ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ
ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់

សន្តិសុខ និង សង្គម

រុស្ស៊ីនិយាយថា ខ្លួនបានវាយកម្ទេចការវាយប្រហាររបស់អ៊ុយក្រែនតាមព្រំដែន ខណៈបង្កើនការវាយប្រហារលើទីក្រុង Kyiv សម្លាប់មនុស្ស៣នាក់

2023/06/02 04:45:27 pm        156
រុស្ស៊ី៖ ទីក្រុង Moscow បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយកម្ទេចការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការលួចចូលក្នុងព្រំដែនភាគនិរតីរបស់ខ្លួន ខណៈកងកម្លាំងរុស្ស៊ី បានវាយសន្ធាប់ដោយមីស៊ីលទៅលើទីក្រុង Kyiv បណ្ដាលមនុស្ស៣នាក់ស្លាប់ រួមទាំងកុមារម្នាក់ ។ រដ្ឋធានីរបស់អ៊ុយក្រែន បានប្រឈមការវាយឆ្មក់តាមអាកាសទាំងកណ្ដាលអធ្រាត្រ កាលពីខែឧសភា និងការវាយប្រហារពេលថ្ងៃខុសពីទម្លាប់ធម្មតាកាលពីថ្ងៃចន្ទ ដែលបង្ខំឲ្យប្រជាពលរដ្ឋរត់ទៅរកជម្រកមានសុវត្ថិភាព។ ខណៈទីក្រុង Kyiv បានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនប្រឆាំងនឹងការវាតប្រហារដោយមីស៊ីលថ្មីរបស់រុស្ស៊ី ទីក្រុង Moscow និយាយថា ខ្លួនបានវាយបកការប៉ុនប៉ងមួយពីសំណាក់កងទ័ពអ៊ុយក្រែនក្នុងបំណងឈ្លានពានតំបន់ Belgorod ភាគនិរតីរបស់ខ្លួន នៅម៉ោងប្រហែល៣ព្រឹម៉ោងក្នុងប្រទេសរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅពេលល្ងាចថា ការវាយប្រហារចូលរួមដោយក្រុមសកម្មប្រយុទ្ធសរុបមានដល់៧០នាក់ក្នុងនោះ មានរថក្រោះ៥គ្រឿង រថពាសដែក៤គ្រឿង និងរថយន្ត pickup ចំនួន៧គ្រឿង និងរថយន្តធុនធំKamazមួយគ្រឿង ដោយមានសេចក្ដីរាយការណ៍ពីការព្យាយាមឆ្លងព្រំដែនយ៉ាងហោចណាស់៣លើក។ ក្រសួងខាងលើនិយាយថា រុស្ស៊ី បានប្រើកងកម្លាំងទ័ពអាកាសនិង កាំភ្លើងធំដើម្បីវាយទប់នឹងការវាយប្រហារនេះ ដែលបានសម្លាប់ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនជាង៥០នាក់។តំបន់ Belgorod ដែលបានមើលឃើញការវាយប្រហារមិនធ្លាប់មានក្នុងការលបវាយឆ្មក់ប្រដាប់អាវុធ២ថ្ងៃ កាលពីសប្ដាហ៍មុន បានកើតឡើង ក្រោមការបាញ់ប្រហារកាន់តែខ្លាំងក្នុងពេលប៉ុន្មានថ្ងៃមុននោះ៕

អ្នកមគ្គុទេសក៍ជនជាតិនេប៉ាល់ សង្រ្គោះជីវិតអ្នកឡើងភ្នំម៉ាឡេស៊ីពីលើកំពូលភ្នំ Everest

2023/06/01 10:00:34 pm        298
នេប៉ាល់៖​ មន្រ្តីរដ្ឋាភិបាល និយាយកាលពីថ្ងៃពុធថា អ្នកឡើងភ្នំម៉ាឡេស៊ីម្នាក់ ត្រូវបានជួយសង្រ្គោះអាយុជីវិត ក្រោយអ្នកមគ្គុទេសក៍ជនជាតិនេប៉ាល់ បានអូសគាត់ចុះពីតំបន់ក្បែរកំពូលភ្នំ Everest ដែលជាប្រតិបត្តិការជួយសង្រ្គោះលើរយៈកម្ពស់ខ្ពស់ដ៏កម្រមួយ ។  លោក Gelje Sherpa វ័យ ៣០ឆ្នាំ បាននាំភ្ញៀវជនជាតិចិនម្នាក់ទៅកាន់កំពូលភ្នំ Everest ដែលមានកម្ពស់ ៨.៨៤៩ម៉ែត្រ កាលពីថ្ងៃទី ១៨ ខែឧសភា ពេលដែលលោកបានឃើញអ្នកឡើងភ្នំជនជាតិម៉ាឡេស៊ី តោងឡើងតាមខ្សែពួរ និងញ័រខ្លួនប្រាណដោយសារអាកាសធាតុត្រជាក់ខ្លាំង នៅតំបន់មរណៈ ជាកន្លែងដែលសីតុណ្ហភាពអាចធ្លាក់ចុះរហូតដល់ ដក ៣០អង្សាសេ ។  លោក Gelje បានអូសអ្នកឡើងភ្នំម្នាក់នេះចុះ ចម្ងាយ ៦០០ម៉ែត្រ ពីតំបន់ Balconyទៅកាន់តំបន់ South Colដោយប្រើរយៈពេលប្រហែល ៦ម៉ោង ជាកន្លែងដែលលោក Nima Tahi Sherpaគឺជាអ្នកមគ្គុទេសក៍ម្នាក់ទៀត ចូលរួមប្រតិបត្តិការជួយសង្រ្គោះ ។  ក្រោយមក ឧទ្ធម្ភាគចក្រ បានប្រើខ្សែលើកគាត់ពីជំរំ Camp III ស្ថិតលើរយៈកម្ពស់ ៧.១៦២ម៉ែត្រ រួចដឹកបញ្ជូនទៅកាន់ជំរំមូលដ្ឋាន ។ លោក Bigyan Koirala គឺជាមន្រ្តីក្រសួងទេសចរណ៍នេប៉ាល់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាគឺជារឿងដែលស្ទើតែពុំអាចទៅរួចក្នុងការជួយសង្រ្គោះអ្នកឡើងភ្នំនៅលើរយៈកម្ពស់ខ្ពស់បែបនេះ ។ វាគឹជាប្រតិបត្តិការដ៏កម្រមួយ ៕

នគរបាលបង្ហាញខ្លួនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធនៅក្បែរផ្សារស្ទឹងមានជ័យ

2023/05/31 09:39:16 pm        925
ភ្នំពេញ៖ ជនសង្ស័យ៨នាក់ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង១០ នាទី ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ ។សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងនារសៀលថ្ងៃទី៣១ខែឧសភាថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណី ប្លន់យកកាបូបស្ពាយ រួមមាន៖ មាស ចំនួន ១២តម្លឹង,ផ្លាកទីន ចំនួន ១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង) នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូ ចំនួន ០២គ្រឿង និងរ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន០៤ដើម ។ ក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់នេះ ខណៈជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ។បន្ទាប់ពីធ្វើសកម្មភាព សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បានបើកការស្រាវជ្រាវចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ​ខែឧសភា ឆ្នាំ២០២៣ ដោយ​សហការជាមួយនគរបាលខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ​ឃាត់ខ្លួនជន សង្ស័យចំនួន ០៨ នាក់ជាបន្តបន្ទាប់ ។ជនសង្ស័យសមត្ថកិច្ចការិយាល័យកំពុងកសាងសំណុំរឿង​បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ​ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ តារាវុទ្ធី

សហភាពអឺរ៉ុបបង្កើនទ្វេដងកងយន្តហោះពន្លត់ភ្លើងឆេះព្រៃ ជាការត្រៀមទប់ទល់ផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុ

2023/05/31 08:27:36 pm        134
 សហភាពអឺរ៉ុប៖ សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងបង្កើនទ្វេដងកងយន្តហោះពន្លត់ភ្លើងឆេះព្រៃសម្រាប់រដូវក្តៅឆ្នាំ ២០២៣ ស្របពេលដែលករណីភ្លើងឆេះព្រៃកើនឡើងដោយសារវិបត្តិអាកាសធាតុ ។  លោក Janez Lenarcic គឺជាស្នងការគ្រប់គ្រងវិបត្តិ និយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកយើងបានមើលឃើញភ្លើងឆេះព្រៃ បានឆាបឆេះនៅតាមបណ្តាប្រទេសជាច្រើននៅអឺរ៉ុបកណ្តាល ហើយនិងសូម្បីតែនៅអឺរ៉ុបខាងជើង ។ នេះគឺជាហេតុផលដែលពួកយើងត្រូវតែបង្កើនសមត្ថភាពឆ្លើយតបរបស់ពួកយើងនៅគ្រប់យន្តការ ទាំងអស់ ដែលរួមទាំងសមត្ថភាពរបស់ពួកយើងក្នុងការដោះស្រាយបញ្ហាភ្លើងឆេះព្រៃផងដែរ ។  សហភាពអឺរ៉ុប និយាយថាសម្រាប់រដូវភ្លើងឆេះព្រៃខាងមុខនេះ កងយន្តហោះបម្រុងពន្លត់ភ្លើងឆេះព្រៃ RescEU នឹងរួមបញ្ចូលយន្តហោះ ២៤គ្រឿង និងឧទ្ធម្ភាគចក្រ ៤គ្រឿង មកពីរដ្ឋសមាជិក ១០ប្រទេស ។  លោក Lenarcic បាននិយាយនៅព្រឹត្តការណ៍ប្រារព្ធខួបលើកទី ១០នៃការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបបន្ទាន់របស់សហភាពអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា ក្រុមនៅដីនឹងមានភ្នាក់ងារពន្លត់អគ្គិភ័យជិត ៤៥០នាក់ មកពីរដ្ឋជាសមាជិក ១១ប្រទេស ដែលនឹងត្រូវឈរជើងនៅក្នុងប្រទេសបារាំង ក្រិក និងព័រទុយក្រែន ។  ដោយឡែក តំបន់អឺរ៉ុបខាងត្បូង កំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរអំឡុងរដូវក្តៅ ក្នុងនោះតំបន់មួយចំនួន បានជួបកង្វះខាតទឹករួចទៅហើយៗក្រុមប្រជាកសិកររំពឹងថា ពួកគេនឹងទទួលបានទិន្នផលដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ៕

អវកាសយានិកចិន ៦រូបមកពីបេសកកម្មចំនួន២ ជួបគ្នានៅស្ថានីយ៍អវកាសចិន Tiangongដើម្បីឆ្លាស់វេនគ្នា

2023/05/31 08:15:24 pm        156
ចិន៖ អវកាសយានិកចិន ៣រូបនៅលើយានចម្លង Shenzhou-16 បានចូលក្នុងស្ថានីយ៍អវកាសចិន Tiangongកាលពីថ្ងៃអង្គារ និងបានជួបសមាជិកយានអវកាស Shenzhou-15 ដែលកំពុងរស់នៅ និងធ្វើការនៅទីនោះ ។  ការចូលក្នុងស្ថានីយអវកាសនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦ និង ២២នាទីល្ងាច ម៉ោងនៅទីក្រុងប៉េកាំង (ត្រូវនឹងម៉ោង ១០ និង ២២នាទី ម៉ោងសកល) ពេលដែលសមាជិកយានអវកាស Shenzhou-15 បើកទ្វារយានរបស់ពួកគេ និងស្វាគមន៍សមាជិកថ្មីដែលទើបមកដល់ ។  ការជួបគ្នានៅទីអវកាសនេះ គឺជាការចាប់ផ្តើមការឆ្លាស់វេនអវកាសយានិកនៅគន្លងទី ២ក្នុងស្ថានីយអវកាសចិន ។ អវកាសយានិក ៦រូប នឹងរស់នៅជាមួយគ្នារយៈពេលប្រហែល ៥ថ្ងៃ ដើម្បីបញ្ចប់ការប្រគល់ការងាររបស់ពួកគេ ។  ក្រុមអវកាសយានិកយានអវកាស Shenzhou-15 នឹងប្រគល់ឧបករណ៍ថែទាំ របស់របរប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងគំរូពិសោធន៍ដល់សមាជិកថ្មី ដែលនឹងបន្តការងាររបស់ពួកគេសម្រាប់រយៈពេល ៥ខែបន្ទាប់ ៕

ពលរដ្ឋកូរ៉េខាងត្បូងជាង ១០ម៉ឺននាក់ ចុះហត្ថលេខាប្រឆាំងការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរជប៉ុន

2023/05/31 08:12:10 pm        102
កូរ៉េខាងត្បូង៖ ប្រជាពលរដ្ឋកូរ៉េខាងត្បូង ១០ម៉ឺននាក់ បានចុះហត្ថលេខាលើយុទ្ធនាការប្រឆាំងនឹងផែនការរបស់ជប៉ុន ក្នុងការបញ្ចេញទឹកកាកសំណល់វិទ្យុសកម្មបន្សាបចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima របស់ពួកគេ ចូលទៅក្នុងមហាសមុទ្រ ។  យុទ្ធនាការចុះហត្ថលេខានេះ ត្រូវបានបង្កើតឡើងដោយគណបក្សប្រឆាំងប្រជាធិបតេយ្យ(DP) ឈានមុខគេរបស់កូរ៉េខាងត្បូង ដែលបានចាប់ផ្តើមនៅក្នុងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃសុក្រ ។  លោក Lee Jae-Myung គឺជាប្រធានគណបក្ស DP បានបង្ហាញក្តីកង្វល់របស់លោក ដោយលោកនិយាយថា DP នឹងតវ៉ារួមគ្នាជាមួយប្រជាពលរដ្ឋកូរ៉េខាងត្បូង ដើម្បីធ្វើឲ្យទឹកមហាសមុទ្រស្អាត និងដើម្បីធានាបានថា កម្មករក្នុងឧស្សាហកម្មចំណីអាហារ នឹងមិនរងផលប៉ះពាល់នោះទេ ។  គួរឲ្យដឹងថា ជប៉ុនមានគម្រោង បញ្ចេញទឹកកាកសំណល់វិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចទៅក្នុងសមុទ្រនៅនិទារដូវ ឬរដូវក្តៅខាងមុខនេះ ជាហេតុធ្វើឲ្យកើតមានការប្រឆាំង និងក្តីកង្វល់ពីសហគមន៍នេសាទក្នុងស្រុក និងប្រទេសជិត ។ ការស្ទង់មតិថ្មី រកឃើញថា ពលរដ្ឋកូរ៉េខាងត្បូង ៨នាក់នៅក្នុងចំណោម ១០នាក់ បានប្រឆាំងនឹងផែនការរដ្ឋាភិបាលជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ ៕

ធ្លាប់ជាប់ពន្ធនាគារ៣លើកមិនកែខ្លួន ឆក់កាបូបបណ្តាលឱ្យស្ត្រីម្នាក់ធ្លាក់ពីកង់បី ត្រូវអាវុធហត្ថស្រាវជ្រាវ ចាប់ខ្លួន២នាក់

2023/05/30 10:33:42 pm        2241
ភ្នំពេញ៖ ជំនាញអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់កាបូបនៅលើមហាវិថីសហព័ន្ធរុស្ស៊ីបណ្តាលឱ្យស្ត្រីម្នាក់ធ្លាក់ពីលើកង់បី ។មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងនារសៀលថ្ងៃទី៣០ ឧសភាថា កាលពីវេលាម៉ោងប្រមាណ១០ និង៥៧នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ ម៉ុតូកង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook ។តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពរបស់រថយន្ត ដែលថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា ០៦នាក់ ជិះម៉ូតូ ០៤គ្រឿងអមគ្នា​ធ្វើសកម្មភាព។បើទោះបីជាក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច និងគេចខ្លួនរហូតដល់ទៅ១០ថ្ងៃ​ហើយក៏ដោយ ហើយបើទោះបីជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង ឬ ផ្តល់ព័ត៌មាន​ដល់សមត្ថកិច្ចអាវុធហត្ថក៏ដោយ តែអាវុធហត្ថរាជធានីភ្នំពេញ បានឃើញការផ្សព្វផ្សាយ​ក្នុងបណ្តាញហ្វេសប៊ុក ក៏ចាត់វិធានការណ៍ស្រាវជ្រាវតាមរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ រហូតដល់ថ្ងៃទី២៦ ​ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ​ចំនួន ០២នាក់ ។ជនសង្ស័យទី១ ឈ្មោះ ហូយ សុភ័ក្រ អាយុ១៩ឆ្នាំ មុខរបរសិស្ស និងទី២ ឈ្មោះ ធឿន ចាន់រដ្ឋា ហៅ វុត្ថា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ។នៅចំពោះមុខអាវុធហត្ថ ជនសង្ស័យឈ្មោះ ហូយ សុភ័ក្រ បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាព​ឆក់កាបូប និងទ្រព្យសម្បត្តិមានតម្លៃ ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាច្រើនលើកមក​ហើយ​តាំងពីឆ្នាំ២០១៩មកម៉េ្លះ ហើយក៏ធ្លាប់ជាប់ពន្ធនាគារ ចំនួន ៣លើកផងដែរ ​ដោយលើកទី១ ក្នុងឆ្នាំ២០១៩ ជាប់ពាក់ព័ន្ធករណីហិង្សា (កាប់ទៅលើជនរងគ្រោះជាសិស្សសាលាដូចគ្នា), លើកទី២ ក្នុងឆ្នាំ២០២០ ជាប់ពាក់ព័ន្ធករណីប្លន់, លើកទី៣ ក្នុងឆ្នាំ២០២១ ជាប់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ និងលើកទី៤នេះ ខ្លួនចេញធ្វើសកម្មភាព ឆក់កាបូបសារជាថ្មី បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ ធ្លាក់ពីលើកង់បី ​តែក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ​ស្រាវជ្រាវចាប់ខ្លួនបានទៀត។ ចំពោះជនសង្ស័យទាំង ០២នាក់ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ​ នៃ កងរាជអាវុធ​ហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បី​ចាត់ការតាមនីតិវិធី ៕ 

ភ្លើងឆេះព្រៃនៅ Halifax ប្រទេសកាណាដា នាំឲ្យមានការបញ្ជាជម្លៀសមនុស្សចេញពីគេហដ្ឋានរាប់ពាន់ខ្នង

2023/05/30 06:03:55 pm        259
កាណាដា៖ ភ្លើងឆេះព្រៃ នៅទីក្រុង Halifax ភាគខាងកើតប្រទេសកាណាដា បាននាំមានការបញ្ជាឲ្យជម្លៀសជាចាំបាច់សម្រាប់ប្រជាជនពីលំនៅឋានរាប់ពាន់ខ្នង ហើយក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា អ្នកស្រុកនឹងមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញនោះទេ ប្រសិនបើមិនមានការណែនាំពីអាជ្ញាធរក្រុង។អភិបាលក្រុង Halifax លោក Mike Savage បាននិយាយថា ការជម្លៀសនេះ បានប៉ះពាល់ដល់មនុស្សប្រហែល ១៨.០០០នាក់។ ការបញ្ជាដែលបានចេញកាលពីថ្ងៃអាទិត្យ គ្របដណ្តប់លើតំបន់ Hammonds Plains, Upper Tantallon និង Pockwock ដោយសហគមន៍ជាយក្រុងទាំងនេះ គឺជាកន្លែងស្នាក់នៅសម្រាប់កម្មករជាច្រើនក្នុងទីក្រុង ដែលមានទីតាំងនៅប្រហែល ១៥ម៉ាយ (ប្រមាណជា ២៤គីឡូម៉ែត្រ) ពីក្រុង Halifax។ ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅសង្កាត់ក្បែរៗនោះ ដែលហ៊ុមព័ទ្ធដោយព្រៃឈើ មានអារម្មណ៍អន្ទះសារ ពេញមួយយប់។លោក Dave Meldrum អគ្គស្នងការរងនៃអង្គភាពអគ្គិភ័យប្រចាំតំបន់ Halifax បានប្រាប់អ្នកយកព័ត៌មាន កាលពីព្រឹកថ្ងៃចន្ទថា ភ្លើងដែលកំពុងឆេះនៅតំបន់ Tantallon និង Hammonds Plains មិនទាន់រលត់ទេ ខណៈដែលមូលហេតុនៃការឆេះនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត ហើយរបាយការណ៍ពាក់ព័ន្ធនឹងមនុស្សស្លាប់ ឬរបួស នៅមិនទាន់មានឡើយទេ។លោក Meldrum បាននិយាយថា អ្នកពន្លត់អគ្គិភ័យប្រហែល ១០០នាក់ បានប្រឹងប្រយុទ្ធជាមួយភ្លើងពេញមួយយប់ ហើយថា ក្រុមសង្គ្រោះបន្ទាន់នឹងមានការងារច្រើនថ្ងៃខាងមុខទៀតដែលត្រូវធ្វើ។ ទីក្រុងនេះបានប្រកាសភាពអាសន្នក្នុងតំបន់ កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីចំហេះព្រៃ បណ្តាលឲ្យមានការជម្លៀសមនុស្ស និងការដាច់ចរន្តអគ្គិសនី ហើយអាជ្ញាធរក៏បានបិទសាលារៀនមួយចំនួនផងដែរ៕

រុស្ស៊ីវាយប្រហារលើបន្ទាយយោធាក្នុងប្រទេសអ៊ុយក្រែន ក្នុងរលកថ្មីនៃការវាយប្រហារ

2023/05/30 05:42:53 pm        355
រុស្ស៊ី៖ រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា យោធារបស់ខ្លួន បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយចំនួនរបស់អ៊ុយក្រែន ក្នុងការវាយប្រហារតាមអាកាសទាំងកណ្ដាលយប់ ហើយកងកម្លាំង អ៊ុយក្រែន បានបាញ់ផ្លោងលើទីតាំងឧស្សាហកម្មមួយចំនួននៅក្នុងប្រទេសរុស្ស៊ី ខណៈភាគីទាំង២បានព្យាយាមដណ្ដើមគ្រប់គ្រង មុនអ្វីដែលទីក្រុង Kyiv សង្ឃឹមថា នឹងមានការវាយបកវិញ។ នៅក្នុងការទទួលស្គាល់ដ៏កម្រនៃការបំផ្លិចបំផ្លាញគោលដៅយោធា អ៊ុយក្រែន និយាយថា ខ្លួនកំពុងជួសជុល ផ្លូវរត់ មួយនិង យន្តហោះ៥គ្រឿង ដែល ត្រូវបាននផ្អាកសេវាកម្មនៅក្នុងតំបន់ Khmelnitskiy ភាគខាងលិចប្រទេសអ៊ុយក្រែន ទោះបីជាខ្លួនពុំបានបញ្ចេញឈ្មោះទីតាំងណាមួយក៏ដោយ។ វាជាអាកាសយានដ្ឋានយន្តហោះដ៏ធំមួយ នៅក្នុងតំបន់នេះ មុនពេលមានសង្រ្គាម។ ការិយាល័យអភិបាលតំបន់ Khmelnitskiy បាននិយាយថា នៅពេលនេះ ការងារនៅតែកំពុងបន្តដើម្បីពន្លត់ភ្លើងនៅក្នុងទីតាំងស្តុកប្រេង ប្រេងរំអិល និងគ្រាប់រំសេវ ។ ដោយសំអាងប្រភពពីក្រសួងការពារជាតិ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA  បាននិយាយថា អាកាសយានដ្ឋានច្រើនជាង១ ត្រូវបានរងការវាយប្រហារ ប៉ុន្តែពុំមានការបញ្ជាក់ពីអ៊ុយក្រែន អំពីការខូចខាតដល់មូលដ្ឋានទ័ពអាកាសផ្សេងទៀតនោះទេ។ គួររម្លឹកថា រដ្ឋធានីរបស់អ៊ុយក្រែន រងការវាយប្រហារចំនួន១៦ លើកនៅខែនេះ នៅពេលព្រឹក បន្ទាប់ពីការទម្លាក់គ្រាប់បែកពេលយប់លើកទី២ ។ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា ភាគច្រើននៃយានដ្រូន និងមីស៊ីលដែលបានបាញ់នៅពេលយប់ ត្រូវបានបាញ់កម្ទេចចោល និងពុំមានគោលដៅណាមួយត្រូវបានរងការបំផ្លាញនៅពេលព្រឹកនោះទេ៕

សៀងហៃ មានសីតុណ្ហភាពខែឧសភាខ្ពស់បំផុត សម្រាប់រយៈពេលជាង ១០០ឆ្នាំ

2023/05/30 05:39:23 pm        359
ចិន៖ ទីក្រុងសៀងហៃរបស់ប្រទេសចិន មានសីតុណ្ហភាពក្នុងខែឧសភាខ្ពស់បំផុតជាលើកដំបូងរបស់ខ្លួន សម្រាប់រយៈពេលជាង ១០០ឆ្នាំ កាលពីថ្ងៃចន្ទ ដោយឡើងដល់ ៣៦,១អង្សាសេ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានឲ្យដឹងថា កំណត់ត្រា កាលពីមុន ៣៥,៧អង្សាសេ កើតមានជាលើកដំបូង នៅក្នុងខែឧសភា ឆ្នាំ១៨៧៦ ហើយឡើងដល់កម្រិតនេះត្រឹមតែ ៣ដងទៀតចាប់ពីពេលនោះ ដែលរួមមានក្នុងឆ្នាំ១៩០៣, ១៩១៥ និងឆ្នាំ២០១៨។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ដោយដកស្រង់ពីនាយកដ្ឋានឧតុនិយមក្រុងសៀងហៃថា រលកកំដៅខ្ពស់បំផុតនេះ កាលពីថ្ងៃចន្ទ សម្រាប់ខែឧសភានេះ ត្រូវបានកត់ត្រា នៅក្នុងសង្កាត់ Xuhui (ស៊ូហួយ) នៃទីក្រុងនេះ។កាលពីព្រឹកថ្ងៃចន្ទ នាយកដ្ឋានឧតុនិយមក្រុងសៀងហៃ បានចេញការប្រកាសអាសន្នពីសីតុណ្ហភាពឡើងក្ដៅខ្លាំងជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំនេះ ដោយសារសីតុណ្ហភាពនៅក្នុងទីក្រុងនេះ បានកើនឡើងលើសពី ៣៥អង្សាសេ សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នា។ការឡើងកម្ដៅនេះ កើតមានបន្ទាប់ពីរលកកម្ដៅ បានវាយប្រហារទូទាំងប្រទេសចិន ក្នុងខែកក្កដាឆ្នាំមុន ដោយប្រជាជនបាននាំគ្នាងាកទៅប្រើប្រាស់ជម្រកចេញពីអាកាសធាតុក្តៅខ្លាំង និងប្រភពទឹកសាធារណៈ ដើម្បីរក្សាបានភាពត្រជាក់។ការព្រមានពីការឡើងកម្ដៅ នៅក្រុងសៀង កើតមានចំពេលដែលសីតុណ្ហភាពឡើងខ្ពស់នៅទូទាំងតំបន់អាស៊ី ក្នុងប្រទេសវៀតណាម ឡាវ និងរាជធានីរបស់ប្រទេសថៃ កាលពីដើមខែនេះ។ អ្នកជំនាញនិយាយថា កម្ដៅឡើងខ្ពស់នេះ ត្រូវបានផ្សំឡើងដោយរដូវផ្សែងអ័ព្ទខ្លាំង ដែលបណ្តាលឲ្យកម្រិតនៃការបង្កកង្វក់ឡើងខ្លាំង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM