ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាពបាន​៦២,១១%ហើយ

2024/07/10 04:31:10 pm        384
ឯកឧត្ដម​ ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹម​ដើម​​ខែ​កក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង​សរុប​១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេច​វឌ្ឍនភាពបាន ៦២,១១%ហើយ។  ឯកឧត្ដមបន្តថា បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC និង​ការងារ Base Course ជាអតិប្បរមា ព្រមទាំងការងារ Structure ត្រូវអ៊ុត AC បញ្ចប់​នៅ​រដូវ​ប្រាំង​ឆ្នាំ​២០២៥​ខាងមុខនេះហើយ។ជាមួយគ្នានេះក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម បានអំពាវនាវ​សុំ​ការ​យោគយល់ និងអធ្យាស្រ័យខ្ពស់ ពី​ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សង​ខាង​ផ្លូវដែលកំពុងសាងសង់ និងលើកកម្រិតគុណ ដោយមានកំណាត់ផ្លូវខ្លះ ត្រូវ​កែ​សម្រួល​ឱ្យ​កាន់​តែ​ប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅ ប្រកប​អាជីវកម្មប្រចាំថ្ងៃ ក្នុងដូវរវស្សាភ្លៀកធ្លាក់ជោគជាំនេះ ជាពិសេសនៅចំណុចចំណោតតាប៉ន ត្រង់គីឡូម៉ែតលេខ ១៤០ +៣០០-១៤០+៧០០ និងចំណុចបង្គោលអង់តែន៣ដើម ត្រង់គីឡូ​ម៉ែត្រ​លេខ ១៣៧ -១៤០។ក្រុមការងារ​ការដ្ឋាន​តែងអន្តរាគមន៍បន្ទាប់ និងដោះស្រាយជាបណ្តោះអាសន្ន ដើម្បី​សម្រួល​ដល់​ការ​​ធ្វើ​ដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀស​គ្រោះ​ថ្នាក់​ដោយ​ប្រការ​យថា​ហេតុណា​មួយ​ពេល​រអិល​ខ្លាំង​៕

ចិនជំរុញឱ្យអង្គការណាតូបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងចិត្តគំនិតនៃសង្គ្រាមត្រជាក់

2024/07/10 04:19:26 pm        150
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសចិនជំរុញឱ្យ សម្ព័ន្ធយោធាណាតូ បញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ខ្លួនមកលើចិន និងការប៉ុនប៉ងរបស់ខ្លួនដើម្បីផ្លាស់ប្តូរការស្តីបន្ទោសមកលើប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បានអត្ថធិប្បាយបែបនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ឆ្លើយតបទៅនឹងសំណួរអំពីការអះអាងដែលធ្វើឡើងដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg។ លោក លីន បាននិយាយថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះអង្គការណាតូដែលប្រើប្រាស់ប្រទេសចិនជាលេសដើម្បីពង្រីកវិសាល ភាពរបស់ខ្លួនឆ្ពោះទៅភាគខាងកើត ទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបង្កអស្ថិរភាពក្នុងតំបន់នេះ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍន៍ពិភពលោក និងជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ។ កម្មវត្ថុ និងគោលជំហរយុត្តិធម៌របស់ចិន រួមជាមួយនឹងតួនាទីស្ថាបនារបស់ខ្លួនក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ ដូចជាវិបត្តិអ៊ុយក្រែនជាដើម ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាយូរមកហើយ។ប្រទេសចិនជំរុញឱ្យអង្គការណាតូកែតម្រូវការយល់ឃើញខុសរបស់ខ្លួនចំពោះប្រទេសចិន បោះបង់ចោលចិត្តគំនិតសង្គ្រាមត្រជាក់ និងហ្គេមលទ្ធផលសូន្យ ឬហៅថា zero-sum game និងការចាត់ទុកគេជាសត្រូវដោយគ្មានការវិនិច្ឆ័យ។ ផ្ទុយទៅវិញ អង្គការណាតូគួរតែចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ពិភពលោក វិញប្រសើរជាង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

2024/07/10 04:08:37 pm        296
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

លោក Modi ប្រាប់លោក Putin ថាសង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ ខណៈជំរុញឱ្យមានសន្តិភាព

2024/07/10 03:56:20 pm        160
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) កាលពីថ្ងៃអង្គារ (០៩ កក្កដា) បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថា «សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ» ហើយបានជំរុញឱ្យមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ក្នុងរយៈពេលពីរឆ្នាំក្នុងការវាយលុកអ៊ុយក្រែន។នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក លោក ម៉ូឌី បាននិយាយថាលោក និងលោក ពូទីន បានជជែកគ្នាលើបញ្ហាជាច្រើនដោយបន្ថែមថា «លោកសប្បាយចិត្តណាស់ ដែលចំពោះបញ្ហាអ៊ុយក្រែន ភាគីទាំងពីរបង្ហាញពីទស្សនៈរបស់ខ្លួនដោយបើកចំហនិងលម្អិត»។ មេដឹកនាំឥណ្ឌារូបនេះបានបន្ថែមថា «យើងដឹងថាសង្រ្គាមមិនអាចដោះស្រាយបញ្ហាបានទេ ហើយដំណោះស្រាយ និងការចរចាសន្តិភាពមិនអាចជោគជ័យក្នុងពេលប្រើប្រាស់គ្រាប់បែក និងគ្រាប់កាំភ្លើងបានឡើយ។ យើងត្រូវរកវិធីសន្តិភាពតាមរយៈការសន្ទនា»។លោក ពូទីន បានថ្លែងអំណរគុណលោក ម៉ូឌី សម្រាប់ «ការយកចិត្តទុកដាក់ចំពោះបញ្ហាបន្ទាន់បំផុតនេះ» ហើយបន្ថែមថា «អ្នកក៏កំពុងព្យាយាមស្វែងរកមធ្យោបាយដោះស្រាយវិបត្តិអ៊ុយក្រែនជាចម្បងដោយសន្តិភាព ដូចជាយើងដែរ»។ លោក ពូទីន បានសាទរចំពោះ «មិត្តភាពយូរអង្វែង» របស់ឥណ្ឌា និងរុស្ស៊ី ហើយបាននិយាយថាឥឡូវនេះប្រទេសទាំងពីររីករាយនឹង «ភាពជាដៃគូយុទ្ធសាស្រ្តពិសេស»៕

មានបញ្ហាប្រឈមខ្ពស់សម្រាប់លោក Biden ខណៈបណ្តាមេដឹកនាំអង្គការណាតូ ជួបប្រជុំគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន

2024/07/10 03:27:35 pm        146
ក្រុមមេដឹកនាំអង្គការណាតូកំពុងប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រួមគ្នាបង្កើនការគាំទ្រឆ្លងមហាសាគរអាត្លង់ទិកសម្រាប់អ៊ុយក្រែន ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែសម្រាប់ម្ចាស់ផ្ទះនៃជំនួបកំពូលនេះ គឺលោកប្រធានាធិបតី Biden កំពុងព្យាយាមបង្ហាញថារូបលោកមានសមត្ថភាពបំពេញតាមតម្រូវការក្នុងការកាន់តំណែងជាប្រធានាធិបតីសម្រាប់រយៈពេលបួនឆ្នាំបន្ថែមទៀត។ បណ្ដាប្រមុខរដ្ឋមកពីអឺរ៉ុប និងអាមេរិកខាងជើង កំពុងប្រឈមនឹងការរំពឹងទុកនៃការវិលត្រឡប់ទៅកាន់ការិយាល័យប្រធានាធិបតី Oval Office ដែលសម្ព័ន្ធយោធាណាតូ មានមន្ទិល ថាលោក Donald Trump អាចនឹងឈ្នះឆ្នោត ខណៈលោក Biden ព្យាយាមជួយសង្គ្រោះយុទ្ធនាការបោះឆ្នោតអាណត្តិថ្មីរបស់លោកដែលបានស្ថិតក្នុងភាពយឺតយ៉ាវ បន្ទាប់ពីធ្វើមិនបានល្អក្នុងការជជែកដេញដោល កាលពីថ្ងៃទី ២៧ ខែមិថុនាទល់នឹងលោកTrump ។ លោកប្រធានាធិបតីបាននិយាយថាការងាររបស់លោកនៅឯកិច្ចប្រជុំកំពូល ជាទីដែលអង្គការណាតូកំពុងប្រារព្ធខួប ៧៥ ឆ្នាំ នឹងក្លាយជាវិធីដ៏ល្អមួយដើម្បីវិនិច្ឆ័យសមត្ថភាពបន្តរបស់លោកក្នុងការធ្វើការងារនេះ។ លោកចង្អុលទៅការងាររបស់លោកដែលកំពុងជួបជុំសមាជិកណាតូក្នុងការឆ្លើយតបដ៏ម៉ឺងម៉ាត់របស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាឧទាហរណ៍ចម្បងនៃការដឹកនាំដ៏រឹងមាំរបស់លោក និងក្នុងចំណោមហេតុផលដែលរូបលោកសមនឹងកាន់តំណែងរយៈពេល៤ឆ្នាំទៀតនៅក្នុងសេតវិមាន។ អំឡុងបើកកិច្ចប្រជុំកំពូល លោកប្រធានាធិបតីបាននិយាយដោយសំឡេងខ្លាំងៗ និងរឹងមាំជាង កាលដែលលោកបានធ្វើក្នុងអំឡុងពេលជជែកដេញដោល៕

យន្តហោះចម្បាំងរបស់ IDF បានស្ទាក់ចាប់គោលដៅតាមអាកាស នៅជិតព្រំដែនភាគខាងត្បូងរបស់អ៊ីស្រាអែល

2024/07/09 09:35:42 pm        235
សេវាកម្មសារព័ត៌មានរបស់កងទ័ព បានរាយការណ៍ថា យន្តហោះចម្បាំងរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានស្ទាក់ចាប់គោលដៅផ្លូវអាកាសមួយ ខិតជិតព្រំដែនភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល។របាយការណ៍នោះ បាននិយាយថា៖«មួយរយៈមុននេះ យន្តហោះចម្បាំងរបស់ IDF បានស្ទាក់ចាប់បានដោយជោគជ័យនូវគោលដៅដែនអាកាសគួរឲ្យសង្ស័យ ដែលកំពុងខិតជិតភាគខាងត្បូងអ៊ីស្រាអែលពីខាងកើត»។សេវាសារព័ត៌មានរបស់កងទ័ព បានបញ្ជាក់ថា វត្ថុមិនបានឆ្លងព្រំដែនជាមួយអ៊ីស្រាអែល ដូច្នេះមិនមានការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសទេ។ស្ថានការណ៍នៅមជ្ឈិមបូព៌ា បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការលុកលុយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសពីតំបន់ហ្កាហ្សាស្ទ្រីប ចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា អមដោយការសម្លាប់អ្នកស្រុកអ៊ីស្រាអែល ដែលតាំងទីលំនៅក្បែរព្រំដែននិងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ រួមទាំងកុមារ ស្ត្រី និងមនុស្សចាស់។ ក្រុមហាម៉ាស ចាត់ទុកការវាយប្រហារនេះជាការឆ្លើយតបចំពោះសកម្មភាពរបស់អ៊ីស្រា អែលប្រឆាំងនឹងវិហារ Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡឹម។ អ៊ីស្រាអែល បានប្រកាសការឡោមព័ទ្ធទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប ហើយបានចាប់ផ្តើមវាយលុកតំបន់ជុំវិញ និងផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏ កំពុងកើតឡើង នៅតំបន់វេសបែង។

ទីក្រុងមូស្គូ ច្រានចោលការចោទប្រកាន់របស់ក្រុងគីវអំពីការវាយប្រហារមីស៊ីលរបស់រុស្ស៊ី ទៅលើគោលដៅស៊ីវិល

2024/07/09 09:33:24 pm        134
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់របស់អាជ្ញាធរអ៊ុយក្រែនអំពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើគោលដៅស៊ីវិល គឺមិនពិតនោះទេ។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«ការចោទប្រកាន់ដែលធ្វើឡើងដោយមន្ត្រីទីក្រុងគីវអំពីការវាយប្រហារមីស៊ីលដោយចេតនារបស់រុស្ស៊ីលើគោលដៅស៊ីវិល គឺមិនពិតនោះទេ។ របាយការណ៍រូបថត និងវីដេអូជាច្រើនពីទីក្រុងគីវ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ បានបញ្ជាក់យ៉ាងច្បាស់ថា ការខូចខាត ត្រូវបានធ្វើឡើងដោយមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបានបាញ់ចេញពីប្រព័ន្ធមីស៊ីលមួយ ត្រូវបានដាក់ពង្រាយក្នុងព្រំដែនរបស់ទីក្រុងនេះ»។យោងតាមក្រសួង កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានធ្វើការវាយប្រហារប្រកបដោយជាក់លាក់លើទីតាំងឧស្សាហកម្មការពារជាតិអ៊ុយក្រែន និងមូលដ្ឋានទ័ពអាកាស ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់ទីក្រុងគីវ ក្នុងការវាយប្រហារទីតាំងថាមពល នៅក្នុងប្រទេសរុស្ស៊ី។ គោលដៅដែលបានកំណត់ទាំងអស់ ត្រូវរង ការវាយប្រហារ។ក្រសួងការពារជាតិរុស្ស៊ី បានចង្អុលបង្ហាញថា៖«របបទីក្រុងគីវ បាននិងកំពុងធ្វើឲ្យមានភាពច្របូកច្របល់បែបនេះ អស់ជាច្រើនឆ្នាំ រាល់ពេលមុនការជួបជុំគ្នា (កិច្ចប្រជុំកំពូល)នៃក្រុមអ្នកឧបត្ថម្ភណាតូរបស់ខ្លួន»។

លោក ម៉ាក្រុង បដិសេធការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី ក្រោយពីភាពជាប់គាំងនយោបាយកាន់តែជ្រៅឡើង

2024/07/09 09:30:54 pm        147
លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបដិសេធការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីរបស់ខ្លួន កាលពីថ្ងៃចន្ទ (ទី៨ ខែកក្កដា) ខណៈដែលប្រធានាធិបតីរូបនេះ បានព្យាយាមរក្សាភាពជឿជាក់របស់ប្រទេសបារាំង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមុនអាណ្តតិ្តរបស់ខ្លួន បានបរាជ័យក្នុងទម្លាយភាពជាប់គាំងនយោបាយ។គណបក្សរណសិរ្សប្រជាប្រិយថ្មីឆ្វេងនិយម (NFP) បានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសភាជុំទី២ កាលពីថ្ងៃអាទិត្យ ដោយផ្ទុយពីការស្ទង់មតិ ដែលបានឈ្នះគណបក្សកណ្តាលនិយមរបស់លោកម៉ាក្រុង និងគណបក្សរួបរួមកម្លាំងជាតិស្តាំនិយមជ្រុល(RN)របស់លោកស្រី Marine Le Pen។ ប៉ុន្តែគ្មានក្រុមណាដែលទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាតទេ ហើយគ្មានបេក្ខជននាយករដ្ឋមន្ត្រីច្បាស់លាស់ បានបង្ហាញមុខនោះទេ។មនុស្សជាច្រើននៅក្នុងប្រទេសបារាំង បានពេញចិត្តនឹងលទ្ធផលបោះឆ្នោតនេះ ដោយមានហ្វូងមនុស្ស បានប្រមូលផ្តុំគ្នា ក្នុងទីក្រុងប៉ារីស ដើម្បីអបអរ។ប៉ុន្តែកិច្ចពិភាក្សាដ៏សំខាន់អំពីការបង្កើតរដ្ឋាភិបាលថ្មី ទើបតែចាប់ផ្តើម រយៈពេលបីសប្តាហ៍មុនពេលទីក្រុងប៉ារីស ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំ ពិក។លោកនាយករដ្ឋមន្ត្រី Gabriel Attal បានដាក់ពាក្យលាលែងពីតំណែងរបស់ខ្លួនជូនទៅលោក ម៉ាក្រុង ប៉ុន្តែត្រូវបានស្នើឲ្យរក្សាអំណាចក្នុងសមត្ថភាពចាំផ្ទះ រហូតដល់ការប្រកួតកីឡាត្រូវបានបញ្ចប់ ហើយធានាសហគមន៍អន្តរជាតិ និងទីផ្សារនានាថា ប្រទេសបារាំង នៅតែមានរដ្ឋាភិបាល។

ប្រធានាធិបតីកូរ៉េខាងត្បូង៖ រុស្ស៊ីគួរតែជ្រើសរើសថាតើកូរ៉េខាងត្បូង និងកូរ៉េខាងជើង មួយណាសំខាន់ជាង?

2024/07/09 09:25:39 pm        111
ប្រធានាធិបតី Yoon Suk Yeol បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា រុស្ស៊ីគួរតែជ្រើសរើសថាតើកូរ៉េខាងត្បូង ឬកូរ៉េខាងជើង មួយណាមានសារៈសំខាន់ជាងសម្រាប់ផលប្រយោជន៍ជាតិរបស់ខ្លួន ស្របពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងអំពីកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។លោក Yoon បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយសារព័ត៌មានរ៉យទ័រ ដោយនិយាយថា លោកនឹងដោះស្រាយការគំរាមកំហែងដែលកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បង្កឡើងចំពោះឧបទ្វីបកូរ៉េ និងអឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអង្គការអាត្លង់ ទិកខាងជើង (NATO) នាពេលខាងមុខ។លោក Yoon បាននិយាយនៅក្នុងបទសម្ភាសន៍នោះថា៖«កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បង្កការគំរាមកំហែងដោយឡែក និងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខ នៅឧបទ្វីបកូរ៉េ និងនៅអឺរ៉ុប»។លោក Yoon បានអំពាវនាវឲ្យទីក្រុងមូស្គូជ្រើសរើសរវាងកូរ៉េទាំងពីរថាតើមួយណាដែលផ្តល់ប្រយោជន៍ពិតប្រាកដដល់ខ្លួន ដោយនិយាយថា អនាគតនៃទំនាក់ទំនងទ្វេភាគី គឺអាស្រ័យលើសកម្មភាពរបស់រុស្ស៊ីទេ។លោកប្រធានាធិបតី Yoon បានបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា រុស្ស៊ីនឹងសម្រេចចិត្តដោយសមហេតុផលទៅលើថាតើភាគីខាងត្បូងឬខាងជើង មានសារៈសំខាន់ជាងនិងចាំបាច់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួននោះ»។

អ៊ីរ៉ាក់ និងអាមេរិក ពិភាក្សាអំពីការបញ្ចប់បេសកកម្មរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់

2024/07/09 09:22:52 pm        83
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បានជួបពិភាក្សាជាមួយឧបការីរងការពារជាតិអាមេរិក លោក Daniel Shapiro កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការបញ្ចប់បេសកកម្មរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់។ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រី បាននិយាយថា កិច្ចពិភាក្សាផ្តោតលើនីតិវិធីសម្រាប់ការបញ្ចប់បេសកកម្មរបស់ក្រុមចម្រុះអន្តរជាតិ និងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងអ៊ីរ៉ាក់ និងសហរដ្ឋអាមេ រិក។កិច្ចប្រជុំ ក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ ដោយលោក al-Sudani បានលើកឡើងពីការព្រួយបារម្ភអំពី «ការរងទុក្ខរបស់ប្រជាជនប៉ាឡេស្ទីន» និងការលំបាកក្នុងការផ្តល់ជំនួយមនុស្សធម៌។ តាមសេចក្តីរាយការណ៍ លោកបានរិះគន់សហគមន៍អន្តរជាតិ ដែលមិនបានដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន។យោងតាមសេចក្តីថ្លែងការណ៍នោះ លោក Shapiro បានសង្កត់ធ្ងន់លើសារៈសំខាន់នៃតួនាទីរបស់អ៊ីរ៉ាក់ក្នុងស្ថិរភាពក្នុងតំបន់ ហើយបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា គ្រឿងយុទ្ធោបករណ៍ សន្តិសុខ និងការពង្រឹងសមត្ថភាពរបស់កងកម្លាំងអ៊ីរ៉ាក់។កិច្ចប្រជុំនេះ ធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងមួយកាលពីខែមករា រវាងអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក ដើម្បីបង្កើតគណៈកម្មការយោធាជាន់ខ្ពស់រួមគ្នាមួយ ដែលមានភារកិច្ចត្រួតពិនិត្យការដកទ័ពរបស់ក្រុមចម្រុះ។ អាជ្ញាធរអ៊ីរ៉ាក់ បានរាយការណ៍ថា គណៈកម្មការ បានកោះប្រជុំជាច្រើនលើក ដើម្បីរៀបចំផែនការសម្រាប់ដាក់ពង្រាយទ័ពឡើងវិញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
08/23/2026 05:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
08/23/2026 04:08 PM
លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អញ្ជើញប្រគល់អណ្តូងទឹកស្អាត ១០ កន្លែង ជូនប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកឈូក ខេត្តកំពត
08/23/2026 04:08 PM
ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 04:08 PM
ចង់ក្លាយជាអ្នកជំនាញអគ្គិសនី? ឱកាសអាហារូបករណ៍ រៀនជំនាញទំនើប អនុវត្តជាក់ស្តែង រៀនចប់ឆាប់មានការងារធ្វើ រៀននៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង
08/23/2026 04:08 PM
ACU នឹងបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅតុលាការនៅរសៀលនេះ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 03:08 PM
មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
08/23/2026 03:08 PM
ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
08/23/2026 03:08 PM