ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ
ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់
សមត្ថកិច្ចកម្ពុជា និងអាមេរិកសហការបង្ក្រាបទូកនេសាទដឹកជញ្ជូនគ្រឿងញៀនជិត ១តោន និងចាប់ខ្លួនមនុស្សចំនួន ៨ នាក់

សន្តិសុខ និង សង្គម

ក្រុមហ៊ុនអូហ្សិនហ្គេត(OceanGate)ផ្អាកប្រតិបត្តិការទាំងអស់ក្រោយនាវាមុជទឹកទីតានិកផ្ទុះនៅបាតសមុទ្រ

2023/07/07 04:59:04 pm        294
អូហ្សិនហ្គេត(OceanGate ដែលជាក្រុមហ៊ុននៅពីក្រោយនាវាមុជទឹកដែលបានផ្ទុះអំឡុង ធ្វើដំណើទៅកាន់បំណែកនាវាទីតានិកកាលពីខែមុនបាននិយាយថា ខ្លួននឹងផ្អាករាល់ប្រតិបត្តិការទាំងអស់។ បដា មួយផ្ទាំងដែលសរសេរជាអក្សរពណ៌ក្រហមនៅខាងលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ អមដោយសារថា ក្រុមហ៊ុនអូហ្សិនហ្គេត សម្រេចផ្អាករាល់ការស្រាវជ្រាវនិងប្រតិបត្តិការពាណិជ្ជកម្មទាំងអស់ ដោយពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។  ការផ្សព្វផ្សាយពាណិជ្ជកម្មមួយសម្រាប់ការធ្វើដំណើរទៅទស្សនាបំណែកនាវាទីតានិកគឺអាចមើលឃើញត្រឹមតែជាសារ ដោយអញ្ជើញក្រុមអ្នកអានឲ្យស្រាវជ្រាវបំណែកនាវាដ៏ល្បីល្បាញបំផុតរបស់ពិភពលោក។ ក្រុមហ៊ុនអូហ្សិនហ្គេត បានរងការរិះគន់ខ្លាំង ចាប់តាំងពីនាវាមុជទឹកទីតាន(Titan) រប់សខ្លួនបានផ្ទុះនៅបាតសមុទ្រ សម្លាប់អ្នកដំណើរជាមហាសេដ្ឋី៥នាក់ រួមទាំងអគ្គនាយកក្រុមហ៊ុននេះ លោក ស្តុកតុន រ៉ាស់(Stockton Rush)។  មូលហេតុនៃការផ្ទុះរបស់នាវាមុជទឹកនេះ បច្ចុប្បន្នកំពុងស៊ើបអង្កេតនៅឡើយដោយក្រុមអាជ្ញាធរនិយតករនៅសហរដ្ឋអាមេរិក និងកាណាដា ។ កាលពីសប្ដាហ៍មុន ឆ្មាំល្បាតឆ្នេរអាមេរិក បានស្រង់សាកសព មនុស្សនិងបំណែកមួយចំនួនពីបំណែកនាវាមុជទឹកនោះជាផ្នែកមួយនៃការស៊ើបអង្កេតជាអន្តរជាតិ។   គួររម្លឹកថា នាវាមុជទឹកដំបូងនេះ បានបាត់ការទាក់ទងកាលពីថ្ងៃទី១៨ខែមិថុនា ដែលនាំ ឲ្យមានការស្វែងរក និងជួយសង្រ្គោះរយៈពេល៤ថ្ងៃ ។ ទីបំផុតក្រុមអាជ្ញាធរបានបញ្ជាក់ថា នាវានេះ បានផ្ទុះដ៏មហន្តរាយ ។បំណែកនាវាមុជទឹកនេះ ត្រូវបានរកឃើញ ចម្ងាយ៤៨៨ម៉ែត្រ ពីទីតាំងសាកសពរបស់នាវាទីតានិក៕

រថយន្តក្រុងក្រឡាប់ធ្លាក់ចូលជ្រោះ នៅម៉ិកស៊ិកភាគខាងត្បូងបណ្តាលឲ្យមនុស្ស២៩នាក់ស្លាប់

2023/07/06 07:21:35 pm        181
ម៉ិកស៊ិក៖ ក្រុមមន្ត្រីបាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបាត់បង់ការគ្រប់គ្រងហើយបានវេរចេញពីផ្លូវធ្លាក់ចូលជ្រោះជ្រលងភ្នំ មានជម្រៅ២៥ម៉ែត្រ នៅប្រទេសម៉ិកស៊ិកភាគខាងត្បូងកាលពីព្រឹកថ្ងៃពុធ បណ្តាលឲ្យមនុស្ស២៩នាក់ស្លាប់។ ឧបទ្ទវហេតុនេះ បានកើតឡើង នៅតំបន់ Mixteca នៅរដ្ឋ Oaxaca (អូកសាកា) ភាគខាងត្បូងជាតំបន់មានជនជាតិដើមភាគតិចរស់នៅច្រើន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ លោក Jesús Romero បាននិយាយថា មនុស្ស២៧នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់នេះ រួមទាំងកុមារអាយុ១ឆ្នាំទៅ២ឆ្នាំ។ លោកនិយាយថា មនុស្សប្រមាណ២០នាក់ បានរងរបួស ដែលមួយចំនួនរងរបួសធ្ងន់។ ក្រោយមកការិយាល័យរបស់លោក បាននិយាយថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់២៩នាក់ បន្ទាប់ពីជនរងគ្រោះ២នាក់បានស្លាប់ដោយការរងរបួសនៅមន្ទីរពេទ្យ។  លោក Romero បាននិយាយថា អ្នកបើកបររថយន្តក្រុង ទំនងជាបាត់បង់ការគ្រប់គ្រងលើយានយន្តរបស់ខ្លួន បានធ្លាក់ចូលក្នុងជ្រោះជ្រលងភ្នំ។ លោក Romero បាននិយាយទៅកាន់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកថា វាទំនងជាថា ជាការខ្វះជំនាញ និងការនឿយហត់ បណ្តាលឲ្យមានគ្រោះថ្នាក់នេះ។ រូបភាពដែលបានចែករំលែកដោយនគរបាល បង្ហាញថារថយន្តក្រុងបានរអិលធ្លាក់ ដែលធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរ។ រថយន្តក្រុងនេះត្រូវបានគេកំណត់ចេញដំណើរពីទីក្រុងប្រទេសម៉ិកស៊ិក ដឹកអ្នកដំណើរទៅកាន់ភូមិតំបន់ភ្នំដាច់ស្រយាល និងភូមិតូចៗមួយចំនួន នៅក្នុងតំបន់ Mixteca ដែលក្រីក្រ។

ផ្ទុះនៅតុលាការក្រុងគីវ៖ បុរសម្នាក់ស្លាប់បន្ទាប់ពីបំផ្ទុះឧបករណ៍

2023/07/06 07:18:03 pm        153
អ៊ុយក្រែន៖ មានការសង្គ្រោះបន្ទាន់ថ្មី នៅរដ្ឋធានីគីវប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ។ ពុំមែនជាការបាញ់ផ្លោង ការបាញ់មីស៊ីល ឬដ្រូននោះទេ ប៉ុន្តែបណ្តាលមកពីឧបករណ៍បំផ្ទុះ ដែលបាបំផ្ទុះនៅខាងក្នុងបរិវេណតុលាការ។ សមាជិក២នាក់នៃអង្គភាពកងកម្លាំងសន្តិសុខឆ្លើយតបរហ័សពិសេស បានរងរបួសអំឡុងឧបទ្ទវហេតុ។ ឧបទ្ទហេតុនេះ បុរសម្នាក់ បានឃុំឃាំងខ្លួនឯងនៅក្នុងតុលារការទីក្រុង Shevchenkivskyi នៅមជ្ឈមណ្ឌលទីក្រុង មុនពេលមានការបំផ្ទុះ២គ្រាប់ ត្រូវបានលាន់លឺ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ihor Klymenko បានកំណត់អត្តសញ្ញាណបុរសម្នាក់នោះឈ្មោះ Ihor Humenyuk និងបាននិយាយថា បុរសនោះបានស្លាប់នៅក្នុងការបំផ្ទុះ ហើយអ្នកជំនាញដោះគ្រាប់បែក បានស្ថិតនៅកន្លែងកើតហេតុ ដើម្បីធានាបានថាគ្មានឧបករណ៍បំផ្ទុះបន្ថែមទៀតនោះទេ។ តាមសេចក្តីរាយការណ៍ Humenyuk បានស្ថិតនៅក្នុងតុលាការ ជាជនសង្ស័យម្នាក់ជាប់ទាក់ទងទៅនឹងការស្លាប់របស់ឆ្មាំជាតិអ៊ុយក្រែន៤នាក់ កាលពីឆ្នាំ២០១៥។បន្ទាប់ពីសវនាការ បុរសរូបនេះត្រូវបានគេនិយាយថា បានចាក់សោរខ្លួនឯងនៅក្នុងបន្ទប់ទឹក និងបានបោះឧបករណ៍ផ្ទុះ២គ្រាប់ដាក់ទៅលើកងកម្លាំងឆ្មាំការពារ។ លោក Klymenko និយាយថា ជីវិតរបស់ឆ្មាំទាំងនោះ ត្រូវបានជួយសង្គ្រោះដោយខែលការពាររបស់ពួកគេ ប៉ុន្តែមួយចំនួនបានរងរបួសស្រាលនៅជើងរបស់ពួកគេ។ ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ដើម្បីកំណត់ថាតើបុរសនេះមានគ្រឿងផ្ទុះនៅក្នុងតុលាការដោយរបៀបណា។

ទិដ្ឋភាពគួរឲ្យសង្វេគពីទីកំណើតនៃឯករាជ្យរបស់អាមេរិក ខណៈសំបូរដោយអ្នកប្រើប្រាស់គ្រឿងញឿន និងមនុស្សគ្មានផ្ទះសម្បែងក្នុងទីក្រុង Philadelphia

2023/07/06 06:15:08 pm        223
អាមេរិក៖ រូបភពរំខានអារម្មណ៍ជាច្រើនបានបង្ហាញពីវិបត្តិគ្រឿងញៀនរបស់ទីក្រុង Philadelphia នៃរដ្ឋ Pennsylvania របស់សហរដ្ឋអាមេរិក ដោយមានមនុស្សអនាថាគ្មានផ្ទះសម្បែងជាច្រើន កំពុងរស់នៅតាមដងផ្លូវនានានៃទីកំណើតឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៤កក្កដាចុងសប្ដាហ៍មុន។  សង្កាត់ឃេនស៊ីងតុន (Kensington) ជាកន្លែងអាណាធិបតេយ្យសម្រាប់ប្រភពនៃគ្រឿងញៀនរបស់ទីក្រុងនេះ ត្រូវគេមើលឃើញគំនរសំរាមរាយប៉ាយនិងអ្នកញៀនថ្នាំដែលចាក់បញ្ចូលថ្នាំញៀនទាំងកណ្តាលថ្ងៃ។ គ្រោះមហន្តរាយនេះ ត្រូវបានបង្កឡើងដោយសារតែការកើនឡើងនៃគ្រឿងញៀន ស៊ីឡាហ្ស៊ីន (Xylazine) ដែលគេស្គាល់ថាជា'tranq' ដ៍សាហាវដែលត្រូវបានប្រើដើម្បីបង្កើនឥទ្ធិពលនៃកម្រិតហេរ៉ូអ៊ីន ហ្វេនតានីល (fentanyl) និងកូកាអ៊ីន។ទីក្រុង Philadelphia បានក្លាយជាទីកន្លែងពោរពេញដោយឧក្រិដ្ឋកម្មប្រើប្រាស់គ្រឿងញៀនក្រោមការគ្រប់គ្រងរបស់មេធាវីប្រចាំតំបន់មកពីគណបក្សប្រជាធិបតេយ្យលោក Larry Krasner ដែលបានពណ៌នាដោយខ្លួនឯងថា រដ្ឋអាជ្ញាជឿនលឿន' ។ការបរាជ័យរបស់លោកក្នុងការបង្ក្រាបបាននាំឲ្យមានការចោទប្រកាន់លើរូបលោកនៅឆ្នាំកាលពីឆ្នាំ២០២២ កន្លងទៅ ពីបទ បរាជ័យក្នុងការបំពេញកាតព្វកិច្ច ប៉ុន្តែលោកនៅតែកាន់តំណែងនេះ បន្ទាប់ពីការកាត់ក្តីលើរូបលោក ត្រូវបានពន្យារពេលដោយគ្មានពេលកំណត់៕

ក្រុមសេវាកម្មសង្រ្គោះបន្ទាន់ ព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅតំបន់ចុងបូព៌ាប្រទេសរុស្ស៊ី

2023/07/05 09:14:50 pm        169
រុស្ស៊ី៖ ក្រុមសេវាកម្មសង្រ្គោះបន្ទាន់រុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញក្រុមការងារព្យាយាមពន្លត់ភ្លើងឆេះព្រៃ នៅតាមតំបន់ជាច្រើននៅចុងបូព៌ា ប្រទេសរុស្ស៊ី ពេលដែលភ្លើងឆេះព្រៃកាន់តែឆាបឆេះធ្ងន់ធ្ងរឡើង ដោយសារតែរលកកម្តៅក្តៅខ្លាំង និងព្យុះផ្គររន្ទះ ។  គួរឲ្យដឹងថា ភ្លើងឆេះព្រៃ តែងតែកើតមានរាល់រដូវក្តៅនៅតំបន់ស៊ីបេរី និងតំបន់ចុងបូព៌ារបស់រុស្ស៊ី ហើយវាជាញឹកញាប់ ក្លាយជាការលំបាកមួយក្នុងការទៅដល់សម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ដោយសារតែទំហំព្រៃធំធេងខ្លាំងពេក ។  ក្រុមអាជ្ញាធរនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ។  ប្រមុខសាធារណរដ្ឋ Sakhaដែលជាគេស្គាល់ថាជាតំបន់ Yakutia បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា ភ្លើងឆេះព្រៃជាង ១១០កន្លែង បានឆាបឆេះទូទាំងតំបន់នៅលើផ្ទៃដីព្រៃ ៦១.០០០ហិចតា ពោលគឺស្មើនឹងទំហំ ៣ភាគ៤នៃទីក្រុងញ៉ូវយ៉ក របស់សហរដ្ឋអាមេរិក ៕

កងទ័ពកូឡុំប៊ី ប្រទះឃើញជនអន្តោប្រវេសន៍ចិន៣០នាក់នៅក្នុងសមុទ្រជិតព្រំដែនប្រទេសប៉ាណាម៉ា

2023/07/05 08:58:29 pm        170
កូឡុំប៊ី៖  ជនអន្តោប្រវេសន៍ចិន ៣០នាក់ ត្រូវបានប្រទះឃើញនៅក្នុងសមុទ្រជិតព្រំដែនប្រទេសប៉ាណាម៉ាកាលពីថ្ងៃអង្គារ ដោយកងទ័ពកូឡុំប៊ី ដែលឈរជើងនៅតំបន់ភូមិភាគខាងជើងប្រទេស ។  លោកអនុសេនីយ៍ឯក Fabian Porras Duranមកពីស្ថានីយ៍ឆ្មាំល្បាតឆ្នេរឈូងសមុទ្រ Uraba ស្ថិតក្នុងសមុទ្រការ៉ាអ៊ីប បានជូនដំណឹងថា ជនអន្តោប្រវេសន៍អាស៊ី ត្រូវបានប្រទះឃើញនៅលើទូកមួយគ្រឿងដោយអង្គភាពឆ្លើយតបរហ័សរបស់កងទ័ពកូឡុំប៊ី ដោយពួកគេបានឃាត់ខ្លួនជនជាតិកូឡុំប៊ី ៣រូប ដែលព្យាយាមដឹកជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់តំបន់ Cabo Tiburon ។  នៅលើដីគោក ជនអន្តោប្រវេសន៍ទាំងនេះ រួមទាំងស្រ្តី ៤នាក់ផងដែរ ទទួលបានការត្រួតពិនិត្យសុខភាព ៕

ម្សៅសដែលគេរកឃើញនៅសេតវិមានកំណត់ថា ជាកូកាអ៊ីន

2023/07/05 07:45:06 pm        199
អាមេរិក៖ សាចរព័ត៌មាន Washington Post បានរាយការណ៍ថា ម្សៅពណ៌ស ដែលត្រូវបានរកឃើញ នៅខាងក្នុងសេតវិមាន កាលពីល្ងាចថ្ងៃអាទិត្យ (ទី២ ខែកក្កដា) ដែលនាំទៅដល់ការបិទជាបណ្តោះអាសន្ននៃផ្នែកមួយនៃអគារប្រធានាធិបតីនោះ ត្រូវបាននាយកដ្ឋានពន្លត់អគ្គិភ័យក្រុងវ៉ាស៊ីនតោន កំណត់ថាជាកូកាអ៊ីន។សេវាសម្ងាត់ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «វត្ថុដែលមិនស្គាល់នេះ» ត្រូវបានប្រទះឃើញ ដែលនាំឲ្យផ្នែកខ្លះនៃសេតវិមានត្រូវបានបិទ ប៉ុន្តែបានបញ្ជូនសំណួរផ្សេងទៀតទៅកាន់នាយកដ្ឋានពន្លត់អគ្គិភ័យ ដែលបដិសេធមិនធ្វើអត្ថាធិប្បាយ។អ្នកនាំពាក្យសេវាកម្មសម្ងាត់បាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖ «នៅល្ងាចថ្ងៃអាទិត្យអគារសេតវិមាន បានឈានទៅដល់ការបិទដោយប្រុងប្រយ័ត្ន ខណៈមន្រ្តីមកពីផ្នែកឯកសណ្ឋាននៃសេវាកម្មសម្ងាត់ បានស៊ើបអង្កេតចំពោះវត្ថុមិនស្គាល់ប្រភព ដែលបានរកឃើញនៅក្នុងតំបន់កន្លែងធ្វើការ»។អ្នកនាំពាក្យរូបនេះ បានបន្ថែមថា វត្ថុនេះត្រូវបានរកឃើញនៅការិយាល័យ West Wing។ នេះគឺជាតំបន់ជាប់នឹងវិមានប្រតិបត្តិ ដែលប្រធានាធិបតីស្នាក់នៅ និងរួមមានការិយាល័យរាងពងក្រពើ បន្ទប់គណៈរដ្ឋមន្ត្រី និងកន្លែងសារព័ត៌មាន រួមជាមួយការិយាល័យ និងកន្លែងធ្វើការសម្រាប់ទីប្រឹក្សាប្រធានាធិបតី៕

Putin អះអាងជាថ្មីដល់ មេដឹកនាំពិភពលោកដែលគាំទ្ររុស្ស៊ីថា ការក្តាប់អំណាចរបស់លោកនៅតែរឹងមាំ

2023/07/05 07:28:54 pm        176
រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន បានព្យាយាមបង្ហាញរូបភាពនៃភាពរឹងមាំនៅចំពោះមុខការកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់មេដឹកនាំជាមិត្តជាមួយទីក្រុងមូស្គូកាលពីថ្ងៃអង្គារ ចំពោះអ្វីជាការបង្ហាញខ្លួនលើកដំបូងរបស់មេដឹកនាំរុស្ស៊ីនៅលើឆាកពិភពលោក ចាប់តាំងពីលោកបានប្រឈមចំពោះការបះបោរប្រដាប់អាវុធកាលពីចុងខែមុន។ ការអត្ថាធិប្បាយដែលបានធ្វើឡើងនៅក្នុងអំឡុងសុន្ទរកថា ទៅកាន់មេដឹកនាំដែលចូលរួមក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) រៀបចំដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Putin បានផ្សព្វផ្សាយការបះបោរដែលបានចាប់ផ្តើមដោយក្រុមទាហានស៊ីឈ្នួល Wagner ។ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការគំរាមកំហែងដ៏សំខាន់បំផុតចំពោះអំណាចដែលមេដឹកនាំបែបអតហ្តាធិបតេយ្យបានប្រឈម ហើយបានធ្វើឱ្យដៃគូនិងគូប្រជែងរបស់លោក Putin មានការងឿងឆ្ងល់ថាតើលោកមានការគ្រប់គ្រងតឹងរ៉ឹងប៉ុណ្ណា ជាងមួយឆ្នាំក្នុងការវាយលុកដ៏ត្រដាបត្រដួសរបស់លោកទៅលើអ៊ុយក្រែន។ លោកPutin បានប្រើពេលវេលារបស់លោកដើម្បីនិយាយនៅកាន់កិច្ចប្រជុំកំពូលរយៈពេលមួយថ្ងៃដើម្បីផ្តល់ចម្លើយរបស់លោកចំពោះសំណួរនេះ។ លោកបាននិយាយតាមរយៈបណ្តាញវីដេអូថា សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ ត្រូវបានបង្ហាញយ៉ាងច្បាស់ដោយមជ្ឈដ្ឋាននយោបាយរុស្ស៊ី និងសង្គមទាំងមូល ដោយចេញមកខាងក្រៅជារណសិរ្សរួបរួមប្រឆាំងការប៉ុនប៉ងបះបោរប្រដាប់អាវុធ។លោក Putin បានថ្លែងទៅកាន់មេដឹកនាំចូលរួម ដែលរួមមាន លោក Xi Jinping ប្រធានាធិបតីចិន លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស និងលោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ថា «ខ្ញុំយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់សហការីរបស់ខ្ញុំមកពីបណ្តាប្រទេស អង្គការកិច្សសហប្រតិបត្តិការសៀងហៃ ដែលបានបង្ហាញការគាំទ្រចំពោះសកម្មភាពដឹកនាំរបស់រុស្ស៊ី៕

កងទ័ពជើងទឹកប្រទេសម៉ិកស៊ិក ចាប់បានគ្រឿងញៀន ២.៤តោន ក្នុងទូកល្បឿនលឿន ៣គ្រឿង

2023/07/05 07:23:49 pm        123
ម៉ិកស៊ិក៖ កងទ័ពជើងទឹក ប្រទេសម៉ិកស៊ិក ចាប់បានកូកាអ៊ិនជាង២,៤០០ គីឡូក្រាម នៅក្នុងទូកល្បឿនលឿន៣គ្រឿង អំឡុងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃចន្ទនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកតំបន់ Guerrero ភាគខាងត្បូង។ រូបភាពវីដេអូស៊ើបការការណ៍តាមអាកាស បានបង្ហាញមនុស្សច្រើននាក់ ចុះចេញពីទូក និងកំពុងរត់ទៅកាន់ដីគោក។ ការរឹបអូសគ្រឿងញៀននេះ បានធ្វើឡើង បន្ទាប់ពីកងទ័ពជើងទឹក ប្រទេសម៉ិកស៊ិក បានតាមដានទូកមួយគ្រឿងក្នុងចំណោមទូកទាំងបីគ្រឿង រយៈពេល៧ម៉ោងតាមរយៈនាវានៅលើមហាសមុទ្រ។ កងទ័ពជើងទឹក បាននិយាយថា សមាជិកនាវិក បានគេចខ្លួន បន្ទាប់ពីបានដឹងប្រតិបត្តិការតាមចាប់ពួកគេ។ អាជ្ញាធរបានរាយការណ៍ថា អគ្គមេធាវីប្រទេសម៉ិកស៊ិក នឹងបើកការស៊ើបអង្កេតលើទូកដឹកគ្រឿងញៀងតាមការចោទប្រកាន់ទាំងនេះ៕

លោក Xi ផ្ដោតលើសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋជាចម្បងក្នុងការទប់ស្កាត់គ្រោះមហន្តរាយទឹកជំទំនន់

2023/07/05 07:12:24 pm        98
ចិន៖ លោកប្រធានាធិបតីចិន Xi Jinping បានទាមទារឲ្យក្រុមរដ្ឋអាជ្ញារគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវតែផ្ដល់អាទិភាពជាចម្បងដើម្បីធានាសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិរបស់ប្រជាជន និង ព្យាយាមបង្កើនកិច្ចខិតប្រឹងប្រែងជួយទប់ស្កាត់ទឹកគ្រោះមហន្តរាយទឹកជំនន់។  លោក Xi បានធ្វើអត្ថាធិប្បាយក្នុងការណែនាំដ៏សំខាន់នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅតែបន្តប៉ះពាល់ដល់តំបន់ជាច្រើន រួមទាំងទីក្រុងឆុងឈីង ភាគនិរតីរបស់ប្រទេសចិន ដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត និងបាត់បង់ទ្រព្យសម្បត្តិ។  លោកបានតម្រូវឲ្យទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះគ្រោះរាំងស្ងួតរបស់រដ្ឋ និងក្រសួង គ្រប់គ្រងគ្រាអាសន្ន និងធនធានទឹក ដើម្បីបង្កើនការសម្របសម្រួល ពង្រឹងការពិគ្រោះយោបល់ និងការស្រាវជ្រាវ និងជំរុញព្រមានជាមុនឲ្យជាក់លាក់ និងការព្យាករណ៍។  លោក Xi បានគូសបញ្ជាក់ថា ក្រុមមន្ត្រីដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវតែដឹកនាំក្នុងការប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ រក្សាសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាជនជាអាទិភាព ហើយខិតខំកាត់បន្ថយការខាតបង់គ្រប់ប្រភេទទាំងអស់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ បន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប
10/30/2026 08:10 PM
វត្ថុសិល្បៈចំនួន ១៨ អាយុប្រមាណ ១ពាន់ឆ្នាំ នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ពី ចក្រភពអង់គ្លេស
10/30/2026 08:10 PM
ក្រសួងអប់រំ បើកវេទិកាជាតិលើកទី៣ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦
10/30/2026 07:10 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឺកជំនន់ដ៏គំហក់នៅតំបន់ភាគខាងជើង និងខាងកើតស៊ីរី សម្លាប់មនុស្ស ៥នាក់ និងមនុស្ស ៥នាក់ផ្សេងទៀតបាត់ខ្លួន
10/30/2026 07:10 PM
ប្រធានាធិបតី៖ ចិន និងអាល្លឺម៉ង់ គួររួមគ្នាលើក​បន្ត​កម្ពស់​សណ្តាប់ធ្នាប់អន្តរជាតិ
10/30/2026 07:10 PM
អ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា ខណៈក្រសួងសុខាភិបាលតំបន់មួយនេះ ជំរុញឲ្យបើកច្រកព្រំដែន Rafahឡើងវិញ
10/30/2026 06:10 PM
រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅ​ទីក្រុង​គីវ​ ខណៈ​ជំនួយ​ឆ្ពោះ​ទៅទីក្រុង​​ Oleshky ​របស់​អ៊ុយក្រែន
10/30/2026 06:10 PM
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ជំរុញឲ្យមានទោសប្រហារជីវិតសម្រាប់លោកអតីតប្រធានាធិបតី Yoon
10/30/2026 06:10 PM
ប្រភពនយោបាយជាន់ខ្ពស់រិះគន់ខ្លាំងលើលោក Qassem ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក
10/30/2026 06:10 PM
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
10/30/2026 06:10 PM