ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

ប៉ូលិសសេដ្ឋកិច្ចខេត្តព្រះវិហារម្នាក់ ​និងមន្ដ្រីប៉េអិមមួយរូប ​រងការចោទប្រកាន់ថា​ នាំ​រថយន្ដ​ឆ្លងដែន ៤គ្រឿងទៅប្រទេសឡាវ

2022/02/08 04:29:21 pm        509
ព្រះវិហារ៖ វីដេអូបង្ហាញពីសកម្មភាពប៉ូលិសសេដ្ឋកិច្ចខេត្តព្រះវិហារម្នាក់ និងមន្ដ្រីប៉េអិមមួយរូប បានរងការចោទប្រកាន់ថា បានលួចនាំរថយន្ដឆ្លងដែន ៤គ្រឿង ទៅប្រទេសឡាវ ស្ថិតនៅចំណុចខ្ទមអ្នកតាកំពង់ស្រឡៅ១ ។បើយោងតាមប្រភពពីសមត្ថកិច្ចមួយរូប សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែ០២ ឆ្នាំ២០២២ នៅវេលាម៉ោង១០.៣៥នាទីយប់ មានឈ្មោះ រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ និង ឆាយ ជាមន្ដ្រីប៉េអិមប្រចាំទិសស្រុកសង្គមថ្មី និងស្រុកគូលែន បានលួចនាំរថយន្ដឆ្លងដែនចំនួន ៤គ្រឿង ទៅប្រទេសឡាវ ស្ថិតនៅចំណុចខ្ទមអ្នកតាកំពង់ស្រឡៅ១។ពាក់ព័ន្ធព័ត៌មានចោទប្រកាន់លោក រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ បាន​បញ្ជាក់​តាមប្រព័ន្ធតេឡេក្រាមថា​ មិនបានដឹងរឿងនេះទេ ហើយជួយស៊ើបឲ្យច្បាស់ប្រាប់​ឲ្យគាត់​ដឹងផង ​និងដឹកនាំកម្លាំងចុះបង្ក្រាប​សហការជាមួយកម្លាំង​គយផងដែរ។ចំណែកឈ្មោះ ឆាយ មន្ដ្រីប៉េអិម យើងមិនអាចសុំការបញ្ជាក់បាននៅឡើយទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង។ប្រភពមួយចំនួន បានលើកឡើងថា មានតួនាទីសុតតែជាសមត្ថកិច្ចផែនបង្ក្រាប​ទៅហើយ ចុះ​ឲ្យអ្នក​ណា​បង្ក្រាបអ្នកណា ? ​បើសមត្ថកិច្ចយកតួនាទីដែលថ្នាក់​លើផ្ដល់ឲ្យយកទៅរកស៊ីបទល្មើស​ទៅ​ហើយនោះ​។ ដូច្នេះសូមអំពាវនាវដល់ ​លោកឧត្តមសេនីយ៍ទោ សួស ​សុខដារ៉ា ស្នងការនគរ​បាល​ខេត្ដព្រះវិហារ ​មេត្ដាជួយពិនិត្យលើករណីនេះផង ដែលកូនចៅ​យក​តួនាទី​ទៅរកស៊ីនាំ​រថយន្ដ​ឆ្លងដែន​យ៉ាងដូច្នេះ៕ ​លោកឧត្តមសេនីយ៍ទោ សួស ​សុខដារ៉ា

ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាច់ករម៉ូតូ

2022/02/08 10:38:03 pm        65
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនបាន និងម្នាក់ទៀតរត់គេចខ្លួនទាន់ បន្ទាប់ពីធ្វើសកម្មភាពកាច់ករម៉ូតូ របស់បងប្អូនប្រជាពលរដ្ឋចតទុកមុខផ្ទះ តែមិនបានសម្រេចត្រូវបានអ្នកជិតខាងឃើញទាន់ស្រែកឆោឡោ តែម្ដង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២ ធ្វើសកម្មភាពមុខផ្ទះលេខ៥៧Eo ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។នគរបាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ អេង ម៉ាណែត ចាប់បាន ស្នាក់នៅមិនពិតប្រាកដ។ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ឈ្មោះ អាយួន ស្នាក់នៅមិនពិតប្រាកដដូចគ្នា។តាមប្រភពព័ត៌មានពី អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះ ដូចសព្វ១ដង ខណៈជនរងគ្រោះនៅក្នុងផ្ទះស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក សងឌ្រីម ពាក់ស្លាកលេខ ភ្នំពែញ 1IQ -1609 មកធ្វើសកម្មភាពកាច់ករម៉ូតូរបស់ជនរងគ្រោះម៉ាក សងឌ្រីមដូចគ្នា តែមិនបានសម្រេចត្រូវបានអ្នកជិតខាងឃើញ ស្រែកថាចោរៗ ជនសង្ស័យឡើងម៉ូតូរបស់ខ្លួនបម្រុងរត់គេខ្លួនរហូតមកដល់ចំណុចស្តុប ចេនឡា ទើបបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រចាំការនៅគោលដៅស្តុបចេនឡា ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងម៉ូតូ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។បច្ចុប្បន្នជនសង្ស័យរួមទាំងម៉ូតូ ត្រូវបាននគរបាលបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ

កម្មកររោង​ចក្រ​«ដេកាបូបហាធ័»នៅស្រុកត្រាំកក់ ជិត១០០នាក់ ដួលសន្លប់បន្តបន្ទាប់

2022/02/08 07:36:41 pm        438
តាកែវ៖ ក្រុមកម្មកររោងចក្រដេកាបូបហាធ័ ដែលមានទីតាំងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួនជិតនាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃ០៨ ខែកុម្ភៈនេះ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ។បើ​យោង​តាម​លោក ម៉ឹង វីរីយា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈខេត្តតាកែវ បាន​ថ្លែងថា ​ពិតជាមានកម្មករដួលសន្លប់នៅរោងចក្រខាង​លើពិតប្រាកដមែន ហើយ​មូលហេតុ​នៃការ​ដួលសន្លប់នេះ​មិនទាន់​ដឹងពិត​ប្រាកដ​នៅឡើយទេ ​ប៉ុន្តែ​កម្មករខ្លះបានប្រាប់ថា​ ពួកគេ​ធីងធោង វិលមុខរកដួលពេលកំពុងបំរើការ។លោកប្រធានមន្ទីរ បានមានប្រសាសន៍ថា កម្មករទាំងអស់ដែល​ដួល​សន្លប់​ត្រូវបានអាជ្ញាធរបញ្ជូន​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គការ​ដោយ​ស្ថាន​ភាព​ជំងឺ​របស់​ពួកគេ​បច្ចុប្បន្ន​មាន​ភាព​ល្អប្រសើរ​ជា​បណ្ដើៗ ហើយអាជ្ញាធរមន្រ្តីសុខាភិបាល និងមន្រ្តីមន្ទីរការងារកំពុងចុះទៅដល់​ទីតាំង​រោងចក្រ​ដើម្បី​ពិនិត្យរកមើលរកមូលហេតុនៃការដួលសន្លប់នេះ៕

រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១០២នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/08 06:52:12 pm        368
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១០២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៨៧ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៩៨៣នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,២៨៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជារកឃើញករណីអូមីក្រុង ឆ្លងក្នុងសហគមន៍ ១០៣នាក់ ខណៈ៣០ថ្ងៃមកនេះ គ្មានអ្នកស្លាប់ដោយសារកូវីដ១៩

2022/02/07 07:28:11 pm        400
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១០៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ១០៣ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៨៨១នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,២១២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១១២នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/05 07:17:11 pm        549
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១១២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៨៧ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៦៦២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,០២៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៦៦នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/04 07:44:55 pm        156
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៦៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៦៤ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៥៥០នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,៩១៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៤៦នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/03 07:38:43 pm        504
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៤១ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៤៨៤នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,៨២០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៤៨នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/02 07:13:52 pm        429
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៤០ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៤៣៨នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,៧២៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៣៥នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/02/01 06:59:44 pm        557
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៥នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ២៨ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,៣៩០នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,៦៣៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកផ្សះផ្សាឯករាជ្យទាំងបួនរូប គ្រោងនឹងធ្វើការជ្រើសរើសប្រធានគណៈកម្មការ នៅថ្ងៃទី១៤ ខែសីហានេះ
08/13/2026 02:08 PM
ក្រសួងអប់រំ បន្តព្រមានចាត់វិធានការដាច់ខាតចំពោះ ជនណា​ផ្សព្វផ្សាយ​ប្រធាន​វិញ្ញាសា​ប្រឡងបាក់ឌុប
08/13/2026 02:08 PM
Chelsea កំណត់ថ្ងៃសុក្រ ជាថ្ងៃផុតកំណត់សម្រាប់ការដាក់សំណើ £120 លាន សម្រាប់ Enzo Fernandez
08/13/2026 02:08 PM
រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រមូលនិធិអភិរក្សដំរី ដើម្បីថែរក្សា និងបង្កើនចំនួនដំរីស្រុក​
08/13/2026 01:08 PM
សម្តេចធិបតី៖ គោលដៅចម្បងនៃការអនុវត្តកាតព្វ​កិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់
08/13/2026 01:08 PM
ព្រះសីហនុ បន្ដចែកគ្នា ១ពិន្ទុទល់ខេត្តកែប ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
08/13/2026 12:08 PM
អ្នកវិភាគ៖ ថៃកំពុងជួបបញ្ហាផ្ទៃក្នុង​ដោយព្យាយាមទាញ​ប្រទេសជិតខាងចូល​ដើម្បី​បង្វែរ​ស្ថានការណ៍
08/13/2026 12:08 PM
កម្មវិធីបណ្តុះបណ្តាល TVET ១,៥លាននាក់ ជួយឱ្យយុវជនមានជំនាញច្បាស់លាស់ និងឆាប់មានចំណូល
08/13/2026 12:08 PM
កម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
08/13/2026 12:08 PM
ប្រធានាធិបតីទួរគី ជួបប្រធានអាជ្ញាធរប៉ាឡេស្ទីននៅទីក្រុងអង់ការ៉ា និងបញ្ជាក់ជាថ្មីការគាំទ្រប៉ាឡេស្ទីន
08/13/2026 12:08 PM