ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ រំលែកមរណទុក្ខ និងសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យពលករខ្មែរ ៨នាក់ស្លាប់ និងរបួសជាច្រើននាក់

2023/04/10 09:36:23 pm        55
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ក្រោយពីបានទទួលព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ នៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតពលករកម្ពុជាចំនួន ០៨នាក់ និងអ្នករបួសចំនួន ០៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្ដែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាន ចំពោះមរណភាពនេះ និងសូមចូលរួមរំលែកទុក្ខដ៏សោកសង្រេងបំផុតជាមួយ ក្រុមគ្រួសារ សាច់ញាតិនៃសព។ សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ទីស្ងប់សុខ និងសូមឱ្យអ្នកកំពុងសម្រាក ព្យាបាលបានជាសះស្បើយឡើងវិញឆាប់បំផុត៕

ឃាត់ខ្លួនជនជាតិចិន២នាក់ ជាប់សង្ស័យពាក់ព័ន្ធករណីចាប់ជំរិត និងប៉ងសម្លាប់

2023/04/07 09:44:23 pm        157
រាជធានីភ្នំពេញ ៖ ជនជាតិចិន ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីសង្ស័យចាប់​ជំរិត​ជនជាតិ​ចិន​ដូចគ្នា នៅក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ផ្នែក​ព្រហ្ម​ទណ្ឌ នៃ​អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការបង្ក្រាបបានហើយ ។ ដែលហេតុការណ៍នេះ បាន​បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាយប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣ ។ ជនសង្ស័យជាជនជាតិចិនទាំងពីរនាក់មានឈ្មោះ Ma Jian Donco ភេទប្រុស អាយុ៣៨ឆ្នាំ ។ និង​ម្នាក់ទៀតមានឈ្មោះ Wanco YonFu ភេទប្រុស អាយុ៤២ឆ្នាំ ។ អ្នកទាំង២ មានទីលំនៅ​ក្នុង​សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯជនរងគ្រោះ មិនទាន់ស្គាល់​អត្ត​សញ្ញាណ​នៅឡើយ​នោះទេ ព្រោះកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ​ដែល​បានឃើញហេតុការណ៍បានរៀបរាប់ឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​គេសង្កេតឃើញក្រុមជនសង្ស័យជាជនជាតិចិនទាំងពីរនាក់ខាងលើ បាន​ធ្វើ​សកម្មភាព​ប្រើ​ស្គុត និងខ្សែចំណង ចងដៃជើងទៅលើបុរសជាជនជាតិចិនម្នាក់ទៀត ដោយ​មិន​ទាន់​ដឹងថា​ជាការប្រើប្រាស់ហិង្សានេះ ធ្វើឡើងនៅក្នុងគោលបំណងអ្វីនោះឡើយ។ ក្រោយថាប្រទះឃើញរឿងហេតុបែបនេះ ប្រជាពលរដ្ឋ​បានរាយការណ៍ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​សុំ​កិច្ចអន្តរាគមន៍បន្ទាន់ភ្លាមៗផងដែរ។ ក្រោយការទទួលបានព័ត៌មាន កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួមទាំងកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បាន​ចុះ​អន្តរាគមន៍​ដល់​ទីតាំង​កើត​ហេតុភ្លាមៗ នឹងបានធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះនៅក្នុងករណីខាងលើនោះ។ ខណៈសមត្ថកិច្ចទៅដល់ក្រុមជនសង្ស័យទាំងពីរនាក់បានព្យាយាម បើក​រថយន្ត​ចេញ​ពី​កន្លែង​កើត​ហេតុ រត់គេចពីកម្លាំងសមត្ថកិច្ច ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏​កម្លាំង​សមត្ថកិច្ច​នៅ​តាម​ព្យាយាម​ស្រាវជ្រាវរហូតតាមចាប់ឃាត់បាន នៅយប់ថ្ងៃខែដដែលផងដែរ ។ សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលជាជនជាតិចិនត្រូវ​ក្រុមជន​សង្ស័យ​ប្រើស្គុ​ត​រុំ​ទៅ​ពេញ​នឹង​ផ្ទៃ​មុខ​ទាំង​ស្រុងតែម្ដង និងបានប្រើខ្សែចំណងចងដៃភ្ជាប់ទៅនឹងជើង។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលក្រុមជន​សង្ស័យ​កំពុង​ត្រូវ​បាន​សមត្ថកិច្ចជំនាញធ្វើការសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕ លីហេង

អគ្គនាយកស៊ីម៉ាក់ ជំរុញសិក្ខាកាមស្វែងយល់ពីម៉ាស៊ីនរាវមីនវៃឆ្ងាត ដើម្បីងាយស្រួលក្នុងសកម្មភាពបោសសម្អាតមីន

2023/04/07 06:23:19 pm        85
កំពង់ឆ្នាំង៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានជំរុញឱ្យសិក្ខាកាមហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីនALISជំនាន់ទី៥ ដែលជាម៉ាស៊ីនរាវមីនវៃឆ្លាត ដើម្បីប្រើប្រាស់ក្នុងសកម្មភាពបោសស្អាតមីន។ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS ជំនាន់ទី៥ នៅវិទ្យាស្ថានសកម្មភាពកំចាត់មីនខេត្តកំពងឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង រតនា បញ្ជាក់ថា ម៉ាស៊ីនរាវមីនម៉ាកALISជំនាន់ទី៥ ជាម៉ាស៊ីនរាវមីនដ៏ឆ្លាតវៃ និងមានតម្លៃថ្លៃជាងម៉ាម៉ាស៊ីរាវមីនប្រភេទផ្សេងៗទៀត ។ ដូចនេះ សិក្ខាកាមទាំងអស់ដែលបញ្ចប់វគ្គសិក្សានាពេលនេះ ត្រូវបន្តសិក្សាស្វែងយល់ពីវា ឱ្យបានចេះចាំស្ទាត់ជំនាញ ដើម្បីយកចំណេះជំនាញនេះទៅបំរើប្រជាជន និងសង្គមជាតិ។ឯកឧត្តម ហេង រតនា បានបន្តថា វគ្គហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS គឺអង្គភាពស៊ីម៉ាក់ បានសហការណ៌ជាមួយសាកលវិទ្យាល័យ TOHOKU នៃប្រទេសជប៉ុន ដែលមាន Prof. Sato ជាភាគីដៃគូរក្នុងការសិក្សាស្រាវជ្រាវ តាំងពីឆ្នាំ២០០៦ ក្រោមគម្រោងរបស់ JICA.និងបានហ្វឹកហ្វឺនដល់បុគ្គលិកស៊ីម៉ាក់ បានចំនួន២ជំនាន់រួចមកហើយ គឺជំនាន់៣ និងជំនាន់ទី៤។ការហ្វឹកហ្វឺនសិក្ខាមទាំងពីរជំនាន់ខាងលើនេះ អង្គភាពស៊ីម៉ាក់ក៏បានបង្កើតបានជាក្រុមប្រតិបត្តិការមួយក្រុមឈ្មោះ TSC52 ដែលកំពុងប្រតិបត្តិការក្នុងកងឯភាពកម្ចាត់មីនទី៤។សិក្ខាកាមទាំងអស់ បានសិក្សាទ្រឹស្តីពីការបង្គុំម៉ាស៊ីនALIS និងការរក្សាទុកម៉ាស៊ីនALIS, សិក្សាពីការប្រើប្រាស់ MD (Metal Detector) និង GPR (Ground Penetrating Radar), សិក្សាពីការវិនិច្ឆ័យ ឬវិភាគ នៃរូបភាពដោយ GPR ក្រោយពីការស្គេន។ សិក្ខាកាមទាំងអស់ត្រូវរៀនអនុវត្តជាក់ស្តែង នៃការប្រើប្រាស់ ម៉ាស៊ីន ALIS នៅលើទីលានអនុវត្ត ដោយប្រើប្រាស់ MD និង GPR។ ចំពោះម៉ាស៊ីនរាវមីនALISជំនាន់ទី៥នេះ ជាម៉ាស៊ីនរាវមីនមានភាពឆ្លាតវៃ និងមានតម្លៃថ្លៃរហូតដល់១គ្រឿង៤ម៉ឺនដុល្លា ខណៈម៉ាស៊ីនរាវមីនដទៃទៀតមានតម្លៃត្រឹមតែ៥ពាន់ដុល្លាក្នុង១គ្រឿង៕

នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្គ្រាបដកហូតគ្រឿងញៀន ជាង៣២គីឡូ និងឃាត់ខ្លួនមនុស្សម្នាក់

2023/03/29 10:05:21 pm        439
ភ្នំពេញ៖ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគបាលជាតិ បានចុះបង្គ្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនមនុស្សម្នាក់និងដកហូតថ្នាំញៀន៣២គីឡូក្រាម។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុច ផ្ទះលេខ៤៦៣អឺ ផ្លូវលេខ៦ ភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដោយក្រោមការដឹកនាំចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមមានការបញ្ជាដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួលពី លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីជួញដូរ គ្រឿងញៀនខុសច្បាប់។ក្នុងរង្វង់ប្រតិបត្តិការនៃការបង្ក្រាបកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ វី វ៉ាន់នុត ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកគ្រឿងញៀន ដែលដកហូតបានរួមមាន ប្រភេទកេតាមីន(Ketamine)ទម្ងន់ ១១៨៩២ក្រាម (១១គីឡូ ៨៩២ក្រាម)។ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (គ្រាប់បៃតង) ទម្ងន់ ៩៧៨៨ក្រាម (៩គីឡូ ៧៨៨ក្រាម)។ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៥៤ក្រាម (១គីឡូ ៦៥៤ក្រាម)។ សារធាតុញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៣៤២ក្រាម (៩គីឡូ ៣៤២ក្រាម) និងសារធាតុគីមីមិនអាចកំណត់អត្តសញ្ញាណ ទម្ងន់ ៤៥៣៤ក្រាម។ សរុបសារធាតុញៀន ទម្ងន់ ៣២៦៧៦ក្រាម (៣២គីឡូ ៦៧៦ក្រាម)។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យមើលម៉ូតូជាង ១.០០០គ្រឿង នៅឃ្លាំងOCIC ក្រោយដករហូតពីកុងស៊ីបញ្ចាំនៅឃ្លាំងរំសេវ

2023/03/28 10:16:04 pm        679
ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយ​និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចុះធ្វើការត្រួតពិនិត្យមើលម៉ូតូ ដែលបានដកហូតពី​ឃ្លាំងបញ្ចាំកន្លងមក និងបែងចែកម៉ូតូណាស្របច្បាប់ ឬមិនស្របច្បាប់ ដើម្បីរកនីតិវិធីដោះស្រាយ ជូនដល់ម្ចាស់វិញ។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។លោក ឃ្លាំង ហួត បានលើកឡើងថា នៅពេលនេះ មានការចូលរួមសហការជាមួយនិយ័តករ​អាជីវកម្ម​អចលនវត្ថុ និងបញ្ចាំ ​ដើម្បីត្រួតពិនិត្យមើលថា តើម៉ូតូណាមួយសមស្របតាមច្បាប់ ឬក៏មិនសមស្របតាមផ្លូវច្បាប់ ​ដើម្បីដោះស្រាយបញ្ចប់ រឿងទាំងនេះអស់ ហើយចាប់ផ្តើមបន្តការ​ចុះពិនិត្យមើលឃ្លាំងបញ្ចាំខុសច្បាប់បន្តទៀត។ លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ចំពោះម៉ូតូណាដែលមានច្បាប់ ឬមិនមានច្បាប់ អាជ្ញាធរនឹងធ្វើការ​ញែកដាច់​ដោយឡែកពីគ្នា ​ក្នុងនោះ យើងបានប្រគល់ជូន​និយ័តករ​អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដោយឲ្យម្ចាស់ទីតាំងឃ្លាំង បញ្ចាំទាំងអស់​យកឯកសារពាក់ព័ន្ធមកជាមួយ ​ក្នុងករណីម៉ូតូទាំងនោះមិនមានឯកសារត្រឹមត្រូវ និង​បន្តធ្វើនីតិវិធីមួយទៀត។លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យ​មើលម៉ូតូរបស់ខ្លួន​នៅឃ្លាំងស្តុបទុកម៉ូតូ OCIC ជ្រោយចង្វារ ​ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ​ដោយត្រូវកាន់ឯកសារពាក់ព័ន្ធ​ មកជាមួយដូចជា៖ ពាក្យបណ្ដឹង, កាតគ្រីម៉ូតូ និង​អត្តសញ្ញាណប័ណ្ណ ចំពោះទីតាំងនៅOCICនេះ អាជ្ញាធរបានបើកទ្វាររង់ចាំបងប្អូនប្រជាពលរដ្ឋមក​ពិនិត្យ​មើលម៉ូតូ ជាប់ជាប្រចាំ៕អត្ថបទ៖ កុម្ភៈ

