ្ពស់ម្នាក់ បានប្រាប់បណ្តាមេបញ្ជាការយោធា ដែលកំពុងជួបប្រជុំគ្នានៅប្រទេសហ្គាណា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាលម្អិតអំពីកងកម្លាំងត្រៀមថាប្លុកអាហ្វ្រិកខាងលិច ECOWAS ថា បានត្រៀមជាស្រេចចំពោះអន្តរាគមន៍ដោយយោធា នៅក្នុងប្រទេសនីហ្សេ ប្រសិនបើកិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីកែប្រែរដ្ឋប្រហារនៅទីនោះបរាជ័យ។ មន្ត្រីយោធា ប្រទេសនីហ្សេ បានបណ្តេញប្រធានាធិបតីលោក Mohamed Bazoum ចេញពីតំណែង កាលពីថ្ងៃទី២៦ ខែកក្កដា និងបានបំពានការអំពាវនាវពីសំណាក់អង្គការសហប្រជាជាតិ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច(ECOWAS) និងប្រទេសមហាអំណាចលោកខាងលិច ដើម្បីឲ្យលោក Bazoum ចូលកាន់តំណែងវិញ ដែលជំរុញឲ្យប្រមុខរដ្ឋអាហ្វ្រិកខាងលិច ចេញបញ្ជាដល់កងកម្លាំងត្រៀមឲ្យប្រមូលផ្តុំគ្នា។ ស្នងការសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច(ECOWAS) ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខ លោក Abdel-Fatau Musah បាននិយាយថា សូមកុំឲ្យនណាម្នាក់មានមន្ទិលសង្ស័យថា ប្រសិនបើបញ្ហាផ្សេងៗទៀតបរាជ័យកងកម្លាំងដ៏ក្លាហានរបស់អាហ្វ្រិកខាងលិចបានត្រៀមខ្លួនឆ្លើយតបចំពោះការអំពាវនាវនៃការតព្វកិច្ចនេះ។ លោកបាននិយាយទៅកាន់ ប្រមុខការពារជាតិមកពីបណ្តាប្រទេសជាសមាជិក ដែលបានមកជួបប្រជុំគ្នាថា ដោយគ្រប់មធ្យោបាយទាំងអស់អាចធ្វើទៅបាន នោះសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ នឹងត្រូវបានស្តារឡើងវិញនៅក្នុងប្រទេសនេះ។ ប្រទេសនីហ្សេមានសារៈសំខាន់ជាយុទ្ធសាស្ត្រហួសពីអាហ្វ្រិកខាងលិច ដោយសារតែតួនាទីរបស់ប្រទេសនេះ ជាមជ្ឈមណ្ឌលសម្រាប់កងទ័ពបរទេស ដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងក្រុមប៉ះបោអ៊ីស្លាមនិយម នៅក្នុងតំបន់ Sahel និងការបម្រុងទុកប្រេងនិងសារធាតុអ៊ុយរ៉ានីញ៉ូម។ បណ្តាប្រទេសលោកខាងលិច ព្រួយបារម្ភថារបបយោធា អាចធ្វើទៅតាមការដឹកនាំរបស់ប្រទេសជិតខាងម៉ាលី ជាប្រទេសដែលរដ្ឋាភិបាលយោធា បានបណ្តេញចេញកងទ័ពបារាំង និងជំនួសដោយបាននាំមកក្រុមទាហានស៊ីឈ្នួលមកពីក្រុមហ៊ុន Wagner របស់រុស្ស៊ី ដែលបានស្វាគមន៍ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ។

ក្រុមជំនួយប្រទេសហៃទីផ្អាកប្រតិបត្តិការ ខណៈដែលមនុស្សរាប់ពាន់នាក់ភៀសខ្លួនពីសង្គ្រាមក្រុមជនអន្ធពាល

2023/08/18 07:39:19 pm        107
ក្រុមជំនួយរបស់ប្រទេសហៃទីដែលគាំទ្រដោយគណៈកម្មាធិការសង្គ្រោះអន្តរជាតិ(IRC)កំពុងបិទប្រតិបត្តិការជាបណ្តោះអាសន្ន ក្នុងនោះមានគ្លីនិកសុខភាពចល័តមួយចំនួន បន្ទាប់ពីមានអំពើហិង្សាដ៏ខ្លាំងជាច្រើនថ្ងៃ នៅក្នុងផ្នែកខ្លះនៃរដ្ឋធានីព័រអូប្រាំង ( Port-au-Prince)របស់ប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។ក្រុមជំនួយនោះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ អំពើហិង្សា បានកើនឡើងយ៉ាងខ្លាំង នៅក្នុងទីក្រុងព័រអូព្រីន ជាពិសេសប៉ះពាល់ដល់សង្កាត់ដែល IRC សហការជាមួយអង្គការក្នុងស្រុក ដើម្បីផ្តល់សេវាសំខាន់ៗ។IRC បានចាប់ផ្តើមផែនការឆ្លើយតបប្រទេសហៃទីរបស់ខ្លួន កាលពីខែធ្នូឆ្នាំមុន ហើយធ្វើការជាមួយក្រុមក្នុងស្រុកមួយចំនួន នៅជុំវិញរដ្ឋធានីដែលអំពើហិង្សាជាច្រើន បានកើតឡើង។លោកស្រី Ann Lee សហស្ថាបនិកនៃក្រុមឆ្លើយតបវិបត្តិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក CORE ដែលនៅតែប្រតិបត្តិការនៅក្នុងប្រទេសហៃទី បាននិយាយថា ក្រុមជំនួយជាច្រើន បានចាកចេញដោយសារការចំណាយកើនឡើង ជំនួយហិរញ្ញវត្ថុធ្លាក់ចុះ ហើយបុគ្គលិកដំណើរការ ក្រោមលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត កាន់តែខ្លាំងឡើង។លោកស្រី បាននិយាយថា៖«យើងមានបុគ្គលិកម្នាក់ ដែលបានបាត់បង់កូនស្រីរបស់ខ្លួន ដោយសារនាងប្រកាច់ ហើយមិនអាចទៅដល់មន្ទីរពេទ្យបាន»។ «យើងមានបុគ្គលិកម្នាក់ដែលបងប្រុសគាត់ ត្រូវបានគេកាត់ក្បាល។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីត«ដំណើរការក្នុងទិសដៅត្រឹមត្រូវ»

2023/08/18 06:53:03 pm        94
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយនៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងប្រទេសរបស់លោក និងអារ៉ាប៊ីសាអ៊ូឌីត កំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ ហើយភាគីទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។លោក Amir-Abdollahian បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត Faisal bin Farhan Al Saud បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅក្នុងរដ្ឋធានីរីយ៉ាដ (Riyadh)ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ប្រមុខការទូតអ៊ីរ៉ង់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីប្រទេសទាំងពីរ បានយល់ព្រមស្តារទំនាក់ទំនងការទូតឡើងវិញ នៅក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន កាលពីខែមីនា បាននិយាយថា ជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតគឺ «ទទួលបានផ្លែផ្កា»។លោកបាននិយាយថា ប្រទេសឹអ៊ីរ៉ង់ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រទេសទាំងពីរក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច ហើយនឹងបង្កើតគណៈកម្មការបច្ចេកទេស និងប្រតិបត្តិ ដើម្បីជំរុញការអនុវត្តរបស់ពួកគេ។លោក Amir-Abdollahian បានបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ នឹងទៅបំពេញទស្សនកិច្ច នៅអារ៉ាប៊ីសាអ៊ូឌីត ក្នុងពេលឆាប់ៗនេះ៕

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងជើងកំពុងរៀបចំសម្រាប់ការសាកល្បងសព្វាវុធជុំថ្មី

2023/08/18 06:45:13 pm        105
កូរ៉េខាងត្បូង៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំសម្រាប់ការបង្ហាញសញ្វអាវុធបង្កហេតុជុំថ្មីមួយ ដូចជាការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ និងការបាញ់បង្ហោះផ្កាយរណបចារកម្ម ខណៈដែលប្រទេសនេះ បង្កើនសកម្មភាពខុសច្បាប់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ខ្លួន។ភាពលំបាកខាងសេដ្ឋកិច្ចរ៉ាំរ៉ៃរបស់កូរ៉េខាងជើង និងកង្វះស្បៀងអាហារ បានកាន់តែអាក្រក់ទៅៗ ដោយសារតែជំងឺរាតត្បាត COVID-19 និងការដាក់ទណ្ឌកម្មរបស់UN។ ប៉ុន្តែប្រទេសនេះ នៅតែបានធ្វើការសាកល្បងមីស៊ីលជាច្រើនគ្រាប់ ចាប់តាំងពីឆ្នាំមុន ចំពេលមានការសង្ស័យថា កម្មវិធីអាវុធរបស់ខ្លួន ត្រូវបានផ្តល់មូលនិធិដោយសកម្មភាពអ៊ីនធឺណិតខុសច្បាប់ និងការលាក់បាំងការនាំចេញសម្ភារៈហាមឃាត់។សេវាស៊ើបការណ៍សម្ងាត់ជាតិនោះ បានប្រាប់ក្រុមសមាជិកសភានៅក្នុងសន្និសីទបិទទ្វារថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះជារៀងរាល់ឆ្នាំក្នុងឆ្នាំ ២០២០-២០២២ ហើយផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកាលពីឆ្នាំមុន គឺតិចជាង ១២ ភាគរយ ក្នុងឆ្នាំ ២០១៦ នេះបើយោងតាម លោក យ៉ូ សាងប៊ុម( Yoo Sang-bum) ដែលជាសមាជិកសភាម្នាក់ ដែលបានបានចូលរួមសន្និសីទនោះ។ក្រុមអ្នកជំនាញខាងក្រៅ ជឿថា កង្វះខាតស្បៀងអាហារ និងបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងជើង គឺអាក្រក់បំផុត ចាប់តាំងពីមេដឹកនាំគីម ជុងអ៊ុន ឡើងកាន់អំណាចនៅចុងឆ្នាំ ២០១១។ ប៉ុន្តែពួកគេនិយាយថា មិនមានសញ្ញាណាមួយនៃគ្រោះទុរភិក្ស ឬចលាចលសាធារណៈដ៏ធំដែលអាចគំរាមកំហែងដល់ការក្តោបក្តាប់អំណាចរបស់លោក គីម លើប្រជាជន ២៦លាននាក់របស់លោកនោះទេ។

ប៉ាគីស្ថាន៖ មនុស្សជាង១០០នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីព្រះវិហារច្រើនកន្លែងត្រូវបានដុតបំផ្លាញ

2023/08/18 06:42:14 pm        87
ប៉ាគីស្ថាន៖ មនុស្សជាង១០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងមួយនៅប្រទេសប៉ាគីស្ថានភាគខាងកើត បន្ទាប់ពីពលរដ្ឋមូស្លីមរាប់ពាន់នាក់បានដុតព្រះវិហារ និងបំផ្លាញលំនៅឋានជាច្រើនខ្នង។ អំពើហិង្សានៅក្នុងទីក្រុង JaranwaLa ត្រូវបានបង្កឡើងដោយការអះអាងថា បុរសកាន់រសាសនាគ្រឹស្ត២នាក់ បានហែកគម្ពីរកូរ៉ានថតចម្លងជាច្រើនទំព័រ។វិហារសាសនាកាតូលិកជាប្រវត្តិសាស្ត្រ នៅតែមានភ្លើងឆេះតិចៗ កាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីកុប្បកម្ម។ នៅទីកន្លែងរងការបំផ្លាញ ត្រូវបានហ៊ុមព័ទ្ធដោយខ្សែលួសបន្លា ខណៈស្ថានភាពនៅតែតានតឹង នៅក្នុងទីក្រុងនេះ។ ការប្រមូលផ្តុំគ្នាជាសាធារណៈ ក៏ត្រូវបានរឹតត្បិតរយៈពេល៧ថ្ងៃនៅក្នុងសង្កាត់ Faisalabad ដែលរួមមានទាំងទីក្រុង Jaranwala ។ បុរស២នាក់ត្រូវបានចោទប្រកាន់ពីការបំផ្លាញគម្ពីកូរ៉ាន ជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាអ៊ីស្លាម ដោយត្រូវបានចោទប្រកាន់ពីឥរិយាបថមើលងាយគម្ពីសក្តិសិទ្ធ ដែលអាចដាក់ទណ្ឌកម្មដល់ការប្រហាជីវិតនៅក្នុងប្រទេសប៉ាគីស្ថាន។ទោះបីជាប្រទេសប៉ាគីស្ថាន នៅពុំទាន់បានកាត់ទោសនណាម្នាក់ដល់ការប្រហារជីវិតពីបទប្រមាថមើលងាយគម្ពីរសក្តិសិទ្ធនៅឡើយ ដែលការចោទប្រកាន់ធ្ងន់ធ្ងរអាចបណ្តាលឲ្យមានកុប្បកម្មរាលដាល ដោយពេលខ្លះឈានទៅរកការព្យួរក និងសម្លាប់។ មន្ត្រីក្នុងតំបន់ម្នាក់ បានប្រាប់សារព័ត៌មាន BBC Urdu ថាអាជ្ញាធរបានទទួលការអំពាវនាវអំពីការតវ៉ា និងការបង្កអគ្គិភ័យកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីការរាយការណ៍អំពីការបំផ្លាញគម្ពីរកូរ៉ានដ៏សក្តិសិទ្ធិដែលផ្សព្វផ្សាយនៅក្នុងទីក្រុង និងនៅលើបណ្តាញផ្សព្វផ្សាយសង្គម។

សមត្ថកិច្ចបង្ក្រាបក្រុមឧក្រិដ្ឋជនដែលរំដោះអ្នកទោសគ្រឿងញៀន នៅខេត្តសៀមរាប បានចំនួន៦នាក់

2023/08/18 06:26:28 pm        258
ភ្នំពេញ៖ ខណៈក្រុមឧក្រិដ្ឋជនដែលរំដោះអ្នកទោសគ្រឿងញៀន នៅខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានចំនួន៦នាក់ហើយ។ ប៉ុន្តែមេក្លោងដែលជាអ្នកទោសនោះ មិនត្រូវចាប់ខ្លួនបាននោះទេ។ នេះបើតាមឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់នៅមុននេះ។ 

ភ្លៀងធ្លាក់ឥតឈប់ឈរ បានបណ្តាលឱ្យមានទឹកជំនន់ និងប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនអាហ្សង់ទីន

2023/08/18 06:25:24 pm        272
អាហ្សង់ទីន៖ ភ្លៀងធ្លាក់ខ្លាំង រួមទាំងសំណុំទឹកកក បានវាយប្រហារលើទីក្រុង ឡា ផ្លាតា (La Plata) ប្រទេសអាហ្សង់ទីន ដែលរំខានដល់ការរស់នៅរបស់អ្នកស្រុកកាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) ដោយបណ្តាលឱ្យមានទឹកជំនន់ និងលំហូរទឹកយ៉ាងខ្លាំង ដែលប៉ះពាល់ដល់ផ្លូវ និងលំនៅឋានជាច្រើនខ្នង។ នៅតំបន់ជាយក្រុង ឡា ផ្លាតា សាលាក្រុងបានដំឡើងកម្រិតប្រកាសអាសន្នទៅជាពណ៌លឿងទុំ។ នៅក្នុងរូបភាពដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកដែលរងផលប៉ះពាល់បានបង្ហាញពីរបស់របរប្រើប្រាស់ក្នុងផ្ទះរបស់ពួកគេដែលបានលិចទឹកអស់។ទន្ទឹមនឹងនេះ នៅអាកាសយានដ្ឋាន BAM ជើងហោះហើររបស់អ្នកដំណើរជាច្រើនជើង ត្រូវបានរងផលប៉ះពាល់ដោយព្យុះដែលបានវាយប្រហារទីក្រុង និងតំបន់ជុំវិញនោះ។ ក្រុមអាជ្ញាធរកំពុងតាមដានស្ថានភាព និងសម្របសម្រួលជំនួយផងដែរ៕

ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានបំផ្លិចបំផ្លាញអគារនៅកណ្ដាលទីក្រុងម៉ូស្គូរបស់រុស្ស៊ី

2023/08/18 06:22:31 pm        274
រុស្ស៊ី៖ ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ការវាយប្រហារដោយយានដ្រូន បានបំផ្លិចបំផ្លាញអគារមួយនៅកណ្ដាលទីក្រុងម៉ូស្គូ (Moscow) នៅព្រឹកថ្ងៃសុក្រនេះ បណ្ដាលឲ្យផ្ទុះឆេះ ដែលគេបានលឺទូទាំងសង្កាត់ពាណិជ្ជកម្មមួយនេះរបស់រុស្ស៊ី។សារព័ត៌មាន Reuters ដែលបានឃើញហេតុការណ៍ក្នុងតំបន់នោះ បានហៅថាជាការផ្ទុះដ៏ខ្លាំងក្លា។  អភិបាលក្រុង ម៉ូស្គូ លោក ហ្សឺហ្គេ ស៊ូបយ៉ានីន (Sergei Sobyanin) បាននិយាយនៅកនុងសេចក្ដីថ្លែងការណ៍នៅលើបណ្ដាញសង្គម Telegram ផ្លូវការរបស់លោកថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿង និងហើយបំបែកបានធ្លាក់លើមជ្ឈមណ្ឌលតាំងពិព័រណ៍ ។ មជ្ឈមណ្ឌលតាំងពិព័រណ៍ នេះមានទីវាលធំទូលាយ ដែលត្រូវបានប្រើប្រាស់ជាកន្លែងតាំងលក់ផលិតផល មានសម្ងាយជិត៥គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង។ រូបភាពវីដេអូ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានបង្ហាញពីផ្សែងក្រាស់រសាត់លើអាកាស។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ៊ុយក្រែននៅពីក្រោយការវាយប្រហារដោយយានដ្រូននេះ តែពុំមានការអត្ថាធិប្បាយណាមួយភ្លាមៗទីក្រុងគីវ (Kyiv) ទេ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
10/24/2026 09:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM