TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋអរគុណកងទ័ពដែលតែងជួយប្រជាជនគ្រប់គ្រាលំបាក ជាពិសេសក្នុងអំឡុងកូវីដ-១៩

2021/11/08 03:27:40 pm        261
ភ្នំពេញ ៖ នៅថ្ងៃស្អែកនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ហើយក៏ជាថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ឆ្នាំ២០២១។ នៅក្នុងឱកាសថ្ងៃកំណើតកងទ័ពនេះ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់កងទ័ពកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ដែលជាចំណែកធ្វើឲ្យស្ថានភាពជំងឺកូវីដនៅកម្ពុជាមានភាពធូរស្រាល។ប្រជាពលរដ្ឋ បានមើលឃើញថា ក្នុងអំឡុងពេលកូវីដនេះ កងទ័ពកម្ពុជា បានចូលទៅតំបន់​ក្រហម​នានា ដែលមានការភ័យខ្ពស់នៃការរាតត្បាតមេរោគកូវីដ១៩ ដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋ ជា​ពិសេស​ជាងនេះទៀត កងទ័ពក៏បានចូលរួមចំណែកជួយព្យាបាលអ្នកជំងឺកូវីដ១៩ និងការអប់រំ​ផ្សព្វផ្សាយ​ពីបញ្ហាកូវីដ១៩ ​ជាដើម រហូតធ្វើឲ្យស្ថានភាពកូវីដ១៩ មានការធូរស្រាលខ្លាំង​រហូត​មកដល់​បច្ចុប្បន្ន។ពលរដ្ឋ ថ្លែងថា ក្រៅពីការចូលរួមពន្លឿនការចាក់វ៉ាក់សាំង​ដើម្បី​ពង្រឹងភាព​ស៊ាំរបស់ប្រជាពលរដ្ឋ​ជាមួយ​ នឹងមេរោគកូវីដ១៩​ នៅក្នុងសហគមន៍​ កងទ័ពកម្ពុជា ក៏បានចូលរួមចំណែកអភិវឌ្ឍន៍​ប្រទេស​ជាតិ ការពាររាជរដ្ឋាភិបាល ​ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសជួយប្រជា​ពលរដ្ឋ​នៅតាមតំបន់ជួបគ្រោះទឹកជំនន់ ​និងគ្រោះធម្មជាតិនានាទៀតដោយមិនគិតការនឿយហត់។សូមបញ្ជាក់ថា ពេលបច្ចុប្បន្ន ក្រុមពេទ្យកងទ័ព បាននិងកំពុងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង​ការពារកូវីដ១៩ ​ដូសជំរុញ ឬដូសទី៣ ជូនពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ​ហើយនៅថ្ងៃទី ១៥​ ខែវិច្ឆិកា ឆ្នាំ ២០២១ ​ខាងមុខ ​កងទ័ពក៏នឹងចុះទៅចាក់វ៉ាកសាំងដូសទី ៣ ដល់ប្រជាពលរដ្ឋនៅតាម​បណ្តា​ខេត្តចំនួន ៨ ទៀត មានដូចជា ខេត្តតាកែវ កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ ជាដើម៕អត្ថបទ ៖ ស៊ុម សុខជា

សម្តេចតេជោ ៖ ក្រុមប្រឆាំងមានភាពច្រណែន ក្នុងការអភិវឌ្ឍនៅរាជធានីភ្នំពេញ ទើបពួកគេវាយប្រហារលើទឹកជនន់

2021/11/08 01:35:33 pm        478
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានថ្លែងថា ក្រុមអគតិមួយចំនួន ជាពិសេសគឺក្រុមប្រឆាំងដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស មានភាពច្រណែនឈ្នានីស ពីការអភិវឌ្ឍនៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ទើបពួកគេបាននាំគ្នាវាយប្រហារម្តងហើយម្តងទៀត ដល់រាជរដ្ឋាភិបាលថា បានមកពីធ្វើការលុបបឹងអ្វីទាំងនោះហើយបានមានទឹកជំនន់លិចលង់ទីក្រុងភ្នំពេញ។នៅក្នុងពិធីសម្ពោធទីស្តីការថ្មី នៃអគារក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្នបឹងមួយ​ចំនួន​នៅ​រាជធានីភ្នំពេញ បាន​ក្លាយជាអគារធំៗ ហើយសម្ដេច​ បានរំលឹកថា ​កាលពីជំនាន់មុន ដី១ហិកតា មានសំណង់ត្រឹមតែ៥ពាន់ម៉ែត្រការ៉េតែប៉ុណ្ណោះ ​ប៉ុន្ដែឥឡូវនេះ ដី១ហិកតា​ដដែល​មាន​សំណង់​ឡើងដល់ ​៥ម៉ឺនម៉ែត្រការ៉េ ខណៈដីដែលសម្តេចធ្លាប់ទៅ​បេះម្អម​ប្រែក្លាយ​ទៅ​ជា​ដីមាន​សំណង់​អគារធំៗ និងខ្ពស់ៗជាដើម។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា កាលពីឆ្នាំទសវត្សន៍៩០ គ្រានោះ កម្ពុជាមានទឹកជំនន់​ ខណៈកាលនោះកម្ពុជា​ក៏មិនទាន់អភិវឌ្ឍន៍អ្វីដែរ ហើយមិនតែប៉ុណ្ណោះ ទឹកជំនន់នេះមិនមែនមាននៅកម្ពុជាតែមួយទេ បណ្ដាប្រទេសមួយចំនួននៅលើពិភព​លោក​ ដូចជាប្រទេស បារាំង អ៊ីតាលី​ និងប្រទេសជាច្រើនទៀតក៏មានដែរ ខណៈគ្រាន់តែរាជធានីភ្នំពេញ​លិចទឹកម្តងៗ​ពួកគេ ជាពិសេសពួកប្រឆាំងនៅក្រៅប្រទេសនោះ​ជេរតិះដៀលថា​អភិបាលរាជធានីភ្នំពេញ គ្រប់គ្រងមិនបានល្អ ហើយមកពីការលក់បឹង និងលុបបឹងលុបបួរជាដើម៕អត្ថបទបាន ចក់

អន្តរកាលកូវីដ-១៩ មិនបង្អាក់ដំណើរការក្នុងការផលិតទម្រង់សិល្បៈវប្បធម៌

2021/11/08 01:23:10 pm        246
ភ្នំពេញ ៖ បរិបទកូវីដ-១៩ ទាំងការសម្តែង និងការជួបជុំគ្នាដោយផ្ទាល់ ត្រូវបានហាមឃាត់។ ដូច្នេះទម្រង់សិល្បៈនានា ដែលត្រូវផ្សព្វផ្សាយអប់រំនេះ គឺត្រូវធ្វើការថតទុក និងផ្សព្វផ្សាយ (Media) ជូនមហាជនតាមប្រព័ន្ធអនឡាញ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាននៅថ្ងៃនេះ។លោក ប៉ុក បូរក្ស បានបន្តទៀតថា កន្លងមកគ្រប់ព្រឹតិ្តការណ៍ទាំងអស់ ថ្នាក់ដឹកនាំបានខិតខំ និង​ផលិត​ផ្សព្វផ្សាយ​ជូនគ្រប់ព្រឹតិ្តការណ៍បុណ្យជាតិនានា ​ដើម្បីអបអរសាទរក្នុងពិធីបុណ្យជាតិ ​ដូចជា៖​ព្រះរាជពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ស​ម្តេចព្រះមហាក្សត្រីនរោត្តម​ មុនិនាថ សីហនុ ​, អបអរសាទរខួប លើកទី៣០​ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ​ស្តីពីដំណោះស្រាយនយោបាយរួម នៃ​ជម្លោះ​កម្ពុជា ​ហៅកាត់ថា «កិច្ចព្រមព្រៀងសន្តិភាព ​ទីក្រុងប៉ារីស» ថ្ងៃ២៣ តុលា ១៩៩១ និង​អបអរសាទរ​ទិវា​បុណ្យ​នៃការឡើងគ្រងរាជ​ព្រះបរមរាជសម្បតិ្តរបស់ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។លោក បានបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈដ៏លំបាកនេះ អ្វីៗទាំងអស់ត្រូវផ្សព្វផ្សាយតាម​ប្រព័ន្ធ​ពីចម្ងាយ។ ដូច្នេះ​គ្រប់ស្នាដៃសិល្បៈវប្បធម៌ទាំងអស់ ​យើងធ្វើការថតទុក ​ហើយស្នាដៃដែល​យើង​ផលិត​សម្រាប់​ផ្សព្វផ្សាយ​វប្ប​ធម៌​ប្រពៃណី ក្នុងនោះការងារផ្សព្វផ្សាយជាអន្តរជាតិ មានចំនួន ៦ស្នាដៃ​ដែលយើងបានរៀបចំ ។ ក្នុងនោះស្ព័តទាក់ទង​នឹង​ខេត្ត​សៀមរាប ព្រមទាំងសហការជាមួយសហគមន៍អឺរ៉ុប ផលិតស្ព័ត ក្នុងការរៀបចំមហោស្រពវប្បធម៌ អាស៊ី និងអឺរ៉ុប និងការងារទាក់ទងវប្បធម៌អរូបី​របស់អង្គការយូណេស្កូ ​ដែលផលិតឡើងក្នុងក្របខណ្ឌ អាយ ខាប់ (ភាគីកូរ៉េ សហ​ការ​ជាមួយ​កម្ពុជា) រួមមាន​ឯកសារកុលាលភាជន៍ ​ចម្លាក់ប្រាក់ខ្មែរ និង​ទម្រង់ប្រពៃណីបុរាណ ​ប្រជាប្រិយជាច្រើន​ ដើម្បី​ផ្សព្វ​ផ្សាយ និងបាន​រួម​ចំណែកក្នុងការ​ថែរ​ក្សាការពារ ​ពង្រឹងនូវអត្តសញ្ញាណជាតិ ​លើក​កម្ពស់​វប្បធម៌ ប្រពៃណី​ និង​ទំនៀមទំលាប់​ជាតិ សំដៅប្រែក្លាយព្រះរាជាណាចក្រកម្ពុជា​ ជាព្រះរាជាណាចក្រនៃវប្បធម៌៕ អត្ថបទ៖ រដ្ឋា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះសព​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

2021/11/08 01:15:40 pm        244
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាស្រុកកំណើតផ្ទាល់របស់សព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត។ពិធីបញ្ចុះសពបានប្រារព្ធធ្វើ តាមបែបព្រះពុទ្ធសាសនា ដោយមានការនិមន្តចូលរួមពីសំណាក់​ព្រះសង្ឃ ​និងការអញ្ជើញចូលរួមពីឥស្សរជនជាតិជាន់ខ្ពស់ ​សមាជិក​ សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ​ក្រសួងស្ថាប័ន​ អាជ្ញាធរខេត្ត មន្រ្តីរាជការ ​និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុង​សេចក្តី​ក្តុកក្តួល​រំជួលចិត្ត ​ក្រៀមក្រំ​ឥតឧបមា។ទំាងសម្តេចប្រធានរដ្ឋសភា និងអ្នកបានចូលរួមទំាងអស់មានសេចក្តី​ក្តុកក្តួល​រំជួល​ចិត្តជា​ខ្លំាង​ចំពោះការបាត់បង់​ រូបឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ​ងួន ញ៉ិល គឺជាការបាត់បង់នូវលោកឪពុក លោកឪពុកក្មេក ​និងជីតា​ ប្រកប​ដោយសង្គហធម៌​ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់​ដ៏ធំធេង​នូវ​ឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកា​ក្នុង​ការ​បម្រើ​បុព្វហេតុ​ជាតិ​ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាង​សកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋ​ ប្រកបដោយឧត្តមគតិ​ខ្ពង់ខ្ពស់​ជាអនេកប្បការ​ ជារហូតមក។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ​បានទទួលមរណភាព នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។សូមឧទ្ទិសបួងសួងជូនដួង​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ​ងួន ញ៉ិល បានទៅ​សោយ​សុខ​ក្នុងឋានសុគតិភពជា​និច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចតេជោ ៖ អ្នកចង់សើរើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ស្មើចង់ឱ្យបរទេសមកត្រួតត្រាកម្ពុជាជាថ្មី

2021/11/08 12:02:22 pm        267
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា អ្នកដែលចង់សើរើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ គឺស្មើនឹងចង់នាំបរទេសមកត្រួតត្រាកម្ពុជាសារជាថ្មី។សម្តេចតេជោ ហ៊ុន សែន ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធអគារទីស្តីក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៨ វិច្ឆិកានេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស ត្រូវបានរកនិងរក្សាបានរហូតមកដល់សព្វថ្ងៃ ត្រឡប់ជាមានក្រុមមនុស្សមួយចំនួន តែងតែ​លើកឡើង ចង់ឱ្យធ្វើការសើរើឡើងវិញ ​ខណៈអ្នកទាំងនោះ មិនទាំងយល់ច្បាស់​ពី​កិច្ចព្រម​ព្រៀងនេះផងទេ។សម្តេចតេជោ បានរម្លឹកពីសារបាននៃកិច្ចព្រមព្រៀង ដែលមានរឿងរ៉ាវជាច្រើនបានចាប់ផ្តើមឡើង ពីទីនោះ ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ​ការដែលសម្តេចរម្លឹកពីកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសជាថ្មីម្តងទៀតនេះ​ ដោយសារមានក្រុមមនុស្សមួយចំនួន តែងតែទាមទាឱ្យមានការ​សើរើ​នូវកិច្ច ព្រមព្រៀងនេះឡើងវិញ ដែលជាហេតុ​នឹងនាំឱ្យមានការបែកបាក់បំផ្លិចបំផ្លាញ​ជាតិ​សារជាថ្មីនោះ៕អត្ថបទ៖ មុត សុទ្ធ

ពិធីមង្គលការត្រូវបានកំណត់អ្នកចូលរួមត្រឹម២០០នាក់ ខណៈKTVគ្រោង​នឹង​អនុញ្ញាត​ឱ្យ​បើក​ខែ​ក្រោយ

2021/11/08 11:55:01 am        252
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋ រៀបចំពិធីមង្គលការឡើងវិញហើយ ប៉ុន្តែត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមត្រឹម២០០នាក់ប៉ុណ្ណោះ។សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់អគារ ទីស្តី ការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ ដំណាក់កាលដំបូង នៃការអនុញ្ញាតឱ្យរៀបចំពិធីមង្គលការឡើងវិញនេះ ត្រូវតែកំណត់​ចំនួន​អ្នក​ចូលរួមសិន​ ដោយសម្តេចនឹងតាមដានស្ថានភាពបន្តទៀត ដែលថ្ងៃខាងមុខអាច​នឹង​បើក​ឱ្យ​មាន​ភ្ញៀវចូលរួមមង្គលការច្រើនជាងនេះ។រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និង ការរស់នៅជាមួយកូវីដ១៩​ តាមបែបគន្លងថ្មី ​ចាប់ពីថ្ងៃទី០១ ​ខែវិច្ឆិកានេះតទៅ បន្ទាប់​ពី​ការ​រីករាល​ដាលជំងឺកូវីដ-១៩នៅក្នុងប្រទេស បានធ្លាក់ចុះ​ ហើយពលរដ្ឋស្ទើរគ្រប់គ្នា បានចាក់វ៉ាក់សាំង។ ការបើកប្រទេសនេះ​ គឺអាជីវកម្មស្ទើរតែទាំងអស់ លើកលែងតែខារ៉ាអូខេ នឹងបើកនៅខែក្រោយ៕អត្ថបទ៖ មុត សុទ្ធ 

ដំណើរទស្សនកិច្ចរបស់​រដ្ឋមន្រ្តីការ​បរទេស​អូស្រ្តាលី​មក​កម្ពុជា គឺ​ដើម្បី​សុំការ​គាំទ្រ​ពីកម្ពុជា​ចំពោះ​សម្ព័ន្ធមិត្ត​របស់​ខ្លួន

2021/11/08 11:35:52 am        435
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារីរបស់អូស្រ្តាលីមកប្រទេសកម្ពុជា នាពេលនេះ គឺដើម្បីចង់ពន្យល់ដល់កម្ពុជា និងស្វែងរកការគាំទ្រពីកម្ពុជា ចំពោះភាពជាដៃគូសន្តិសុខត្រីភាគីរបស់ខ្លួន ដែលមានប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារថ្មីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច នឹងជួបពិភាក្សាការងារជាច្រើនជាមួយលោកជំទាវ ម៉ារីស ផេន ប៉ុន្តែសម្តេចអាច​និយាយ​បានថា​ក្នុង​ដំណើរ ទស្សនកិច្ចរបស់លោកជំទាវមកកម្ពុជានេះ​ គឺ​មាន​គោលបំណង​ធំ​តែមួយគាត់ ដូចនិង​រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសយ៉ាងដូច្នេះដែរ គឺដើម្បីពន្យល់ និងសុំការគាំទ្រ​ពី​កម្ពុជា​ចំពោះ​សម្ព័ន្ធមិត្ត​របស់ខ្លួនតែប៉ុណ្ណោះ ​មិនមែនជាការមក​គាប់​សង្កត់​ដល់រាជរដ្ឋាភិបាលកម្ពុជា​នោះឡើយ។សូមបញ្ជាក់ថា លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីក្រសួងការបរទេស និង រដ្ឋមន្រ្តី​ក្រសួងកិច្ច​ការនារី​របស់​អូស្រ្តាលីន​ បានកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា​ចំនួនពីរថ្ងៃ ​គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈដំណើរទស្សនកិច្ចនេះ ​គឺមានគោលបំណងពង្រឹងកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ និងពហុភាគីជាមួយកម្ពុជា​ឲ្យកាន់​តែល្អប្រសើបន្ថែមទៀត ដើម្បី​គុណ​ប្រយោជន៍​របស់​ប្រជាជន​ និងប្រទេស ​ទំាងពីរ(កម្ពុជា-អូស្រ្តាលី)។ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ​ លោកជំទាវ​ នឹងជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​ជួបជាមួយប្រមុខការទូតកម្ពុជា និងជំនួបទ្វេភាគីជាមួយ​លោកជំទាវ អ៊ឹង គន្ថាផាវី ​រដ្ឋមន្រ្កីក្រសួងកិច្ចការនារីរបស់កម្ពុជាផងដែរ៕អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ៖ «កុំខ្វល់ពីរឿងការរិះគន់ចំពោះការអភិវឌ្ឍ […] ក្រុមអ្នករិះគន់គឺជាពួកច្រណែនប៉ុណ្ណោះ យើងត្រូវបន្តអភិវឌ្ឍបន្ថែមទៀត​»

2021/11/08 02:47:27 am        295
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​មានប្រសាសន៍បញ្ជាក់ថា ពេលនេះកុំខ្វល់អំពីរឿងការរិះគន់ចំពោះការអភិវឌ្ឍ ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញតែម្តង ខណៈក្រុមអ្នកដែលរិះគន់នោះគឺជាពួកច្រណែនតែប៉ុណ្ណោះ ដូច្នេះយើងនាំ គ្នាបន្តអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីភាពរីកចំរើនរបស់ជាតិនោះ។សម្ដេចតេជោ​ បានថ្លែងបែបនេះ​ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដែរថា​ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះកុំខ្វល់អំពីរឿងការរិះគន់ចំពោះការអភិវឌ្ឍ ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញតែម្តង ខណៈក្រុមអ្នកដែលរិះគន់នោះ គឺជាពួកច្រណែនតែប៉ុណ្ណោះ ដូច្នេះយើងនាំ គ្នាបន្តអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីភាពរីកចំរើនរបស់ជាតិនោះ។

សម្តេចតេជោ អំពាវនាវគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការខិតខំ ដើម្បីអនុវត្តផែនការសកម្មភាពអាទិភាពនានា

2021/11/06 06:12:07 pm        676
ភ្នំពេញ ៖ ក្នុងឱកាសនៃការប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី៨ ថ្ងៃទី៦វិច្ឆិកា ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដោយបង្កើនការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តផែនការសកម្មភាពអាទិភាពនានា ។សម្តេចតេជោ បានមានប្រសាសន៍ថា ស្ថិតក្នុងបរិបទនៃវិបត្តិកូរីដ-១៩ នេះ កម្ពុជាមិនត្រឹម​តែ​អាច​បញ្ចៀស​បាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំង​បានចាប់យកឱកាសនេះ​ ដើម្បី​ពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការ ជាបន្តបន្ទាប់ ដើម្បីផលិត​និងផ្គត់ផ្គង់​ផលិត​ផលកសិកម្ម និងស្បៀង​អាហារ​ប្រកប​ដោយគុណភាព និង សុវត្ថិភាពទៅទីផ្សារក្នុងតំបន់​និង​ពិភពលោកទៀតផង។រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ ដោយឈរលើ កត្តាសន្តិភាពនិងស្ថិរភាពនយោបាយ ដែល​បង្កើត​បាននូវបរិយាកាសមួយដ៏រឹងមាំឈានទៅសម្រេចបាន ចក្ខុវិស័យស្តីពីប្រព័ន្ធ​ស្បៀង​ឆ្នាំ២០៣០ ។រាជរដ្ឋាភិបាលបាននិងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការក្នុងតំបន់​និង​ពិភព​លោក ដូចជា៖ ការដាក់ចេញសេចក្តីថ្លែងការណ៍រួមស្តីពីអាហារូបត្ថម្ភ ក្នុងបរិបទនៃការរាតត្បាត​ជា​សកលនៃជំងឺកូវីដ-១៩ ការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវផែនការសកម្មភាព សកលដើម្បីឆ្លើយ​តបចំពោះ​បញ្ហា​ស្គមស្គាំង​របស់កុមារ ​ការចូលជាសមាជិកនៃចលនាបង្កើនអាហារូបត្ថម្ភ ​ពិភពលោក (Global SUN Movement) ​អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន (Nutrition for Growth) កិច្ចសន្ទនា​ស្តីពីប្រព័ន្ធស្បៀង ​និងការអនុវត្តនូវគំនិត​ផ្តួចផ្តើម​ ស្តីពីការកាត់បន្ថយភាពអត់ឃ្លានឱ្យ ដល់​កម្រិតសូន្យរបស់អង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលនឹង បន្តជំរុញដំណើរការកសាង​សហគមន៍​អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ានដែលជាតំបន់ដ៏មានសារៈសំខាន់ ​មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ ​និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។ រាជរដ្ឋាភិបាលនឹងបន្តខិតខំ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានា ដើម្បី​លើក​កម្ពស់​ប្រព័ន្ធស្បៀង​ឱ្យកាន់តែមានភាពរឹងមាំ ​ធន់​នឹងភាពងាយរងគ្រោះវិបត្តិ ​និងបញ្ហាផ្សេងៗ ការពារ​បរិស្ថាន​និងជួយកាត់បន្ថយផលប៉ះពាល់នៃការ​ប្រែប្រួលអាកាសធាតុ តាមរយៈការជំរុញ​ឱ្យ​ប្រព័ន្ធ​ស្បៀង​ឆ្ពោះ​ទៅរកការអភិវឌ្ឍបៃតង៕អត្ថបទ ៖ មុត សុទ្ធ

អ្នកនាំពាក្យសុខាភិបាល ព្រមានចាត់វិធានការអ្នកលក់ Molnupiravir ខណៈក្រសួងពុំទាន់ទទួលការស្នើនាំចូល

2021/11/06 12:18:28 pm        800
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការព្រមានចាត់វិធានការច្បាប់ ចំពោះបុគ្គលណាលក់ឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ១៩ ដោយមិនបានស្នើច្បាប់ត្រឹមត្រូវ ខណៈមកទល់​ពេល​នេះ​​ក្រសួងពុំទាន់ទទួលបានការស្នើសុំនាំចូលឱសថនេះនៅឡើយទេ។ថ្លែងប្រាប់BTVតាមទូរស័ព្ទ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា បន្ទាប់ពី​ក្រសួងសុខាភិបាល​បាន​អនុញ្ញាតឱ្យប្រើប្រាស់ឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩​ ក្នុងលក្ខខណ្ឌបន្ទាន់ កាលពីថ្ងៃទី៣ ​ខែវិច្ឆិកានេះ គឺជា​កា​រ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ករណីបន្ទាន់ស្របតាមច្បាប់​នៃការ​គ្រប់គ្រង​ឱសថរបស់ព្រះរាជាណាចក្រកម្ពុជា ​ហើយ​ចំពោះអ្នក​មានបំណង​នាំចូល​ឱសថនេះ​ដើម្បី​ដាក់លក់​ត្រូវតែស្នើតាមច្បាប់​សំដៅត្រួតពិនិត្យឲ្យបានត្រឹមត្រូវ​ ក៏ដូចជា​បញ្ចៀស​ការ​ក្លែងបន្លំ​ឱសថ​។ ឆ្លើយតបចំពោះមានការផ្សព្វផ្សាយលក់ឱសថ​ Molnupiravirនេះ លោកជំទាវ ឱ វណ្ណឌីន បាន​បញ្ជាក់ថា មកទល់​ពេល​នេះ​មិនទាន់មានបុគ្គលណាស្នើសុំនាំចូលលក់ឱសថនេះនៅឡើយទេ។ ក្នុងនោះ ​លោកជំទាវ ឱ វណ្ណឌីន បាន​សង្កត់​ធ្ងន់ ដោយធ្វើការព្រមានចាត់វិធានការច្បាប់​ចំពោះ​បុគ្គលណាមិនគោរពតាមច្បាប់​ និងផ្សព្វផ្សាយលក់ឱសថដោយគ្មាន​ការ​ស្នើ​សុំផងដែរ។ដើម្បីរួមចំណែកទប់ស្កាត់ការលក់ឱសថមិនត្រឹមត្រូវ ​និងមិនមានការពិនិត្យអំពីគុណភាព និងសុវត្ថិភាព ​លោក​ជំទាវ ឱ វណ្ណឌីន បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច​សហការ​ទប់ស្កាត់ និង​បង្ក្រាបឲ្យបាន​ ក្នុងការ​បញ្ឈប់​ការចរាចរណ៍​ផលិត​ផលឱសថដែលមិនមានការស្នើច្បាប់​ត្រឹមត្រូវ​ដែល​មានជាធរមាន។បន្ថែមលើសពីនេះ លោកជំទាវ ឱ វណ្ណឌីន ​បានអំពាវនាវបងប្អូនប្រជាពលរដ្ឋសូមកុំជឿទុក​ចិត្តទាំង​ស្រុង​ទៅ​តាម​ការ​ផ្សព្វ​ផ្សាយ​នោះទេ ​ដោយសារក្នុងករណីផលិតផលនោះត្រឹមត្រូវពិតប្រាកដមែន​នឹង​មានការប្រើប្រាស់ ​ឬដាក់លក់គ្រប់​តាម​បណ្តា​ឱសថស្ថាននានា។គួរបញ្ជាក់ថា ឱសថ Molnupiravir ​ជាប្រភេទឱសថគ្រាប់​ ប្រើលេបតាមមាត់ ដើម្បីប្រឆាំង​នឹង​មេរោគកូវីដ-១៩ ​ដែល​មានសុវត្ថិភាព​ និងប្រសិទ្ធភាពខ្ពស់ ​សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ខណៈឱសថនេះ​ផលិតដោយក្រុមហ៊ុន ​MyLan Laboratories Limited​ ដែលមកពីប្រទេសឥណ្ឌា៕អត្ថបទ ៖ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហគ្រាសក្នុងស្រុកកំពុងជំរុញផលិតយ៉ាងផុលផុស ផ្គត់ផ្គង់លើទីផ្សារ ខណៈកម្ពុជាកំពុងជួបវិបត្តិ
08/04/2025 08:08 PM
ជនសង្ស័យស្ថិតក្នុងដំណើរការកាត់ទោស ពាក់ព័ន្ធនឹងការវាយប្រហារកន្លែងប្រគុំតន្ត្រីសម្លាប់មនុស្ស ១៤៩នាក់ នៅមូស្គូ
08/04/2025 08:08 PM
អ៊ីរ៉ង់៖ ការទទួលខុសត្រូវរបស់អាមេរិក ចំពោះការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ គឺជាផ្នែកនៃកិច្ចពិភាក្សា នាពេលអនាគត
08/04/2025 08:08 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​១៥.០០០​ដុល្លារ រួមជាមួយស្បៀង​ និងសម្ភារមួយចំនួនទៀត ចំពោះកាកបាទក្រហមកម្ពុជា ​សម្រាប់ជួយដល់ប្រជារាស្ត្រភៀសសឹក...!!
08/04/2025 08:08 PM
កងកម្លាំងអ៊ុយក្រែនវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ី នៅគ្រីម៉ា ដោយយន្តហោះ ១គ្រឿង ត្រូវបានបំផ្លាញ ខណៈ ៤គ្រឿងខូចខាត
08/04/2025 07:08 PM
ក្រសួងការងារនាំយកឱកាសការងារជាង ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប
08/04/2025 07:08 PM
ភាពអត់ឃ្លានកើនឡើង ហើយទីបញ្ចុះសពមានកាន់តែច្រើន នៅទីក្រុង Al-Fashir របស់ស៊ូដង់
08/04/2025 07:08 PM
TOP STORY | សម្ដេចតេជោ៖«សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥, នៅកម្ពុជាគ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ»!
08/04/2025 07:08 PM
វិមានក្រឹមឡាំង៖ លោក Putinអាចជួបប្រេសិតពិសេសអាមេរិកក្នុងសប្តាហ៍នេះ
08/04/2025 07:08 PM
ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្ស ១៥នាក់នៅប្រទេសហ្គីណេ
08/04/2025 07:08 PM