ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ
ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់
សមត្ថកិច្ចកម្ពុជា និងអាមេរិកសហការបង្ក្រាបទូកនេសាទដឹកជញ្ជូនគ្រឿងញៀនជិត ១តោន និងចាប់ខ្លួនមនុស្សចំនួន ៨ នាក់
ជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

សន្តិសុខ និង សង្គម

សហរដ្ឋអាមេរិកព្យាយាមរក្សា "សុវត្ថិភាព និងការវិលត្រឡប់" របស់ទាហានដែលបានឆ្លងព្រំដែន

2023/07/20 10:06:59 pm        115
ក្រុមមន្ត្រីអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២០ កក្កដា)នេះថា សហរដ្ឋអាមេរិកកំពុងចូលរួមយ៉ាងសកម្មក្នុងការធានាការវិលត្រឡប់ដោយសុវត្ថិភាពរបស់ទាហានអាមេរិកដែលបានឆ្លងព្រមដែនចូលទៅក្នុងប្រទេសកូរ៉េខាងជើង។បេសកជនពិសេសអាមេរិកទទួលបន្ទុកកូរ៉េខាងជើង លោក Sung Kim បានធ្វើអត្ថាធិប្បាយពីទាហានឈ្មោះ Travis King ដែលបានឆ្លងព្រំដែនចូលកូរ៉េខាងជើងកាលពីថ្ងៃអង្គារ (១៨ កក្កដា) មុនពេលកិច្ចប្រជុំត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង ស្តីពីការប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង។ជំនួបនេះបានធ្វើឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងជុំវិញឧបទ្វីបកូរ៉េ។ ការឆ្លងដែនដោយគ្មានការអនុញ្ញាតរបស់លោក King ចូលទៅក្នុងប្រទេសកូរ៉េខាងជើងបានកើតឡើងនៅថ្ងៃដូចគ្នាដែលនាវាមុជទឹកមីស៊ីលបាលិស្ទិកបំពាក់ដោយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានទៅកាន់កូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក៕

សេតវិមាន៖ រុស្ស៊ីកំពុងរៀបចំសម្រាប់ការវាយប្រហារទៅលើនាវាស៊ីវិលនៅសមុទ្រខ្មៅ

2023/07/20 10:02:56 pm        144
រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានព្យួរការចូលរួមក្នុងកិច្ចព្រមព្រៀង​សម័យ​សង្រ្គាមដែលអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិហូរចេញពីអ៊ុយក្រែន ទៅកាន់ប្រទេសជុំវិញពិភពលោក សេតវិមានកាលពីថ្ងៃពុធ បានព្រមានថា យោធារុស្ស៊ីកំពុងរៀបចំសម្រាប់លទ្ធភាពវាយប្រហារ​ទៅលើនាវាដឹកជញ្ជូនស៊ីវិលនៅសមុទ្រខ្មៅ។ចាប់តាំងពីចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក្នុងសប្តាហ៍នេះ ប្រទេសរុស្ស៊ី បានវាយប្រហារកំពង់ផែនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនរួចហើយនៅក្នុងទីក្រុងអូដេសា (Odesa) ជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន។ គ្រាប់ធញ្ញជាតិប្រហែល ៦០.០០០តោន ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនោះ។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Adam Hodge បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ព័ត៌មានរបស់យើង បង្ហាញថា រុស្ស៊ីបានដាក់គ្រាប់មីនសមុទ្របន្ថែម នៅតាមផ្លូវទៅកាន់កំពង់ផែអ៊ុយក្រែន»។ «យើងជឿថា នេះគឺជាការខិតខំប្រឹងប្រែងសម្របសម្រួលមួយ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហារណាមួយប្រឆាំងនឹងនាវាស៊ីវិលនៅក្នុងសមុទ្រខ្មៅ ហើយបានបន្ទោសអ៊ុយក្រែនចំពោះការវាយប្រហារទាំងនេះ»។ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ដែនទឹកអន្តរជាតិនៅភាគពាយ័ព្យ និងភាគអាគ្នេយ៍នៃសមុទ្រខ្មៅ «មានគ្រោះថ្នាក់ជាបណ្តោះអាសន្ន»សម្រាប់ការដឹកជញ្ជូន។ ការប្រកាសនោះ បានធ្វើឡើងបន្ទាប់ពីការសន្យារបស់អ៊ុយក្រែន ក្នុងការបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ បើទោះបីជារុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងក៏ដោយ។ក្រសួងនេះ បានព្រមានថា ខ្លួននឹងចាត់ទុកនាវាចូលមកណាមួយថា ជានាវាផ្ទុកគ្រឿងយុទ្ធោបករណ៍។

កម្មករក្រុមហ៊ុន UPS ប្រមូលផ្តុំគ្នានៅទីក្រុង Los Angeles ខណៈថ្ងៃផុតកំណត់នៃកូដកម្មមកដល់

2023/07/20 09:57:43 pm        180
ក្រុមកម្មករដែលជួលដោយក្រុមហ៊ុនដឹកជញ្ជូន UPS បានធ្វើការប្រមូលផ្តុំគ្នានៅខាងក្រៅក្រុមហ៊ុន UPS កាលពីថ្ងៃពុធ (១៩ កក្កដា) ខណៈដែលថ្ងៃផុតកំណត់នៃកូដកម្មប្រឆាំងនឹងក្រុមហ៊ុនជិតមកដល់។ ក្រុមសមាជិកសភាអាមេរិកចំនួន ២០០នាក់កាលពីថ្ងៃពុធបាននិយាយថា ពួកគេបានយល់ព្រមមិនធ្វើអន្តរាគមន៍ក្នុងករណីធ្វើកូដកម្មរបស់កម្មករនៅក្រុមហ៊ុន UPS នេះទេ។ក្រុមហ៊ុនដឹកជញ្ជូនទំនិញធំបំផុតរបស់ពិភពលោកមួយនេះ និងសហជីពកម្មករ International Brotherhood of Teamsters មានពេលរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី៣១ ខែកក្កដា ក្នុងការឈានដល់កិច្ចព្រមព្រៀងកិច្ចសន្យាដែលគ្របដណ្តប់លើកម្មករប្រហែល ៣៤០.០០០នាក់ ដែលរៀបចំ ផ្ទុក និងចែកចាយទំនិញនៅសហរដ្ឋអាមេរិក៕

អតីតយុទ្ធជនប្រទេសកូឡុំប៊ី តវ៉ានឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Petro

2023/07/20 09:54:07 pm        152
ទាហានបម្រុង និងទាហានចូលនិវត្តន៍កូឡុំប៊ីរាប់រយនាក់ បានចេញដើរតាមផ្លូវនៃទីក្រុងបូហ្គោតា (Bogota) កាលពីថ្ងៃពុធ (១៩ កក្កដា) ដើម្បីសម្តែងការមិនសប្បាយចិត្តរបស់ពួកគេចំពោះការគ្រប់គ្រងរបស់ប្រធានាធិបតីកូឡុំប៊ីឆ្វេងនិយមលោក Gustavo Petro ។ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីលានចតុរង្គ Bolivar នៃទីក្រុងបូហ្គោតា ដើម្បីបដិសេធគោលនយោបាយសន្តិភាពអនុវត្តដោយរដ្ឋាភិបាលជាតិ ដែលភាគច្រើនមានទំនាក់ទំនងនឹងក្រុមប្រដាប់អាវុធដូចជាក្រុមប្រឆាំងរបស់កងទ័ពរំដោះជាតិ ELN និងក្រុមកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ប្រទេសកូឡុំប៊ី FARC ជាដើម។ក្រុមបាតុករជាច្រើនបានគ្រវីទង់ជាតិកូឡុំប៊ី និងកាន់បដាដែលមានពាក្យស្លោកដូចជា "មិនត្រូវការប្រធានាធិបតីដូចជាលោក Petro ទៀតទេ" និង "សូមឲ្យលោក Petro ចេញទៅ”។ក្រុម ELN គឺជាក្រុមឧទ្ទាមដែលនៅសេសសល់ចំណាស់ជាងគេរបស់ប្រទេសកូឡុំប៊ី ហើយកិច្ចពិភាក្សាគឺជាមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Petro ដោយខ្លួនលោកផ្ទាល់ធ្លាប់ជាសមាជិកនៃក្រុមបះបោរ M-19 ដែលត្រូវបានរំសាយនៅពេលនេះផងដែរ ដើម្បីចរចាកិច្ចព្រមព្រៀងសន្តិភាព ឬកិច្ចព្រមព្រៀងចុះចូលជាមួយពួកឧទ្ទាម និងក្រុមអន្ធពាលឧក្រិដ្ឋកម្មដែលនៅសេសសល់ទាំងនោះ៕

ទឹកជំនន់គំរាមកំហែងរដ្ឋ Kentucky បន្ទាប់ពីមានភ្លៀងធ្លាក់នៅតំបន់នេះ

2023/07/20 09:49:53 pm        124
ភ្លៀងធ្លាក់ខ្លាំងបានជន់លិចតំបន់ខ្លះនៃរដ្ឋ Kentucky កាលពីថ្ងៃពុធ (១៩ កក្កដា) ហើយបានបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីផងដែរ ដោយសារបញ្ហាអាកាសធាតុបានរំខានផ្នែកខ្លះនៃសហរដ្ឋអាមេរិក។នៅតំបន់ Graves County នៅតាមព្រំដែនរដ្ឋ Kentucky ជាមួយរដ្ឋ Tennessee មានភ្លៀងធ្លាក់កម្រិតជាង ១១អ៊ីង (២៧ សង់ទីម៉ែត្រ) ទៅលើតំបន់នេះ ដែលបានបំបែកកំណត់ត្រាក្នុងស្រុក។ នៅទីក្រុង Mayfield ទឹកជំនន់បានជន់លិចផ្ទះសម្បែង និងទ្រព្យសម្បត្តិឯកជនជាច្រើន។ ក្រុមអាជ្ញាធរបានរាយការណ៍ថា មិនមានរបាយការណ៍បឋមពីអ្នករបួស ឬអ្នកស្លាប់នោះទេ។នៅភាគខាងលិចរដ្ឋ Kentucky ផ្ទះសម្បែង និងក្រុមហ៊ុនអាជីវកម្មប្រហែល៩០.០០០កន្លែង មិនមានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីមានព្យុះផ្គររន្ទះជាច្រើនជុំបានបំផ្លាញខ្សែភ្លើង និងដើមឈើនៅទូទាំងតំបន់នេះពេញមួយយប់ ព្រមទាំងបន្តរហូតដល់ព្រឹកថ្ងៃពុធទៀតផង នេះបើយោងតាមគេហទំព័រតាមដានការដាច់ចរន្តអគ្គិសនីសហរដ្ឋអាមេរិក poweroutage.us៕

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ បន្ទាប់ពីឃ្លាំងគ្រាប់រំសេវនៅគ្រីម៉េផ្ទុះឆេះ

2023/07/20 09:46:36 pm        223
ជនស៊ីវិលរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីឃ្លាំងគ្រាប់រំសេវមួយនៅក្នុងតំបន់គ្រីម៉េ ដែលត្រូវបានបញ្ចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយបង្កឱ្យមានការផ្ទុះជាបន្តបន្ទាប់។ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា ការផ្ទុះនៅតែត្រូវបានគេឮជាច្រើនម៉ោង បន្ទាប់ពីភ្លើងឆេះ ត្រូវបានរាយការណ៍នៅមូលដ្ឋានយោធាKirovske កាលពីព្រឹកថ្ងៃពុធ។អាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះទេ ប៉ុន្តែវីដេអូបង្ហាញពីផ្សែងខ្មៅដ៏ខ្មួលខ្មាញហុយឡើងលើអាកាស។ឧបទ្ទវហេតុនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការផ្ទុះនៅលើស្ពាន Kerchតភ្ជាប់ឧបទ្វីបសមុទ្រខ្មៅទៅកាន់ប្រទេសរុស្ស៊ីដីគោក ដែលវិមានក្រឹមឡាំងបានស្តីបន្ទោសទៅលើប្រទេសអ៊ុយក្រែន។អាជ្ញាធរមូលដ្ឋាន បាននិយាយថា មនុស្សជាងពីរពាន់នាក់ ត្រូវបានជម្លៀសចេញពីភូមិជុំវិញឃ្លាំងគ្រាប់រំសេវនោះ។ តាមការរាយការណ៍ ពួកគេត្រូវបានផ្តល់ឲ្យនូវជម្រកបណ្តោះអាសន្ន។

ស្ត្រីអាហ្វហ្គានីស្ថានតវ៉ាប្រឆាំងនឹងបម្រាមឲ្យបិទហាងកែសម្ផស្ស

2023/07/20 09:34:16 pm        142
មន្ត្រីសន្តិសុខបានបាញ់ទៅលើអាកាស និងប្រើបំពង់បាញ់ទឹកពន្លត់អគ្គិភ័យ ដើម្បីបំបែកស្ត្រីអាហ្វហ្គានីស្ថានរាប់សិបនាក់ ដែលកំពុងតវ៉ានៅទីក្រុងកាប៊ុល កាលពីថ្ងៃពុធ (ទី១៩ ខែកក្កដា) ប្រឆាំងនឹងការបញ្ជារបស់អាជ្ញាធរតាលីបង់ឲ្យបិទហាងកែសម្ផស្ស ដោយនេះជាការចេញបម្រាមចុងក្រោយបង្អស់ ដែលគាបសង្កត់ពួកគេមិនឲ្យប្រើប្រាស់ជីវិតសាធារណៈ។ចាប់តាំងពីឡើងកាន់អំណាច ក្នុងខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលតាលីបង់បានហាមឃាត់ក្មេងស្រីៗ និងស្ត្រីទាំងអស់ មិនឲ្យចូលរៀនវិទ្យាល័យ និងសាកលវិទ្យាល័យនានា ដោយដាក់បម្រាមចំពោះពួកគេ មិនឲ្យទៅលេងសួនកម្សាន្ត កន្លែងតាំងពិព័រណ៍ និងកន្លែងហាត់ប្រាណ ហើយបានបញ្ជាឲ្យពួកគេបិទបាំងមុខមាត់ពេលដើរជាសាធារណៈ។បទបញ្ជាដែលបានចេញកាលពីខែមុន បង្ខំឲ្យបិទហាងកែសម្ផស្សរាប់ពាន់កន្លែងទូទាំងប្រទេសដែលគ្រប់គ្រងដោយស្ត្រី ដែលជារឿយៗជាប្រភពចំណូលតែមួយគត់សម្រាប់គ្រួសារ ហើយលើសពីនោះទៀតបទបញ្ជានោះ បានបិទឱកាសមួយ ក្នុងចំណោមឱកាសនៅសល់តិចតួច ដែលជួយឲ្យពួកស្ត្រីទាំងឡាយក្នុងការប្រទេសនេះ បានជួបជុំគ្នា ក្រៅពីផ្ទះរបស់ខ្លួន។ការតវ៉ាជាសាធារណៈ គឺកម្រកើតមានណាស់ នៅអាហ្វហ្គានីស្ថាន ហើយជាញយៗ ត្រូវបានបំបែកដោយកងកម្លាំងអាជ្ញាធរ ប៉ុន្តែគេបានឃើញស្ត្រីប្រហែល ៥០នាក់ ចូលរួមក្នុងការប្រមូលផ្តុំកាលពីថ្ងៃពុធ ដោយបង្កឲ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិកសន្តិសុខភ្លាមៗ។ ក្រោយមក ក្រុមអ្នកតវ៉ា បានចែករំលែករូបភាពវីដេអូ និងរូបថតជាមួយអ្នកកាសែត ដែលបង្ហាញថា អាជ្ញាធរប្រើបំពង់បាញ់ទឹកពន្លត់អគ្គិភ័យបំបែកពួកគេ ខណៈដែលគេអាចលឺសំឡេងកាំភ្លើង ចេញពីកន្លែងណាមួយមិនពិតប្រាកដ។ហាងកែសម្ផស្សបានរីកដុះដាលពេញទីក្រុងកាប៊ុល និងទីក្រុងផ្សេងទៀតរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២០ឆ្នាំ នៅពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក បានគ្រប់គ្រងប្រទេសនេះ៕

មនុស្ស១០នាក់ស្លាប់ និងមួយចំនួនទៀតជាប់ខ្លួនក្នុងបំណាក់ដីនៅរដ្ឋភាគខាងលិច Maharashtraប្រទេសឥណ្ឌា

2023/07/20 09:23:05 pm        120
ក្រុមមន្រ្តីនិយាយថា នៅថ្ងៃព្រហស្បតិ៍ ក្រុមការងារសង្រ្គោះនៅប្រទេសឥណ្ឌា បានព្យាយាមជម្នះលក្ខណៈភូមិសាស្រ្តដ៏ពិបាក និងស្ថានភាពអាកាសធាតុអាក្រក់ ពេលដែលពួកគេរុករកអ្នករស់រានក្នុងហេតុការណ៍បំណាក់ដីដែលបានសម្លាប់មនុស្សយ៉ាងហោច ១០នាក់ នៅភូមិតំបន់ភ្នំមួយកន្លែងស្ថិតនៅរដ្ឋភាគខាងលិច Maharashtra ក្រោយភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យសើមដីជម្រាលភ្នំ ។រលកកម្តៅខ្លាំងបំផុត ភ្លើងឆេះព្រៃ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានបង្កភាពវឹកវរនៅទូទាំងពិភព​លោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កឲ្យកើតមានក្តីបារម្ភជាថ្មីពីជំហានបម្រែបម្រួល​អាកាសធាតុ ។ក្រុមមន្រ្តីនិយាយថា ដីបានបាក់នៅកណ្តាលជម្រាលភ្នំកាលពីពេលយប់ក្នុងភូមិដាច់ស្រយាល Irshalwadi ស្ថិតក្នុងរដ្ឋ Maharashtra ដែលមានចម្ងាយប្រហែល ៦០គ.មពីទីក្រុងម៉ុមបៃ ។លោក Devendra Fadnavis គឺជាអភិបាលរងរដ្ឋ Maharashtra និយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា មនុស្សសរុប ៤៨គ្រួសារ រស់នៅទីនោះ ។ មនុស្សប្រហែល ៧៥នាក់ ត្រូវបានជម្លៀសខ្លួន ហើយមកទល់នឹងពេលនេះ មនុស្ស ១០នាក់ បានស្លាប់ ។សេចក្តីរាយការណ៍ដំបូង បានឲ្យដឹងថា មនុស្សប្រហែល ១០០នាក់ ត្រូវបានគេព្រួយបារម្ភថា បានជាប់នៅក្រោមគម្ទេចកម្ទី ហើយក្រុមការងារសង្រ្គោះ កំពុងប្រឹងប្រែងទាំងភ្លៀងធ្លាក់ខ្លាំង ដើម្បីស្វែងរកអ្នករស់រាន ស្របពេលដែលសាច់ញាតិ រង់ចាំដំណឹងនៅជើងភ្នំ ។លោក S B Singh គឺជាមន្រ្តីមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ ដែលទទួលបន្ទុកប្រតិបត្តិការជួយសង្រ្គោះ បាននិយាយប្រាប់កាសែត Indian Express ថា គម្ទេចកម្ទីនៅកន្លែងខ្លះ មានជម្រៅ ពី ៣ម៉ែត្រ ទៅ ៩ម៉ែត្រ ។លោកបន្តថា វាពិបាកក្នុងការនាំយកគ្រឿចក្រធុនធ្ងន់មកកាន់ទីនេះ ។ គេត្រូវការធ្វើដំណើរចម្ងាយ ២,៨គ.ម ដើម្បីទៅដល់កន្លែងកើតហេតុ ហើយពួកយើងត្រូវតែកាយចេញកម្ទេចកម្ទីដោយដៃ ដែលទំនងជាត្រូវប្រើពេលយូរ ៕

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុន ពិបាក ឬមិនអាចបំពេញតំណែងប្រតិបត្តិសម្រាប់បុគ្គលិកស្រី

2023/07/20 08:25:30 pm        117
ជប៉ុន៖ ការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញថា ចំនួនភាគច្រើនដ៏លើសលប់នៃក្រុមហ៊ុនជប៉ុន គិតថា ពួកគេពិបាក ឬមិនអាចតែម្តង ដើម្បីបំពេញតំណែងប្រតិបត្តិការចំនួន ៣០ភាគរយសម្រាប់បុគ្គលិកស្រី នៅឆ្នាំ ២០៣០ខាងមុខនេះ ។  លទ្ធផលខាងលើ បញ្ជាក់ពីការលំបាកដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទី ៣របស់ពិភពលោកមួយនេះ ប្រឈម ដើម្បីបិទគំលាតយេនឌ័រ ។   កាលពីខែមិថុនាកន្លងទៅ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានកំណត់គោលដៅឲ្យមានតំណែងប្រតិបត្តិយ៉ាងហោច ៣០ភាគរយសម្រាប់បុគ្គលិកស្រីនៅតាមក្រុមហ៊ុនឈានមុខគេ ក្នុងឆ្នាំ ២០៣០ខាងមុខនេះ ។  ការផ្តួចផ្តើមគំនិតចុងក្រោយឲ្យលើកកម្ពស់ការចូលរួមផ្នែកគ្រប់គ្រងរបស់បុគ្គលិកស្រីនេះ ត្រូវបានប្រកាសឡើង ដើម្បីបង្កើនតួនាទីស្រ្តី ពី ២,២ភាគរយ គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ ។  យោងតាមការស្ទង់មិត បានបង្ហាញថា ៦០ភាគរយនៃក្រុមអ្នកគ្រប់គ្រងសាជីវកម្ម និយាយថា វានឹងពិបាកក្នុងការឈានដល់គោលដៅដែលបានកំណត់ ហើយចំនួន ២៩ភាគរយ និយាយថា វាគ្មានលទ្ធភាពតែម្តង ។  លទ្ធផលនេះដែរ បានឆ្លុះបញ្ចាំងពីសន្ទុះនៅក្នុងប្រទេសជប៉ុនឆ្ពោះទៅរកការបង្កើនតួនាទីរបស់ស្រ្តីនៅក្នុងកម្លាំងការងារ ដើម្បីកែលម្អភាពចម្រុះ និងជំរុញកំណើនសេដ្ឋកិច្ច ។  នៅក្នុងឆ្នាំនេះដែរ ជប៉ុនឈរនៅចំណាត់ថ្នាក់លេខរៀងទី ១២៥នៅក្នុងចំណោម ១៤៦ប្រទេសក្នុងរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ដែលវាស់ពីកម្រិតសមភាពយេនឌ័រ ពោលគឺធ្លាក់ចុះពីចំណាត់ថ្នាក់លេខរៀងទី ១១៦កាលពីឆ្នាំមុន ហើយពួកគេស្ថិតនៅចំណាត់ថ្នាក់ក្រោមប្រទេសចិន អារ៉ាប៊ីសាអូឌីត និងទួរគី ៕

ក្រុមអ្នកតវ៉ាវាយសម្រុកចូលស្ថានទូតស៊ុយអែតក្នុងក្រុងបាកដាដ ជុំវិញការដុតគម្ពីរកូរ៉ាន

2023/07/20 06:24:30 pm        112
ស៊ុយអែត៖ ក្រុមអ្នកតវ៉ាដែលខឹងសម្បានឹងការដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ានក្នុងប្រទេសស៊ុយអែត បានសម្រុកចូលស្ថានទូតស៊ុយអែតក្នុងរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់ ដោយទម្លុះចូលទៅក្នុងបរិវេណ និងដុតភ្លើង។វីដេអូអនឡាញជាច្រើន បានបង្ហាញឲ្យឃើញក្រុមបាតុករនៅឯបរិវេណអគារការទូតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយគ្រវីទង់ជាតិ និងសញ្ញាបង្ហាញមេដឹកនាំនយោបាយនិងសាសនានិកាយស៊ីអ៊ីត អ៊ីរ៉ាក់ដ៏មានឥទ្ធិពលគឺ លោកMuqtada Sadr( ម៉ុកតាដា អាល់សាត)។ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ាក់ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារលើស្ថានទូតនេះ។ក្រសួងការបរទេសអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋាភិបាលអ៊ីរ៉ាក់ បានណែនាំដល់អាជ្ញាធរសន្តិសុខមានសមត្ថកិច្ចឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ និងចាត់វិធានការសន្តិសុខចាំបាច់ ដើម្បីបង្ហាញពីកាលៈទេសៈនៃឧបទ្ទវហេតុនេះ និងកំណត់ភិនភាគជនល្មើសនៃទង្វើនេះ និងឲ្យពួកគេទទួលខុសត្រូវតាមច្បាប់»។ក្រសួងការបរទេសស៊ុយអែត បាននិយាយថា បុគ្គលិកនៅស្ថានទូត «ស្ថិតក្នុងសុវត្ថិភាព» បន្ទាប់ពីស្ថានទូត ត្រូវបានវាយលុក និងដុតបំផ្លាញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ជួបលោក Ahmed al-Sharaa អំឡុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់ប្រទេសស៊ីរី
10/29/2026 06:10 PM
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ
10/29/2026 06:10 PM
លោក Trump៖ គ្រឿង​រូប​យន្ត​ដែល​​​នាំចូល បង្កហានិភ័យដល់សន្តិសុខជាតិ ប៉ុន្តែមិនទាន់​ដំឡើង​​ពន្ធ​ទេ
10/29/2026 06:10 PM
អាជ្ញាធរខេត្តTaiz ទាមទារការស៊ើបអង្កេតជុំវិញសារធាតុពុលក្នុងមីស៊ីលរបស់ក្រុមហ៊ូទី
10/29/2026 06:10 PM
រុស្ស៊ី៖ យានដ្រូនជាង៦០០គ្រឿង ត្រូវបានបង្ហោះទៅកាន់ទីក្រុងមូស្គូកាលពីពេលយប់
10/29/2026 05:10 PM
ប្រធានាធិបតីលីបង់ជំរុញឲ្យដាក់សម្ពាធលើអ៊ីស្រាអែលឲ្យដកកងទ័ពចេញពីភាគខាងត្បូងប្រទេស
10/29/2026 05:10 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា នាវាដឹកប្រេង ៣ គ្រឿង បានបុកមីនក្នុងច្រកសមុទ្រហ័រមូស
10/29/2026 05:10 PM
ក្រុមហ៊ុន Vinacomin របស់វៀតណាម នឹងរក្សាទិន្នផលធ្យូងថ្ម ៤០លានតោនក្នុង ១​ឆ្នាំ រហូតដល់ឆ្នាំ ២០២៣
10/29/2026 05:10 PM
កំណើននាំចេញក្នុងខែតុលារបស់កូរ៉េខាងត្បូង ស្ថិតក្នុងល្បឿនលឿនបំផុត ចាប់តាំងពីឆ្នាំ ១៩៤៧
10/29/2026 05:10 PM
រដ្ឋធានីអាល់បានីរងផលប៉ះពាល់ដោយសារបាតុកម្មប្រឆាំងនាយករដ្ឋមន្ត្រី
10/29/2026 05:10 PM