ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

ពលរដ្ឋសំណូមពរអាជ្ញាធរខណ្ឌ៧មករា ជួយរំដោះចិញ្ចើមផ្លូវជាប់របងវត្តមង្គលវ័ន

2023/02/08 06:06:16 pm        443
ភ្នំពេញ៖ ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌ ៧មករា ជាពិសេសចំណុចផ្លូវលេខ ១២៤ជាប់របងវត្តមង្គលវ័ន ឃើញថា មានការចតរថយន្តអមសងខាងផ្លូវតែម្ដងបង្ក​ឲ្យលំបាក​ក្នុងការធ្វើដំណើរ និងសម្រាប់អ្នកថ្មើជើងដើរលើផ្លូវអាទិភាពសម្រាប់យានយន្ត ដែលអាចបង្ក​គ្រោះថ្នាក់​បានជាយថាហេតុ។សូមជម្រាបជូនថា ទីតាំងដែលមានការចតរថយន្តអមសងខាងផ្លូវនេះស្ថិតនៅ​តាមបណ្ដោយផ្លូវលេខ១២៤ កែងនឹងផ្លូវសុកហុក(១០៧) ជាប់របងវត្តបង្គោលវ័នផ្នែកខាងត្បូងវត្ត មូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរសង្កាត់ និងអាជ្ញាធរផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ៧មករា ជួយចុះធ្វើការអប់រំណែនាំដើម្បីរំដោះចិញ្ចើមផ្លូវរក្សាទុកសម្រាប់អ្នកថ្មើជើងធ្វើដំណើរផង និងដើម្បីរក្សារបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ តាមដងផ្លូវផងដែរ។គួរបញ្ជាក់ផងដែរ បញ្ហាបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ នេះអាជ្ញាធរខណ្ឌ៧ មករា ក៏បានចុះធ្វើការងារនេះជាប្រចាំផងដែរ ជាក់ស្ដែងកាលពីរសៀលថ្ងៃអង្គារទី០៧ ខែ កុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងចុះរៀបចំ​សណ្ដាប់​ធ្នាប់តាមបណ្ដោយផ្លូវមួយចំនួន ក្នុងមូលដ្ឋានផងដែរ រួមមានផ្លូវលេខ១១៨. ផ្លូវលេខ១០៧ ផ្លូវលេខ ១០៥ ផ្លូវលេខ១៨២ និងផ្លូវលេខ៩៣៕ អត្ថបទ៖ កុម្ភៈ

អគ្គិភ័យឆេះផ្ទះមួយខ្នងណ្តាលឲ្យស្លាប់មនុស្ស៣នាក់ និងរបួស២នាក់ នៅស្រុកកងមាស

2023/02/07 05:56:49 pm        462
កំពង់ចាម៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ និង២នាក់រងរបួស ដោយគ្រោះអគ្គីភ័យអស់ផ្ទះមួយខ្នង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៤:៤៥នាទី ទាបភ្លឺ នៅចំណុចភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ។ បើតាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបាន បានឲ្យដឹងថា នៅវេលាកើតហេតុ សមត្ថកិច្ច​បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីនៅចំណុចដូចខាងលើ ។ ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងអធិការដ្ឋាននគរបាលកងមាស បានសហការជាមួយកម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាលអង្គរ ចុះជួយពន្លត់ម្ចាស់ផ្ទះ ឈ្មោះ យ៉ា អ៊ែល ភេទប្រុស អាយុ ៥៦ឆ្នាំ នៅភូមិឃុំខាងលើ។សមត្ថកិច្ចឲ្យដឹងទៀតថា ករណីនេះ បណ្តាលអោយស្លាប់មនុស្ស ៣នាក់ ប្រុស ១ នាក់ និង​រងរបួស​មនុស្ស ២នាក់ ទៀត ស្រី១ នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅ ករណីខាងលើនោះមានការខូចខាតផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង រៀបបន្ទប់សង្ក័សីក្រោមទំហំ (៦មែត្រ ×៨ម៉ែត្រ) ឆេះអស់ទាំងស្រុង ។ជាមួយគ្នានោះដែរ សមត្ថកិច្ច បានអន្តរាគមន៍ ពន្លត់អគ្គីភ័យរលត់អស់ ១០០% នៅវេលាម៉ោង ៦:៣០នាទីព្រឹក ​ដោយក្នុងកិច្ចប្រតិបត្តិការនេះ ​សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៤ គ្រឿង និងប្រើប្រាស់អស់ទឹក ០៦ រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរថយន្តខេត្ត ​២គ្រឿង ស្រុកព្រៃឈរ ១គ្រឿង ​ស្រុកកងមាស ១គ្រឿង ។មូលហេតុនៃករណីខាងលើ សមត្ថកិច្ចជំនាញ​កំពុងធ្វើការស្រាវជ្រាវ ៕

រយៈពេល៣ថ្ងៃសិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយពុំមានមូលហេតុ

2023/02/06 08:52:54 pm        979
ពោធិ៍សាត់៖ នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង មាន​ករណីសិស្សានុសិស្ស បានដួលសន្លប់ក្នុងម៉ោង​សិក្សា​ជា​​បន្តបន្ទាប់ ក្នុងរយៈពេល០៣ថ្ងៃ ដោយពុំដឹងពីមូលហេតុ​។ចំនួន៣លើក សរុបចំនួន៨២នាក់ដោយ៖ -លើកទី១នៅថ្ងៃទី៣ ខែកុម្ភៈ មានសិស្សស្រីដួលសន្លប់ចំនួន១៣នាក់ ។-លើកទី២នៅថ្ងៃទី៤ ខែកុម្ភៈ មានសិស្សស្រីដួលសន្លប់ចំនួន១៨នាក់ ។-លើកទី៣នៅថ្ងៃទី៥ ខែកុម្ភៈ មានសិស្សដួលសន្លប់ចំនួន៥១នាក់ ក្នុងនោះសិស្សប្រុស០១ម្នាក់ ។នេះបើយោងតាមតួលេខដែលទទួលបានពីរដ្ឋបាលស្រុកវាលវែង ។ឯកឧត្តម ទី ថានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកវាលវែង រួមនិងអាជ្ញាធរស្រុក និង​មន្ទីរពាក់ព័ន្ធបានចុះធ្វើការស្រាវជ្រាវរកមូលហេតុ ​និងអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ ដល់​ទីតាំងកើតហេតុ​ ហើយបញ្ជូនសិស្សរងគ្រោះមកព្យាលបាលនៅមណ្ឌលសុខភាពប្រម៉ោយ ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសម្រាប់អ្នកមានសភាព​ធ្ងន់ធ្ងរ។ ក្នុងនោះដែរ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ​បាន​អញ្ជើញទាំងយប់​ដើម្បី​ចុះជួប​សួរ​សុខទុក្ខ ចំពោះសិស្សរងគ្រោះមានសភាពធ្ងន់ធ្ងរ​ កំពុងសម្រាក់ព្យាលបាល​ នៅមន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ផងដែរ ។ចំពោះសិស្សរងគ្រោះគឺមានអាយុ ចាប់ពី ១៣ឆ្នាំ ដល់ ១៩ឆ្នាំ ​រោគសញ្ញាដែលសង្កេត​ឃើញពេ​លបញ្ជូនមក មណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ត រួមមាន៖ -ឈឺក្បាលវិលមុខ -ត្រជាក់ចុងដៃចុងជើង -ថប់ៗដង្ហើម-សន្លប់ -ហ៊ឹងត្រចៀក -សម្ពាធឈមប្រហាក់ប្រហែលធម្មតា -និងមិនមានរោគសញ្ញាទាក់ទងនិងជំងឺប្រចាំកាយគួរឱ្យកត់សម្គាល់នោះទេ ។ចំពោះ​សិស្សដែល​មានសភាពល្អប្រសើរវិញក្រោយសម្រាក់ព្យាលបាលត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់ ។ ក្នុងនោះដែរវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ត្រូវបានដាក់អោយឈប់សម្រាក រយៈពេល៣ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ កុម្ភៈ រង់ចាំស្ថានការណ៍​ស្ងប់ស្ងាត់​ឡើងវិញ ។រហូតមកដល់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សិស្សភាគច្រើនត្រូវបានជួយសង្គ្រោះដោយពុំ​មាន​ប៉ះពាលដល់អាយុជីវិតនោះទេ ហើយនៅមានសិស្សរងគ្រោះចំនួន០៨នាក់​កំពុង​សម្រាក​ព្យាលបាលនៅឡើង ក្នុងនោះសិស្សចំនួន០៣នាក់មានសភាពធ្ងន់ធ្ងរ​កំពុង​សម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់​ ក្រុងពោធិ៍សាត់ និងសិស្ស០៥នាក់ទៀត កំពុងសម្រាក់ព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ ក្នុងស្រុកវាលវែង ចាប់ផ្តើមធូរស្រាល​ជាបណ្តើរៗហើយ ៕

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ ក្រោយបង្កឱ្យមានអគ្គីភ័យឆេះផ្ទះ និងហាងស្លាប់មនុស្ស៣នាក់

2023/02/03 07:48:26 pm        204
ភ្នំពេញ៖ ពាក់ព័ន្ធនឹងករណីអគ្គិភ័យឆាបឆេះផ្ទះនិងហាងបណ្ដាលឲ្យមនុស្សស្លាប់០៣នាក់ស្លាប់ នៅខណ្ឌទួលគោក លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋអធិការ នៃអធិការរដ្ឋាននគរបាល​ខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ នេះថា កម្លាំងសមត្ថកិច្ចនៃអធិការរដ្ឋាន​នគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនមនុស្ស០៣ នាក់ ដែលជាមេការម្នាក់ និងកូនជាង​ចំនួនពីរនាក់ បានកសាងសំណុំរឿងបញ្ជូនខ្លួន​ទៅអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មាន​ហេតុការណ៍អគ្គីភ័យមួយបានឆាបឆេះទីតាំងហាងកំពុងជួសជុលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៣៨ កែងនឹងផ្លូវលេខ២៣៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានមនុស្សប្រុសស្រី០៣នាក់ បានរងរបួស និងស្លាប់៕

អាជ្ញាធរទុកពេល៣ខែ ឱ្យអ្នកលក់ដូរ និងចែកចាយគ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវ៥៩៨ រើចេញឱ្យអស់

2023/02/01 04:15:21 pm        322
ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែន ជូនដំណឹងក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្ដោយ​ផ្លូវលេខ៥៩៨ ជាពិសេសកន្លែងលក់ដូរ និងចែកចាយគ្រឿងសមុទ្រ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយទុកកំណត់រយៈពេល ៣ខែ ត្រូវរុះរើរកកន្លែងថ្មីឱ្យអស់ ។យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរខណ្ឌសែនសុខ ដែល BTV ទទួលបាននាព្រឹកថ្ងៃទី៣១ មករា បានឱ្យដឹងថា កន្លងមកនេះរដ្ឋបាលខណ្ឌសែនសុខ បានពិនិត្យឃើញថា លោក-លោកស្រី ដែលជាម្ចាស់អាជីវកម្មលក់ដូរ និងចែកចាយគ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវលេខ៥៩៨ ភូមិសេរប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានយកផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ធ្វើជាចំណត​រថយន្ត ដើម្បីទម្លាក់ ផ្ទេរទំនិញ និងចែកចាយគ្រឿងសមុទ្រ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងអនាម័យសាធារណៈ បង្កឱ្យមានការកកស្ទះចរាចរណ៍ និងមានក្លិនស្អុយដល់អ្នកធ្វើ ដំណើរ​ឆ្លងកាត់ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញ ។ដូចនេះ រដ្ឋបាលខណ្ឌសែនសុខ សូមជូនដំណឹងដល់លោក-លោកស្រី ដែលជាម្ចាស់អាជីវកម្ម​ខាងលើ ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ អនាម័យ និងរបៀបរៀបរយ ដែលជា​ប្រយោជន៍​សាធារណៈ រដ្ឋបាលខណ្ឌសែនសុខ ទុករយៈពេល ០៣ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីឱ្យលោក-លោកស្រីរកទីតាំងថ្មី ដើម្បីប្រកបអាជីវកម្មលក់ដូរ និងចែកចាយគ្រឿងសមុទ្រ ដែលមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរំខានដល់អ្នកធ្វើ ដំណើរ និងអ្នករស់នៅជិតខាង ។ ក្នុងករណីលោក-លោកស្រីមិនអនុវត្តតាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាល​ខណ្ឌសែនសុខនោះ រដ្ឋបាលខណ្ឌនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់​ការខូចខាតទ្រព្យសម្បត្តិ និងសម្ភាររបស់លោក-លោកស្រីឡើយ ៕តារាវុទ្ធី

ជនរងគ្រោះប្រុសស្រី០៣នាក់ បានស្លាប់ជាបន្តបន្ទាប់ក្នុងហេតុការគ្រោះ​អគ្គីភ័យ​នៅខណ្ឌទួលគោកម្សិលមិញ

2023/02/01 03:18:07 pm        332
ភ្នំពេញ៖ តាមការបញ្ជាក់ពីមន្ត្រីបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹង នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ជនរងគ្រោះម្នាក់ទៀត​ដែលរង​របួស​ធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះអគ្គីភ័យនៅខណ្ឌទួលគោកម្សិលមិញបានស្លាប់ហើយនៅព្រឹកនេះ បើទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្រ្គោះក៏ដោយ។មន្ត្រីបញ្ជាក់ថា ដូច្នេះហេតុការគ្រោះអគ្គីភ័យនេះធ្វើឲ្យមនុស្សស្លាប់ចំនួន០៣នាក់។ជនរងគ្រោះដែលស្លាប់ក្នុងគ្រោះអគ្គីភ័យនេះ ទី១.ឈ្មោះ កែម កូលីន ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរលក់កាហ្វេ មានស្រុកកំណើតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ ទី២.ឈ្មោះ ធឹម ផល ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាអ្នករត់តុ មាន​ស្រុកកំណើតនៅភូមិក្រាំងឬស្សី ឃុំមហាឬស្សី ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ បានស្លាប់នៅពេល​បញ្ជូន​ទៅដល់មន្ទីរពេទ្យ និងទី៣ ឈ្មោះ សេង សំអាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុកកំណើតនៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានរងរបួសរលាកភ្លើងធ្ងន់ធ្ងរ និងស្លាប់ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបាន១យប់។គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានហេតុការណ៍អគ្គីភ័យមួយបានឆាបឆេះទីតាំងហាងកំពុងជួសជុលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៣៨ កែងនឹងផ្លូវលេខ២៣៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ទីតាំងដែលឆាបឆេះ គឺជាហាងដែលកំពុងជួសជុលធ្វើជាប្រភេទ ផាប់ នាពេលរាត្រី ដោយសង់នៅ​ជាប់នឹងហាងមួយយីហោ « កន្លែងថ្មី » ដែលជាហាងមានម្ចាស់រួមតែមួយ ៕ អត្ថបទ៖ កុម្ភះ

សមត្ថកិច្ចស្រុកបូទុមសាគរ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងសំណុំរឿងចាក់សម្លាប់គ្នាក្នុងវង់រាំកម្សាន្ត

2023/01/30 11:41:41 pm        1261
កោះកុង៖ កម្លាំងនគរបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានបំបែករឿងក្តី ដោយឃាត់ខ្លួន​ជន​សង្ស័យ៣នាក់ រហូតដល់ស្រុកលើកដែក ខេត្តកណ្តាល ក្នុងករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់​ទៀត ​ក្នុងវង់រាំកម្សាន្ត ​ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក។នគរបាលស្រុកបូទុមសាគរ បានប្រើពេលវេលា២៨ម៉ោង រហូតដល់ឈានដល់ការចាប់ខ្លួន​ជន​ដៃ​ដល់​ម្នាក់ឈ្មោះ ផន ចាន់រ៉ា ហៅ លៀន មុខរបរជាកម្មករសំណង់ផ្ទះត្រចៀក មាន​ស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង រួមទាំង​បក្ខពួក​២នាក់ផងដែរ​។ ​ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចវែងចាក់សម្លាប់យុវជនម្នាក់ឈ្មោះ ឡាយ សុធារិទ្ធ អាយុ១៨ឆ្នាំ​ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក បណ្តាលឱ្យស្លាប់ភ្លាមៗនៅវង់រាំកម្សាន្ត​ប្រគុំ​តន្រ្តី និងតាំងពិព័រណ៍​ កាលពីយប់ម៉ោង១០និង៣០នាទី ថ្ងៃទី២៧ ខែមករា ​កន្លងទៅ។លោក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី៣០​ ខែមករា ឆ្នាំ២០២៣នេះថា មូលហេតុដែលបង្កឱ្យជម្លោះឈានដល់ចាក់សម្លាប់គ្នា​នៅពេលនេះ ដោយ​សារតែការរាំជាន់ជើងគ្នា ទោះបីជាភាគីជនរងគ្រោះមានការសុំទោសក៏ដោយ។កងកម្លាំងនគរបាលស្រុកបូទុមសាគរ បានសុំកិច្ចសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការ​នគរបាលខេត្តកណ្តាល​ និងស្នងការនគរបាលខេត្តព្រៃវែង​ ទំរាំ​បង្រ្កាប​ជនសង្ស័យបាន​ ដោយ​សមត្ថកិច្ច​បញ្ចូន​មកកាន់​អធិការស្រុកបូទុមសាគរ និងបន្តកសាងសំណុំរឿង​ទៅស្នងការនគរបាល​ខេត្តកោះកុង ​អនុវត្តនីតិវិធីច្បាប់។បើតាមលោក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ បន្ថែមថា នេះជា​ករណី​ឃាតកម្មដំបូងគេ​ហើយ​ដែលកើតមាននៅក្នុងមូលដ្ឋានរបស់លោក ចាប់តាំងពីលោកឡើង​កាន់តែតំណែងជាអធិការនគរបាលស្រុក។ ទោះបីជាសមត្ថកិច្ចបង្កើនការ​ទប់ស្កាត់ និងល្បាតរក្សា​សុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងណាក្តី។លោកអធិការនគបាលស្រុក ​សង្កត់ធ្ងន់ដែរថា លោកនឹងបន្តអនុវត្តតាមបទបញ្ជារបស់​លោកឧត្តម​សេនីយ៍ទោ គង់ មនោ ​ស្នងការនគរបាលខេត្តកោះកុង ដាក់វេនប្រចាំការចុះល្បាត​នៅតាមគោល​ដៅសំខាន់ៗ ​និងផ្សព្វផ្សាយ​អប់រំគោលនយោបាយភូមិឃុំ​មាន​សុវត្ថិភាពកាន់តែខ្លាំងក្លាបន្ថែមទៀត។អត្ថបទ៖ មករា 

កុមារពីរនាក់បាត់ពីផ្ទះអស់មួយយប់ រកឃើញស្លាប់ក្នុងព្រែកកំចាយ សង្ស័យជាករណីលង់ទឹកស្លាប់

2023/01/30 10:36:59 pm        688
កំពត៖ សពកុមារាពីរនាក់ត្រូវបានរកឃើញក្នុងព្រែកកំចាយ ដោយក្រុមអ្នកស៊ីឈ្មួលមុជទឹក កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រោយបាត់ពីផ្ទះអស់មួយយប់។ ហេតុការណ៍បានកើតឡើងនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ។មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា កុមារារងគ្រោះខាងលើ រួមមាន ១.ឈ្មោះ ឆក សម្បត្តិ អាយុ ៨ឆ្នាំ។ ២. ឈ្មោះថន សុខគា អាយុ ៧ឆ្នាំ ។ កុមារាទាំងពីរនាក់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ក្រុមគ្រួសារកុមាររងគ្រោះ សមត្ថកិច្ចបានរៀបរាប់ថា កាលពីម៉ោងប្រហែល៥ល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កុមារទាំងពីរនាក់​បាននាំគ្នាជិះកង់ដើរលេងក្នុងភូមិ រហូតដល់យប់ តាមរកមិនឃើញ លុះព្រឹកថ្ងៃទី៣០ ​ខែមករា ក៏បន្តដើររកស្រាប់តែឃើញកង់​ដែលកុមារទាំងពីរនាក់​បាន​ជិះដាក់ផ្អែក​ដើមស្វាយ និងស្បែកជើងពីរគូនៅក្បែរព្រែកកំចាយក្នុងដីអ្នកភូមិមួយកន្លែង។ប្រភពដដែល បានបន្តថា ព្រោះតែសង្ស័យជាករណីចុះលេង ​ហើយលង់ទឹក​សមត្ថកិច្ច និងអាជ្ញាធរ​មូលដ្ឋានបានខ្នះខ្នែងប្រមូលថវិកា រួចជួលអ្នកមុជទឹករាវរករហូតដល់ម៉ោង ​១២ថ្ងៃត្រង់​ក៏បានរក​ឃើញ​សពកុមារាទាំង២នាក់ ត្រង់ចំណុចសង្ស័យក្នុងព្រែកកំចាយនេះតែម្តង។ផ្អែកតាមលទ្ធផលនៃការធ្វើ​កោសលវិច័យ​របស់សមត្ថកិច្ចជំនាញ​គឺកុមារទាំងពីរនាក់​បានស្លាប់​ដោយសារលង់ទឹក​ពិតប្រាកដមែន៕

ពលរដ្ឋសំណូមដល់អាជ្ញាធរខណ្ឌ៧មករា មានវិធានការចំពោះការចតគ្មានសណ្ដាប់ធ្នាប់ បង្កការកក់ស្ទះ ចំណុចមុខផ្សារអូរឬស្សី

2023/01/30 07:42:36 pm        576
ភ្នំពេញ៖ ពលរដ្ឋសំណូមពរដល់អាជ្ញាធរខណ្ឌ៧មករា មានវិធានការចំពោះការចត ម៉ូតូរម៉ក ម៉ូតូកង់បី រថយន្តលើផ្លូវរងចាំម៉ូយ ដែលបង្កការកក់ស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈជាប្រចាំ។សូមជម្រាបជូនថា ចំណុចដែលពលរដ្ឋសំណូមពរនេះ​ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៨២ ចំណុច​មុខផ្សារអូរឬស្សី មូលដ្ឋានសង្កាត់ផ្សារអូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ១៨២ ចំណុចមុខផ្សារអូរឫស្សី បានឲ្យដឹងថា ​ពេលធ្វើដំណើរឆ្លងកាត់ម្ដងៗ​ ពេលព្រឹកពេលថ្ងៃ និងពេលល្ងាច គឺមានការ​កកស្ទះជាប្រចាំ ដោយអ្នករត់ម៉ូតូរម៉ក ម៉ូតូកង់បី ​ផាស់អាប់ រថយន្តឈ្នួលជាដើម បានចតរង់ចាំ ដឹកអីវ៉ាន់ និងម៉ូយ​ បង្កការកកស្ទះ និងបាត់បង់សណ្ដាប់ធ្នាប់នៅចំណុចមុខផ្សារ។ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ​ជាពិសេសនគរបាលចរាចរណ៍សណ្ដាប់ធ្នាប់ នៃ​អធិការដ្ឋាននគរបាលខណ្ឌ ៧មករា សូមយកចិត្តទុកដាក់ និងមានវិធានការ សម្របសម្រួល​នូវកំណាត់ផ្លូវនេះផង ដើម្បីឲ្យអ្នកធ្វើដំណើរ​ងាយស្រួលធ្វើដំណើរជាងមុន៕ អត្ថបទ៖ កុម្ភៈ

រថយន្តស៊េរីទំនើប Range Rover បើកបរក្នុងល្បឿនលឿន បុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

2023/01/29 02:34:16 pm        873
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកRenge Rover ក្នុងល្បឿនលឿនបានជ្រុលបុករបាំងថ្មពុះចែកទ្រូកផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មខូចខាតអស់ចំនួនពីរកង់ ចំណែករថយន្តរងការខូចខាតខ្ទិចមួយកំណត់មុខ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃទី២៩ ខែមករាឆ្នាំ ២០២៣ នៅតាមបណ្ដោយមហាវិថីព្រះសីហនុ កែងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BU-8802 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសីហនុ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មខូចខាតអស់ចំនួនពីរកង់ចំណែករថយន្តខ្ទេចមួយកំណត់មុខ រងការខូចខាត តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ អត្ថបទ៖ កុម្ភ:

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក RUBIO៖ គុយបានឹងចាប់ផ្តើមការផ្លាស់ប្តូរដ៏សំខាន់ មុនពេលចប់អាណត្តិប្រធានាធិបតីរបស់លោក TRUMP
08/12/2026 04:08 PM
ការ​បាញ់​ប្រហារកើនឡើង បង្ហាញថា ថៃ​មិនអាចទប់​ស្កាត់​ឧក្រិដ្ឋកម្មដោយ​កាំភ្លើងបាន
08/12/2026 04:08 PM
PSG ឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Parma នាំយកអ្នកចាំទីជប៉ុន Zion Suzuki
08/12/2026 04:08 PM
សហរដ្ឋអាមេរិក៖ សមាជិកក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិកបានស្វះស្វែងរកទិញអាវុធនៅសាធារណរដ្ឋឆែក
08/12/2026 04:08 PM
លោក AOUN៖ ការចរចាជាមួយអ៊ីស្រាអែលកំពុងមានវឌ្ឍភាព គឺប្រសើរជាងលទ្ធផលដ៏បំផ្លិចបំផ្លាញនៃសង្គ្រាម
08/12/2026 04:08 PM
លោក TRUMP ប្តូរមកប្រើទណ្ឌកម្មលើអ៊ីរ៉ង់ជាថ្មី ខណៈយុទ្ធសាស្ត្រផ្សេងៗដើម្បីបញ្ចប់សង្គ្រាមមិនបានសម្រេច
08/12/2026 04:08 PM
សារព័ត៌មាន៖ ទួរគីអាចស្នើបង្កើតច្រកសុវត្ថិភាពចំនួនពីរ នៅសមុទ្រខ្មៅ
08/12/2026 04:08 PM
គណបក្សនយោបាយសម្ព័ន្ធភាពបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារសំខាន់ៗសម្រាប់ជាតិ
08/12/2026 04:08 PM
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជន​ចាប់យក​ឌីជីថល​បម្រើ​ក្នុងអាជីវកម្ម
08/12/2026 03:08 PM
រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញធ្វើជីវមាត្រដំបូងគេ ដើម្បីបើកយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងទី២០
08/12/2026 03:08 PM