ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន
សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ស៊ូដង់ខាងត្បូងនិយាយថា មិនរារាំងជំនួយមនុស្សធម៌ និងរថយន្តដឹកប្រេងទេ

2024/04/24 07:54:20 pm        229
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិទទួលយកការធានារបស់ប្រទេសស៊ូដង់ខាងត្បូង ដែលមិនរារាំងរថយន្តដឹកជំនួយមនុស្សធម៌ឡើយ ខណៈយានយន្តទាំងនោះមិនទាន់បានធ្វើដំណើរចូលនៅឡើយ។លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា លោកអាចនិយាយថា យើងទទួលស្គាល់ការធានាពី រដ្ឋាភិបាលប្រទេសស៊ូដង់ខាងត្បូងថា ការដាក់ពន្ធលើប្រេងឥន្ធនៈ និងរថយន្តផ្គត់ផ្គង់ មិនអនុវត្តចំពោះប្រតិបត្តិការមនុស្សធម៌ ការអភិវឌ្ឍន៍ និងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឬចំពោះសហគមន៍ការទូតឡើយ។លោក Dujarric បាននិយាយថា ទោះជាយ៉ាងណា យើងនៅតែមានការព្រួយបារម្ភថា រថយន្តដឹកប្រេងឥន្ធនៈ នៅតែត្រូវបានរក្សាទុកនៅតាមដេប៉ូផ្សេងៗ និងនៅព្រំដែន។ ពួកគេនឹងមិនអាចជួយដល់សហគមន៍ ដែលត្រូវការជំនួយនៅទូទាំងប្រទេសស៊ូដង់ខាងត្បូងបានឡើយ។ លោកនិយាយថា បុគ្គលិកមនុស្សធម៌ ក្នុងប្រទេសនេះរាយការណ៍ថា ស្ថានភាពនេះគឺធ្ងន់ធ្ងរ ដោយសារប្រេងបម្រុងនឹងអស់។ អ្នកនាំពាក្យបាននិយាយថា ការទប់ស្កាត់ការដឹកជញ្ជូនជំនួយរាប់លានដុល្លារក្នុងអំឡុងពេលមានវិបត្តិមនុស្សធម៌ និងការបង្វែរថវិកាដែលផ្តល់ដោយម្ចាស់ជំនួយនិងប្រទេសសមាជិកអង្គការសហប្រជាជាតិផ្សេងទៀត ដើម្បីជួយប្រជាជនស៊ូដង់ខាងត្បូង គឺជារឿងគួឲ្យសោកស្តាយ។លោក Dujarric និយាយថា ផលប៉ះពាល់ភ្លាមៗនៃការបញ្ឈប់រថយន្តដឹកជំនួយ និងការទម្លាក់ជំនួយមនុស្សធម៌ពីយន្តហោះ នឹងប៉ះពាល់ដល់បុរស ស្ត្រី និងកុមារចំនួន ៦០.០០០ នាក់ ដែលត្រូវការជំនួយ។ លោក Dujarric បាននិយាយថា ស្ថានភាពក៏កំពុងប៉ះពាល់ដល់បេសកកម្មរក្សាសន្តិភាពរបស់យើងនៅតំបន់ Abyei ផងដែរ ព្រោះជំនួយរបស់ពួកគេត្រូវតែចូលតាមតំបន់ Abyei ។ Abyei គឺជាតំបន់ប្រជែងគ្នារវាងប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម និងប្រទេសស៊ូដង់ខាងត្បូង។

ប្រជាជនកេនយ៉ារាប់ពាន់នាក់ រងផលប៉ះពាល់ដោយទឹកជំនន់ ខណៈ៣៨នាក់ស្លាប់

2024/04/24 07:51:03 pm        95
ទិន្នន័យពីសមាគមកាកបាទក្រហមប្រទេសកេនយ៉ាបានបង្ហាញកាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសកេនយ៉ា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៨នាក់ស្លាប់ និងជម្លៀសប្រជាជនជាង ១១.០០០នាក់ ហើយមនុស្សរាប់រយនាក់ទៀតត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។នៅក្នុងតំបន់ Kiambu នៅក្រៅរដ្ឋធានី Nairobi ប្រជាជនបានប្រាប់សារព័ត៌មានរ៉យទ័រថា ជញ្ជាំងបាក់រលំ បានសម្លាប់មនុស្សម្នាក់អំឡុងពេលមានភ្លៀងធ្លាក់។ នៅភាគអាគ្នេយ៍ ក្នុងតំបន់ Machakos លោកស្រី Caroline Wambui និងកូនៗរបស់គាត់ បានជ្រកកោននៅមន្ទីរពេទ្យ Kinanie Level Three រយៈពេលពីរថ្ងៃបន្ទាប់ពីទឹកជំនន់បានបំផ្លាញលំនៅឋានរបស់គាត់។ លោកស្រី Wambui បានថតវីដេអូនៅពេលដែលគាត់រង់ចាំនៅលើដំបូលផ្ទះរង់ចាំការជួយសង្គ្រោះ។កាកបាទក្រហមបាននិយាយថា អង្គភាពបានជួយសង្គ្រោះមនុស្ស១៨០នាក់ នៅទូទាំងប្រទេសពីទឹកជំនន់ ដែលបានប៉ះពាល់ដល់តំបន់ជាច្រើន។ក្រសួងឧតុនិយមប្រទេសកេនយ៉ា បានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ ហើយបានចេញការព្រមានអំពីទឹកជំនន់។ អាជ្ញាធរ និងក្រុមផ្តល់ជំនួយ បានណែនាំដល់សាធារណជនឱ្យជៀសវាងតំបន់លិចទឹក ស្វែងរកទីទួលខ្ពស់ និងកុំបើកបរក្នុងពេលមានភ្លៀងធ្លាក់។

និស្សិត ចូលរួមការតវ៉ាគាំទ្រពលរដ្ឋប៉ាឡេស្ទីន នៅសាកលវិទ្យាល័យក្នុងក្រុងញូវយ៉ក

2024/04/24 07:44:52 pm        160
ក្រុមបាតុករនិស្សិតគាំទ្រពលរដ្ឋប៉ាឡេស្ទីន បានចេញធ្វើបាតុកម្មនៅសកលវិទ្យាល័យ New School ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ និងចូលរួមក្នុងបាតុកម្មស្រដៀងៗគ្នា នៅទីបោះជំរំតង់នៅតាមបរិវេណច្រើនកន្លែងជុំវិញប្រទេស ខណៈមួយចំនួនត្រូវបានបំបែកដោយនគរបាល។ចាប់តាំងពីថ្ងៃសុក្រ ទី១៩ ខែមេសា និស្សិតរាប់រយនាក់ និងអ្នកផ្សេងទៀត ត្រូវបានចាប់ខ្លួននៅសកលវិទ្យាល័យ Columbia សាកលវិទ្យាល័យYale និងសាកលវិទ្យាល័យ New York បន្ទាប់ពីមនុស្សមួយចំនួនបានបង្កើតជំរំតង់គ្មានការអនុញ្ញាត ដើម្បីដាក់សម្ពាធចំពោះការទាមទាររបស់ពួកគេ។សេតវិមាន កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍នៅបរិវេណមហាវិទ្យាល័យ ដោយនិយាយថា ប្រជាជនមានសិទ្ធិតវ៉ាជាសាធារណៈ ប៉ុន្តែកុំឲ្យមានការបំភិតបំភ័យ ឬការអំពាវនាវឱ្យមានអំពើហិង្សា ដោយលើកឡើងពីវោហាសាស្ត្រគួរឱ្យព្រួយបារម្ភមួយចំនួន។សិស្សវិទ្យាល័យ និងនិស្សិតមហាវិទ្យាល័យ នៅទូទាំងតំបន់ ភ្យូ ជូត សោន(Puget Sound) បានដើរចេញពីថ្នាក់រៀនកាលពីព្រឹកថ្ងៃអង្គារ ដើម្បីតវ៉ា ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។ការតវ៉ារបស់និស្សិតដែលគាំទ្រពលរដ្ឋប៉ាឡេស្ទីន នៅសហរដ្ឋអាមេរិក បានកើនឡើង និងរីកកាន់តែធំកាលពីសប្តាហ៍កន្លងទៅនេះ ដោយមានការបោះជំរំជាច្រើនកន្លែងនៅពេលនេះ នៅមហាវិទ្យាល័យ រួមមានសាកលវិទ្យាល័យ Columbia, Yale និងសាកលវិទ្យាល័យ New York។ នគរបាលត្រូវបានគេដាក់ពង្រាយទៅកាន់បរិវេណសាកលវិទ្យាដើម្បីចាប់ខ្លួនបាតុករ។ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងការចេញផ្សាយព័ត៌មាន ក្រុមនិស្សិត គាំទ្រប៉ាឡេស្ទីន បាននិយាយថា សំឡេងគាំទ្រប៉ាឡេស្ទីន កំពុងត្រូវបានដាក់គំនាប និងទាមទារឱ្យសាលារៀនមានចំណាត់ការ។

សហរដ្ឋអាមេរិក អំពាវនាវឱ្យអ៊ីរ៉ាក់ ការពារទាហានរបស់ខ្លួនបន្ទាប់ពីការវាយប្រហារថ្មី

2024/04/24 07:33:07 pm        278
យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៣ មេសា) បានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ ចាត់វិធានការដើម្បីការពារទាហានអាមេរិក ទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីការវាយប្រហារបរាជ័យ មួយថ្ងៃមុននោះដោយក្រុមជីវពលចម្រុះរបស់អ៊ីរ៉ង់។ការវាយប្រហារដោយយានដ្រូន និងគ្រាប់រ៉ូកែត បែបនេះគឺជាឧបទ្ទវហេតុជាលើកដំបូង ចាប់តាំងពីការផ្អាករយៈពេលជិតបីខែ នៅក្នុងការវាយប្រហារស្ទើរតែរាល់ថ្ងៃ ដែលឈានដល់ការសម្លាប់ទាហានអាមេរិកបីនាក់ក្នុងខែមករា នៅឯមូលដ្ឋានយោធាអាមេរិក ឈ្មោះថា ប៉ប-២២ (Tower 22) ក្នុងប្រទេសហ្ស៊កដានី។ថ្លែងនៅឯមន្ទីរបញ្ចកោណ លោក ផាទ្រីក រ៉ាយឌ័រ (Patrick Ryder) អ្នកនាំពាក្យរបស់កងទ័ពអាកាសអាមេរិក មិនបានសន្និដ្ឋានអំពីអ្វីដែលបង្កឱ្យមានការកើតឡើងជាថ្មីក្នុងការវាយប្រហារនោះទេ ប៉ុន្តែលោកបានអំពាវនាវឱ្យក្រុងបាកដាដ ចាត់វិធានការ។ កាលពីមុន ទីក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការផ្តល់មូលនិធិ និងដឹកនាំក្រុមជីវពលនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលវាយប្រហារកងកម្លាំងអាមេរិក។នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាម៉េដ សៀ អាល់ស៊ូដានី (Mohammed Shia al-Sudani) ដែលព្យាយាមមិនឱ្យប្រទេសរបស់ខ្លួនក្លាយជាសមរភូមិសម្រាប់ការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) កាលពីដើមខែនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកទំព័រថ្មីក្នុងទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ាក់ ទោះបីជាមានភាពតានតឹងក្នុងតំបន់កើនឡើងក៏ដោយ៕

ទីភ្នាក់ងារចារកម្មហូឡង់មើលឃើញថា សង្រ្គាមនៅហ្កាហ្សា និងអ៊ុយក្រែន ជាការបង្កការគំរាមកំហែងភេរវកម្ម

2024/04/24 07:30:05 pm        256
ទីភ្នាក់ងាចារកម្មជាតិរបស់ប្រទេសហូឡង់ បាននិយាយកាលពីថ្ងៃអង្គារថា ការគំរាមកំហែងសំដៅទៅលើប្រទេសហូឡង់ ត្រូវបានផ្សារភ្ជាប់កាន់តែខ្លាំងឡើងទៅនឹងភាពចលាចលទូទាំងពិភពលោក រួមទាំងសង្រ្គាមនៅតំបន់ហ្កាហ្សា និងអ៊ុយក្រែនផងដែរ។ទោះបីជាចំនួននៃការវាយប្រហារភេរវកម្មនៅទូទាំងទ្វីបអឺរ៉ុប បានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏សេវាចារកម្ម និងសន្តិសុខទូទៅ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន បានបញ្ជាក់ថា សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សា និងការបំផ្លិចបំផ្លាញគម្ពីរកូរ៉ាន នៅខាងក្រៅសភា កាលពីឆ្នាំមុនគឺជា «ព្រឹត្តិការណ៍បង្កឡើង»សម្រាប់ក្រុមជ្រុលនិយម។ លោក Erik Akerboom អគ្គនាយកទីភ្នាក់ងារនេះ បានប្រាប់សារព័ត៌មាន A Pថា៖«ការគំរាមកំហែងភេរវកម្ម គឺពិតជាធ្ងន់ធ្ងរ នៅពេលនេះ»។លោក Akerboom បានលើកឡើងថា លោកមានការព្រួយបារម្ភជាពិសេសអំពីព្រឹត្តិការណ៍ធំៗ ដោយកត់សម្គាល់ថា ទីភ្នាក់ងារនេះ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរបារាំង ដើម្បីទប់ស្កាត់ឧប្បត្តិហេតុ ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិកប៉ារីស នៅរដូវក្តៅនេះ។លោក Akerboom បានថ្លែងថា កាលពីខែធ្នូ ទីភ្នាក់ងារប្រឆាំងភេរវកម្មរបស់ប្រទេសហូឡង់ បានបង្កើនការព្រមានពីការគំរាមកំហែងរបស់ប្រទេសដល់កម្រិតខ្ពស់បំផុតទីពីររបស់ខ្លួន ដោយសារតែមានការព្រួយបារម្ភអំពីសម្ព័ន្ធភាព Khorasan របស់ក្រុមរដ្ឋឥស្លាម IS-K ដែលជាសាខានៅអាស៊ីកណ្តាល ទទួលខុសត្រូវចំពោះការវាយប្រហារ នៅសាលប្រគុំតន្ត្រីជាយក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៣នាក់ ក្នុងខែមីនា។

ការតវ៉ាយ៉ាងធំនៅអាហ្សង់ទីន ប្រឆាំងរដ្ឋាភិបាល ជុំវិញការកាត់កញ្ចប់ថវិកាសម្រាប់វិស័យអប់រំ

2024/04/24 05:35:25 pm        231
មនុស្សរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវនានារបស់រដ្ឋធានី ប៊ុយ ណូសអ៊ែរ៉េស (Buenos Aires)ប្រទេសអាហ្សង់ទីនកាលពីថ្ងៃអង្គារទី២៣មេសា សប្ដាហ៍នេះ តវ៉ាប្រឆាំងការកាត់បន្ថយកញ្ចប់ថវិការបស់សាកលវិទ្យាល័យសាធារណៈ ជាការតវ៉ាធំបំផុតប្រឆាំងនឹងវិធានការរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ហាវីយ័រ មីឡេ (Javier Milei) ។ ការតវ៉ានានាគឺជាឧទាហរណ៍ចុងក្រោយបំផុត នៃការកើនឡើងភាពតានតឹង ជុំវិញការកាត់កញ្ចប់ចំណាយ ដែលជួយដោះស្រាយឱនភាពសារពើពន្ធយ៉ាងជ្រៅ ប៉ុន្តែបណ្តាលឱ្យមានការលំបាកក្នុងសេដ្ឋកិច្ចពិតប្រាកដ។ វីដេអូពីទីក្រុងនេះ បានបង្ហាញពីអ្នកដើរក្បួនតវ៉ាកំពុង ររាំ លេងឧបករណ៍ភ្លេង និងកាន់បដាអំពាវនាវឱ្យទទួលបានមូលនិធិអប់រំដើម្បីទទួលបានការការពារ។លោកប្រធានាធិបតីរបស់ប្រទេស មីឡេ(Milei) បានឡើងកាន់តំណែងកាលពីឆ្នាំមុនដោយសន្យាថានឹងនាំយកហិរញ្ញវត្ថុរបស់ប្រទេសនេះ ឱ្យស្ថិតក្រោមការគ្រប់គ្រង ព្រមទាំងកាត់បន្ថយយ៉ាងខ្លាំងដល់វិស័យសាធារណៈ។រដ្ឋាភិបាលរបស់លោកបានរក្សាមូលនិធិសកលវិទ្យាល័យនៅឆ្នាំនេះក្នុងកម្រិតដូចគ្នានឹងឆ្នាំ ២០២៣ដែរ ទោះបីជាអតិផរណាបានកាត់បន្ថយតម្លៃពិតនៃថវិកានេះ រហូតដល់ ៨០% ក៏ដោយ។សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ុយ ណូសអ៊ែរ៉េស (Buenos Aires) លោក រីខាដូ ហ្គេលភី ( Ricardo Gelpi) បានព្រមានថា ស្ថាប័ននេះប្រហែលជាត្រូវបិទទ្វារក្នុងរយៈពេលបីខែទៀត លុះត្រាតែទទួលបានមូលនិធិបន្ថែម។លោក Milei បានព្យាយាមបង្ហាញភាពត្រឹមត្រូវនៃការកាត់បន្ថយនេះ ដោយពណ៌នាម្តងហើយម្តងទៀតអំពីបណ្ដាសាកលវិទ្យាល័យគ្រប់គ្រងដោយរដ្ឋ ថាជាមជ្ឈមណ្ឌលនៃលទ្ធិសង្គមនិយម៕

មន្ត្រីអាមេរិក៖ ហានិភ័យនៃគ្រោះទុរ្ភិក្សខ្ពស់ខ្លាំងនៅតំបន់ហ្កាហ្សា ជាពិសេសនៅភាគខាងជើង

2024/04/24 05:32:06 pm        107
ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកបញ្ហាមនុស្សធម៌ បាននិយាយកាលពីថ្ងៃអង្គារ (២៣ មេសា) ថាអ៊ីស្រាអែល បានចាត់វិធានការសំខាន់ៗក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះលើការអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែការងារសន្ធឹកសន្ធាប់នៅតែត្រូវធ្វើដដែលដោយសារហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះមានកម្រិតខ្ពស់ខ្លាំង។លោក ដេវីដ សាធើហ្វីល (David Satterfield) បានបដិសេធមិននិយាយថាតើទីក្រុងវ៉ាស៊ីន តោនពេញចិត្តនឹងចំណាត់ការរបស់អ៊ីស្រាអែល ដែរឬយ៉ាងណា ប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) បានទាមទារឱ្យមានសកម្មភាពដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នៅហ្កាហ្សា ដោយនិយាយថាលក្ខខណ្ឌអាចត្រូវបានដាក់លើការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល ប្រសិនបើខ្លួនមិនអនុវត្តជាបន្តបន្ទាប់នូវ «ជំហានជាក់លាក់ ជាក់ស្តែង និងអាចវាស់វែងបាន» សម្រាប់ដោះស្រាយវិបត្តិ។លោក សាធើហ្វីល និយាយថា ហានិភ័យនៃគ្រោះទុរភិក្សនៅទូទាំងតំបន់ហ្កាហ្សា ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ជាពិសេសនៅភាគខាងជើងគឺ «ខ្ពស់ខ្លាំងណាស់» ហើយលោកបានអំពាវនាវឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីផ្ដល់ជំនួយដល់អ្នកដែលត្រូវការនៅក្នុងផ្នែកនោះនៃទឹកដីប៉ាឡេស្ទីនដ៏តូចចង្អៀត និងមានប្រជាជនរស់នៅក្រាស់ក្រែលមួយនេះ។អង្គការសហប្រជាជាតិ បានត្អូញត្អែរពីឧបសគ្គជាច្រើនក្នុងការទទួលបានជំនួយ និងចែកចាយនៅទូទាំងតំបន់ហ្កាហ្សា ក្នុងរយៈពេលប្រាំមួយខែ ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកតាមអាកាស និងជើងគោកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមហាម៉ាស៕

ក្រុមហេសបូឡានៅលីបង់ បើកការវាយប្រហារចូលទៅក្នុងអ៊ីស្រាអែល យ៉ាងជ្រៅបំផុត ចាប់តាំងពីសង្រ្គាមហ្កាហ្សាចាប់ផ្តើម

2024/04/24 05:28:54 pm        168
ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបើកការវាយប្រហារដោយយានដ្រូនប្រឆាំងនឹងមូលដ្ឋានយោធាអ៊ីស្រាអែលភាគខាងជើងនៃទីក្រុង Acre ជាការវាយប្រហាររបស់ខ្លួន ចូលទៅក្នុងទឹកដីអ៊ីស្រាអែលយ៉ាងជ្រៅបំផុត ចាប់តាំងពីសង្គ្រាមហ្កាហ្សា បានចាប់ ផ្តើម។យោធាអ៊ីស្រាអែល បានអះអាងថា ខ្លួនមិនបានដឹងពីកន្លែងណាមួយរបស់ខ្លួនដែលត្រូវបានវាយប្រហារដោយក្រុមហេសបូឡានោះទេ ប៉ុន្តែបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានស្ទាក់ចាប់ «គោលដៅពីលើអាកាស»ចំនួនពីរ នៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ភាគីទាំងពីរ បានចូលរួមនៅក្នុងការបាញ់ប្រហារគ្នា និងការវាយប្រហារតាមអាកាសជាប្រចាំ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំមុន ប៉ុន្តែបានជៀសវាងពីការរុញច្រានជម្លោះនេះឲ្យទៅជាសង្រ្គាមពេញទំហឹង។ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលការវាយប្រហារ បានបន្ត ការភ័យខ្លាច បានកើនឡើងថា ឧបទ្ទវហេតុ ឬការប៉ានស្មានខុសទៅលើភាគីណាមួយ អាចមើលឃើញថា ជម្លោះអាចកើនឡើងយ៉ាងឆាប់រហ័ស ដែលអាចអូសទាញដល់មហាអំណាចក្នុងតំបន់ និងពិភពលោកផ្សេងទៀតរួមទាំងសហរដ្ឋអាមេ រិកផងដែរ។ក្រុមហេសបូឡា បានបញ្ជាក់ថា ខ្លួនបានធ្វើសកម្មភាពសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលមុននេះ ដែលបានសម្លាប់អ្នកប្រយុទ្ធរបស់ខ្លួនម្នាក់។ ក្រុមនេះ បានបោះពុម្ពផ្សាយនូវអ្វីដែលមើលទៅដូចជារូបភាពផ្កាយរណប ជាមួយនឹងទីតាំងនៃការវាយប្រហារដែលកំណត់ដោយពន្លឺដែលមានរង្វង់ពណ៌ក្រហម ព័ទ្ធជុំវិញវា ដែលស្ថិតនៅពាក់កណ្តាលផ្លូវរវាងទីក្រុង Acre និងទីក្រុង Nahariyaya ទៅភាគខាងជើង។ជាការឆ្លើយតប យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះចម្បាំង បានវាយប្រហារគោលដៅយោធានៅភូមិ Ayta ash Shab និង Blida និងនៅតំបន់ Markaba នៅក្នុងប្រទេសលីបង់ភាគខាងត្បូង។

គ្រួសារចំណាប់ថ្នូរអ៊ីស្រាអែលនិយាយថា រយៈពេល២០០ថ្ងៃហើយ គ្មានអ្វីផ្លាស់ប្តូរសោះ

2024/04/24 04:33:50 pm        102
ដោយសង្រ្គាមឈានចូលដល់ថ្ងៃទី២០០ ក្រុមគ្រួសារនិងអ្នកគាំទ្ររបស់ចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា បានចេញមកតវ៉ានៅទីក្រុង តែលអាវីវ(Tel Aviv) កាលពីយប់ថ្ងៃអង្គារ ទី២៣ ខែមេសា ដោយអង្គុយនៅលើដី ដៃជាប់ចំណង និងបិទមាត់របស់ពួកគេ ព្រមទាំងបង្ហាញសារមួយថា ២០០ថ្ងៃហើយ គ្មានអ្វីផ្លាស់ប្តូរសោះ។មនុស្សដែលត្រូវបានចាប់ពង្រត់ មានទារក ស្ត្រី មនុស្សចាស់ ទាហាន ត្រូវបានគេចាប់ពង្រត់រយៈពេល២០០ថ្ងៃកន្លងទៅហើយ។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងព្យាយាមកម្ទេចក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃទី ៧ ខែតុលា បានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរ២៥៣នាក់ ។ខណៈចំណាប់ថ្នូរជាង១០០នាក់ ត្រូវបានដោះលែងនៅក្នុងបទឈប់បាញ់កាលពីខែវិច្ឆិកា កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការដោះលែងចំណាប់ថ្នូរផ្សេងទៀតបានបរាជ័យ ហើយអ៊ីស្រាអែលបានរារាំងបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដោយនិយាយថា វានឹងធ្វើឱ្យក្រុមហាម៉ាសប្រមូលផ្តុំគ្នាឡើងវិញ។

នគរបាលហៃទី ប្រើឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីការពារវិមានប្រធានាធិបតី មុនការតែងតាំងក្រុមប្រឹក្សា

2024/04/24 04:30:51 pm        101
នគរបាលប្រទេសហៃទី បានប្រើឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកក្រុមមនុស្សនៅជុំវិញវិមានជាតិ កាលពីថ្ងៃអង្គារ ទី២៣ ខែមេសា មុនការតែងតាំងក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល។កងកម្លាំងសន្តិសុខរបស់ប្រទេសហៃទី បានបង្កើតបរិវេណសន្តិសុខនៅជុំវិញអគាររដ្ឋាភិបាល និងច្រកចូលផ្នែកការទូតនៅអាកាសយានដ្ឋានអន្តរជាតិ ខណៈសហរដ្ឋអាមេរិក បានជូនដំណឹងថា កងទ័ពត្រូវបានដឹកជញ្ជូនតាមអាកាសនៅក្នុងការបង្កើនបុគ្គលិកសន្តិសុខ ដើម្បីពង្រឹងការការពារនៅស្ថានទូតរបស់ខ្លួននៅទីនោះ។ប្រជាជនក្នុងតំបន់បានត្អូញត្អែរថា ពួកគេពុំអាចឆ្លងកាត់ផ្លូវនៅជុំវិញវិមានជាតិបានទេ ដោយសារសង្គ្រាមដណ្តើមអំណាចគ្នារវាងកងកម្លាំងហៃទី និងក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលបានបង្កឲ្យមាន អំពើហឹង្សាជាបន្តបន្ទាប់ និងបានធ្វើឱ្យទីក្រុងព័រអូប្រាំង ជាប់គាំង។នាយករដ្ឋមន្រ្តី លោក Ariel Henry បានសន្យាលាចេញពីតំណែងនៅថ្ងៃទី ១១ ខែមីនា ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក និងបានជាប់ខ្លួននៅខាងក្រៅប្រទេស។ ចាប់តាំងពីពេលនោះមក ការវាយប្រហារជាច្រើន នៅក្នុងរដ្ឋធានី បានរីកកាន់តែធំ ហើយដំណើរការអន្តរកាលបានអូសបន្លាយពេល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM