កម្ពុជា បន្តបណ្ដេញចេញជនបរទេសចំនួន ១,០៩០នាក់ទៀត ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​និងលួចឆ្លងដែនស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់
មនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល១៦នាក់ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅថ្ងៃទី១៨កុម្ភៈនេះ
អាជ្ញាធរនឹងចាត់វិធានការច្បាប់ចំពោះម្ចាស់ទីតាំងដែលលួចលាក់ផ្តល់ការស្នាក់នៅដល់ជនបរទេស​ប្រព្រឹត្តបទល្មើស
នគរបាលចរាចរណ៍រាជធានី នឹងចុះអនុវត្តច្បាប់តាមរយៈការផាកពិន័យឡើងវិញ ក្រោយ​អត្រា​គ្រោះ​ថ្នាក់​នៅ​មានកម្រិតខ្ពស់

សន្តិសុខ និង សង្គម

នគរបាល​ខេត្ត​បាត់ដំបង ​បង្រ្កាប​គ្រឿងញៀនជាង​៣​គីឡូ ក្រាម​ឃាត់ខ្លួន ​ជន​សង្ស័យ​២នាក់

2025/09/02 10:42:37 am        92
បាត់ដំបង៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តម​សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តម​សេ​នីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរ​បាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន​ នៅថ្ងៃទី​១ ខែកញ្ញា​ ឆ្នាំ២០២៥​បានដឹកនាំធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនមុខសញ្ញាចំនួន​២នាក់នៅឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់​ដំបង។ ក្នុង​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣ថង់ធំៗនិង០១ថង់កណ្តាលមានទម្ងន់ ៣០៣១,៣៧​ក្រាម(ថ្នាំសុទ្ធ),ទូរស័ព្ទដៃចំនួន ០២គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង,ថង់ប្លាស្ទិកតូចៗពណ៌សមួយចំនួននិងម៉ូតូចំនួន០២គ្រឿង។ ពេលនេះ ជនសង្ស័យ ​និងវត្ថុតាងត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវ ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាម​ផ្លូវច្បាប់៕

អាវុធហត្ថរាជធានីឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ

2025/08/27 07:49:12 pm        1508
 ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ ប្រជាពលរដ្ឋ ។ អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០២និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យ ០១ក្រុម មានគ្នាប្រមាណ ៦០-៧០នាក់ មធ្យោបាយម៉ូតូប្រមាណ ៥០ គ្រឿង ប្រដាប់ដោយ ដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពកាប់ វាយ និងគប់ លួចយកម៉ូតូ ចំនួន ០១គ្រឿង ម៉ាក Nex ពណ៌ស ឆ្នាំផលិត២០១៧ ស្លាកលេខ ភ្នំពេញ 1GG-9108 ពីជនរងគ្រោះ និងមិត្តភក្តិ មានគ្នា ៦នាក់ ដែលកំពុងអង្គុយនៅតូបលក់អីវ៉ាន់នៅចំណុច ផ្លូវឈ្នះៗ ខាងកើត វិមានឈ្នះៗ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្ដាលឱ្យអ្នកខ្លះរងរបួស និងខូចខាតម៉ូតូមួយចំនួន រួចក៏នាំគ្នាជិះគេចខ្លួនបាត់តែម្តង។  ក្រោយកើតហេតុកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការការពារនៅវិមានឈ្នះៗ បានធ្វើអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ លឹម ហេងលាភ ភេទប្រុស ប្រគល់ជូនកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្តតាមនីតិវិធី។  បន្ទាប់ពីសាកសួរជនសង្ស័យឈ្មោះ លឹម ហេងលាភ រួចមក កម្លាំងជំនាញអាវុធហត្ថខណ្ឌជ្រោយចង្វារ បានសហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បន្តការស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ឈ្មោះ ផេង វិច្ឆិកា ភេទប្រុស នៅចំណុច បន្ទប់ជួលលេខ៣០ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១២ និង ២០ នាទី និងបានបន្តពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញកម្លាំងជំនាញអាវុធហត្ថ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ភេទប្រុស ចំនួន ០២នាក់ទៀត ឈ្មោះ សល់ សុវណ្ណ និងឈ្មោះ ចំរើន បញ្ញា នៅចំណុចផ្លូវលំ ភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ រហូតដល់វេលាម៉ោងប្រមាណ ១៧ និង ៣០ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចជំនាញបន្តសហការជាមួយនិងកម្លាំងជំនាញអាវុធហត្ថ ខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ ហ៊ុល វណ្ណៈសុផា ហៅ ង៉ោល ភេទប្រុស នៅចំណុច ផ្លូវ១០៣ កែង១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បញ្ជូនមក ការិយាល័យជំនាញកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1JX-8982, បំពង់ទីប ០១ដើម, ដុំថ្ម ០៥ដុំ រួមនិងសម្ភារៈមួយចំនួនទៀត ។ ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង ០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកជាច្រើននាក់ទៀត ដែលកំពុងរត់គេចខ្លួន ពិតជាបានធ្វើសកម្មភាពយកដំបងដែកទីប ដងឆ័ត្រ ដំបងឫស្សី កាំបិតប៉័ងតោ និងដុំថ្ម ធ្វើសកម្មភាពវាយ គប់ លួចយកម៉ូតូ០១គ្រឿង របស់ជនរងគ្រោះ ពិតប្រាកដមែន។ ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕តារាវុទ្ធី

បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ ឃាត់ខ្លួនជនសង្ស័យ០៤នាក់

2025/08/27 05:31:13 pm        1113
ភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ មានជនជាតិចិន០២នាក់ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងការចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ និងរំលោភសេពសន្ថវៈ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបញ្ជារផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ។ ជាលទ្ធិផល ដោយមានកិច្ចសហការល្អ ពីកម្លាំងសមត្ថកិច្ចក្រុងបាវិត ខេត្តស្វាយរៀង បានញុំាងឲ្យ នគរបាលរាជធានីភ្នំពេញ ឈានទៅចាប់ខ្លួនជនសង្ស័យទាំង០៤នាក់បាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ។ ជនសង្ស័យទាំង០៤នាក់ រួមមានឈ្មោះ ៖ទី១ឈ្មោះ ZHU ZONG LIANG ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន , ទី២ឈ្មោះ YI MING XING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន , ទី៣ឈ្មោះ សាន ស្រីនិ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ អគារខុនដូ R&F បន្ទប់លេខ 1507 ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី៤ ឈ្មោះ សួស សារ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅខេត្តកំពង់ចាម មុខរបរ លក់ដូរ ។ ក្នុងរង្វង់ការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ អាវុធខ្លី០១ដើម , ដំបងឆក់០១ដើម , ខ្នោះ០១គូ រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរនាំ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំកសាងសំណុំរឿង បញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ នៅពេលខាងមុខ ៕អត្ថបទ៖ កុម្ភៈ

ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃ,ពីថ្ងៃទី២០ដល់២៥សីហានេះ

2025/08/26 11:40:20 am        363
ក្នុងរយៈពេល៦ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន២៨ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៨នាក់ និងរងរបួស ៣០នាក់។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរង គ្រោះថ្នាក់ចរាចរណ៍ទាំង២៨ករណីនោះ រួមមាន ថ្ងៃទី២០សីហា មាន៤ករណី ស្លាប់៣នាក់ រងរបួស៥នាក់ ថ្ងៃទី២១សីហា មាន៣ករណី ស្លាប់១នាក់ របួស ៦នាក់ ថ្ងៃទី២២សីហា មាន៥ករណី ស្លាប់១នាក់ របួស៩នាក់ ថ្ងៃទី២៣សីហា មាន៥ករណី ស្លាប់៣នាក់ របួស២នាក់ ថ្ងៃទី២៤សីហា មាន៥ករណី ស្លាប់៧នាក់ របួស១នាក់ និងថ្ងៃទី២៥សីហា មាន៦ករណី ស្លាប់៣នាក់ និងរងរបួស៧នាក់។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងរយៈពេល៦ថ្ងៃមកនេះ មាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពត កែប ពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្វាយរៀង៕

ឃាត់ខ្លួនជនបរទេសចំនួន៥នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង

2025/08/24 02:44:15 pm        729
ភ្នំពេញ៖ នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលចន្ទ្រា បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ឆបោកតាមអនឡាញខុសច្បាប់ ០១ទីតាំង យីហោឈ្មោះ New Saigon3 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា និងបានឃាត់ខ្លួនជនសង្ស័យជនជាតិ វៀតណាម ចំនួន ០៥នាក់ក្នុងនោះ ស្ត្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាងមានដូចជា កុំព្យូទ័រលើតុ ០៨គ្រឿង, Monitor កុំព្យូទ័រ ២៣គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០៦គ្រឿង, កុំព្យូទ័រយួរដៃ ០១គ្រឿង និងទូរសព្ទដៃ ១៨គ្រឿង។បច្ចុប្បន្នទីតាំងសង្ស័យខាងលើត្រូវបានបិទជាបណ្តោះអាសន្ន។ ចំពោះជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងដែលបានរឹបអូស សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

បង្ក្រាបក្រុមចោរកាច់កម៉ូតូទាំងសំបុក ៦នាក់ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

2025/08/24 01:31:15 pm        261
ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបចោរកាច់កម៉ូតូទាំងសំបុក ៦នាក់ ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។ នគរបាលប្រាប់ឲ្យដឹងថា ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានចុះស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ៦នាក់ ដែលជាមុខសញ្ញាក្រុមចោរកាច់កម៉ូតូ ដែលធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងទទួលផលចោរកម្ម ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងភ្នំពេញ ។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន២គ្រឿង, ស្លាកលេខម៉ូតូ ចំនួន១, សោចិញ្ចៀន ចំនួន១, សោខ្សៀ ចំនួន៣, ទុលឡាវីស ចំនួន៤ និងកន្រ្ដៃច្រឹប ពណ៌ក្រហម ចំនួន១។ ជនសង្ស័យទាំងអស់ កំពុងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ តារាវុទ្ធី

ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ

2025/08/20 08:43:15 pm        663
ភ្នំពេញ ៖ បទបញ្ជារក្រើនរំលឹកជាថ្មីម្តងទៀត របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជារទៅកាន់អធិការនគរបាលខណ្ឌទាំង១៤ ត្រូវរឹតបន្តឹងឲ្យបានខ្លាំង ចំពោះម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កជាសម្លេងរំខានខ្លាំងទៅដល់បងប្អូន ប្រជាពលពលរដ្ឋ តាមទីសាធារណៈ ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យសមត្ថកិច្ចតាមខណ្ឌ ធ្វើការចាប់ឃាត់រាល់ម៉ូតូកៃច្នៃបំពង់ស៊ីមាំង យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឲ្យសាមីខ្លួនយកបំពង់ស៊ីមាំងដើមដែលត្រឹមត្រូវយកមកធ្វើការផ្លាស់ប្តូរដោយខ្លួនឯង ។ នឹងត្រូវធ្វើការពន្យល់អប់រំណែនាំឲ្យពួកគេយល់ពីកំហុសឆ្គងរបស់ខ្លួន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវទាំងអស់គ្នា មុនធ្វើការអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ ។ បទបញ្ជាររបស់ឯកឧត្តមស្នងការ បន្ថែមថា ៖ ក្នុងករណីបន្តប្រព្រឹត្តិខុសជាលើកទី២ សមត្ថកិច្ចត្រូវធ្វើកំណត់ហេតុ ដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការខណ្ឌក្នុងមួយរយៈពេល ជាបណ្តោះអាសន្នសិន ដើម្បីឲ្យសមីខ្លួនមានការរៀងចាល និងភ្ញាក់រលឹកពីកំហុសឆ្គងដដែលៗ រួចត្រឡប់មកចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួនឡើងវិញ ។ សូមបញ្ជាក់ថា នេះមិនមែនជារឿងថ្មី ដែលកម្លាំងនគរបាលរាជធានី ទើបតែចេញអនុវត្តនោះទេ ប៉ុន្តែដោយសារកត្តាពិនិត្យឃើញថា ម៉ូតូដែលបានកៃច្នៃបំពង់ស៊ីមាំងនេះ វាបង្កសម្លេងខ្លាំងមកកាន់ទីសាធារណៈ រំខានដល់គ្រប់មជ្ឈដ្ឋានពាក់ពាក់ព័ន្ធ រ៉ាប់បញ្ចូលទាំងអ្នកកំពុងធ្វើដំណើរ ពលរដ្ឋកំពុងលក់ដូររកស៊ីទទួលទានតាមលំនៅឋាន សិស្សានុសិស្សកំពុងសិក្សារៀនសូត្រ ក៏ដូចជាអ្នកមានជម្ងឺ ឬមនុស្សចាស់ជរា មិនមានស្មារតីគ្រប់គ្រប់អារម្មណ៍គ្រប់គ្រាន់ជាដើម ទើបសមត្ថកិច្ចបន្តពង្រឹងការចុះអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយឲ្យបានខ្ពស់លើការកៃច្នៃល្មើសទាំងនេះ ៕ លីហេង

ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់

2025/08/05 04:44:35 pm        595
 ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ។ លោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កម្លាំងការិយាល័យ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៥ បានធ្វើការចាប់ខ្លួនជនសង្ស័យ ៥ នាក់ និងជនរងគ្រោះម្នាក់ នៅចំណុចបន្ទប់លេខ២០២ ផ្ទះសំណាក់លឹមហេង ភូមិជ្រៃកោង សង្កាត់ចោម ចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណី ចាប់ ឃុំឃាំង និងបង្ខាំងជនរងគ្រោះដោយខុសច្បាប់ ។ ជនសង្ស័យទាំង ៥នាក់ ១-ឈ្មោះ CAO ZHI PENG ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) ២-ឈ្មោះ ZHANG XUESHUANG ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) ៣-ឈ្មោះ ផេង ចន្ទតារា ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ៤-ឈ្មោះ ម៉េង ហួត ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ៥-ឈ្មោះ តាំង លីម៉ី ភេទស្រី អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ ។ចំណែកជនរងគ្រោះឈ្មោះ SUN MENG ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) ។ចំពោះជនសង្ស័យទាំង ៥នាក់ ត្រូវបានកកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ តារាវុទ្ធី

សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា

2025/07/22 12:03:17 pm        287
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប​ឃាត់​ខ្លួន​ជន​បរទេស​ចំនួន​១៦២នាក់ ដែលជាប់ពាក់ព័ន្ធនឹង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ក្នុងនោះនៅខេត្តសៀមរាបឃាត់ខ្លួនជនជាតិនេប៉ាល់ ចំនួន១៣នាក់ ស្ត្រី០៤នាក់ នៅចំណុច​ផ្ទះ​វីឡា​ជួល​ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប  ព្រមទាំងរឹបអូសកុំព្យូទ័រលើតុ (Desktop) ចំនួន១៦គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ចំនួន០២គ្រឿង, ទូរសព្ទដៃ និងវត្ថុ​តាង​មួយ​ចំនួន​ទៀត។ដោយឡែក​នៅខេត្តមណ្ឌលគិរី ពេលចុះបង្ក្រាបទីតាំង អនឡាញ (តំបន់C) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់ (ស្ត្រីចំនួន៣១នាក់) ស្មើនឹង ១៣សញ្ជាតិ រួមទាំងបានដកហូតវត្ថុតាង មានដូចជា កុំព្យូទ័រ ទូរស័ព្ទ និងសម្ភារពាក់ព័ន្ធមួយចំនួន។សរុប​មកក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២៥ ម្សិលមិញ សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប បាន​ឃាត់​ខ្លួន​ជន​បរទេស​ចំនួន​១៦២​នាក់ ស្ត្រី៣៥នាក់។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។សូម​បញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេក្លោង​ទាំង​ឡាយ​ដែល​ជាប់​ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប

2025/07/21 09:32:03 pm        256
នាវេលាម៉ោង១៥:៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចុះប្រតិបត្តិការបង្រ្កាបនៅទីតាំងផ្ទះវីឡាជួលមួយកន្លែង ដែលក្រុមស្រាវជ្រាវសង្ស័យមាន ជាប់ពាក់ព័ន្ធនឹង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ ក្រុមសមត្ថកិច្ចបាន ឃាត់ខ្លួនជនជាតិនេប៉ាល់ ចំនួន១៣នាក់ ក្នុងនោះមានស្ត្រី០៤នាក់ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ព្រមទាំងរឹបអូសកុំព្យូទ័រលើតុ (Desktop) ចំនួន១៦គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ចំនួន០២គ្រឿង, ទូរសព្ទដៃ និងវត្ថុតាងមួយចំនួនទៀត។ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវ បានបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គិភ័យនៅអាកាសយានដ្ឋានក្រុង Cape Townរបស់អាហ្វ្រិកខាងត្បូង បង្អាក់ដល់ជើងហោះហើរអន្តរជាតិ និងក្នុងស្រុក
02/24/2026 07:02 PM
នគរបាល៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី ត្រូវបានជម្លៀសចេញ បន្ទាប់ពីមាន «ហេតុការណ៍គំរាមដល់សន្តិសុខ»
02/24/2026 07:02 PM
របាយការណ៍៖ មន្ត្រីអ៊ីស្រាអែល បង្ហើបថា ការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់ «ជិតកើតឡើងហើយ»
02/24/2026 07:02 PM
អ្នកជម្លៀសខ្លួនវេជ្ជសាស្រ្តប៉ាឡេស្ទីនទទួលបានការព្យាបាលនៅមន្ទីរពេទ្យខេត្ត North Sinai របស់អេហ្ស៊ីប
02/24/2026 07:02 PM
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ ជប៉ុននឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលលើកោះ ក្បែរតៃវ៉ាន់ នៅឆ្នាំ២០៣១
02/24/2026 07:02 PM
លោក Zelenskiy ស្នើសុំសភាសហភាពអឺរ៉ុបឲ្យជួយទទួលបានប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ
02/24/2026 07:02 PM
ការរៀបចំសណ្ដាប់ធ្នាប់ និងការកែលម្អ ហេដ្ឋារចនាសម្ពន្ធ តំបន់ជុំវិញផ្សារដើមគរ សម្រេចបាន ៩០ភាគរយហើយ
02/24/2026 07:02 PM
តុលាការក្រុងភ្នំពេញឃុំខ្លួនជនជាតិចិន៤នាក់ពីបទឆបោកមានស្ថានទម្ងន់ទោសពាក់ព័ន្ធករណី online scam
02/24/2026 07:02 PM
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញអភិវឌ្ឍន៍ផ្លូវជនបទបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន
02/24/2026 07:02 PM
វិមានក្រឹមឡាំង៖ ជម្លោះអ៊ុយក្រែនបានវិវត្តទៅជាការប្រឈមមុខដាក់គ្នាកាន់តែធំជាមួយលោកខាងលិច
02/24/2026 06:02 PM