ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

ការសិក្សាបង្ហាញពីការបន្តធ្លាក់ចុះចំនួនត្រីបាឡែនពណ៌ប្រផេះនៅតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់អាមេរិកខាងជើង

2023/06/30 09:21:07 pm        144
អាមេរិកខាងជើង៖ ក្រុមអ្នកវិទ្យាសាស្រ្ត រាយការណ៍ថា នៅឆ្នាំនេះពពួកត្រីមាឡែនពណ៌ប្រផេះ នៅតាមតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់អាមេរិកខាងជើង បានធ្លាក់ចុះដល់ចំនួនទាបបំផុត ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយនិងទសវត្សរ៍ឆ្នាំ ១៩៧០ ប៉ុន្តែពួកគេបានបង្ហាញពីសញ្ញាមានសង្ឃឹមតិចតួចពីកំណើនចំនួនកូនចាប់កំណើត និងត្រីបាឡែនដែលមានសុខភាពជាងមុន ។  ត្រីបាឡែនពណ៌ប្រផេះ គឺជាសមាសធាតុដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីនៅតំបន់ឆ្នេរភាគខាងលិច ដែលគេអាចមើលឃើញពួកវាពីតំបន់ឆ្នេរ ពេលដែលពួកវាធ្វើបម្លាស់ទីចម្ងាយរាប់ពាន់ម៉ៃល៍ទៅវិញ-ទៅមករវាងដែនទឹក Alaskanនឹងបឹងទឹកប្រៃ Baja California Surនៅប្រទេសម៉ិកស៊ិក ជាទីដែលពួកវាបង្កបង្កើតកូន និងរកឃើញដៃគូ ។  ក្រុមអ្នកជំនាញនិយាយថា ការធ្លាក់ចុះចំនួនត្រីបាឡែននេះ ត្រូវបានគេជឿថាមានការជាប់ពាក់ព័ន្ធនឹងប្រភពចំណីតិចតួចរបស់វា បន្ថែមពីលើកត្តារបស់មនុស្សដូចជាការបុកជាមួយនាវា និងជាប់ក្នុងសំណាញ់នេសាទ ។  រដ្ឋបាលបរិយាកាស និងមហាសមុទ្រជាតិ បាននិយាយនៅក្នុងរបាយការណ៍ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារថា ការប៉ាន់ស្មានកាលពីពេលថ្មីៗនេះពីចំនួនរបស់ត្រីបាឡែនពណ៌ប្រផេះ ១៤.៥២៦ក្បាល ថាបានធ្វើបម្លាស់ទីកទៅភាគខាងត្បូងអំឡុងឆ្នាំ ២០២២-២០២៣ ពោលគឺជាចំនួនប្រហែលនឹងឆ្នាំ ១៩៦៨-១៩៧០ ដែលស្ថិតក្នុងចំណោមចំនួនទាបបំផុត ចាប់តាំងពីការកត់ត្រាចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៦៧ ៕

ជនរងគ្រោះដោយសារទឹកជំនន់នៅឥណ្ឌា ជួបការពិបាកខ្លាំងដោយសារផ្ទះសម្បែង និងដំណាំរបស់ពួកគេបន្តជន់លិច

2023/06/30 09:16:30 pm        77
ឥណ្ឌា៖  ជនរងគ្រោះដោយសារទឹកជំនន់នៅរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា ពិបាករស់រានខ្លាំងណាស់ ពេលដែលផ្ទះសម្បែងរបស់ពួកគេនៅតែបន្តជន់លិច ហើយដំណាំត្រូវបានហូរនាំយកទៅអស់ ដោយសារទឹកជំនន់ ។  សារព័ត៌មាន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោច ៧នាក់ បានស្លាប់នៅក្នុងរដ្ឋមួយនេះ ស្របពេលដែលស្រុកចំនួន ១២នៅបន្តរងផលប៉ះពាល់ ។  រដូវមូសុងវស្សាមានភ្លៀងធ្លាក់ខ្លាំង កើតមានប្រចាំឆ្នាំនៅរដ្ឋ Assam ធ្វើឲ្យជន់លិច និងកើតមានបំណាក់ដី បង្ខំឲ្យប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ទុកចោលទ្រព្យសម្បត្តិរបស់ខ្លួន។  ប្រជាពលរដ្ឋក្នុងស្រុក Barpeta ជាទីដែលមានមនុស្សប្រហែល ៤៣.០០០នាក់ រងផលប៉ះពាល់ មិនត្រឹមតែបាត់បង់ផ្ទះសម្បែងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែដំណាំ និងដីស្រែចម្ការផងដែរ ធ្វើឲ្យពួកគេគ្មានប្រភពប្រាក់ចំណូលទៀតឡើយ ។  ទន្លេ Brahmaputra(ព្រហ្មបុត្រ) ដែលស្ថិតនៅក្នុងចំណោមទន្លេវែងបំផុតនៅលើពិភពលោក ហើយទឹករបស់វាបានប្រៀបច្រាំងនៅរដ្ឋ Assam នោះ បានជន់លិចភូមិឋានប្រជាពលដ្ឋជាច្រើនកន្លែង ហើយនិងធ្វើឲ្យប៉ះពាល់ដល់អ្នកស្រុកក្នុងរដ្ឋរាប់ម៉ឺននាក់ ៕

WHO៖ អ្នកដែលនិយមចូលចិត្តរបស់មានជាតិផ្អែម អាចប្រឈមនឹងហានិភ័យនៃជំងឺមហារីក

2023/06/30 08:46:09 pm        144
 WHO៖ យោងតាមរបាយការណ៍ថ្មី បានឲ្យដឹងថា របស់មានជាតិផ្អែមសិប្បនិម្មិតប្រើប្រាស់នៅក្នុងផលិតផលរាប់ពាន់មុខនៅទូទាំងពិភពលោក រួមទាំងកូកាកូឡា ការ៉េមកី និងស្កកៅស៊ូ ត្រូវបានគេប្រកាសថា គឺជាហានិភ័យនៃជំងឺមហារីកដល់មនុស្ស ។  ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរាជាតិ(IARC)របស់អង្គការសុខភាពពិភពលោក(WHO) បានពិនិត្យមើលសុវត្ថិភាពរបស់មានជាតិផ្អែមទាំងនេះ ហើយពួកគេនិងចេញរបាយការណ៍នៅខែក្រោយ ។  ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងរៀបចំដាក់ស្លាកសារធាតុផ្អែមដែលអាចបង្កជាជំងឺមហារីកដល់មនុស្ស ។ វានឹងមានន័យថា មានភស្តុតាងមួយចំនួនដែលពាក់ព័ន្ធនឹងរបស់មានជាតិផ្អែមជាមួយជំងឺមហារីក ។  ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះ ទំនងជានាំឲ្យកើតមានជម្លោះ ។ ទីភ្នាក់ងារ IARC បានប្រឈមការរិះគន់រួចទៅហើយសម្រាប់ការធ្វើឲ្យមានការប្រុងប្រយ័ត្នចំពោះសារធាតុ ឬស្ថានភាពពិបាកជៀសបែបនេះ ។  កាលពីមុនពួកគេធ្លាប់និយាយដែរថា ការធ្វើការពេលយប់ និងប្រើប្រាស់សាច់ក្រហម ត្រូវបានចាត់ថ្នាក់ថាបណ្តាលឲ្យមានជំងឺមហារីក ហើយនិងបានចុះបញ្ជីការប្រើប្រាស់ទូរស័ព្ទដៃ ថាអាចបណ្តាលឲ្យកើតមានជំងឺមហារីកទៀតផង ៕

គណៈវិនិច្ឆ័យសម្រេចឲ្យអតីតស្នងការរងរដ្ឋផ្លរីដារួចទោស ពាក់ព័ន្ធនឹងករណីមិនបានការពារសិស្ស ក្នុងការបាញ់ប្រហារ នៅផាកឡែន

2023/06/30 08:42:59 pm        219
អាមេរិក៖ គណៈវិនិច្ឆ័យនៃរដ្ឋផ្លរីដា (Florida) កាលពីព្រហស្បតិ៍ (ទី២៩ ខែមិថុនា) បានសម្រេចឲ្យអតីតស្នងការរង ដែលត្រូវបានចោទប្រកាន់ពីបទបរាជ័យក្នុងការការពារសិស្ស អំឡុងការបាញ់ប្រហារដ៏ធំឆ្នាំ២០១៨ នៅវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុងផាកឡែន (Parkland)។លោក Scot Peterson ដែលជាមន្ត្រីធានាសុវត្ថិភាពតាមសាលារៀនដែលកំពុងបំពេញភារកិច្ច នៅពេលដែលខ្មាន់កាំភ្លើង បានចូលអគារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយបានបាញ់សម្លាប់មនុស្ស ១៧នាក់ និងរបួស ១៧នាក់ទៀត ត្រូវបានចោទប្រកាន់ចំនួន ១១ករណីពីបទមិនអើពើនឹងក្មេងៗ ជាការធ្វេសប្រហែស និងភូតកុហកដែលអាចមានទោស។លោក Peterson វ័យ ៦០ឆ្នាំ បានឈ្ងោកក្បាលនៅលើតុ និងយំខ្សឹកខ្សួលជាមួយភាពធូរស្រាលក្នុងទ្រូង នៅពេលដែលចៅក្រមអានសាលក្រមលឺៗពីភាព «មិនមានទោសកំហុស» ចំពោះករណីនីមួយៗ។ សាលក្រមរបស់គណៈវិនិច្ឆ័យនេះ បាននាំឲ្យរូបលោករួចផុតពីការចោទប្រកាន់ ដែលអាចឲ្យរូបលោកជាប់ពន្ធនាគារដល់ទៅ ៩៧ឆ្នាំ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យមន្ត្រីក្រសួងយុត្តិធម៌រដ្ឋ Broward ដែលបានលើកយកករណីនេះឡើងមក បាននិយាយឡើងវិញនូវអំណះអំណាងរបស់ខ្លួនថា លោក Peterson អាចធ្វើអ្វីបានច្រើនជាងនេះ ដើម្បីការពារសមាជិកនៃសហគមន៍សាលា ហើយថា ភាពអសកម្មរបស់លោក «មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ» លើជនរងគ្រោះ។ ឪពុកម្តាយជនរងគ្រោះមួយចំនួនដែលបានចូលរួមសវនាការ ក៏សម្ដែងការខកចិត្ត ចំពោះការសម្រេចនេះដែរ។យោងតាមការិយាល័យនគរបាលស្រុក Broward និងវីដេអូឃ្លាំមើល លោក Peterson មានអាវុធនៅក្នុងដៃ ប៉ុន្តែមិនដែលចូលទៅខាងក្នុងនោះឡើយ ខណៈពេលដែលការបាញ់ប្រហារកំពុងប្រព្រឹត្តទៅ។ លោកគឺជាមន្ត្រីអនុវត្តច្បាប់មួយរូបក្នុងចំណោមមន្ត្រីអនុវត្តច្បាប់មួយចំនួន ដែលធ្លាប់ត្រូវបានកាត់ទោសពីបទមិនចាត់វិធានការ ឬផ្តល់ការថែទាំ៕

យានិកអ៊ីតាលីត្រឡប់មកដល់ផែនដីវិញ បន្ទាប់ពីមានការហោះហើរពាណិជ្ជកម្មលើកដំបូងដ៏មិនគួរឲ្យជឿរបស់យានចម្លង Virgin Galactic

2023/06/30 06:04:49 pm        211
អ៊ីតាលី៖ អាកាសយានិកបុរស ៣រូបមកពីប្រទេសអ៊ីតាលី បានហោះឡើងចម្ងាយជាង ៥០ម៉ាយល៍ (៨០គីឡូម៉ែត្រ) ពីលើវាលខ្សាច់របស់រដ្ឋញូវម៉ិកស៊ីកូ (New Mexico) សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) នៅលើយន្តហោះរ៉ុក្កែតរបស់ក្រុមហ៊ុន Virgin Galactic ដែលជាការហោះហើរលើកដំបូងរបស់ក្រុមហ៊ុនដោយការបង់ប្រាក់ពីអតិថិជន ដែលធ្វើដំណើរទៅកៀកនឹងទីអវកាស គិតចាប់តាំងពីមហាសេដ្ឋីអង់គ្លេសលោក Richard Branson បានបង្កើតក្រុមហ៊ុននេះ ក្នុងឆ្នាំ២០០៤។មន្ត្រីកងទ័ពអាកាសអ៊ីតាលី ២នាក់ និងវិស្វករអវកាសមកពីក្រុមប្រឹក្សាស្រាវជ្រាវជាតិ (CNR) របស់ប្រទេសអ៊ីតាលី បានជិះយានអវកាសលំដាប់ទី២ រយៈពេលខ្លីជាមួយសមាជិកយានិកករបស់យន្តហោះរ៉ុក្កែត Virgin Galactic ៣នាក់ ដែលក្នុងនោះ ២នាក់ បានបើកយាន VSS Unity នៅពេលដែលយាននោះ ត្រូវបានបាញ់បង្ហោះ ក្នុងរយៈកំពស់យ៉ាងខ្ពស់ពីផ្ទៃនៃយានតួភ្លោះ ដែលដឹកយន្តហោះរ៉ុក្កែតនោះ។វិស្វករអវកាសមកពីក្រុមប្រឹក្សាស្រាវជ្រាវជាតិ (CNR) លោក Pantaleone Carlucci បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានថា៖ «វាពិតជាមិនគួរជឿសោះ។ ការបង្កើនល្បឿន ការហោះឡើង និងបន្ទាប់មក មីក្រូទំនាញ ហើយខ្ញុំត្រូវផ្តោតអារម្មណ៍ជាមួយនឹងការធ្វើតេស្តសាកល្បងរបស់ខ្ញុំ ជាមួយនឹងក្តារបន្ទះទ្រាប់ជង្គង់របស់ខ្ញុំ ប៉ុន្តែខ្ញុំក៏ឆ្លៀតឱកាសមើលទៅខាងក្រៅដែរ ហើយទិដ្ឋភាពគឺអស្ចារ្យណាស់»។ប្រមាណជា ៧៥នាទីបន្ទាប់ពីការចាកចេញពីដីជាមួយនឹងយានមេ យានអវកាស VSS Unity បានហោះត្រឡប់មកកាន់ចំណុចចាប់ផ្តើមវិញ ដោយសុវត្ថិភាពលើផ្លូវរត់នៅឯ Spaceport America ដែលជាអគារគ្រប់គ្រងដោយរដ្ឋ នៅជិតទីក្រុង Truth or Consequences របស់រដ្ឋញូវម៉ិកស៊ីកូ (New Mexico)៕

ការខូចខាតដោយទឹកជំនន់ធ្ងន់ធ្ងរ បណ្តាលឲ្យរថយន្តដឹកទំនិញរាប់ពាន់គ្រឿងនៅជាប់គាំងនៅព្រំដែនឈីលី-អាហ្សង់ទីន

2023/06/30 05:57:09 pm        135
ឈីលី-អាហ្សង់ទីន៖ រថយន្តដឹកទំនិញរាប់ពាន់គ្រឿង បានជាប់គាំងនៅជិតព្រំដែនប្រទេសឈីលីនិងអាហ្សង់ទីន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយព្យុះព្រិលបានបណ្តាលឱ្យមានការបំផ្លាញរចនាសម្ព័ន្ធផ្លូវថ្នល់ ដែលតភ្ជាប់ប្រទេសទាំងពីរ។ ទិដ្ឋភាពពីយានដ្រូន បានបង្ហាញរថយន្តដឹកទំនិញរាប់សិបគ្រឿង បានចតនៅតាមដងផ្លូវ ខណៈអ្នកបើកបររង់ចាំការឆ្លងកាត់ព្រំដែនបើកឡើងវិញ។ អ្នកបើកបរទាំងនេះ មួយចំនួនបានជាប់គាំងជាច្រើនថ្ងៃមកហើយ។យោងតាមការរាយការណ៍ក្នុងតំបន់បានឲ្យដឹងថា រថយន្តដឹកទំនិញប្រមាណ ២.០០០ គ្រឿង ត្រូវបានប្រជ្រៀតនៅខាងប្រទេសឈីលីរង់ចាំឆ្លងកាត់ព្រំដែន។ អាជ្ញាធរក្នុងតំបន់ជឿថា វាអាចមានរយៈពេលប្រាំពីរថ្ងៃទៀត មុនពេលព្រំដែនបើកឡើងវិញ។ ភ្លៀងធ្លាក់ខ្លាំង ដែលបានស្រោចស្រពមកលើប្រទេសឈីលីចាប់តាំងពីសប្តាហ៍មុន បានបំផ្លាញតំបន់ជាច្រើន បណ្តាលឣោយផ្ទៃដីពេញដោយភក់ល្បាប់ ជន់លិចភូមិឋាន បំផ្លាញលំនៅឋាន និងផ្លូវថ្នល់៕

រដ្ឋាភិបាល៖ កម្តៅឡើងហក់ឡើងខ្ពស់ សម្លាប់មនុស្សជាង ១០០នាក់ នៅម៉ិកស៊ិក

2023/06/30 05:53:37 pm        134
ម៉ិកស៊ិក៖ រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សជាង ១០០នាក់ បានស្លាប់ដោយសារតែកម្ដៅឡើងក្ដៅខ្លាំង នៅប្រទេសម៉ិកស៊ិក ក្នុងខែមិថុនានេះ បន្ទាប់ពីមានរលកកំដៅជាបន្តបន្ទាប់ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ស្របពេលដែលអ្នកវិទ្យាសាស្ត្រនិយាយថា ការឡើងកម្ដៅផែនដីកំពុងធ្វើឲ្យអាកាសធាតុកាន់តែអាក្រក់ទៅៗ ដោយប្រទេសជាច្រើនជួបប្រទះនូវសីតុណ្ហភាពខ្ពស់បំផុត។បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ កាលពីថ្ងៃពុធ (28 មិថុនា) ការជួយសង្គ្រោះបន្ទាន់ទាក់ទងនឹងកម្ដៅជាង ១.០០០ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសម៉ិកស៊ិក ចន្លោះពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី២៥ ខែមិថុនា ដែលក្នុងនោះ ១០៤ករណី បានបណ្តាលឲ្យមានការបាត់បង់ជីវិត។អាជ្ញាធរបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៨នាក់រួចហើយ នៅចន្លោះថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី៣១ ខែឧសភា ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ១១២នាក់ ហើយបើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា មូលហេតុចម្បងនៃការស្លាប់នោះ គឺដាច់សរសៃឈាមដោយសារក្ដៅខ្លាំង និងបន្ទាប់មកដោយសារការខ្សោះជាតិទឹក។ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា សីតុណ្ហភាពអតិបរិមា ៤៩អង្សាសេ គឺជាការឡើងកម្តៅខ្ពស់បំផុត ក្នុងសប្តាហ៍នេះ នៅរដ្ឋសូណូរ៉ា (Sonora) ភាគពាយ័ព្យ។ នៅប្រទេសម៉ិកស៊ិក សីតុណ្ហភាពអតិបរិមាជាមធ្យម ក្នុងកំឡុងរដូវក្តៅប្រែប្រួលចន្លោះពី ៣០ទៅ ៤៥អង្សាសេ ហើយអាជ្ញាធរបានព្រមានថា រលកកម្តៅមួយផ្សេងទៀត អាចប៉ះពាល់ដល់ប្រទេស ដែលមានប្រជាជនចំនួន ១២៧លាននាក់នេះ ចាប់ពីថ្ងៃទី១ ខែកក្កដា៕

ប្រជាពលរដ្ឋតិចសាស់សហរដ្ឋអាមេរិក ត្អូញត្អែរអាកាសធាតុក្ដៅខ្លាំង ខណៈរលកកំដៅឡើងដល់ជាង៣៨ អង្សាសេ

2023/06/30 05:35:34 pm        137
អាមេរិក៖ ប្រជាពលរដ្ឋនៅក្នុងទីក្រុង ប្រោនស្វ៊ីល (Brownsville) រដ្ឋតិចសាស់(Texas) សហរដ្ឋអាមេរិក  បានជួបប្រទះការហក់ឡើងរលកំដៅខ្លាំងមួយផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ខែមិថុនា ខណៈរលកកំដៅដែលបានអូសនបន្លាយជាច្រើនថ្ងៃ បន្តគ្របដណ្ដប់លើតំបន់នេះ ដោយសីតុណ្ហភាពកើនឡើងជាង១០០អង្សាហ្វារិនហៃ ស្មើរ៣៨ អង្សាសេ។ អ្នកក្រុងប្រោនស្វ៊ីល លោក រ៉ូល វ៉ាគ្វេស (Raul Vasquez) បាននិយាយថា កំដៅកាន់តែក្ដៅខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ។ យើងមានអារម្មណ៍ ថា ចង់ឆេះខ្លួនហើយ ។ យើងមិនដែលឃើញកំដៅបែបនេះទេ ពីមុនមកនៅក្នុងរដ្ឋ Texas ភាគខាងត្បូង។ សេវាព្យាករណ៍អាកាសធាតុជាតិ បាននិយាយថា ពលរដ្ឋអាមេរិកាំង ៦២ លាននាក់ នៅក្នុងរដ្ឋ អារីហ្សូណាភាគកណ្ដាល ទូទាំងរដ្ឋតិចសាស់ និងតំបន់ឌីបសោត ព្រមទាំងតំបន់គ្រប់គ្រងដោយរដ្ឋហ្ល្វរីដា ស្ថិតក្រោមការតាមដានរលកកំដៅ ដោយចេញការព្រមាន និង ណែនាំថា គេរំពឹងថាការកើនឡើងរលកកំដៅនេះ នឹងបន្តរហូតដល់ថ្ងៃ ទី៤ ចុងសប្ដាហ៍ខែកក្កដា។  ប្រព័ន្ធសម្ពាធខ្ពស់នៅតែមិនស្រុតចុះទូទាំងភាគខាងត្បូង  ដែលនៅតែបន្តឲ្យមានជារលកកំដៅនិងសំណើម  ត្រូវគេស្គាល់ថាជាលំហកំដៅ បានបន្តអូសបន្លាយរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបណ្តាលឲ្យអាកាសធាតុក្តៅខ្លាំង៕

ទីក្រុង Torontoឈ្លក់ផ្សែង ស្របពេលដែលការបំភាយឧស្ម័នពីភ្លើងឆេះព្រៃកាណាដាឡើងដល់កម្រិតខ្ពស់បំផុត

2023/06/29 08:42:11 pm        176
កាណាដា៖  យោងតាមការអះអាងពីសេវាកម្មត្រួតពិនិត្យបរិយាកាស Copernicus របស់សហភាពអឺរ៉ុប បានឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ ទីក្រុង Toronto ដែលជាទីក្រុងធំបំផុតរបស់ប្រទេសកាណាដា បានគ្របដណ្តប់ដោយផ្សែង ស្របពេលដែលភ្លើងឆេះព្រៃនៅទូទាំងប្រទេស បានបញ្ចេញឧស្ម័នកាបូនច្រើនបំផុតរហូតដល់ ១៦០លានតោន ។  លោក Mahen Thacker គឺជាពលរដ្ឋវ័យ ៨៧ឆ្នាំមួយរូប ដែលមិនខុសប្លែកពីពលរដ្ឋដទៃទៀតដែរ ពាក់ម៉ាសការពារផ្សែងពុល និយាយថា លោកត្រូវតែប្រុងប្រយ័ត្នខ្លួនថាផ្សែងទាំងនេះ ពុំបានប៉ះពាល់ដល់សុខភាពរបស់លោក និងសួតរបស់លោកនោះឡើយ ។  ផ្សែងចំហេះព្រៃ ជាប់ពាក់ព័ន្ធនឹងអត្រាខ្ពស់នៃជំងឺគាំងបេះដូង ដាច់សរសៃខួរក្បាល ហើយនិងនាំឲ្យមានអ្នកជំងឺកាន់តែច្រើនចូលបន្ទប់សង្រ្គោះបន្ទាន់ ដើម្បីព្យាបាលស្ថានភាពផ្លូវដង្ហើម ។  រដូវភ្លើងឆេះព្រៃក្នុងឆ្នាំនេះ គឺជារដូវដ៏អាក្រក់បំផុតមានក្នុងកំណត់ត្រានៅប្រទេសកាណាដា ក្នុងនោះផ្ទៃដីព្រៃប្រហែល ៧៦.០០០គ.មក្រឡា ត្រូវបានភ្លើងឆាបឆេះនៅទូទាំងតំបន់ភាគខាងកើត និងតំបន់ភាគខាងលិចប្រទេស ស្របពេលដែលក្រុមអាជ្ញាធរសុខភាពសាធារណៈចេញសេចក្តីប្រកាសអាសន្នពីគុណភាពខ្យល់ ដោយជំរុញឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ៕

អាកាសធាតុវិទូសហរដ្ឋអាមេរិក ព្យាករណ៍ពីរដូវក្តៅខុសពីប្រក្រតី

2023/06/29 08:32:29 pm        126
អាមេរិក៖ វាដូចជាចាប់ផ្តើមមានអារម្មណ៍ថារដូវក្តៅខុសពីប្រក្រតីខ្លាំងដោយសារសីតុណ្ហភាពខ្ពស់កើតមាននៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ប៉ុន្តែអាកាសធាតុវិទូម្នាក់ និយាយថា វាទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ ។  លោក Andrew Kruczkiewicz គឺជាអ្នកវិទ្យាសាស្រ្តអាកាសធាតុនៅសាកលវិទ្យាល័យ Columbia ស្ថិតក្នុងទីក្រុងញូវយ៉ក និយាយថា នៅតាមតំបន់ជាច្រើននៅទ្វីបអាមេរិក ពួកយើងគួរតែរំពឹងដល់ស្ថានភាពអាកាសធាតុលើកម្រិតមធ្យម ។  លោកនិយាយថា នៅទូទាំងសហរដ្ឋអាមេរិក ពួកយើងបានឮច្រើនពីហេតុការណ៍អាកាសធាតុក្តៅខ្លាំងខុសប្លែកគ្នាជាច្រើន ឬហេតុការណ៍កម្រៗដូចដែលបានកើតឡើង ឧទាហរណ៍ដូចជាកម្តៅនៅតំបន់ភាគខាងត្បូង នៅតំបន់ភាគនិរតី ។ ពួកយើងមានស្ថានភាពផ្សែង ស្ថានភាពផ្សែងដែលបង្កឡើងដោយសារភ្លើងឆេះព្រៃនៅតាមទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក ។ ពួកយើងបានប្រឈមនឹងទឹកជំនន់ដ៏គំហុក។ សំនួរមួយអាចសួរខ្លួនឯងបានថាតើវាប្រក្រតីឬ? តើនេះជាអ្វីដែលរដូវក្តៅគួរតែចាប់ផ្តើមឬ? ហើយចម្លើយគឺមិនប្រាកដនោះទេ ។   គួរឲ្យដឹងថា នៅទីក្រុង Houston រដ្ឋ Texas សីតុណ្ហភាពបានកើនឡើងលើសពី៣៨អង្សាសេរួចទៅហើយ ពោលគឺមានចំនួនប្រហែល ៧អង្សាសេខ្ពស់ជាងសីតុណ្ហភាពធម្មតាអំឡុងពេលតែមួយនៃឆ្នាំ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM