ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

កុមារដែលនៅរស់រានមានជីវិត៥សប្តាហ៍ក្នុងព្រៃប្រទេសកូឡំប៊ី មានសុខភាពល្អប្រើសើរឡើងវិញ

2023/06/12 04:32:39 pm        208
កូឡំប៊ី៖សមាជិកក្រុមគ្រួសារបាននិយាយកាលពីថ្ងៃអាទិត្យថា កុមារជនជាតិដើមភាគតិច៤នាក់ដែលបានបាត់ខ្លួនរយៈពេលជាង៥សប្តាហ៍នៅក្នុងព្រៃភាគខាងត្បូងប្រទេសកូឡំប៊ី មានសុខភាពប្រសើរឡើងវិញហើយ។ កុមារដែលមានអាយុពី១ឆ្នាំរហូតដល់១៣ឆ្នាំ បាននៅរស់រានមានជីវិតពីការធ្លាក់យន្តហោះ កាលពីថ្ងៃទី១ ខែឧសភា ដែលបានបណ្តាលឲ្យម្តាយរបស់ពួកគេ និងមនុស្សពេញវ័យ២នាក់ផ្សេងទៀតបានស្លាប់ ដែលត្រូវបានរកឃើញកាលពីថ្ងៃសុក្រទី៩ ខែមិថុនា នៅក្នុងខេត្ត Caqueta(កាកេតា) បន្ទាប់ពីច្រើនសប្តាហ៍នៃការស្វែងរក ដោយយោធានិងសហគមន៍ជនជាតិដើមភាគតិច។ លោក Manuel Ranoque(ម៉ានុអែល រ៉េណក់) ឪពុករបស់កុមារអាយុ១ឆ្នាំ និង៥ឆ្នាំជាបងប្អូនបង្កើត បាននិយាយថាកូនៗទាំងអស់មានសុខភាពល្អប្រសើរឡើងវិញ បន្ទាប់ពីបានចូលចូលទៅសួរសុខទុក្ខ នៅក្នុងមន្ទីពេទ្យយោធាទីក្រុង Bogota។ក្រុមវេជ្ជបណ្ឌិតបាននិយាយកាលពីថ្ងៃសៅរ៍ថា បងប្អូនបង្កើតនេះ ត្រូវបានផ្តល់ការថែទាំ និងមានស្ថិរភាពហើយពួកគេបានទទួលរងពីសត្វល្អិតខាំ និងរបួសស្រាលផ្សេងទៀត។ ការទទួលរងដំបូងរបស់ពួកគេ នៅពេលដែលយន្តហោះ Cessna 206 កំពុងដឹកមនុស្ស៧នាក់ និងកំពុងធ្វើដំណើររវាងអាកាសយានដ្ឋាន Araracuara (អារ៉ារ៉ាគួរ៉ា) ក្នុងក្រុង Caqueta និងក្រុង San Jose del Guaviare ជាទីក្រុងក្នុងខេត្ត Guaviare បានចេញការប្រកាសអាសន្នដោយសារតែបញ្ហាម៉ាស៊ីន៕

អ៊ុយក្រែនប្រកាសដណ្ដើមបានភូមិមួយចំនួនក្នុងលទ្ធផលដំបូងនៃការវាយបកលើកងកម្លាំងរុស្ស៊ី

2023/06/12 03:57:23 pm        130
អ៊ុយក្រែន៖ អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានរបស់ខ្លួនវាយដណ្ដើមបានភូមិចំនួន៣នៅក្នុងភាគខាងត្បូងរបស់ខ្លួន ជាភូមិឋានទើបរំដោះបានលើកដំបូង ដែលខ្លួនបានរាយការណ៍ចាប់តាំងពីបើកការវាយបកកាលពីចុងសប្ដាហ៍នេះ ។  កងកម្លាំងរបស់រដ្ឋធានីគីវ(Kyiv)បង្ហោះវីដេអូដែលពុំបានផ្ទៀងផ្ទាត់ បង្ហាញពីកងទ័ពកំពុងលើកទង់ជាតិអ៊ុយក្រែន នៅឯអគាររងការបំផ្លិចបំផ្លាញដោយគ្រាប់បែកនៅក្នុងភូមិ ប្លាដូដាតណេ(Blahodatne) ក្នុងតំបន់ Donetskនិងចងទង់អង្គភាពរបស់ពួកគេនៅក្នុងភូមិក្បែរនោះគឺភូមិ ណេគូឈ្នី (Neskuchne)។លោក វ៉ាឡឺរី ហ្សឺហ្សិន(Valeryi Shershen) អ្នកនាំពាក្យអង្គភាពយោធា Tavria របស់អ៊ុយក្រែន បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ថា យើងកំពុងមើលឃើញលទ្ធផលដំបូងនៃសកម្មភាពវាយបក ជាលទ្ធផលដែលបានកំណត់ក្នុងមូលដ្ឋាន។ ក្រោយមក អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Hanna Maliar បាននិយាយថា អ៊ុយក្រែន បានដណ្ដើមកាន់កាប់ភូមិ Makarivka ជាភូមិមួយស្ថិតនៅភាគខាងត្បូង និងបានវាយរុលទៅមុខចន្លោះ ៣០០ ទៅ ១.៥០០ ម៉ែត្រ ក្នុងទីសដៅ២នៅលើសមរភូមិមុខភាគខាងត្បូង។ សារព័ត៌មាន Reuters មិនអាចផ្ទៀតផ្ទាត់របាយការណ៍សមរភូមិទាំងនោះបានទេ៕

បាត់ខ្លួនបុរសម្នាក់នៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួន ដែលលង់ទឹក

2023/06/12 12:01:46 am        2273
ព្រះសីហនុ៖ បុរសម្នាក់បាត់ខ្លួននៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួន ដែលលង់ទឹក រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។ បើតាមសមត្ថកិច្ច បានឱ្យដឹងថា បុរសដែលបាត់ខ្លួននោះ មានវ័យ៤០ ឈ្មោះ ហេង ពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨។ បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់ និងកូនប្រុសអាយុប្រមាណ ១០ឆ្នាំ បានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឪពុកក៏បានលង់ទឹកនិងបាត់ខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចចម្រុះ រួមនិងក្រុមឆ្មាំសមុទ្រ និងក្រុមសង្គ្រោះ ក្នុងនោះមានក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ផង កំពុងស្វែងរកសង្គ្រោះ៕

ជនអន្តោប្រវេសន៍ជាង៦០នាក់ ត្រូវបានជួយសង្រ្គោះនៅជិតតំបន់ឆ្នេរកោះ Gran Canaria ដែនដីរបស់អេស្ប៉ាញ

2023/06/09 09:16:28 pm        140
អេស្ប៉ាញ៖ ជនអន្តោប្រវេសន៍មកពីអនុតំបន់សហារ៉ាចំនួន ៦១នាក់ ត្រូវបានគេប្រទះឃើញនៅលើទូកឈើមួយគ្រឿង ស្ថិតនៅចម្ងាយប្រហែលជិត១គ.មពីតំបន់ឆ្នេរកោះ Gran Canaria កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលពួកគេព្យាយាមធ្វើដំណើរទៅកាន់ដែនដីរបស់អេស្ប៉ាញមួយនេះ ។  ពួកគេបាននៅទីនោះ រហូតដល់ក្រុមឆ្មាំសមុទ្រអេស្ប៉ាញ ធ្វើដំណើរមកដល់តំបន់ទេសចរណ៍ Bahia Feliz ភាគខាងត្បូងកោះ Gran Canariaស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិក ។  ជនអន្តោប្រវេសន៍ទាំង ៦១នាក់ ត្រូវបានបញ្ជូនឡើងលើទូកឆ្មាំសមុទ្រ ហើយនិងដឹកទៅកាន់កំពង់ផែ Arguineguin (អាហ្គីនណេហ្គីន) ជាទីដែលពួកគេទទួលបានសេវាកម្មសង្រ្គោះបន្ទាន់ ។  សូមបញ្ជាក់ថា កាលពីឆ្នាំមុន ជនអន្តោប្រវេសន៍ ១៥.៦៨២នាក់ បានធ្វើដំណើរមកដល់ប្រជុំកោះ Canary ពោលគឺមានចំនួន ២៩,៧ភាគរយ តិចជាងកាលពីឆ្នាំ ២០២១ ៕

ជនសង្ស័យជនជាតិហូឡង់ក្នុងករណីបាត់ខ្លួនរបស់យុវតីរដ្ឋអាឡាម៉ាម្នាក់ បានបញ្ចូនទៅដល់សហរដ្ឋអាមេរិក

2023/06/09 09:08:14 pm        128
អាមេរិក៖ ឃាតកដែលជាប់ទោសសង្ស័យជាយូរមកហើយក្នុងការបាត់ខ្លួនរបស់យុវតីរដ្ឋអាឡាបាម៉ាឈ្មោះ Natalee Holloway ឆ្នាំ ២០០៥ បានបញ្ចូនទៅដល់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ជាទីដែលរូបគេប្រឈមនឹងការចោទប្រកាន់ពីបទជំរិតទារប្រាក់ និងការក្លែងបន្លំ។នគរបាលប៉េរូ បានបញ្ចូនជនសង្ស័យឈ្មោះ Van der Sloot ដែលជាជនជាតិហូឡង់ពីតំបន់អារូបា កោះសមទ្រ Caribbean (ការ៉ាអ៊ីព) ទៅឱ្យទីភ្នាក់ងារ FBI នៅព្រឹកថ្ងៃដដែលនៅឯមូលដ្ឋានទ័ពអាកាសប៉េរូ ដើម្បីបញ្ចូនទៅសហរដ្ឋអាមេរិក។យុវតី Holloway វ័យ ១៨ ឆ្នាំរស់នៅជាយក្រុង Birmingham បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងអំឡុងពេលដំណើរកម្សាន្តបញ្ចប់ការសិក្សានៅវិទ្យាល័យទៅកាន់តំបន់ Aruba កាលឆ្នាំ ២០០៥។ សិស្សសាលាវ័យក្មេងរូបនេះ ត្រូវបានគេឃើញចុងក្រោយនៅតំបន់ Aruba ជាមួយជនសង្ស័យឈ្មោះ Van der Sloot និងបុរសម្នាក់ទៀត។យោងតាមក្រុមអាជ្ញាធរសហរដ្ឋអាមេរិក បានឲ្យដឹងថា លោក Van der Sloot ត្រូវបានចោទប្រកាន់ពីបទជំរិតទារប្រាក់ និងការក្លែងបន្លំសម្រាប់ការផ្តល់ព័ត៌មានមិនពិតដល់គ្រួសាររបស់នាង Holloway អំពីកន្លែងលាក់ខ្លួនរបស់ក្មេងជំទង់រូបនេះ ៕

តំបន់ Philadelphia របស់អាមេរិកកំពុងរងគ្រោះដោយសារគុណភាពខ្យល់មិនល្អពីចំហេះព្រៃនៅកាណាដា

2023/06/09 09:05:06 pm        184
អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ក្រុមអាជ្ញាធរនៅទីក្រុង Philadelphia សហរដ្ឋអាមេរិកបានព្រមានអ្នកស្រុកអំពីហានិភ័យសុខភាពពីខ្យល់ដែលបំពុលដោយផ្សែងពីចំហេះព្រៃនៅដើមរដូវក្តៅដែលមិនធ្លាប់មានពីមុនមកនៅភាគខាងកើតប្រទេសកាណាដា។ទីក្រុងនៃក្តីស្រឡាញ់ជាភាតរភាពមួយនេះ ត្រូវបានគ្របដណ្ដប់ដោយផ្សែងដ៏អួរអាប់ដែលធ្វើឱ្យអ្នកស្រុកជាច្រើនសម្តែងការព្រួយបារម្ភអំពីគុណភាពខ្យល់មិនល្អ។ ក្រុមមន្ត្រីព្រមានថា លក្ខខណ្ឌគុណភាពខ្យល់មិនល្អអាចបន្តរយៈពេលជាច្រើនថ្ងៃទៀត។វាជាលទ្ធផលនៃការចាប់ផ្តើមដ៏តឹងតែងមួយចំពោះរដូវកាលចំហេះព្រៃរបស់ប្រទេសកាណាដា ដែលក្រុមមន្ត្រីបាននិយាយថា ចំហេះនោះមានស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានប្រចាំឆ្នាំ ដោយសារអាកាសធាតុក្តៅ និងស្ងួតត្រូវបានព្យាករណ៍ថានឹងអូសបន្លាយជាច្រើនខែ៕

ភ្នំភ្លើងឥណ្ឌូណេស៊ីផ្ទុះឡើង ព្រួសផ្សែងផេះកម្ពស់៣គីឡូម៉ែត្រទៅលើមេឃ

2023/06/09 09:01:19 pm        134
ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារភ្នំភ្លើង PVMBG របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ភ្នំភ្លើង Anak Krakatau របស់ប្រទេសនេះ បានផ្ទុះឡើងពីរដងនៅព្រឹកថ្ងៃសុក្រ (៩ មិថុនា)នេះ ដោយបានព្រួសផ្សែងផេះភ្នំភ្លើងកម្ពស់ដល់ទៅ ៣ គីឡូម៉ែត្រ (១,៨៦ ម៉ាយ) ទៅលើអាកាស។សំណុំផ្សែងផេះដ៏ក្រាស់ និងខ្មៅងងឹតត្រូវបានគេមើលឃើញថាកំពុងបាញ់ឡើងលើ និងឆ្ពោះទៅទិសនិរតី ដូចដែលបានបង្ហាញនៅក្នុងវីដេអូកាមេរ៉ា CCTV ដែលថតបានពីប៉ុស្តិ៍ឃ្លាំមើលដែលនៅជិតបំផុត។ក្រុមអាជ្ញាធរបាននិយាយថា លំនៅឋានប្រជាជនដែលនៅជិតនោះបំផុតគឺស្ថិតនៅចម្ងាយ ១៦,៥ គីឡូម៉ែត្រពីភ្នំភ្លើងដែលមានកម្ពស់១៥៧ ម៉ែត្រនេះ ហើយពុំមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ និងការជម្លៀសមុស្សទេ បន្ទាប់ពីការផ្ទុះនេះ។ទីភ្នាក់ងារភ្នំភ្លើងនេះ បានព្រមានបណ្ដាអ្នកស្រុកមិនឱ្យធ្វើសកម្មភាពណាមួយក្នុងរង្វង់ប្រាំគីឡូម៉ែត្រ (៣,១១ ម៉ាយ) ពីតំបន់ជុំវិញនោះឡើយ៕

បារាំងច្រានចោលសិទ្ធិជ្រកកោនសម្រាប់ខ្មាន់កាំបិតដែលបានវាយប្រហារនៅទីក្រុង Annecy

2023/06/09 07:39:21 pm        166
បារាំង៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា កាលពីពេលកន្លងទៅ ប្រទេសរបស់លោក បានច្រានចោលការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់បុរសម្នាក់ដែលនៅពីក្រោយការវាយប្រហារដោយកាំបិតកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងទីក្រុង Annecy ។  ក្មេងតូចៗចំនួន ៤នាក់ និងនិវត្តន៍ជនចំនួន ២នាក់ រងការវាយប្រហារដោយកាំបិតនៅទីក្រុងភ្នំដ៏ស្ងប់ស្ងាត់របស់បារាំងមួយនេះ ហើយរដ្ឋាភិបាល និយាយថា ជនវាយប្រហារជាប់សង្ស័យ គឺជាជនភៀសខ្លួនស៊ីរី ។  ក្មេងតូចៗចំនួន ៤នាក់ទាំងនេះ មានអាយុចន្លោះពី ២២ខែ និង ៣ឆ្នាំ ។  លោក Darmanin និយាយប្រាប់សារព័ត៌មាន TF1ថា ជនភៀសខ្លួនស៊ីរីម្នាក់នេះ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារ ។ គាត់ត្រូវបានគេច្រានចោលសិទ្ធិជ្រកកោនកាលពីរយៈពេល ១០ឆ្នាំមុន ហើយនិងបានដាក់ពាក្យសុំសិទ្ធិជ្រកកោនផងដែរ នៅប្រទេសស្វីស និងអ៊ីតាលី ។  ដោយឡែក ពាក់ព័ន្ធនឹងមូលហេតុដែលនាំឲ្យមានការវាយប្រហារនេះ គេនៅពុំទាន់ដឹងច្បាស់នោះទេ ប៉ុន្តែវាអាចផ្តើមចេញពីបញ្ហាសាសនា ខណៈដែលការស៊ើបអង្កេតកំពុងបន្ត ៕

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Tianjin (ធានជីន) ប្រទេសចិន បន្ទាប់ពីមានស្នាមប្រេះលេចឡើងនៅជិតអគារខ្ពស់ៗ

2023/06/09 07:04:57 pm        215
ចិន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីអគារផ្ទះល្វែងខ្ពស់ៗជាច្រើនកន្លែងនៅក្នុងទីក្រុង Tianjin ភាគខាងជើងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានការបាក់ដីកើតមានស្នាមប្រេះធំៗនៅតាមដងផ្លូវនៅក្បែរនោះ។រដ្ឋាភិបាលទីក្រុង Tianjin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា នៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ស្នាមប្រេះធំៗបានលេចចេញនៅតាមដងផ្លូវក្បែរបរិវេណអគារលំនៅឋានមួយកន្លែងក្នុងស្រុក Jinnan ទីក្រុង Jinnan ហើយក្រុមអ្នកជំនាញភូគព្ភសាស្ត្របាននិយាយថា ទំនងជាបណ្តាលមកពីមានប្រហោងក្រោមដីនៅខាងក្រោមជម្រៅ ១.៣០០ ម៉ែត្រ។យោងតាមសារព័ត៌មាន Global Times ដែលគាំទ្រដោយរដ្ឋ បានដកស្រង់សម្តីរបស់រដ្ឋាភិបាលស្រុក បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ខែមិថុនា ពលរដ្ឋសរុបចំនួន ៣.៨៩៩នាក់មកពីយ៉ាងហោចណាស់អគារខ្ពស់ ២៥ ជាន់ចំនួនបីអគារត្រូវបានជម្លៀសទៅកាន់សណ្ឋាគារនៅក្បែរនោះ។ រដ្ឋាភិបាលទីក្រុង Tianjin បានចាត់ទុកឧបទ្ទវហេតុនេះថាជា «គ្រោះមហន្តរាយភូមិសាស្ត្រភ្លាមៗ» បន្ទាប់ពីព័ត៌មានបឋមពីអ្នកជំនាញភូគព្ភសាស្ត្រ និងក្រសួងរដ្ឋាភិបាលមួយចំនួន បន្ទាប់ពីពួកគេបានធ្វើការស្ទង់មតិ គូសផែនទី និងត្រួតពិនិត្យនៅទីតាំងនោះ។យោងតាមអ្នកជំនាញម្នាក់ដែលត្រូវបានសាកសួរអំពីឧប្បត្តិហេតុនៅទីស្នាក់ការកណ្តាលរដ្ឋាភិបាលទីក្រុង Tianjin បាននិយាយថា «ស្ថានភាពនេះគឺកម្រកើតមានណាស់»។ រដ្ឋាភិបាលទីក្រុង Tianjin និយាយថា វាពុំអាចត្រូវបានបដិសេធនោះទេថា ការខួងអណ្តូងកម្តៅក្នុងផែនដីបានបណ្តាលឱ្យបាត់បង់ដី និងការបាក់ដីនៅក្នុងតំបន់នោះ។ អ្នកជំនាញបាននិយាយថា អគារខ្ពស់ៗដែលបែរទៅរកផ្លូវ ត្រូវបានរងផលប៉ះពាល់ក្នុងកម្រិតខុសៗគ្នា៕

នគរបាលថ្កោលទោសការសម្លាប់ទាក់ទងទៅនឹងឧក្រិដ្ឋកម្មលើមនុស្ស៥នាក់ នៅជាយក្រុងអ៊ីស្រាអែល-អារ៉ាប់

2023/06/09 06:59:31 pm        127
អារ៉ាប់៖ នគរបាលកំពុងធ្វើការស៊ើបអង្កេតករណីសម្លាប់បុរស៥នាក់ ក្នុងការបាញ់ប្រហារមួយទាក់ទងនិងឧក្រិដ្ឋកម្មបណ្តាលឲ្យមានមនុស្សស្លាប់ច្រើននៅអ៊ីស្រាអែល ក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយបានថ្កោលទោសករណីនេះ ជាសកម្មភាពដ៏ឃោរឃៅ។នគរបាលនិយាយថា ឃាតកម្មបានកើតឡើងនៅជាយក្រុងនៃទីក្រុង Nazareth ភាគខាងជើង។ នគរបាលអ៊ីស្រាអែល និយាយថា ពួកគេបានបញ្ជូនកងកម្លាំងដ៏ច្រើនទៅកាន់តំបន់នោះ ហើយកំពុងស្វែងរកជនសង្ស័យ ដោយបានបញ្ជាក់ថា ឧបទ្ទវហេតុនេះជាបទឧក្រិដ្ឋ។ ឧបទ្ទវហេតុអំពើហិង្សានៃឧក្រិដ្ឋកម្មបណ្តាលឲ្យមានមនុស្សស្លាប់ និងជាពិសេសអំពើហិង្សាដោយអាវុធ នៅក្នុងសហគមន៍អារ៉ាប់ នៅទូទាំងប្រទេសអ៊ីស្រាអែលដែលមានច្រើនជាងកម្រិតមធ្យមនៃកម្រិតទូទាំងប្រទេស។ អ្នកនាំពាក្យនគរបាល លោក Waseem Bader បាននិយាយថា នេះគឺជាឧក្រិដ្ឋកម្មដ៏ឃោរឃៅ ហើយយើងកំពុងធ្វើការអស់ពីសមត្ថភាព ដែលស្ថិតក្នុងដែនអំណាចរបស់យើង ដើម្បីនាំយកឧក្រិដ្ឋជនមកកាត់ទោស។យោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់អ៊ីស្រាអែល បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ប្រហារដាច់ដោយឡែកមួយ នៅជាយក្រុង Nazareth ដែលបានធ្វើឲ្យរងរបួសធ្ងន់ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ និងបុរសអាយុ៣០ឆ្នាំម្នាក់។យោងតាមអង្គការ Abraham Initiatives ជាអង្គការតាមដានការកើនឡើងអំពើហិង្សាក្នុងសហគមន៍អារ៉ាប់ បានឲ្យដឹងថា ពលរដ្ឋអារ៉ាប់៩៧នាក់ ត្រូវបានសម្លាប់ដោយសារតែអំពើហិង្សាឧក្រិដ្ឋកម្ម ក្នុងឆ្នាំ២០២៣នេះ។ ក្នុងចំណោម៩៧នាក់នេះ ៨៦នាក់ត្រូវបានបាញ់សម្លាប់ ហើយ៤២នាក់ មានអាយុក្រោម៣០ឆ្នាំ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ
08/12/2026 08:08 AM
សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
08/12/2026 07:08 AM
ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM