អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams

សន្តិសុខ និង សង្គម

រដ្ឋមន្ត្រីអ៊ីស្រាអែល៖ ក្រុមហាម៉ាស មិនចាប់អារម្មណ៍ទៅនឹងបទឈប់បាញ់ទេ ដោយគំរាមវាយប្រហារក្រុង Rafah

2024/05/06 05:27:36 pm        172
រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃអាទិត្យ ថាក្រុមហាម៉ាស ហាក់ដូចជាពុំមានភាពហ្មត់ចត់ចំពោះការឈានដល់បទឈប់បាញ់នោះទេ។ យើងបានកំណត់សញ្ញានៃការព្រមានដែលថា ក្រុមហាម៉ាស ពិតជាពុំមានបំណងឈានទៅរកកិច្ចព្រមព្រៀងណាមួយជាមួយយើងនោះទេ។ នេះមានន័យថា យើងនឹងចាប់ផ្តើមសកម្មភាពយោធា នៅទីក្រុង Rafah និងនៅតំបន់ហ្កាហ្សាស្ទ្រីបទាំងមូល នៅពេលខាងមុខដ៏ឆាប់នេះ។លោក Gallant បាននិយាយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់ហ្កហ្សាស្ត្រីប ភាគកណ្តាល ជាកន្លែងដែលលោក បានជួបជាមួយទាហានអ៊ីស្រាអែល និងបានពិនិត្យមើលតំបន់នោះ។អ៊ីស្រាអែល បានព្រមានជាច្រើនខែមកហើយថា ខ្លួនមានផែនការបញ្ជូនកងទ័ព ចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប ជាទីដែលជនភៀសខ្លួនហ្កាហ្សា ជាងមួយលាននាក់ បានភៀសខ្លួនទៅទីនោះ។ អ៊ីស្រាអែល ជឿថា ក្រុមអ្នកប្រយុទ្ធហាម៉ាសរាប់ពាន់នាក់ បានលាក់ខ្លួននៅក្នុងទីក្រុង រួមជាមួយចំណាប់ខ្មាំងរាប់សិបនាក់។ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ការវាយលុកបែបនេះ នឹងធ្វើឱ្យជីវិតមនុស្សរាប់សែននាក់ប្រឈមទៅនឹងហានិភ័យ និងជាការបង្អាក់ដ៏ធំលើប្រតិបត្តិការផ្តល់ជំនួយនៅតំបន់ហ៊ុមព័ទ្ធទាំងមូលនេះ។ទស្សនវិស័យសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ហាក់មានភាពយឺតយ៉ាវ កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមហាម៉ាស បានលើកឡើងជាថ្មីនូវការទាមទាររបស់ខ្លួនសម្រាប់ការបញ្ចប់សង្គ្រាមជាថ្នូរទៅនឹងការដោះលែងចំណាប់ខ្មាំង ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលទាំងស្រុង ហើយភាគីទាំងពីរ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះភាពជាប់គាំងនេះ។

និស្សិតគាំទ្រអ៊ីស្រាអែល និងគាំទ្រប៉ាឡេស្ទីន តវ៉ានៅសាកលវិទ្យាល័យ DePaul

2024/05/06 05:24:03 pm        143
និស្សិតនៅសាកលវិទ្យាល័យ DePaul ក្នុងទីក្រុង Chicago រដ្ឋ Illinois បានធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេសម្រាប់ទាំងខាងអ៊ីស្រាអែល និងខាងប៉ាឡេស្ទីន ក្នុងសង្គ្រាមនៅតំបន់ហ្សា។មន្ត្រីនគរបាលនៅទីក្រុង Chicago ត្រូវបានដាក់ពង្រាយ ហើយមន្ត្រីសាកលវិទ្យាល័យ បានណែនាំដល់មហាវិទ្យាល័យ និស្សិត និងសមាជិកសហគមន៍ ឱ្យជៀសវាងទៅកាន់តំបន់នោះ។សាកលវិទ្យាល័យ DePaul គឺជាសាកលវិទ្យាល័យកាតូលិកធំបំផុតរបស់សហរដ្ឋអាមេរិក ដែលមាននិស្សិតថ្នាក់បរិញ្ញាបត្រប្រមាណ ១៤.៥០០នាក់ និស្សិតបញ្ចប់ការសិក្សាចំនួន ៧.០០០នាក់ និងនិស្សិតច្បាប់ចំនួន៨០០នាក់។ការតវ៉ានៅបរិវេណសាកលវិទ្យាល័យ បានលេចចេញជាចំណុចរសើបខាងនយោបាយ ក្នុងអំឡុងឆ្នាំបោះឆ្នោតនៅសហរដ្ឋអាមេរិកដ៏ចម្រូងចម្រាស ខណៈប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ស្វែងរកអាណត្តិទីពីរនៅក្នុងតំណែង។ នគរបាល បានចាប់ខ្លួនមនុស្សជាង ២.០០០នាក់ក្នុងអំឡុងពេលតវ៉ានៅបរិវេណសាកលវិទ្យាល័យជាច្រើននៅជុំវិញប្រទេស។យោងតាមមន្ត្រីសុខាភិបាលនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ៣៤.៦០០ នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ សង្គ្រាម បានចាប់ផ្តើម នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងចាប់ជាចំណាប់ខ្មាំងចំនួន២៥២នាក់ផ្សេងទៀត ដែលក្នុងនោះ១៣៣ នាក់ ត្រូវបានគេជឿថានៅតែជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា។

បង់ក្លាដែស បើកសាលារៀនឡើងវិញ ខណៈសីតុណ្ហភាពធ្លាក់ចុះ

2024/05/06 05:09:22 pm        149
សាលារៀនក្នុងប្រទេសបង់ក្លាដែស បានបើកដំណើរការឡើងវិញកាលពីថ្ងៃអាទិត្យ ហើយថ្នាក់រៀនកំពុងបន្តនៅចុងសប្តាហ៍បន្ទាប់ពីរលកកម្ដៅក្ដៅខ្លាំងមួយសប្តាហ៍មុនដែលបានផ្អាកថ្នាក់រៀន ខណៈ ប្រទេសនេះបានទទួលរងសីតុណ្ហភាពក្ដៅបំផុត កើនឡើងលើសពី៤០ អង្សារសេ។ ប្រទេសបង់ក្លាដែសបានសម្រេចបើកសាលារៀនឡើងវិញសម្រាប់សិស្សប្រហែល ៣៣ លាននាក់ ស្របពេលមានសម្ពាធក្នុងការរៀបចំសិស្សសម្រាប់ការប្រឡង ខណៈរលកកម្ដៅដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៧ទសវត្សរ៍ បានបញ្ជូនសីតុណ្ហភាពឡើងដល់ ៤៣,៨ អង្សាសេ កាលពីសប្តាហ៍មុន។មនុស្សជាច្រើនបានស្លាប់នៅទូទាំងតំបន់នេះ ហើយអ្នកជំនាញបានព្រមានថា កម្ដៅអាចធ្វើឲ្យមានវិសមភាពកាន់តែធ្ងន់ធ្ងរ ពង្រីកគម្លាតនៃការសិក្សារវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍នៅតំបន់ត្រូពិច។ក្រសួងអប់រំបាននិយាយថា ប្រទេសបង់ក្លាដែស ដែលប្រារព្ធពិធីសប្តាហ៍ការងារអ៊ីស្លាមចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នឹងបិទថ្នាក់រៀននៅរៀងរាល់ថ្ងៃសៅរ៍រហូតដល់មានការជូនដំណឹងបន្ថែម។ អាណាព្យាបាលសិស្សបានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ។ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា បម្រែបម្រួលអាកាសធាតុកំពុងបណ្តាលឱ្យមានរលកកម្ដៅញឹកញាប់ ធ្ងន់ធ្ងរ និងយូរជាងក្នុងអំឡុងរដូវក្តៅ៕

ក្រុមហាម៉ាស៖ ការចរចាបទឈប់បាញ់ចុងក្រោយបំផុតបានបញ្ចប់ហើយខណៈ អ៊ីស្រាអែលប្តេជ្ញាបន្តប្រតិបត្តិការយោធាក្នុងពេលដ៏ខ្លី

2024/05/06 05:04:30 pm        275
ក្រុមសកម្មប្រយុទ្ធហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចចរចាបទឈប់បាញ់ចុងក្រោយនៃតំបន់ហ្កាហ្សាបានបញ្ចប់ក្នុងទីក្រុងគែរ (Cairo)ប្រទេសអេហ្ស៊ីប បន្ទាប់ពីការពិភាក្សាស៊ីជម្រៅ និងហ្មត់ចត់ ដោយបញ្ជាក់ឡើងវិញនូវការទាមទារសំខាន់ៗដែលអ៊ីស្រាអែល បានច្រានចោលម្តងទៀត។ បន្ទាប់ពីមានសញ្ញានៃការរីកចម្រើនថ្មីៗនេះ ទស្សនវិស័យហាក់មានភាពស្រពិចស្រពិល ខណៈនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្តេជ្ញាថានឹងទប់ទល់សម្ពាធអន្តរជាតិដែលកំពុងព្យាយាមបញ្ឈប់សង្គ្រាមនេះ។រដ្ឋមន្ត្រីក្រសួងការពារជាតិ Yoav Gallant បានអះអាងថា ក្រុមហាម៉ាស មិនប្រាកដប្រជាចំពោះកិច្ចព្រមព្រៀងនោះទេ ហើយបានព្រមានអំពី ប្រតិបត្តិការដ៏ខ្លាំងក្លាមួយនាពេលអនាគតដ៏ខ្លីនៅទីក្រុងរ៉ាហ្វា(Rafah) និងកន្លែងផ្សេងទៀតនៅទូទាំងដែនដីហែកហួរដោយសង្រ្គាមហ្កាហ្សា។ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា ប្រធាន CIA អាមេរិក លោក William Burns ដែលជាអ្នកសម្របសម្រួលដ៏សំខាន់ក្នុងកិច្ចចរចា នឹងជួបជាមួយលោក Netanyahu នៅថ្ងៃចន្ទនេះ ។ មន្ត្រីម្នាក់ដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន AP ថាលោក Burns កំពុងធ្វើដំណើរទៅជួបនាយករដ្ឋមន្ត្រីកាតា រួមទាំងអេហ្ស៊ីបជាអន្តរការីក្នុងការដោះស្រាយជាមួយក្រុមហាម៉ាស។ គេមិនច្បាស់ថាតើការធ្វើដំណើរជាបន្តបន្ទាប់ទៅអ៊ីស្រាអែលដែលបានគ្រោងទុកនឹងកើតឡើងឬអត់។អ៊ីស្រាអែលមិនបានបញ្ជូនគណៈប្រតិភូទៅកិច្ចពិភាក្សាចុងក្រោយនេះទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីបបានរាយការណ៍ថា គណៈប្រតិភូហាម៉ាសបានទៅពិភាក្សាក្នុងប្រទេសកាតា ជាកន្លែងដែលក្រុមការងារនេះមានការិយាល័យនយោបាយ ហើយនឹងត្រឡប់ទៅទីក្រុងគែរវិញសម្រាប់ការចរចាបន្ថែមនៅថ្ងៃអង្គារសប្ដាហ៍នេះ៕

អ្នកស្លាប់ដោយជំនន់ទឹកភ្លៀងនៅប្រេស៊ីល កើនឡើងដល់ ៧៨ នាក់ និងច្រើននាក់នៅបាត់ខ្លួន

2024/05/06 03:43:40 pm        170
អាជ្ញាធរតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបណ្តាលឱ្យមានទឹកជំនន់នៅភាគខាងត្បូងរដ្ឋ រីអូហ្គ្រង់ដេ ដូស៊ុល(Rio Grande do Sul) របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់យ៉ាងហោចណាស់ ៧៨នាក់ និងមនុស្សច្រើននាក់ទៀតនៅបាត់ខ្លួន ខណៈជាង ១១៥.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាន។ប្រធានាធិបតី លោក Luiz Inacio Lula da Silva បានមកដល់រដ្ឋ Rio Grande do Sul កាលពីព្រឹកថ្ងៃអាទិត្យ ជាមួយសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញជាមួយអាជ្ញាធរតំបន់។ អភិបាលរដ្ឋ លោក អេដ្យួអាដូ ឡេតេ(Eduardo Leite) បាននិយាយថា វាគឺជាសេណារីយ៉ូសង្រ្គាម ហើយនឹងត្រូវការវិធានការនៅក្រោយសង្គ្រាម។ក្រុមអ្នកស្ម័គ្រចិត្ត ដែលប្រើប្រាស់ទូក ម៉ូតូទឹក និងហែលទឹក បានជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ។ នៅក្នុងរដ្ឋធានី ប៉តូ អាលីក្រេ(Porto Alegre) របស់រដ្ឋ អ្នកស្មគ្រចិត្តម្នាក់ និយាយថា លោក និងមិត្តភក្តិបីនាក់ទៀត បានប្រើប្រាស់ម៉ូតូទឹក ដើម្បីជួយសង្រ្គោះមនុស្សប្រហែល៥០នាក់ពីទឹកជំនន់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ នៅលើកោះជាផ្នែករបស់ទីក្រុង។ ចំនួនអ្នកស្លាប់នៅតែអាចកើនឡើងច្រើន ខណៈមនុស្ស ១០៥ នាក់ ត្រូវបានរាយការណ៍ថានៅតែបាត់ខ្លួនកាលពីថ្ងៃអាទិត្យ នេះបើយោងតាមអាជ្ញាធរការពារស៊ីវិលរបស់រដ្ឋ។ យោងតាមអាជ្ញាធរបានឱ្យដឹងថា ទឹកជំនន់នាំមកដោយព្យុះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យប៉ះពាល់ដល់ជាងពីរភាគបីនៃក្រុងជិត៥០០នៅក្នុងរដ្ឋនេះ ដែលមានព្រំដែនជាប់ជាមួយប្រទេសអ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីន។ទឹកជំនន់បានបំផ្លាញផ្លូវថ្នល់ និងស្ពាន ក្នុងទីក្រុង ហើយទឹកភ្លៀងក៏បានបង្កឱ្យមានបំណាក់ដី និងការបាក់ធ្លាយផ្នែកមួយចំនួននៃទំនប់វារីអគ្គិសនីតូចមួយផងដែរ។ អាជ្ញាធរនិយាយថា មនុស្សជាង ៤០០.០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់កាលពីល្ងាចថ្ងៃអាទិត្យ ខណៈជិតមួយភាគបីនៃចំនួនប្រជាជនក្នុងរដ្ឋនេះគឺគ្មានទឹកប្រើប្រាស់។

ការតវ៉ារបស់និស្សិតប្រឆាំងការវាយលុករបស់អ៊ីស្រាអែលនៅហ្កាហ្សា កំពុងរាលដាលក្នុងពិភពលោក

2024/05/06 03:21:16 pm        207
ការតវ៉ារបស់ក្រុមចលនានិស្សិតប្រឆាំងការវាយលុករបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារមិនធ្លាប់មាន កាលពីថ្ងៃទី ៧ខែតុលាឆ្នា២០២៣ ពី សំណាក់ក្រុមហាម៉ាស លើប្រទេសអ៊ីស្រាអែល បានរីករាលដាលដល់ប្រទេសជាច្រើនក្នុងពិភពលោក។ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងបរិវេណសាកលវិទ្យាល័យយ៉ាងហោចណាស់ ៤០ របស់សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី ១៧ ខែមេសា ដែលជារឿយៗបានបោះជំរំតង់ដើម្បីតវ៉ាប្រឆាំងនឹងចំនួនអ្នកស្លាប់ដែលកំពុងកើនឡើងនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប។យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឹងថា មនុស្សជិត ២.០០០នាក់ ត្រូវបានឃុំខ្លួន នៅក្នុងបាតុកម្មដែលរំឮកដល់ការតវ៉ាប្រឆាំងនឹងសង្រ្គាមវៀតណាម។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នគរបាលបានបង្ខំឱ្យរុះរើកន្លែងអង្គុយរបស់និស្សិតជាច្រើន រួមទាំងកន្លែងអង្គុយតវ៉ានៅសាកលវិទ្យាល័យញូវយ៉ក តាមសំណើរបស់អ្នកគ្រប់គ្រងរបស់សាលាទាំងនោះ។ ចំណែកក្រុមនិស្សិតសាកលវិទ្យាល័យ ដាកា(Dhaka) រាប់រយនាក់បានដុតរូបតំណាងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu អំឡុងបាតុកម្មគាំទ្រប៉ាឡេស្ទីនក្នុងរដ្ឋធានីរបស់បង់ក្លាដែសកាលពីថ្ងៃអាទិត្យ ៥ ឧសភា។ក្រុមបាតុករក៏បានថ្កោលទោសការចាប់ខ្លួន និងវាយឆ្មក់របស់នគរបាលនាពេលថ្មីៗនេះនៅសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក ជាទីដែលចលនាបាតុករគាំទ្រប៉ាឡេស្ទីនបានបោះជំរំនៅតាមបរិវេណជាច្រើនដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សា។នគរបាកាលបារាំងកាលពីចុងសប្ដាហ៍ បានជម្លៀសក្រុមអ្នកតវ៉ាចេញពីកន្លែងអង្គុយតវ៉ាគាំទ្រតំបន់ហ្កាហ្សា នៅសាកលវិទ្យាល័យ សាយអិនស៊ីស ផូ(Sciences Po) ក្នុងទីក្រុងប៉ារីស ដែលជាសាលាវិទ្យាសាស្ត្រនយោបាយដ៏ធំរបស់ប្រទេសនេះ។ ក្រុមមន្ត្រីនិយាយថា មនុស្ស ៩១ នាក់ត្រូវបានចាប់ខ្លួន។ចំណែកនៅប្រទេសអាល្លឺម៉ង់វិញ នគរបាល បានធ្វើអន្តរាគមន៍កាលពីចុងសប្ដាហ៍នេះ ដើម្បីជម្លៀសក្រុមអ្នកតវ៉ាចេញពីបរិវេណសាកលវិទ្យាល័យ ហាំបូលធ៍ (Humboldt)នៅកណ្តាលទីក្រុងប៊ែរឡាំង។រីឯ នៅប្រទេសកាណាដា វិញ ក្រុមនិស្សិតបានចេញតវ៉ាប្រឆាំងនឹងសង្គ្រាមនៅហ្កាហ្សាក្នុងទីក្រុងមួយចំនួនរួមមាន ទីក្រុង ម៉ុងរ៉េអាល់ អូតាវ៉ា តូរ៉ុនតូ និងវ៉ានខូវើ ជាដើម។ ជាមួយគ្នានោះនៅក្នុងប្រទេសអៀរឡង់ ក្រុមនិស្សិតនៅសាកលវិទ្យាល័យ ទ្រីនីទី ខូលីជ ដាប់ប្លីន (Trinity College Dublin) បានចាប់ផ្តើមតវ៉ាអង្គុយកាលពីចុងសប្ដាហ៍នេះ និងហៅការតវ៉ានេះថាជា ជំរំសាមគ្គីជាមួយប៉ាឡេស្ទីន៕

មន្រ្តីយោធាដែលបាញ់បោះស៊េរីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី

2024/05/04 11:48:43 pm        117
ភ្នំពេញ៖ មន្ត្រីយោធាដែលបានបាញ់បោះសេរីចំនួន០៥គ្រាប់នៅមូលដ្ឋានខណ្ឌ៧រមករាត្រូវបានកម្លាំងកងរាជអាវុធរាជធានីភ្នំពេញឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនារសៀលថ្ងៃទី០៤ ខែឧសភាឆ្នាំ ២០២៤ នេះ។មន្រ្តីយោធាដែលបានបាញ់បោះនោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ ៣៦៧ DE0 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត។ពាក់ព័ន្ធការបាញ់បោះស៊េរីនេះផងដែរ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា សម្រេចលុបឈ្មោះយោធាដែលបានបាញ់បោះស៊េរី នៅខណ្ឌ៧មករា ចេញពីក្របខណ្ឌមន្ត្រីយោធា យោងតាមប្រកាស ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ គួរំលឹកផងដែរ កាលពីវេលាម៉ោង០៣ និង៤០នាទីនាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បុរសជាយោធាម្នាក់បានបាញ់គំរាមប្រជាពលរដ្ឋអ្នកជិតខាងជាមួយគ្នាចំនួន០៥គ្រាប់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស ក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងដកហូតអាវុធខ្លី០១ដើម ម៉ាកCZ P.07៕អត្ថបទ៖ កុម្ភៈ

រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេចលុបឈ្មោះយោធាដែលបានបាញ់បោះស៊េរី នៅខណ្ឌ៧មករា ចេញពីក្របខណ្ឌ

2024/05/04 04:32:02 pm        210
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា សម្រេចលុបឈ្មោះយោធាដែលបានបាញ់បោះស៊េរី នៅខណ្ឌ៧មករា ចេញពីក្របខណ្ឌមន្ត្រីយោធា យោងតាមប្រកាស ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ មន្រ្តីយោធាដែលបានបាញ់គំរាមនោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ ៣៦៧ DE0 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត។គួរំលឹកផងដែរ កាលពីវេលាម៉ោង០៣ និង៤០នាទីនាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បុរសជាយោធាម្នាក់បានបាញ់គំរាមប្រជាពលរដ្ឋអ្នកជិតខាងជាមួយគ្នាចំនួន០៥គ្រាប់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស ក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងដកហូតអាវុធខ្លី០១ដើម ម៉ាកCZ P.07៕អត្ថបទ៖ កុម្ភៈ

ហ្វីលីពីន បង្កើតកន្លែងងូតទឹកចល័តនៅក្នុងទីក្រុងម៉ានីល ដើម្បីទប់ទល់កម្ដៅដ៏ក្ដៅ

2024/05/03 09:29:11 pm        249
រដ្ឋាភិបាលក្នុងតំបន់ នៅរដ្ឋធានៅម៉ានីលកាលពីថ្ងៃទី២ខែឧសភា សប្ដាហ៍នេះ បានដាក់ពង្រាយកន្លែងងូតទឹកចល័ត ដើម្បីជួយសហគមន៍នេះទប់ទល់នឹងរលកកម្ដៅដ៏ខ្លាំង។ យោងតាមរដ្ឋាភិបាលក្នុងស្រុកនៃទីក្រុងវ៉ាឡិនហ្ស៊ូអេឡា (Valenzuela City) កន្លែងងូតទឹកចល័ត២នឹងដែលត្រូវដាក់ពង្រាយ អាចឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយពុំគិតប្រាក់ និងក្នុងបំណងជួយប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់នោះ ទប់ទល់នឹងកម្ដៅដ៏ក្ដៅ និងកំពុងប្រឈមការដាច់ចរន្តអគ្គិសនី និងកង្វះទឹកស្អាត។ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះបាននិយាយថា សន្ទស្សន៍កម្ដៅក្ដៅខ្លាំង ជាកម្រិតសីតុណ្ហភាពជាក់ស្តែងមួយដែលរាងកាយមនុស្សមានអារម្មណ៍ថា ក្ដៅខ្លាំង រួមបញ្ចូលសំណើមក្ដៅ ត្រូវបានគេរំពឹងថានឹងនៅរក្សាកំណត់ត្រា ៤៥ អង្សាសេពេញមួយសប្តាហ៍។ហ្វីលីពីន ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងប្រឈមកម្ដៅខ្លាំង ដោយផ្អាកថ្នាក់រៀន និងព្រមានប្រជាជនឱ្យជ្រកក្នុងម្លប់ និងជៀសវាងការប៉ះពាល់កម្ដៅថ្ងៃយូរដែលអាចឲ្យមានជំងឺសុរិយរោគ ឬ ជំងឺកើតចេញពីកម្ដៅក្ដៅខ្លាំងពេក៕

កេនយ៉ា ប្រឈមការខាតបង់ធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់បង្កទឹកជំនន់និងអ្នកស្លាប់ឡើងដល់១៨៨នាក់

2024/05/03 09:26:25 pm        139
ប្រទេសកេនយ៉ា កំពុងប្រឈមមុខទៅនឹងការខាតបង់ធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់ខ្លាំងឈានដល់កម្រិត២០០ មីលីម៉ែត្រ បន្តជន់លិចប្រទេសនេះ នាំឱ្យមានទឹកជំនន់រាលដាល ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៨៨នាក់ស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតជម្លៀសខ្លួនចេញពីលំនៅឋាន។ផលប៉ះពាល់នៃភ្លៀងធ្លាក់ បានរាលដាលពាសពេញផ្នែកផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នា ចាប់ពីអាជីវករខ្នាតតូច រហូតដល់អាជីវកម្មធំៗ។ រដ្ឋធានី ណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយអាជីវកម្មដែលធ្លាប់រីកចម្រើន បច្ចុប្បន្ននេះបានបន្សល់ទុកនូវការបំផ្លាញដោយសារតែទឹកជំនន់។ អាជ្ញាធរនិយតកម្មថាមពល និងប្រេង (EPRA) បានណែនាំដល់ស្ថានីយ៍ប្រេងឥន្ធនៈ ដែលរងផលប៉ះពាល់ដោយផ្ទាល់ ឱ្យនៅបិទរហូតដល់ពួកគេអាចធានាបាននូវសុវត្ថិភាព និងគុណភាពនៃផលិតផលរបស់ពួកគេ។អាជ្ញាធរនិយតកម្មថាមពល និងប្រេង (EPRA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានីយ៍ប្រេងឥន្ធនៈណាមួយ ដែលត្រូវបានជន់លិច នឹងនៅតែបិទដើម្បីមានការត្រួតពិនិត្យ។ ប្រតិបត្តិករនឹងវាយតម្លៃស្ថានភាព សម្អាត និងធានាបានពីគុណភាពនៃផលិតផលរបស់ពួកគេ មុនពេលបើកដំណើរការឡើងវិញ។ ទឹកជំនន់ក៏បានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការឧស្សាហកម្ម ដូចជារោងចក្រ ក្រដាស Karatasi ក្នុងតំបន់ឧស្សាហកម្មណៃរ៉ូប៊ី(Nairobi) ដែលត្រូវបានជន់លិច បង្ខំឱ្យកម្មករជាប់គាំងជាច្រើនម៉ោង ហើយរោងចក្រត្រូវបានបិទ ដោយគ្មានកំណត់។នៅក្នុងវិស័យដឹកជញ្ជូន រថយន្តក្រុងដឹកអ្នកដំណើរដែលគេស្គាល់ថា Matatus កំពុងប្រឈមទៅនឹងការខាតបង់ ដោយសារផ្លូវមិនអាចឆ្លងកាត់បាន ។ខណៈទឹកជំនន់នៅតែបន្តប៉ះពាល់ដល់លំនៅឋានក្នុងតំបន់ប្រជាជនរស់នៅ ក្រុមគ្រួសារជាច្រើន កំពុងជួបការលំបាកដោយការបាត់បង់របស់របរប្រើប្រាស់ក្នុងផ្ទះ និងចាំបាច់ត្រូវស្វែងរកកន្លែងស្នាក់នៅថ្មី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM