ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

៣ថ្ងៃ នៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ៖ មនុស្ស ២៧នាក់ស្លាប់បាត់ និងរបួស ៥៧នាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍

2022/09/27 12:36:54 am        534
ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៣៤លើក បានបណ្តាលឲ្យមនុស្សចំនួន ២៧នាក់ស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់​ស្រាល​ចំនួន ៥៧នាក់ ដោយក្នុងនោះរបួសធ្ងន់ចំនួន ៣៤នាក់ និងស្រាលចំនួន ២៣នាក់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់BTVនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ 

សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​វៀតណាម​ ២៤​នាក់ ​ករណី​បង្ខាំង​មនុស្ស​៣​ទីតាំង​

2022/09/26 10:20:01 pm        618
កម្លាំង​នគរបាល នៃ​ស្នងការនគរបាលខេត្តសៀមរាប បានឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម​ចំនួន​ ២៤នាក់(ស្រី១១នាក់) និង​ដក​ហូត​រថយន្ត​ចំនួន ០២​គ្រឿង ​ដែល​ជាប់​ពាក់ព័ន្ធ​ លើ​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ក្នុង​អំពើ​ធ្វើ​ទារុណកម្ម​។​ ប្រតិបត្តិ​ការ​នេះ​ ធ្វើឡើង​កាល​ពី​វេលា​នៅ​វេលា​ម៉ោង​ ១២និង​០០​នាទី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ២០២២។យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាមនេះ ធ្វើ​ឡើង​ចំនួន​៣​កន្លែង។ ទីតាំងទី០១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ត្រង់​អក្សរ​T​ខាង​កើត​រង្វង់​មូល​ស្រុក​ក្រឡាញ់​ស្ថិត​នៅ​ភូមិ​កំពង់​ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដោយឃាត់​មនុស្ស​បាន​ចំនួន​០៨​នាក់​(ស្រី២នាក់) និង​រថយន្ត​ម៉ាក​ស្តារិចពណ៌​ស​០១​គ្រឿង។​ ទីតាំងទី២ នៅ​ក្នុង​ផ្ទះ​វីឡាជួល​ស្ថិត​នៅក្រុម​ទី០៩ ភូមិគ្រួស សង្កាត់​ស្វាយ​ដង្គុំ ក្រុងសៀមរាប ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​ចំនួន​៩​នាក់​ (ស្រី​៥នាក់) និង​ដក​ហូត​រថយន្ត​០១​គ្រឿង​ម៉ាក​តូយូតា​១២​កៅ​អី​ពណ៌​ស​០១​គ្រឿង​។​ ទីតាំងទី០៣ ស្ថិតនៅ​ភូមិ​ក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួន​ជន​ជាតិ​វៀតណាម​៧​នាក់ (ស្រី៤នាក់ទាំងរងគ្រោះម្នាក់)។ របាយការណ៍សមត្ថកិច្ចដដែល បាន​បង្ហាញ​ថា​ តាម​ការ​សន្និដ្ឋាន​ដំបូង ​ជា​ករណី​ចាប់​ជំរិត​ ដោយ​សារ​មាន​ស្ត្រី​ម្នាក់​មាន​របួស​ស្នាម​ដោយ​ការ​ធ្វើ​ទារុណកម្ម។​ ប៉ុន្ដែ​ទោះ​បី​យ៉ាង​ណា ​សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​លំអិត​អំពី​ការ​បង្ក្រាប​ករណី​បង្ខាំង​មនុស្ស​ដោយ​ធ្វើ​ទារុណកម្ម​ខាង​លើ​នេះ​ ដែល​ដើម​ចម​នេះ​ផ្តើម​ចេញ​ដោយសារ​អ្វី​ ហើយ​ចេញ​ម​ក​ពី​ណា​ប្រាកដ​។​ បច្ចុប្បន្ន​មនុស្ស​២៤​នាក់​ខាង​លើ​ជា​ចំណាត់​ការ​របស់​នគរបាល​សួរ​នាំ​អនុវត្ត​តាម​និតិ​វិធី​៕

ថ្ងៃភ្ជុំបិណ្ឌ ! មនុស្ស ១១នាក់ស្លាប់​ និងរបួសធ្ងន់-ស្រាល ១៩នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

2022/09/26 03:56:25 am        554
ភ្នំពេញ៖ មនុស្សចំនួន ១១នាក់ បានស្លាប់ និងរងរបួសធ្ងន់-ស្រាលចំនួន ១៩នាក់ (ធ្ងន់ ១២នាក់ និងស្រាល ៧នាក់)ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០២២ នេះ។តួលេខអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺគិតត្រឹមម៉ោង ៤រសៀល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់BTV។

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះ !ស្លាប់ចំនួន ៨នាក់ និងរបួសធ្ងន់-ស្រាលចំនួន ១៤នាក់

2022/09/25 12:54:54 am        1952
ភ្នំពេញ៖ មនុស្សចំនួន ៨នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាលចំនួន ១៤នាក់ (ធ្ងន់៩នាក់ និងស្រាល៥នាក់)ដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នេះ។ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៨លើក នៅរាជធានី-ខេត្តចំនួន៨ដូចជា៖ ខេត្តកំពង់ចាម ស្លាប់ ១នាក់ , កំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ២នាក់ , កំពង់ឆ្នាំង ស្លាប់ ២នាក់ , កំពត ស្លាប់ ១នាក់ និងរបួស ៤នាក់ , កណ្តាល ស្លាប់ ២នាក់ និងរបួស ១នាក់ , ភ្នំពេញ របួស ៣នាក់ , ពោធិ៍សាត់ ស្លាប់ ១នាក់ និងរបួស ១នាក់ និងខេត្តតាកែវ របួស ៣នាក់៕

ព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់១ម៉ឺនដុល្លារចាប់ខ្លួន៤នាក់

2022/09/24 08:02:31 pm        613
ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែល BTV ទទួលបាន នាព្រឹកថ្ងៃទី២៤ កញ្ញា ឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង ៥០ នាទី ដោយមានការអនុញ្ញាត​ពី​លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យ សហការជាមួយសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការត្រួតពិនិត្យផ្ទះសំណាក់ហ្វែរីឡែន ផ្ទះលេខ៩៩ ផ្លូវលេខ១៤១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធ​ករណី​ចាប់ឃុំឃាំង និងបង្ខាំងជនរងគ្រោះធ្វើទារុណកម្មជំរិតទារប្រាក់ ចំនួន ១០,០០០ដុល្លារ​អាមេរិក ។ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២មកម្លេះ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន ។ ជនសង្ស័យទាំង ៤នាក់ ១-ឈ្មោះ VO HONG QUAN ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់ដូរ ស្នាក់នៅមិនពិតប្រាកដ ។២-ឈ្មោះTRAN TINH HUY ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ កសិករ ស្នាក់នៅមិនពិតប្រាកដ ។ ៣-ឈ្មោះ NGUYEN VAN VO ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមិនពិតប្រាកដ ។ ៤-ឈ្មោះ LUONG VON THIET ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ HUYNH VAN PHONG ភេទ ប្រុស ជនជាតិវៀតណាម ។សមត្ថកិច្ច ប្រាប់បញ្ជាក់អោយដឹងថា ករណីនេះផ្តើមឡើង​ ដោយសារការខ្ចីលុយលេងល្បែង​កាស៊ីណូ ហើយជនរងគ្រោះមិនមានលុយសងក្រុមជនសង្ស័យវិញ កើតឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបង្ក្រាបបាន ។ចំពោះករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូង​រាជធានីភ្នំពេញ ផ្តន្ទាទោសតាមច្បាប់ ៕ តារាវុទ្ធី

អ្នកជួយសង្គ្រោះជនរងគ្រោះម្នាក់លិចទូក រដ្ឋបាលខេត្ត នឹងផ្តល់ជូនថវិកាលើកទឹកចិត្ត២លានរៀល

2022/09/23 09:26:38 pm        1465
ភ្នំពេញ៖ ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង ២៣នាក់ បាននិងកំពុងធ្វើឡើងនៅផ្ទៃ​សមុទ្រ ដែលជាទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ ​នៅចន្លោះពយសារឿង និង​កោះតាង​ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ​កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ រដ្ឋបាលខេត្តព្រះសីហនុ ​សូមប្រកាសដល់ក្រុមជួយសង្គ្រោះ​ ឬទូកនេសាទទាំងអស់ ក្នុងករណី​សង្គ្រោះបាន​ជនរងគ្រោះម្នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ២លានរៀន។ករណីខាងលើនេះ​ ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ ​CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ​១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ​៤១នាក់ ស្រី ០៣នាក់ ​សង្រ្គោះបាន១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ ​ស្រី ០៣នាក់។ បច្ចុប្បន្នជនរងគ្រោះទាំង​ ១៨នាក់ ត្រូវបានយកទៅរក្សាទុក ​នៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បី​ធ្វើការសួរនាំ ​និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន ​២៣នាក់បន្តទៀត។ ជាមួយគ្នានេះ កម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន​ ០១គ្រឿងផ្សេងទៀត ​មានមនុស្សចំនួន ០២នាក់​ជាជនជាតិខ្មែរ ​ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ​ខេត្តព្រះសីហនុ សួរនាំតាមនីតិវិធី ​ដោយឡែកទូករក្សាទុកនៅអង្គភាព។ នេះជាការបញ្ជាក់ឱ្យដឹងពី​អ្នកនាំ​ពាក្យ​សាលាខេត្ដ​ព្រះសីហនុ លោក ឃាង ភារម្យ។ជនរងគ្រោះ បានឱ្យដឹងថា ទូកនេះ បានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាងចូវ) តាម​កប៉ាល់លឿន ០១គ្រឿង ​នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ​រួចបានសាងមកទូកឈើ ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរ ​០២នាក់ និង​បានបន្តនៅលើទូកឈើនោះ​ រហូតដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើម​លិចបន្តិចម្តងៗ​ ទើបមានទូកនេសាទ ១គ្រឿង ​ប្រភេទទូកអូសពណ៌បៃតង ​មានមនុស្ស ០៦នាក់ បាន​មកទទួលយកតៃកុងខ្មែរ ០២នាក់នោះ ​ចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចបាត់នេះនៅកណ្តាលសមុទ្រ។ ករណីនេះ ត្រូវបានសមត្ថកិច្ចដាក់ការ​សន្និដ្ឋានថា ពាក់ព័ន្ធ​នឹងការការជួញដូរពលកម្ម សមត្ថកិច្ច បាន​និង​បន្តស្វែងរកអ្នកដែលកំពុងបាត់ខ្លួន​នៅក្នុងសមុទ្រទាំងនោះ។សូមបញ្ជាក់ថា ​ករណីលិចទូកចំនួន ​០១គ្រឿង ស្ថិតនៅ ​ ចំណុច ​និយាមកាម១០.២៥N ១០៣.១៦E នៅ​ចន្លោះពយសារឿង​ និងកោះតាងស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាន​ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំ​កម្លាំង​អង្គភាពបង្រ្កាបចំនួន ១៦នាក់ ​និងមធ្យោបាយចំនួន ០២គ្រឿង (១.៦០០សេស ០១គ្រឿង និង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្ស​បានចំនួន១៨នាក់៕អត្ថបទ៖គង់ ប៊ុនថា

វិនិយោគិនថៃជាច្រើន គ្រោងចុះមកសិក្សាគម្រោងវិនិយោគឧស្សាហកម្មនៅកម្ពុជា

2022/09/23 07:57:46 pm        450
ភ្នំពេញ៖ ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងថា នឹងរៀបចំគម្រោង​ចុះសិក្សា​របស់​ក្រុមពាណិជ្ជករ ធុរកិច្ច និងវិនិយោគិនថៃជាច្រើន ស្វែងរកសក្តានុពលវិនិយោគនៅកម្ពុជា ជា​ពិសេស​សិក្សាគម្រោង​បង្កើត​រោងចក្រផលិតចំណីអាហារ ​និងការបង្កើតរោង​ចក្រ​ឧស្សាហកម្ម​មិនមែនកាត់ដេរជាដើម។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងក្នុងកិច្ច​ចុះ​អនុស្សារណៈព្រម​ព្រៀងគ្នារវាងមន្ទីរពេទ្យ ​រាំងសេត (Rangsit) ប្រទេសថៃ​ ជាមួយតំណាងនៅកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២នេះថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ១៩ បានល្អប្រសើរ ​ក្រុមពាណិជ្ជករ ធុរកិច្ច និងវិនិយោគិនថៃ ដែលចូលមកតាមរយៈ​សមាគម​ និងតាមរយៈការ​ទំនាក់នង​ស្ថានទូតថៃ​ មានចំនួនយ៉ាងច្រើនគួរឲ្យ​កត់សម្គាល់ ដើម្បី​ស្វែងរក​ឱកាសទីផ្សារ ​សម្រាប់ការធ្វើពាណិជ្ជកម្មដូចជា ​ការស្វែងរកទីផ្សារលក់ផលិតផល គម្រោង​ពង្រីក និងគម្រោងបង្កើតរោងចក្រ​ សហគ្រាសជាដើម។លោកស្រី បន្តថា នៅខែក្រោយនេះ ក្រុមធុរកិច្ចថៃ នឹងចូលមកកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងនោះ​វិនិយោគិនបានផ្តោតសំខាន់លើឱកាសវិនិយោគ​រោងចក្រ​ផលិតចំណីអាហារ ដើម្បី​ផលិត​សម្រាប់​ផ្គត់ផ្គង់​ និងចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា​ ក្រៅពីនេះ មានក្រុមវិនិយោគិន​ថៃមួយ​ចំនួនទៀត នឹងចុះមកសិក្សាគម្រោងបង្កើត​រោងចក្រឧស្សាហកម្មមិនមែនកាត់ដេរ ជាមួយ​ដៃគូ​វិនិយោគិន​ជប៉ុន​ផងដែរ ​ដើម្បីបង្កើតនូវបរិយាកាសវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា​ឲ្យកាន់​តែសំបូរបែប។សូមបញ្ជាក់ថា ​ទាក់ទងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ តាមរបាយការណ៍ក្រសួង​ពាណិជ្ជកម្ម ​បង្ហាញឲ្យដឹងថា​ នៅក្នុងរយៈពេល ​៦ ខែ ឆ្នាំ ២០២២ នេះ ទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ មានទឹកប្រាក់ប្រមាណជិត ​២ ៣០០​ លានដុល្លារអាមេរិក ​កើនឡើងជាង ២៣% ក្នុងនោះ​កម្ពុជា​បាននាំចេញ ​មានទឹកប្រាក់ជាង ៤៩៥ ​លានដុល្លារ កើនឡើង ៣៧% ខណៈការនាំចូល​មាន​ទំហំទឹកប្រាក់ជាង ១ ៨០០ ​លានដុល្លារ កើនឡើងជាង ១៩%​ បើធៀបរយពេលដូចគ្នាឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី

សមត្ថកិច្ចបង្ក្រាបក្រុមជនជាតិវៀតណាមចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់

2022/09/23 06:47:40 pm        161
ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពញបានប្រាប់BTVថា ជនសង្ស័យ​ចំនួន​៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។ អ្នកនាំពាក្យបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើ​ការ​ស្រាវជ្រាវបង្ក្រាប និងជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់ ពាក់ព័ន្ធ​ករ​ណី​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម ដើម្បីជំរិតទារប្រាក់ នៅចំណុចសណ្ឋាគារហ្វែរីលែន ផ្លូវលេខ១៤១ ភូមិ៩ សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះង្វៀង ដុងហាយ ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិ វៀតណាម។ជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់៖១-ជនសង្ស័យឈ្មោះ TRAN TINHUY ភេទប្រុស ឆ្នាំកំណើត ១៩៨៩ ជនជាតិ វៀតណាម២-ឈ្មោះ NGUYEN VAN VO ភេទប្រុស ឆ្នាំកំណើត ១៩៨០ជនជាតិវៀតណាម៣-ឈ្មោះ LUONG VON THET ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិវៀតណាម៤-ឈ្មោះ VO HONG QUAN ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិវៀតណាម (មេខ្លោង)បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យ កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសា​លាដំ​បូង​រាជ​ធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ថ្ងៃនេះ ! គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាល​ឲ្យ​មនុស្ស ​១០​នាក់​ស្លាប់ និង​របួស ​១២​នាក់​

2022/09/23 01:19:37 am        3585
ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១២​លើក បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១០​នាក់ និង​រងរបួស​ចំនួន ១២​នាក់ (​ស្រាល ៨​នាក់ និង​ធ្ងន់ ៤​នាក់​) ។​​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​រាជធានី ខេត្ត ចំនួន​៩ មានដូចជា៖ ខេត្តកំពង់ចាម ស្លាប់ ១​នាក់ និង​របួស ៣​នាក់, កំពង់ស្ពឺ ស្លាប់ ១​នាក់, កំពត ស្លាប់ ១​នាក់, កណ្តាល ស្លាប់ ២​នាក់, ភ្នំពេញ ស្លាប់ ១​នាក់ និង​របួស ៣​នាក់, ព្រះសីហនុ ស្លាប់ ១​នាក់ និង​របួស ១​នាក់, ព្រះវិហារ ស្លាប់ ២​នាក់, ស្វាយរៀង ស្លាប់ ១​នាក់ និង​របួស​ ២​នាក់ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ របួស ៣​នាក់​៕

សមត្ថកិច្ចបង្កើនសន្តិសុខសណ្តាប់ធ្នាប់តាមវត្តអារ៉ាម អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ

2022/09/20 07:56:50 pm        621
ភ្នំពេញ៖ នៅតាមបណ្តាទីវត្តអារ៉ាមនៅរាជធានីភ្នំពេញ សំគាល់ឃើញថា សមត្ថកិច្ច បានបង្កើន​កិច្ចសហការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ប្រគេន ជូនព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ធ្វើពិធី​បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ។បើតាមក្រុមសមត្ថកិច្ចប្រចាំការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅវត្តលង្ការ ​និងវត្តឧណ្ណលោម រាជធានីភ្នំពេញ ​បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែកញ្ញានេះថា ដោយមាន​អនុញ្ញាត​ពី​អភិបាលខ័ណ្ឌ អធិការនគរបាល ​និងព្រះចៅអធិការវត្ត ​រហូតមកដល់ពេលនេះ តាមវត្តនីមួយៗ គឺបានរៀបចំកម្លាំងបីប្រភេទរួមមាន៖ កងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងប្រជាការពារ បានដាក់វេនប្រចាំការចាំការពារសន្តិភាពសណ្តាប់ធ្នាប់នៅក្នុងវត្តឲ្យប្រជាពុទ្ធបរិស័ទធ្វើបុណ្យ​កាន់បិណ្ឌភ្ជុំ ក្នុងអារម្មណ៍សភាព​ស្ងប់អារម្មណ៍។ក្រុមសមត្ថកិច្ចបន្ថែមថា ​ការរៀបចំសន្តិសុខ ​សណ្តាប់ធ្នាប់តាមទីវត្តអារ៉ាម នឹងត្រូវបង្កើនការពារ​កាន់តែខ្លាំងថែមទៀត ​នៅក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ​ឈានចូលមកដល់ ដែលនឹង​មាន​ប្រជាពុទ្ធបរិស័ទជាច្រើនកុះករអញ្ជើញមកវត្ត។ ប្រជាពុទ្ធបរិស័ទ លើកឡើងថា កងកម្លាំងច្រើនឈរចាំការពារសន្តិសុខ ​សណ្តាប់ធ្នាប់ ដែលធ្វើឲ្យគេមាសភាពស្ងប់អារម្មណ៍មិនព្រួយពីការបាត់របស់របរនានា។ឧត្តមសេនីយឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ​បានថ្លែងថា ក្នុងរយៈពេលដប់ថ្ងៃបុណ្យកាន់បិណ្ឌកន្លងមកនេះ ​តាមវត្តអារ៉ាមនៅរាជធានីភ្នំពេញ និង​នៅតាមបណ្តាខេត្ត មិនទាន់មានរបាយការណ៍បង្ហាញ​ពីអំពើ​អសកម្មណាធំដុំកើត​ឡើងនៅ​តាមវត្តអារ៉ាមនោះទេ ប៉ុន្តែទោះយ៉ាងណា ​ឯកឧត្តម ក៏បានស្នើបណ្តាប្រជាពុទ្ធបរិស័ទ ពេល​អញ្ជើញទៅវត្តឬទៅតាមទីសាធារណៈនានា ​ត្រូវគោរពច្បាប់ចរាចរណ៍ និងថែរក្សាការពារ​ទ្រព្យសម្បត្តិរបស់ឲ្យចៀសវាងការបាត់បង់៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទឹកឡើងក្នុងបឹង Tanganyika បានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅភាគខាងកើតកុងហ្គោ
08/12/2026 09:08 PM
ពលរដ្ឋព័រតូរីកូស្វែងរកទឹក ស្របពេលគ្រោះរាំងស្ងួត បង្កការរឹតត្បិតការបែងចែកទឹកប្រើប្រាស់ប្រចាំថ្ងៃ
08/12/2026 09:08 PM
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ត្រូវបានចោទប្រកាន់ផ្លូវការ ជុំវិញ​យុទ្ធនាការការពារច្បាប់​អាជ្ញាសឹក
08/12/2026 08:08 PM
ដាណឺម៉ាកនឹងចាត់វិធានការតាម​ព្រំដែន បើលំហូរ​អន្តោប្រវេសន៍នៅតែបន្តមាន​ពីដែន​ដី​ Ceuta របស់​អេស្ប៉ាញ
08/12/2026 08:08 PM
ផេះពីបន្ទុះភ្នំភ្លើង Etna នាំឲ្យបិទអាកាសយានដ្ឋានអ៊ីតាលី និងបង្អាក់រដូវកាលដើរកម្សាន្ត
08/12/2026 08:08 PM
មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ បំពេញទស្សនកិច្ចទៅកាន់អ៊ីរ៉ាក់ ដើម្បីពិភាក្សាលើផែនការរំសាយអាវុធក្រុមប្រដាប់អាវុធ
08/12/2026 08:08 PM
IEA កាត់បន្ថយការព្យាករតម្រូវការប្រេងឆ្នាំ ២០២៦ម្តងទៀត ស្របពេលច្រកសមុទ្រ Hormuz នៅតែបិទ
08/12/2026 08:08 PM
យន្តហោះ C919 របស់ចិន ធ្វើការហោះហើរពាណិជ្ជកម្មអន្តរជាតិជាលើកដំបូង
08/12/2026 08:08 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនបាន​ពិភាក្សាអំពីការបន្តបទឈប់បាញ់ទេ​ ​
08/12/2026 08:08 PM
ការវាយប្រហារយានដ្រូនអ៊ុយក្រែន បង្កការខូចខាត ស្លាប់មនុស្សនៅទីក្រុង Novorossiysk របស់រុស្ស៊ី
08/12/2026 08:08 PM