TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋគាំទ្រការបើកសកម្មភាពសង្គមវិញ និងការរៀនរស់ជាមួយកូវីដ១៩

2021/10/27 12:06:48 pm        502
ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានសម្ដែងនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលសម្រេចបើកសកម្មភាពសង្គមវិញដោយសន្សឹមៗ និងប្រុងប្រយ័ត្ន រួមទាំងឲ្យពលរដ្ឋរៀនរស់ជាមួយកូវីដ១៩ ដោយពួកគេចូលរួមខិតខំទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩នេះ ។ប្រជាពលរដ្ឋ បានលើកឡើងថា នៅកម្ពុជា ពិតជាជោគជ័យខ្លាំងណាស់ក្នុងការទទួល​បាន​នូវ​វ៉ាក់សាំង​កូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានខិតខំស្វែងរក ​ទាំងការបញ្ជាទិញ និងជំនួយពីប្រទេស​ផ្សេងៗ ដើម្បីចាក់ជូនពលរដ្ឋបានគ្រប់គ្នា ដែលរហូតដល់ពេលនេះ គឺដូសទី៣ ឬដូសជំរុញ ។ពួកគេបានបន្តថា មួយវិញទៀត ក្រោយបានចាក់វ៉ាក់សាំងជូនពលរដ្ឋស្ទើរគ្រប់ផែនការហើយនោះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយកមន្ត្រី ក៏បានបើកប្រទេស​វិញ រួមទាំងឲ្យប្រជាពលរដ្ឋរៀនរស់ជាមួយកូវីដ១៩ ដោយការធ្វើបែបនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា នឹងមានដំ ណើរការល្អឡើងវិញ ។ប្រជាពលរដ្ឋ បានបញ្ជាក់ថា បើទោះបីជាបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសក៏ដោយ ក៏ពួកគេនៅ​តែ​បន្តអនុវត្តនូវវិធានការ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីឈានទៅដល់កម្ពុជា កាត់បន្ថយ​កាន់​តែ​ទាបបំផុត នៃការចម្លងជំងឺកូវីដ១៩ ។កាលពីថ្ងៃទី២៦ ខែតុលា នេះ ក្រសួងសុខាភិបាល បានចេញនូវសេចក្តីជូនដំណឹង នៃ​លក្ខខណ្ឌ​ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចំពោះអ្នកជំងឺកូវីដ១៩ ដែលបានបញ្ចប់ការព្យាបាល ​នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ ​និងអ្នកជំងឺ ​សម្រាកថែទាំ ​និងព្យាបាលនៅតាមផ្ទះ ដែលបាន​ដាក់​ឲ្យប្រើប្រាស់នាពេលកន្លងមក ត្រូវទុកជានិរាករណ៍ ។ តែអ្នកជំងឺកូវីដ១៩ ដែលត្រូវបានអនុញ្ញាត​ឲ្យបញ្ចប់ការព្យាបាល ​ទោះបីត្រូវបានលើកលែងកាតព្វកិច្ចចត្តាឡីស័ក ត្រូវបន្តអនុវត្តវិធានការ​​សុខា​ភិបាលជាធរមាន ដោយចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេចតេជោ អំពាវនាវដល់អាមេរិក-អាស៊ានបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ

2021/10/27 12:01:58 pm        238
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យអាមេរិក និងអាស៊ាន បន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព និងជួយគ្នាទៅវិញទៅមក ដើម្បីឈានទៅកសាងអនាគតរួមដ៏ភ្លឺស្វាង និងប្រកបដោយវិបុលភាព។សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៩ នៅយប់ថ្ងៃទី២៦ ខែតុលា នេះ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកផងនោះ បានស្នើអាមេរិក និងអាស៊ាន យកចិត្តទុកដាក់ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មួយចំនួន ដូចជា វិស័យសុខាភិបាល ឌីជីថល ដឹកជញ្ជូន ថាមពល បរិស្ថាន និងកាប្រែប្រួលអាកាសធាតុ ការពង្រឹង និងលើកកម្ពស់តួនាទីស្ត្រី។សម្តេចតេជោ បានលើកទៀតថា វិបត្តិសកល នៃជំងឺកូវីដ១៩ បានរំលឹកឡើងវិញនូវភាពចាំបាច់ នៃការរួបរួមសាមគ្គីគ្នា កិច្ចសហការ និងការជួយគ្នាទៅវិញទៅមក ​ដោយមិនប្រកាន់ជាតិសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយ។ ក្នុងស្មារតីនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្តើមរៀបចំ «សេចក្តីព្រាងគោលដៅ» ក្នុងកិច្ចប្រជុំកំពូលសកល ស្តីពីជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ជាពិសេស​ចំពោះការកំណត់យកគោលដៅ ចាក់វ៉ាក់សាំង ឱ្យបានយ៉ាងតិច៧០ភាគរយ នៃប្រជាជន​សកល​លោក។សម្តេចតេជោ ក៏បានស្នើឱ្យសហរដ្ឋអាមេរិក បន្តផ្តល់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​អាស៊ាន​ក្នុងការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ច ជាពិសេសតាមរយៈក្របខណ្ឌស្តារឡើងវិញ​គ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ក្នុងកិច្ចប្រជុំនេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រកាសថា នឹងបន្តធ្វើជាស្នូល​របស់​អាស៊ាន ក្នុងកិច្ចសហការក្នុងតំបន់ ​ជាពិសេសក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិក។ អាមេរិក នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន លើវិស័យផ្សេងៗទៀត ​ជាពិសេសលើវិស័យឌីជីថល ដូចជា សន្តិសុខ មិនប្រពៃណី ជាពិសេសធ្វើយ៉ាងណាឲ្យតំបន់នេះរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ។លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា អ្វីដែលអាមេរិកមានជាមួយអាស៊ាន គឺជាទំនាក់​ទំនង​មួយរឹងមាំ និងបានប្ដេជ្ញាចិត្តខ្ពស់បន្តការគាំទ្រដល់អាស៊ាន ​ដោយលោកបានចាត់ទុកថា អាស៊ាន គឺបានដើរតួនាទីជាស្នូលនៅក្នុងតំបន់​ មិនត្រឹមតែសេដ្ឋកិច្ចទីផ្សារ ជាពិសេសក្នុង​ការ​ជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក នៅក្នុងតំបន់តែម្តង៕អត្ថបទ៖ មុត សុទ្ធ

អភិបាលខេត្តព្រះសីហនុ ប្ដេជ្ញាថែរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អ គ្មានបទល្មើសព្រហ្មទណ្ឌ

2021/10/26 08:50:23 am        486
​ព្រះសីហនុ ៖ ​អភិបាលខេត្តព្រះសីហនុ បានប្ដេជ្ញាថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ គ្មានបទ ល្មើសព្រហ្មទណ្ឌទៅពេលអនាគត។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម បានសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរអង្គភាពទាំងអស់ក្នុងខេត្ត ទន្ទឹមនឹងនោះក៏មានបញ្ហាប្រឈម ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ទីកន្លែង ដែលប្រព្រឹត្តបទល្មើស ក្នុងដែនសមត្ថកិច្ចខេត្ត ឯកឧត្តម នឹងដឹកនាំបញ្ជាបើកប្រតិបត្តិការដោយផ្ទាល់ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ដោយមិនអនុញ្ញាត្តឱ្យជនល្មើសប្រព្រឹត្តបទល្មើសនៅលើទឹកដី នៃខេត្តព្រះសីហនុនោះឡើយ ដើម្បីគ្រប់គ្រងសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ។ឯកឧត្ដម បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រោះទាំងអស់គ្នា មានបទពិសោធន៍ល្អៗជាច្រើន ដែលបានបំពេញការងារជាមួយគ្នា ជាពិសេសនៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្ត នាពេលកន្លងមក ទទួលបានលទ្ធផលល្អ។ឯកឧត្តម បានបន្តថា កិច្ចការ ដែលទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ពេលនេះ គឺការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយនៅតាមភូមិ ឃុំ សង្កាត់កំពុងបន្តចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ។ល។ ដូច្នេះ អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវតាមដានកាងារជាប់ជាប្រចាំ ដើម្បី​រក្សាសន្តិសុខ ផ្សារភ្ជាប់នឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងឈានទៅការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រនៅឆ្នាំបន្ទាប់។ នេះជាការបញ្ជាក់ឲ្យដឹងពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ៕អត្ថបទ៖ គង់ ប៊ុនថា

រោងម៉ាស៊ីនស្រូវរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាគុណភាព និងសុវត្ថិភាពវិស័យស្រូវអង្ករ

2021/10/26 12:58:24 pm        170
កំពង់ធំ ៖ រោងម៉ាស៊ីនស្រូវបំពាក់ដោយបច្ចេកទេសទំនើប រួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាគុណភាព និងសុវត្ថិភាពស្រូវអង្ក ដែលជាវិស័យស្នូលជួយទ្រទ្រង់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាជួយទ្រង់ជីវភាពរបស់កសិករ តាមរយៈការបង្កើតជាទីផ្សារមួយពិតប្រាកដទាំងទីផ្សារជាតិ និងអន្តរជាតិ។ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យ ឡសម្ងួត និងឃ្លាំងស្តុកស្រូវ រោងម៉ាស៊ីនកិនស្រូវ ចំនួនពីរកន្លែង នៅស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រសហគ្រាសវិស័យកសិកម្ម ជាពិសេស​វិស័យ​ស្រូវអង្ករ ដែលជា វិស័យស្នូលមួយ ជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាជួយទ្រង់ជីវភាព របស់កសិករ​ តាមរយៈការបង្កើតជាទីផ្សារមួយពិតប្រាកដ។ឯកឧត្ដម បានបញ្ជាក់ថា រោងម៉ាស៊ីនស្រូវ ដែលបំពាក់ដោយឡសម្ងួត ប្រព័ន្ធបច្ចេកទេសទំនើប ដើរតួរយ៉ាងសំខាន់ តាមនយោបាយស្រូវអង្កររបស់រាជរដ្ឋាភិបាល ដើម្បីបានគុណភាព សុវត្ថិភាព និង បរិមាណស្តុកនាំចេញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។ ក្នុងនោះរោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ដែលមាន ទីតាំងស្ថិតនៅស្រុកស្ទោង មានសមត្ថភាព​សម្ងួត​ស្រូវ​សើមបានចាប់ពី៣០០តោន ទៅ៨០០តោន ក្នុង មួយថ្ងៃ ដែលបំពាក់ដោយឧបករណ៍ និងម៉ាស៊ីនបែបទំនើប។ ចំណែកឯរោងម៉ាស៊ីនកិនស្រូវ លឹម ហេង លាភ ដែលមានទីតាំងនៅស្រុកកំពង់ស្វាយ មាន​សមត្ថភាព​សម្ងួតស្រូវសើមបានចាប់ពី៣០០តោន ទៅ ៥០០តោន ក្នុងមួយថ្ងៃ បំពាក់ដោយ​ឧបករណ៍ និងម៉ាស៊ីនបែបទំនើបដូចគ្នា ​ដែលគាំទ្រដោយកម្មវិធី ជំរុញផលិតកម្មស្រូវ និងការនាំ​អង្ករចេញ (Rice-SDP) ក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ឯកឧត្តម បានបន្តថា គម្រោង Rice-SDP គឺធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយសន្តិសុខ ស្បៀង និងការនាំចេញអង្ករក្នុងបរិបទ នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ​ដោយអនុវត្តគោលនយោ បាយ របស់រាជរដ្ឋាភិបាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ​ដើម្បីបង្កើនសមត្ថភាពផលិត ធានា​ឲ្យបានទាំង បរិមាណ គុណភាព និងសុវត្ថិភាពឱ្យស្របតាមស្តង់ដារតម្រូវការ​ របស់ទីផ្សារអន្តរជាតិ ដែលបានកំណត់។ គម្រោង Rice-SDP មានការជួយសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករ ការស្តារប្រព័ន្ធ​ធារាសាស្ត្រ ផ្តល់បច្ចេកទេសពូជ និងបន្សាំដំណាំស្រូវទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស​ងាយស្រួលក្នុងការ ផលិត និងរក្សាទុលផលិតផលឱ្យមានគុណភាពល្អសម្រាប់នាំចេញ មាន​ទីផ្សារ​លក់ត្រឹមត្រូវ។ ជាពិសេស រួមចំណែករក្សាស្ថិរភាពតម្លៃស្រូវដល់ប្រជាកសិករ និងជំរុញការនាំចេញអង្ករ ស្របតាម​គោលនយោបាយ របស់រាជរដ្ឋាភិបាល។ គម្រោង Rice-SDP អនុវត្តលើខេត្តគោលដៅចំនួនបី គឺ​ខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង៕អត្ថបទ៖ លី សាងស៊ីន

មកដល់ពេលនេះ ការស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបានជាង៨០ភាគរយហើយ

2021/10/26 12:52:21 pm        413
សៀមរាប ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹក​នាំ​ក្រុម​ការងារ​បច្ចេកទេស​ចុះពិនិត្យ​វឌ្ឍនភាព​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២៥ ​ខែ​តុលា ​ឆ្នាំ២០២១នេះ ​ដើម្បី​ពិនិត្យមើលគុណភាពផ្លូវ ការងារអ៊ុតកៅស៊ូ (AC)និងប្រព័ន្ធលូ ស្របតាម​លក្ខណៈបច្ចេកទេស ដែលនឹង​ធ្វើឱ្យឃើញយ៉ាងច្បាស់នូវមុខមាត់ថ្មីនៃក្រុងមួយនេះ​ ខណៈដែលផ្លូវនេះ បានសាងសង់សម្រេចបានជាង៨០ភាគរយហើយ។ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្ត សៀម​រាបនេះ ក្នុង រយៈពេលជាង ១១ខែកន្លងមកនេះ សម្រេចបាន៨៣,៨៧%នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះ គ្រោងបញ្ចប់ការស្ថាបនា នៅចុង ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ គម្រោងសាង​សង់ផ្លូវចំនួន​៣៨ខ្សែក្នុង​ទីរួម​ខេត្ត​សៀម​រាប​ ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏​ទំនើបពោរពេញ​ដោយ​សោភ័ណ​ភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យ​សក្ដិសម​ជាទីក្រុងទេសចរណ៍ ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ អាចទាក់ទាញ​ភ្ញៀវ​ទេសចរណ៍បាន​កាន់​តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ច​ជាតិ​ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ ​តភ្ជាប់ពីទីប្រជុំជន​ក្រុង​សៀម​រាប​ទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ជាមួយគ្នានោះ ក៏មានការតភ្ជាប់ប្រព័ន្ធលូចាស់-ថ្មី ដើម្បី សម្រួលកុំឱ្យលិចទឹក និងអាច​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ អាចអាស្រ័យប្រើប្រាស់បាន។ ការចុះពិនិត្យនេះក៏ក្នុងគោលបំណង ដើម្បី ពិនិត្យ​មើលវឌ្ឍនភាពការងាររួម និងផ្តល់គោលការដោះស្រាយនូវបញ្ហាប្រឈមនានា ជំរុញឱ្យអង្គភាព​សាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅ​បន្ទុក​ឱ្យ​បាន​ត្រឹម​ត្រូវ និងស្តង់ដារ ដែលអាច​ទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ ​អាចប្រើប្រាស់ជាប់បានយូរអង្វែង និង​បញ្ចប់​តាមផែនការគ្រោងទុក។ឯកឧត្ដម បានបន្ដថា ការងារសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះ បានប្រឈមនឹង ​ការរាំស្ទះ​ដោយ​សាវិបត្តិជម្ងឺកូវីដ១៩ ធ្វើ​អោយ​កម្មករ ក៏ដូចអ្នកអនុវត្តមានលំបាកក្នុងការងារប្រតិបត្តិការ ទន្ទឹម​នឹងនេះ ពេលវេលា សម្រាប់​ការ​សាង​សង់​មាន​រយៈ​ពេល​ខ្លី​ក្រុម​ការ​ត្រូវពុះពារធ្វើការងារ ទាំងក្នុង​រដូវវស្សាភ្លៀងធ្លាក់ មាន​ការលំបាក់ក្នុងការងារសាងសង។ តែទោះ​ជាយ៉ាង​នេះ​ក្តី ​ដោយមា​ន​ការ​តាំង​ចិត្ត​ខ្ពស់​ពីក្រុមការងារជំនាញ​ និងការជំរុញយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ផ្លូវទាំង ៣៨ខ្សែ កំពុង​ត្រូវ​បាន​បន្តកា​រស្ថាបនា​ សម្រេច​បាន​លឿនជាង ផែនការ កំណត់បន្តិច និងសង្ឃឹមថា​ក្រុង​សៀមរាប នឹងត្រូវបានប្តូរមុខមាត់ថ្មី ​នៅ​ក្នុង​ចុង​ឆ្នាំ​នេះ ជាមួយ ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន ល្អប្រណិតសក្តិសមជាទីក្រុងទេសចរាចណ៍វប្បធម៌របស់កម្ពុជា។ ឯកឧត្តម ស៊ុន ចាន់​ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ខណៈពេល​ដែល​ក្រសួង​មានសម្ភារៈ ត្រួត​ពិនិត្យ​បច្ចេកទេស​បច្ចេក វិទ្យាទំនើបមួយចំនួនហើយនោះ ក្រសួងក៏បានបញ្ជាទិញ សម្ភារៈត្រួតពិនិត្យ មួយ​ចំនួន​ទៀត យក​មកប្រើប្រាស់ដើម្បីធានាថា ផ្លូវទាំង ៣៨ខ្សែត្រូវបានសាងសង់ស្របតាម លក្ខណៈបច្ចេកទេស ជាប់គង់វង្ស​យូរ​អង្វែង​។គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មាន​ប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ​១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារ​អាមេរិក​ចំណាយ​លើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១៕អត្ថបទ ៖ ឈិត​ សាវី

បណ្តាសាលារៀនគ្រប់កម្រិត បានត្រៀមរួចរាល់ ដើម្បីបើកដំណើរការវិញនៅសប្តាហ៍ក្រោយនេះ

2021/10/26 12:23:12 pm        411
កណ្ដាល​​ ៖ បន្ទាប់ពីបានទទួលបានដំណឹងពីក្រសួងអប់រំយុវជន និងកីឡាស្តីពីសាលារៀនរដ្ឋ និងឯកជនទាំងអស់ត្រូវ​បើក​ដំណើរ​ការវិញនៅថ្ងៃទី១ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ មកដល់ពេលនេះ បណ្តាសាលារៀន និងអាណាព្យាបាលសិស្ស ក៏បានរៀបចំ និងត្រៀមបញ្ជូនកូនទៅរួចរាល់អស់ហើយ ដើម្បីអោយកុមារកូនតូចៗ ធ្វើការចូលរៀនវិញ ប្រកបដោយសុវត្ថិភាព។បើតាមអាណាព្យាបាលមានកូនតូចៗបានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែតុលានេះ បានថ្លែង​អបអរ​សាទរ ចំពោះ​ការ​សម្រេច​ចិត្តរបស់រាជរដ្ឋាភិបាល ​ចំពោះការបើកសាលារៀនឡើងវិញ បន្ទាប់​ពី​កុមារតូចមានអាយុចាប់ពី៦ឆ្នាំរហូតដល់​យុវវ័យ​អាយុក្រោម១៨ឆ្នាំបានចាក់វ៉ាក់សាំង​ការពារ​កូវីដ១៩ទាំង​ដូសទី១ និងដូសទី២បានហើយរួចរាល់។អាណាព្យាបាល និងកូនតូចៗ បានថ្លែងថា សម្រាប់ការចូលរៀនវិញនេះ ​ពួកគេក៏មានការព្រួយ​បារម្ភ​ខ្លះដែរ​អំពី​ការ​រាត​ត្បាតនៃមេរោគកូវីដ១៩ ​តែទោះយ៉ាងណា ​សម្រាប់ការចូលរៀនវិញនេះ បណ្តា​អាណាព្យាបាល និងកូនតូចបាន​រៀបចំ​ខ្លួន​រួចរាល់អស់ហើយ ​ដោយគេបានទិញសំភារៈសិក្សា ដែល​មាន​ភ្ជាប់ជាមួយនូវ ម៉ាស់ ទឹ​កអាកុលជែល និងការ​ណែនាំ​បន្ថែម​ឲ្យ​កូនតូចរក្សា​គន្លាត​នៅ​ពេលចូលរៀនជាដើម។បើតាមនាយកសាលានៅសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឬស្សី និងសាលាបឋមសិក្សាកំពង់​សំណាញ់ ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​បានថ្លែងថា បន្ទាប់ពីសាលាបានទទួលការណែនាំស្តីពីការបើក​សាលារៀនឡើងវិញ​ពីរដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា គណៈដឹកនាំសាលារៀនបាន​សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន និងបណ្តាអាណាព្យាបាលកូនតូច ត្រូវចូលរួមសហការជាមួយសាលា​ដោយធ្វើយ៉ាងណារៀបចំម៉ាស់អាកុលជែល ​និងរៀបចំអាហារពេលព្រឹកអោយកូនតូច​ ខណៈ​សាលាមិន​អនុញ្ញាត​មានការលក់ចំណីអាហារក្នុងបរិវេណសាលា ហើយការបង្រៀន និងរៀន​ដោយបណ្តុំនោះ ត្រូវធ្វើ​ការ​ប្តូរវេណ ដើម្បីកាត់បន្ថយចំនួនសិស្សអង្គុយរៀននៅក្នុងបន្ទប់​មក​នៅត្រឹមពី ១៥ទៅ២០នាក់ជាដើម។ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២១តទៅ ក្រសួង​អប់រំ នឹងពង្រីកការបើកគ្រឹះស្ថានសិក្សាសម្រាប់ការបង្រៀន និងការរៀន​តាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាចំណេះ​ទូទៅ​គ្រប់កម្រិត ​និងគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។ឯកឧត្តម បន្តថា សម្រាប់ការពង្រីកវិសាលភាពបើកសាលារៀននេះ ​គឺត្រូវអាស្រ័យលើ​ស្ថានភាព​ជំងឺកូវីដ១៩​ចំនួន​២គឺ​ ភូមិសាស្ត្រដែលគ្រប់គ្រងជំងឺកូវីដ១៩បាន និងភូមិសាស្ត្រ​ហានិភ័យ​មធ្យម​និងខ្ពស់៕អត្ថបទ ស៊ុម សុខជា

មេដឹកនាំអាស៊ានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍ចំនួន៩ចំណុច ក្នុងកិច្ចប្រជុំកំពូលលើកទី៣៨-៣៩

2021/10/26 12:12:18 pm        34
ភ្នំពេញ ៖ ​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ ដែលប្រទេសប៊្រុយណេធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៦ខែតុលានេះ បណ្តាមេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការលើកកម្ពស់ ពហុភាគីនិយម ចំនួន៩ចំណុច ក្នុងគោលបំណងរក្សាសាមគ្គីភាព លើកកម្ពស់សន្តិភាព និងគុណប្រយោជន៍របស់ប្រជាជនពួកផងខ្លួន។មេដឹកនាំអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍៩ចំណុច រួមមាន៖ ១- រំលឹកឡើវិញពីតម្រូវការ របស់អាស៊ាន ក្នុងការរក្សាសាមគ្គីភាព ភាពស្អិតរមួត និងភាពរឹងមាំ ក្នុងការលើកកម្ពស់​គោល​បំណង និងគោលការណ៍របស់ខ្លួន ដូចមាន ចែងក្នុងធម្មនុញ្ញអាស៊ាន ក្នុងការគាំទ្រពហុភាគីនិយម។ ២- បញ្ជាក់ពីការ ប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ដើម្បីរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី។ ៣- ពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន នៅក្នុងការចូលរួមប្រកបដោយការស្ថាបនា របស់អាស៊ាន ជាមួយ​ដៃគូ​ខាងក្រៅ​របស់ខ្លួន។ ៤- បញ្ជាក់ជាថ្មីអំពីគោលបំណងនិងគោលការណ៍ នៃទស្សនៈវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ។ ៥- រំលឹកឡើងវិញអំពីការ គាំទ្រដ៏រឹងមាំរបស់អាស៊ាន ចំពោះប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី។ ៦- លើកកម្ពស់ការបន្ស៊ីគ្នា ការបំពេញ បន្ថែម និងការរួមបញ្ចូលគ្នា​លើការ​ដោះ​ស្រាយ​បញ្ហា អន្តរវិស័យ។ ៧-ពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅ រកការកែលម្អ នៃប្រព័ន្ធសុខភាព​សាធារណៈសកល និងឆ្ពោះទៅរកការធានាឲ្យបាននូវការទទួលបានថ្នាំ ប្រកបដោយសមធម៌ សម្រាប់ការព្យាបាលជំងឺកូវីដ-១៩។ ៨-លើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ និងទី៩-ពង្រឹង​ស្ថាប័ននានា របស់អាស៊ាន ដោយគាំទ្រដល់ស្ថាប័ន និងយន្តការសម្របសម្រួល ដែលមានស្រាប់ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍នៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅ ហើយព្រម ទាំងគូសបញ្ជាក់បន្ថែមទៀត អំពីមជ្ឈភាព និងឯកភាពអាស៊ាន ដែលនឹង​ធ្វើឲ្យ​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន នៅតំបន់និងក្រៅតំបន់​ឲ្យកាន់​តែស៊ី​ជម្រៅ​ថែមទៀតនោះ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែតុលានេះ ក្រោមប្រធាន បទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណៈ យើងរីកចម្រើនទៅមុខ» ដែលព្រះរាជា​ណាចក្រ ប៊្រុយណេដារ៉ុយសាឡាមធ្វើជាម្វាស់ផ្ទះ ហើយមានការចូលរួម​ពីណីថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់ តែមិន មានវត្តមានមេដឹកនាំមីយ៉ាន់ម៉ានោះទេ៕អត្ថបទ៖ បាន ចក់

កម្ពុជាគ្រោងនឹងដាក់ចេញយុទ្ធសាស្រ្ត ស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩នៅចុងឆ្នាំនេះ

2021/10/26 11:00:25 am        192
ភ្នំពេញ ៖ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងការរស់នៅ ជាមួយនឹងមេរោគកូវីដ១៩ តាមគន្លងបែបថ្មីនៅចុងឆ្នាំ២០២១ ខាងមុខនេះ ខណៈកម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួន បានជាង៨៥ភាគរយហើយ ក្នុងចំនួនប្រជាជនសរុប១៦ លាននាក់នោះ។នេះបើយោងតាមសេចក្តីប្រកាស់ព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញនៅព្រឹកថ្ងៃទី២៦ ខែតុលានេះ។សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ ក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀម​លក្ខណៈ​យើងរីកចម្រើនទៅមុខ » នៅព្រឹកថ្ងៃទី២៦តុលានេះ ដែលព្រះរាជា​ណាចក្រប៊្រុយណេដារ៉ុយសាឡាម ធ្វើជាម្វាស់ផ្ទះ ហើយមានការចូលរួម​ពីថ្នាក់ដឹកនាំអាស៊ាន​ទាំងអស់ លើកលែងតែប្រទេសសហភាពមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​បានបញ្ជាក់ថា នៅក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់​យកការ​ចាក់​វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្ត​គន្លឹះ​គួបផ្សំ​ និងវិធានការផ្សេងទៀត។ គិតត្រឹម ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ ១៣លាន ៧សែននាក់ សមមូល​នឹងអត្រា៨៥,៣៣ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងអង្គប្រជុំអាស៊ាន​ទៀតថា «ជាការវាយតម្លៃជំងឺកូវីដនៅកម្ពុជា ​ស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបានល្អ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញ​ជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី​ ហើយក៏គ្រោងនឹងដាក់ចេញ យុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩​ តាមគន្លងប្រក្រតីភាពថ្មី នៅចុងឆ្នាំ២០២១នេះ»។នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដូចគ្នាទៅនឹង បណ្តាមេដឹកនាំអាស៊ានដទៃទៀតផងដែរ ​ដោយសម្តេចបានគូសបញ្ជាក់ថា ការអូសបន្លាយ​នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំកន្លងមក បានក្លាយ​ជា​វិញ្ញាសា​សាកល្បង​សមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អាស៊ានទាំងមូល និងទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។ មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាន​នឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល​ នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាព​នាពេលដ៏ខ្លីខាងមុខ។សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា ​ជាទិសដៅទៅមុខការងារសំខាន់បន្ត និងបន្ទាប់គឺការស្តារ​និង​ការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចឡើងវិញតាមរយៈការធានាប្រក្រតីភាព នៃលំ​ហូពាណិជ្ជកម្ម ការធ្វើដំណើរ​ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ​សេវាកម្ម ​និងការវិនិយោគ​ ក្នុងន័យនេះ កម្ពុជា​សូមគាំទ្រនូវការរៀបចំទស្សន ​វិស័យអាស៊ាន​ក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័ត​លក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងារជាន់​ ខ្ពស់​ទទួលបន្ទុកកិច្ចការនោះផងដែរ៕អត្ថបទ ៖ បាន ចក់

សម្តេចតេជោអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩

2021/10/26 04:00:42 am        52
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ ដែលប្រទេស ព្រុយណេ ធ្វើជាម្ចាស់ផ្ទះ។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តប តាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេស ព្រុយណេដារូស្សាឡាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨-៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែ តុលា នេះ។អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២។ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤។ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩។ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៤។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ត្រាលី លើកទី១។ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦។ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និងកិច្ចប្រជុំកំពូល អាស៊ាន-រុស្ស៊ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា នេះ សម្តេចតេជោ នឹងអញ្ជើញធ្វើបទ អន្តរាគមន៍ផងដែរ នៅក្នុងពិធីបិទ ក្រោយពីព្រុយណេ ប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូន ព្រះរាជាណាចក្រកម្ពុជា ៕អត្ថបទ៖ មុត សុទ្ធ

ពលរដ្ឋ​នៅ​ភ្នំពេញ​បន្ត​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ខណៈ​យុទ្ធនាការ​នឹង​បញ្ចប់​នៅ​ចុងខែ​នេះ​

2021/10/25 04:24:02 pm        368
ភ្នំពេញ ៖ ​ពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែតុលា​នេះ ​បន្ត​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ខណៈ​យុទ្ធនា​ការ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​នេះ​។ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ ពលរដ្ឋ​មក​ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ ​ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ​នា​ថ្ងៃទី​២៥ ខែតុលា​នេះ ​បាន​ប្រាប់​BTV​ឱ្យដឹងថា​ មូលហេតុ​ដែល​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​គឺ​ដើម្បី​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​មេរោគ​បំប្លែងខ្លួន​ថ្មី​ប្រភេទ​Delta​។​ ក្រៅពីនេះ ពួកគាត់​បាន​អគុណ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ ដែល​ស្វះ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​។យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣ ឬ​ហៅថា ​ដូ​ស​ជំរុញ ជូន​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង នៅ​រាជធានី​ភ្នំពេញ ​បាន​ចាប់ផ្តើម​ឡើង​ពី​ថ្ងៃទី​១១ ​ខែតុលា រហូតដល់​ថ្ងៃទី​៣១ ​ខែតុលា ក្នុង​ខណ្ឌ​ចំនួន​១១ ខណៈ​ខណ្ឌ​បី​ទៀត រួមមាន ខណ្ឌដូនពេញ​ ខណ្ឌ​ជ្រោយចង្វារ ​និង​ខណ្ឌ​ព្រែក​ព្នៅ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​៣០​ ខែតុលា​នេះ​។នៅ​កម្ពុជា​ ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃ​ទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត ​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ និង​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​៕​អត្ថបទ​៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចសង្ឃ បួរ គ្រី យាងសួរសុខទុក្ខ និងប្រទានទេយ្យទានដល់វត្តចំនួន១៦ ក្នុងស្រុកអន្លងវែង
08/04/2025 09:08 AM
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី យាង​ចែក​អំណោយ​ជូន​ជនភៀស​សឹក​ចំនួន​ជាង ២០០​គ្រួសារ នៅស្រុកចុងកាល់
08/04/2025 09:08 AM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជំរុញកាកបាទក្រហមឱ្យជួយចំណាប់ថ្នូរ ខណៈពលរដ្ឋប៉ាឡេស្ទីន កាន់តែច្រើនស្លាប់ព្រោះគ្រោះអត់ឃ្លាននៅហ្កាហ្សា
08/04/2025 08:08 AM
ប្រមុខការពារជាតិកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ GBC នៅព្រឹកនេះ​
08/04/2025 07:08 AM
TOP STORY | សម្ដេចតេជោ៖ យើងឈាន​ទៅរកការពឹងពាក់​លើ​កាក​បាទ​ក្រហម​អន្តរជាតិ​ដើម្បី​ជួយ​ដល់​ទាហាន​កម្ពុជា​១៨​រូប​ដែល​ថៃ​ចាប់​ក្រោយ​បទ​ឈប់​បាញ់ ​និង​មិនទា​ន់​បញ្ជូន​មក​ឱ្យ​កម្ពុជា​វិញ
08/04/2025 06:08 AM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ឧបត្ថម្ភកុមារា២នាក់ដែលឱពុកជាប់បំពេញកាតព្វកិច្ចជូនជាតិ​
08/03/2025 08:08 PM
TOP STORY | សម្តេចតេជោប្រកាសមិនចូលរួមប្រជុំព្រឹទ្ធសភាថ្ងៃស្អែកទេដោយជាប់រវល់ប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងក្រោយថៃរៀបចំផែនការវាយប្រហារកម្ពុជា
08/03/2025 07:08 PM
BREAKING NEWS ÷ ក្រសួងការពារជាតិកម្ពុជា៖កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែនជាមួយកម្ពុជាឆាប់ៗនេះ
08/03/2025 07:08 PM
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃនៅវត្តគោកត្របែក ក្នុងខេត្តកំពង់ធំ និងចែកអំណោយជូនប្រជាពលរដ្ឋ៣៤៩គ្រួសារ
08/03/2025 05:08 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយោធិន ពិសេសយោធិនពលី និងពលរដ្ឋភៀសសឹក
08/03/2025 04:08 PM