ផ្លូវថ្មើរជើងចតុមុខរួមចំណែកទាក់ទាញកំណើនទេសចរក្នុងស្រុក ខណៈនៅឆ្នាំ២០២៥ កើនឡើង​២០%
ទេសចរអន្តរជាតិអះអាងថា ភ្នំពេញពិតជាទីកន្លែងល្អបំផុតសម្រាប់ទេសចរមកទស្សនា ឈ្វេងយល់
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ប្រកាសប្តូរស្លាកសញ្ញាថ្មី ក្រោយមានការបញ្ជាទិញយន្តហោះថ្មីៗ ជាច្រើន​គ្រឿងថែមទៀត
ក្រសួងវប្បធម៌ ទទួលរូបថតទេវនាដនិម្មិត ឯម ធាយ វីរៈ​សិល្បករ​របាំ​ព្រះរាជទ្រព្យ​ពី​អ្នក​ថត​រូប​អាល្លឺម៉ង់​មក​រក្សាទុក

វប្បធម៌ និងទេសចរណ៍

ផ្លូវថ្មើរជើងចតុមុខរួមចំណែកទាក់ទាញកំណើនទេសចរក្នុងស្រុក ខណៈនៅឆ្នាំ២០២៥ កើនឡើង​២០%

2026/01/19 12:25:39 pm        121
មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ ដែលតែង​តែ​បើក​ដំណើរ​ការ​នៅ​រៀង​រាល់​ចុងសប្តាហ៍នោះ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងជំរុញឲ្យរាជធានីភ្នំពេញ ទាក់​ទាញ​កំណើន​ទេសចរនៅក្នុងស្រុកកើនឡើងប្រមាណជិត២០% ប្រៀបធៀបនឹងឆ្នាំ២០២៤ បើ​ទោះ​បី​ជា​នៅឆ្នាំ២០២៥ កម្ពុជាជួបវិបត្តិជម្លោះព្រំដែន និង​មិន​មាន​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​ធំ​ៗ​ជា​ពិសេស​ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក និងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលក៏ដោយ។លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់នៅថ្ងៃទី១៩ ខែ​មករា ឆ្នាំ២០២៦នេះថា ផ្លូវថ្មើរជើងចតុមុខ ដែលបានបើកដំណើរការកាលពីខែកុម្ភៈ ឆ្នាំ​២០២៥​កន្លង​មក​នេះ គឺបានក្លាយជាផលិតផលទេសចរណ៍ដ៏សំខាន់មួយ ទទួលបានការគាំទ្រ និង​ទាក់​ទាញ​​កំណើនទេសចរជាតិ អន្តរជាតិអញ្ជើញមកទស្សនា នៅក្នុងឆ្នាំ២០២៥ និងបាន​ធ្វើ​ឲ្យ​កិត្តិនាម​ ព្រះរាជាណាចក្រកម្ពុជា ល្បីល្បាញលើឆាកអន្តរជាតិ ខណៈថ្មីៗ​បណ្តាញ​សារ​ព័ត៌មាន​អន្តរជាតិ ​BBC ក៏បានកំណត់ដែរថា រាជធានីភ្នំពេញ ជាគោលដៅទេសចរណ៍​មួយ​ក្នុង​ចំណោម​គោល​ដៅ​ទេសចរណ៍ចំនួន២០ នៅលើពិភពលោក ដែលគួរទៅទស្សនា​កម្សាន្ត​សម្រាប់​ប្រជាជន​ពិភព​លោក​នៅ​ក្នុងឆ្នាំ២០២៦។ ទេសចរជាតិ អន្តរជាតិ បានចាត់ទុកថា ផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ ជាគោលដៅ​ទេសចរណ៍​ល្អ​បំផុតនៅក្នុងរាជធានីភ្នំពេញ ក្នុងដើរហាត់ប្រាណ កម្សាន្តលំហែរ​កាយ​នៅ​ចុង​សប្តាហ៍ មើលទេសភាពទន្លេចតុមុខ ការដើរភ្លក់ម្ហូបអាហារ ស្គាល់អត្ថសញ្ញាណវប្បធម៌ ប្រពៃណី​ខ្មែរ និងស្គាល់ផលិតផល សេវាកម្មខ្មែរប្រកបដោយការច្នៃប្រឌិត និងភាពទាក់ទាញ។ យោង​តាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ឆ្នាំ២០២៥ រាជធានី​ភ្នំពេញ ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជិត ១២លាននាក់ ក្នុងនោះទេសចរជាតិ ឬ​ទេសចរ​ក្នុង​ស្រុកមានប្រមាណជិត ១០លាននាក់ កើនជិត២០% ប្រៀបធៀប២០២៤ ប៉ុន្តែ​ទេសចរ​អន្តរជាតិ​មានប្រមាណជិត ២លាននាក់ ថយជិត១០%។ សូមបញ្ជាក់ថា ដោយសារមានការអភិវឌ្ឍឥតឈប់ឈរនៅរាជធានីភ្នំពេញ មានគោលដៅ​ទេសចរណ៍​​សំខាន់ចំនួន ២០គោលដៅ ដែលមានការទាក់ទាញ​ទេសចរ​ជាតិ​អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ត​បានក្នុងនោះមាន៖ ព្រះបរមរាជវំាង សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ជើង​ឯក វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្នើរជើងចតុមុខ ឆ្នេរខ្សាច់កោះដាច់ ការធ្វើដំណើរតាមទន្លេ គោល​ដៅ​ទេសចរណ៍តាមជាយរាជធានីភ្នំពេញ និងផ្សាររដ្ឋ ផ្សារឯកជនជាច្រើនកន្លែងទៀត៕ អត្ថបទ ស៊ុម សុខជា 

ទេសចរអន្តរជាតិអះអាងថា ភ្នំពេញពិតជាទីកន្លែងល្អបំផុតសម្រាប់ទេសចរមកទស្សនា ឈ្វេងយល់

2026/01/16 12:24:11 pm        151
បណ្តាភ្ញៀវទេសចរអន្តរជាតិបាននាំគ្នាអះអាងថា រាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា គឺ​ពិតជាគោលដៅទេសចរណ៍ល្អស្អាត និងមានភាពទាក់ទាញខ្លាំងបំផុត ហើយ​វា​ពិត​ដូច​ការ​ផ្សាយ​របស់​បណ្តាញសារព័ត៌មានអន្តរជាតិ BBC ដែលបានដាក់ចំណាត់ថ្នាក់ រាជធានីភ្នំពេញ ជា​ទី​កន្លែងមួ​យ នៅក្នុងចំណោមទីកន្លែងទាំង២០ នៅលើពិភព​លោក​ដែល​អោយ​ដើរ​កម្សា​ន្ត​នៅ​ក្នុង​ឆ្នាំ២០២៦។បើតាមទេសចរអន្តរជាតិមកពីអង់គ្លេស អាមេរិច និងបណ្តាប្រទេស បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ខែមករានេះ ថា ប្រទេសកម្ពុជា មានគោលដៅទេសចរណ៍ល្អប្រណិតច្រើនកន្លែងណាស់ ក្នុងនោះអំឡុងពេលស្នាក់នៅដើរកម្សាន្តនៅក្នុងរាជធានីភ្នំពេញ គឺគ្រប់គោលដៅដែលបានដើរកម្សាន្តទាំងអស់ មានទាក់ទាញខ្លាំង ពលរដ្ឋផ្តល់ញញឹមរាក់ទាក់ ម្ហូបអាហារឆ្ងាញ់ ហើយតាមគោលដៅទេសចរណ៍មាន ព្រះបរមរាជវំាង ផ្សាររាត្រី សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងជើងឯកជាដើម គឺពិតផ្តល់នូវចំណេះដឹងល្អៗ ហើយតាមរយៈការទទួលបទពិសោធន៍នេះ ភ្ញៀវអន្តរជាតិនានានោះក៏បានផ្តល់ពិន្ទុល្អជាងBBCផ្សាយ ហើយភ្ញៀវក៏អំពាវនាវទេសចរអន្តរជាតិនានានាំគ្នាមកទស្សនាកម្ពុជា។លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងដែរថា សម្រាប់គោលដៅទេសចរណ៍រាជធានីភ្នំពេញ ជាទូទៅភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនរៀបចំផែនការស្នាក់នៅដើរកម្សាន្តរយៈពេល២ទៅ៣ថ្ងៃ ដើម្បីអញ្ជើញទៅព្រះបរមរាជវាំង វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្មើជើងចតុមុខ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជិះទូកកម្សាន្តពេលរាត្រី ការដើរទស្សនាតាមផ្សារ និងមើលប្រពៃណីការរស់នៅរបស់ប្រជាជននៅក្នុងរាជធានីជាដើម។លោក បន្តថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ គឺកំពុងគិតគូររៀបចំគោលដៅទេសចរណ៍ កន្លែងដើរកម្សាន្ត ផ្លូវថ្មើរជើងច្រើនកន្លែងទៀត សំដៅធ្វើយ៉ាងណាទាក់ទាក់ភ្ញៀវទេសចរអន្តរជាតិនានា ដើរកម្សាន្ត ស្នាក់នៅរាជធានីភ្នំពេញ បានយូរថ្ងៃបន្ថែមទៀតផងដែរ៕ អត្ថបទ ស៊ុម សុខជា 

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ប្រកាសប្តូរស្លាកសញ្ញាថ្មី ក្រោយមានការបញ្ជាទិញយន្តហោះថ្មីៗ ជាច្រើន​គ្រឿងថែមទៀត

2026/01/15 01:11:56 pm        508
នៅថ្ងៃទី១៥ ខែមករានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ពិធីសម្ពោធស្លាកសញ្ញា និងការ​រចនា​លើ​តួអាកាសយានថ្មី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយនៅក្នុងពិធីនេះ ឯកឧត្តម បណ្ឌិត ម៉ៅហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០២៦នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) បាន​បញ្ជា​ទិញ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ថ្មី​ៗ​ជា​ច្រើន​គ្រឿង​ទៀតពីអាមេរិច និងចិន។ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) បានថ្លែងថា ការផ្លាស់ប្តូរស្លាកសញ្ញា និងការរចនាលើតួអាកាសយានថ្មីនេះ គឺបាន​បញ្ជាក់​នូវ​តួនាទីកាន់តែសំខាន់ថែមទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា លើការ​បង្ហាញ​អត្ត​សញ្ញាណជាតិខ្មែរទៅកាន់ពិភពលោកទាំងមូល ព្រមទាំងឆ្លុះបញ្ចាំង​នូវ​ភាព​រីក​ចម្រើន​នៃ​វិស័​យ​អាកាស​ចរណ៍ស៊ីវិល វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌ និងប្រជាជន តាម​រយៈ​ការ​ដឹកជញ្ជូនតាមផ្លូវអាកាស។ឯកឧត្តម បញ្ជាក់ថា រចនាលើតួអាកាសយានថ្មីនេះ គឺបានយកអត្តសញ្ញាណសត្វត្រយ៉ងជាស្នូល ដែល​ជា​សត្វស្លាបតំណាងជាតិកម្ពុជា មានលក្ខណៈការពារ រឹងម៉ាំ និងការទទួលខុសត្រូវ។ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បន្តថា ទន្ទឹមនឹងការប្តូរស្លាកសញ្ញា និងការ​រច​នា​លើ​តួ​អាកាស​យាន​ថ្មី​នេះ ​ក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏មានការចុះ​ហត្ថ​លេខា​អនុសារណៈ​នៃ​ការយោគយល់គ្នាដើម្បីទទួលបានអាកាសយានប្រភេទថ្មីៗបន្ថែមទៀត ជាមួយ​ក្រុម​ហ៊ុន​ប៊ូអ៊ីង របស់សហរដ្ឋអាមេរិច និងក្រុមហ៊ុនកូម៉ាក់របស់ប្រទេសចិន ព្រមទាំង​បាន​ពង្រីក​ជើង​ហោះហើរថ្មីៗទៀតជាច្រើនផងដែរ។ក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលភិបាលបារំាង និង​ក្រុមហ៊ុនផលិតអាកាសយានATRបារាំង ដែលបាន​ជួយ​ជ្រោម​ជ្រែង​លក់​អាកាស​យាន​ថ្មី​ទំនើប​ចុង​ក្រោយ​បំផុត ប្រភេទ ATR72-600 ចំនួនបីគ្រឿងឲ្យមកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ព្រម​ទាំងបានជួយបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស​លើ​វិស័យ​អាកាសចរណ៍​ស៊ីវិល​ផង​ដែរ​។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា គឺ​មាន​ក្រុម​ហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក និងក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន៣៦ក្រុមហ៊ុន បាននិង​កំពុង​ប្រតិបត្តិ​ការ​យ៉ាងសកម្ម ដោយបានតភ្ជាប់ជើងហោះហើរកម្ពុជា នៅក្នុងតំបន់ និងទៅ​កាន់​សកល​លោក​ចំនួន​៥២ទីក្រុង ដែលមាន១៨ប្រទេស និងតំបន់រដ្ឋបាលពិសេស ហើយទទួល​បាន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាសចំនួន៧លាននាក់ កើនឡើង១២% ប្រៀបធៀបឆ្នាំ២០២៤៕ អត្ថបទ ស៊ុម សុខជា 

ក្រសួងវប្បធម៌ ទទួលរូបថតទេវនាដនិម្មិត ឯម ធាយ វីរៈ​សិល្បករ​របាំ​ព្រះរាជទ្រព្យ​ពី​អ្នក​ថត​រូប​អាល្លឺម៉ង់​មក​រក្សាទុក

2026/01/14 03:52:00 pm        187
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល រូប​ថត​ទេវនាដនិម្មិត ឯម ធាយ វីរៈសិល្បកររបាំព្រះរាជទ្រព្យ ជូនទៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​ពីអ្នកថតរូបជនជាតិអាល្លឺម៉ង់ ដើម្បីរក្សាទុក។ពិធីប្រគល់-ទទួលនេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ(ជ្រោយចង្វារ) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Mitterer Stefan ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សោម សុគន្ធ រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។ រូបថតប្រគល់ជូនក្នុងន័យជាការ គោរពដឹងគុណចំពោះការលះបង់របស់ ទេវនាដនិម្មិត ឯម ធាយ ក្នុង​បុព្វហេតុសិល្បៈរបាំជាតិ ក៏ដូចជាធនធានសម្រាប់ការសិក្សាដល់សិល្បករជំនាន់ក្រោយ ដែល​សិល្បករ​ថតរូបមានភ័ព្វសំណាងបានសេពគប់ជាមួយលោកយាយប្រមាណជាង២០ឆ្នាំ មុន​ពេល​លោក​យាយទទួលមរណភាព។ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន​លើក​ឡើង​ថា លោក អារជេ ស្ទេវែន(Arjay Stevens) គឺជាអ្នកថតរូបជនជាតិអាល្លឺម៉ង់ ដែល​បាន​រស់​នៅ​ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦។ លោកបានរៀនសូត្រ និងស្រឡាញ់​ប្រជាជន​កម្ពុជា ​និងវប្បធម៌ ដោយចាប់ផ្តើមដោយការស្រលាញ់ និងការគោរពយ៉ាងជ្រាលជ្រៅ លោក​មាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំងចំពោះរបៀបរស់នៅប្រពៃណី ទំនៀមទម្លាប់ សិល្បៈ និងវប្បធម៌​របស់​ប្រជាជន​កម្ពុជា។ លោក​​បានបង្ហាញពីការកោតសរសើរ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះរបាំបុរាណកម្ពុជា។ សេចក្តី​ស្រឡាញ់នេះគឺចំពោះអ្នករបាំបុរាណកម្ពុជាទាំងអស់។ ក្នុងចំណោម អ្នករបាំដ៏ល្បីល្បាញ ដែល​បានស្លាប់ទៅហើយ និងជាទ្រព្យសម្បត្តិ មនុស្សជាតិ ដ៏មានជីវិត របស់របាំព្រះរាជទ្រព្យ នៃ​ប្រទេស​កម្ពុជា គឺលោកស្រី ឯម ធាយ។ លោកស្រី ធ្លាប់បានអនុញ្ញាតឲ្យលោក Arjay Stevens សម្ភាសន៍ លោកស្រី នៅផ្ទះរបស់លោកស្រី។ តាមរយៈឱកាសនេះលោក Arjay បានដឹង​អំពី​ជីវិត​ដ៏​ថ្លៃ​ថ្នូរ​របស់លោកស្រី ដំណើរសិល្បៈ និងទុក្ខវេទនាដែលលោកស្រី បានស៊ូទ្រាំ ក្នុងរបប​ខ្មែរ​ក្រហម​។ លោកគ្រូ ឯម ធាយ គឺជាអ្នករបាំ ម្នាក់ក្នុងចំណោមអ្នករបាំ ដែលបានរួចផុត​ពី​សម័យ​កាល​ដ៏​សោកនាដកម្ម ហើយបានបន្តការលះបង់ ដ៏យូរអង្វែងរបស់លោកស្រីចំពោះសិល្បៈ ដោយ​បន្ត​ចំណេះ​ដឹងដ៏មានតម្លៃរបស់លោកស្រី ដល់ អ្នករបាំជំនាន់​ក្រោយ​រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក​ស្រី។ ដោយការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅ លោក Arjay Stevens បាន​បរិច្ចាគ​រូប​ថតទាំងអស់របស់លោកពីការតាំងពិព័រណ៍ធំៗពីរ ដែលមួយបាន​ប្រារព្ធ​ឡើង​នៅ​សារ​មន្ទីរ​ជាតិក​ម្ពុជា និងមួយទៀតនៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ក្នុងឆ្នាំ២០១៥ ដល់​សាកល​វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ការប្រមូលរូបថតយ៉ាងទូលំទូលាយនេះបម្រើជាការបំផុសគំនិត និងជាគំរូ​សម្រាប់​និស្សិត​របាំ​វ័យ​ក្មេង​។ លើសពីនេះ រូបថតទាំងនេះនឹងត្រូវបានបង្ហាញដល់សាធារណជន ដើម្បីផលប្រយោជន៍ និង​លើកកម្ពស់សិល្បៈ និងវប្បធម៌ខ្មែរ។ ការប្រមូលនេះមានរូបថតសរុបចំនួន ៦៦ សន្លឹក រួមទាំង​រូប​ថត​សខ្មៅចំនួន ៣០ សន្លឹក និងរូបថតពណ៌ចំនួន ៣៦ សន្លឹក ក៏ដូចជារូបថតផ្សព្វផ្សាយចំនួន ៤ សន្លឹក (សខ្មៅចំនួន ៣ សន្លឹក និងពណ៌ចំនួន ១ សន្លឹក)។ លោក អារជេ ស្ទេវែន(Arjay Stevens) គឺជាអ្នកថតរូបជនជាតិអាល្លឺម៉ង់ បានមានប្រសាសន៍ថា របាំ​ព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។ ទម្រង់សិល្បៈ នេះ​មានប្រវត្តិផ្សាភ្ជាប់ទៅនឹងព្រះបរមរាជវាំង។ ប្រជាជនកម្ពុជា និងអ្នកស្រលាញ់រ​បាំ​ទាំង​ឡាយ​នៅ​លើពិភពលោកគាំទ្រនូវទម្រង់សិល្បៈនេះណាស់ ដោយហេតុថា​របាំនេះ​ស្ទើរ​តែ​បាត់​បង់​ទៅ​ហើយ ​នៅក្នុងសម័យខ្មែរក្រហមដ៏យង់ឃ្នង។ របាំព្រះរាជទ្រព្យតំណាងឲ្យគុណតម្លៃឆ្នៃប្រឌិត ការ​គោរព និងសេចក្តីសុខ ផ្លូវចិត្ត ដែលមានតាំងពីយូរលង់ណាស់មកម្លេះ ព្រមទាំងភាព​សម្បូរបែប​នៃ​សិល្បៈ​របស់ខ្មែរតាមរយៈរឿង និទានផ្សេងៗ មានទាក់ទងនឹងដើមកំណើតរបស់ជនជាតិខ្មែរ។ របាំ​ព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណត្រូវ បានអង្គកា​​រ​យូណេស្កូ​ទទួល​ស្គាល់​ថា​ជា​មរតក​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី៕ អត្ថបទ រដ្ឋា

ទេសចរអន្តរជាតិទទួលបទពិសោធន៍ៗល្អជាច្រើន និងសន្យាត្រលប់មកទស្សនាកម្ពុជាម្តងទៀត

2026/01/14 02:18:46 pm        229
នៅអំឡុងដើមខែមករាឆ្នាំ២០២៦នេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA គឺមានភាព​មមា​ញឹក​ខ្លាំង​ក្នុងការផ្តល់សេវាជូនអ្នកដំណើរជាតិ-អន្តរជាតិ​ធ្វើដំណើរចេញចូលកម្ពុជា តាម​ផ្លូវ​អាកាស​ ហើយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ​ដែលធ្វើដំណើរចេញទៅប្រទេសគេវិញ បានថ្លែងថា អំឡុង​ពេល​ស្នាក់នៅដើរកម្សាន្តនៅកម្ពុជា គឺគេទទួលបានបទពិសោធន៍ល្អជាច្រើន ហើយ​ទេសចរ​ទាំង​នោះ​​​សន្យាថា​នាំបងប្អូនសាច់ញាតិ និងមិត្តភក្តិមកទស្សនាកម្ពុជាម្តងទៀត។តាមភ្ញៀវទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី១៤ ខែមករានេះថា អំឡុង​ពេល​ដើរកម្សាន្តទេសចរណ៍នៅក្នុងកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃមកនេះ គឺ​បាន​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ទាំង​អស់​ទទួលបានបទពិសោធន៍ និងស្នាមអនុស្សាវរីយ៍ល្អជាច្រើន ហើយ​ដោយ​មើល​ឃើញ​ពី​កត្តា​សុខ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាពល្អនោះ ពេល​ត្រឡប់​ទៅ​វិញ ​គឺគេនឹងរៀបចំផែនការការបង្កើតមុខរបរ និងពង្រីកអាជីវកម្ម មកធ្វើការងារនៅកម្ពុជា។ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា តាម​របាយការណ៍បឋមក្នុងរយៈពេលពេញមួយឆ្នាំពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ​២០២៥ តាមអាកាសយដ្ឋានអន្តរជាតិធំៗទាំង៤នៅកម្ពុជា ទទួល​បាន​អ្នក​ដំណើរ​អន្តរ​ជាតិ​ប្រមាណ​ជិត​ ៧លាននាក់ កើន១៣% ចំនួនជើងហោះហើរទេ្វរទិសហោះចេញចូលកម្ពុជា មាន​ប្រមាណ​ជាង ៥៨០០០ជើង កើនឡើង១១% និងមានទំនិញប្រមាណ៨ម៉ឺនតោន កើន១៩% បើ​ប្រៀប​ធៀប​រយៈ​ដូចគ្នា ឆ្នាំ២០២៤។ ឯកឧត្តម ស៊ិន ចាន់សេវុត្ថា បន្តថា សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅ​រាជ​ធានី​ភ្នំពេញ​ក្នុងមួយសប្តាហ៍ៗ មានកំណើន​ជើង​ហោះ​ហើរ​ចេញ​ចូល​ក្នុង​រង្វង់​ជា​មធ្យម​ប្រមាណ​ជិត​៤០០​ជើង ហើយចំនួនគឺមានការកើនឡើងបន្តិចបន្តួច រហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ៕ អត្ថបទ ស៊ុម សុខជា

ទេសចរអន្តរជាតិជាប់ចិត្តនឹងប្រទេសកម្ពុជា និងសន្យាជួយផ្សព្វផ្សាយទៅកាន់ពិភពលោក

2026/01/13 02:46:14 pm        249
ក្នុងអំឡុងចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ជាការកត់សម្គាល់ គឺមានភ្ញៀវទេសចរអន្តរជាតិជា ច្រើនបាននាំគ្នាមកទស្សនាកម្ពុជា ហើយបើតាមភ្ញៀវទេសចរអន្តរជាតិ ដែល​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​គេវិញបានថ្លែងថា កម្ពុជាជាគោលដៅទេសចរណ៍ផ្តល់នូវក្តីរីករាយសប្បាយជាងគេ មាន​គោល​ដៅទេសចរណ៍សម្រាប់ដើរកម្សាន្តច្រើនកន្លែង មានភាពទាក់ទាញ និងមានសន្តិសុខ សុខ​សុវត្ថិភាព ទោះមានបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ។ទេសចរអន្តរជាតិ ដែលបានចេញដំណើរទៅប្រទេសគេវិញ នៅឯអាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោបានថ្លែងប្រាប់BTV នៅក្នុងថ្ងៃទី១៣ ខែមករានេះថា អំឡុងពេលស្នាក់នៅ ដើរ​កម្សាន្ត​ទេសចរណ៍​នៅ​កម្ពុជា អស់រយៈពេលជាច្រើនថ្ងៃមកនេះ គ្រប់ភ្ញៀវទេសចរអន្តរជាតិ បាន​ទទួល​បទ​ពិសោធន៍ ចំណេះដឹងល្អៗជាច្រើនមិនអាចភ្លេចបាន ជាពិសេស ប្រជាជនកម្ពុជា ផ្តល់​ស្នាម​ញញឹម​រាក់​ទាក់ នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ នៅតាមបណ្តាខេត្ត រាជ ធានី ផ្តល់​ភាព​កក់​ក្តៅ មានសុវត្ថិភាព ហើយភ្ញៀវទេសចរអន្តរជាតិទាំងអស់នោះ នឹងនិយាយអំពីបទពិ សោធន៍ នៃ​ការ​ដើរទស្សនាកម្ពុជា ប្រាប់ទៅទេសចរផ្សេងៗទៀតនៅក្នុងប្រទេសគេ ដើម្បីឲ្យមកទស្សនា កម្ពុជា​ផង​ដែរ។តាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ ទទួល​បាន​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រមាណជិត១លាន៩សែននាក់ ក្នុងនោះនៅក្នុងខែធ្នូ ចុងក្រោយនេះ ទទួល​បាន​ទេសចរ​អន្តរជាតិមកទស្សនាប្រមាណជិត១៤ម៉ឺននាក់ ហើយភ្ញៀវទេសចរអន្តរជាតិ បន្ត​មាន​កំណើន​ជា​បន្តបន្ទាប់រហូតមកដល់ខែមករា ដើមឆ្នាំ២០២៦នេះ។ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងដែរថា សម្រាប់​គោល​ដៅ​ទេសចរណ៍​រាជ​ធានីភ្នំពេញ ជាទូទៅភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនរៀប​ចំ​ផែន​ការ​ស្នាក់​នៅ​ដើ​រ​កម្សាន្ត​រយៈ​ពេល២ទៅ៣ថ្ងៃ ដើម្បីអញ្ជើញទៅព្រះបរមរាជវាំង វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្មើជើងចតុមុខ សារ​មន្ទីរប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជិះទូក​កម្សាន្ត​ពេល​រាត្រី ​ការដើរទស្សនាតាមផ្សារ និងមើលប្រពៃណី​ការ​រស់​នៅ​របស់​ប្រជា​ជន​នៅ​ក្នុង​រាជ​ធានី​ជា​ដើម​៕ អត្ថបទ៖ ស៊ុម សុខជា 

ទេសចរអន្តរជាតិបន្តមកលេងកម្ពុជាដោយអារម្មណ៍រីករាយ និងសុវត្ថិភាព ខណៈ​កម្ពុជា​រំពឹង​កំណើន​បន្ថែម​នៅឆ្នាំនេះ

2026/01/12 03:58:24 pm        251
ភ្ញៀវទេសចរអន្តរជាតិ បន្តមកលេងកម្ពុជាដោយអារម្មណ៍រីករាយ និងសុវត្ថិភាព ខណៈ​កម្ពុជា​រំពឹង​កំណើន​បន្ថែមនៅឆ្នាំនេះ។ ទេសចរអន្តរជាតិ ក៏បានធ្វើការ​អំពាវនាវ​ដល់​ទេសចរ​អន្តរជាតិ​ដទៃ​ទៀត​ មកលេងកម្ពុជា ដែលជា ប្រទេសមានប្រជាពលរដ្ឋរួសរាយរាក់ទាក់។ភ្ញៀវទេសចរមកពីប្រទេសអ៊ីតាលី និងអូស្ដ្រាលី ដែលបានទៅទស្សនាប្រាសាទអង្គរវត្ត បាន​អំពាវ​នាវ​ដល់​អ្នកទេសចរលើពិភពលោក ឱ្យទៅទស្សនារមណីយដ្ឋានអង្គរខ្មែរ ដោយពួកគេ​លើក​ឡើង​ថា ​តំបន់ទេសចរណ៍រមណីយដ្ឋានអង្គរ មានសន្ដិភាព និងសុខសុវត្ថិភាពពេញលេញ បើ​ទោះ​បី​កម្ពុជា​មានជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី។ ប្រាសាទអង្គរវត្ដ មានភាពស្រស់ស្អាត ប្រជាជន​ខ្មែរមា​នភាពរួសរាយទាក់ទាក់ ។សូមរំលឹកថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍កម្ពុជា តាមរយៈការ​ដាក់​ចេញ​នូវ​ព្រឹត្តិការណ៍ "ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា" កន្លងមក និងកំណើនភ្ញៀវ​ទេសចរ​ឥណ្ឌា​ដ៏​ច្រើន​មកទស្សនាកម្ពុជា នាប៉ុន្មាន ខែចុងឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានត្រៀម​លក្ខណៈ​ជា​ស្រេច ​ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌា ដែលរំពឹងនឹង​កើន​ឡើង​បន្ថែម​ទៀត​នា​ឆ្នាំ​២០២៦ ​តាមរយៈការហោះហើរត្រង់មកកាន់ខេត្ដសៀមរាប ជាពិសេសបដិ សណ្ឋារកិច្ច​ដ៏​រួស​រាយ​រាក់​ទាក់​ដូចជាបងប្អូនបង្កើតរួមវប្បធម៌ អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ៕ អត្ថបទ៖ សាវី 

រដ្ឋមន្ត្រីទេសចរណ៍ជឿជាក់ឆ្នាំ២០២៦ ទេសចរអន្តរជាតិនឹងកើនឡើង ខណៈវិស័យឯកជន​ពង្រីក​ទីផ្សារ​នៅ​ក្រៅប្រទេស

2026/01/12 12:25:51 pm        246
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញភាពជឿជាក់ថា កម្ពុជា នឹងទទួលបានមោទនភាពថ្មី មាន​ទេសចរ​អន្តរជាតិមកទស្សនាច្រើនកើនលើសឆ្នាំកន្លងមក ខណៈ នៅឆ្នាំ២០២៦នេះ ភាគីរដ្ឋ និង​ឯកជន បានរួមសាមគ្គីគ្នា អនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ខ្លួនច្រើន ពង្រីក​ការ​ធ្វើ​ទីផ្សារ​ទេសចរណ៍នៅតាមបណ្តាប្រទេសនានា។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១២ ខែមករានេះថា មក​ដល់​ពេលនេះ ភាគីរដ្ឋ និងឯកជន បានរួមសហការសាមគ្គីគ្នា អនុវត្តផែនការ​សកម្ម​ភាព​ជា​យុទ្ធសាស្ត្រ​របស់ខ្លួនជាច្រើន ការពង្រីកទីផ្សារ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ផ្សព្វផ្សាយ​គោល​ដៅទេ​សចរណ៍ រៀបចំព្រឹត្តិការណ៍ឆ្នាំទេសចរណ៍កម្ពុជា ចិន កម្ពុជា ឥណ្ឌា រៀបចំ​កញ្ចប់​ទេសចរណ៍​ថ្មីៗ មានការច្នៃប្រឌិត បញ្ចុះតម្លៃសមរម្យ មានគុណភាព និងមានសុវត្ថិភាពខ្ពស់ ហើយ​គ្រប់​ភាគីព័ន្ធក្នុងវិស័យទេសចរណ៍ បានរួមគ្នាពង្រឹងភាពធន់ និងបានត្រៀមខ្លួនរួចរាល់ ទប់​ទ​ល់​ភាព​ប្រែប្រួលវិបត្តិពិភពលោកក្នុងឆ្នាំ២០២៦ រួមទាំងវិបត្តិជម្លោះព្រំដែនកម្ពុជា ថៃ ដែលធ្វើឲ្យ​ប៉ះ​ពាល់ដល់វិស័យទេសចរណ៍ផងដែរ។លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA ថ្លែងថា បច្ចុប្បន្ន បណ្តា​ទី​ភ្នាក់ងារទេសចរណ៍នៅកម្ពុជាដែលជាសមាជិក បាននិងកំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម​ភាព​ជា​មួយ​ទីភ្នាក់ងារទេសចរណ៍នៅតាមបណ្តាប្រទេស ពិសេស ចិន ឥណ្ឌា រ៉ូសស្ស៊ី ជប៉ុន កូរ៉េ និង​តាម​បណ្តាប្រ​ទេសជាច្រើននៅតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា អាមេរិច និងនៅតំបន់អាស៊ី រៀបចំ​កញ្ចប់​ទេសចរណ៍ ​និងផ្សព្វផ្សាយនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។របាយការណ៍ក្រសួងទេសចរណ៍ ក្នុងរយៈពេល១១ខែ នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​មកទស្សនាប្រមាណជិត ៥លាន២សែននាក់ ទេសចរ​ក្នុង​ស្រុក​ចេញ​ដើរ​កម្សាន្ត​ប្រមាណ​ជិត​២៤លាននាក់ ខណៈ តាមរបាយការណ៍​ពីគោលដៅទេសចរណ៍ធំៗចំនួន២រួមមាន៖ គោលដៅទេសចរណ៍នៅខេត្តសៀមរាបនៅក្នុងឆ្នាំ២០២៥ ទទួលបាន​ទេសចរ​អន្តរជាតិ​ទៅ​ទស្សនា​បាន​ប្រមាណជិត៩៦ម៉ឺននាក់ ដោយឡែកគោលដៅទេសចរណ៍រាជធានីភ្នំពេញវិញ ក្នុង​ឆ្នាំ​២០២៥ដែរ ទទួលបានទេសចរអន្តរជាតិមកទស្សនាប្រមាណជិត១លាន៩សែននាក់៕ អត្ថបទ ស៊ុម សុខជា

PATA៖ ពលរដ្ឋកម្ពុជាគួរខិតខំចូលរួមលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ក្នុងបរិបទ​ពិភព​លោក​មាន​កា​រ​ប្រែប្រួល

2026/01/09 03:18:29 pm        304
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក PATA ប្រចាំនៅកម្ពុជា បានស្នើពលរដ្ឋខ្មែរមួយចំនួនគួរកាត់ បន្ថយ​ការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស ដោយងាកមករួមគ្នាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទាក់​ទាញទេសចរបរទេស តាម​រយៈ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោល​ដៅ​ទេសចរណ៍​នានា​នៅ​ក្នុង​ប្រទេស ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងកាលៈទេសជាតិ ជួបបញ្ហាជម្លោះព្រំដែន។លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ប៉ាស៊ីភិក PATA ប្រចាំនៅកម្ពុជា ថ្លែងថា នៅ​ក្នុងឆ្នាំ២០២៦នេះ ពិភពលោកមានការប្រែប្រួលខ្លាំង ប្រទេសមួយចំនួន ហាក់​មាន​ការ​រឹត​បន្តឹង​ប្រជាជនរបស់ខ្លួនធ្វើដំណើរទេសចរណ៍ចេញទៅក្រៅប្រទេស ហើយនៅ​ក្នុង​កាលៈ​ទេសៈ​នេះ ​គ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះដែរ ពលរដ្ឋខ្មែរ ត្រូវរួមគ្នាផ្សព្វ​ផ្សាយ​គោល​ដៅ​ទេសចរណ៍​កម្ពុជា​ទៅ​ក្រៅ​ប្រទេស ដោយចំណាយ ថវិកាលើការដើរកម្សាន្តនៅក្នុងប្រទេស ដើម្បីរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិឱ្យរឹងមាំ ។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងពិធីវេទិកាជំនួបផ្គូផ្គងធុរកិច្ចអន្តរជាតិ កម្ពុជា​-ចិន នៅពេលថ្មីៗនេះ បានថ្លែងថា នៅក្នុងឆ្នាំ២០២៦ បានដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ជា​ច្រើន ដើម្បីពង្រីកការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​ជា​ច្រើន នៅតំបន់មជ្ឈឹមបូព៌ា អឺរ៉ុប អាម៉េរិក និងប្រទេសនានាទៀតលើពិភពលោក ខណៈ​នៅ​ក្នុង​នោះ​ដែ​រ ក្នុងរដូវកាលទេសចរណ៍ បៃតងឆ្នាំនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ផ្តល់​ការ​លើក​លែង​ទិដ្ឋាការដល់ប្រជាជនចិន ធ្វើដំ ណើរមកកាន់ប្រទេសកម្ពុជា រយៈពេល៤ខែ គិត​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយក្នុងរយៈពេលនេះ ប្រជា​ជន​ចិន​ទាំង​អស់ ​គ្រាន់តែកាន់លិខិតឆ្លងដែនសញ្ជាតិចិន ធ្វើដំ ណើរផ្ទាល់ពីប្រទេសចិន ឬពីប្រទេស​ផ្សេង​ទៀត​មក​កម្ពុជា ដោយពុំបាច់មានការស្នើសុំទិដ្ឋាការជាមុន និង ពុំមានបង់កម្រៃអ្វីឡើយ។ ឯកឧត្តម បានបង្ហាញក្តីរំពឹងថា ក្នុងឆ្នាំ២០២៦នេះ នឹងមានប្រជាជនចិនមកទស្សនាកម្ពុជាច្រើន ថែម​ទៀត ខណៈនៅក្នុងយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៦នេះដែរ ក្រសួង​គ្រោង​រៀប​ចំ​ព្រឹត្តិការណ៍ធំៗចំនួន៦ រួមមានៈ ១. មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន ២. មហោ​ស្រពក្បាច់គុនចម្រុះ ២. ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារ ៣. ព្រឹត្តិការណ៍​ទេសចរណ៍ភាពយន្ត ៤. ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន ៥. កម្មវិធីបង្ហាញ​ផ្លូវ​ទេសចរណ៍រដូវកាលបៃតង ៦. កម្មវិធីផ្សព្វ ផ្សាយទេសចរណ៍ផ្សេងៗទៀត ក្រោម​ការ​សម្រប​សម្រួល​ពី​ស្ថានទូតចិន៕ អត្ថបទ៖ ស៊ុម សុខជា 

ទេសចរអន្តរជាតិបន្តមកលេងកម្ពុជាដោយរីករាយ ទោះក្នុងកាលៈទេសៈ​កម្ពុជា​មាន​បញ្ហា​ជម្លោះ​ព្រំដែន

2026/01/08 03:41:15 pm        240
ដើមឆ្នាំ២០២៦នេះ គឺកម្ពុជា បន្តទទួលភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាជាហូរហែរ ហើយ​បើ​តាម​ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសនានា បានថ្លែងថា ការដើរកម្សាន្តនៅកម្ពុជា ក្នុង​អំឡុង​ពេល​ដែល​មានកម្ពុជាជម្លោះព្រំដែនជាមួយប្រទេសថៃ គឺគ្រប់គោល​ដៅ​ទេសចរណ៍​ទាំង​អស់​នៅ​កម្ពុជា ​មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាព ហើយគ្រប់​គោល​ដៅ​គឺ​មាន​ទេសភាព​ស្រស់​ស្អា​តទាក់ទាញខ្លាំង។បើតាមភ្ញៀវទេសចរអន្តរជាត មកពីប្រទេសក្រូអាត អ៊ីតាលី និងអូស្រាលី ជាដើម បាន​ថ្លែង​ប្រាប់​BTV​នៅថ្ងៃទី៨ ខែមករា នេះថា ជាក់ស្តែងមុនពេលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា គឺ​គេ​មាន​ការ​ព្រួយបារម្ភខ្លះៗដែរអំពីបញ្ហាកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ ប៉ុន្តែនៅ​ពេល​គេ​មក​ដល់​កម្ពុជា​ សម្គាល់ឃើញថា គ្រប់គោលដៅទេសចរណ៍ទាំងនានា នៅកម្ពុជា គឺមាន​ភ្ញៀវ​ទេសច​រ​ជាតិ​-អ​ន្តរជាតិ ដើរកម្សាន្តច្រើនកុះករ ពលរដ្ឋមានស្នាមញញឹមរាក់ទាក់ ហើយជាពិសេស​បំផុត​នោះ​ គឺគោលដៅទេសចរណ៍មានទេសភាពស្រស់ស្អាត ទាក់ទាញខ្លាំង មានសន្តិសុខ សណ្តាប់​ធ្នាប់​ល្អ ហើយក៏បានអំពាវនាវឲ្យភ្ញៀវទេសចរអន្តរជាតិផ្សេងៗទៀតមកទស្សនាកម្ពុជា ខណៈ​កម្ពុជា ​មានគោលដៅដើរកម្សាន្តច្រើន និងមានភាពទាក់ទាញខ្លាំង។របាយការណ៍បឋមរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថា គិតចាប់ពីខែមក រា ដល់ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញចូលតាមផ្លូវអាកាស ចំនួន​ជិត​៧​លាន​នាក់​កើនឡើង១៣% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែក នៅក្នុងវិស័យ​ទេសចណ៍​វិញ ក្នុង រយៈពេល១១ខែ ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ​៥​លាន២សែននាក់៕ អត្ថបទ៖ ស៊ុម សុខជា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះថ្មីនឹងវាយប្រហារតំបន់ហ្កាហ្សា ដែលបង្កើនទុក្ខវេទនាដល់ប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់
01/20/2026 09:01 AM
ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកសរសើរ «ពេលវេលាប្រវត្តិសាស្ត្រ» ក្នុងពិធីបើកកិច្ចប្រជុំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស
01/20/2026 09:01 AM
ចិនជំរុញឱ្យអាមេរិកឈប់ប្រើប្រាស់អ្វីដែលហៅថាការគំរាមកំហែងពីចិន ជាលេសសម្រាប់ការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន
01/20/2026 09:01 AM
ប្រទេសឈីលី ប្រកាសអាសន្នចំហេះព្រៃ ខណៈតួលេខអ្នកស្លាប់និងអ្នកជម្លៀស បន្តកើនឡើង
01/20/2026 09:01 AM
អាវុធហត្ថរាជធានី បន្តចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា
01/20/2026 08:01 AM
រុស្ស៊ី រីករាយចំពោះភាពប្រេះឆារវាងលោក Trump និងអឺរ៉ុប ជុំវិញបញ្ហាកោះហ្រ្គីនលែន ប៉ុន្តែក៏បារម្ភខ្លះដែរ
01/20/2026 08:01 AM
ក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ ដើម្បីលើកកម្ពស់សុវត្ថិភាព សុខភាពកម្មករ និងផលិតភាពការងារ
01/20/2026 08:01 AM
លោកTrump៖ លោកនឹងអនុវត្ត៍តាមការគំរាមដំឡើងពន្ធ១០០% លើបញ្ហាហ្គ្រីនលែន ខណៈអឺរ៉ុបប្តេជ្ញាការពារផលប្រយោជន៍ខ្លួន
01/20/2026 08:01 AM
អំណោយផ្ទះរបស់សម្តេច ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ចាប់ផ្តើមសាងសង់ជូនវីរកងទ័ព ក្នុងខេត្តបាត់ដំបង
01/20/2026 07:01 AM
អាជីវករអាពាហ៍ពិពាហ៍ចិនសាទរចំពោះកំណើនមង្គលការ បើទោះជាអត្រាកំណើតធ្លាក់ចុះដល់កម្រិតទាបថ្មីក៏ដោយ
01/19/2026 09:01 PM