នាវាផ្ទុកយន្ដហោះអាមេរិកធន USS Nimitz បានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្មាជាមួយកូរ៉េខាងត្បូង

2023/03/28 03:11:55 pm        394
អាមេរិក៖ នាវាផ្ទុកយន្ដហោះសហរដ្ឋអាមេរិក USS Nimitz បានចាប់ផ្ដើមធ្វើសមយុទ្ធកងនាវាចរណ៍រួមជាមួយប្រទេសកូរេខាងត្បូងនៅក្នុងដែនទឹកអន្ដរជាតិ ជិតកោះចេយូភាគខាងត្បូងកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួន ២គ្រាប់នៅជិតឆ្នេរសមុទ្រខាងកើតរបស់ខ្លួនមក។ ក្រសួងការពារជាតិក្នុងក្រុងសេអ៊ូលបាននិយាយថា នាវាផ្ទុកយន្ដហោះនេះគ្រោងនឹងទៅដល់មូលដ្ឋានទាហានជើងទឹកកូរ៉េខាងត្បូងក្នុងក្រុងប៊ូសាននៅថ្ងៃអង្គារ ទី២៨មិនា នៅក្នុងការឈប់សំចតលើកដំបូងរបស់ខ្លួនក្នុងប្រទេសកូរេខាងត្បូងក្នុងរយៈពេលជិត ៦ឆ្នាំមិនធ្លាប់មាន ដែលជាផ្នែកមួយដើម្បីរំលឹកខួបលើកទី៧០ នៃសម្ព័ន្ធភាពប្រទេសទាំងពីរ។ កាលពីខែកញ្ញាឆ្នាំកន្លងទៅ នាវាផ្ទុកយន្ដហោះ USS Ronald Reagan ក៏មកទស្សនកិច្ចសំចតកំពង់ផែនេះផង​ដែរ។ ឧត្ដមនាវីឯក គ្រីស្ដូហ្វើរ ស្វីននី មេបញ្ជាការក្រុមប្រយុទ្ធមិនបានបញ្ជាក់ពីមធ្យោបាយត្រូវរាវរកគោលដៅ និងឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ប៉ុន្ដែបាននិយាយថា ខ្លួនត្រូវបានគេផ្ដល់ពត៌មានបានច្បាស់អំពីសកម្មភាពនានាជាមួយនាវាដែលបំពេញតួនាទីជាទីបញ្ជាការ និងជាការគ្រប់គ្រងដែលប្រមូលព័ត៌មានទូទាំងតំបន់គ្រប់គ្រងចាប់ពីអវកាសរហូតដល់បាតសមុទ្រ។ មន្រ្ដីទាហានជើងទឹកកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនេះត្រូវបានរៀបចំឡើងក្នុងបំណងធ្វើឲ្យប្រសើរឡើង នូវការអនុវត្តន៍សន្ធិសញ្ញាការពារសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងសមត្ថភាពយោធារបស់ខ្លួន ជាពិសេសកម្លាំង​នុយក្លេអ៊ែរ ដើម្បីរារាំងការវាយប្រហាណាមួយមកលើសម្ព័នមិត្ដរបស់ខ្លួន ដោយពង្រាយគ្រឿងយុទ្ធោករណ៍យុទ្ធសាស្រ្ដរបស់អាមេរិក ស្របពេលការគំរាមកំហែងកើនឡើងពីកូរ៉េខាងជើង៕

ករណីកាប់ប្លន់ម៉ូតូនៅសង្កាត់ស្រះចកសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់

2023/03/24 04:50:29 am        205
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ជនសង្ស័យទាំង ២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ ឈុន ដេវីត ហៅ វីត ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ២-ឈ្មោះ សេង សិលា ហៅ ខ្លា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ សុក សាវី ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ ។លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អោយដឹងថា រយះពេល ២ ថ្ងៃ គឺថ្ងៃទី២១ និង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកកាំបិតកែច្នៃកាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ តាកែវ ១O-៨៨៦០ កាលពីវេលាម៉ោង ០៣ ទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះលេខ២អាបេ១៣ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្រុមជនសង្ស័យមានបក្ខពួក ៣នាក់ ចាប់ខ្លួន ២នាក់ គេចខ្លួនម្នាក់ប្រដាប់ដោយដាវ កែច្នៃចំនួន ០២ ដើម ។  ជនសង្ស័យ និងវត្ថុតាង ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕ ដោយ ៖ តារាវុទ្ធី

ស្លាប់២នាក់ និង១១នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុករលាប្អៀរ

2023/03/21 09:29:34 pm        279
កំពង់ឆ្នាំង ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូយោតាត្រៃតុន និងរថយន្តក្រុង​ដឹក​អ្នក​ដំណើរ​ក្នុង​ស្រុក​រលាប្អៀរ បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១១នាក់បានរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០​និង ១០នាទីរំលងអាធ្រាត្រឈាន ចូលថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ នៅ​ចំណុច​រង្វង់​មូល​និមិត្ត​សញ្ញា​ឆ្នាំង ចន្លោះ​គីឡូម៉ែត្រលេខ ៨១ និងលេខ ៨២ ស្ថិត​នៅ​ក្នុង​ភូមិព្រៃ​ខ្មែរ ឃុំរលាប្អៀរ ស្រុករលាបៀរ។ ប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយ​គ្រឿង​ម៉ាកតូយ៉ូតា​ ត្រាយតុន ពាក់ស្លាកលេខ​ខេមរៈភូមិន្ទ 02 .0830 បើកបរ​ដោយ​ជន​មិន​ស្គាល់​ឈ្មោះ​ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​លុះ​ដល់​ចំណុច​កើត​ហេតុ​បាន​បុក​ជា​មួយ​នឹង​រថយន្តក្រុង​ពណ៌​ក្រហម​ពាក់សាកលេខសៀមរាប3A.1552 ​របស់ក្រុមហ៊ុនដឹកអ្នកដំណើរ។ក្នុង​ហេតុការ​នោះ​បណ្ដាល​ឱ្យមនុស្សដែលជិះលើរថយន្ត តូយ៉ូតា ត្រាយតុន ២នាក់បានស្លាប់ (ស្លាប់នៅនឹងកន្លែង ម្នាក់នៅមន្ទីរពេទ្យ) និង ១១ នាក់ទៀតរងរបួសធ្ងន់ និងស្រាល។ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាល បានត្រូវធ្វើការវាស់វែង និងយករថយន្ត ទាំង២គ្រឿងទៅ​រក្សាទុកដើម្បីរង់ចាំ​ការដោះស្រាយតាមនីតិវិធី៕ ដោយ ៖ ហុង វាស្នា

សត្វផ្សោតឈ្មោលទំងន់ ១៦០គីឡូ ក្រាមបានងាប់ជាលើកដំបូងនៅឆ្នាំ២០២៣នេះ

2023/03/20 04:28:37 pm        344
ស្ទឹងត្រែង៖ សត្វផ្សោតឈ្មោលមួយក្បាលមានទំងន់ជាង ១៦០គីឡូក្រាម ប្រវែង ២ ម៉ែត្រ.៣៨ អាយុប្រមាណ២០ឆ្នាំ មានស្នាមជាប់មងនៅផ្នែកកន្ទុយព្រុយចំហៀង និងខាងក្រោមពោះ មានពាក់លេខសម្គាល់០៥៦បានងាប់ដោយសារជាប់មង ។ករណីងាប់សត្វផ្សោតនេះ ប្រជាពលរដ្ឋបានប្រទះឃើញ អណ្តែតទឹក នៅវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី១៩មីនា ឆ្នាំ២០២៣ស្ថិតនៅ តំបន់អភិរក្សអន្លុងសត្វផ្សោត កោះកាំងកូនសត្វ ឃុំកោះព្រះ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។មន្ត្រីឆ្នាំទន្លេ ប្រចាំការនៅអន្លុងត្បូងខ្លា បានបញ្ជាក់ថា មន្ត្រីជំនាញមិនទាន់កំណត់បានថា សត្វផ្សោតឈ្មោលដែលងាប់នេះ វារស់នៅក្នុងអន្លុងផ្សោតណាមួយពិតប្រាកដទេ ហើយ​ផ្នែក​ជលផល បានទាក់ទងទៅអង្គការ WWF ដើម្បីឱ្យមន្ត្រីជំនាញមកស្រាវជ្រាវ និងមកធ្វើ​កោសល្យវិច័យ ហើយនាំយកសាកសពសត្វផ្សោតនេះទៅរក្សាទុក ។លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានឱ្យបញ្ជាក់ថា សត្វផ្សោត​ជាធនធាន​ដ៏កម្រត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រិត្យលេខ៤៧ អន ក្រ ប កចុះថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៣ ឱ្យធ្វើការអភិរក្ស ហើយខណ្ឌជលផលស្ទឹងត្រែង ក៏បានផ្សព្វផ្សាយអនុក្រិត្យ​នេះទៅដល់​ប្រជាអ្នកនេសាទរួចមកហើយដែរ។ ចំពោះការងាប់សត្វផ្សោតឈ្មោលមួយក្បាលនេះ ប្រជាពលរដ្ឋ ស្នើសុំឱ្យមន្ត្រីជំនាញ​ពាក់ព័ន្ធ​រឹតបន្តឹងច្បាប់ជលផល និងចុះធ្វើសកម្មភាព ល្បាតឱ្យបាន​ញឹកញាប់​តាមអន្លុងអភិរក្ស​និង​មិនអត់​ឱន​ចំពោះជនសង្ស័យណា យកមងឬសន្ទូចទៅដាក់ក្នុងតំបន់ហាមឃាត់នោះទៀតឡើយ។សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង នៅមានអន្លុង អភិរក្សសត្វផ្សោតចំនួន៣ -ទីមួយកោះសន្ទក់- ទី២ អន្លង់កោះកាំងកូនសត្វ -និងទី៣អន្លង់ត្បូងខ្លា ដែលកំពុងអភិរក្ស និងការពារសត្វផ្សោត​ដែលនៅ​សេសសល់មិនដល់ទៅ៣០ក្បាល ហើយបច្ចុប្បន្នបានងាប់ជាបន្តបន្ទាប់ទៀត ៕

អ្នកទិញផ្ទះល្វែងបុរី VIP ប្រមាណជា ៣០០នាក់ ផ្ទុះការតវ៉ាបិទផ្លូវជាថ្មី ដោយសារម្ចាស់បុរីមិនចេញប្លង់កម្មសិទ្ធិ

2023/03/19 05:29:33 pm        333
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលទិញផ្ទះល្វែងនៅក្នុងបុរី VIP ផ្លូវ២១៧ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ប្រមាណជា ៣០០នាក់ បានផ្ទុះការតវ៉ាបិទផ្លូវជាថ្មី ដោយសារតែម្ចាស់បុរី មិនព្រមចេញប្លង់កម្មសិទ្ធិជូនពួកគាត់ប្រើប្រាស់តាមតម្រូវការ ។ជុំវិញការតវ៉ាបិទផ្លូវខាងលើនេះដែរ បានធ្វើអោយលំហូរចរាចរណ៍ មិនអាចធ្វើដំណើរបាននោះឡើយ ដោយសារផ្លូវត្រូវបានឈរបិទទាំងស្រុង ហើយបងប្អូនពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ដល់ចំណុចខាងលើ គឺត្រូវធ្វើដំណើរត្រឡប់ក្រោយវិញ។ ទន្ទឹមនឹងនោះ កងកម្លាំងសមត្ថកិច្ចអាជ្ញាធរសាធារណៈរាប់សិបនាក់ ក៏បានឈរត្រៀមនៅជុំវិញតំបន់នោះផងដែរ ដោយមិនទាន់មានដំណោះស្រាយចរចាណាមួយ ជាមួយបងប្អូនអ្នកតវ៉ា ដើម្បីអោយបើកផ្លូវ វិញនៅឡើយនោះទេ ។ គួរបញ្ជាក់ថា ការតវ៉ាបិទផ្លូវនេះ គឺធ្វើឡើងជាច្រើនលើកច្រើនសារហើយកន្លងទៅ ដើម្បីទារទាមអោយអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយជូនពួកគាត់ ។ តាមការរៀបរាប់ពីបងប្អូនប្រជាពលរដ្ឋដែលបានទិញផ្ទះល្វែងនៅក្នុង បុរី VIP ខាងលើ បានអោយដឹងថា ពួកគាត់ជួបបញ្ហានេះយូរដែរហើយ កន្លងទៅក៏មានអាជ្ញាធរខណ្ឌដង្កោបើកកិច្ចប្រជុំសម្របសម្រួលដោះស្រាយ ប៉ុន្តែរហូតពេលនេះនៅតែមិនទាន់មានដំណោះស្រាយ ទើបពួកគាត់លើកគ្នាផ្ទុះការតវ៉ាបិទផ្លូវបែបនេះជាបន្តបន្ទាប់ ដើម្បីសូមអោយអាជ្ញាធរខណ្ឌដង្កោ ក៏ដូចជា សាលារាជធានីភ្នំពេញ ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះស្រាយអោយបានលឿន ៕ តារាវុទ្ធី & លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ និងភាគីពាក់ព័ន្ធរៀបចំការប្រឡងបាក់ឌុបបានរលូនល្អ
08/12/2026 01:08 PM
អាល្លឺម៉ង់៖ សហភាពអឺរ៉ុបមិនប្រាកដថាអ្នកណាត្រូវចំណាយសម្រាប់ប្រាក់កម្ចី៩០ ពាន់លានអឺរ៉ូដល់ទីក្រុងគីវ
08/12/2026 01:08 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ ស្មារតីចងចាំជនភៀសសឹក គឺជាគោលបំណងធំ នៃការប្រកួតបាល់ទាត់​សប្បុរស​របស់ក្រុម សសយក អលស្ដារ
08/12/2026 01:08 PM
អ្នកតាំងលំនៅឋានអ៊ីស្រាអែល មានអារម្មណ៍ជឿជាក់ខ្លាំងបន្ទាប់ពីអំពើវិនាសកម្មនៅតំបន់ហ្កាហ្សា
08/12/2026 12:08 PM
អ៊ីរ៉ង់និងប៉ាគីស្ថាន ជួបពិភាក្សាគ្នា ខណៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងរីកចម្រើនលើបញ្ហាអាមេរិក-អ៊ីរ៉ង់ និងច្រកសមុទ្រ Hormuz
08/12/2026 12:08 PM
ប្រជាជនស៊ីរី អបអរការកាត់ទោសប្រហារជីវិតលោក Assad និងមន្ត្រីក្នុងរបបរបស់លោក
08/12/2026 12:08 PM
អ្នកវិភាគ៖ អ៊ីស្រាអែល មិនជឿជាក់លើផែនការរបស់ក្រុមប្រឹក្សាសន្តិភាពសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្កាហ្សាទេ
08/12/2026 12:08 PM
អតីតអ្នកការទូត៖ អាមេរិក ត្រូវតែដោះស្រាយឧបសគ្គទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន ចំពោះសន្តិភាព
08/12/2026 12:08 PM
ប្រេសិតអាមេរិកប្រចាំអាស៊ាន៖ អាស៊ីអាគ្នេយ៍នៅតែជា«អាទិភាពច្បាស់លាស់»ទោះមានក្ដីបារម្ភពីពន្ធរបស់លោក Trump
08/12/2026 11:08 AM
លោ Trump ថា លោកបានប្តូរយន្តហោះបន្ទាប់ពីកិច្ចប្រជុំកំពូលណាតូ ដោយសារលទ្ធភាពនៃការគំរាមកំហែង
08/12/2026 11:08 AM