ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
តំណាងអយ្យការចោទប្រកាន់ស្ដ្រីជេរប្រមាថកងទ័ព ចំនួន២បទល្មើស គឺបទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ
នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្តចុះបង្ក្រាបទីតាំងឈ្មោះ «ដារ៉ា៧២» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន
នគរបាលរាជធានីបង្ហាញមុខក្រុមទំនើង ៣២នាក់ពាក់ព័ន្ធបទល្មើស ៦ករណីផ្សេងគ្នា

សន្តិសុខ និង សង្គម

អគ្គិភ័យ​ឆេះ​ផ្ទះមួយ​ខ្នង នៅ​ខេត្តកំពង់ឆ្នាំង​ បណ្ដាលឱ្យ​មនុស្ស​ចំនួន​០៥​នាក់ ស្លាប់

2021/05/10 06:14:14 pm        115
កំពង់ឆ្នាំង ៖ ​អគ្គិភ័យ ឆេះ​ផ្ទះ​​ប្រជា​ពលរដ្ឋ​មួយ​ខ្នង នៅ​ខេត្តកំពង់ឆ្នាំង ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​០៥​នាក់ ​ត្រូវស្លាប់ ​ក្នុងនោះ​ ក៏​មាន​ស្ត្រី​ម្នាក់​មានផ្ទៃពោះ​ ត្រូវបាន​ស្លាប់​ផងដែរ​។​​កើតហេតុ​ការណ៍​​នេះ បាន​កើតឡើង ​កាលពី​យប់​ថ្ងៃទី​៩ ខែឧសភា ​ឆ្នាំ​២០២១ វេលា​ម៉ោង ៨ និង ៤០​នាទី​យប់ ​នៅ​ចំណុច​អ្នកតា​រាជ ស្ថិតក្នុង​ភូមិ​ដើម​ជ្រែ ​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ​ ខេត្តកំពង់ឆ្នាំង ហើយ អគ្គិភ័យ​នេះ​ បណ្ដាលឱ្យ​ឆេះ​ផ្ទះមួយ​ខ្នង​មាន​ទំហំ ៧ ម៉ែត្រ គុណ​ ១២​ម៉ែត្រ សង់​ពី​ដែក បាំង​និង​ប្រក់​ស័ង្កសី ​ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ន​ន់ សារ៉េត ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មិនបាន​ស្លាប់​ទេ​។ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច ​ គឺ​បណ្ដាលមកពី​ការ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ក្នុង​ហេតុការណ៍​នេះដែរ ​សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន ០៣​រថយន្ត ទើប​រលត់​អស់ទាំង​ស្រុង​។គួរ​បញ្ជាក់ថា ​អ្នក​ស្លាប់​មាន​កូន​ចំនួន​៤​នាក់​ និង​ម្តាយ​កំពុង​មានផ្ទៃពោះ ​ក្នុង​ផ្ទៃ ក៏​បាន​ស្លាប់ ដែល​សរុប​ចំនួន​៦​នាក់​ បូករួម​ទាំង​ទារក​ក្នុង​ផ្ទៃ ​ប៉ុន្តែ​ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​បុរស​ជា​ប្តី​រង​គ្រោះថ្នាក់​ទេ ។ ព្រឹក​នេះ​ ក៏​មាន​មន្ត្រី​កាក​បាទក្រហមកម្ពុជា ​បាន​អញ្ជើញ​ចុះ​ដើម្បី​ផ្ដល់​អំណោយ និង​ចូលរួម​រំលែក​រំលែកមរណៈ​ទុក្ខ​ផងដែរ​៕​

ខ្យល់កន្ត្រាក់ប៉ះពាល់​ផ្ទះពលរដ្ឋនៅបាត់ដំបង ជិត២០០ខ្នង ​ក្នុង​រដូវ​វស្សា ដែល​បាន​ចាប់​ផ្ដើម​​ក្នុង​សប្ដាហ៍ទីមួយ នៃខែឧសភា

2021/05/08 08:19:43 pm        439
បាត់ដំបង ៖ បើកឆាក ដើមរដូវវស្សា ឆ្នាំ២០២១នេះ ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បាន​ធ្វើឲ្យប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋ តាមបណ្ដាស្រុកមួយចំនួន​ នៅក្នុងខេត្តបាត់ដំបង ប្រមាណ​ជិត ២០០ខ្នង បានរងការប៉ះពាល់ ​និងដួលរលំ ហើយក៏មានបាតុភូត​រន្ទះបាញ់​ស្លាប់​មនុស្សផងដែរ ។បើតាមមន្ត្រីជំនាញខេត្តបាត់ដំបង ​បានឲ្យដឹងថា សម្រាប់រដូវវស្សា ដែលចាប់ផ្ដើម​នៅក្នុង​សប្ដាហ៍ទីមួយ​ នៃខែឧសភា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយក៏មានលាយឡំ​នឹង​ខ្យល់កន្ត្រាក់ ធ្វើឲ្យផ្ទះរបស់ពលរដ្ឋខ្លះប៉ើងដំបូល​ និងខ្លះទៀតបានដួលរលំ រួមទាំង​មាន​នូវបាតុភូតផ្គរ រន្ទះ ។មន្ត្រីបន្តថា សម្រាប់បញ្ហាគ្រោះធម្មជាតិនេះ មិនត្រឹមតែបំផ្លាញផ្ទះសម្បែង ដំណាំ​របស់​ពលរដ្ឋនោះទេ ថែមទាំងធ្វើឲ្យមានគ្រោះថ្នាក់​ដល់មនុស្សសត្វ ដោយសារនៅពេលភ្លៀងធ្លាក់​រន្ទះបានបាញ់មនុស្សស្លាប់ និងងាប់សត្វពាហនៈផងដែរ ។យោង​តាម​របាយការណ៍របស់រលេខាធិការដ្ឋានគ្រប់គ្រង ​គ្រោះមហន្តរាយខេត្តបាត់ដំបង បានឲ្យដឹងថា គ្រាន់តែនៅថ្ងៃ៥ និងទី៦. ខែឧសភា ឆ្នាំ២០២១ មានខ្យល់កន្រ្តាក់ចំនួន ៦លើក ប៉ះ ពាល់ទៅលើចំនួន៦ស្រុក ស្មើនឹងផ្ទះពលរដ្ឋសរុបចំនួន១៣៩ខ្នង ក្នុងនោះស្រុកមោងឫស្សី ចំនួន១៩ខ្នង, ស្រុកគាស់ក្រឡ ចំនួន១១ខ្នង, ស្រុករុក្ខគិរី ចំនួន៣០ខ្នង, ស្រុកសំពៅលូន ចំនួន៦០ខ្នង ស្រុកភ្នំព្រឹក ចំនួន១៨ខ្នង និងស្រុកថ្មគោល ចំនួន១ខ្នង ។នៅចំពោះមុខ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសាខាកាកបាទ​ខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានស្រុកពាក់ព័ន្ធ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន សហការគ្នាចុះពិនិត្យលទ្ធភាពដោះស្រាយ ឆ្លើយបន្តបន្ទាប់ដល់ប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ខាងលើ ។គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា រដូវវស្សាឆ្នាំ២០២១ ​ចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភា ដោយមាន​ភ្លៀងធ្លាក់​ពីមធ្យមទៅច្រើនបង្គួរ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ, នៅពាក់​កណ្ដាល​រដូវវស្សា ចាប់ពីខែសីហា ដល់ខែកញ្ញាភ្លៀង​ នឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃ​ប្រទេស ជាមួយបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន និងនៅចុងរដូវវស្សា អាចនឹងបញ្ចប់​នៅក្នុង​សប្ដាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀង​ពីតិចទៅបង្គួរ ។ សម្រាប់កូនរដូវប្រាំងវិញ​ នៅឆ្នាំ២០២១នេះ​ អាចនឹងមិនកើតមាននោះទេ ប៉ុន្តែក្រសួង​ក៏បាន​អំពាវនាវ​ ដល់ពលរដ្ឋ សូមមានការប្រុងប្រយ័ត្នពីបាតុភូតផ្ទះរ រន្ទះ ​និងខ្យល់កន្ត្រាក់ ខណៈគ្រោះធម្មបែបនេះ ​តែងកើតឡើងជារៀងរាល់ឆ្នាំ ៕អត្ថបទ ៖ សុខរិទ្ធ 

ក្រសួងសុខាភិបាល រកឃើញ​អ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៥៣៨នាក់ ខណៈអ្នក​ជំងឺ៤៥៦នាក់​ជាសះស្បើយ

2021/05/08 06:49:31 pm        389
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា នេះ ក្រសួងសុខាភិបាល បានប្រកាស រកឃើញ​អ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៥៣៨នាក់ ខណៈអ្នកជំងឺ៤៥៦នាក់ជាសះស្បើយ។គិតត្រឹមព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៨,៧១៧នាក់ ក្នុងនោះអ្នកជាសះស្បើយ ៧៣៤០នាក់ និងស្លាប់សរុបចំនួ១១៤នាក់។

ស្រ្តីម្នាក់ បានជិះម៉ូតូដួល ត្រូវរថយន្ត Lexus 570 កិនស្លាប់ភ្លាមៗនៅនឹងកន្លែង

2021/05/08 06:22:00 pm        37
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយករណី នៅម៉ោងជាង១០ព្រឹក ថ្ងៃនេះ បណ្ដាលឱ្យស្ត្រីម្នាក់​ស្លាប់ ភ្លាមៗនៅនឹងកន្លែង ដោយសារស្ត្រីរូបនេះ បានជិះម៉ូតូដួល ហើយត្រូវបានរថយន្ត ដែលកំពុងបើកបរពី ក្រោយស្របទិសគ្នា កិនតែម្ដង។គ្រោះថ្នាក់ដ៏គួរឱ្យសង្វេគនេះ បានកើតឡើងត្រង់ចំណុចរង្វង់មូលគួចការណុង (គល់ស្ពានជ្រោយ ចង្វា) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅពេលដែលស្ត្រីរូបនេះ បានជិះម៉ូតូចុះពីលើស្ពាន ក្នុងទិសដៅ ចូលរាជធានីភ្នំពេញ។ស្រ្តី ដែលត្រូវឡានកិនស្លាប់នេះ បានជិះម៉ូតូម៉ាក scpooy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD -4083 ចំណែករថយន្ត ម៉ាក Lexus 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7666 ដែលក្រោយ​ពេលកើតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅដោះស្រាយតាមផ្លូវច្បាប់៕អត្ថបទ៖ កុម្ភៈ

បញ្ជាការដ្ឋាន​កងទ័ព​អាកាស​ កំពុង​ចូលរួម​ព​ន្លឿ​ន​ការងារ​ចាក់​វ៉ាក់សាំង​នៅ​ខណ្ឌដង្កោ​

2021/05/07 05:19:09 pm        181
ភ្នំពេញ៖ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស នាពេល​នេះ​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ ខណ្ឌដង្កោ ក្នុង​រាជធានី​ភ្នំពេញ​។ការចូលរួម​នេះ ធ្វើឡើង​ដោយ​ក្រុមការងារ​របស់ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស ចុះ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​សង្កាត់​នីមួយៗ​ដោយផ្ទាល់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​។​​ជាការ​ព​ន្លឿ​ន​ការងារ​ចាក់​វ៉ាក់សាំង​ក្នុងកំឡុងពេល​នេះ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស បាន​នឹង​កំពុង​ចូលរួម​ការងារ​ចាក់​ជូន​ប្រជាពលរដ្ឋ​យ៉ាងសកម្ម ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជាក់ស្ដែង​ក្រុមការងារ​ជំនាញ​របស់ បញ្ជាការដ្ឋាន​កង​ទ័​ព​ជើង​អាកាស ទើបបាន​បញ្ចប់​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​សង្កាត់ រលួស និង​សង្កាត់​ព្រៃវែង​។ សម្រាប់​ថ្ងៃនេះ តាម​ការបញ្ជាក់​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍​ត្រី យ៉ែម បុណ្យ​រ៉េត នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​អាកាស បាន​បញ្ជាក់ថា​ក្រុមការងារ​ជំនាញ​ចំនួន ៤​ក្រុម បាន​មក​ចូលរួម​ការចាក់​វ៉ាក់សាំង នៅ​ទីតាំង​សង្កាត់ ជើងឯក ដែលមាន​ចំនួន​ប្រជាពលរដ្ឋ​ជាង ៨០០០​នាក់​។ តាម​ការ​គ្រោង នឹង​ចំណាយពេល ២​ថ្ងៃ​កន្លះ ដើម្បី​បង្ហើយ​ការងារ​ចាក់​នៅ​ទីតាំង​សង្កាត់ ជើងឯក​។​​ក្នុងការ​បំពេញការងា​រ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​ត្រី ក៏បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង ត្រូវបំពេញ​ឯកសារ​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​កុំឱ្យ​ខាត​ពេលវេលា និង​ត្រូវ​ពាក់​ម៉ាស​ការពារ ការរក្សា​គម្លាត​និង បាញ់​អាលកុល​រក្សា​អនាម័យ​ឱ្យបាន​ជាប់លាប់​។​​សម្រាប់​ការចូលរួម​ការចាក់​វ៉ាក់សាំង​នា​ពេលនេះ លោក លាស់ សុខ​លឹម ជា​ចៅ​សង្កាត់រង ជើងឯក ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស ដែល​បានមក​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​លោក​។ លោក​សប្បាយចិត្ត​ជា​ខ្លាំង ពេល​ឃើញ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​បំពេញការងារ​យ៉ាង​ប្រសើរ​បែបនេះ​។​​ក្នុងកំឡុងពេល​នេះ រាជរដ្ឋាភិបាល​ក្រៅពី​ដាក់ចេញ​វិធានការ​ជាច្រើន​ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-19 រាជរដ្ឋាភិបាល​ក៏បាន​ព​ន្លឿ​ន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទូទាំង​ប្រ​ទស​ផងដែរ ទោះ​ក្នុង​តំបន់​ក្រហម​ក៏ដោយ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី៧​ ខែ​ឧសភា​ឆ្នាំ ២០២១​នេះ កម្ពុ​ជាមាន​ករណី​ឆ្លង​សរុប​ចំនួន ១៨ ១៧៩​នាក់ ដោយ​ជាសះស្បើយ​ចំនួន ៦ ៨៨៤​នាក់ និង​មាន​ករណី​ឆ្លា​ប់​ចំនួន ១១៤​ករណី​៕​អត្ថបទ​៖ គឹម​ហុក​

​​ពលរដ្ឋ​ម្នាក់​ស្លាប់ និង​៩​នាក់​រង​របួស​ ខណៈ​ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នង​ខូច​ខាត​ដោយសារ​គ្រោះ​ធម្មជាតិ​រយៈពេល៣​ថ្ងៃ​ចុង​ក្រោយ

2021/05/07 04:37:53 pm        547
ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ ៩នាក់​ទៀត បាន​រង​របួស​ ដោយសារ​គ្រោះ​ថ្នាក់​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​បណ្ដា​​ខេត្ត​-រាជធានី​ចំនួន​១៤​​របស់​កម្ពុជា​នៅ​ក្នុង​រយៈ ៣​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។នេះ​បើ​តាម​របាយការណ៍​ដែល BTV ទទួល​បាន​ពី​ឯកឧត្ដម គន់ គីម ប្រធានគណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ (គ.ជ.គ.ម.)​នៅរសៀល​ថ្ងៃនេះ។របាយការណ៍​ដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ខេត្ត​-រាជ​ធានី​ចំនួន ១៤​ដែល​រង​ខ្យល់​កន្ត្រាក់​បោក​បក់​លាយ​ឡំ​នឹង​ភ្លៀង​ធ្លាក់​នោះ មាន​ខេត្ត​កណ្ដាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង ព្រៃវែង មណ្ឌលគិរី ក្រចេះ ​កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ កោះកុង កំពង់ស្ពឺ និង​រាជ​ធានី​ភ្នំពេញ។បើ​តាម​របាយការណ៍​ដដែល​នេះ ខេត្ត​ស្វាយរៀង​បាន​ទទួល​រង​គ្រោះ​ខ្លាំង​ជាង​គេ ដោយ​មាន​ផ្ទះសម្បែង​ពលរដ្ឋ​រហូត​ដល់ ៥១៥​ខ្នង បាន​ខូច​ខាត បន្ទាប់​មក​ខេត្ត​បន្ទាយមានជ័យ​មាន​ ផ្ទះ​សម្បែង​ពលរដ្ឋ ​២៥៩​ខ្នង​រង​ការ​ខូច​ខាត និង​លំដាប់​ទី​៣ ​គឺ​ខេត្ត​កំពង់ឆ្នាំង ​ដែល​ខូច​ខាត​ផ្ទះ​សម្បែង​ពលរដ្ឋ​ដល់​ទៅ ២៤៩​ខ្នង។តួលេខ​របស់ គ.ជ.គ.ម. បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​ពលរដ្ឋ ៥​នាក់​ទៀត បាន​រង​របួស​ដោយសារ​ខ្យល់​កន្ត្រាក់​ ខណៈ​មនុស្ស ៤​នាក់​ទៀត​បាន​រង​របួស​ដោយសារ​រន្ទះ​បាញ់​រយៈ​ពេល ៣​ថ្ងៃ​ចុង​ក្រោយ​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ខ្យល់​កន្ត្រាក់​៣​ថ្ងៃ​ចុង​ក្រោយ​ចន្លោះ​ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ​ម្សិលមិញ​​នេះ បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋ​សរុប ១ ៦៩១​ខ្នង ក្នុង​នោះ​ខូច​ខាត​ធ្ងន់​សរុប ​១២៧​ខ្នង និង​បាន​បង្ក​ការ​ខូច​ខាត​ដល់​អគារ​សាធារណៈ​ជាច្រើន​ខ្នង​ទៀត​៕

អ្នក​នាំ​ពាក្យ គ.ជ.គ.ម. ប្រាប់​ថា ខ្យល់​កន្ត្រាក់​បណ្ដាល​ឱ្យ​ពលរដ្ឋ​៥​នាក់​រង​របួស បំផ្លាញ​​ផ្ទះ​សម្បែង​ពលរដ្ឋ​ជាង ១៦០០​ខ្នង​

2021/05/07 04:38:04 pm        435
ភ្នំពេញ៖ ​គណ​ៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ (គ.ជ.គ.ម.) បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ ៥​នាក់ បាន​រង​របួស ខណ​ៈ​ដែល​ផ្ទះ​សម្បែង​ពលរដ្ឋ និង​អគារ​ផ្សេង​សរុប​ជាង ១,៧០០​ខ្នង​នៅ​ទូទាំង​ប្រទេស បាន​រង​ការ​ខូច​ខាត​ដោយសារ​ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ភ្លៀង​ធ្លាក់​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​កន្លង​មក​នេះ។លោក សៀក វិចិត្រ អ្នក​នាំ​ពាក្យ​​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ភ្លៀង​ធ្លាក់​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​កន្លង​មក​នេះ​ បាន​បោក​បក់​លើ​ឃុំ​-សង្កាត់​សរុប ៩៧ នៃ​ស្រុក​-ខណ្ឌ​ចំនួន ៣៤ នៅ​ក្នុង​ខេត្ត​​បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ចាម ក្រចេះ​ កំពង់ឆ្នាំង ​ឧត្ដរមានជ័យ ​កណ្ដាល ស្វាយរៀង និង​កោះកុង។អ្នក​នាំ​ពាក្យ​ គ.ជ.គ.ម. រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា​ ខ្យល់​កន្ត្រាក់​​បាន​បណ្ដាល​ឱ្យ​ប្រជា​ពលរដ្ឋ ៥​នាក់​រង​របួស ប៉ុន្តែ មិន​បណ្ដាល​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទេ។លោក ​បា​ន​ប្រាប់​ថា ខ្យល់​កន្ត្រាក់​ ក៏​បាន​បំផ្លិច​បំផ្លាញ​ផង​ដែរ​ នូវ​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ ១ ៦១៩​ខ្នង និង​អគារ​សាធារណៈ​ផ្សេង​សរុប ១២៥​ខ្នង​ទៀត ​នៅ​ក្នុង​ខេត្ត​ទាំង ៩​នេះ៕

ក្នុង​ខេត្តបាត់ដំបង ​ជិត​១​សប្ដាហ៍​ ខ្យល់​បំផ្លាញ​ផ្ទះសម្បែង​ជិត​៥០​ខ្នង ​និង​រន្ទះបាញ់​សម្លាប់​មនុស្ស​ម្នាក់​

2021/05/07 09:49:25 pm        145
បាត់ដំបង ៖ ​ រយៈពេល​ជិត​១​សប្ដាហ៍ ដើមខែ​ឧសភា នេះ គ្រោះធម្មជាតិ បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់ ​ធ្វើ​ឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ​នៅតាម​បណ្ដា​ស្រុក​មួយ​ចំនួន ​ក្នុង​ខេត្តបាត់ដំបង ​ជិត​៥០​ខ្នង​ បាន​រង​ការ​ប៉ះពាល់ ហើយ​រន្ទះបាញ់​សម្លាប់​ម​នុស្ស​ម្នាក់​។របាយការណ៍ ​រដ្ឋបាល​ខេត្តបាត់ដំបង ​បាន​បង្ហាញថា គ្រោះធម្មជាតិ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បាន​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ ​នៅ​ស្រុក​ភ្នំព្រឹក ស្រុក​សំពៅ​លូន ​និង​ស្រុក​មោងឫស្សី ​ដោយ​ផ្ទះ​ខ្លះ​បាន​ប៉ើង​ដំបូល និង​ខ្លះទៀត ​បាន​ដួលរលំ​តែម្ដង ។ ​នៅក្នុង​ស្រុក​ភ្នំព្រឹក មនុស្សម្នា​ក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​។ភ្លៀង​ធ្លាក់​លាយឡំ និង​ខ្យល់​កន្ត្រាក់​នេះ កាលពី​ម្សិលមិញ នៅ​ខេត្តបាត់ដំបង​ ក៏មាន​កើតឡើង​ផងដែរ ប៉ុន្តែ​មិន​ទាន់មាន​ការ​បញ្ជាក់រ​បស់​អាជ្ញាធរខេត្ត​នៅឡើយ​ទេ ​ដោយ​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹងថា កំពុង​ចុះ​ពិនិត្យ និង​ស្រង់​ស្ថិតិ​ការប៉ះពាល់ ​នៅតាម​ស្រុក​មួយចំនួន ។បន្ទាប់ពី​ពលរដ្ឋ បាន​ជួប​នូវ​គ្រោះធម្មជាតិ រដ្ឋបាលខេត្ត​បាត់ដំបង ​សាខា​កាកបាទក្រហម​ខេត្ត រួមទាំង​អាជ្ញាធរ​តាម​បណ្ដា​ស្រុក ក៏បាន​ផ្ដល់នូវ​អំណោយ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ជា​បន្តបន្ទាប់ ដល់​ពលរដ្ឋ​រងគ្រោះ ​ហើយ​នៅ​ដើមឆ្នាំ​នេះដែរ ​បញ្ហា​ខ្យល់​កន្ត្រាក់​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​របស់​ពលរដ្ឋ​ជាច្រើន​រយ​ខ្នង ​និង​មាន​រន្ទះបាញ់​ស្លាប់​មនុស្ស​អស់​ជាច្រើន​នាក់​ផងដែរ ។បើ​តាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​ បាន​ឲ្យ​ដឹងថា ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ ខែឧសភា ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​ច្រើន ដោយ​ក្រសួង ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ឱ្យមាន​ការប្រុងប្រយ័ត្ន ​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន ជាពិសេស តំបន់​វាលទំនាប​កណ្ដាល ខណៈ​ខេត្តបាត់ដំបង​ ក៏​ស្ថិតនៅ​តំបន់​នេះ​ផងដែរ​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ ​

ផ្ទះ​ពលរដ្ឋ ៩៦​ខ្នង​នៅ​ខេត្ត​កោះកុង រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ថ្ងៃ​ម្សិលមិញ​

2021/05/07 03:29:43 am        158
កោះកុង​៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (​គ​.​ជ​.​គ​.​ម​.) ឱ្យដឹងថា ផ្ទះសម្បែង​ពលរដ្ឋ​ចំនួន ៩៦​ខ្នង​នៅក្នុង​ខេត្តកោះកុង បាន​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​​គ​.​ជ​.​គ​.​ម​. បានបញ្ជាក់​បែបនេះ​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន​ដែល​ផ្ញើ​ចេញ​តាម​បណ្ដាញ​តេ​ឡេ​ក្រាម​នៅថ្ងៃនេះ​។​​បើតាម គ​.​ជ​.​គ​.​ម​. ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ភ្លៀង​ធ្លាក់​ម្សិលមិញ​នេះ បាន​បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​ចំនួន ៩៦​ខ្នង នៅក្នុង​ក្រុង​ខេមរភូមិន្ទ ស្រុក​មណ្ឌលសីមា ស្រុក​បុ​ទុម​សាគរ និង​ស្រុក​ស្រែអំបិល​៕

ពលរដ្ឋ​បី​នាក់​រងរបួស ខណៈ​ផ្ទះសម្បែង​ពលរដ្ឋ​ ៥៤៧​ខ្នង​នៅ​ខេត្តស្វាយរៀង រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ថ្ងៃ​ម្សិលមិញ​

2021/05/07 02:28:42 am        222
​ស្វាយរៀង​៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (​គ​.​ជ​.​គ​.​ម​.) បាន​ឱ្យដឹងថា មនុស្ស ០៣​នាក់ បាន​រង​របួស ហើយ​ផ្ទះសម្បែង​ពលរដ្ឋ​ដល់​ទៅ ៥៤៧​ខ្នង​ នៅ​ក្នុង​ខេត្តស្វាយរៀង បាន​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ទឹកភ្លៀង​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​​គ​.​ជ​.​គ​.​ម​. បាន​បញ្ជាក់​ពី​គ្រោះមហន្តរាយធម្មជាតិ​បែបនេះ​នៅក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម​របស់ខ្លួន​នៅថ្ងៃនេះ​។​​គ​.​ជ​.​គ​.​ម​. បញ្ជាក់ថា ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ភ្លៀង​ធ្លាក់​ម្សិលមិញ​នេះ បាន​បក់បោក​ប៉ះ​ឃុំ​ចំនួន ១២ នៃ​ស្រុក​-​ក្រុង​ចំនួន ៤​នៃ​ខេត្តស្វាយរៀង​។​​គ​.​ជ​.​គ​.​ម​. បានឱ្យដឹង​ទៀតថា គ្រោះថ្នាក់​ធម្មជាតិ​នេះ បាន​បង្ក​ឱ្យ​អ្នកភូមិ ០៣​នាក់​រងរបួស ហើយ​ផ្ទះសម្បែង​ពលរដ្ឋ ៥៤៧​ខ្នង​រង​ការខូចខាត ក្នុងនោះ ៤២​ខ្នង​ខូចខាត​ធ្ងន់ធ្ងរ ផ្ទះ ៣៦៥​ខ្នង​រង​ការខូចខាត​មធ្យម និង ១៥០​ខ្នង​ទៀត ខូចខាត​កម្រិត​ស្រាល​។​​បើគ​.​ជ​.​គ​.​ម​. លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា​-​រដ្ឋសភា និង​អធិការកិច្ច បាន​ចុះសួរសុខទុក្ខ និង​បាន​ផ្ដល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ផងដែរ​៕​ អត្ថបទ៖ សុធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM