ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
តំណាងអយ្យការចោទប្រកាន់ស្ដ្រីជេរប្រមាថកងទ័ព ចំនួន២បទល្មើស គឺបទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ
នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្តចុះបង្ក្រាបទីតាំងឈ្មោះ «ដារ៉ា៧២» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន
នគរបាលរាជធានីបង្ហាញមុខក្រុមទំនើង ៣២នាក់ពាក់ព័ន្ធបទល្មើស ៦ករណីផ្សេងគ្នា

សន្តិសុខ និង សង្គម

បុរសម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីជិះបុកបារ៉ាស់ និងវាយនគរបាលម្នាក់បែកចិញ្ចើម

2021/04/27 09:59:58 am        1587
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីម៉ូតូបុកប៉ារ៉ាស ហាមឃាត់ធ្វើដំណើរ រួចបានប្រើមួកសុវត្ថិភាពវាយទៅលើនគរបាលម្នាក់ បណ្តាលអោយរងរបួស។  ហេតុការណ៍នេះ បង្កការភ្ញាកផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅទប់ស្កាត់ ការធ្វើដំណើរ ចំណុច រង្វង់មូលជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។សមត្ថកិច្ច បានឱ្យដឹងថា ជនបង្ក មានឈ្មោះ ខៀវ ចាន់សុភក្ត្រា ភេទប្រុស អាយុ៣១ឆ្នាំ មានកាតជាមន្រ្តីយោធា ឋាន្តរសក្តិអនុសេនីយ៍ឯក មានទីលំនៅផ្ទះលេខ ២២អាអឺសហ្សេរ៉ូ ផ្លូវ៥៧២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មន្រ្តីរងគ្រោះមាន ឈ្មោះ វេង ឌីណាភេទប្រុស ឋាន្តរសក្តិអនុសេនីយ៍ឯក រងរបួសបែកចិញ្ចើម ផ្នែកខាងស្ដាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលភ្លាមៗ ។សមត្ថកិច្ច បានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនបង្កបានជិះម៉ូតូមួយគ្រឿង មកដល់ចំណុចគោលដៅកើតហេតុ ពេលនោះ សមត្ថកិច្ចសួរនាំរកឯកសារ ប៉ុន្តែជនបង្កពុំមាននោះទេ ដោយប្រាប់ថានៅផ្ទះ ។ ពេលនោះ សមត្ថកិច្ចបានឱ្យត្រឡប់ក្រោយ ប៉ុន្តែជនបង្កនៅតែព្យាយាមទៅមុខបុកឆ្លងបារ៉ាស ទើបមានការឃាត់ម៉ូតូ របស់ជនបង្ក ខណៈពេលឃាត់ ជនបង្កយកមួកសុវត្ថិភាព វាយមកលើនគរបាលតែម្ដង បណ្ដាលអោយរងរបួសបែកចិញ្ចើម។ក្រោយកើតហេតុ សមត្ថកិច្ចជាច្រើន បាននាំគ្នាព័ទ្ធចាប់ទម្រាំតែបាន រួចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារ សួរនាំកសាងសំណុំរឿ ដើម្បីចាត់ការតាមនីតិវិធី ៕អត្ថបទ៖ កុម្ភះ

មន្ត្រីផ្កាយ​២ ​និងកូ​ន​ចៅ​២​នាក់ ​ត្រូវ​បាន​បញ្ចូន​ដល់​តុលាការ​ហើយ​នៅ​រសៀល​នេះ​ ពាក់ព័ន្ធ​ការ​ជុំ​គ្នា​ផឹ​ក​ស៊ី បំពាន​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​

2021/04/27 09:59:58 am        109
ភ្នំពេញ ​៖ មន្ត្រី​នគរបាល​ផ្កាយ​២​ម្នាក់ ​និង​កូន​ចៅ​២នា​ក់ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​កម្ម​វិធី​ផឹក​ស៊ី​រាំរែក​ និង​លេងប៉ាត​ម្សៅ ដោ​យមា​ន​ការ​ចូល​រួម​ពី​អ្នក​ផ្ទះ​ជួល​ប្រមាណ ​៣០ ​ទៅ​៤០​នាក់ ​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ​៣ ​ខណ្ឌមា​នជ័យ​ ត្រូវ​បាន​បញ្ចូន​ទៅ​ដល់​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​២០២១​នេះ ​ដើម្បី​តុលាការ​បន្ត​នីតិ​វិធី​ច្បាប់​ ។​ សំណុំ​រឿង​ ជន​ទាំង​៣ ​ត្រូវ​ស្ថិត​ក្រោម​ការ​សាក​សួរ​នាំ ​ពីសំ​ណាក់ ​លោក ​សុក ​កែវ​បណ្ឌិត​ ព្រះរាជ​អាជ្ញារ​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ។ គួរ​រំលឹក​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​ឆ្នាំ​ដដែល​ គេ​សង្គេត​ឃើញ ​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅដល់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មានជ័យ​ទី​៣ ​ដើម្បី​ធ្វើ​សំណាក​លើ​មន្ត្រី​នគរបាល​ផ្កាយ​២ ​និង​កូន​ចៅ​ផង​ដែរ ​ដើម្បីតេស្ត​រកមេរោគ​កូវីដ​១៩​ មុន​បញ្ចូន​ទៅ​តុលាការ​ ។ ​សូម​បញ្ជាក់​ថា ​ជន​ទាំង​៣​នាក់​ មានឈ្មោះ ទី១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ជាមន្ត្រីនគរបាល មានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ មុខងារជាអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ , ទី២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និងទី៣ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក ។ ពួក​គេទាំ​ង​៣នា​ក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការជា​មួយ​កម្លាំង​អន្តរាគមន៍​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ​ធ្វើ​ការ​ឃាត់ខ្លួ​ន ​ក្រោយ​ពួក​គេ​បាន​រៀបចំ​កម្ម​វិធី​ផឹកស៊ី​រាំរែក ​និង​លេង​ប៉ាត​ម្សៅ ​ដោយ​មាន​ការ​ចូល​រួ​ម​ពី​អ្ន​កផ្ទះ​ជួល​ប្រមាណ ៣០ ទៅ៤០​នាក់​ កាល​ពី​វេលាយប់​ថ្ងៃ​ទី១៦​ ខែ​មេសា ​ឆ្នាំ២០២១ ​នៅក្នុ​ងភូ​មិដំ​ណាក់ធំ​២​ សង្កាត់​ស្ទឹងមាន​ជ័យ​៣ ​ខណ្ឌ​មានជ័យ ​រាជ​ធានី​ភ្នំពេញ ​។តាម​ប្រភព​ព័ត៌មាន​ អោយ​ដឹង​ថា ​ក្រោយទ​ទួល​បាន​ព័ត៌មា​ន​ពីប្រ​ជាពលរដ្ឋ ​និង​រហូត​មាន​ការ​ឡាយ​តាមហ្វេសបុ​ក​ទៀត​នោះ ​ឯកឧត្ដម​ ឃួង ស្រេង បាន​បញ្ជាឲ្យ​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ ដោយ​មាន​ការ​សហការ​ចូលរួមពី​កម្លាំង​នគរបាល​អន្តរាគមន៍ នៃអ​គ្គស្នងការ ​បាន​ចុះ​ទៅ​ជា​បន្ទាន់​ ទៅ​ដល់​លំនៅឋា​ន​ជន​ដែលបំពា​ន​បំរាម​រាជ​រដ្ឋាភិបាល​ខាង​លើ ​ដើម្បី​មាន​វិធានការ ​។ ពេល​កម្លាំង​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់​ ពិត​ជា​ឃើញមាន​ការ​ជួប​ជុំ​ផឹក​ស៊ី​រាំរែក​ និង​ប៉ាត​ម្សៅប្រា​ក​ដមែន ​ទើប​កម្លាំង​នគរបាល​ធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៣នាក់​ ក្នុង​នោះ​មាន​ម្ចាស់​ផ្ទះ​ម្នាក់ ​និង​អ្នក​នៅ​ជា​មួយ​២​នាក់​ទៀត ​ដោយ​ឡែក​មនុស្សមួ​យចំ​នួនទៀត​បានរ​ត់ចូល​ផ្ទះ​ជួល​អស់​ពេលស​មត្ថកិច្ច​ទៅ​ដល់​ ។ តាម​ប្រភព​ពី​មន្ត្រីនគរបាល អោយដឹងថា ការចុះប​ន្ទាន់​ ក្នុង​ការ​ឃាត់​មនុស្ស ​និង​បញ្ឈប់​កម្ម​វិធី​ផឹក​ស៊ី​ខាង​លើ ​គឺ​ធ្វើ​ឡើង ​ដើម្បី​ធ្វើ​ការ​ទប់ស្កា​ត់​ការ​រីក​រាល​ដាល​នូវ​ជំងឺ​កូវីដ​១៩ ​ពិសេស​នោះ​ គឺ​អនុវត្ត​អោយ​មានប្រសិទ្ធិ​ភាព​ តាម​សេចក្តី​សម្រេច​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​ការ​ហាម​ប្រាម​មិន​អោយ​មានការ​ជួប​ជុំ​ផឹក​ស៊ី ​ក្នុង​កាលៈទេសៈ​ ដែល​ប្រទេស​ជាតិ​កំពុង​ជួប​ការ​លំបាក ​ជា​មួយ​នឹង​ជំងឺ​កូវីដ​១៩ ​៕​អត្ថបទ៖ លីហេង

ឃាត់​ខ្លួន​បុរស​ម្នាក់​ជិះ​រថយន្ត​ស្លាក​លេខ​«នគរបាល» អួត​អាង​ពី​ឥទ្ធិពល​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទខ្ទប់​

2021/04/27 09:59:58 am        10633
 ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វារ​ឃាត់​ខ្លួន​ រួម​ទាំង​រថយន្ត ​ពាក់​ស្លាក់​លេខ ​នគរបាល ​ដែល​បាន​បើក​បរ​រថយន្តអួត​អាង​ពីឥ​ទ្ធិពល​ធ្វើ​ដំណើរក្នុ​ង​តំបន់​បិទ​ខ្ទប់​។ការ​ឃាត់​ខ្លួ​ន​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១២​ ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ២​០២១​ នៅ​ចំណុច​ មុខ​ធនាគារ ABA ផ្លូវជាតិ​លេខ​៦ សង្កាត់​ជ្រោយ​ចង្វារ​ ខ​ណ្ឌ​ជ្រោយ​ចង្វារ​។ក្រោយពេល​ឃាត់​ខ្លួនក​ម្លាំង​នគរបាល​មូល​ដ្ឋាន​បា​ន​នាំខ្លួ​នបុ​រស​រូប​នោះ​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ​ដើម្បី​សួរ​នាំ ​និងចាត់​ការ​តាម​នីតិ​វិធី​៕ ​អត្ថបទ៖ កុម្ភៈ

​ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈ​ទូរស័ព្ទ ​និង​ឆ័ត្រ​នៅ​ខណ្ឌ​៧មករា​

2021/04/27 09:59:58 am        548
ភ្នំពេញ​៖ ​អគ្គីភ័យ​បាន​ឆាប​ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈ​ទូរស័ព្ទ ​និង​ឆ័ត្រ​ មួយ​កន្លែង​កាល​ពី​វេលា​ម៉ោង​០៦​និង២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែ​មេសា ​ឆ្នាំ​២០២១ ​ស្ថិត​នៅ​ម្ដុំ​វ​ត្ត​ព្រះពុទ្ធ ​ចំណុ​ច​ផ្ទះលេ​ខ​១៩E0 ​ផ្លូវ​លេខ​១៩៦ ភូមិ​៨ ​សង្កាត់​វាលវង់ ​ខណ្ឌ​៧មករា ​រាជ​ធានី​ភ្នំពេញ​។សមត្ថកិច្ច​មូលដ្ឋាន​បាន​ឱ្យដឹ​ង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ឃើញ​មាន​ផ្សែង​ខ្មៅ​ហ៊ុយ​ចេញ​ពី​ក្នុង​ឃ្លាំង​ប្រភេទ​ដែក ​ប្រក់​ស័ង្កសី​ភ្លាម​ៗ​ស្រាប់​តែអ​ណ្ដាត​ភ្លើង​ខ្មួល​ឡើង​តែ​ម្ដង ​ខណៈ​នោះ​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ទាក់​ទង​ទៅ​ការិយាល័យ​ជំនាញ​ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជួយ​អន្តគមន៍​បាញ់​ទឹក​ពន្លត់ ​ដោយ​សារ​តែ​សម្ភារៈ​ក្នុង​ឃ្លាំង​ស្តុក​ជា​គ្រឿង​ជ័រ​ ដូច្នះ​ជាហេតុ​បង្ក​ឱ្យ​ មាន​ការ​ឆាប​ឆេះ​លឿន ​មិនងាយ​គ្រប់​គ្រង​បាន​ឡើយ ​និង​ខូច​ខាត​សម្ភារៈ​អស់​ទាំង​ស្រុង។​លោក​វរសេនីយ៍​ឯក​ ព្រហ្ម យ៉ន​ នាយ​ការិយាល័យប​ង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ ​នៃស្ន​ង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​ក៏​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ​របស់​ការិយាល័យ​ជាង​ច្រើន​គ្រឿង​ បាន​ចេញ​មក​អន្តរាគមន៍​ជៀសវាង​បង្ក​ការ​រាល​ដាលដ​ល់​ផ្ទះប្រ​ជាពលរដ្ឋ​ ​ឬ​ប​ង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​។ ​តាម​ការស​ន្និដ្ឋាន​ជំហាន​ដំបូង​មូល​ហេតុស​ង្ស័យ​កើត​ឡើង​ ដោយ​ឆ្លង​ចរន្ត​អគ្គីសនី ​ហើយ​សម្ភារៈ​ស្តុក​ក្នុងឃ្លាំងជា​គ្រឿង ​ទូរស័ព្ទ​ដូច​ជា ​ស្រោម​ទូរស័ព្ទ ​ដុយ​សាក​ទូរ​ស័ព្ទ ​និង​ឆ័ត្រ​ធំ​ៗ ​ជា​ដើម​៕ អត្ថបទ​​៖ ​កុម្ភៈ

បុរស​ម្នាក់​ នៅ​ខេត្ដ​សៀមរាប ​ត្រូវ​បាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន ​ពី​បទ​ឆបោក​៥​ម៉ឺន​ដុល្លារ

2021/04/27 09:59:58 am        222
សៀមរាប​ ៖ បុរស​ម្នាក់​ឈ្មោះ ផូ ស៊ីផា នៅ​ភូមិ​ព្រៃ​គុយ ​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​ ខេត្ដ​សៀមរាប ​ត្រូវ​បាន​តុលាការ​ខេត្ដ​ ចេញ​ដីកាចាប់ខ្លួន ​និង​រឹបអូស​ទ្រព្យ​សម្បត្ដិ កាលពី​ថ្ងៃទី​០៨ ខែ មេសា ឆ្នាំ​២០២១ ​ពី​បទ​ឆបោក​ទឹកប្រាក់ ៥​ម៉ឺន​ដុល្លារ​ ពី​ដើមបណ្ដឹង​របស់​ក្រុម​អចលនទ្រព្យ​អង្គរ​លែ​ន​ម៉ាក្ស​។ដើម​បណ្ដឹង​ លោក ទូ​ស សា​ភឿន អគ្គនាយក​គម្រោង​បុរី​អង្គរ​លែ​ន​ម៉ាក្ស បាន​ឲ្យដឹង​ នៅ​ព្រឹក​ថ្ងៃទី​១០ ​ខែមេសា​ ឆ្នាំ​២០២១​នេះ​ថា ​កំលាំង​ចម្រុះ​ដឹកនាំ​ដោយ​អាជ្ញា​សាលាដំបូង​ខេត្តសៀមរាប ​និង​កង​កំលាំង​សមត្ថកិច្ច​​ក្រុង បាន​ចុះ​អនុវត្ត​ដីកាស​ម្រេច​លេខ ១៩៩ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ដោយ​ឃាត់​ទុក​រថយន្ដមួយគ្រឿង​ម៉ាក្ស Toyota Lexus RX330​ ពណ៌​មាស ស្លាក​លេខ សៀមរាប​ 2B-6806 ​ជា​កម្មសិទ្ធិ​របស់​កូនបំណុល​ឈ្មោះ ផូ ស៊ីផា ទៅតាម​ដើម​បណ្តឹង​ ​។លោក​ បន្ដថា កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ជន​ឆបោក​ឈ្មោះ ផូ ស៊ីផា ​បាន​មក​ខ្ចីប្រាក់ ៥​ម៉ឺន​ដុល្លារ ដោយ​ធ្វើ​កិច្ចសន្យា​ដាក់​បញ្ចាំ​ធានា​ដី ​មួយកន្លែង​ទំហំ​៦៧៨៨​ម៉ែត្រ​ក្រឡា មាន​លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​មិនទាន់​ចុះបញ្ជី​ចេញ​ដោយ​អភិបាលស្រុក​ប្រាសាទបាគង​។ ក្រោយពី​បាន​លុយ ឈ្មោះ​ ផូ ស៊ីផា បាន​យក​លុយ​ទៅ​ស៊ីចាយ​អស់ ​ក៏​បែកគំនិត​យក​ដី​ដែល​ដាក់​បញ្ចាំ​ធានា​នេះ ​ទៅ​ពុះ​ឡូត៍​លក់​បន្ត​អោយ​អតិថិជន​ថ្មី​អស់ រួច​លួច​យក​ទៅ​ធ្វើ​ប្លង់​ថ្មី ​ដោយ​ភូតភរ​អាជ្ញាធរ​មេឃុំ ​និង​ស្រុក​ថា ​បាត់​ប្លង់​ដើម (​យោង​លើ​កំណត់ហេតុ​របស់​មេភូមិ​ព្រៃ​គុយ ​និង​មេឃុំ​អំពិល​) ​ហើយ​ត្រូវ​បាន​លោក ទូ​ស សាភឿន (​ដើមបណ្តឹង​) ប្តឹង​ចូល​តុលាការ​ពី​បទ​រំលោភ​ទំនុក ចិត្ត​ កាលពី​ថ្ងៃទី​១៤ ​ខែកក្កដា ឆ្នាំ​២០២០ ។លោក បាន​បន្ដថា ​ ថ្ងៃទី​០៨ មេសា ឆ្នាំ​២០២១​ឈ្មោះ ផូ ស៊ីផា ត្រូវបាន​តុលាការ​ចោទ​ពី​បទ​ឆបោក និង​រំលោភ​លើ​ទំនុក​ចិត្ត និង​បង្វែរ​វត្ថុ​ដាក់​ធានា ​តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ​ ៣៥​ញ​/២៩១ សម្រេច​អោយ ផូ ស៊ីផា ផ្តន្ទាទោស​ព្រហ្មទណ្ឌ ​ដាក់​ពន្ធនាគារ​ជាប់ទោស​១​ឆ្នាំ ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ​ពី​បទ​បង្វែរ​វត្ថុ​រឹបអូស​ដាក់​ធានា ​និង​បង្គាប់​អោយ​ ផូ ស៊ីផា​ សង​សំណង​ការខូចខាត​៥​ម៉ឺន​ដុល្លារ​ និង​សងជំងឺចិត្ត​៣០​លាន​រៀល ។លោក ទូ​ស សា​ភឿន បាន​បញ្ជាក់​បន្ថែមថា​ ទម្រាំ​ចាប់​រឹបអូស​រថយន្ដ​ជនល្មើស​នេះ​បាន ឈ្មោះ ផូ ស៊ីផា​ បាន​ប្រើ​គ្រប់​ល្បិចកល​គេចវេស​ពី​ការចោទប្រកាន់​របស់​តុលាការ ពូកែ​ក្រឡុក​នីតិ​វិធី គេចវេស​ពី​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ ធ្វើអោយ​ច្របូកច្របល់​សំណុំរឿង ​ទម្រាំ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​រក​ខុសត្រូវ​ឃើញ​។ ទោះបីយ៉ាងណា ​សំណុំ​រឿងនេះ ​មាន​ភស្តុតាង​ពី​ដើម​បណ្តឹង​គ្រប់គ្រាន់ ​ព្រមទាំង​មាន​កំណត់​ហេតុ​ច្បាស់លាស់​ពី​កងរាជអាវុធហត្ថ​ខេត្ត ​ចំលើយ​សារភាព​ពី​អាជ្ញាធរ​មេភូមិ ឃុំ និង​សាក្សី​ដែល​ជា​អតិថិជន​ថ្មី​ដែល​បាន​ទិញ​ដី​ឡូតិ៍​ពី ឈ្មោះ ផូ ស៊ីផា និង​ជាពិសេស​ចម្លើយ​សារភាព​នៅក្នុង​កំណត់ហេតុ​របស់​ព្រះរាជអាជ្ញា​គ្រប់គ្រាន់​នេះ​ក៏ដោយ ក៏ ឈ្មោះ ផូ ស៊ីផា ​នៅតែ​ម្តង​ប្រកែក​មិន​ទទួលស្គាល់ និង​ម្តង​ទទួល​ស្គាល់ថា ​បាន​លួច​លក់​ដី​នេះ​ពិត​ប្រាក​ និង​បាន​ទទួល​ស្គាល់ថា​ ខ្លួន​បាន​ទទួល​លុយ​៥​ម៉ឺន​ដុល្លា​ដែរ ។ បច្ចុប្បន្ន​ មាន​បណ្តឹង​ជាច្រើន​ត្រូវ​បាន​ប្តឹង​ឈ្មោះ ផូ ស៊ីផា ​ចូលទៅ​កាន់​តុលាការ ​និង​ប្តឹង​ទៅកាន់​អធិការ​ស្រុក​បន្ទាយស្រី ​ពី​បទ​រំលោភ​សេចក្តីទុកចិត្ត​ផ្សេងៗ ជាពិសេស​ពី​សមាជិក​ក្រុម​របស់ខ្លួន​ ប្តឹង​ពី​បទ​ក្បត់​ទំនុកចិត្ត ​យក​លុយ​រួម​ទៅ​ទិញ​ដី​ដាក់ឈ្មោះ​ខ្លួនឯង​៕អត្ថបទ ៖ ឈិត សាវី

សមត្ថកិច្ច​ចាប់ខ្លួន​ស្នងការ​រង​នគរបាល​ខេត្តកំពត និង​មនុស្ស​ពីរ​នាក់​ទៀត​ជាមួយ​គ្រឿងញៀន​ជិត ​២​គីឡូក្រាម​

2021/04/27 09:59:58 am        478
​ភ្នំពេញ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្ដម ស ថេត បានបញ្ជាក់​ល្ងាច​ថ្ងៃនេះ​ថា ស្នងការរង​នគរបាល​ខេត្ត​កំពត​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាមួយ​មនុស្ស ២​នាក់​ផ្សេងទៀត រួមជាមួយ​គ្រឿងញៀន​ជិត ២​គីឡូក្រាម​នៅ​រាជធានី​ភ្នំពេញ​។​​ឯកឧត្ដម ស ថេត ប្រាប់ថា ស្នងការ​រង​នគរបាល​ខេត្តកំពត លោក អ៊ឹម ឈួន អាយុ ៥១​ឆ្នាំ ដែល​ទទួលបន្ទុក​ផែន​អគ្គីភ័យ ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ម្សិលមិញ​នេះ នៅ​ឯ​ផ្សារ​ទំនើប​មួយ​កន្លែង​ស្ថិតនៅ​តំបន់​បឹងកក់​។​​ស្នងការ​នគរបាល​រូបនេះ បញ្ជាក់​បន្ថែមថា បុរស ២​នាក់​ទៀត មានឈ្មោះ ហុង គា អាយុ ៦១​ឆ្នាំ និង កែវ ទិ​ត្យ​មេសា អាយុ ២១​ឆ្នាំ ក៏​ត្រូវបាន​ចាប់ខ្លួន​រួមគ្នា​ជាមួយនឹង​ស្នងការរង​នគរបាល​ខេត្តកំពត​ផងដែរ ហើយ​ប្រមូលបាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​ជិត ២​គីឡូក្រាម​។​​ស្នងការ​នគរបាល​រូបនេះ បញ្ជាក់ថា លោក អ៊ឹម ឈួន ត្រូវបាន​តុលាការ​សម្រេច​ចោទប្រកាន់​ពីបទ​«​ជួញដូរ​គ្រឿង​» និង​បញ្ជូនទៅ​ដាក់​ឃុំ​បណ្ដោះអាសន្ន​រង់ចាំ​ការវិនិច្ឆ័យ​ទោស​៕​ អត្ថបទ៖ វង្ស សុភាព

បាក់​ច្រាំង​អូរ​សង្កត់​មនុស្ស​ម្នាក់​ស្លាប់ ខណៈ​​ពេល​ចុះ​ចាប់​ត្រី នៅ​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប

2021/04/27 09:59:58 am        35
​សៀមរាប៖ សមត្ថកិច្ច​ បាន​អោយ​ដឹង​នៅ​ថ្ងៃទី០​៥ ​ខែ​មេសា​ឆ្នាំ​២០២១​នេះ​ថា កាលពី​វេលា​ម៉ោង​៥.៣០​នាទី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២១ មាន​ករណី​បាក់​ច្រាំង​អូរ បណ្ដាល​អោយ​សង្កត់​មនុស្ស​ស្លាប់ ០១​នាក់​។ ​ជនរងគ្រោះ​ឈ្មោះ ចក់ ចែម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​រហាល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​។​​លោក ហ៊ុន ចក់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ នៅ​កន្លែង​កើតហេតុ​ខាងលើ បាន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន ​បាន​នាំ​កូន​ទៅ​បង់សំណាញ់​នៅ​ស្ពាន​តូច​ប្រហែល​ម៉ោង​១:៣០​នាទី​រសៀល​ ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​ លុះដល់​ម៉ោង​៥:៣០​នាទី​ល្ងាច​ស្រាប់តែ​កូន​របស់​ខ្លួន​បាន​យក​សំណាញ់​ទៅ​គ្រប​នៅ​នឹង​ច្រាំង​ក្រោម​គុម្ព​ឫស្សី​ ចំណែក​ខ្លួន​ក៏​នៅក្បែរ​នោះដែរ ពេល​កំពុងតែ​មុជ​រាវ​ស្រ​វ៉ា​រកត្រី​ស្រាប់តែ​បាក់​មាត់ច្រាំង​សង្កត់​មក​លើ​កូន​របស់ខ្លួន ខណៈ​ពេលនោះ ខ្លួន​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច និង បាន​ហៅ​អា​អ៊ិ​ច (​អេ​ស្កា​វ​ទ័​រ​)​មក​កាយ​យក​កូន​របស់ខ្លួន​ចេញពី​ក្នុង​ទឹក ។​ក្រោយ​ការពិនិត្យ​របស់​កម្លាំង​ជំនាញ​បច្ចេកទេស​ឃើញថា សព​មាន​ស្លាកស្នាម​ដាច់​រលាត់​នៅលើ​ភ្នែក និង​ខ្ទង់ច្រមុះ​ដែល​បណ្ដាលមកពី​ការបាក់​សង្កត់​នៃ​ច្រាំង​អូរ ។​សមត្ថ​ក​កិច្ច បាន​អះអាង​ថា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយ​បាក់​ច្រាំង​អូរ​សង្កត់​ពិតប្រាកដ​មែន ពុំមាន​ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​៕​

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ ល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩

2021/04/27 09:59:58 am        3898
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី ល្មើសវិធានការសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ កូវីត ១៩ ដោយពួកគាត់ ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ ។  សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ នារសៀលថ្ងៃទី៥ ខែមេសា នេះ ប្រាប់អោយដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី ល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ កូវីត ១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ) នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។  ជនសង្ស័យទាំង ៣នាក់ ដែល ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេល្មើស​​វិធាន​​ការ​សុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ កូវីត ១៩ ហើយត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន រួមមាន ៖ ១-ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនរោងចក្រវួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ២-ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។   បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តច្បាប់តាមនីតិវិធី ។ ជាមួយគ្នានេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សូមធ្វើការអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ ក៏ដូចជា សេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល ដែលតែងតែផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការលាងសំអាតដៃ ជាមួយសាប៊ូ ឬ ជែល អាកុល និងពាក់ម៉ាសជាប់ជាប្រចាំ ជាពិសេសត្រូវរក្សាអោយបាននូវគម្លាតសង្គមយ៉ាងតិច មួយម៉ែត្រកន្លះឡើងទៅ ៕អត្ថបទ ៖ តារាវុទ្ធី

អាជ្ញាធរខេត្តបាត់ដំបង ចុះបង្ក្រាបការលេងល្បែងតាមអនឡាញ ឃាត់ខ្លួនមនុស្ស ០៩នាក់

2021/04/27 09:59:58 am        34
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ស្ថិតនៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយឃាត់ខ្លួនមនុស្សបានចំនួន ០៩នាក់ ស្រី ០៤នាក់ ដែលប្រតិបត្តិការនេះ ដឹកនាំបង្ក្រាបផ្ទាល់ដោយលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។បើតាមកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីល្បែងស៊ីសងតាមអនឡាញ បានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនមនុស្សជំនាញ បាន ដកហូតបានរថយន្តចំនួន ០២គ្រឿង និងម៉ូតូ ១៨គ្រឿង បន្ទាប់ពីមកកម្លាំងបានបញ្ជូនទាំងមនុស្ស និងវត្ថុតាងទាំងនោះ ទៅកាន់បញ្ជាការសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត។ចំពោះករណីការបង្ក្រាបបទល្មើសល្បែងស៊ីសង ក្នុងខេត្តបាត់ដំបង គឺសមត្ថកិច្ចបានចុះបង្ក្រាបបានជារឿយៗ ដោយមានទាំងល្បែងជល់មាន់ និងលេងបៀជាដើម ដែលការបង្ក្រាបតែងតែឃាត់អ្នកប្រព្រឹត្តយកមកអប់រំជាបន្តបន្ទាប់ ប៉ុន្តែ កន្លែងខ្លះហាក់មិនខ្លាចញញើតនឹងសមត្ថកិច្ច ពេលបង្ក្រាបបានហើយ ក៏បើកលេងឡើងវិញក៏មាន៕អត្ថបទ៖ បាន សុខរិទ្ធ

រថយន្តធន់ធំ២គ្រឿង ដឹកថ្ម បើកជែងគៀគ្នាក្រឡាប់ផ្ងាជើង ចាក់ថ្មរាយពេញផ្លូវ

2021/04/27 09:59:58 am        426
ភ្នំពេញ ៖ រថយន្តធន់ធំមួយគ្រឿង បើកចេញពីកន្លែងប៉ះកង់ ឡើងមកមហាវិថី វិមានឈ្នះឈ្នះ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យជ្រុលគៀអូសរថយន្តធន់ធំមួយគ្រឿងទៀត ក្រឡាប់ផ្ងាជើង ចាក់ថ្មរាយពេញផ្លូវ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង១០ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយ មហាវិថី វិមានឈ្នះឈ្នះ ក្នុងសង្កាត គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។នគរបាលបានអោយដឹងថា តៃកុងរថយន្តក្រឡាប់ មានឈ្មោះ វី មុនី ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅភូមិភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គល់បុរី ខេត្តបន្ទាយមានជ័យ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធន់ធំមួយគ្រឿង ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-6005 បើកដោយបុរសម្នាក់ ដឹកថ្មតូចៗពេញឡាន តាមបណ្តោយ មហាវិថីវិមានឈ្នះឈ្នះ ទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធន់ធំមួយគ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-4751 បើក ចេញពីកន្លែង ប៉ះកង់ឡើងមកមហាវិថីវិមានឈ្នះឈ្នះ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យគៀគ្នា រហូតរថយន្តធន់ធំដែលដឹកថ្ម បួងចង្កូតគេចឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាជើងម្ខាង ចាក់ថ្មរាយពេញផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប ដាច់ក្រឡេកង់ខាងមុខ និង រថយន្តមួយគ្រឿងទៀតរងការខូចខាតទ្រង់ខាងក្រោយ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ចំណែកតៃកុងរថយន្តដែលបើកឡើងពីកន្លែងប៉ះកង់ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់។ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចទីតាំងកើតហេតុរួចធ្វើការវាស់វែងយករថយន្តទាំងពី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយ៕អត្ថបទ ​ ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM