ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌
សមត្ថកិច្ចកំពុងស្រាវជ្រាវករណីក្រុមឧក្រិដ្ឋជនអូសទាញពលករខ្មែរដែលវិលត្រឡប់មកពីថៃឲ្យធ្វើសកម្មភាព Online Scams

សន្តិសុខ និង សង្គម

ចក្រភពអង់គ្លេសប្រកាសផ្តល់ថវិកាចំនួន៣០លានផោនដល់ជនភៀសខ្លួននៅប្រទេសហ៊្សកដានី

2023/07/28 09:39:05 pm        273
ហ៊្សកដានី៖ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានប្រកាសផ្តល់ជំនួយចំនួន ៣០លានផោន (ប្រហែល ៣៨លានដុល្លារ) ដើម្បីជួយប្រទេសហ្ស៊កដានីក្នុងការទប់ទល់នឹងចំនួនជនភៀសខ្លួនស៊ីរីនៅក្នុងប្រទេសនេះ។ ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិក្នុងខែនេះបាននិយាយថា ខ្លួននឹងកាត់បន្ថយជំនួយជាសាច់ប្រាក់សម្រាប់ជនភៀសខ្លួនស៊ីរីចំនួន ១២០.០០០នាក់ដែលរស់នៅក្នុងជំរំ Zaatari និងជំរំ Azraq ក្នុងប្រទេសហ្ស៊កដានី ដោយសារតែបញ្ហាកង្វះថវិកា។បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Al Safadi នៅទីក្រុង Amman (អាម៉ង់) ខណៈដែលដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោកបានបញ្ចប់ទៅ លោក Cleverly បាននិយាយថា ស្ថានភាពនេះបានបង្កបញ្ហាប្រឈមដល់ "ហេដ្ឋារចនាសម្ព័ន្ធនយោបាយ និងសង្គមរបស់ប្រទេសហ្ស៊កដានី"។ប្រទេសហ្ស៊កដានីគឺជាជម្រកសម្រាប់ជនភៀសខ្លួនស៊ីរីដែលបានចុះឈ្មោះចំនួន ៦៧០.០០០នាក់ ហើយចក្រភពអង់គ្លេស រួមជាមួយនឹងប្រទេសអាល្លឺម៉ង់ និងបារាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជាថវិកា ក៏ដូចជាការបង់ប្រាក់សម្រាប់គម្រោង ដែលផ្តល់អត្ថប្រយោជន៍ដល់បណ្ដាតំបន់ក្នុងប្រទេសហ្ស៊កដានីដែលធ្វើជាម្ចាស់ផ្ទះដល់ជនភៀសខ្លួនទាំងនោះផងដែរ៕

ប្រមុខ UNព្រមានថា យុគសម័យឡើងកម្តៅផែនដីបានបញ្ចប់ ហើយយុគសម័យផែនដីឡើងក្តៅដូចភ្លើងបានមកដល់

2023/07/28 09:33:00 pm        281
 អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterresបានព្រមានថា យុគសម័យឡើងកម្តៅផែនដីបានបញ្ចប់ ហើយយុគសម័យផែនដីឡើងក្តៅដូចភ្លើង បានមកដល់ហើយក្រោយពេលដែលក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ខែកក្កដា គឺជាខែដែលក្តៅបំផុតនៅក្នុងកំណត់ត្រា ។   ប្រមុខ UNរូបនេះ និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា បម្រែបម្រួលអាកាសធាតុ កើតមាននៅទីនេះ ។ វាគួរឲ្យខ្លាចខ្លាំងណាស់ ហើយវាទើបតែចាប់ផ្តើមទេ ។ គេនៅមានលទ្ធភាពកំណត់សីតុណ្ហភាពកើនឡើងត្រឹម ១,៥អង្សាសេ ហើយនិងដើម្បីជៀសវាងបម្រែបម្រួលអាកាសធាតុដ៏អាក្រក់បំផុត ប៉ុន្តែត្រូវតែមានវិធានការអាកាសធាតុជាបន្ទាន់ និងខ្លាំក្លាបំផុត ។  លោក Guterresនិយាយថា ការកែតម្រូវប្រព័ន្ធហិរញ្ញវត្ថុសកល ត្រូវការដើម្បីគាំទ្រការពន្លឿនវិធានការអាកាសធាតុ ហើយលោកបានអំពាវនាវផងដែរ សម្រេចឲ្យបានគោលដៅកាត់បន្ថយការបំភាយឧស្ម័នជាតិថ្មីដ៏មហិច្ឆិតាពីសមាជិកក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G20 ។  លោក Chris Hewittគឺជាប្រធានសេវាកម្មអាកាសធាតុសម្រាប់អង្គការឧតុនិយមពិភពលោក បាននិយាយថា ពួកយើងរំពឹងទុកថានឹងមើលឃើញឆ្នាំក្តៅបំផុតនៅលើកំណត់ត្រាក្នុងរយៈពេល ៥ឆ្នាំក្រោយ  ដោយឡែក របាយការណ៍អាកាសធាតុរដ្ឋ របស់អង្គការឧតុនិយមពិភពលោក សម្រាប់ឆ្នាំ ២០២២ កត់សំគាល់ឃើញថា ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២២ គឺជារយៈពេល ៨ឆ្នាំដែលក្តៅបំផុតនៅក្នុងកំណត់ត្រាអាកាសធាតុ រយៈពេល ១៧៣ឆ្នាំ ៕

ទូរកុងតឺន័រប្រែទៅជាទីជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែងនៅទីក្រុង Phoenix សហរដ្ឋអាមេរិក ស្របពេលដែលរលកកម្តៅនៅតែបន្ត

2023/07/28 09:29:33 pm        321
អាមេរិក៖  កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ ក្រុមមន្រ្តីទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញផ្ទះថ្មី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានបំពាក់ម៉ាស៊ីនត្រជាក់ ដែលធ្វើពីទូរកុងតឺន័រ ដោយពួកគេសង្ឃឹមថានឹងអាចផ្តល់ដំណោះស្រាយយូរដល់អ្នកដែលគ្មានផ្ទះសម្បែងរស់នៅ ។  ទីក្រុងមួយនេះ បានចាប់ដៃគូជាមួយក្រុមមិនរកប្រាក់ចំណេញ St. Vincent de Paul និងក្រុម Steel + Sparkដើម្បីបង្កើតផ្ទះ The X-Wing ដែលមានទូកុងតឺន័រប្រវែង ១២ម៉ែត្រចំនូន ៤ តំរៀបជាអក្សរ X បង្កើតបានជាបន្ទប់ទំហំ ១,៥ម៉ែត្រ X ២,៥ម៉ែត្រជាច្រើនបន្ទប់ ។  អ្នកស្រុក ២០នាក់ដែលបច្ចុប្បន្នស្នាក់នៅមជ្ឈមណ្ឌលជួយសង្រ្គោះក្រុងវ៉ាស៊ីងតោនរបស់ក្រុម St. Vincent de Paulនឹងផ្លាស់ទៅជ្រកកោនបណ្តោះអាសន្ននៅក្នុងផ្ទះថ្មីនេះ ស្របពេលដែលពួកគេនៅត្រូវការធនធានទាំងអស់ដែលធ្លាប់មាននៅមជ្ឈមណ្ឌល ដូចជាបន្ទប់ទឹក អាហារ និងសេវាកម្មផ្សេងៗទៀត ។  គួរឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុង Phoenixបានកើនឡើងដល់ជាង ៤៣,៣អង្សាសេរយៈពេល ២៨ថ្ងៃជាប់ៗគ្នា ដែលជាកំណត់ត្រាថ្មី ។  អ្នកស្រី Jessica Berg គឺជាប្រធានកម្មវិធីនៅក្រុម St. Vincent de Paul បានមើលឃើញពីផលប៉ះពាល់ដំបូងដោយសារកម្តៅលើអ្នកគ្មានផ្ទះសម្បែង ពេលដែលពួកគេធ្វើដំណើរមកដល់ទីជម្រក ដើម្បីស្វែងរកជំនួយ ។  អ្នកស្រីនិយាយថា ជួនកាលចិញ្ចើមផ្លូវមានសីតុណ្ហភាពកើនឡើងដល់ជាង ៨២អង្សាសេ ។ មនុស្សមកជាមួយការរលាកកម្រិតទី ៣ ។ ការនៅខាងក្រៅធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តខ្លាំងណាស់ ។ សូម្បីតែឱសថក៏មិនអាចព្យាបាលបាននោះដែរ ហើយបញ្ហាសុខភាពផ្លូវចិត្ត នឹងកើនឡើង ។ វាពិតជាពិបាកទ្រាំខ្លាំងណាស់ ៕

លោក Biden ទាមទារឲ្យមានការជូនដំណឹងអំពីគ្រោះថ្នាក់នៃកម្ដៅ និងផ្តល់ថវិកាចំនួន១ពាន់លានដុល្លារសម្រាប់ដាំដើមឈើ

2023/07/28 09:23:48 pm        280
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា) ថា លោកបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារស្តីទីលោកស្រី Julie Su ចេញការជូនដំណឹងអំពីគ្រោះថ្នាក់កម្ដៅ ដោយបញ្ជាក់ច្បាស់ថា កម្មករត្រូវមានការការពារទាក់ទងនឹងកម្ដៅនៅពេលដែលសីតុណ្ហភាពកើនឡើងទូទាំងប្រទេស។លោក Biden ក៏បាននិយាយនៅឯសេតវិមានផងដែរថា សេវាកម្មព្រៃឈើរបស់សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ១ពាន់លានដុល្លារដើម្បីជួយបណ្ដាទីប្រជុំជននិងទីក្រុងនានាដាំដើមឈើ ដើម្បីទប់ទល់នឹងកម្ដៅផងដែរ។រលកកម្ដៅកាន់តែខ្លាំងបានវាយប្រហារភាគខាងកើតសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យមានការព្រមានអំពីគ្រោះថ្នាក់ដែលបង្កដោយកម្ដៅ និងសំណើម ដែលហក់ឡើងនៅថ្ងៃចុងក្រោយនៃខែកក្កដា ដែលជាខែក្ដៅបំផុតកម្រិតបំបែកកំណត់ត្រាពិភពលោកនេះ។សេវាកម្មអាកាសធាតុជាតិ បាននិយាយថា ប្រជាជនអាមេរិកំពុងស្ថិតនៅក្រោមការឃ្លាំមើល និងការព្រមានដោយសីតុណ្ហភាព និងកម្រិតសន្ទស្សន៍កំដៅលើសពី ១០០អង្សាហ្វារិនហៃ (៣៧,៨អង្សាសេ) នៅក្នុងការព្យាករណ៍រហូតដល់យ៉ាងហោចណាស់ថ្ងៃសៅរ៍។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានកំណត់ជាខែដែលមានសីតុណ្ហភាពក្ដៅបំផុតក្នុងពិភពលោក៕

កោះមួយនៅប្រទេសក្រូអាតបាត់បង់ព្រៃឈើទំហំ៤០០ហិចតា ដោយសារចំហេះព្រៃ

2023/07/28 09:20:41 pm        271
ក្រូអាត៖ មេបញ្ជាការក្រុមពន្លត់អគ្គិភ័យរបស់ប្រទេសក្រូអាតលោក Slavko Tucakovic បាននិយាយថា ផ្ទៃដីព្រៃឈើទំហំ៤០០ហិចតាត្រូវបានបំផ្លាញនៅក្នុងចំហេះព្រៃដែលបានឆាបឆេះនៅលើកោះ Ciovo ប្រទេសក្រូអាតកាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា)។លោក Tucakovic បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ភ្លើងបានឆេះរាលដាលយ៉ាងឆាប់រហ័ស ដោយសារតែខ្យល់បក់ខ្លាំង ប៉ុន្តែចំហេះនោះអាចគ្រប់គ្រងបាន ហើយវាមិនមានការខូចខាតដល់អគារលំនៅឋាននោះទេ។ លោកបន្ថែមទៀតថា អ្នកពន្លត់អគ្គិភ័យជាង ១០០នាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់អគ្គិភ័យនៅលើកោះតូចមួយនៅជិតទីក្រុង Split នេះ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅលើឆ្នេរសមុទ្រ Adriatic។កាលពីថ្ងៃអង្គារ (២៥ កក្កដា) ចំហេះបានកើតមានឡើងក្នុងចម្ងាយ ១២គីឡូម៉ែត្រពីទីក្រុង Dubrovnik ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសក្រូអាត ខណៈដែលខ្យល់បក់ខ្លាំងបានរារាំងការបញ្ចូនយន្តហោះសង្រ្គោះ។ ចំហេះនោះបានស្ថិតនៅក្រោមការគ្រប់គ្រង គិតត្រឹមថ្ងៃពុធ (២៦ កក្កដា)៕

កាសែត Politico៖អាមេរិកនឹងចាប់ផ្តើមបញ្ជូនរថក្រោះ Abrams ទៅអ៊ុយក្រែនក្នុងខែកញ្ញា

2023/07/28 09:01:12 pm        308
អាមេរិក៖ កាសែត Politico បានរាយការណ៍ថា រដ្ឋបាលអាមេរិក នឹងចាប់ផ្តើមបញ្ជូនរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងខែកញ្ញាខាងមុខ។យោងតាមប្រភពរបស់កាសែតនេះ រថក្រោះជាច្រើនគ្រឿង នឹងត្រូវបញ្ជូនទៅប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើទំនើបកម្ម ក្នុងខែសីហា។សារព័ត៌មាន Politico បានដកស្រង់ប្រភពអនាមិកថា៖«ផែនការ គឺត្រូវបញ្ជូនរថក្រោះ Abrams មួយចំនួនទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងខែសីហា ជទីដែលរថក្រោះទាំងនោះ នឹងត្រូវរៀបចំនិងតុបតែចុងក្រោយ។ នៅពេលដែលដំណើរការនេះ ត្រូវបានបញ្ចប់ រថក្រោះ Abrams ដំបូង នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន នៅខែកញ្ញា។ .សារព័ត៌មាននេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងបញ្ជូនរថក្រោះម៉ូដែល M1A1 ចាស់ៗជំនួសឲ្យរថក្រោះម៉ូដែល A2 ទំនើបជាង ដែលនឹងចំណាយពេលមួយឆ្នាំ ដើម្បីទៅដល់អ៊ុយក្រែន។មន្ត្រីឧស្សាហកម្មម្នាក់ដែលមិនបញ្ចេញឈ្មោះ ត្រូវបានដកស្រង់សម្តីថា៖«ក្រុមដំបូង នឹងមានរថក្រោះពី ៦ ទៅ ៨គ្រឿង»។

ព្យុះទីហ្វុង Doksuri បំផ្លិចបំផ្លាញបង្គោលភ្លើង និងបិទរោងចក្រ ពេលវាបោកបក់ដល់ប្រទេសចិន

2023/07/28 08:51:24 pm        325
ចិន៖ នៅថ្ងៃសុក្រនេះ ព្យុះទីហ្វុង Doksuriបានបោកបក់ដល់ខេត្តភាគអាគ្នេយ៍ Fujian (ហ្វ៊ូជាន់)របស់ចិន ដោយនាំមកជាមួយភ្លៀងធ្លាក់ និងសន្ទុះខ្យល់បក់ខ្លាំង ធ្វើឲ្យបាក់បង្គោលភ្លើងកើតជាអគ្គិភ័យ បក់រំលើងដើមឈើ និងបង្ខំឲ្យរោងចក្រ និងផ្សារទំនើបបិទទ្វារ ។  សារព័ត៌មានរដ្ឋ រាយការណ៍ថា ព្យុះទីហ្វុងខ្លាំងបំផុតលំដាប់ទី ២បោកបក់ដល់ដីគោកនៅខេត្តហ្វ៊ូជាន់ បន្ទាប់ពីព្យុះទីហ្វុងដ៏សាហាវ Merantiកាលពីឆ្នាំ ២០១៦នោះ បានបង្ខំឲ្យបិទសាលារៀន វិស័យធុរកិច្ច និងការជម្លៀសកម្មករចេញពីតំបន់ផលិតប្រេង និងឧស្ម័នក្នុងឈូងសមុទ្រ ។  យោងតាមសេចក្តីរាយការណ៍ពីរដ្ឋបាលឧតុនិយមចិន(CMA)បានឲ្យដឹងថា ទីក្រុង Xiamen(សៀម៉ិន), Quanzhou(ឈ័នចូវ) និងទីក្រុង Putian(ភូធាន) រកឃើញទឹកភ្លៀងធ្លាក់កម្ពស់ ៥០មីលីម៉ែត្រជារៀងរាល់ម៉ោង ។  លោក Zhuang (ជ័ង)គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Xiamenនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មនុស្សពេញមួយទីក្រុង Xiamenពុំបានទៅធ្វើការនោះទេនៅព្រឹកថ្ងៃសុក្រនេះ ។  លោកបន្តថា គ្មានរថយន្តធ្វើចរាចរណ៍នៅលើដងផ្លូវ ហើយរោងចក្រ និងផ្សារទំនើប បានបិទទ្វារ ។ មនុស្សខ្លាចរអារខ្លាំង ក្រោយព្យុះទីហ្វុងលើកមុន Meranti ។ វីដេអូនៅលើបណ្តាញព័ត៌មានសង្គម ឃើញខ្សែចរន្តអគ្គិសនី ចេញផ្កាភ្លើង ហើយនិងផ្ទុះជាអណ្តាតភ្លើង ពេលខ្យល់បោកបក់លើទីក្រុង Jinjiang(ជីនជាំង)ដែលមានពលរដ្ឋរស់នៅ ២លាននាក់ ស្របពែលដែលដើមឈើទ្រង់ទ្រាយធំនៅទីក្រុង Quanzhou ត្រូវបានរំលើងគល់ ។  ក្រុមអ្នកស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មាននូវការកាត់ផ្តាច់ចរន្តអគ្គិសនី និងទឹកផងដែរនៅតាមតំបន់មួយចំនួនក្នុងទីក្រុង Jinjiang និងទីក្រុង Quanzhou ស្ថិតក្នុងខេត្តហ្វ៊ូជាន់ ។  ក្រុមព្យាករណ៍ឧតុនិយម បានព្យាករណ៍ថា ព្យុះ Doksuri ដែលជាព្យុះទីហ្វុងទី ២បោកបក់ដីគោកនៅប្រទេសចិន ក្នុងរយៈពេលតិចជាង ២សប្តាហ៍ នឹងធ្វើដំណើរឆ្ពោះទៅភាគខាងជើង ជាកន្លែងដែលខេត្តចំនួន ១០នឹងមានភ្លៀងធ្លាក់ខ្លាំង ៕

លោកហ្សេឡិនស្គី៖ អ៊ុយក្រែនដណ្តើមបានភូមិ Staromaiorske នៅភាគអាគ្នេយ៍មកកាន់កាប់វិញ

2023/07/28 08:48:09 pm        295
អ៊ុយក្រែន៖ ​ទាហានអ៊ុយក្រែន បានដណ្តើមយកភូមិ Staromaiorske( ស្តារ៉ូម៉ាអ៊ីវអ៊ូស្កេ) ភាគអាគ្នេយ៍ពីកងកម្លាំងរុស្ស៊ីក្នុងតំបន់ដូណិតស្ក៍ (Donetsk)មកកាន់កាប់វិញ តាមរយៈវីដេអូដែលបានចុះផ្សាយដោយលោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។កងពលតូចទី៣៥ និងអង្គភាពការពារទឹកដី «Ariy» បានបំពេញភារកិច្ចរបស់ពួកគេ ហើយបានរំដោះភូមិ Staromaiorske។ ទាហានម្នាក់នៅក្នុងវីដេអូដែលសារព័ត៌មានReuters មិនអាចកំណត់ទីតាំងភូមិសាស្ត្រ បានភ្លាមៗនោះ បាននិយាយថា នេះគឺជាជ័យជម្នះចំពោះអ៊ុយក្រែន!ភូមិនេះស្ថិតនៅភាគខាងត្បូងនៃបណ្តុំទីតាំងទីលំនៅតូចៗ ដែលអ៊ុយក្រែនដណ្តើម បានមកវិញក្នុងអំឡុងពេលការវាយលុក ដែលខ្លួនបានចាប់ផ្តើម នៅដើមខែមិថុនាប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលកាន់កាប់ផ្នែកខ្លះនៃភាគខាងត្បូងនិងភាគខាងកើតអ៊ុយក្រែន។អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក ហានណា ម៉ាលៀ (Hanna Maliar)ដែលបានប្រកាសថា ភូមិStaromaiorske ត្រូវបានរំដោះហើយនោះ បានថ្លែងថា អ្នកការពាររបស់យើងឥឡូវនេះ កំពុងបន្តបោសសម្អាតកន្លែងតាំងទីលំនៅនោះ៕

សមត្ថកិច្ចអំពាវនាវដល់អ្នកដំណើរលើផ្ទៃសមុទ្រ ស្ដាប់តាមការណែនាំពីធាតុអាកាសប្រែប្រួល

2023/07/28 08:08:24 pm        482
ព្រះសីហនុ៖ នៅកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីសុវត្ថិភាព សមត្ថកិច្ច បន្ដអំពាវនាវដល់អ្នកប្រកបអាជីវកម្ម ឬអ្នកដំណើរលើផ្ទៃសមុទ្រ​ ចូលរួមសហការស្ដាប់ និងអនុវត្ដតាមការណែនាំពីធាតុអាកាស ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ​នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ​ព្រមទាំងរលកសមុទ្រ​មាន​កម្ពស់ខ្ពស់!។ នេះគឺជា សេចក្តីជូនដំណឹងឱ្យមានការប្រុងប្រយ័ត្នពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣) របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ តែថ្ងៃនេះមេឃស្រឡះ អាកាសធ្លាក់ខ្យល់ ប៉ុន្ដែមិនសូវប៉ះពាល់​ដល់ចរាចរណ៍លើផ្ទៃសមុទ្រទេ ទោះបីធាតុអាកាសថ្ងៃនេះល្អប្រសើរក្ដី ក៏​សមត្ថកិច្ច នៅ​តែបន្ដប្រុងប្រយ័ត្នខ្ពស់ (ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ពាក់អាវពោងសុវត្ថភាព) និងអំពាវនាវឱ្យមានការចូលរួមសហការស្ដាប់ ​និងអនុវត្តតាមការណែនាំ (ការផ្អាកចរាចរបណ្ដោះអាសន្នលើផ្ទៃសមុទ្រ) ពីធាតុអាកាសអាប់អួរ ពិសេសប្រជានេសាទ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ទាក់ទិនទៅនឹងការប្រែប្រួលធាតុអាកាសនេះ បានរំខាននិងធ្វើឱ្យប៉ះពាល់ដល់រស់នៅ និងការធ្វើដំណើររបស់សាធារណជនផងដែរ ពិសេសការធ្វើដំណើរលើផ្ទៃសមុទ្រ តែទោះជាយ៉ាង​ណាក្ដីក៏មានពេលខ្លះធាតុអាកាសប្រសើរបន្ដិចនៅការចរាចរជលយានដឹកជញ្ជួនភ្ញៀវទៅមកតាមបណ្ដាកោះ គឺនៅដំណើរបាន ដោយមានការប្រុងប្រយ័ត្នជានិច្ច​និងសហការជាមួយសមត្ថកិច្ចជាប្រចាំ (ពាក់អាវពោងសុវត្ថិភាព និងពិនិត្យតាមដានតាមគោលដៅ ដីគោក កណ្ដាល និងដីកោះ)។ ការធ្វើដំណើរតាមផ្លូវទឹកនៅដំណើរការធម្មតា មិនផ្អាកទេ តែក៏មិនសូវមានភ្ញៀវដែរ ដោយសារភ្ញៀវបានដឹងពីសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។ នេះជាការបញ្ជាក់ប្រាប់ពី លោក ម៉ុត ភារី ជំនួយការសមាគមភ្នាក់ងារ​ដឹកជញ្ជួន​ទេសចរណ៍​ជលយាន​ ខេត្ដព្រះសីហនុ។ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គ​ភាគ​ខាងលើ កាត់ប្រទេសថៃ ឡាវ ​និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុង​និរតីក្នុង​កម្រិតមធ្យម។ ឯនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ​ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន​ក្នុង​ចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ នេះជាការបញ្ជាក់ឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម៕

កម្ដៅក្ដៅខ្លាំង បានសម្លាប់មនុស្សជាង ២០០នាក់ នៅប្រទេសម៉ិកស៊ិក គិតចាប់តាំងពីខែមីនា

2023/07/28 07:36:19 pm        119
ម៉ិកស៊ិក៖ ក្រសួងសុខាភិបាលរបស់ប្រទេសម៉ិកស៊ិក បានរាយការណ៍ថា ចំនួនអ្នកស្លាប់ នៅទូទាំងប្រទេស ដោយសារកម្ដៅក្ដៅខ្លាំង បានកើនឡើងដល់ ២៤៩នាក់ ក្នុងរយៈពេល ៤ខែកន្លងមកនេះ។អ្នកស្លាប់មួយរយនាក់ ត្រូវបានចុះបញ្ជីនៅរដ្ឋ Nuevo León ២៨នាក់ នៅរដ្ឋ Tamaulipas ២៦នាក់ នៅរដ្ឋ Veracruz និង ២៦នាក់ នៅរដ្ឋ Sonora ចន្លោះពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី២២ ខែកក្កដា។ ចំណែកចំនួនស្លាប់ដែលនៅសល់ ត្រូវបានចុះបញ្ជីនៅក្នុងរដ្ឋចំនួន១២ ផ្សេងទៀត។ ប្រទេសនេះបាន និងកំពុងស៊ូទ្រាំជាមួយការឡើងកម្ដៅខ្ពស់ រួមជាមួយរដ្ឋភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលការឡើងកម្ដៅនេះ នាំមកដោយ «លំហកំដៅ» ដែលជាព្រឹត្តិការណ៍អាកាសធាតុបង្កើតឡើងដោយជ្រលងសម្ពាធខ្ពស់ដែលជាប់នឹងខ្យល់នៅខាង ក្នុងខណៈដែលសីតុណ្ហភាពឡើងក្តៅខ្លាំង។ កាលពីចុងខែមុន រដ្ឋរបស់ប្រទេសម៉ិកស៊ិកមួយចំនួន បានឡើងកំដៅប្រចាំខែ ឬសូម្បីតែឡើងខ្ពស់គ្រប់ពេលរហូតដល់ ៤៥អង្សាសេ នៅកន្លែងខ្លះ។យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឲ្យដឹងថា ៩២,៤ភាគរយនៃការស្លាប់នេះ គឺដោយសារតែអាការៈសន្លប់ដោយសារកម្ដៅ ឬសុរិយរោគ ហើយក្រៅពីនោះ គឺដោយសារតែការខ្វះជាតិទឹក។ដើម្បីទប់ទល់នឹងសីតុណ្ហភាពឡើងក្ដៅខ្ពស់នេះ រដ្ឋាភិបាលណែនាំឲ្យបរិភោគទឹកដប ទឹកដាំពុះ ឬទឹកសម្លាប់មេរោគហើយយ៉ាងហោចណាស់ ២លីត្រ ឲ្យបានញឹកញាប់ និងជៀសវាងការប៉ះពាល់នឹងកម្ដៅព្រះអាទិត្យរយៈពេលយូរ ជាពិសេសចន្លោះម៉ោង ១១ ពេលព្រឹក ដល់ម៉ោង ៣ ពេលរសៀល។ ប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវបានណែនាំឲ្យស្លៀកសម្លៀកបំពាក់រលុងល្មម ប្រើឡេការពារកម្តៅថ្ងៃ និងពាក់មួក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM