ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន

សន្តិសុខ និង សង្គម

ស្នងការនគរបាលរាជធានីភ្នំពេញ ចេញបទបញ្ជាដល់អធិការខណ្ឌទាំងអស់ចេញល្បាតទ្វេដង ដើម្បីបង្ក្រាបក្មេងទំនើង

2024/05/24 12:56:12 am        145
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាដល់អធិការខណ្ឌទាំងអស់ចេញល្បាតទ្វេដង ដើម្បីបង្ក្រាបក្មេងទំនើងដែលកំពុងបន្តកើនឡើង។ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់វិធានការ និងបង្ក្រាបលើបញ្ហាក្មេងទំនើងតាមទីកម្សាន្តសប្បាយភាព និងទីសាធារណៈ ដែលបញ្ហានេះត្រូវបានដាក់ចេញជាវិធានការចាំបាច់ទៅដល់អធិការដ្ឋានខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបក្មេងទំនើង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់ចេញបទបញ្ជាជាបន្ទាន់ដល់អធិការខណ្ឌទាំង១៤ ដោយរៀបចំកម្លាំងធ្វើការចុះតាមដាន និងត្រួតពិនិត្យទ្វេដងក្នុងភូមិសាស្រ្តរបស់ខ្លួន។ ជាមួយបញ្ហានេះ លោកឧត្តមឋេនីយ៍ឯក បានអំពាវនាវ និងស្នើឱ្យមានកិច្ចសហការរួមគ្នាជាមួយនគរបាល ក៏ដូចជាតាមបណ្តាគណៈគ្រប់គ្រងសាលារៀន និងអាណាព្យាបាលរបស់យុវជនទាំងអស់ចូលរួមអប់រំ និងបញ្ជៀបការយល់ដឹងអំពីការលុបបំបាត់បញ្ហាក្មេងទំនើងតាមរយៈយុទ្ធនាការសាធារណអប់រំដល់សិស្សានុសិស្ស។លោកឧត្តមសេនីយ៍ឯក បន្ថែមថា គិតត្រឹមខែឧសភានេះ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសក្មេងទំនើង នគរបាលបង្ក្រាបបានចំនួន២០ករណី និងឃាត់ខ្លួនមនុស្សចំនួន៤៦នាក់ ខណៈ៤២នាក់ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។អត្ថបទ៖ សេក ឧត្តម

ការវាយឆ្មក់របស់អ៊ីស្រាអែលនៅតំបន់វេសបែង ឈានចូលដល់ថ្ងៃទី២ បន្ទាប់ពីមនុស្ស ៨នាក់ បានស្លាប់

2024/05/23 08:15:18 pm        143
អ្នកឆ្លើយឆ្លងព័ត៌មាន AFP ម្នាក់ បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ចូលទីក្រុងទីក្រុងជេនីន (Jenin)នៃតំបន់វេសបែង កាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីទាហាន បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨នាក់។អ្នកឆ្លើយឆ្លងព័ត៌មាននោះ បាននិយាយថា កងទ័ពបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ នៅក្នុងជំរំជនភៀសខ្លួននៅក្នុងទីក្រុងនេះ សម្រាប់ថ្ងៃទី២ ជាមួយនឹងការផ្ទុះ និងការបាញ់កាំភ្លើងពីខាងក្នុង ខណៈដែលទាហាននៅក្នុងរថពាសដែកអ៊ីស្រាអែល បានបាញ់ទៅលើយុវជនពាក់ម៉ាស់ នៅកណ្តាលទីក្រុង។ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅទីក្រុងរ៉ាម៉ាឡា បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស ៨នាក់ និង២៤នាក់បានរងរបួស អំឡុងពេលការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃ អង្គារ។អ្នកឆ្លើយឆ្លងព័ត៌មាន AFP ម្នាក់កាលពីថ្ងៃអង្គារ បានឃើញសាកសព ៤នាក់ នៅឯកន្លែងបញ្ចុះសពរបស់មន្ទីរពេទ្យរដ្ឋាភិបាល Khalil Suleiman នៅក្នុងទីក្រុងជេនីន។កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា កងទ័ពបាន «បានបាញ់តគ្នាជាមួយបុរសប្រដាប់អាវុធ និងបានសម្លាប់ភេរវករជាច្រើននាក់ រួមទាំងភេរវករពីរនាក់ ដែលបានគប់គ្រឿងផ្ទុះ ទៅលើកងកម្លាំង។ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa និងអង្គការសប្បុរសធម៌ ក្រុមគ្រូពេទ្យគ្មាព្រំដែន(Doctors Without Borders) បានរាយការណ៍ថា គ្រូពេទ្យវះកាត់ឈ្មោះ Usaeed Jabareen មកពីមន្ទីរពេទ្យរដ្ឋ គឺស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ។

អ៊ីស្រាអែល បានសម្លាប់យុទ្ធជនហាម៉ាសពី ៣០ទៅ៣៥ភាគរយ នៅតំបន់ហ្កាហ្សា

2024/05/23 08:06:22 pm        139
ទីភ្នាក់ងារចារកម្មអាមេរិក ជឿជាក់ថា អ៊ីស្រាអែល បានសម្លាប់ភេរវករហាម៉ាសពី ៣០ទៅ៣៥ភាគរយប៉ុណ្ណោះ ដែលជាផ្នែកមួយនៃក្រុមនេះ មុនពេលការវាយប្រហារថ្ងៃទី៧ ខែតុលា។សារព័ត៌មាន Politico បានរាយការណ៍ថា លើសពីនេះទៀត ៦៥ភាគរយនៃបណ្តាញផ្លូវរូងក្រោមដីដ៏ធំ ដែលក្រុមហាម៉ាស បានប្រើដើម្បីធ្វើការវាយប្រហារ នៅមានដដែល។សារព័ត៌មាននេះ ក៏បាននិយាយផងដែរថា មន្ត្រីអាមេរិកជឿថា ក្រុមហាម៉ាស បានជ្រើសរើសសមាជិកថ្មីរាប់ពាន់នាក់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។មន្ត្រីសំខាន់ៗមកពីរដ្ឋបាលលោក បៃដិន បានសម្តែងការភ័យខ្លាចថា អ៊ីស្រាអែល កំពុងខ្ជះខ្ជាយឱកាសរបស់ខ្លួនក្នុងការកម្ចាត់ក្រុមហាម៉ាស ដោយបានរិះគន់ជាសាធារណៈនូវយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីបថា ជា «ការបរាជ័យខ្លួនឯងទៅវិញ» និង «ទំនងជានឹងបើកឱកាសឲ្យក្រមហាម៉ាសវិលត្រឡប់មកវិញ»។ប្រទេសអ៊ីស្រាអែល បានប្តេជ្ញាថា នឹងកម្ទេចនិងបំផ្លាញក្រុមហាម៉ាស ជាការឆ្លើយតបនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលមនុស្សប្រហែល ១.២០០ នាក់ត្រូវបានសម្លាប់ និងជាង ២៥០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ។

នាយនគរបាល ត្រូវបានដកចេញពីតំណែងបន្ទាប់ពីហ្វូងមនុស្ស វាយប្រហារលើក្រុមបាតុករគាំទ្រប៉ាឡេស្ទីន

2024/05/23 06:01:23 pm        151
នាយនគរបាលប្រចាំនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា នៅទីក្រុង Los Angeles ត្រូវបានដកចេញពីមុខតំណែង រយៈពេលបីសប្តាហ៍បន្ទាប់ពីមន្រ្តីជាច្រើននៅបរិវេណសាកលវិទ្យាល័យ បានរងការរិះគន់ចំពោះចំណាត់លើការវាយប្រហារដោយហ្វូងមនុស្សឥតសណ្តាប់ធ្នាប់ដ៏ហិង្សា ទៅលើសកម្មជនគាំទ្រប៉ាឡេស្ទីន ដែលបានបោះជំរំនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា នៅទីក្រុង Los Angeles (UCLA) ។សាកលវិទ្យាធិការរង លោក Mary Osako បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ថា លោក John Thomas ដែលត្រូវបានតែងតាំងជាផ្លូវការជានាយនគរបាលប្រចាំនៅសាកលវិទ្យាល័យ UCLA កាលពីខែមករា ត្រូវបានចាត់តាំងឡើងវិញជាបណ្តោះអាសន្ន ដោយរង់ចាំការពិនិត្យលើដំណើរការផ្នែកសន្តិសុខ។ លោក Osako និយាយថា នាយនគរបាលប្រចាំនៅបរិវេណសាកលវិទ្យាល័យ លោក Gawin Gibson ត្រូវបានតែងតាំងជានាយនគរបាលស្តីទីរបស់សាកលវិទ្យាល័យ UCLA ដែលចូលជាធរមាន កាលពីថ្ងៃអង្គារ។លោក Thomas និងមន្ត្រីមួយចំនួនទៀត នៅនៅបរិវេណសាកលវិទ្យាល័យ ព្រមទាំងអង្គភាពនគរបាលនៅទីក្រុង Los Angeles បានធ្វើឲ្យមានការរិះគន់ជុំវិញការឆ្លើយតបរបស់ពួកគេ ចំពោះអំពើហិង្សា ដែលបានផ្ទុះឡើងនៅសាកលវិទ្យាល័យ UCLA រវាងសកម្មជនគាំទ្រប៉ាឡេស្ទីន និងក្រុម អ្នកវាយប្រហារ។អ្នកវាយប្រហារមានពាក់ម៉ាស់ ដែលក្រោយមកត្រូវបានមន្ត្រីសាកលវិទ្យាល័យចាត់ទុកថាជា «អ្នកញុះញង់» បានសម្រុកចូលជំរំតង់ ដោយមានកាន់ដំបង និងឈើវែង។ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងភាគីទាំងពីរ បានអូសបន្លាយយ៉ាងហោចណាស់បីម៉ោង មុនពេលនគរបាលបានចេញធ្វើអន្តរាគមន៍។ ភាគីទាំងពីរ បានវាយគ្នា និងបាចម្សៅម្រិចដាក់គ្នាទៅវិញទៅមក។ សមាជិកនៃភាគីគាំទ្រប៉ាឡេស្ទីនបាននិយាយថា ផាវត្រូវបានដុតបំផ្ទុះគប់មកលើពួកគេ។

កងកម្លាំងអ៊ីស្រាអែល វាយចូលជ្រៅទៅក្នុងក្រុង Rafah ក្នុងការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតមួយ

2024/05/23 03:30:31 pm        163
រថក្រោះអ៊ីស្រាអែល បានឈានដល់ជាយនៃតំបន់លំនៅឋានដែលមានមនុស្សរស់នៅច្រើននៅភាគកណ្តាលក្រុងរ៉ាហ្វា (Rafah) កាលពីថ្ងៃពុធ (២២ ឧសភា) ក្នុងអំឡុងពេលមួយយប់នៃការទម្លាក់គ្រាប់បែកដ៏ខ្លាំងបំផុតនៃទីក្រុងហ្កាហ្សា ភាគខាងត្បូង ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកនៅទីនោះក្នុងខែនេះមក។ការវាយលុករបស់អ៊ីស្រាអែល លើក្រុងរ៉ាហ្វា នៅតំបន់ភាគខាងត្បូងនៃតំបន់ហ្កាហ្សា បានធ្វើឱ្យមនុស្សរាប់សែននាក់ភៀសខ្លួនចេញពីកន្លែងដែលជាជម្រកសម្រាប់មនុស្សពាក់កណ្តាលនៃប្រជាជនសរុបចំនួន ២,៣ លាននាក់នៃតំបន់ហ៊ុមព័ទ្ធនេះ។ ការវាយប្រហារនេះក៏បានកាត់ផ្តាច់ផ្លូវចូលសំខាន់ៗសម្រាប់ជំនួយទៅកាន់តំបន់ហ្កាហ្សា ដែលនាំឱ្យមានការភ័យខ្លាចពីអន្តរជាតិចំពោះជនរងគ្រោះកាន់តែច្រើន និងគ្រោះទុរ្ភិក្ស។អ៊ីស្រាអែលនិយាយថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីវាយប្រហារទីក្រុងនេះឡើយ ដើម្បីកម្ចាត់កងវរសេនាតូចចុងក្រោយរបស់យុទ្ធជនហាម៉ាស ដែលខ្លួនជឿថាកំពុងជ្រកនៅទីនោះ។ កងទ័ពរបស់ខ្លួនបាននិងកំពុងរំកិលយឺតៗចូលទៅជាយភាគខាងកើតនៃក្រុងរ៉ាហ្វា ចាប់តាំងពីដើមខែនេះ។អ្នកស្រុក និងក្រុមសកម្មប្រយុទ្ធបាននិយាយថា រថក្រោះបានចូលកាន់កាប់ទីតាំងថ្មីកាលពីថ្ងៃពុធ កាន់តែជ្រៅនៅភាគខាងលិចតាមបណ្តោយរបងព្រំដែនភាគខាងត្បូងជាមួយអេហ្ស៊ីប ហើយឥឡូវនេះបានឈរជើងនៅជាយតំបន់លំនៅឋាន យីបណា (Yibna) នៅកណ្តាលទីក្រុងរ៉ាហ្វា៕

មនុស្ស ៤០ នាក់ បានស្លាប់ក្នុងការវាយប្រហារនៅភាគកណ្តាលប្រទេសនីហ៊្សេរីយ៉ា

2024/05/22 08:50:35 pm        172
នគរបាល និងអ្នកស្រុកបាននិយាយកាលពីថ្ងៃអង្គារ (២១ ឧសភា) ថា មនុស្សយ៉ាងតិច ៤០ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយខ្មាន់កាំភ្លើងនៅលើភូមិ ហ៊្សូរ៉ាក់ (Zurak) ក្នុងរដ្ឋ ផ្លាតេអ៊ូ (Plateau) ភាគខាងជើងនៃភាគកណ្តាលប្រទេសនីហ៊្សេរីយ៉ា ជាទីដែលការប៉ះទង្គិចគ្នារវាងអ្នកចិញ្ចឹមសត្វ និងកសិករមានការកើនឡើង។អ្នកនាំពាក្យនគរបាលរដ្ឋ លោក អាល់ហ្វ្រេដ អាឡាបូ (Alfred Alabo) បាននិយាយថា បុរសប្រដាប់អាវុធ ដែលជារឿយៗគេហៅថាជាក្រុមចោរ និងដែលបានរត់គេចពី «ការវាយប្រហារដ៏ខ្លាំងក្លា» ដោយភ្នាក់ងារសន្តិសុខនៅក្នុងព្រៃ បាងហ្កាឡាឡា (Bangalala) នៃតំបន់រដ្ឋាភិបាល វ៉ាសេ (Wase) នៃរដ្ឋនេះ បានវាយប្រហារភូមិ ហ៊្សូរ៉ាក់ និងភូមិ ដាខៃ (Dakai) កាលពីល្ងាចថ្ងៃចន្ទ។អ្នកស្រុកនិយាយថាចំនួនអ្នកស្លាប់មានច្រើនជាងនេះ។ ពួកគេបានប្រាប់សារព័ត៌មានរ៉យទ័រ ថា ខ្មាន់កាំភ្លើងរាប់សិបនាក់បានសម្រុកចូលភូមិដោយជិះម៉ូតូ បាញ់ប្រហារដោយមិនរើសមុខ ចាប់ពង្រត់មនុស្សមួយចំនួន និងដុតបំផ្លាញផ្ទះសម្បែង។ការវាយប្រហារនៅតំបន់ជនបទ និងការចាប់ជំរិតទារប្រាក់លោះបានក្លាយជារឿងធម្មតានៅភាគខាងជើងប្រទេសនីហ៊្សេរីយ៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្រុមជនអន្ធពាលប្រដាប់អាវុធបានកំណត់គោលដៅលើភូមិ សាលារៀន និងអ្នកធ្វើដំណើរដោយទាមទារប្រាក់លោះរាប់លានណៃរ៉ា៕

ព្យុះកួចនៅរដ្ឋ Iowa របស់អាមេរិក បណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងបង្កការបំផ្លិចបំផ្លាញ

2024/05/22 06:49:32 pm        120
អាជ្ញាធរបាននិយាយថា ព្យុះកួចដ៏ខ្លាំងក្លាមួយបានបោកបក់កាត់ទីក្រុងតូចមួយនៃរដ្ឋ អ៊ីអូវ៉ា (Iowa) កាលពីថ្ងៃអង្គារ (២១ ឧសភា) ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស។ រូបភាពពីទីប្រជុំជន ហ្គ្រីនហ្វីល (Greenfield) បង្ហាញពីផ្លូវដែលរងការបំផ្លិចបំផ្លាញទាំងស្រុង លំនៅឋានត្រូវបានបំផ្លាញទៅជាគំនរបាក់បែក ហើយកំទេចកំទីមាននៅគ្រប់ទីកន្លែង។លោក អាឡិច ឌីងក្លា (Alex Dinkla) អ្នកនាំពាក្យរបស់ក្រុមល្បាតរដ្ឋ អ៊ីអូវ៉ា បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានថា «ព្យុះកួចនេះបានបំផ្លិចបំផ្លាញផ្នែកដ៏ជាច្រើននៃភូមិ»។ លោកមិនបានផ្តល់ចំនួនអ្នកស្លាប់ទេ ប៉ុន្តែបាននិយាយថាតួលេខអាចត្រូវបានផ្តល់ឱ្យឆាប់ៗ។លោក ឌីងក្លា បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២ នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះនៅក្នុងភូមិ ហ្គ្រីនហ្វីល ជាទីប្រជុំជនដែលមានប្រជាជនប្រហែល ២.០០០ នាក់។ ដោយសារតែមន្ទីរពេទ្យក្នុងតំបន់រងការខូចខាតក្នុងព្យុះនោះ មនុស្សទាំងនោះត្រូវផ្ទេរទៅកាន់កន្លែងព្យបាលនៅក្នុងភូមិក្បែរនោះ។លោកស្រី លីហ៊្សា ប្រោន (Lisa Brown) អ្នកពិនិត្យសុខភាពនៅក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់ស្ត្រីម្នាក់នៅក្នុងតំបន់ អាដាមស៍ (Adams County) ត្រូវបានរាយការណ៍ថាស្លាប់ដោយសារព្យុះនេះ ប៉ុន្តែលោកស្រីមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបន្ថែមបានទេ៕

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រេស៊ីល ភាគខាងត្បូងកើនឡើងដល់១៦១នាក់

2024/05/22 03:26:50 pm        161
ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយកាលពីថ្ងៃអង្គារទី២១ឧសភា ថា ការរកឃើញសាកសព៤នាក់បន្ថែមទៀត កាលពីប៉ុន្មានម៉ោងចុងក្រោយ នៅក្នុងគ្រោះថ្នាក់អាកាសធាតុធ្ងន់ធ្ងរដែលបានវាយប្រហាររដ្ឋ រីអូ ក្រែនដេ ដូស៊ុល (Rio Grande do Sul )ភាគខាងត្បូងរបស់ប្រទេសប្រស៊ីល បានរុញឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់១៦១នាក់ ។ កម្រិតភ្លៀងធ្លាក់ខ្ពស់បំផុត បានបំផ្លិចបំផ្លាញរដ្ឋនេះ ចាប់តាំងពីថ្ងៃទី២៩ខែមេសាមក ដោយបង្កឲ្យមានទឹកជំនន់និងបំណាក់ដីធ្ងន់ធ្ងរ នៅក្នុងទីក្រុងតូចធំចំនួន៤៦៤ និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២លាន២សែននាក់ ទាំងនៅតំបន់ជាយក្រុងនិងជនបទ រួមទាំងរដ្ឋធានី ព័រតូ អេឡេគ្រេ (Porto Alegre)។ អាកាសយានដ្ឋានអន្តរជាតិ ព័រតូ អេឡេគ្រេ ត្រូវបានបិទដោយពុំកំណត់ថានឹងបើកនៅពេលណា ដូច្នេះរដ្ឋាភិបាលសហព័ទ្ធបានអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានទ័ពអាកាសកាណូសអ៊ែរហ្វស ( Canoas Air Force) សម្រាប់ការហោះហើរពាណិជ្ជកម្ម។ ទីភ្នាក់ងារខាងលើ បាននិយាយថា ចំនួនអ្នកស្លាប់ទំនងនឹងកើនឡើងថែមទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ខណៈមនុស្ស៨៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួន និង មនុស្សចំនួន៨០៦នាក់ បានរងរបួស។ កងកម្លាំងសន្តិសុខ និងក្រុមអ្នកឆ្លើយតបដំបូង បានជួយសង្រ្គោះអ្នកនៅរស់រានមានជីវិតចំនួន ៨២.៦៦៦នាក់ ទូទាំងរដ្ឋភាគខាងត្បូង និង តំបន់ផលិតដំណាំកសិកម្មដ៏សំខាន់ របស់ប្រេស៊ីល ជាប់ព្រំដែនជាមួយប្រទេសអាហ្សង់ទីន និង អ៊ុយរ៉ាហ្គាយ៕

ផ្ទុះការតវ៉ានៅក្រៅសភាតៃវ៉ាន់ នៅថ្ងៃដំបូងនៃការឡើងកាន់តំណែងរបស់មេដឹកនាំថ្មីលោក ឡៃ ឆឹងទ័រ

2024/05/22 03:20:43 pm        196
ថ្ងៃដំបូងរបស់លោក ឡៃ ឆឹងទ័រ (Lai Ching-te) ជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ ត្រូវបានរួមរឹតដោយការតវ៉ាដ៏ធំប្រឆាំងទៅនឹងក្រុមប្រឆាំង ជុំវិញច្បាប់ដ៏ចម្រូងចម្រាសនៅក្នុងសភា ដែលបង្ហាញពីអាណត្តិដំបូងយ៉ាងលំបាកសម្រាប់មេដឹកនាំ ដែលខ្វះសំឡេងភាគខាគច្រើនដាច់ខាតនៅសភា។ មនុស្សរាប់ពាន់នាក់តវ៉ាប្រឆាំងនឹងច្បាប់ដែលនឹងផ្តល់អំណាចពិសេសឱ្យសមាជិកសភាមានសិទ្ធិសាកសួរនរណាម្នាក់នៅក្នុងសភា។ ពលរដ្ឋតៃវ៉ាន់រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាតវ៉ាប្រឆាំងនឹងការប៉ុនប៉ងរបស់ក្រុមគណបក្សប្រឆាំងដើម្បីជំរុញតាមរយៈសំណើច្បាប់ដោយគ្មានការពិនិត្យឡើងវិញ ដែលនឹងផ្តល់ឱ្យសមាជិកសភានូវអំណាចវិសាមញ្ញក្នុងការសាកសួរនរណាម្នាក់រួមទាំងមេដឹកនាំផង ក្រោមការគំរាមកំហែងនៃការផាកពិន័យនិងជាប់ពន្ធនាគារ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន សមាជិកសភាម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីភាគីនានាបានប៉ះទង្គិចគ្នាក្នុងការជជែកដេញដោល ជុំវិញកំណែទម្រង់សភា។ ក្រុមអ្នករិះគន់សកម្មភាពរបស់បក្សប្រឆាំងបានព្រមានថា ភាពចលាចល និងភាពមិនចុះសម្រុងគ្នា កំពុងកើតឡើងនៅក្នុងកណ្ដាប់ដៃរបស់ប្រទេសចិន ដែលបានប្តេជ្ញាថានឹងវាយក្រសោបយកកោះតៃវ៉ាន់ និងចាត់ទុករដ្ឋាភិបាលរបស់កោះនេះ ជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់។ ការតវ៉ាបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ហើយចំនួនអ្នកតវ៉ាបានកើនឡើងរាប់ពាន់នាក់នៅពេលល្ងាច ស្របពេលមនុស្សបានបញ្ចប់ការងារ និងសាលារៀនបិទទ្វារ ដោយពុំមានការរំខានពីព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងឡើយ។ មនុស្សរាប់ពាន់នាក់ភាគច្រើនជាយុវជន បានស្ដាប់សុន្ទរកថា និងកាន់បដា ដោយចោទប្រកាន់គណបក្សប្រឆាំងថាកំពុងព្យាយាមធ្វើកំណែទម្រង់ដោយបង្ខំ និងរួមដៃជាមួយប្រទេសចិន សម្រាប់លទ្ធិប្រជាធិបតេយ្យ៕

កម្លាំងនគរបាលខណ្ឌដូនពេញ ចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស ១៨នាក់

2024/05/21 09:39:33 pm        306
កម្លាំងនគរបាល នៃអធិការដ្ឋាន​នគរបាលខណ្ឌ​ដូនពេញ​ បាន​ឡោមព័ទ្ធ​ទីតាំង​ផ្ទះសំណាក់​មួយ​កន្លែង​យី​ហោសួស្ដី ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ពាក់ព័ន្ធនឹងគ្រឿងញៀន ១៨នាក់ ដកហូតសារញៀនធាតុមួយចំនួន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន។ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ ជា ខេមា អភិបាលខណ្ឌដូនពេញ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និងលោកវរៈសេនីយ៍ឯកទៀង ចាន់សា អធិការនគរបាល​ខណ្ឌ​ដូន​ពេញ​បាន​ធ្វើ​ឡើង​នៅ​វេលាម៉ោង ១២ និង៤០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅ​ចំណុច​ផ្ទះ​សំណាក់ យីហោ សួរស្តី ផ្ទះលេខ38A0 ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។តាមប្រភពព័ត៌មានពីមន្ត្រីជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថាមុនឈានដល់ការឡោមព័ទ្ធនៅចំណុចទីតាំងផ្ទះសំណាក់នេះដោយមានប្រជាពលរដ្ឋរាយការណ៍មកថានៅចំណុច​ផ្ទះ​សំណាក់យីហោ សួស្ដី មានក្រុមក្មេងស្ទាវមិនស្គាល់អត្តសញ្ញាណប្រមូលផ្ដុំ ពពាក់​ពពួន​គ្នា​​ចេញចូល​នៅ​ក្នុង​ផ្ទះ​សំណាក់​នេះ​ដែល​មាន​ការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ផង​ដែរ​។ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការ​ស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន រួចសុំ​គោល​ការណ៍​ចុះ​ឡោម​ព័ទ្ធ​ចំណុច​ទីតាំង​ផ្ទះ​សំណាក់​នេះ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ១៨នាក់ និង​ដក​រហូត​សារធាតុ​មាន​មួយ​ចំនួនផងដែរ។បច្ចុប្បន្នជនសង្ស័យ១៨នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំង​នគរបា​លខ​ណ្ឌ​ដូន​ពេញ​នាំ​ខ្លួន​យក​ទៅ​អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសួរនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕  អត្ថបទ៖ កុម្ភៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋប្រកាសឱ្យពលរដ្ឋត្រៀមខ្លួន​ចូលទៅនៅក្នុងលំនៅឋានថ្មីដែល​ចាប់ឆ្នោតពីកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
07/28/2026 10:07 AM
UN៖ សកម្មភាពរបស់អ៊ីស្រាអែលនៅលីបង់អាចចាត់ទុកថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម»
07/28/2026 10:07 AM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ក្នុងខេត្តបាត់ដំបង
07/28/2026 10:07 AM
រដ្ឋាភិបាលយេម៉ែន ត្រៀមខ្លួនសម្រាប់ការកើនឡើងភាពតានតឹងណាមួយជាមួយក្រុមហ៊ូទី
07/28/2026 09:07 AM
លោក TRUMP គំរាមចាត់ចាត់វិធានការយោធាដ៏ខ្លាំងក្លា ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់បរាជ័យ
07/28/2026 09:07 AM
តម្លៃប្រេងធ្លាក់ចុះ១% ខណៈអ្នកវិនិយោថ្លឹងថ្លែងការផ្អាកវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់
07/28/2026 09:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ​នាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
07/28/2026 09:07 AM
កម្ពុជា និងជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់ការពារបរិស្ថាន
07/28/2026 08:07 AM
ក្រសួងបរិស្ថានគាំទ្រសកម្មភាពរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍
07/28/2026 08:07 AM
គណៈបញ្ជាការឯកភាពរាជធានី បង្ក្រាបទីតាំងអនឡាញស្គេម នៅអគារព្រ៊ីន ខណ្ឌចំការមន ឃាត់ជនបរទេស៥៤នាក់
07/28/2026 08:07 AM