សមត្ថកិច្ចចម្រុះបង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសដូចគ្នាចំនួន២នាក់នៅខណ្ឌសែនសុខ
ជន​ជាតិចិន ៣២៣នាក់ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់​ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)
តុលាការចេញដីការឃុំខ្លួនជនជាតិចិន២នាក់ ជាមេខ្លោងពាក់ព័ន្ធ​ករណី​ឆបោក​ជា​ក្រុម​ដោយ​មាន​ការ​ចាត់​តាំង (Online Scam) ដាក់ពន្ធនាគារ
​ បង្ក្រាបករណី Online Scam ក្នុងបុរីប៉េងហួតច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់

សន្តិសុខ និង សង្គម

ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅអារ៉ាប់រួម បានបន្តដល់ថ្ងៃទីបី បន្ទាប់ពីព្យុះដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងពេល៧៥ឆ្នាំ

2024/04/19 09:37:44 am        200
ប្រទេសអារ៉ាប់រួម(UAE)នៅតែកំពុងជួបគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ មេសា សប្ដាហ៍នេះ បន្ទាប់ពីព្យុះបំបែកកំណត់ត្រាមួយនៅសប្តាហ៍នេះ បានធ្វើឱ្យតំបន់ជាច្រើនក្នុងប្រទេសជាប់គាំង។នៅទីក្រុងឌុយបៃ(Dubai)ប្រតិបត្តិការនៅអាកាសយានដ្ឋានដែលជាមជ្ឈមណ្ឌល ធ្វើដំណើរដ៏សំខាន់នៅតែត្រូវបានរំខាន ក្រោយព្យុះកាលពីថ្ងៃអង្គារបានជន់លិចផ្លូវរត់យន្តហោះ បណ្តាលឱ្យមានការបង្វែរជើងហោះហើរ ការពន្យារពេល និងលុបចោលជើងហោះហើរ។ អាកាសយានដ្ឋានបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនបានបន្តទទួលជើងហោះហើរចូលក្នុងច្រកទី១ ដែលប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍បរទេស ប៉ុន្តែជើងហោះហើរនោះនៅតែបន្តពន្យារពេល និងរងការរំខាន។ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតតែមួយគត់នៅអាកាសយានដ្ឋាននេះ បាននិយាយថា ខ្លួននឹងបន្តការចុះឈ្មោះអ្នកដំណើរនៅទីក្រុងឌុយបៃនៅម៉ោង ៩ ព្រឹក ថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក ដោយពន្យារពេលការចាប់ផ្តើមហោះហើរឡើងវិញ ពីពាក់កណ្តាលអធ្រាត្រត្រឹមរយៈពេល៩ម៉ោង។អាកាសយានដ្ឋានបានជួបការលំបាកក្នុងការទទួលបានអាហារដល់អ្នកដំណើរដែលជាប់គាំង ព្រោះផ្លូវនៅក្បែរនោះត្រូវបានបិទដោយទឹកជំនន់ និងដោយសារតែមនុស្សច្រើនពេកដែលបានបញ្ជាក់ការកក់ទុកជើងហោះហើរ។ ព្យុះដែលបានវាយប្រហារប្រទេសជិតខាងអូម៉ង់ (Oman) កាលពីថ្ងៃអាទិត្យ បានវាយប្រហារអារ៉ាប់រួម កាលពីថ្ងៃអង្គារ បង្កការជន់លិចផ្លូវថ្នល់ និងបណ្តាលឱ្យមានការបិទផ្លូវជាច្រើនម៉ោង ខណៈទឹកភ្លៀងបានជន់លិចផ្ទះសម្បែង។ មនុស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅអារ៉ាប់រួម និង ២០នាក់នៅអូម៉ង់។ក្រុមអាជ្ញាធរបាននិយាយថា ទឹកជំនន់បានធ្វើឱ្យអ្នកស្រុកជាប់នៅក្នុងពេលធ្វើចរាចរណ៍ ក្នុងការិយាល័យ និងក្នុងលំនៅឋាន ខណៈអារ៉ាប់រួមបានកត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល៧៥ឆ្នាំ។ក្រុមអាជ្ញាធរក៏បានប្រាប់បុគ្គលិករដ្ឋាភិបាល និងសិស្សសាលាឲ្យស្នាក់នៅក្នុងផ្ទះផងដែរ ខណៈផ្លូវដែលលិចទឹក ត្រូវបានសម្អាត៕

ទីភ្នាក់ងារ UN៖ ជំងឺគ្រុនឈាមកើនឡើងជិត ៥០% នៅទ្វីបអាមេរិក ស្របពេលមានស្ថានភាពអាសន្ន

2024/04/19 09:30:48 am        197
ប្រធានអង្គការសុខភាពតំបន់អាមេរិក (PAHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា ករណីជំងឺគ្រុនឈាមបានបង្កើត «ស្ថានភាពអាសន្ន» នៅក្នុងទ្វីបអាមេរិក ទោះបីជាករណីជំងឺនេះនៅក្នុងប្រទេសអាហ្សង់ទីន និងប្រេស៊ីល ហាក់ដូចជាមានស្ថេរភាពក៏ដោយ ។ស្ថាប័ន PAHO ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ពីករណីជំងឺគ្រុនឈាមជាង ៥,២ លានករណីនៅទូទាំងទ្វីបអាមេរិកក្នុងឆ្នាំ២០២៤នេះ ដែលកើនឡើងជាង ៤៨ ភាគរយពីចំនួន ៣,៥ លានករណី ដែលក្រុមនេះបានរាយការណ៍កាលពីចុងខែមុន។ មនុស្សជាង ១.៨០០ នាក់បានស្លាប់ដោយសារជំងឺចម្លងដោយមូសនេះ ដែលកើនឡើងពីចំនួនអ្នកស្លាប់ជាង ១.០០០ នាក់ដែលបានរាយការណ៍កាលពីខែមុន នៅក្នុងឆ្នាំដដែល រហូតដល់ខែមីនា។នាយក PAHO លោក ហាបាស បាបូសា (Jarbas Barbosa) បាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្នគឺ អាហ្សង់ទីន និងប្រេស៊ីល «ដែលនៅតែមានការឆ្លងខ្លាំង» ហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះហាក់ដូចជាមានស្ថេរភាពច្រើន។លោក បាបូសា បានព្រមានថា ការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺគ្រុនឈាមដែលមានស្រាប់គឺ «នៅមានកម្រិត» ហើយទោះមានការចាក់ថ្នាំបង្ការបានចំនួនច្រើន ក៏វានឹងមិនមានឥទ្ធិពលភ្លាមៗលើការរំខានដល់ការផ្ទុះឡើងនៃជំងឺដែលកំពុងកើតមាននេះទេ៕

អ៊ីស្រាអែល ចល័តការពង្រឹងយោធាដើម្បីត្រៀមវាយប្រហារក្រុង រ៉ាហ្វា របស់តំបន់ហ្កាហ្សា

2024/04/19 09:21:49 am        249
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា កងទ័ពអ៊ីស្រាអែល បានចល័តការពង្រឹងយោធា រួមទាំងកាំភ្លើងធំ និងកងរថពាសដែក នៅជុំវិញតំបន់ហ្កាហ្សា ដើម្បីត្រៀមសម្រាប់ការវាយប្រហារជើងគោកដែលអាចកើតមានលើទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូង។លោក ដូតាន់ (Dotan) មេបញ្ជាការអង្គភាពយោធាលេខ ៩៣២ ក្នុងកងទ័ពអ៊ីស្រាអែល បានប្រាប់ទាហាននៅចុងបញ្ចប់នៃប្រតិបត្តិការយោធានៅក្នុងជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) ថា ពួកគេនឹងឆ្ពោះទៅកាន់ក្រុង រ៉ាហ្វា។កាលពីថ្ងៃពុធ កងទ័ពអ៊ីស្រាអែលបានដកខ្លួនចេញពីជំរំ នូសៃរ៉ាត់ នេះបន្ទាប់ពីបានធ្វើប្រតិបត្តិការយោធាដ៏គួរឱ្យភ្ញាក់ផ្អើលនៅទីនោះចាប់តាំងពីថ្ងៃទី១១ ខែមេសា ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងបង្កការបំផ្លិចបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ការគំរាមកំហែងម្តងហើយម្តងទៀតរបស់អ៊ីស្រាអែល ចំពោះប្រតិបត្តិការយោធានៅ រ៉ាហ្វា បានប្រឈមមុខនឹងការប្រឆាំងពីក្រុមអ្នកគាំទ្រដ៏យូរអង្វែងរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលទទូចចង់ឈ្លានពានទីក្រុងនេះ ដោយចាត់ទុកវាជា «បន្ទាយចុងក្រោយ» របស់ពួកហាម៉ាស ដែលនៅតែមានកងពលតូចយោធាចំនួនបួនកងឈរជើងនៅទីនោះ៕

បាតុករគាំទ្រប៉ាឡេស្ទីនជាង ១០០ នាក់ត្រូវបានចាប់ខ្លួននៅសាកលវិទ្យាល័យកូឡុំប៊ី ក្នុងសហរដ្ឋអាមេរិក

2024/04/19 09:10:26 am        75
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនជាង ១០០ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ (១៧ មេសា) នៅសាខាសាកលវិទ្យាល័យកូឡំប៊ី (Columbia University) ក្នុងទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក បន្ទាប់ពីសាកលវិទ្យាធិការរបស់សាលានេះបានអនុញ្ញាតឱ្យនគរបាលក្រុង បោសសម្អាតជំរំដែលបង្កើតឡើងដោយនិស្សិត ដែលធ្វើបាតុកម្មប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។សាកលវិទ្យាធិការ លោកស្រី ណេម៉ាត មីនូឆេ សាហ្វីក (Nemat Minouche Shafik) ដែលមួយថ្ងៃមុននោះរងការវាយប្រហារពីសមាជិកបក្សសាធារណរដ្ឋនៅឯសវនាការគណៈកម្មាធិការសភាតំណាងរាស្រ្ត បាននិយាយថា លោកស្រីបានអនុញ្ញាតឱ្យនគរបាលបោសសម្អាតជំរំតង់រាប់សិបកន្លែងដែលបង្កើតឡើងដោយក្រុមអ្នកតវ៉ាកាលពីព្រឹកថ្ងៃពុធ។អភិបាលក្រុងញូវយ៉ក លោក អេរីក អាដាមស៍ (Eric Adams) និយាយថា នគរបាលបានធ្វើការចាប់ខ្លួនអ្នកតវ៉ាជាង ១០៨ នាក់ ដោយបន្ថែមថា «មិនមានអំពើហឹង្សា ឬរបួសក្នុងអំឡុងពេលប្រតិបត្តិការនោះទេ»។ លោក អាដាមស៍ បន្ថែមថា និស្សិតមានសិទ្ធិបញ្ចេញមតិដោយសេរី ប៉ុន្តែមិនមែនជាសិទ្ធិក្នុងការរំលោភលើគោលនយោបាយរបស់សាកលវិទ្យាល័យនោះទេ។វិទ្យាស្ថានអប់រំកូឡុំប៊ីមួយនេះបាននិយាយថា ខ្លួនបានចាប់ផ្តើមផ្អាកនិស្សិតដែលបានចូលរួមក្នុងការតវ៉ាដោយជំរំតង់នេះ ព្រោះសាលាចាត់ទុកថាជាបាតុកម្មដែលពុំមានការអនុញ្ញាតត្រឹមត្រូវ៕

[BREAKING NEWS] មីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអែល បានវាយប្រហារចូលក្នុងទឹកដីអ៊ីរ៉ង់ ខណៈគេបានលឺសំឡេងផ្ទុះនៅទីក្រុង អ៊ីស្វាហាន់

2024/04/19 09:06:44 am        385
យោងតាមទូរទស្សន៍ ABC News របស់សហរដ្ឋអាមេរិក មីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអែល បានវាយប្រហារចូលទៅក្នុងទឹកដីរបស់អ៊ីរ៉ង់។ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះជាច្រើននៅក្នុងទីក្រុង អ៊ីស្វានហាន់ (Isfahan) របស់ប្រទេសអ៊ីរ៉ង់។ អ៊ីស្រាអែល បានសន្យាថានឹងឆ្លើយតប បន្ទាប់ពីអ៊ីរ៉ង់ បានវាយប្រហារកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ដោយយានដ្រូន និងមីស៊ីល ចូលទឹកដីអ៊ីស្រាអែល។ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប កំពុងអំពាវនាវឲ្យអ៊ីស្រាអែលអត់ធ្មត់ កុំវាយប្រហារតបតទៅអ៊ីរ៉ង់វិញ ព្រោះបារម្ភថានឹងធ្វើឲ្យសង្រ្គាមរីកកាន់តែធំពាសពេញតំបន់មជ្ឈិមបូព៌ា៕

អាកាសយានដ្ឋានឌុយបៃ ធ្លាក់ក្នុងភាពច្របូកច្របល់ ខណៈអារ៉ាប់រួម និងអូម៉ង់ជួបប្រទះព្យុះដ៏កំណាច

2024/04/18 02:56:00 pm        136
ភ្លៀងធ្លាក់ខ្លាំងបាន និងកំពុងវាយប្រហាររដ្ឋឈូងសមុទ្រ ដោយបង្កជាទឹកជំនន់យ៉ាងគំហុកភ្លាមៗ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងរំខានដល់ជើងហោះហើរ នៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតទី២ របស់ពិភពលោក។ អាកាសយានដ្ឋានអន្តរជាតិឌូបៃ និយាយថា ខ្លួនកំពុងប្រឈមនឹង «ស្ថានភាពលំបាកខ្លាំង»។ អាកាសយានដ្ឋាននេះបានណែនាំអ្នកដំណើរកុំឲ្យធ្វើដំណើរមក ព្រោះផ្លូវរត់ត្រូវបានលិចលង់ដោយទឹកជំនន់។ នៅប្រទេសអូម៉ង់ឯណោះវិញ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសពក្មេងស្រីម្នាក់នៅទៅក្រុង Saham ដែលនាំឲ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះ កើនដល់ ១៩នាក់ហើយ គិតចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Flight Aware បានឲ្យដឹងថា ជើងហោះហើរជាង ២៧០វ៉ុល ទៅ និងមកពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ កាលពីថ្ងៃពុធ (ទី១៧ ខែមេសា) ត្រូវបានលុបចោល។ ហើយជាមួយគ្នានេះ ទិន្នន័យបានបង្ហាញថា មានការពន្យារពេលជើងហោះហើរចំនួន ៣៧០វ៉ុលបន្ថែមទៀត។ អាកាសយានដ្ឋានដែលបម្រើការជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ភ្ជាប់ជើងហោះហើរទៅកាន់គ្រប់ទ្វីបមួយនេះ បានព្រមានថា «ការស្តារឡើងវិញនឹងចំណាយពេលមួយរយៈ»។ ក្រុមហ៊ុន Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយមានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃនេះ បានផ្អាកការត្រួតពិនិត្យសំបុត្រយន្តហោះ សម្រាប់អ្នកដំណើរដែលចេញដំណើរពីទីក្រុងនេះ រហូតដល់ថ្ងៃព្រហស្បតិ៍។ ហើយខាងអាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ច្រើនអមដោយផ្គររន្ទះ និងខ្យល់បក់ខ្លាំង នឹងនៅតែបន្តមាន ដោយតំបន់ទំនាបជាច្រើននៅតែត្រូវជន់លិច។ គួរបញ្ជាក់ថា អារ៉ាប់រួមដែលជាប្រទេសជិតខាងនៅភាគខាងជើងរបស់ប្រទេសអូម៉ង់ កាលពីថ្ងៃអង្គារ បានជួបប្រទះនឹងព្រឹត្តិការណ៍ភ្លៀងធ្លាក់ដ៏ធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីកំណត់ត្រាទឹកភ្លៀង ត្រូវបានចាប់ផ្តើមកត់ត្រាកាលពី ៧៥ឆ្នាំមុន។ ប្រទេសនេះមានទឹកភ្លៀងជាមធ្យមកម្រិត ១៤០-២០០មីលីម៉ែត្រ ក្នុង ១ឆ្នាំ ខណៈដែលទីក្រុងឌូបៃជាធម្មតាមានភ្លៀងធ្លាក់កម្រិត ៩៧មីលីម៉ែត្រប៉ុណ្ណោះ។ កម្រិតទឹកភ្លៀងជាមធ្យមប្រចាំខែ សម្រាប់ខែមេសា គឺប្រហែល ៨មីលីម៉េត្រប៉ុណ្ណោះ។នៅប្រទេសអូម៉ង់ ពេលនេះមនុស្សជាង ១.៤០០នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព។ សាលារៀន និងការិយាល័យរដ្ឋាភិបាលត្រូវបានបិទ ដើម្បីជាការប្រុងប្រយ័ត្ន។ កាលពីថ្ងៃអាទិត្យ សិស្សសាលាចំនួន ១០នាក់ដែលមានអាយុចន្លោះពី ១០ ទៅ ១៥ឆ្នាំ និងមនុស្សពេញវ័យម្នាក់ បានស្លាប់នៅពេលដែលរថយន្តក្រុងរបស់ពួកគេត្រូវបានលិចក្នុងទឹកជំនន់ ខណៈដែលរថយន្តនោះព្យាយាមបើកបរឆ្លងកាត់ផ្លូវ ក្នុងតំបន់ al-Mudhaibi នៃខេត្ត Sharqiya ដែលចម្ងាយប្រហែល ១១៥គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Muscat៕

ទីភ្នាក់ងារ UNRWA និយាយថា បុគ្គលិកខ្លួនដែលជាប់ឃុំនៅហ្កាហ្សា ទទួលរងការធ្វើបាប

2024/04/18 02:23:29 pm        85
ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយថា បុគ្គលិករបស់ខ្លួនមួយចំនួន និងមនុស្សផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ត្រូវបានទទួលរងនូវការធ្វើបាប រួមទាំងការវាយដំយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបង្ខំឱ្យស្រាតសម្លៀកបំពាក់។នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទីភ្នាក់ងារ UNRWA និយាយថា បុគ្គលិកមួយចំនួនដែលត្រូវចាប់ឃុំពេលកំពុងបំពេញមុខងារផ្លូវការ ត្រូវបាន «ឃុំខ្លួនដោយពុំមានទំនាក់ទំនង និងទទួលរងនូវលក្ខខណ្ឌដូចគ្នា និងការធ្វើបាបដូចអ្នកជាប់ឃុំផ្សេងទៀត» ដែលខ្លួនបាននិយាយថាមានទម្រង់ផ្សេងៗគ្នាជាច្រើននៃការរំលោភបំពាន។ស្ថាប័ននេះបន្ថែមថា បុគ្គលិកខ្លួនបានប្រាប់ថាពួកគេត្រូវបានទទួលរងនូវការវាយដំ និងការជ្រមុជក្បាលក្នុងទឹក ការគំរាមរំលោភ និងការឆក់អគ្គិសនី ហើយត្រូវបានបង្ខំឱ្យដោះខោអាវអាក្រាតកាយ ក្នុងចំណោមទម្រង់ធ្វើបាបផ្សេងទៀត។យោធាអ៊ីស្រាអែលប្រកែកថា ខ្លួនប្រព្រឹត្តទៅតាមច្បាប់អ៊ីស្រាអែល និងអន្តរជាតិ ហើយអ្នកដែលខ្លួនចាប់ខ្លួនទទួលបានអាហារ ទឹក ថ្នាំ និងសម្លៀកបំពាក់ត្រឹមត្រូវ។ សហរដ្ឋអាមេរិកនិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយនឹងដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យមានការស៊ើបអង្កេតពេញលេញលើការចោទប្រកាន់ និងចាប់ជនល្មើសឱ្យទទួលខុសត្រូវ៕

ឥណ្ឌូនេស៊ី ព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីភ្នំភ្លើង Ruang ផ្ទុះឡើងខ្លាំង

2024/04/18 02:19:41 pm        93
សេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា អាជ្ញាធរប្រទេសឥណ្ឌូណេស៊ី បានបង្កើនកម្រិតប្រកាសអាសន្ននៃភ្នំភ្លើង រូអាង(Ruang) នៅកោះស៊ូឡាវ៉េស៊ី(Sulawesi) ដល់កម្រិតខ្ពស់បំផុត ហើយបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីសកម្មភាពភ្នំភ្លើងបានកើនឡើងកាលពីយប់ថ្ងៃពុធ ទី១៧ ខែមេសា ។ការផ្ទុះដ៏ខ្លាំងកាលពីថ្ងៃពុធនៅលើកោះដាច់ស្រយាលក្នុងខេត្ត Sulawesi ខាងជើង បានបង្ហូរកម្អែភ្នំភ្លើងក្រហមដូចភ្លើង ព្រួសថ្មនិងផេះ ក្នុងចម្ងាយរហូតដល់៣គីឡូម៉ែត្រ ទៅលើអាកាស។មនុស្សយ៉ាងហោចណាស់៨០០នាក់ នៅក្នុងខេត្ត Sulawesi ខាងជើង ត្រូវបានជម្លៀសចេញពីតំបន់នេះ ដោយអាជ្ញាធរបានពង្រីកតំបន់ជម្លៀសបន្ថែមទៀត បន្ទាប់ពីទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេស បានបង្កើនស្ថានភាពប្រកាសអាសន្ន។វីដេអូនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញផ្លេកបន្ទោរ និងផ្ទៃមេឃនៅខាងលើភ្នំភ្លើង ដែលកំពុងតែផ្ទុះនោះ។

ក្រុមនិស្សិត និងគ្រូបង្រៀននៅអាហ្សង់ទីន តវ៉ាប្រឆាំងការកាត់បន្ថយថវិការបស់រដ្ឋាភិបាល

2024/04/18 01:27:45 pm        61
សាកលវិទ្យាល័យរដ្ឋជាច្រើនកន្លែងនៅក្នុងប្រទេសអាហ្សង់ទីន បានធ្វើការតវ៉ាកាលពីថ្ងៃពុធ (១៧ មេសា) ប្រឆាំងនឹងការកាត់បន្ថយថវិកាយ៉ាងខ្លាំងដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ហាវីយេ មីឡៃ (Javier Milei) ដោយការបិទភ្លើងក្នុងថ្នាក់រៀនដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះបញ្ហារបស់ពួកគេ និងសន្សំប្រាក់លើអគ្គិសនី។សាកលវិទ្យាល័យប៊ុយណូស៊ែរ (UBA) ដ៏ល្បីបាននិយាយថា ខ្លួនបានជួបប្រទះនឹងការកាត់ថវិកាចំនួន ៨០ ភាគរយក្នុងន័យជាក់ស្តែង ដែលជាស្ថានភាពមិនអាចដោះស្រាយបាន។ នៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រពិតរបស់សាកលវិទ្យាល័យ UBA នេះ ក្រុមនិស្សិត និងគ្រូបង្រៀនបានដំឡើងនាឡិកាជាមួយនឹងការរាប់ថយក្រោយដែលបង្ហាញថា ថវិការបស់ពួកគេជិតអស់ហើយ។លោក មីឡៃ ប្រឈមមុខនឹងឱនភាពសារពើពន្ធយ៉ាងជ្រៅ បន្ទាប់ពីការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវជាច្រើនឆ្នាំដោយរដ្ឋាភិបាលស្តាំនិយម និងឆ្វេងនិយម បានធ្វើឱ្យការកាត់បន្ថយចំណាយរបស់រដ្ឋក្លាយជាចំណុចសំខាន់។ លោកប្រធានាធិបតីរូបនេះបានឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីការប្រមូលផ្តុំតវ៉ាជាទៀងទាត់ជុំវិញគម្រោងកាត់បន្ថយចំណាយនេះ។សាកលវិទ្យាល័យ UBA ដែលជាស្ថាប័នអប់រំកំពូលមួយនៅអាមេរិកឡាទីន ផ្តល់វគ្គសិក្សាថ្នាក់បរិញ្ញាបត្រ ដែលមិនគិតថ្លៃដល់មនុស្សគ្រប់គ្នា។ វិទ្យាស្ថាននេះបាននិយាយថា ថវិការបស់ខ្លួនត្រូវបានកាត់បន្ថយ ២៦ ភាគរយនៅក្នុងលក្ខខណ្ឌនាមករណ៍ និង ៨០ ភាគរយនៅក្នុងលក្ខខណ្ឌជាក់ស្តែង ដោយសារអតិផរណាក្នុងប្រទេសឡើងជិត ៣០០ ភាគរយ។ ការកាត់បន្ថយនេះបានប៉ះពាល់ដល់សកលវិទ្យាល័យរដ្ឋទាំងអស់នៅក្នុងប្រទេសអាហ្សង់ទីន ហើយមានការដើរក្បួនតវ៉ាយ៉ាងធំប្រឆាំងរដ្ឋាភិបាលដែលបានគ្រោងទុកនៅសប្តាហ៍ក្រោយ៕

ការវាយប្រហារដោយចាក់នឹងកាំបិតនៅព្រះវិហារក្នុងទីក្រុងស៊ីដនី៖ បព្វជិតអូស្ត្រាលីអភ័យទោស​ឲ្យអ្នកវាយប្រហារ

2024/04/18 01:23:35 pm        101
បព្វជិតម្នាក់ដែលត្រូវបានគេចាក់នៅព្រះវិហារក្នុងក្រុងស៊ីដនី កាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួន«បានជាសះស្បើយយ៉ាងឆាប់រហ័ស» និងអភ័យទោសឲ្យអ្នកវាយប្រហារ ដែលគេត្រូវចោទប្រកាន់។ក្នុងសារជាសំឡេង បព្វជិត ម៉ា ម៉ារី អេម៉ានុយអែល ក៏បានអំពាវនាវឲ្យសហគមន៍នេះ រក្សាភាពស្ងប់ ស្ងាត់។នគរបាល បាននិយាយថា ការវាយប្រហារដែលត្រូវបានផ្សាយផ្ទាល់ និងធ្វើឲ្យមនុស្ស៤នាក់រ ងរបួស គឺជាអំពើភេរវកម្មដែលបង្កឡើងដោយហេតុផលសាសនា។ការវាយប្រហារនេះ បានបង្កឲ្យមានកុបកម្មមួយ នៅខាងក្រៅព្រះវិហារ The Good Shepherd ជាកន្លែងដែលក្រុមអ្នកគាំទ្រដែលខឹងសម្បារបស់បព្វជិតរូបនេះ បានប្រមូលផ្តុំគ្នា។ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ ដែលរងរបួសផងដែរ ត្រូវបានចាប់ខ្លួន ជុំវិញហេតុការណ៍នេះ ប៉ុន្តែមិនត្រូវបានចោទប្រកាន់ពីបទល្មើសអ្វីឡើយ។ អាជ្ញាធរ បានបដិសេធមិនបញ្ជាក់អំពីជំនឿដែលគេសង្ស័យរបស់ក្មេងប្រុសនេះទេ។កាលពីដើមសប្តាហ៍នេះ ប្រធានអង្គការស៊ើបការណ៍សន្តិសុខអូស្ត្រាលី លោក Mike Burgess បាននិយាយថា អាជ្ញាធរកំពុងស៊ើបអង្កេតវីដេអូដែលចាប់បានជនសង្ស័យដែលកំពុងស្រែក ជាភាសាអារ៉ាប់ និងសំដៅលើ «បព្វជិតរូបនេះ»។នៅក្នុងវីដេអូឃ្លីបរយៈពេល ៤នាទីរបស់បព្វជិត អេម៉ានុយអែល ដែលចេញផ្សាយដោយព្រះវិហារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ លោកនិយាយថា លោកបានអភ័យទោសឲ្យ«អ្នកណាដែលបានធ្វើទង្វើនេះ»។លោកបាននិយាយថា៖«ហើយខ្ញុំនឹងអធិស្ឋានសម្រាប់អ្នកជានិច្ច ហើយអ្នកណាដែលចាត់អ្នកឲ្យធ្វើដូច្នេះ ខ្ញុំក៏អភ័យទោសឲ្យពួកគេផងដែរ នៅក្នុងព្រះនាមដ៏ខ្លាំងក្លារបស់ព្រះយេស៊ូ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានទី១ គ.ជ.គ.ម បន្តចុះសម្របសម្រួលរៀបចំឱ្យប្រជាពលរដ្ឋភៀសសឹកចូលទៅស្នាក់នៅមណ្ឌលសុវត្ថិភាពថ្មី
03/01/2026 07:03 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំឱ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបន្តសហការជាមួយអ្នកពាក់ព័ន្ធនិងដៃគូពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការកាពារភ្លើងឆេះព្រៃ ការពង្រឹងការអនុវត្តច្បាប់ និងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន
03/01/2026 04:03 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តព្រៃជុំ ខេត្តកំពង់ស្ពឺ
03/01/2026 04:03 PM
ចាប់ពីថ្ងៃទី២៥ដល់២៨ ខែកុម្ភៈកម្ពុជាបណ្ដេញចេញជនបរទេសចំនួន ១,៥០១នាក់ចេញ​ពាក់ព័ន្ធករណី Online Scams និងលួចឆ្លងដែន ស្នាក់ធ្វើ​ការងារ​ខុស​ច្បាប់
03/01/2026 03:03 PM
តើអ្នកណាអាចឡើងដឹកនាំអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់របស់មេដឹកនាំកំពូល Ayatollah Ali Khamenei?
03/01/2026 03:03 PM
អាមេរិក ប្រើសព្វាវុធទំនើបៗ រួមទាំងដ្រូនអត្តឃាត និងមីស៊ីល Tomahawk ក្នុងការវាយប្រហារលើអ៊ីរ៉ង់
03/01/2026 03:03 PM
ទូរទស្សន៍រដ្ឋ ៖ប្រធានាធិបតីអ៊ីរ៉ង់ និងមន្ត្រី ២ រូប នឹងដឹកនាំការផ្ទេរអំណាចបន្ទាប់ពីការស្លាប់របស់លោក Khamenei
03/01/2026 03:03 PM
សមត្ថកិច្ចចម្រុះបង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេសដូចគ្នាចំនួន២នាក់នៅខណ្ឌសែនសុខ
03/01/2026 02:03 PM
ទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នាំយកមូលនិធិមនុស្សធម៌​ របស់សហគមន៍ខ្មែរនៅកូរ៉េ ចែកជូនជនភៀសសឹក និងគ្រួសារវីរកងទ័ព
03/01/2026 02:03 PM
ហេតុអ្វីបានជាសហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់?
03/01/2026 02:03 PM