ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

របាំទេពមនោរម្យ នឹងសម្តែងក្នុងព្រឹតិ្តការណ៍បិទមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ២០២១ នៅថ្ងៃស្អែកនេះ

2021/11/25 12:21:18 pm        625
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមយកសិល្បៈទស្សនីយភាព (របាំទេពមនោរម្យ) មកសម្តែងក្នុងព្រឹតិ្តការណ៍បិទមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ២០២១ នាថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ស្អែកនេះ។ ដោយឡែកការតាំងពិព័រណ៍នៅសារមនី្ទរជាតិ បន្តរហូតដល់ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២១ ទើបបិទបញ្ចប់ការតាំងពិព័រណ៍។ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ BTVនៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ​២០២១នេះថា សិល្បៈទស្សនីយភាពក្រសួងវប្បធម៌ នឹង​ធ្វើ​ពិធី​បិទ​នាថ្ងៃទី២៦​ ខែវិចិ្ឆកា ឆ្នាំ២០២១ស្អែកនេះ ​ទន្ទឹម​នឹង​នោះ​ក្រសួង​ក៏​បានយករបាំទេពមនោរម្យ មក​សម្តែងក្នុងព្រឹតិ្តការណ៍បិទមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១ ដែល​ជា​ព្រឹតិ្តការណ៍​អម ផ្លូវការ​មួយក្នុងចំណោមព្រឹតិ្តការណ៍អមផ្សេងៗទៀត នៃASEM13​ ដោយបង្ហាញពី​ភាព​ជំរុញ​នៃ​វប្ប​ធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។ ដោយឡែកនៅសារមនី្ទរជាតិ នឹងបញ្ចប់ការតាំងពិព័រណ៍នៅថ្ងៃទី៣០ ខែ​វិចិ្ឆកា ឆ្នាំ២០២១។ សិល្បៈទស្សនីយភាពទាំង៣ ដូចជាការសម្តែងរបាំប្រពៃណី របាំសហសម័យ និងតន្រី្ត គឺដំណើរ​ការ​បាន​ល្អ និងការចាក់បញ្ចាំងខ្សែភាព ​ក៏ដំណើរការបានល្អ និងការតាំងពិព័រណ៍ក៏បន្ត​រហូត​ដល់​ថ្ងៃទី៣០ ខែវិចិ្ឆកា ​ឆ្នាំ​២០២១​ឲ្យភ្ញៀវជាតិ ​និងអន្តរជាតិចូលទស្សនា ​ដោយឥតគិតថ្លៃ។ឯកឧត្តម បណ្ឌិត បានបន្តទៀតថា មហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១ ក្រោមចំណងជើងថា អាស៊ី និង​អឺរ៉ុប​ ចំណងវប្បធម៌​ គឺជាមហោស្រពសិល្បៈចម្រុះ​ ដែលប្រព្រឹតិ្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅរាជ​ធានីភ្នំពេញ ​ប្រទេសកម្ពុជា ​និងតាមប្រព័ន្ធអនឡាញ។ នៅឆ្នាំនេះ ព្រឹតិ្តការណ៍ជាង៣០ ​ដែលមានសិល្បករអាស៊ី ​និងអឺរ៉ុប ​ជាង១០០នាក់ នឹងបង្ហាញ​អំពីភាព​ចម្រុះនៃវប្បធម៌​ ដ៏សម្បូរបែប ​និងការសហការប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​ដ៏​អស្ចារ្យ​ពីអាស៊ី និងអឺរ៉ុប ​តាមរយៈការសម្តែងល្ខោន របាំ តន្រី្ត ​ការតាំងពិព័រណ៍ ​និងវេទិការជជែកពិភាក្សា។តាមរយៈនៃព្រឹតិ្តការណ៍ដ៏ប្រវតិ្តសាស្រ្តដែលប្រទេសកម្ពុជា ទើបតែចាប់ផ្តើមធ្វើលើកទី១នេះ ឯកឧត្តមបណ្ឌិត គឹម ពីនន់ ក៏រំពឹងថាកម្ពុជា ​នឹងទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគិន ជាពិសេស​ចំណង​ទាក់ទង​រវាងប្រជាជន ​និង​ប្រជា​ជន​អឺរ៉ុប កាន់តែស្វែងយល់ពីគ្នា​តាមរយៈការ​សម្តែង​សិល្បៈចម្រុះនេះផងដែរ៕អត្ថបទ៖ រដ្ឋា

រដ្ឋ​សភាបោះ​ឆ្នោត​ជ្រើស​តាំង​ឯកឧត្ដម ជាម យៀប ជា​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា ​ជំនួស​ឯកឧត្ដម ងួន ញ៉ិល ដែល​បាន​ទទួល​មរណភាព

2021/11/25 04:46:04 am        446
ភ្នំពេញ៖ ឯកឧត្ដម ជាម យៀប ប្រធាន​គណៈកម្មាធិការ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនាកម្ម នៃ​រដ្ឋសភា ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​អនុ​ប្រធាន​ទី​១​ស្ថាប័ន​រដ្ឋ​សភា​នៅ​ព្រឹក​ថ្ងៃ​នេះ។ការ​បោះ​ឆ្នោត​ជ្រើស​តាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​​សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកនេះ ដោយ​សមាជិក​សភា​រហូត​ដល់ ១០៧​សំឡេង បាន​បោះ​ឆ្នោត​គាំ​ទ្រ​បេក្ខភាព​របស់​ឯកឧត្ដម ជាម យៀប ឱ្យ​ធ្វើ​ជាអនុប្រធានទី១រដ្ឋសភា។ឯកឧត្តម ជាម យៀប នឹង​កាន់​តំណែង​ជាអនុប្រធានទី១រដ្ឋសភា បន្ទាប់​ពីឯកឧត្តម ងួន ញ៉ិល អតីតអនុប្រធានទី១​នៃ​រដ្ឋសភា បានទទួលមរណភាពកាលពីដើមខែវិច្ឆិកា​នេះ។ស្ថិត​ក្នុង​វ័យ ៧៥​ឆ្នាំ ឯកឧត្ដម ជាម យៀប បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​មក។មុន​ក្លាយ​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង ឯកឧត្ដម ជាម យៀប គឺ​ជា​អតីត​អភិបាល​ខេត្ត​ព្រៃវែង​ផង​ដែរ​នៅ​ចន្លោះ​ឆ្នាំ​​១៩៨០ ដល់​ឆ្នាំ​១៩៨៧ ហើយ​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​នៅ​ចន្លោះ​ឆ្នាំ​១៩៨៨ រហូត​ដល់​ឆ្នាំ​១៩៩៣៕អត្ថបទ ៖ សេក ឧត្ដម

ប្រទេសអូស្រ្តាលី និងUNDP ប្តេជ្ញាអមដំណើរជាមួយកម្ពុជាជានិច្ច ក្នុងការបោសសម្អាតមីនឲ្យអស់ពីកម្ពុជា

2021/11/25 10:44:00 am        327
បាត់ដំបង៖ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថាUNDP បានប្តេជ្ញាចិត្តអមដំណើរជាមួយកម្ពុជាជានិច្ច ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ខណៈកម្ពុជាមានគម្រោងថានឹងបោសសម្អាតឲ្យអស់នូវសំណល់ជាតិផ្ទុះនេះ ក្នុងឆ្នាំ២០២៥ខាងមុខ ដោយនឹងប្រើប្រាស់ថវិកាប្រមាណជាង ៣០០លានដុល្លារអាមេរិកទៀត។ថ្លែងប្រាប់ទូរទស្សន៍BTV ក្នុងដំណើរ ចុះត្រួតពិនិត្យលទ្ធផលបោសសម្អាតមីន និង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលពីដីដែលរំដោះចេញពីគ្រាប់មីន នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ លោក Andreas Zurbrugg តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី Sonali Dayaratne តំណាង UNDP ប្រចាំនៅកម្ពុជា បានលើកឡើងដូចៗគ្នាថា រដ្ឋាភិបាលអូស្រ្តាលី និងUNDP នឹងមិនបោះបង់គម្រោងរបស់ខ្លួនចោលនោះទេ ក្នុងការសហការជួយដល់ប្រទេសកម្ពុជា ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ថ្លែងប្រាប់ទូរស្សន៍ BTV ក្នុងឱកាសចុះត្រួតពិនិត្យនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ១៨០លានដុល្លារ និងបណ្តាប្រទេសជាមិត្តបានជួយជាង ២០០លានដុល្លារហើយ ក្នុងការបោសមសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយបានរំដោះដីចេញពីគ្រាប់មីន និងយុទ្ធភ័ណ្ឌទាំងនេះបានជាង ២២ម៉ឺនហិកតានៅ ទូទាំងប្រទេស ខណៈដីដែលនៅសល់គ្រប់មីន និងសំណល់ជាតិផ្ទុះជាង ២០ម៉ឺនហិកតាទៀត កំពុងបន្តរំដោះដោយក្រុមប្រតិបត្តិករCMAC និងមានការជួយជ្រោមជ្រែងពីប្រទេសម្ចាស់ជំនួយផងដែរ។បើតាមឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMACបានឲ្យដឹងផងដែរថា នាពេលបច្ចុប្បន្នប្រទេសកម្ពុជាមានគ្រប់មីន និងសំណល់ជាតិផ្ទុះរាប់ពាន់គីឡូម៉ែត្រក្រឡាទៀត ហើយក្រុមប្រតិបត្តិករCMAC បានសហការគ្នា ជាមួយអង្គការ និងប្រទេសម្ចាស់ជំនួយជាច្រើនទៀតកំពុងធ្វើការបោសសម្អាតដោយនឹងធ្វើយ៉ាងណាឲ្យអស់នូវគ្រាប់ទាំងនេះចេញពីផ្ទៃដីកម្ពុជា នៅក្នុងឆ្នាំ២០២៥ ស្របតាមគម្រោងរបស់រាជរដ្ឋាភិបាល។ បើតាមការលើកឡើងរបស់ ឯកឧត្តម ហេង រតនា ថវិកាដែលនឹងត្រូវចំណាយសម្រាប់បោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់នេះ គឺប្រហែលជា ៣០០លានដុល្លារអាមេរិកទៀត៕ អត្ថបទ៖ បាន ចក់

អភិបាលខេត្តតាកែវ ណែនាំមន្រ្តីរាជការឱ្យធ្វើជាគំរូដល់ពលរដ្ឋស្ដីពីការសម្អាតអនាម័យបរិស្ថាន

2021/11/24 04:04:25 pm        383
តាកែវ ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់មន្រ្តីរាជការនៅក្នុងខេត្តទាំងអស់ ត្រូវតែធ្វើជាគំរូល្អមុនគេ ស្ដីពីការសម្អាតអនាម័យបរិស្ថាន នៅតាមមន្ទីរស្ថាប័នរបស់ខ្លួនឱ្យបានស្អាត ដើម្បីឱ្យប្រជាពលរដ្ឋយកតម្រាប់តាម។នៅក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា កាលពីម្សិលមិញ ដែលមានការចូលរួមពីសំណាក់ សិស្សនិស្សិត និងមន្រ្តីរាជការរាប់រយនាក់ ឯកឧត្តមអភិបាលខេត្តតាកែវ បានធ្វើការណែនាំអប់រំដល់ប្រជាពលរដ្ឋឱ្យសម្អាតលំនៅឋានរបស់ខ្លួនឱ្យស្អាត កុំចោលសំរាម​ផ្ដេសផ្ដាស​ពាសវាលពាសកាល ​មន្រ្តីរាជការ ​គប្បីធ្វើជាគំរូមុនគេ ​តាមរយៈការសម្អាតមន្ទីរ ស្ថាប័ន​របស់ខ្លួន ​ដែលបម្រើការឱ្យមានអនាម័យ​ ស្អាត គ្មានការចោលសំរាមនៅខាងមុខ​ ឬក្បែរ ហើយនៅតាមទីសាធារណៈ ​ដែលមន្ទីរ ស្ថាប័ន ឬអាជ្ញាធរក្រុងស្រុកទទួលខុសត្រូវ ត្រូវតែ​ធ្វើការ​ថែទាំ និងសម្អាតឱ្យបានជាប់ជាប្រចាំ​ ឱ្យមានសោភ័ណភាព។ឯកឧត្តម បានបន្តថា នៅពេលដែលមន្ទីរ​ ស្ថាប័នរបស់រដ្ឋ និងទីកន្លែងសាធារណៈមាន​សោភ័ណ​ភាព​ស្រស់ស្អាត​ ប្រជាពលរដ្ឋ នឹងយកគំរូតាម ​ហើយនៅតាមទីសាធារណៈ ជាពិសេសនៅតាម​សួនច្បារ​ និងមានប្រជាពលរដ្ឋដើរលេងកម្សាន្ត និងនាំគ្នាហាត់ប្រាណកាន់តែច្រើន​ទៀត​ជាក់​ជា​ពុំខាន។ឯកឧត្តម អ៊ូច ភា បានបន្ថែមថា បរិស្ថានអនាម័យល្អស្អាត​ គឺផ្តើមចេញពីយើងម្នាក់ៗ​ បើកាល ណា​យើងមានទម្លាប់ល្អ ​គឺធ្វើឱ្យយើងរស់នៅក្នុងស្ថានភាពបរិស្ថានល្អ ដែលនាំឱ្យយើងមានសុខភាពល្អ​មិនមាន​ជំងឺ​តម្កាត់​កើតឡើងផ្សេងកើតឡើងទៅលើខ្លួនយើងផងដែរ៕អត្ថបទ៖ គុជ វិភាគ 

ផ្ទះសម្តេចតេជោ១៥០ខ្នងទៀត នឹងត្រូវសាងសង់សម្រាប់អតីតយុទ្ធជននៅខេត្តកំពង់ឆ្នាំង

2021/11/24 03:54:51 pm        477
កំពង់ឆ្នាំង ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា ផ្ទះសម្តេចតេជោ ហ៊ុន សែន ចំនួន១៥០ខ្នងទៀត នឹងត្រូវសាងសង់​នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនអតីតយុទ្ធជន។ក្នុងពិធីប្រកាសតែងតាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាប្រធាន​កិត្តិយស​សមាគម​អតីតយុទ្ធជន និងលោក អ៊ុំ សុភា មេបញ្ជាការយោធា ជាប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នៅចុងខែធ្នូ ឆ្នាំ២០២១នេះ ផ្ទះសម្តេចតេជោ ហ៊ុន សែន ចំនួន១៥០ខ្នងផ្ទះទៀត នឹងត្រូវសាងសង់ក្នុងទឹកដីខេត្តកំពង់ឆ្នាំង សម្រាប់​ផ្តល់ជូនអតីតយុទ្ធជន ដែលកន្លងមកបានខិតខំបូជាជីវិត ដើម្បីសុខសន្តិភាព និងបូរណភាពទឹកដី។ឯកឧត្ដម បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចជាកាលតែងតែគិតគូរដល់សុខទុក្ខអតីតយុទ្ធជន ​និងណែនាំឱ្យឯកឧត្តម ក្នុងនាម​ជាអគ្គលេខាធិការ ដែលជាសេនាធិការឱ្យសម្តេចតេ ចុះជួប និងដោះស្រាយបញ្ហាជូន​អតីត​យុទ្ធជន​ជា​បន្តបន្ទាប់​នៅទូទាំងប្រទេស។ឯកឧត្តម បានបន្តថា ក្នុងឆ្នាំកន្លងមក សមាគមអតីតយុទ្ធជនខេត្ត ​បានចុះប្រគល់ថវិកាបេឡា​មរណៈ​សង្គ្រោះជូន​ដល់គ្រួសារសព ​ចំនួន៦៧សព​ ស្មើនឹងថវិកា២៦៨លានរៀល បានសហការ​ជា​មួយ​បេឡាជាតិអតីតយុទ្ធជន​ បើកប្រាក់ធានារ៉ាប់រងរបបសន្តិសុខសង្គម​ ចំនួន១៣សព ស្មើនឹងថវិកាជាង១៣៣លានរៀល ។ បានចុះប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន និងគ្រួសារក្រីក្រ​ជួបការលំបាក ចំនួន០៨ខ្នងផ្ទះ ក្រុងកំពង់ឆ្នាំង ចំនួន០២ខ្នងផ្ទះ ស្រុកទឹកផុស ចំនួន០៤ខ្នងផ្ទះ ស្រុកកំពង់លែង ចំនួន០១ខ្នងផ្ទះ និងស្រុកជលគីរី ចំនួន០១ខ្នងផ្ទះ។ បានចុះសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ឧត្ថម្ភអតីតយុទ្ធជន និងគ្រួសារជួបការលំបាក ចំនួន៨៧គ្រួសារ។ បានរៀបចំកម្លាំង កងកម្លាំងប្រដាប់អាវុធទាំង៣ សហការការពារដីសម្បទានសង្គមកិច្ចពីរទីតាំង ក្នុងស្រុកសាមគ្គីមានជ័យ ដែលមានផ្ទៃដីសរុបចំនួនជាង២០០០ហិកតា។ឯកឧត្តមទេសរដ្ឋមន្ដ្រី បានណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខ​ទុក្ខ​អតីត​យុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ​សុខភាព ​និងមានវិធានការជួយពួកគេ ពេល​មាន​បញ្ហាឱ្យទាន់ពេលវេលា ​យកចិត្តទុកដាក់អ្នករងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ៕អត្ថបទ៖ ហុង វាស្នា 

បណ្ដាវិទ្យាល័យមួយចំនួននៅខេត្តកណ្ដាល បង្កើនម៉ោងបង្រៀនបំប៉នសិស្សត្រៀមប្រឡង

2021/11/24 03:24:50 pm        460
កណ្ដាល ៖ បណ្តាលោកគ្រូអ្នកគ្រូនៅតាមវិទ្យាល័យមួយចំនួន នៅខេត្តកណ្តាល បានស្ម័គ្រចិត្តបង្កើនម៉ោងបង្រៀនបំប៉នសិស្សថ្នាក់ទី១២ យ៉ាងសកម្ម ដើម្បីជួយពង្រឹងសមត្ថភាពសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១នេះ។បើតាមលោកគ្រូអ្នកគ្រូនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ក៏ដូចជាគ្រូ​បង្រៀន​នៅ​វិទ្យា​ល័យ​ផ្សេងៗ​ទៀត បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៤ខែវិច្ឆិកានេះថា នៅក្នុងអំឡុងថ្ងៃប្រឡងបាក់ឌុបជិតឈានមកដល់នេះ បណ្តា​​គ្រូតាមមុខវិជ្ជាដែលត្រូវប្រឡង បានបង្កើនម៉ោងបង្រៀនបំប៉នសម្រាប់សិស្សថ្នាក់ទី១២បន្ថែម ​ទៅ​តាមការណែនាំ​របស់​​ប្រមុខថ្នាក់​ដឹកនាំរាជរដ្ឋាភិបាលផង ​និងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ​ខណៈការបង្រៀន និង​ការ​រៀន​​នៅក្នុងឆ្នាំនេះ គឺបានជួបការរំខានច្រើន ដោយសារវិបត្តិកូវីដ១៩។បើតាមសិស្សថ្នាក់ទី១២ ថ្លែងថា ការរៀនបំប៉នចំណេះដឹងបន្ថែមបូកនឹងថ្ងៃសៅរ៍-អាទិត្យផងដែរនេះ គឺពិតជាមាន​សារ​​សំខាន់ណាស់​ ដោយសារគ្រប់លោកគ្រូអ្នកគ្រូបានលើកយកសំណួរ លំហាត់​គន្លឹះ​ជាច្រើនដែលសិស្សមាន​ចម្ងល់​យក​មកដោះស្រាយពន្យល់​ប្រាប់​សិស្សទាំងអស់គ្នា ហើយ​តាម​រយៈការបង្រៀន និងការៀននេះ គឺជាការធ្វើឱ្យ​សិស្ស​មាន​ចំណេះ​ដឹងបន្ថែមដ៏សំខាន់​ដើម្បីត្រៀមខ្លួន​បន្ថែមសម្រាប់ការប្រឡងនៅថ្ងៃទី២៧ខែធ្នូនេះ។សម្រាប់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឡង​បាក់​ឌុប​ឆ្នាំ២០២១នេះ នឹង​ត្រូវរៀបចំ​តាម​ទម្រង់ដូចឆ្នាំមុនៗ និងត្រូវបន្តអនុវត្តន៍តាមគោល​ការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព ​និង​លទ្ធផល​ទទួល​យក​បានស្រប នឹងវិធានការសុវត្ថិភាពសុខភាព។ឯកឧត្តម បន្តថា​ គិតត្រឹមមកដល់ពេល ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ​ បាក់ឌុបនេះ មាន​បេក្ខជន​ប្រឡង ១១៥,១៣៩នាក់ ក្នុងនោះនារី ​មាន៦០,៦៦១នាក់ ហើយបានបែងចែង​មណ្ឌល​ប្រឡង​ចំនួន ២០៥មណ្ឌល និង​មាន​បន្ទប់​ប្រឡងចំនួន​ ៤៦៥១បន្ទប់ ​ហើយការប្រឡងបាក់ឌុប ត្រូវបន្ត​អនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌​ តម្លាភាព ​និង​លទ្ធផល​ទទួលយកបាន ស្រប​នឹង​វិធានការ​សុវត្ថិភាពសុខភាព៕អត្ថបទ ស៊ុម សុខជា

ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតមានការកើនឡើង​ក្រោយ​បើក​ឡើងវិញ

2021/11/24 03:15:36 pm        289
ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋាករស្វយ័តដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើការឡើងវិញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីដើមខែនេះមក ប្រជាពលរដ្ឋជាច្រើនបានចាប់អារម្មណ៍ប្រើប្រាស់សេវានេះ។សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត មានការប្រើប្រាស់កើនឡើងពីមួយទៅមួយថ្ងៃ ដោយពលរដ្ឋយល់ឃើញថា ​ការប្រើប្រាស់សេវានេះ មានភាពងាយស្រួល និងការចំណាយ​ថវិកាមានភាពសមរម្យ។ពលរដ្ឋ ដែលប្រើប្រាស់សេវាកាណូតសាធារណៈ នៅថ្ងៃនេះ បានប្រាប់BTVថា មូលហេតុ​ដែលពួកគេជិតកាណូត ព្រោះអាចស្រូបខ្យល់អាកាសបរិសុទ្ធ គយគន់ទេសចរភាពតាមដងទន្លេ កាត់បន្ថយភាព តានតឹងក្នុងអាម្មណ៍ ​ហើយមានសុវត្ថិភាពជាងការដំណើរតាមផ្លូវគោក។ពួកគេបានអគុណចំពោះរាជរដ្ឋាភិបាល ​ដែលបានបើកដំណើរការឡើវិញនូវសេវាដឹកជញ្ជូន សាធារណៈការណូត និងរថយន្តក្រុងនេះ។លោក សុខ បូរ៉ា អ្នកគ្រប់គ្រងកាណូត នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ​ បាន ឲ្យដឹងដែរថា ​គិតចាប់ពីថ្ងៃដំណើរការឡើងវិញនូវសេវាដឹកជញ្ជូនសាធារណៈទាំងពីរនេះ​ ពលរដ្ឋ បានធ្វើដំណើរតាមការណូត មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពោលក្នុងសប្តាហ៍ទី១ និងទី២ នៃខែវិច្ឆិកានេះ មានប្រមាណជាង១០០នាក់ ហើយក្នុងសប្តាហ៍ទី៣ កើនឡើងដល់ជាង២០០នាក់។កន្លងទៅថ្មីៗនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ​ បានជូនដំណឹង ស្តីពីការ ដាក់ឱ្យ​ដំណើរការឡើងវិញ ​សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ​និងកាណូត ​ចាប់ពីថ្ងៃទី២ ខែវិច្ឆិកាតទៅ។ លក្ខខណ្ឌនៃការជិះរថយន្តក្រុង និងកាណូត អ្នកដំណើរទាំងអស់ត្រូវគោរពតាមវិធានសុខាភិបាល ដោយត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ ពាក់ម៉ាស ​លាងដៃនឹងអាល់កុល វាស់កម្ដៅ ​ស្គែន QR Code ​និងអង្គុយតាមកៅអី ដែលបានរៀបចំ៕អត្ថបទ៖ ទូច សោភ័ណ

ប្រទះឃើញថាសលោហៈនៅប្រាសាទអង្គរវត្ត មានទំហំអង្កត់ផ្ចិត ៦២ ស.ម

2021/11/24 02:48:28 pm        275
សៀមរាប ៖ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញថា សលោហៈកប់ក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។ ថាសលោហៈនេះ មានទំហំអង្កត់ផ្ចិត ៦២ស.ម ជម្រៅបាតថាស ៣ ស.ម ផ្ទៃបាតរាងមូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់កោងតូចៗពទ័្ធជុំវិញ។ នៅលើផ្ទៃថាសទាំងមូលនេះ ពុំឃើញមានក្បាច់លម្អ រឺអក្សរអ្វីដែលអាចឲ្យយើងកំណត់​ពី​អាយុកាល​នៃវត្ថុនេះ​អោយបានច្បាស់លាស់នៅឡើយទេ។បច្ចុប្បន្ន ក្រុមចុះបញ្ជីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានយកមករក្សាទុកជាបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលជាតិអាជ្ញាធរជាតិអប្សរា ដើម្បី​ធ្វើការ​ចុះបញ្ជី និងកំណត់អត្តសញ្ញាណវត្ថុបុរាណនេះជាដំបូងសិន ​មុននឹងលាងសម្អាត និងជួសជុលតាមបច្ចេកទេសជំនាញជួសជុលវត្ថុបុរាណជាបន្តទៀត៕

បារាំងកោតសរសើរនយោបាយវ៉ាក់សាំងរបស់សម្តេចតេជោ ដែលបានទប់ស្កាត់កូវីដ-១៩ នាំទៅដល់ការបើកព្រំដែនឡើងវិញ

2021/11/24 07:05:59 am        440
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង បានសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះកម្ពុជាដែលសម្តេចតេជោ នាយករដ្ឋមន្ដ្រី បានដឹកនាំឈានឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងខ្លាំង និងនយោបាយវ៉ាក់សាំងរបស់សម្តេច ដែលបានទប់ស្កាត់កូវីដ-១៩ ហើយនាំទៅដល់ការបើកប្រទេសឡើងវិញ។ឯកឧត្តម ហ្សាក ប៉ីយេ(Jaques Pellet) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បាន​ថ្លែងបែបនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា​​អនុញ្ញាត​ឱ្យ​ក្នុងចូល​ជួប​សំដែង​ការ​គួរនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤វិច្ឆិកានេះ ។ឯកឧត្ដម បានបន្ថែមថា៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានក្រុមហ៊ុនបារាំង​ប្រមាណជាង ៤០០ក្រុមហ៊ុន ​ហើយក្រុមហ៊ុនទាំងនោះ ពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ចំពោះជោគជ័យ​នៃ​ការ​ចាក់ស្រោចវ៉ាក់សាំង រីករាយ​ចំពោះ​​ការបើកដំណើរការប្រទេស ​ឲ្យមានលំហូរឡើង​វិញរួម​ទាំង​ការហោះហើរ​ដំណើរការសេដ្ឋកិច្ចពាណិជ្ជកម្ម ។ឯកឧត្តម ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេច ដែល​បាន​អនុញ្ញាត​ឲ្យឯកឧត្តមបានចូលជួបសំដែងការគួរសមមុន​មួយថ្ងៃ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហើយឯកឧត្តម បានជម្រាបជូនសម្ដេចថា ឯកឧត្ដម ម៉ា ក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំនេះ ​ហើយនៅឆ្នាំក្រោយនេះ​កម្ពុ​ជា​នឹ​ងធ្វើជា​ប្រធាន​អាស៊ាននោះ បារាំងក៏​នឹង​ធ្វើជាប្រធានប្តូរវេនអឺរ៉ុប។ក្នុងន័យនេះ ឯកឧត្តម ​បានមា​ន​ប្រសាសន៍ថា៖​ ឯកឧត្តម​នឹង​ជំរុញ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរផង ​និង​រវាងអាស៊ាន និងអឺរ៉ុប គឺធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិ​បត្តិ​ការ​រវាង​តំបន់​ទាំង​ពីរ​ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម។​ ផ្ទុយទៅវិញ ​គឺជាកិច្ចសហប្រតិបត្តិការ ប្រកប​ដោយ​បរិយាប័ន្ន និងស្ថិរភាព។ជាការឆ្លើយតប សម្ដេច​តេជោ បានសម្ដែងនូវការស្វាគមន៍ និងអបអរ​សាទ​រជូន​ចំពោះឯកឧត្តម​ ហ្សាក ប៉ីយេ​ ដែល​ត្រូវ​បាន​តែងតាំង ​ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ ​និងពេញសមត្ថភាព ប្រចាំ​នៅកម្ពុជា។ សម្តេច ក៏បា​ន​ថ្លែង​អំណរគុណ​ចំពោះ​កា​រ​វាយ​តម្លៃនូវ​នយោបាយវ៉ាក់សាំង​រប​ស់​កម្ពុ​ជា​ហើយ​ក៏​បានថ្លែង​អំណរគុណផងដែរ​ ចំពោះ​ការចូល​រួម​របស់​ឯកឧត្ដម ម៉ា ក្រុង ក្នុង​កិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែល​កម្ពុជា​ជាប្រធាននៅថ្ងៃស្អែកនេះ ។សម្ដេចក៏​បាន​យល់​ស្រប​ជាមួយ ឯកឧត្ដម ហ្សាក ប៉ីយេ ចំពោះកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ពហុភាគី ​ហើយក្នុងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី ​កម្ពុជា​និង​បារាំង គប្បី​ធ្វើ​យ៉ា​ង​ណា ជំរុញ​កិច្ច​សហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ​នៅ​លើគ្រ​ប់វិស័យដែលអាចធ្វើ​ទៅបាន​ រួម​ទាំង​កិច្ច​សហប្រតិបត្តិការនៅ​ក្នុងក្របខ័ណ្ឌក្រោមច្បាប់អន្តរជាតិ។ពាក់ព័ន្ធនឹង​កិច្ច​សហ​ប្រតិបត្តិ​ការរវាង​អាស៊ាន​ និង​អឺរ៉ុប សម្ដេច​តេជោ​ បាន​យល់​ស្រប​ជា​មួយ​ឯ​ក​ឧត្តម​ទូតថ្មី ​ហើយថា ​អាស៊ាន​និងអឺរ៉ុប​ គប្បី​សហ​ការគ្នា​ជំរុញ​កិច្ច​សហការលើវិស័យផ្សេងៗទៀត ឲ្យប្រកប​ដោយបរិយាប័ន្ននិងស្ថិរភាព៕អត្ថបទ មុត សុទ្ធ

សម្តេចតេជោ ៖ ពាណិជ្ជកម្មកម្ពុជា និងវៀតណាម​ បានបំពេញឱ្យគ្នាទៅវិញទៅមក

2021/11/24 12:36:56 pm        337
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជានិងវៀតណាម បានបំពេញឱ្យគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។សម្តេចតេជោ មានប្រសាសន៍ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ង្វៀនហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤វិច្ឆិកា។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា៖ ​នៅក្នុងជំនួបនេះ ជាមួយនឹងការស្វាគមន៍ដល់វត្តមានឯកអគ្គរដ្ឋទូតថ្មីរូបនេះ សម្តេចបានរំលឹកថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម គឺបានបំពេញឱ្យគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងអំឡុងពេលនៃកូវីដ-១៩ ដែលកំពុង​រីក​រាល​ដាល​នៅ​ក្នុង​ពិភពលោក។ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្ដេចតេជោ ឯកឧត្ដម ង្វៀន ហ៊ុយតាំង មានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្ដីរីករាយ ដែល​មាន​កិត្តិយស​ត្រូវតែងតាំង​ ជា​ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​ នៅ​ព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ​និងបានគោរពជំរាប​ជូន​សម្តេចនូវការ​ថ្លែង​អំណរគុណចំពោះកម្ពុជា ​ដែល​បាន​ជួយវៀតណាមក្នុង​ពេលកន្លងមក ក៏​ដូចជាថ្មីៗ​នេះ បា​នជួយ​វៀត​ណាម ក្នុង​ការ​ផ្គត់ផ្គង់​នូវបរិក្ខារពេទ្យ​ក៏ដូចជាវ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​នឹងកូវីដ-១៩។ ឯកឧត្ដម​ ក៏​បាន​គោរព​វាយ​តម្លៃ​ខ្ពស់​និងសម្ដែងការសាទរដល់ការអភិវឌ្ឍរបស់កម្ពុជា ហើយ​ក៏​បានកោត​សរសើរ​ចំពោះ​នយោបាយ​ចាក់ស្រោច​វ៉ាក់​សាំង​ប្រយុទ្ធប្រឆាំង​ នឹងជំងឺកូវីដ-១៩​ដែល​ទទួល​បានជោគជ័យយ៉ាងធំធេង ។ នៅក្នុងឱកាសនោះ​ ឯកឧត្ត​បាន​គោរព​ជម្រាបជូនសម្ដេចថា ក្នុងបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តម​នឹង​ខិតខំប្រឹង​ប្រែងឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ពូនជ្រំ​ទំនាក់ទំនង​រវាង​កម្ពុជា​និងវៀតណាម​ឲ្យកាន់តែធំធាត់​ ជាពិ​សេ​ស​តាម​រយៈវិស័យ​នយោបាយ​ការ​ទូត​សន្តិសុខ​ការ​ពារ​ជាតិ​ពាណិជ្ជកម្មវិស័យសេដ្ឋកិច្ចវិស័យកសិកម្ម ​ការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ក៏ដូចជា​វិស័យ​ដទៃទៀត​។ជាចុងបញ្ចប់នៃជំនួប សម្តេច ក៏បានស្នើឲ្យឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីវៀតណាម ជំរុញ​ឲ្យ​មាន​ការ​ហោះហើរ​ត្រង់​រវាង​កម្ពុជា​និងវៀតណាមឡើងវិញ​ ក៏ដូចជាជូនពរ​ ឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង ទទួល​បានជោគ​ជ័យ​ក្នុង​បេសក​កម្មការទូតនៅកម្ពុជា៕អត្ថបទ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម
06/04/2026 08:06 AM
អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
06/04/2026 07:06 AM
ទេសរដ្ឋមន្ដ្រី គន់ គីម ជំរុញឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យត្រូវពិនិត្យសំណើផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ
06/04/2026 07:06 AM
កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
06/04/2026 07:06 AM
ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ
06/04/2026 06:06 AM
អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM