អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams

សន្តិសុខ និង សង្គម

ពលរដ្ឋវៀតណាម ស្នាក់នៅក្នុងផ្ទះ អំឡុងពេលវិស្សមកាល ដើម្បីគេចពីរលកកម្ដៅខ្លាំង

2024/05/01 03:31:39 pm        103
អ្នកស្រុកជាច្រើននៅទីក្រុងហាណូយបានជ្រើសរើសការចំណាយពេលវិស្សមកាលនៃទិវាបង្រួបបង្រួមជាតិរបស់ពួកគេស្នាក់នៅក្នុងផ្ទះកាលពីថ្ងៃអង្គារ ថ្ងៃទី៣០ ខែមេសា ខណៈប្រទេសវៀតណាមបានជួបប្រទះរលកកម្ដៅក្ដៅបំផុត ដោយមានសីតុណ្ហភាពកើនឡើងដល់ ៤៤ អង្សាសេ នៅក្នុងតំបន់មួយចំនួនរបស់ប្រទេសនេះ។ ថ្ងៃឈប់សម្រាកជាសាធារណៈ ដែលជាថ្ងៃរំលឹកខួបនៃការបង្រួបបង្រួមវៀតណាមខាងត្បូង និងខាងជើងក្នុងឆ្នាំ ១៩៧៥ ជាធម្មតាគេតែងមើលឃើញទីធ្លាសាធារណៈនានាពោរពេញដោយភ្ញៀវទេសចរកាលពីឆ្នាំមុនៗ។ឆ្នាំនេះ ភ្ញៀវទេសចរជាច្រើនកំពុងស្វែងរកទីជម្រកក្នុងម្លប់ ដើម្បីគេចពីកម្ដៅព្រះអាទិត្យដ៏ក្ដៅ ដែលធ្វើឲ្យផ្លូវនានាក្នុងទីក្រុងហាណូយស្ទើរតែគ្មានមនុស្សតាមផ្លូវ។ អ្នកធ្វើដំណើរតាមទោចក្រយានយន្ត ក៏ត្រូវបានគេមើលឃើញពាក់អាវដៃវែងផងដែរ ដើម្បីការពារស្បែករបស់ពួកគេពីកម្ដៅព្រះអាទិត្យដ៏ក្ដៅដោយផ្ទាល់។ លោកឌីញវ៉ាន់ហ៊ើយ( Dinh Van Hieu)វ័យ៥៤ ឆ្នាំ អ្នករត់ស៊ីក្លូ បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអង្គារថា កម្ដៅខ្លាំងបានប៉ះពាល់ដល់អាជីវកម្មរបស់លោក ដោយបន្ថែមថារឿងតែមួយគត់ដែលលោកអាចធ្វើបាន គឺជ្រកនៅក្រោមដើមឈើដើម្បីគេចពីកម្ដៅព្រះអាទិត្យ។ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិរបស់ប្រទេសវៀតណាមបានព្រមានពីហានិភ័យនៃចំហេះព្រៃ ការខ្សោះជាតិទឹក និងការដួសន្លប់ដោយសារកម្ដៅក្ដៅខ្លាំងពេក ។ ប្រភពដដែលនេះ បាននិយាយថា សីតុណ្ហភាពអតិបរិមានៅក្នុងតំបន់មួយចំនួននៃភាគខាងជើង និងកណ្តាលប្រទេសវៀតណាម មានចាប់ពី៤០,២ ដល់៤៤ អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយបន្ថែមថាសីតុណ្ហភាពនឹងមិនធ្លាក់ចុះទេ រហូតដល់ដើមខែឧសភានេះ ៕

ហ្ស៊កហ្ស៊ី ត្រូវបានចលាចលដោយសារការប៉ះទង្គិចគ្នាជុំវិញសេចក្ដីស្នើច្បាប់ ភ្នាក់ងារបរទេស

2024/05/01 02:40:56 pm        138
នគរបាលបង្ក្រាបកុបកម្មនៅក្នុងប្រទេសហ្ស៊កហ្ស៊ី បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងមនុស្សកំពុងតវ៉ាប្រឆាំងសំណើច្បាប់នេះ ដែលក្រុមប្រឆាំងមើលឃើញថា សំដៅលើសេរីភាពសារព័ត៌មាន។ ក្រុមបាតុករបានគប់ស៊ុត និងដបទឹកលើកងកម្លាំងនគរបាលនៅខាងក្រៅសភាក្នុងរដ្ឋធានី ប៊ីលីស៊ី (Tbilisi)។ ក្រុមមនុស្សបានដកថយ ប៉ុន្តែការប៉ះទង្គិចគ្នានៅតែបន្តនៅលើវិថី រ៉ាស្តាវ៉េលី(Rustaveli)កាលពីល្ងាចថ្ងៃអង្គារទី៣០ខែមេសា។មនុស្សមួយចំនួនត្រូវបានរាយការណ៍ថាបានរងរបួស និងត្រូវបានឃុំខ្លួន។កាលពីថ្ងៃទី១៧មេសា កន្លងទៅសមាជិកសភាបានផ្តល់ការគាំទ្រដំបូងចំពោះសំណើច្បាប់ស្ដីពីភ្នាក់ងារបរទេស។ នៅក្រោមច្បាប់ដែលស្នើឡើងដោយគណបក្សកាន់អំណាចក្ដីសុបិនហ្ស៊កហ្ស៊ី (Georgian Dream) បណ្ដាអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលទទួលបានមូលនិធិលើសពី ២០% ពីម្ចាស់ជំនួយបរទេស នឹងត្រូវចុះបញ្ជីជាអង្គការទទួលផលប្រយោជន៍ពីអំណាចបរទេស។ ពួកគេក៏ នឹងត្រូវបានត្រួតពិនិត្យដោយក្រសួងយុត្តិធម៌របស់ហ្ស៊កហ្ស៊ីផងដែរ ហើយអាចត្រូវបានបង្ខំឱ្យចែករំលែកព័ត៌មានរសើប ឬប្រឈមការពិន័យជាប្រាក់រហូតដល់ ២៥.០០០ ឡារីហ្ស៊កហ្ស៊ី ស្មើ៩.៤០០ដុល្លារអាមេរិក ។ការអនុម័តច្បាប់នេះនៅក្នុងអំណានលើកដំបូងរបស់ខ្លួនបានបង្កឱ្យមានការតវ៉ាតាមដងផ្លូវជាបន្តបន្ទាប់។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ អ្នកតវ៉ាជាច្រើននាក់បានរងរបួសក្នុងអំឡុងការប៉ះទង្គិចគ្នានៅក្នុងរដ្ឋធានីប៊ីលីស៊ី ៕

សហជីពអាហ្សង់ទីន ធ្វើកូដកម្មប្រឆាំងនឹងកំណែទម្រង់ការងាររបស់រដ្ឋាភិបាល

2024/04/30 08:57:44 pm        294
សហជីពគ្រាប់ធញ្ញជាតិផលិតប្រេង និងសហជីពកម្មករដែនសមុទ្ររបស់ប្រទេសអាហ្សង់ទីន បានធ្វើកូដកម្មកាលពីថ្ងៃចន្ទ (២៩ មេសា) ដើម្បីតវ៉ាចំពោះសេចក្ដីស្នើច្បាប់កំណែទម្រង់ការងារដែលគាំទ្រដោយប្រធានាធិបតីសេរីនិយមជ្រុលនិយម លោក ហាវីយេ មីឡៃ (Javier Milei) ខណៈដែលសមាជិកសភាបានចាប់ផ្តើមការជជែកដេញដោលលើសំណើច្បាប់នោះ។អាហ្សង់ទីន គឺជាប្រទេសនាំចេញសណ្តែកសៀងកែច្នៃដ៏សំខាន់មួយរបស់ពិភពលោក ហើយប្រាក់ចំណូលបានមកពីការនាំចេញទំនិញគឺជាប្រភពរូបិយប័ណ្ណបរទេសដ៏សំខាន់ដែលត្រូវការដើម្បីទូទាត់បំណុល និងហិរញ្ញវត្ថុសម្រាប់ការនាំចូលរបស់រដ្ឋាភិបាលដែលកំពុងជាប់គាំងលើបញ្ហាសាច់ប្រាក់ ស្របពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចដ៏យូរ។កូដកម្មបានធ្វើឡើងបន្ទាប់ពីសមាជិកសភានៅក្នុងសភាជាន់ទាបរបស់ប្រទេសអាហ្សង់ទីន បានចាប់ផ្តើមការពិភាក្សាលើសេចក្ដីស្នើច្បាប់កំណែទម្រង់សេដ្ឋកិច្ចដ៏ធំចំនួនពីរ ដែលស្នើឡើងដោយលោកប្រធានាធិបតី មីឡៃ ដែលអំពាវនាវឱ្យធ្វើឯកជនភាវូបនីយកម្ម និងគោលនយោបាយសារពើពន្ធកាន់តែតឹងរ៉ឹង ក៏ដូចជាពន្ធលើប្រាក់ខែខ្ពស់ និងកំណែទម្រង់ការងារ។លោក មីឡៃ បានឡើងកាន់អំណាចកាលពីខែធ្នូ ដោយសន្យាកាត់បន្ថយការចំណាយសាធារណៈ និងទប់ស្កាត់អតិផរណាខ្ពស់ ប៉ុន្តែការជំរុញកំណែទម្រង់របស់លោកបានប្រឈមមុខនឹងការតស៊ូយ៉ាងតឹងរឹងពីគូប្រជែងកណ្តាលនិយមឆ្វេង និងបង្កឱ្យមានបាតុកម្មជាបន្តបន្ទាប់៕

បុរសអ៊ុយក្រែន ៣០នាក់បានស្លាប់ ដោយសារព្យាយាមគេចពីការប្រយុទ្ធ តាំងពីសង្គ្រាមចាប់ផ្តើម

2024/04/30 08:54:44 pm        294
អ្នកនាំពាក្យសេវាព្រំដែនអ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ូគ្រីនហ្វម (Ukrinform) ថា បុរសជនជាតិអ៊ុយក្រែនប្រហែល ៣០ នាក់បានស្លាប់ដោយព្យាយាមឆ្លងព្រំដែនចេញពីប្រទេសអ៊ុយក្រែន ដោយខុសច្បាប់ ដើម្បីគេចចេញពីការប្រយុទ្ធគ្នាក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមនៅឆ្នាំ២០២២។លោក អាន់ឌ្រី ដេមឈិនកូ (Andriy Demchenko) បាននិយាយថា «អ្នកខ្លះបានបាត់បង់ជីវិត ខណៈពេលដែលពួកគេព្យាយាមឆ្លងទន្លេ ឬឆ្លងកាត់ភ្នំ ហើយសរុបមក ចាប់តាំងពីការលុកលុយពេញលេញបានចាប់ផ្តើម មនុស្សប្រហែល ៣០ នាក់បានស្លាប់ដោយប៉ុនប៉ងឆ្លងដែនខុសច្បាប់»។ជាមួយនឹងករណីលើកលែងមួយចំនួន បុរសជនជាតិអ៊ុយក្រែនដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសទេ ព្រោះពួកគេអាចត្រូវបានប្រមូលផ្តុំដើម្បីធ្វើជាកងកម្លាំងប្រយុទ្ធ នេះបើយោងតាមច្បាប់អាជ្ញាសឹករបស់ប្រទេសអ៊ុយក្រែន។ លោក ដេមឈិនកូ បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក ឆ្មាំល្បាតព្រំដែនបានរកឃើញក្រុមឧក្រិដ្ឋជនប្រហែល ៤៥០ ក្រុមដែលបានប៉ុនប៉ងរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់។កាលពីដើមខែមេសា លោក ដេមឈិនកូ បានប្រាប់ទូរទស្សន៍រដ្ឋរបស់អ៊ុយក្រែនថា ជាមធ្យមបុរសប្រហែល ១០ នាក់ ដែលព្យាយាមចាកចេញពីអ៊ុយក្រែនដោយខុសច្បាប់ ត្រូវបានបញ្ឈប់ជារៀងរាល់ថ្ងៃ៕

អាមេរិកអះអាងថា អង្គភាពចំនួន៥របស់អ៊ីស្រាអែល បានរំលោភសិទ្ធិមនុស្ស មុនថ្ងៃទី ៧ ខែតុលា

2024/04/30 08:45:52 pm        346
ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បាននិយាយថា ក្រសួងបានអះអាងថា អង្គភាពកងកម្លាំងសន្តិសុខអ៊ីស្រាអែលចំនួនប្រាំ បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ មុនខែតុលា ឆ្នាំមុន នៅពេលដែលជម្លោះជាមួយក្រុមហាម៉ាសបានចាប់ផ្តើម។ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា អង្គភាពរបស់អ៊ីស្រាអែល បានធ្វើទារុណកម្ម និងបំពានលើពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។ ច្បាប់របស់សហរដ្ឋអាមេរិក បានហាមឃាត់មិនឱ្យផ្តល់ជំនួយយោធាដល់អង្គភាពកងកម្លាំងសន្តិសុខបរទេស នៅពេលដែលមានព័ត៌មានគួរឱ្យទុកចិត្តពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន អាចផ្អាកជំនួយយោធាដល់អង្គភាពកងកម្លាំងការពារជាតិអ៊ីស្រាអែល។ របាយការណ៍នេះ បានធ្វើឲ្យមានការឆ្លើយតបយ៉ាងម៉ឹងម៉ាត់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។ច្បាប់របស់សហរដ្ឋអាមេរិក អនុញ្ញាតឱ្យមានការលើកលែងឡើយ។ ជំនួយផ្នែកយោធាអាចត្រូវបានផ្តល់ឲ្យ ប្រសិនបើរដ្ឋមន្ត្រីការបរទេសកំណត់ថា រដ្ឋាភិបាលរបស់កងកម្លាំងសន្តិសុខដែលពាក់ព័ន្ធនឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីនាំអ្នកទាំងឡាយណាដែលទទួលខុសត្រូវទៅកាន់តុលាការ។

មនុស្ស៤០នាក់ បានស្លាប់ ដោយសាររលកកម្តៅ នៅក្នុងប្រទេសបង់ក្លាដែស

2024/04/30 08:41:53 pm        297
មនុស្ស ៤០នាក់ បានស្លាប់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលមករលកកម្តៅដែលបានបន្តអស់រយៈពេលជាងមួយខែ។ ចំណែកមនុស្ស ៧នាក់ បានស្លាប់ដោយសារជំងឺគ្រុនក្តៅ ក្នុងរយៈពេលតែមួយថ្ងៃ កាលពីថ្ងៃអាទិត្យ។ជីវិតមនុស្ស ត្រូវបានរំខានដោយសាររលកកម្ដៅខ្លាំង។ នាយកដ្ឋានឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីកម្តៅនេះ ក្នុងរយៈពេល ៧២ម៉ោង ក្នុងជុំទី៥។នាយកដ្ឋានឧតុនិយម បានជូនដំណឹងថា រលកកម្តៅនៅទូទាំងប្រទេស នឹងបន្តកើតមាន។ សីតុណ្ហភាពទំនងជានឹងកើនឡើងបន្ថែមទៀត នៅក្នុងខែឧសភា។ អ្នកជំនាញសុខភាព បានណែនាំកុំឲ្យចេញក្រៅផ្ទះប្រសិនបើមិនចាំបាច់ទេនោះ។យោងតាមការព្រមានរបស់នាយកដ្ឋានឧតុនិយមឲ្យបានដឹងថា ការឈឺចាប់ អាចនឹងកើនឡើង ដោយសារតែចំហាយទឹកកើនឡើងខ្លាំង។ ទន្ទឹមនឹងនេះ ឥទ្ធិពលកម្តៅនៃសម្ពាធមហាសមុទ្រទាបលើតំបន់ West Bengal និងតំបន់ជុំវិញ ត្រូវបានគេមើលឃើញ នៅលើផ្ទៃដី។ដោយសាររលកកម្ដៅឡើងខ្លាំង អ្នកធ្វើការ រងផលប៉ះពាល់ខ្លាំងជាងគេបំផុត។ អ្នកបើករ៉ឺម៉ក និងអ្នកបើកបររថយន្តដែលប្រើហ្គាស កំពុងទទួលរងផលប៉ះពាល់ខ្លាំងពីរលកកម្តៅនេះ។ គេឃើញមនុស្សជាច្រើនឈប់ជិះរ៉ឺម៉ក និងដេកក្រោមម្លប់ដើមឈើ ដើម្បីបំបាត់កម្ដៅ។សីតុណ្ហភាពរបស់ប្រទេសបង់ក្លាដែស បានបន្តពីកើនឡើងពី ៤០ ទៅ ៤២,៧ អង្សាសេ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ជាពិសេសនៅក្នុងរដ្ឋធានីដាក្កា (Dhaka) សីតុណ្ហភាព បានបន្តលើសពី ៤០ អង្សាសេ ក្នុងរយៈពេល ១៤ថ្ងៃ ចុងក្រោយនេះ។

ប្រទេសឥណ្ឌា តវ៉ាចំពោះពាក្យស្លោកផ្ដាច់ខ្លួនរបស់ពលរដ្ឋកាន់សាសនាស៊ីក នៅកាណាដា

2024/04/30 06:43:18 pm        299
ប្រទេសឥណ្ឌា បានកោះហៅស្នងការរងកាណាដា កាលពីថ្ងៃចន្ទ (២៩ មេសា) ហើយបានសម្តែង «ការព្រួយបារម្ភ និងការតវ៉ាយ៉ាងខ្លាំង» បន្ទាប់ពីក្រុមអ្នកចូលរួមការជួបជុំមួយលើកពាក្យស្លោកផ្ដាច់ខ្លួនជាច្រើនឃ្លាដើម្បីគាំទ្រដល់ស្រុកកំណើតពលរដ្ឋសាសនាស៊ីក នៅក្នុងព្រឹត្តិការណ៍មួយដែលថ្លែងដោយលោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau)។ទំនាក់ទំនងការទូតទ្វេភាគីមានភាពជូរចត់កាលពីឆ្នាំមុន បន្ទាប់ពីលោក ទ្រូដូ បាននិយាយថា កាណាដា កំពុង «បន្តការចោទប្រកាន់ដ៏គួរឱ្យជឿជាក់» ដែលថាភ្នាក់ងារឥណ្ឌា អាចជាប់ទាក់ទងទៅនឹងការសម្លាប់មេដឹកនាំសាសនាស៊ីក ម្នាក់កាលពីខែមិថុនា ឆ្នាំ២០២៣ ដែលជាពលរដ្ឋសញ្ជាតិកាណាដា។ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃចន្ទ ថាខ្លួនបានបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង និងការតវ៉ា» ចំពោះសកម្មភាពបែបនេះ «ត្រូវបានអនុញ្ញាតឱ្យបន្តដោយមិនមានការត្រួតពិនិត្យនៅក្នុងព្រឹត្តិការណ៍ជួបជុំ ជាពិសេសជាមួយប្រមុខដឹកនាំ»។ពាក្យស្លោកជាច្រើនឃ្លាដែលគាំទ្រដល់ការងើបឡើងនៃរដ្ឋផ្ដាច់ខ្លួនមួយ ត្រូវបានលើកឡើងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង តូរ៉ុនតូ (Toronto) នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ANI ដែលដកស្រង់សម្តីលោក ទ្រូដូ ដោយនិយាយថា «យើងនឹងនៅទីនោះជានិច្ចដើម្បីការពារសិទ្ធិ និងសេរីភាពរបស់អ្នក ហើយយើងនឹងការពារសហគមន៍របស់អ្នកប្រឆាំងនឹងការស្អប់ខ្ពើម និងការរើសអើង»។ប្រទេសកាណាដាមានប្រជាជនកាន់សាសនាស៊ីក ច្រើនជាងគេនៅខាងក្រៅរដ្ឋ ផុនចាប (Punjab) ដែលជាស្រុកកំណើតរបស់ពួកគេក្នុងប្រទេសឥណ្ឌា ហើយប្រទេសនេះបានក្លាយជាកន្លែងនៃបាតុកម្មជាច្រើនដែលបានធ្វើឱ្យប្រទេសឥណ្ឌាមានការខឹងសម្បារ៕

មនុស្ស២នាក់ស្លាប់ នៅឥណ្ឌាភាគខាងត្បូង ខណៈរលកកម្ដៅនិងសីតុណ្ហភាពហក់ឡើងដល់កម្រិតខ្ពស់បំផុត

2024/04/30 06:25:58 pm        300
សារព័ត៌មានក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃចន្ទទី២៩មេសាសប្ដាហ៍នេះ ថា មនុស្សយ៉ាងហោចណាស់២នាក់ បានស្លាប់ដែលគេសង្ស័យថា ដោយសារតែក្ដៅខ្លាំងពេកឬជំងឺសុរិយរោគ នៅក្នុងរដ្ឋ កេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា ខណៈប្រទេសនេះ ព្យាយាមទប់ទល់ការកើនឡើងសីតុណ្ហភាពដល់កម្រិតខ្ពស់បំផុត។ សារព័ត៌មាន Hindu បានរាយការណ៍ថា ស្ត្រីចំណាស់វ័យ៩០ឆ្នាំម្នាក់ និងបុរសវ័យ៥៣ឆ្នាំ ម្នាក់ បានស្លាប់នៅក្នុងរដ្ឋកេរ៉ាឡា កាលពីថ្ងៃអាទិត្យ ស្របពេលសីតុណ្ហភាពហក់ឡើងខ្ពស់ដល់៤១,៩ អង្សាសេ កើនឡើងជិត៥,៥អង្សាសេ លើសពីកម្រិតធម្មតា ។ លោក សេកហា គូរីយ៉ាកូស (Shekhar Kuriakose) មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បាននិយាយថា យើងពុំទាន់ផ្ដល់ការបញ្ជាក់ច្បាស់បានទេ ថាតើការស្លាប់ទាំងនោះ ដោយសារតែរលកកម្ដៅឬយ៉ាងណា ហើយដំណើរការតាមវេជ្ជសាស្ត្រកំពុងប្រព្រឹត្តទៅនាពេលបច្ចុប្បន្ននេះ ។ ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា បម្រែបម្រួលអាកាសធាតុ នេះកំពុងរុញឲ្យមានរលកកម្ដៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងមានរយៈពេលកាន់តែយូរ អំឡុងខែរដូវក្ដៅនេះ៕

ភ្នំភ្លើង Ruang របស់ឥណ្ឌូនេស៊ី ផ្ទុះជាថ្មី ខណៈការប្រកាសអាសន្នស្ថិតក្នុងកម្រិតខ្ពស់បំផុត

2024/04/30 06:14:03 pm        291
ភ្នំភ្លើង រូអាំង (Ruang) របស់ប្រទេសឥណ្ឌូនេស៊ី នៅជាយកោះក្នុងខេត្ត ស៊ូឡាវ៉េស៊ី (Sulawesi) បានផ្ទុះឡើងជាថ្មីម្ដងទៀតនៅថ្ងៃអង្គារ (៣០ មេសា) នេះ ដោយបានបញ្ចេញសំណុំផេះ និងកម្អែភ្នំភ្លើង បន្ទាប់ពីផ្ទុះម្ដងកាលពីដើមខែនេះ ដែលបាននាំឱ្យមានការជម្លៀសមនុស្សរាប់រយនាក់ និងការបិទព្រលានយន្តហោះ។គេហទំព័ររបស់មជ្ឈមណ្ឌលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ (PVMBG) របស់ប្រទេសនេះ បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការផ្ទុះនៅពេលព្រឹក ដោយជំរុញកុំឱ្យអ្នកស្រុកចូលទៅជិតភ្នំភ្លើងនេះព្រោះអាចជួបគ្រោះថ្នាក់ជាយថាហេតុ។កោះ រូអាំង នៃខេត្ត ណស ស៊ូឡាវ៉េស៊ី (North Sulawesi) គឺជាជម្រករបស់អ្នកស្រុកជាង ៨០០ គ្រួសារដែលភាគច្រើនត្រូវបានជម្លៀសចេញបន្ទាប់ពីការផ្ទុះភ្នំភ្លើងកាលពីដើមខែនេះ។ គេមិនទាន់ដឹងទេថាមានមនុស្សប៉ុន្មាននាក់ទៀតត្រូវបានជម្លៀសចេញទៀតក្រោយការផ្ទុះនៅថ្ងៃអង្គារនេះ។អាជ្ញាធរបានបន្ទាបស្ថានភាពអាសន្នទៅកម្រិតទី៣ កាលពីសប្តាហ៍មុន មុននឹងបន្តដំឡើងទៅកម្រិតទី៤ វិញនៅថ្ងៃអង្គារនេះ ដែលជាកម្រិតខ្ពស់បំផុត។ ប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅលើតំបន់ «កងភ្លើងប៉ាស៊ីហ្វិក» ដែលជាតំបន់នៃសកម្មភាពរញ្ជួយដី និងបន្ទុះភ្នំភ្លើងខ្ពស់ ដែលធ្វើឱ្យអ្នកស្រុកនៅតាមតំបន់ភ្នំ និងកោះនានាពិបាកក្នុងការរស់នៅ និងតែងតែព្រួយបារម្ភពីសុវត្ថិភាព៕

ជម្លោះ និងគ្រោះធម្មជាតិ បង្ខំកុមារជាង ៤,១ លាននាក់ ឱ្យឈប់រៀននៅភាគខាងជើងអេត្យូពី

2024/04/30 06:10:23 pm        335
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានឱ្យដឹងថា ជម្លោះ និងគ្រោះធម្មជាតិបានបង្ខំកុមារជាង ៤,១ លាននាក់ ឱ្យឈប់រៀននៅក្នុងតំបន់ អាមហារ៉ា (Amhara) នៃប្រទេសអេត្យូពី។ការិយាល័យកិច្ចការមនុស្សធម៌ UNOCHA បាននិយាយនៅក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាពមួយកាលពីថ្ងៃចន្ទ (២៩ មេសា) ថា កុមារទាំងនោះមិនទទួលបានការអប់រំរៀនសូត្រដោយសារតែការប៉ះទង្គិចដែលកំពុងបន្ត គ្រោះរាំងស្ងួត និងកត្តាផ្សំផ្សេងៗទៀត។ ទីភ្នាក់ងារបាននិយាយថាតួលេខនេះតំណាងឱ្យប្រហែល ៣៥ ភាគរយនៃចំនួនសិស្សសរុបនៅក្នុងតំបន់សម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន។យោងតាមទិន្នន័យពីស្ថាប័នមនុស្សធម៌នេះបានឱ្យដឹងថា ភាពអសន្តិសុខដែលកំពុងបន្ត និងផលប៉ះពាល់នៃជម្លោះភាគខាងជើងនៃប្រទេសអេត្យូពីរយៈពេលពីរឆ្នាំថ្មីៗនេះបានបង្ខំឱ្យសាលារៀនចំនួន ៤.១៧៨ ត្រូវបិទទ្វារ ដែលស្មើនឹងប្រហែល ៤១ ភាគរយនៃសាលារៀនសរុបនៅក្នុងតំបន់។កាលពីថ្ងៃសុក្រសប្ដាហ៍មុន ការិយាល័យ UNOCHA នៅក្នុងរបាយការណ៍ស្ថានភាពមនុស្សធម៌ចុងក្រោយបង្អស់របស់ប្រទេសអេត្យូពី បានព្រមានថាអសន្តិសុខដែលកំពុងបន្ត និងលក្ខខណ្ឌគ្រោះរាំងស្ងួត កំពុងបណ្តាលឱ្យមានការផ្លាស់ទីលំនៅជាមួយនឹងកំណើននៃភាពងាយរងគ្រោះក្នុងចំណោមសហគមន៍ដែលរងផលប៉ះពាល់ ជាពិសេសកុមារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទិវាមនុស្សចាស់| សម្ដេចធិបតី៖«ការវិនិយោគលើយុវជនវ័យក្មេងនៅថ្ងៃនេះសម្រាប់មនុស្សវ័យចាស់ប្រកបដោយផលិតភាពនៅថ្ងៃអនាគត»
10/01/2026 08:10 AM
ទិវាមនុស្សចាស់| ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ
10/01/2026 08:10 AM
ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM