ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣៣៤នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/05 06:59:22 pm        817
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៣៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣១៣​​នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០២ គឺ​មិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៤០នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣២,០៧២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៦,០៣១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

អាជ្ញាធររាជធានី ទុករយៈពេល១សប្តាហ៍ឲ្យអាជ្ញាធរខណ្ឌទួលគោក រៀបចំសណ្តាប់ធ្នាប់​សាធារណៈ​នៅ​មហាវិថីម៉ៅសេទុង

2022/03/05 06:35:44 pm        1395
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោក រៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ដោយទុករយៈពេលឱ្យអនុវត្តការងារ ក្នុងរយៈពេល១សប្តាហ៍ ដោយអនុវត្ត ចាប់ពីយប់ថ្ងៃ០៤ មិនានេះតទៅ។កាលណែនាំពីអាជ្ញាធររាជធានីភ្នំពេញបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយនារសៀលថ្ងៃទី ០៤ ខែមិនាម្សិលមិញនេះ នៅសាលាខណ្ឌគោក ក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌទួលគោក លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោក និង​មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា អភិបាល​នៃគណៈអភិបាល​រាជធានី​ភ្នំពេញឯកឧត្តម ឃួង ស្រេង បានចាត់ឲ្យលោកមកបើកកិច្ចប្រជុំជា​បន្ទាន់​មួយជាមួយនឹងអាជ្ញាធរខណ្ឌទួលគោក ដើម្បីមានវិធានការទៅលើការរៀបចំ​សណ្ដាប់ធ្នាប់​លើ​បណ្ដោយមហាវិថីម៉ៅសេទុង​ ដោយចាប់ពីមហោស្រប ចេនឡា រហូតដល់សាលាសន្ធរម៉ុក ខណៈដែរតាមបណ្តោយផ្លូវនេះ ​នៅតែមានភាព​រញ៉េរញ៉ៃ​ គ្មានសណ្ដាប់ធ្នាប់ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋមួយចំនួនបាន​រំលោភ​យក​ចិញ្ចឹម​ផ្លូវ ​ទ្រូង​ផ្លូវ​ធ្វើការ​លក់ដូររាល់ថ្ងៃ។ពាក់ព័ន្ធនឹងបញ្ហា​ស្មុគស្មាញ​នេះ រដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឲ្យមួយសប្តាហ៍ ដើម្បី​ឲ្យ​អភិបាលខណ្ឌទួលគោក​ ដឹកនាំកម្លាំង ​ក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយនេះ និង​នៅតាម​ផ្លូវមួយចំនួន​ ជុំវិញផ្សារដើមគរ ​ផ្សារនាគមាស​ សំខាន់​ធ្វើយ៉ាង​ណា​ឲ្យតាមដងផ្លូវនានា មាន​សណ្ដាប់ធ្នាប់ និង​មាន​សោភ័ណភាព​ល្អ​ប្រសើរឡើងវិញ។លោកអភិបាលរង បានបញ្ជាក់ថា កាលពីមុន​យើងប្រើពាក្យ​វែកចក ​តែពេលនេះ​មិនមែនវែកចកទេ គឺ​យើង​អង្គុយបក់ផ្សែង ។ ដូច្នេះយើងមិនអាចអង្គុយបក់ផ្សែងទៅទៀតទេ យើងត្រូវតែមាន​វិធានការ​ម៉ឹងម៉ាត់ ​និង​ទន់ភ្លន់​ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវនេះ ឲ្យបានល្អប្រសើរ។លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាក់ផងដែរថា កិច្ចការងារនេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​បែងចែក ​ក្រុមការងារជា២ក្រុម ​ដោយក្រុមទី១ ចាប់ផ្ដើម​អនុវត្តពីម៉ោង០៩យប់រហូតដល់ម៉ោង២ទៀបភ្លឺ ​និង​មួយក្រុមទៀត ចាប់ផ្ដើម​អនុវត្តចាប់​ពី​ម៉ោង០២​ទៀបភ្លឺ រហូតដល់ម៉ោង០៧ព្រឹក ។ ការងារនេះ យើងនឹងធ្វើឲ្យដូចភ្លៀងរលឹម ដោយចាប់​អនុវត្ត​ពី​យប់​ថ្ងៃទី០៤ ខែមិនា ​ឆ្នាំ២០២២នេះតទៅ៕ អត្ថបទ៖ កុម្ភះ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣៦៦នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/04 07:05:00 pm        292
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៦៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៤០នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០៥ គឺ​មិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៣៨នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣១,៧៣៨នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៥,៥៣៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

ពលរដ្ឋជាង ១០០គ្រួសារ ​ចូលសង់ខ្ទមលើដីក្រុមហ៊ុន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ដោះស្រាយ​

2022/03/03 08:48:04 pm        106
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារមកពីបណ្តាខេត្តផ្សេងៗគ្នា ​ចូល​ទន្ទ្រាន​ធ្វើការ​អាស្រ័យផល​នឹង​សង់ខ្ទមតូចៗ​ យ៉ាង​អណាធិបតេយ្យ​លើដី​​របស់​ក្រុមហ៊ុនចំការកៅស៊ូ​របស់ក្រុមហ៊ុន សុខ សំណាង ស្ថិតនៅចំណុចភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។តាមការបញ្ជាក់ពីលោក ឃុត ចន្ថា តំណាងឲ្យក្រុមហ៊ុន បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមករំលោភ​ចូល​មកធ្វើការអាស្រ័យផលលើផ្ទៃដីរបស់​ក្រុមហ៊ុន​នឹង​គៀងគរ​គ្នា​មក​ធ្វើជា​ជម្រក​ខ្ទម​តូចៗ​ក្នុងដី​ក្រុមហ៊ុន​ តាមរយៈមេខ្យល់មកពីបណ្តាខេត្តផ្សេងៗគ្នានោះរួមមាន ៖ដូចជាខេត្តសៀមរាប មាន​ចំនួន២៥គ្រួសារ ខេត្តកំពង់ចាម ១០គ្រួសារ កំពង់ធំ១១គ្រួសារ និងប្រជាពលរដ្ឋ​នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំនួន១៥២គ្រួសារផងដែរ។ លោក បានបន្តថា កន្លងមកខាងក្រុមហ៊ុន​ និងក្រុមការងារថ្នាក់ខេត្ត ​និងស្រុក រួមនិង​អនុប្រធាន​សាលាដំបួងខេត្ត​ក៏បានចុះពិនិត្យ និង​ស្រាវជ្រាវ​ទំនាស់ដីធ្លីនេះដល់​ទីតាំង​ក្រុមហ៊ុននេះ​ជាក់ស្តែង​នៅពេលដែលក្រុមការងារបានចុះពិនិត្យនោះ​ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់នោះ​មិនព្រមទទួលស្គាល់​នឹងនៅតែ​បំពាន​ទន្រ្ទាន​ចូលសង់​ខ្ទមតូចៗ ​នឹងធ្វើការ​អាស្រ័យជា​បន្តបន្ទាប់ទៀតទៅវិញ។យ៉ាងណាមិញលោក ហួរ ធី ប្រធាន​ការិយាល័យ​នីតិកម្ម​នឹង​សម្របសម្រួល​វិវាទ​ដោះស្រាយទំ​នាស់​ដីធ្លីមូលដ្ឋានរបស់​ស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ថា៖ កន្លងមកប្រជាពលរដ្ឋដែលបានចូល​មក​បំពាន​លើដីរបស់ក្រុមហ៊ុនសុខសំណាងនោះ​គឺមានត្រឹមតែ ២០គ្រួសារតែប៉ុណ្តោះ មកធ្វើជាកម្មករ​នឹង​ជួលដីក្រុមហ៊ុន​អាស្រ័យផល។ហើយមកដល់ពេលថ្មីៗនេះទៀត មានពលរដ្ឋកើនឡើង​ប្រហែល ១០០គ្រួសារជាង​បាន​គៀងគរ​គ្នា​តាមរយៈមេខ្យល់​បាន​មកសង់​ខ្ទមនឹងអាស្រ័យផលជាច្រើនគ្រួសារ​បន្ថែមទៀត​យ៉ាងអណាធិបតេយ្យ​នៅលើដីទំនាស់ខាងលើនេះ។ករណីនេះ អាជ្ញាធរស្រុក បានធ្វើ​សម្របសម្រួល​ជាច្រើនដង​ប៉ុន្តែប្រជាពលរដ្ឋមិនព្រមស្តាប់​នឹង​ទទួល​យកនោះទេ នៅតែចូលរំលោភ​ទន្ទ្រាន​ដដែល​។តាមសំដី​របស់​ពលរដ្ឋ បានអះអាងថា ពួកគាត់មកអាស្រ័យ​ផល​រស់នៅលើដីនេះ​អស់រយៈពេលជា​ច្រើន​ឆ្នាំមក​ហើយតាំងពីឆ្នាំ២០១៨ ​ពុំឃើញមានក្រុមហ៊ុន​មក​ហាមឃាត់​នោះឡើយ។ទើបតែពេលថ្មីៗនេះ ឃើញមានក្រុមហ៊ុន សុខសំណាង​ ដាំកៅស៊ូ មកធ្វើការ​ហាមឃាត់​មិន​ឲ្យពួកគាត់អាស្រ័យផល​ នឹងធ្វើជម្រកខ្ទមតូចៗនោះ។ពាក់​ព័ន្ធករណី​ខាង​លើនេះដែរ ​ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត​ទទួល​បន្ទុក​ដោះស្រាយវិវាទ​ដីធ្លី​ថ្នាក់​ខេត្ត បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់​ ដែល​កំពុង​ធ្វើការ​អាស្រ័យផល​និង​សង់​ខ្ទមតូចៗ​នៅលើចំណុចដីកំពុងមានវិវាទនោះ ​ត្រូវ​បញ្ឈប់​សកម្មភាព​ការ​សាងសង់​ខ្ទម​និង​អាស្រ័យផល​ ជាបណ្តោះអាសន្ន​សិន​រង​ចាំ​ការ​ដោះស្រាយ​បន្ត ដើម្បីឲ្យដឹងថា​ភាគី​ណា​រំលោភលើ​ភាគីណា ព្រោះថា​ដីដែល​បងប្អូន​ចូលមកសង់ខ្ទម និង​ធ្វើការ​អាស្រ័យ​ផល​នោះ​ អាជ្ញាធរស្រុកពុំបាន​មាន​ការ​ទទួល​ស្គាល់​និងមិនមានប័ណ្ណ​កាន់កាប់​នោះឡើយ៕ អត្ថបទ៖ ឃិន សារិទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣៦៨នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/03 07:09:42 pm        356
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៦៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៤៣នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០១ គឺ​មិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៣៣នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣១,៣៧២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៥,០២៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤១៥នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/02 07:07:30 pm        290
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤១៥នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៨៦នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ គឺ​គ្មាន។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៣២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣១,០០៤នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៤,៦២៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣១៣នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/01 06:59:48 pm        652
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣១៣នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ២៨៥នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ គឺ​គ្មាន។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៣២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣០,៥៨៩នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៤,១៧៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្មករនិយោជិត២៩នាក់ បម្រើការក្នុងរោងចក្រចំនួន ១៩នៅខេត្តស្វាយរៀង វិជ្ជមានជំងឺកូវីដ-១៩

2022/02/28 07:05:02 pm        444
ស្វាយរៀង៖ កម្មករនិយោជិតចំនួន ២៩នាក់ បម្រើការងារនៅក្នុងរោងចក្រចំនួន១៩កន្លែង ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង បានកើតជំងឺកូវីដ-១៩ ដែលការឆ្លងជំងឺ ក្នុងចំណោមកម្មករកម្មការិនីរោងចក្រនេះ គឺបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំមក។លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានប្រាប់BTVថា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ នេះ នៅខេត្តស្វាយរៀង មានកម្មករកម្មការិនី និង និយោជិតចំនួន២៩នាក់ ក្នុងនោះស្ត្រីចំនួន១៦នាក់ បានរងវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីពួកគេមានអាការៈសង្ស័យ និងបានមកយកសំណាកដោយខ្លួនឯង នៅមណ្ឌលយកសំណាក របស់មន្ទីរសុខាភិបាល។ លោក បានបញ្ជាក់បន្ថែមថា កម្មករនិយោជិត ដែលមានវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្ន ត្រូវបានមន្ទីរ ការងារបណ្ដុះបណ្ដាលវជ្ជាជីវៈ ​សម្របសម្រួល​ជាមួយនឹងម្ចាស់មូលដ្ឋាន​ផលិតកម្ម ដាក់ឲ្យ​ពួកគេ​សម្រាកព្យាបាលនៅតាមគ្រួសារ ​ក្រោមការឃ្លាំមើល​របស់អាជ្ញាធរមូលដ្ឋាន និង​ឧបត្ថម្ភ​នូវប្រាក់ឈ្នួលប្រចាំថ្ងៃពី ​រោងចក្រសហគ្រាស ​តាមការព្រមព្រៀងគ្នា ​រវាងកម្មករនិយោជិត និងនិយោជក។ ជាមួយគ្នានោះ ដែរ ប.ស.ស ក៏បានឧបត្ថម្ភបន្ថែមសាច់ប្រាក់ឈ្នួលប្រចាំថ្ងៃ ​ចាប់ពីថ្ងៃសម្រាកថ្ងៃទី៣ រហូតដល់ជាសះស្បើយផងដែរ។លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ​ដោយស្ថានភាពជំងឺកូវីដ១៩ ​បានជ្រៀត​ និងចម្លងចូល ទៅ​លើកម្មករកម្មការិនី និងនិយោជិត ​នាបច្ចុប្បន្ននេះ មន្ទីរបាន​សហការជាមួយនឹងម្ចាស់​មូលដ្ឋាន​ផលិត បន្តធ្វើការផ្សព្វផ្សាយ​ពីវិធានការ ៣ការពារ និង ៣កុំ ​ជូនដល់កម្មករកម្មការិនី​នៅគ្រប់មូលដ្ឋាន ដោយធ្វើការជំរុញឱ្យពាក់ម៉ាស់ ​និងវាស់កំដៅ ​ពិសេសចលនាកម្មករ ​ឱ្យលាងសម្អាតដៃ និង​អាល់កុល មុនពេលចូល ​បម្រើការងារ ​និងរក្សាគម្លាតជាដើម ៕អត្ថបទ៖ ភា សារិត

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣៥៦នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/28 06:55:37 pm        148
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៥៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៤២នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណីមនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ គឺគ្មាន។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៣២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣០,២៧៦នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៣,៧៧២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

ឆ្នាំ២០២១អាជ្ញាធរថៃ បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ តាមច្រកប៉ោយប៉ែត ជាង៤ពាន់នាក់

2022/02/28 06:46:57 pm        220
ភ្នំពេញ៖ កាលពីឆ្នាំ២០២១កន្លងទៅ យ៉ាងហោចណាស់ពលករខ្មែរជាង ៤០០០នាក់ បានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញថា នៅឆ្នាំ២០២១ សម្រាប់​ខេត្ត​បន្ទាយមានជ័យ មាន​ពលរដ្ឋបានធ្វើការចំណាកស្រុកចំនួនជាង​ ៦៣ ០០០នាក់​ ក្នុងនោះ ​មានកុមារចំនួនជាង ​៧០០០នាក់ ​និង​ព្រះ​សង្ឃចំនួន​ ៩អង្គ ។របាយការណ៍ បានបន្តថា នៅឆ្នាំដដែលនេះ ​អាជ្ញាធរថៃបានចាប់​បញ្ជូន​ពលករខ្មែរឆ្លងដែន​ខុសច្បាប់ តាមច្រកអន្តរជាតិប៉ោយប៉ែត ​ចំនួន៣៤១លើក ​សរុប​ចំនួន ៤ ៦៩២នាក់ ក្នុងនោះស្រ្តីចំនួន ២ ១៩៨នាក់ ​និងកុមារចំនួន ៤​៥៩នាក់ ដោយពិនិត្យឃើញវិជ្ជមានកូវីដ១៩ ​ចំនួន៤៩នាក់ ស្រី១៩នាក់ ។ពាក់ព័ន្ធនឹងបញ្ហាឆ្លងដែននេះលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ កាល​ពីពេលថ្មីៗនេះ ​បានឲ្យដឹងថា ​នារយៈពេលចុងក្រោយនេះ ​សកម្មភាពនៃការឆ្លងដែនរបស់ពលករ មក​ពីប្រទេសថៃ ​តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ ​នៅតែមានចំនួនច្រើន ដោយ ក្នុង​មួយថ្ងៃចាប់ពី ៣០០ ទៅ៥០០នាក់ ។លោក បានបញ្ជាក់ថា ទន្ទឹមនឹងការវិលត្រឡប់មកនេះ អាជ្ញាធរខេត្ត ​និងមន្ត្រីជំនាញ បាន​ពិនិត្យ​សុខភាពយ៉ាងយកចិត្តទុកដាក់ រួមទាំងអ្នកមិនទាន់បានចាក់វ៉ាក់សាំង​កូវីដ១៩ ត្រូវបាន​បញ្ជូន​ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា​ រួមទាំងការឲ្យធ្វើចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវ ខណៈអ្នកមាន​វិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅព្យាបាល ។គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យនេះ កាលពីឆ្នាំ២០២១កន្លងទៅ ​តាមច្រកមួយចំនួន ជាប់ខេត្ត ដូចជា​ច្រកបឹងត្រកួន​ ច្រកប៉ោយប៉ែត ​ច្រកអូរបីជាន់​ និងច្រកស្រុកម៉ាឡៃជាដើម មាន​សកម្មភាពពលករឆ្លងដែន​ មកពីប្រទេសថៃរាល់ថ្ងៃ ​ធ្វើឲ្យអាជ្ញាធរខេត្ត បានពង្រីកនូវ​មណ្ឌល​ចត្តាឡីស័ក ឬមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ​ហើយអំឡុងនៃការឆ្លងរាលដាលនៃជំងឺនេះ ក៏មាន​សកម្មភាពលួចឆ្លងដែនខុសច្បាប់​ ត្រូវបានអាជ្ញាធរទាំងខ្មែរ ​និងថៃចាប់បញ្ជូនមកវិញ ខណៈមេខ្យល់​ដែលជាអ្នកនាំផ្លូវមួយចំនួន ត្រូវបានឃាត់ខ្លួន​ បញ្ជូនទៅតុលាការផងដែរ ៕អត្ថបទ ៖ សុខរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋស្រុកអូរាំងឪ ទទួលបានការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ
11/08/2026 12:11 PM
អភិបាល​ខេត្តបន្ទាយមានជ័យ​ចែកវិញ្ញាបនបត្រសម្គាល់ដីធ្លីជូនពលរដ្ឋចំនួន ១៧ភូមិ នៅ​ស្រុក​ស្វាយ​ចេក
11/08/2026 11:11 AM
ការប៉ះទង្គិចគ្នានៅទីក្រុងប៉ារីស ក្រោយមានការតវ៉ាថ្មីៗនៅប្រទេសបារាំង
11/08/2026 11:11 AM
គ្មានអ្នកឈ្នះច្បាស់លាស់ទេ ក្នុងការបោះឆ្នោតដ៏ស្វិតស្វាញ ក្រោយការបោះឆ្នោតសកលនៅនូវែលសេឡង់
11/08/2026 11:11 AM
អ្នកនាំពាក្យ៖ ការសម្របសម្រួលឱ្យក្រុម AOT ចុះទៅសង្កេតការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ជា​កិច្ច​ការដ៏សំខាន់ដែលរាជរដ្ឋាភិបាលរៀបចំធ្វើយ៉ាងសកម្ម និងឥតដាច់
11/08/2026 11:11 AM
រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
11/08/2026 10:11 AM
មនុស្ស ៦ នាក់ស្លាប់ និង១៧នាក់របួសក្នុងហេតុការណ៍បាញ់ប្រហារនៅកណ្តាលទីក្រុង Krakow ប្រទេសប៉ូឡូញ
11/08/2026 10:11 AM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ វាយប្រហារភាគកណ្តាលប្រទេសជប៉ុន បណ្តាលឱ្យមនុស្សជាង ២០ នាក់រងរបួស
11/08/2026 10:11 AM
ទេសចរបរទេស សរសើរការ​រីកចម្រើន នៃផលិតផលខ្មែរ មានទាំងសោភ័ណ្ឌភាព និងគុណភាព
11/08/2026 10:11 AM
សម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
11/07/2026 08:11 PM