ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

បិទផ្អាកផ្សារឈូកខេត្តកំពត រយៈពេល១សប្តាហ៍ក្រោយរកឃើញអាជីវករច្រើននាក់វិជ្ជមានកូវីដ-១៩

2021/06/28 10:57:41 pm        614
កំពត ៖ អាជ្ញាធរស្រុឈូក ខេត្តកំពត បានសម្រេចផ្អាកការលក់ដូរជាបណ្តោះអាសន្ន ក្នុងផ្សារឈូក រយៈពេល៧ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលស្រុកឈូក ចេញនៅថ្ងៃទី២៨ ខែមិថុនានេះ ។ក្នុង​សេចក្ដី​ប្រកាស​​ដដែល ​បានបញ្ជាក់ថា ករណីបិទផ្អាកផ្សារឈូក​មិនឲ្យលក់ដូរ​ជា​បណ្តោះអាសន្ន​នេះ គឺដោយសារតែអាជ្ញាធរបានរកឃើញអាជីវករលក់ដូក្នុងផ្សារចំនួន១៥នាក់ មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៤ថ្ងៃជាប់គ្នា គឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ។ អាជីវករដែលបានកើតជំងឺកូវីដ-១៩ ក្នុងផ្សារឈូកមានអ្នកលក់សំលៀកបំពាក់ ចាប់ហួយ ជាងមាស និងអ្នកលក់គ្រឿងកង់ ដែលអ្នកទាំងនោះបានពាក់ព័ន្ធផ្ទាល់នៅក្នុងផ្សារឈូក ។អភិបាលស្រុកឈូក លោក ខៀវ រិទ្ធិភណ្ឌ បានប្រាប់ឲ្យដឹងថា ការបិទផ្អាកផ្សារនេះ គឺធ្វើឡើងដើម្បី​ការពារមិនឲ្យឆ្លងរីករាលដាលបន្តទៀត និងដើម្បីពិនិត្យសំណាកបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយអ្នកផ្ទុកកូវីដ១៩ ទាំង១៥នាក់ខាងលើ។លោក បានបន្តថា ស្រុកឈូកបានធ្វើការទប់ស្កាត់បានយ៉ាងល្អរយៈពេលកន្លងមក មិនមាន​អ្នកវិជ្ជ​មាន​ទេ ប៉ុន្តែជាអកុសល ក្នុងករណីផ្ទុះកូវីដ១៩ នៅកាស៊ីណូ សុខ គឹមម៉េង ច្រទ្វារទ្វេភាគី​តន់ហន់​នេះ ស្រុកឈូកមកដល់បច្ចុប្បន្នបានរកឃើញអ្នកវិជ្ជមានសរុបចំនួន៧០នាក់ ស្រី ២៩នាក់ ជា​សះស្បើយ៣២នាក់ កំពុងព្យាបាល ៤៣នាក់ និងស្លាប់០១នាក់ ៕

រដ្ឋបាលខេត្តស្វាយរៀងបិទខ្ទប់ភូមិចំនួន៣ក្នុងស្រុកស្វាយជ្រំ

2021/06/28 10:48:00 pm        552
ស្វាយរៀង ៖ ភូមិចំនួន៣ ស្ថិតនៅក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបាន​រដ្ឋបាលខេត្ត​ធ្វើការបិទខ្ទប់ផ្នែកខ្លះ នៃភូមិទាំង៣ ខណៈដែលក្រុមការងារបានចុះស្រាវជ្រាវ រកឃើញវិជ្ជមានជំងឺកូនវីដ១៩ លើពលរដ្ឋមួយចំនួននៅក្នុងភូមិទាំងនោះ។រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាស​បិទខ្ទប់​ភូមិចំនួន៣ រូមមាន ភូមិបឹងវែង ភូមិស្វាយជ្រំ និងភូមិស្វាយក្ងោ ស្ថិតនៅក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ដើម្បីផ្ដល់ឱកាសឲ្យក្រុមគ្រូពេទ្យចុះស្រាវជ្រាវរកប្រភពចម្លងជំងឺ និងធ្វើ​អនាម័យ​សម្អាត​បរិស្ថាន​ បន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទៅលើបុគ្គលចំនួន២តូប ដែលមានផ្ទុក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។តាមសេចក្តីជូនដំណឹងស្តីពីការបិទភូមិនៅក្នុងស្រុកស្វាយជ្រំ របស់រដ្ឋបាលខេត្ត ដើម្បី​បញ្ចៀស​ជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍នោះរដ្ឋបាលខេត្ត បានធ្វើការបិទផ្នែកខ្លះនៃភូមិនីមួយៗតែប៉ុណ្ណោះ ដែលមានរយៈពេល១៤ ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២១ ហើយរយៈពេលនៃការបិទភូមិនេះ រដ្ឋបាលខេត្តបានធ្វើការហាមប្រាម ដល់ពលរដ្ឋនៅក្នុង​និង​ក្រៅតំបន់មិនឲ្យធ្វើដំណើរឆ្លងកាត់ចេញចូលភូមិ និងប្រាស្រ័យ​ទំនាក់ទំនងគ្នាច្រើន​ក្នុង​ករណី​មិនចាំបាច់។សូមបញ្ជាក់ផងដែរថា ស្វាយរៀងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កម្ភៈ កន្លងមករដ្ឋបាល​ខេត្តស្វាយរៀង បានធ្វើការបិទខ្ទប់ ផ្ទះពលរដ្ឋដែល មានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២ពាន់៥៦០ខ្នង មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន១០កន្លែងទីតាំងផលិត និងអាជីវកម្មចំនួន ៥៨ កន្លែង ផ្សារចំនួន៣កន្លែង វត្តចំនួន៣ ទីបញ្ជាការអធិការនគរបាលស្រុកចំនួន ៣ កន្លែង និងប៉ុស្តិ៍រដ្ឋបាលឃុំមួយកន្លែង ដើម្បីមបញ្ជៀសជំងឺឆ្លងចូលសហគមន៍ ។លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានឲ្យដឹងតាមសារតេឡេក្រាមថា នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ នៅស្វាយរៀងមានពលរដ្ឋខ្មែរ និងជនបរទេស បានកើត​ជំងឺកូវីដ១៩ ចំនួនជាង២ពាន់នាក់ ក្នុងនោះស្លាប់ចំនួន១៨នាក់ ព្យាបាលឲ្យជាសះស្បើយចំនួនជាង ១ពាន់នាក់ នឹងអ្នកជំងឺកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរព្យាបាលជំងឺកូវីដ១៩មានចំនួនជាង ៦០០ នាក់ ៕

បុគ្គលក្លែងបន្លំជានគរបាល ត្រូវនគរបាលព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧នេះ

2021/06/27 09:04:30 pm        386
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្ទាប់ពីបញ្ចប់ការសួរនាំ បុគ្គលឈ្មោះ សៅខូ ច័ន្ទសូឡារ រួចបានបញ្ជូនទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីបន្តចាត់ការតាមនីតិវិធី។ជនសង្ស័យមានឈ្មោះ សៅខូ ចន្ទ័សូឡារ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១២០បេ ភូមិចំកាឱឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នគរបាលជំនាញបានបញ្ជាក់អោយដឹងថា ជនសង្ស័យរូបនេះ បានក្លែងអត្តសញ្ញាណប័ណ្ណនគរបាលជាតិ (លួចបន្លំអត្តលេខ), ក្លែងប្រកាសក្រសួងមហាផ្ទៃ ស្ដីពីការតម្លើងឋានន្ដរស័ក្ដិមន្ដ្រីនគរបាលជាតិ និងប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិដោយខុសច្បាប់, ក្លែងបន្លំលិខិតបេសកកម្ម របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ដាក់តួនាទីជា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ក្លែងបន្លំលិខិតបេសកកម្មរបស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, ប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់។គួរបញ្ជាក់ផងដែរថា ជនសង្ស័យរូបនេះ ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ និងបានប្រគល់មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបន្ដសួរនាំ និងចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

ស្នងការនគរបាលខេត្តកណ្ដាល បញ្ជាឲ្យកម្លាំងចុះធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ហាងកាហ្វេ 1111 មានមនុស្សប្រផ្ដុំគ្នាច្រើន

2021/06/27 01:09:55 am        124
កណ្ដាល៖ ដោយមានការបញ្ជា ផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចាត់អោយ លោកវរសេនីយ៍ឯក អាំ ធូ អធិការ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានបញ្ជាអោយលោក វរសេនីយ៍ត្រី ភន ភឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ធ្វើការស្រាវជ្រាវចំពោះទីតាំងនេះ ។ជាក់ស្ដែងនៅរសៀលថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ដឹកនាំដោយលោក វរសេនីយ៍ត្រី ភន ភឿន នាយប៉ុស្តិ៍ បានចុះដល់ទីតាំងខាងលើ ហើយបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ហាងកាហ្វេ 1111 ដែលមានម្ចាស់ឈ្មោះ ឡៅ វង្សដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ឱ្យបញ្ឈប់ការជួបជុំគ្នា ច្រើន លើសពី ០២នាក់ ក្នុងមួយតុ ពេលចូលមកអង្គុយហូបកាហ្វេ សូមរក្សាគម្លាត ពីគ្នា យ៉ាងតិចមួយ ម៉ែត្រកន្លះពីគ្នា ត្រូវមានជេលលាងដៃ ឫអាល់កុល និងគោរពតាមវិធានការសុខាភិបាល ៣កុំ ៣ការពារ និងដាច់ខាតមិនឱ្យមានការជជែកគ្នាលឺៗដែលរំខានដល់អ្នកជិតខាងពេលសំរាក ហើយមិនឱ្យមានការប្រមូលផ្តុំ ជាទង្វើផ្គើននិងប្រសាសន៍ដឹកនាំនៃប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញអោយអនុវត្តន៍ក្នុងគោលបំណងចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19។ គួរបញ្ជាក់ផងដែរ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពី ក្រុមការងារ និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានទទួលសារពី គណនីហ្វេសបុក(facebook) សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេក(page)ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា ៖ យើងខ្ញុំទាំងអស់គ្នា សូមគោរពដល់លោក ស្នងការខេត្តកណ្តាល ដោយសុំមិនបញ្ចេញឈ្មោះ សូមរាយការណ៍អំពីហាងលក់កាហ្វេ មួយកន្លែងឈ្មោះថាកាហ្វេ 1111 ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ជាកន្លែងដែលដាក់បានមនុស្សច្រើន ដែលថាអ្នកចូលអង្គុយនៅទីនេះពេលយប់តែងតែជជែកគ្នា លឺៗណាស់ពេលខ្លះថែមទាំងស្រែកទៀតផង រំខានដល់អ្នកជិតខាង ដែលភាគច្រើនគេចូលសំរាកស្ងាត់ភូមិអស់ទៅហើយ សូមអរគុណ៕ អត្ថបទ៖ កុម្ភះ

ក្រសួងពាណិជ្ជកម្ម​បើក​យុទ្ធនា​ការចុះ​យក​គំរូ​ស្រាស​ និង​ស្រាថ្នាំ មក​វិភាគ​រក​សារធាតុ​មេ​តា​ណុល​

2021/06/26 08:12:01 pm        565
ភ្នំពេញ ៖ ខណៈដែល​ករណី​ពុលស្រា​ បានកើត​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន អគ្គនាយកដ្ឋាន​ ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​បើក​យុទ្ធនា​ការ​ចុះ​យក​គំរូ​ស្រាស ​ស្រាថ្នាំ ​មក​វិភាគ​រក​សារធាតុ​មេ​តា​ណុល​នៅ​កន្លែង​ផលិត ​និង​កន្លែង​លក់​នៅ​ទូទាំង​ប្រទេស​តែម្តង​។ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៦មិថុនា ឆ្នាំ​២០២១​នេះ​ថា ​ដោយមាន​ការណែនាំ​រប​ស់​ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ឯកឧត្តម​ បានដាក់​ចេញ​នូវ​យុទ្ធនា​ការ​ឱ្យ​មន្ត្រី​នៅ​តាម​បណ្តា​សាខា ក​.​ប​.​ប រាជធានី ខេត្ត ចុះ​យក​សំណាក​គំរូ​ស្រាសស្រាថ្នាំ​ នៅតាម​បណ្តា​ទីតាំង​ផលិត និង​កន្លែង​លក់​ស្រាស ​ស្រាថ្នាំ​ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ​មក​វិភាគ​រក​សារធាតុ​មេ​តា​ណុល ​នៅ​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​.​។ឯកឧត្តម​ ឲ្យ​ដឹង​ទៀតថា ​ជាក់ស្តែង ក្នុង​ខែមិថុនា​នេះ មន្ត្រី​សាខា ក​.​ប​.​ប​. នៅ​តាម​បណ្តា​រាជធានី ខេត្ត​ចំនួន​១៧ ​បាន​ចុះ​យក​គំរូ​ស្រាស​ ស្រាថ្នាំ​មក​វិភាគ​នៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​ ក​.​ប​.​ប​. បាន​ចំនួន​១៧៨​គំរូ​។ ក្នុងនោះ​ យោងតាម​លទ្ធផល​វិភាគ ​សំណាក​គំរូ​ស្រា​អស់នោះ ​ពុំមាន​វត្តមាន​សារធាតុ​មេ​តា​ណុល​ ដែលជា​សារធាតុ​បង្ក​គ្រោះ​ឡើយ​។ទាក់ទិន​ និង​យុទ្ធនាការ​ខាងលើនេះ​ ឯកឧត្តម ផាន អូន បាន​បញ្ជាក់ថា ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. នឹង​បន្ត​យុទ្ធនា​ការ​ចុះ​អប់រំ ផ្សព្វផ្សាយ​ការ​យល់ដឹង និង​យក​សំណាក​គំរូ​ស្រាស​ និង​ស្រាថ្នាំ ​ឱ្យ​បាន​គ្រប់​រាជធានីខេត្ត ពិសេស​តំបន់​ដាច់ស្រយាល​ មក​វិភាគ​រក​សារធាតុ​បង្ក​គ្រោះ ​ដើម្បី​ទប់ស្កាត់​ករណី​ពុល​ស្រា​មិន​ឱ្យ​កើតឡើង​បន្តទៀត​។គិត​ចាប់ពី​ដើមឆ្នាំ រហូតមកដល់​ពេលនេះ ​អ្នកស្លាប់​បាត់បង់​ជីវិត​ដោយសារ​ករណី​ពុល​ស្រាស​ ចំនួន​សរុប​ប្រមាណ​ជាង៤០​នាក់​ ដែល​ករណីនេះ​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​៤ រួមមាន​៖ ខេត្តកណ្តាល ​ពោធិ៍សាត់ កំពត និង​ខេត្តព្រៃវែង​៕​អត្ថបទ ​៖ ឈិ​ត បូរ៉ា​វី

៦​ខែឆ្នាំនេះ​មនុស្ស​ជាង​៧០០០​នាក់ ​ត្រូវបាន​ចាប់ខ្លួន និង​រឹបអូស​គ្រឿងញៀន​ជាង​៨០០​គីឡូក្រាម

2021/06/26 08:02:28 pm        630
ភ្នំពេញ ៖ ​ក្នុង​រយៈពេល​៦​ខែឆ្នាំនេះ ​សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿងញៀន​ជាង​៨០០​គីឡូក្រាម ​និង​ឃាត់​ខ្លួន​មនុស្ស​ជាង​៧០០០​នាក់​។របាយការណ៍​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ បាន​ឱ្យដឹងថា លទ្ធផល​អនុវត្ត​ច្បាប់​ពី​ខែមករា ដល់​ខែមិថុនានេះ នគរបាល​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន ចំនួន៣១៤៩​ករណី​ ដោយបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង​៧​ពាន់​នាក់៨​សញ្ជាតិ ​ជនបរទេស​១២០​នាក់​ និងបាន​ដកហូត​គ្រឿងញៀន​ចំនួន​ជាង​៨០០​គីឡូក្រាម​ ក្រៅពីនេះ​ក៏បាន​រក​ឃើញ​ដើម​កញ្ឆា​ជាង​១​ម៉ឺន​៤ពាន់​ដើម​ផងដែរ​។របាយការណ៍​របស់​ន​គ​របាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​បាន​បង្ហាញថា ​ករណី​គ្រឿងញៀន​ក្នុង រយៈពេល​៦​ខែ​មកនេះ ​មានដូចជា ​ករណី​ជួញដូរ រក្សាទុក កែច្នៃ ​ចាត់ចែង ប្រើប្រាស់​ និង​មាន​ជាង​២០០ករណី ជា​ការ​បង្ក្រាប​ដោយ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​។ក្រៅពី​ឃាត់ខ្លួន​មនុស្ស ​និង​ដកហូត​គ្រឿងញៀន នគរបាល ​ក៏បាន​ឃាត់ទុក​នូវ​មធ្យោបាយ​ផ្សេងៗ ផងដែរ ​មាន​ដូច រថយន្ដ៤៧​គ្រឿង ​ម៉ូតូ៨១៨​គ្រឿង អាវុធខ្លី៥​ដើម អាវុធ​វែង១៨​ដើម និង​អាវុធ​កែច្នៃ ១១​ដើម​ផងដែរ​៕​អត្ថបទ ៖ តារា​វុទ្ធី 

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៧៤៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​៦៧០នាក់​ទៀត​បាន​​ជា​សះ​ស្បើយ

2021/06/26 07:11:54 pm        646
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧៤៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៦៧០នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៦៨៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៦២នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៥២៣នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤១ ៤៣៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤៦ ៨១០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​នឹង​ការទិញ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ខុសច្បាប់​នៅ​ក្រុងព្រះសីហនុ

2021/06/25 11:52:33 pm        572
ព្រះសីហនុ ៖ នៅថ្ងៃនេះ​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ​ដែលជា​មុខសញ្ញា​ទិញ​-​លក់​ប័ណ្ណ​ចាក់​វ៉ា​ក់ សាំង​បង្ការ ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​សង្កាត់​លេខ​៤ក្រុងព្រះសីហនុ​។អ្នកនាំពាក្យ​សាលា​ខេត្ដព្រះសីហនុ លោក ឃាង ភារ​ម្យ ​ថ្លែងឱ្យដឹងថា ​ខណៈ​រដ្ឋបាលខេត្ត ​កំពុង​មមាញឹក​អនុវត្ត​វិធាន​ការ​នានា​ ក្នុង​យុទ្ធនា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​ និង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​ដើម្បី​ទប់ស្កាត់​ការ ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ថែរក្សា​សុខភាព​ជូន​ពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​។ នៅ​ក្រុងព្រះសីហនុ ​មាន​ជនខិលខូច​មួយ​ ចំនួន​តូច​ បាន​ឆ្លៀត​ធ្វើ​សកម្មភាព​ទិញ​-​លក់​ទិញ​ប័ណ្ណចាក់​វ៉ាក់សាំង ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ខុស​ពី​គោលការណ៍ របស់ រាជរដ្ឋាភិបាល ​និង​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ ​គឺ​ការ​វ៉ាក់សាំង​នេះ ​មិន​គិតលុយ​ទេ ដូច្នេះ​សកម្មភាព​នេះ ជា​ទង្វើ​ខុសច្បាប់​។លោក​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​មាន​ការ​គិតគូរ កុំ​ជឿ​ឃោសនា​ជនខិលខូច​ខ្លះ “​និយាយ​បំផ្លើស​ថា អស់​វ៉ា​ក់ សាំង​នោះ​” ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ផ្តល់​វ៉ាក់សាំង​មក​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​គ្រប់គ្រាន់ ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ​កម្មករ កម្មការិនី ​និយោជិត ​និង​ជនបរទេស ដែល​កំពុង​បំពេញការងារ ​នៅតាម​ក្រុង ស្រុក ក្នុង​ខេត្ដ​ព្រះសីហនុ​។លោក​វរសេនីយ៍ឯក តី វិសាល អធិការ​ក្រុងព្រះសីហនុ បាន​ប្រាប់​ឱ្យដឹងថា ​កងកម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរ ​បាល​ក្រុង បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ​ដែល​ជា​មុខសញ្ញា​ពាក់ព័ន្ធ​សកម្មភាព​ទិញ​-​លក់​ទិញ​ប័ណ្ណ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូ​វីដ​-១៩​ យក​មក​សួរ​នាំ​នៅ​អធិការ​នគរ​ក្រុង​ខេត្ត​ព្រះសីហនុ​។ ជនសង្ស័យ បាន​បញ្ជាក់​ថា ​ពួកគេ បាន​ទិញ សន្លឹក ប័ណ្ណ​បំពេញ​ព័ត៌មាន​សម្រាប់​ចាក់​វ៉ាក់សាំង ១​ច្បាប់ តម្លៃ​៥​ពាន់​រៀល គាត់​បាន​យក​ទៅលក់​បន្ត ១​ច្បាប់២​ម៉ឺន​រៀល​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៦​នាក់​នោះ ​ត្រូវ​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ​ហើយ​កម្លាំង​ជំនាញ កំពុង​បន្ដ​នីតិវិធី ​ស៊ើបសួរ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​អត្ថបទ​៖ គង់ ប៊ុន​ថា

រយៈពេល​ចុងក្រោយ​នេះ រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​រាល់ថ្ងៃ ​លើ​ពលករ​មកពី​ថៃ​តាម​ច្រក​ខេត្តឧត្ដរមានជ័យ

2021/06/25 08:28:53 pm        422
ឧត្ដរមានជ័យ ៖ មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្តឧត្ដរមានជ័យ ​បានឱ្យដឹងថា ​រយៈពេល​ចុងក្រោយ​នេះ រកឃើញ​វិជ្ជមានកូ​វីដ​-១៩ ​រាល់ថ្ងៃ​លើ​ពលករ​មកពី​ថៃ ​តាម​ច្រក​ខេត្ត​នេះ​។ ​មន្ត្រី​ជំនាញ ​បានធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ ​ពាក់ព័ន្ធ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​រំហូរ​ចូល​នៃ​ពលករ​មកពី​ថៃ​។វេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ បាន​បញ្ជាក់ថា​ ពលករ​ខ្មែរ​មកពី​ថៃ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​រាល់ថ្ងៃ​ ដែល​គិត​ត្រឹម​ថ្ងៃទី​២៤ ខែមិថុនា​នេះ ​គឺ​មាន​ការកើនឡើង​ចំនួន​៦០​នាក់​ហើយ ​នៅ​ថ្ងៃទី​២៤​មិថុនា​ឆ្នាំ​២០២១​នេះ​។វេជ្ជបណ្ឌិត ឃ្លោក ហួត បាន​ឲ្យ​ដឹង​ទៀតថា ​ក្នុងចំណោម​ពលករ​ដែល​ឆ្លងដែន​មក ​មន្ត្រី​ជំនាញ​ធ្វើ ច​ត្តា​ឡី​ស័ក​ជួរមុខ តែងតែ​ពិនិត្យ​រក​ឃើញ​នូវ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ​ជា​រាងរាល់ថ្ងៃ ​គ្រាន់តែ​តិច និង​ច្រើន ប៉ុ​ណ្តោះ តាមរយៈ​ការ​ធ្វើ​តេស្ត​រហ័ស​។ពលករ ដែល​មាន​វិជ្ជមាន​កូ​វីដ​-១៩ ​ត្រូវបាន​ដាក់​ឱ្យ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ខេត្ត​នេះ​ដោយ​យក ចិត្ត​ទុកដាក់​។ ប៉ុន្តែ​អ្វី ​ដែល​ជា​កត្តា​គួរ​ឲ្យ​មានការ​បារម្ភ​ខ្លាំង​នោះ ភាគច្រើន​គឺ​អ្នកជំងឺ​កូ​វីដ​-១៩​ ដែល​ពាក់ ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​​២០​កុម្ភៈ គឺ​អ្នកជំងឺ​ងាយ​នឹង​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ពិសេស​គឺ​អ្នកជំងឺ ​ដែល​មាន​អាយុ​ច្រើន ដោយសារតែ​ពួកគេ​មក​ទទួល​ការ​ព្យាបាល ​ខណៈ​ស្ថានភាព​ជំងឺ ​មាន​សភាព​ធ្ងន់ធ្ងរ​ហើយ ​និង​ពេលខ្លះ អាច​ប្រឈម​នឹង​ការ​ស្លាប់​បាត់​បង់ជីវិត​ផងដែរ​។​​បច្ចុប្បន្ននេះ​ ក្នុង​ខេត្តឧត្ដរមានជ័យ ​មាន​អ្នកជំងឺ​កូ​វីដ​-១៩ ​ចំនួន​២៨៧​នាក់​ ក្នុងនោះ​ករណី​នាំចូល ពី​ថៃ​ចំនួន​២៥១​នាក់​ ករណី​ឆ្លង​សហគមន៍​២០​កុម្ភៈ ​ចំនួន​៣៦​នាក់ ជាសះស្បើយ​១១៤​នាក់ និង​ស្លាប់​ពីរ នាក់ ៕​អត្ថបទ​៖ ឃិន សារិទ្ធ 

រដ្ឋបាលខេត្ត​រតនគិរី កំពុង​ពិចារណា​ក្នុងការ​កំណត់​តំបន់​បិទ​ខ្ទប់ ដែល​មាន​ការឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩

2021/06/25 07:22:36 pm        543
​រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា រដ្ឋបាលខេត្ត កំពុង​ពិភាក្សា​ជាមួយ​មន្ទីរ​សុខាភិបាល ក្នុងការ​កំណត់​តំបន់​បិទ​ខ្ទប់ ​ខណៈដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​ផ្ទុះ​រលក​ចម្លង​ទ្រង់ទ្រាយ​ធំ​តាម​បណ្តា​ក្រុង​-​ស្រុក​ទាំង៩ ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី ។ការលើកឡើង​ដូច្នេះ​ ឯកឧត្តម ញ៉ែម សំអឿន គឺ​បាន​ធ្វើឡើង​តាមរយៈ​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​ទូរទស្សន៍ BTV តាម​ប្រព័ន្ធ​ទូរស័ព្ទ ​នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា​នេះ ។អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី​រូបនេះ បាន​អោយដឹងទៀតថា​ រហូតមកដល់​ពេលនេះ រដ្ឋបាលខេត្ត ពុំទាន់​បាន​កំណត់​ទីតាំង​ណាមួយ​ជា​តំបន់​ក្រហម លឿងទុំ និង​លឿង នៅឡើយ​ទេ ប៉ុន្តែ​រដ្ឋបាលខេត្ត ក៏​កំពុង​ពិចារណា​ត្រៀម​ នឹង​ចេញ​សេចក្តីប្រកាស​ផងដែរ ​ខណៈ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត ត្រូវបានធ្វើ​ការបិទ​ខ្ទប់​ផ្នែក​ខ្លះ​ជា​បណ្តោះអាសន្ន ​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​ជំងឺ​កូ​វីដ​-១៩ ។ឯកឧត្តម ញ៉ែម សំអឿន បាន​បញ្ជាក់ថា គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃទី​២៥ ​ខែមិថុនា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត ​បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ​សរុប​ចំនួន ២៧៩ នាក់ ​និង​មាន​ករណី​ស្លាប់​ម្នាក់​ដោយសារ​ជំងឺ​នេះ​ រួមទាំង​ព្យាបាល​ជាសះស្បើយ​ចំនួន ១៨ នាក់ ៕អត្ថបទ ៖ សម្បត្តិ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump នឹងជួបអន្តរការីកាតា តែ​មិនមាន​​​សញ្ញនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយ​អ៊ីរ៉ង់​ឡើយ​
11/09/2026 07:11 PM
អ្នកបោះឆ្នោត នៅអាហ្វ្រិកខាងត្បូង បដិសេធគណបក្ស ANC ដោយ​ពន្លឿន​ឱ្យ​ប្តូរទៅរកនយោបាយចម្រុះ
11/09/2026 07:11 PM
សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
11/09/2026 06:11 PM
នាយក​រដ្ឋមន្ត្រី​បារាំង ជួបពិភាក្សាអំពីកង្វល់របស់ក្រុមអ្នកតវ៉ា ជុំវិញ​ការចំណាយលើការជីវភាព​រស់នៅ
11/09/2026 06:11 PM
ចិនពន្យាររយៈ​ពេលនៃ​ការផ្អាកអនុវត្តវិធានការត្រួតពិនិត្យថ្មីលើធនធានរ៉ែកម្រ រហូតដល់ខែមករា
11/09/2026 06:11 PM
អតីតនាយករដ្ឋមន្ត្រី លោកស្រី Hasina ស្នើសុំ​​លិខិតឆ្លងដែន ជាសញ្ញាបង្ហាញផែនការវិលទៅបង់ក្លាដែស​​វិញ
11/09/2026 05:11 PM
អ្នកបន្តវេនរបស់បក្សសាធារណរដ្ឋ សម្រាប់ឆ្នាំ២០២៨ មិន​ទទួល​បាន​ការ​​គាំទ្រ​ផ្លូវការពី​លោក​ Trump ឡើយ​
11/09/2026 05:11 PM
សម្ដេចធិបតី៖ការអនុវត្តកាតព្វកិច្ចយោធានៅពេលនេះ គឺជាការអនុវត្តដំបូងក្នុងប្រវត្តិសាស្រ្ដរបស់កម្ពុជា
11/09/2026 05:11 PM
លោក Trump៖ នយោបាយនិរទេស​ ទំនងប៉ះពាល់​បក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
11/09/2026 04:11 PM
Nvidia ស៊ើបអង្កេតករណី​ចារកម្ម ខណៈនាយកប្រតិបត្តិ ទទួលស្គាល់​មាន​​​ស្នេហាក្រៅចំណងអាពាហ៍​ពិពាហ៍
11/09/2026 04:11 PM