ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរបន្ទាយមានជ័យ ​ជម្លៀស​ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត ទៅទីទួលសុវត្ថិភាព

2021/09/20 11:45:37 am        684
បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល២ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បង្កជាទឹកជំនន់ បណ្ដាលឲ្យមានការលិចលង់ផ្ទះសម្បែងរបស់ពលរដ្ឋ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយអាជ្ញាធរបាននិងកំពុងអន្តរាគមន៍នាំពលរដ្ឋរងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ នៅក្រុងប៉ោយប៉ែត ដោយមានភ្លៀងធ្លាក់ច្រើនជាម៉ោងផង និងហូរធ្លាក់មកពីប្រទេសថៃផង បានធ្វើឲ្យមានការលិចលង់អូរនៅតាមព្រំដែន ហើយប៉ះពាល់ប្រជាពលរដ្ឋរស់នៅតាមមាត់អូរ ដោយត្រូវបានជម្លៀសចេញពីផ្ទះចំនួន ៤២គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ដែលបាន​ត្រៀម​រួចរាល់ ហើយជំនន់ទឹកភ្លៀងនេះ ក៏មិនទាន់មានអ្វីធ្ងន់ធ្ងរនោះដែរ ។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះទឹកជំនន់ជាបន្តបន្ទាប់នេះ មិនទាន់មានការ​ប៉ះពាល់​ដល់អាយុជីវិតរបស់ពលរដ្ឋនោះទេ ប៉ុន្តែមានករណីក្មេងទៅលេងទឹកប្រឡាយ បណ្ដាលឲ្យ​លង់ស្លាប់ម្នាក់ ។នៅក្នុងរដូវវស្សានេះ ខេត្តបន្ទាយមានជ័យ បានរងគ្រោះដោយសារទឹកជំនន់ច្រើនដងហើយ ព្រោះ​មានភ្លៀងធ្លាក់ជាប់គ្នាជាបន្តបន្ទាប់ និងទឹកហូរមកពីប្រទេសថៃផងនោះ បណ្តាល​ឲ្យមាន​ទឹកជំនន់​នេះ ធ្វើឲ្យមានការលិចលង់នៅតាមបណ្ដាក្រុងស្រុកមួយចំនួន ដែលក្នុងនោះមានដូចជា​ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកមង្គលបុរី និងក្រុងប៉ោយប៉ែតជាដើម ៕

កុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំជិត៧ម៉ឺននាក់ នៅកំពង់ឆ្នាំង កំពុងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩​

2021/09/18 01:17:26 pm        516
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារអាយុចាប់ពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំ ជិត៧ម៉ឺននាក់នៅក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងនោះរដ្ឋបាលខេត្តបានកំណត់មណ្ឌលចាក់វ៉ាក់សាំងចំនួន៣៦គោលដៅក្នុងខេត្ត ដើម្បីបង្ករភាពងាយស្រួលដល់អាណាព្យាបាលទាំងអស់យកកូនក្មួយ និងចៅៗ​មកចាក់ថ្នាំ​បង្ការ​មុន​បើកឲ្យចូលរៀនសំរាប់សាលាបឋមសិក្សានៅទូទាំងខេត្ត។ក្នុងព្រឹកនេះ ក៏មានវត្តមានលោកជំទាវ ជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារបានអញ្ជើញចុះពិនិត្យ​មណ្ឌល​ចាក់វ៉ាក់សាំង​នៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងថា ក្នុងឱកាសបើកយុទ្ធនាការ​ចាក់ថ្នាំ​បង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុចាប់ពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំ​នៅក្នុងខេត្តកំពង់ឆ្នាំង​ នាថ្ងៃនេះ គឺបងប្អូនប្រជាពលរដ្ឋជាអាណាព្យាបាលកុមារទាំងអស់ បាន​​​នាំកូនចៅក្មួយមកចាក់យ៉ាង​ច្រើន​កុះករនៅតាមមណ្ឌលចាក់វ៉ាក់សាំងទូទាំង៣៦ទីតាំងក្នុងខេត្ត ។សកម្មភាពនេះ បង្ហាញ​ឲ្យ​ឃើញថា បងប្អូនប្រជាពលរដ្ឋមានទំនុកចិត្ត និងជឿជាក់យ៉ាងខ្លាំង​មក​លើគោល​នយោបាយដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​កំណត់​យកចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រ​សំរាប់យកឈ្នះលើ​ជំងឺ​ដ៏កាចសាហាវមួយនេះ និងឈាន​ទៅបើកសាលាបឋមសិក្សាទាំងអស់ជូនកុមារបឋមសិក្សាបានចូលរៀនជាធម្មតាឡើងវិញ ក៏ដូចជាបើកគ្រឹះស្ថានសិក្សារដ្ឋ ​និងឯកជនទាំងអស់ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំង មានកុមារអាយុចាប់ពី០៦ឆ្នាំ​ដល់​ក្រោម១២ឆ្នាំ​ មានប្រមាណជិត៧ម៉ឺននាក់ ហើយនៅមណ្ឌលចាក់វ៉ាក់សាំង​នៃមន្ទីរ​ពេទ្យ​បង្អែកខេត្ត ស្ថិតក្នុងក្រុងកំពង់ឆ្នាំងមានកុមារអាយុពី០៦ ដល់ក្រោម១២ឆ្នាំ​ មកចាក់នៅព្រឹកនេះ មានប្រមាណ​ជិត៣០០នាក់ ។ ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ជូនកុមារ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់​ដល់​សុខុមាលភាព​កុមារ និងការបន្តការសិក្សារបស់ពួកគាត់ ដូចនេះ មាតាបីតា អាណាព្យាបាល​កុមារគ្រប់រូប ប្រធានមណ្ឌលកុមារកំព្រា ប្រធានអង្គការទាំងអស់ក្នុងខេត្ត សូមចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារទាំងអស់​អោយបានគ្រប់ៗគ្នា ។សកម្មភាពនេះ ជាចំណែកមួយយ៉ាងសំខាន់បំផុត ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៅខេត្តកំពង់ឆ្នាំងយើង៕ អត្ថបទ ៖ ហុង វាស្នា

ខេត្តកំពង់ចាម ចាប់ផ្តើមផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ

2021/09/18 12:48:36 pm        455
កំពង់ចាម៖ ខេត្តកំពង់ចាម ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ថ្ងៃដំបូងដល់កុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ សរុបជាង១១ម៉ឺននាក់ ដោយបែងចែកទៅមណ្ឌលចាក់វ៉ាក់សាំងក្រុងស្រុកទាំង១០ សរុប៣១ក្រុម ស្មើ២៨ទីតាំង ទូទាំងខេត្ត ។នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១,ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញបើកដំណើរចាក់វ៉ាក់សាំងការពារជមងឺកូវីដ១៩ ដល់កុមារអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ ។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លើកឡើងថា ការអនុវត្តកិច្ចការនេះ​តាម​អនុសាស្រ្ត​របស់​សម្តេចតេជោ។ កន្លងមកខេត្តកំពង់ចាម បានទទួលវ៉ាក់សាំងចាក់ជូនមន្រ្តីរាជ​ការ​ជួរមុខ​ចំនួន៣ដូលរួចរាល់ ប្រជាពលរដ្ឋចូលរួមចាក់ពលរដ្ឋដោយស្ម័គ្រចិត្តបានចំនួន២ដូស និងកុមារ​អាយុ១២ឆ្នាំដល់ក្រោមអាយុ១៨ឆ្នាំ បានចាក់ដូសទី២ មួយចំនួនធំ ដែលសរុប​ជារួមប្រមាណ​ជាង៩០% នៃចំនួនប្រជាពលរដ្ឋសរុប។ ឯកឧត្តមបន្តថា ការផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់នេះ គឺនឹងធ្វើប្រជាពលរដ្ឋមានភាពកក់​ក្តៅក្នុងការ​រស់នៅ បង្កើតភាពស៊ាំនៅក្នុងសង្គម និងអាចបើកឲ្យដំណើរការបង្រៀន និងដល់សិស្សានុសិស្ស ដែលការបើកឲ្យដំណើរសាលារៀននៅពេលនេះ អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ មាននិរន្តរភាពបើកឲ្យដំណើរជាបន្តបន្ទាប់ជៀសវាងបើកសាលារៀនហើយ បែរជាមានករណីបិទទៅវិញ។ដោយឡែក កុមារដែលមានអាយុ៦ឆ្នាំ ដល់ក្រោមអាយុ១២ឆ្នាំ បានបង្ហាញរីករាយដោយ​មិនភ័យ​ខ្លាច គឺរីករាយនឹងទទួលវ៉ាក់សាំង ព្រោះពួកគេគិតថាជារនាំងមួយ​ដើម្បីប្រឆាំង​ទប់ស្កាត់ជម្ងឺកូវីដ ហើយទោះបីទទួលវ៉ាក់សាំងរួចក៏ដោយពួកគេមិនធ្វេសប្រហេសឡើយ គឺបន្តអនុវត្តនូវវិធាន​សុខាភិបាល បីកុំ និងបីការពារ ៕

ពលរដ្ឋជិត៤០០នាក់ នៅស្រុករមាសហែក ខេត្តស្វាយរៀង បានបញ្ចប់ការព្យាបាលជំងឺកូវីដ១៩

2021/09/17 03:56:52 pm        824
ស្វាយរៀង ៖ អ្នកជំងឺចំនួន៣៩៥នាក់ ស្ថិតនៅភូមិសាស្ត្រភូមិកំពង់ត្រាច និងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានបញ្ចប់ការព្យាបាលជំងឺ បន្ទាប់ពីពួកគាត់បាន ឆ្លងជំងឺកូវីដ១៩ ដោយមិនដឹងខ្លួន ហើយនៅបន្តលក់ដូរនៅក្នុងផ្សារកំពង់ត្រាច កាលពីប៉ុន្មានសប្តាហ៍មុននេះ។លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ បានប្រាប់តាមសារតេឡេក្រាមឲ្យដឹងថា​ អ្នកជំងឺចំនួន៣៩៥នាក់​ដែលបានរងឆ្លងជំងឺកូវីដ១៩​ ពីក្រុមអាជីវករមួយក្រុម ដែលប្រកបរកស៊ីលក់ដូរនៅក្នុងផ្សារកំពង់ត្រាច កាលពីប៉ុន្មានសប្តាហ៍មុន បច្ចុប្បន្នបានជាសះស្បើយអស់ហើយ ​នឹងបានចាកចេញទៅប្រកបរបរផ្សេងៗ នៅតាមគ្រួសារ បន្ទាប់ពីក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ពិនិត្យតាមដាន និងព្យាបាលដល់ពួកគាត់ ។លោក បានបន្តថា នៅក្នុងព្រឹត្តិការណ៍ ឆ្លងជំងឺកូវីដ១៩ ទៅលើពលរដ្ឋជិត៤០០នាក់ នៅក្នុងភូមិសាស្ត្រឃុំកំពង់ត្រាច ត្រូវបានរដ្ឋបាលខេត្តបិទខ្ទប់ភូមិចំនួន២ រួមមាន ភូមិ តាត្រាវ ភូមិកំពង់ត្រាច និងផ្សារមួយកន្លែងមនុស្សចំនួនជាង៥ពាន់នាក់ ត្រូវបានរដ្ឋបាលខេត្ត និង​ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះយកសំណាក និងដាក់អោយធ្វើចត្តាឡីស័ក ក្រោមការឃ្លាំមើលពីក្រុមគ្រូពេទ្យ ។ លោកអភិបាលស្រុក បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រមាសហែក មាន​ពលរដ្ឋបានវិលចូលមកភូមិសាស្រ្តស្រុកវិញ ប្រមាណជាង ៥ពាន់នាក់ ក្នុងនោះ​​រដ្ឋបាលខេត្ត​បានតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃនឹង២១ ថ្ងៃនៅកន្លែងប្រមូលផ្ដុំ​ និងនៅ​តាមគ្រួសារ​រួចរាល់ហើយដែរ ខណៈពលរដ្ឋចំនួន៨នាក់បានឈឺស្លាប់ ហើយភូមិទាំង២ និងផ្សារកំពង់ត្រាច ត្រូវបានបើកឲ្យក្រុមអាជីវករប្រកបរបរឡើងវិញ បន្ទាប់ពីរដ្ឋបាលខេត្ត​ ចុះធ្វើជីវៈសុវត្ថិភាព និងបាញ់ថ្នាំសម្លាប់មេរោគ ៕អត្ថបទ ៖ ភា សា​រិទ្ធ

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ទទួលសម្ភារៈអនាម័យបង្ការជំងឺកូវីដ-១៩

2021/09/17 03:35:32 pm        647
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប គាំទ្រនិងជម្រុញឲ្យស្ថាប័នជំនាញ អាជ្ញាធរមូលដ្ឋានឃុំសង្កាត់ និងក្រុមការងារ ត្រូវយកចិត្តទុកដាក់ដល់កិច្ចការពារហានិភ័យនៃការឆ្លង និងការចម្លងជម្ងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃការកំណត់យុទ្ធនាការរៀបចំបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ខាងមុខ ។នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានផ្តល់សម្ភារៈអនាម័យ សម្រាប់​ប្រើប្រាស់​ការពារ ការឆ្លងនិងការចម្លងជម្ងឺកូវីដ-១៩ រួមមាន ម៉ាស់ចំនួន ២០កេស ,ស្រោមដៃ ៥០កេស និង អាល់កុល ៧៥០លីត្រ ដោយយោងតាមសំណើររបស់លេខាធិការដ្ឋាន​រៀបចំការ​បោះឆ្នោត​ខេត្តសៀមរាប។លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា៖ សម្ភារៈអនាម័យទាំងនេះ នឹងត្រូវបានបែងចែកជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង ក្រុមការងារចុះ​ឈ្មោះ​បោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលនៃការបើកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ​ឆ្នោតឆ្នាំ២០២១ ដែលនឹងត្រូវអនុវត្តនៅតាមមូលដ្ឋានឃុំ-សង្កាត់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី ១២ខែតុលា រហូតដល់ថ្ងៃទី ៣០ខែវិច្ឆិកា ២០២១ ក្នុងគោលបំណងរៀបចំបញ្ជី​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ វាកំពុងស្ថិតនៅជាបញ្ហាប្រឈមយ៉ាងខ្លាំង ដូច្នេះហើយការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់​ខ្សែចម្លងនៃជម្ងឺកូវីដ-១៩ វាជាកម្មវត្ថុដ៏សំខាន់ នៅក្នុងយុទ្ធនាការនៃការរៀបចំបញ្ជីបោះឆ្នោតនោះ។ អំណោយជាសម្ភារៈក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩នេះ គឺជាការចែករំលែករបស់រដ្ឋបាលខេត្ត ដែលបានមកពីការជួយឧបត្ថម្ភពីសំណាក់បងប្អូនសប្បុរសជន។ កន្លងមក សម្ភារៈអនាម័យទាំងនេះ ត្រូវបានបែងចែកជូនទៅតាមមណ្ឌលចត្តាឡីស័ក និងរដ្ឋបាលក្រុង-ស្រុកផងដែរ។លោកអភិបាលរងខេត្តសៀមរាប បានបន្ថែមថា ក្រុមចុះឈ្មោះបោះឆ្នោត គ្រប់ឃុំ សង្កាត់ទាំងអស់ បើទោះជាបានទទួលការចាក់វាក់សាំងបង្ការការឆ្លងជម្ងឺកូវីដ-១៩គ្រប់ដុសស្តង់ដារយ៉ាងណាក៏ដោយ តែត្រូវប្រតិបត្តិឲ្យបាន​ខ្ជាប់ខ្ជួន​វិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តី​ណែនាំ​របស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ។ ការធ្វេសប្រហែស គឺជាឱកាសនៃការឆ្លង និងចម្លងកូវីដ-១៩៕អត្ថបទ ៖ គឹមឡេង 

កាកបាទក្រហម ប្រគល់អំណោយទៅជនមានពិការភាព កុមារកំព្រារ និងទទួលអំណោយពីសប្បុរសជន

2021/09/17 08:18:26 am        431
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និងប្រគល់អំណោយមនុស្សធម៌ ជូនមជ្ឈមណ្ឌល, អង្គការ, សមាគម, ដែលមានជនពិការ និងកុមារកំព្រាចំនួន៤នៅក្នុងរាជធានីភ្នំពេញ។មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក, បុរីទារក និងកុមារជាតិ, អង្គការ​លើកស្ទួយប្រជាពលរដ្ឋ, និងសមាគមកុមារកំព្រា ទទួលបានអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ៖ សម្ភារៈប្រឆាំងជំងឺកូវីត១៩ និងគ្រឿង​ឧបភោគបរិភោគមួយចំនួន ដើម្បីប្រើប្រាស់ និងផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។ ដោយមជ្ឈមណ្ឌល, អង្គការ, សមាគម ដែលមានជនពិការភាព និងកុមារកំព្រានីមួយៗទទួលបាន ៖ ម៉ាសចំនួន២កេស, អង្ករចំនួន៥០០គីឡូក្រាម, និងភេសជ្ជៈចំនួន១០០កេស។ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិតស្រលាញ់ ចំពោះ​ជនមាន​ពិការភាព កុមារនិងបុគ្គលិកទាំងអស់ ជាពិសេសការកោតសរសើរចំពោះទឹក​ចិត្ត​ដ៏ថ្លៃថ្លា​របស់គ្រូ-បុគ្គលិកដែលបានយកអស់កម្លាំងកាយ-ចិត្តបណ្តុះបណ្តាលជំនាញ មើលថែទាំ ចិញ្ចឹម​បីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់ ទៅដល់ពួកគេទាំងនោះ។សូមជម្រាប់ផងដែរថា បន្ទាប់ពីធ្វើការប្រគល់អំណោយទៅដល់ ជនមានពិការភាព និងកុមារ​កំព្រាររួចលោកជំទាវ ពុំ ចន្ទីនី និង លោកជំទាវ ម៉ែន នារីសោភ័គ បានទទួលជួបសវនាការ និងទទួលជំនួយពីសប្បុរសជនផ្សេងៗចំនួន៤ស្ថានប័នទៀត។ទី១ ទទួលជួបសវនាការ និងទទួលអំណោយ ពីធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) នូវថវិកាចំនួន ២០.០០០ ដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយ​ហានិភ័យ​ពីការឆ្លងជំងឺកូវីដ-១៩។ ទី២ ទទួលជួបសវនាការ និងទទួលអំណោយពីក្រុមហ៊ុន គីណូឃែរខនស៊ូមមឺ (ខេមបូឌៀ) ដែលអំណោយទាំងនោះរួមមាន ៖ ខ្ញីទឹកឃ្មុំឌូឌីវី ចំនួន៣០០០ប្រអប់, ច្រាសដុសធ្មេញមនុស្សចាស់ និងក្មេងចំនួន ៤៨០០ដើម,ឡាមកោរពុកមាត់ចំនួន២៤០០ដើម, កន្រៃ្តកាត់ក្រចកចំនួន៣៦០០ដើម, ដំបៀតចំនួន៣៦០០ដើម។ សរុបជាទឹកប្រាក់ចំនួន ១៥.៤៨០ ដុល្លារអាមេរិក។ទី៣ ទទួលជួបសវនាការ និងទទួលអំណោយសប្បុរសធម៌ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសាខាសមាគមនារី ក្រសួង /ស្ថាប័ន រាជធានី-ខេត្តទូទាំងប្រទេស នូវអំណោយជាថវិកាចំនួន ១៤.០០០ ដុល្លារ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ។ និងទី៤ ទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន អេស ខេ សេវេន ខាមបូឌា ឯ.ក នៅអាល់កុលលាងដៃចំណុះ១លីត្រ ចំនួន៥០០កេស ស្មើនិង៦០០០ដប និងអាល់កុលលាងដៃកញ្ចប់បន្ថែម ចំណុះ២លីត្រ ចំនួន២០០កេស ស្មើនិង១២០០កញ្ចប់។ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះក្រុមហ៊ុនទាំងអស់ខាងលើ ដែលឧបត្ថម្ភ​គាំទ្រដល់កាកបាទ​ក្រហមកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភអំណោយជាស្បៀងសម្ភារៈ និងថវិកាជូនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្កលក្ខណៈដល់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទទួលខុសត្រូវ​ទប់ស្កាត់​ការ​ចម្លងវីរុសកូវីដ-១៩។ទន្ទឹមនឹងស្ថានភាពដ៏លំបាកនេះដែរ លោកជំទាវ បានផ្តាំផ្ញើបន្ថែម សូមបន្តចូលរួមប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ដោយអនុវត្តនូវ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕អត្ថបទ ៖ សំ ងីម

សម្តេចតេជោ នៅតែលើកទឹកចិត្តឲ្យមានការព្យាបាលកូវីដ១៩ នៅតាមផ្ទះ

2021/09/17 02:55:10 pm        494
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ដល់កុមារចាប់ពីអាយុ ៦ឆ្នាំដល់ក្រោម ១២ឆ្នាំ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ កញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែលើកទឹកចិត្តដល់អ្នកឆ្លងកូវីដ១៩ ឲ្យ​មានការព្យាបាលតាមផ្ទះ ដោយការ​ព្យាបាល​នៅតាមផ្ទះនេះ គេបានអនុវត្តតាំងពីដើមទី នៅប្រទេសជឿនលឿន ដូចជាបារាំង អាមេរិកជាដើម។ដូច្នេះ សម្តេចលើកទឹកចិត្តអោយនៅព្យាបាលតាមផ្ទះ ប៉ុន្តែការដែល​ប្រុងប្រយ័ត្ន​គឺ​បញ្ហាប្រភេទជំងឺដែលតា។សម្ដេច បានមានប្រសាសន៍ថា ការព្យាបាលកូវីដ១៩ ឥឡូវនេះ​បើពិនិត្យ​ទៅ​មាន​ស្ថានភាព៣បែប គឺការព្យាបាលតាមមន្ទីរពេទ្យ តាមផ្ទះ និងតាមតំបន់។ដូច្នេះការលើកទឹកចិត្ត​ឲ្យ​ព្យាបាលតាមផ្ទះ ទី១ អ្នកដែលមានស្ថានភាពធ្ងន់គួរព្យាបាលនៅតាមមន្ទីរពេទ្យ កាន់តែមានការថយ​ចុះដោយសារអត្រា​នៃការចាក់វ៉ាក់សាំងកាន់តែមានការគ្របដណ្តប់ដែលធ្វើឲ្យ​អត្រាឈឺធ្ងន់​ នៅតាម​មន្ទីរពេទ្យ​មាន​ការធ្លាក់ចុះ ។សូមបញ្ជាក់ថា ទាក់ទងនឹងស្ថានភាពឆ្លងរីករាលដាលកូវីដ១៩ នៅកម្ពុជាបើតាមរបាយការណ៍ របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា បានរកឃើញករណីអ្នក​ឆ្លងថ្មី ៦៩៨នាក់ទៀត (ប្រាំបួនរយកៅសិបប្រាំបីនាក់ ) ជាសះស្បើយ ៤៦៥នាក់ (បួនរយហុកសិបប្រាំនាក់ )និងស្លាប់១១នាក់ (ដប់មួយនាក់) ករណីឆ្លងសហគមន៍៥៤៧នាក់ ( ប្រាំរយសែសិបប្រាំពីរនាក់ )អ្នក​ដំណើរពីបរទេស ១៥១នាក់ (មួយរយហាសិបមួយនាក់ )។ដោយគិតត្រឹមព្រឹកថ្ងៃទី១៧ខែកញ្ញានេះ អ្នកឆ្លងសរុបមានចំនួន ១០២.៨៣៤នាក់(ដប់ម៉ឺន ពីរពាន់ប្រាំបីរយសាមសិបបួននាក់ ) អ្នកជាសះស្បើយ ៩៦.២៧៥នាក់ (ប្រាំបួនម៉ឺនប្រាំមួយពាន់ពីររយចិតសិបប្រាំនាក់ )និងអ្នកស្លាប់២.០៨៩នាក់ (ពីរពាន់ប៉ែតសិបប្រាំបួននាក់)៕អត្ថបទ មុត សុទ្ធ 

ថៃស្នើកម្ពុជា បញ្ជូនពលករខ្មែរចាក់វ៉ាក់សាំងរួច ទៅធ្វើការក្នុងប្រទេសខ្លួន ខណៈគេកំពុងខ្វះកម្លាំងពលកម្ម

2021/09/17 01:31:19 pm        831
ភ្នំពេញ ៖ អាជ្ញាធរនៃប្រទេសថៃ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ជួយបញ្ជូនពលករខ្មែរ ដែលបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ រួចរាល់ហើយនោះ ទៅធ្វើការនៅតាមរោងចក្រ ក្នុងប្រទេសរបស់ខ្លួន ខណៈប្រទេសគេបានកំពុងប្រឈមខ្លាំង ក្នុងការខ្វះកម្លាំងពលកម្មនោះ។ ក្នុងជំនួបជាមួយ សុខ សុក្រឹត្យា រដ្ឋលេខាធិការកក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម Niphon BUNYAMANEE អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានថ្លែងកោតសរសើរ ចំពោះវិធានការដោះស្រាយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ។ជាមួយគ្នានោះអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សហការ​រៀបចំ​លក្ខខណ្ឌ​ពិសេសណាមួយ ក្នុងការបញ្ជូនពលករខ្មែរ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ ដើម្បីទៅធ្វើការនៅប្រទេសថៃវិញ ព្រោះនៅតាមរោងចក្រឧស្សាហកម្ម និងរោងចក្រ​ផលិតកម្ម​ផ្សេងៗ​នៅប្រទេសថៃ កំពុងប្រឈមការខ្វះខាតកម្លាំងពលកម្ម ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានស្នើភាគីថៃ កំណត់វិធានសុវត្ថិភាព​លើការ​ធ្វើ​ពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរ​ទំនិញតាម​ព្រំដែន សហការក្នុងការទប់ស្កាត់ការជួញដូរមនុស្សឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ និង​អាជ្ញាធរថៃ ជួយជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនពលករខ្មែរ ដោយឥតគិតថ្លៃផង ។កាលពីពេលថ្មីៗ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបានចាត់ទុកកម្ពុជា ជាប្រទេសមានសុវត្ថិភាពបំផុត នៅក្នុងតំបន់អាស៊ាន ក្នុងការទទួលភ្ញៀវទេសចរណ៍បរទេស ៕អត្ថបទ បាន ចក់

អភិបាលខេត្តកំពត ៖ ដីរបស់រដ្ឋត្រូវតែរដ្ឋជាអ្នកកាន់កាប់គ្រប់គ្រង់ តែបើដីឯកជន រដ្ឋបាលខេត្តត្រូវចុះបញ្ជីជូនម្ចាស់គេ

2021/09/16 02:59:47 pm        582
កំពត ៖ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃចូលកាន់តំណែងជាអភិបាលខេត្តកំពត ឯកឧត្តមមិនដែលប៉ះពាល់ដីរដ្ឋ ឬដីបុគ្គលណានោះទេ ព្រោះដីរបស់រដ្ឋត្រូវតែរដ្ឋជាអ្នកកាន់កាប់គ្រប់គ្រង់ តែបើដីឯកជន រដ្ឋបាលខេត្តត្រូវធ្វើការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិជូនម្ចាស់គេដែរ។ ការលើកឡើងបែបនេះ របស់អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំជំរុញនិតិវិធីដោះដូរតារាងបាល់បោះ ជាមួយពហុកីឡដ្ឋានថ្មីសាងសង់ដោយក្រុមហ៊ុន អេស អា វី(SRV) គ្រុបនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ ឯកឧត្តម បានបន្តថា ចំពោះករណីពហុកីឡដ្ឋានថ្មីស្ថិតក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ដែលជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាសាងសង់ និងដោះដូររវាងរវាង ក្រសួងអប់រំយុវជន និងកីឡា និងក្រុមហ៊ុន SRV Grup,Co.ltd រដ្ឋបាលខេត្តមិនមានសិទ្ធិក្នុងការសម្រេចនោះទេ មានតែក្រសួងអប់រំ និងក្រសួងហិរញ្ញវត្ថុ ប៉ុណ្ណោះទើបមានសិទ្ធិសម្រេចបញ្ចប់រឿងជាមួយក្រុមហ៊ុនបាន។ នៅពេលដែលមានការសម្រេចពីក្រសួងទាំងពីរ នឹងក្រុមហ៊ុនរួច ទើបរដ្ឋបាលខេត្ត​មានសិទ្ធ​ក្នុងការ​ចុះបញ្ជី​ចេញប័ណ្ណកម្មសិទ្ធជូនដល់ក្រុមហ៊ុន។ប៉ុន្តែកិច្ចប្រជុំនាពេលនេះ​ ដើម្បីពិភាក្សាប្រមូល​ធាតុ​ចូល​ពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធឲ្យបានលម្អិត ដើម្បីជំរុញ​នីតិវិធី​នឹងឈានទៅបញ្ចប់បញ្ហា​ដែលជាប់​គាំងអស់ជាង១០ឆ្នាំមកនោះ។តាមរបាយការណ៍ បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០០៧ ក្រុមហ៊ុន SRV Grup,Co.ltd បានដាក់សំណើ​សុំប្ដូរទីតាំង​ដីទីលានបាល់បោះទំហំ ១៤២៦ម៉ែត្រការ៉េ និងដីទីលានបាល់ទាត់ទំហំ ៣២៥០០ម៉ែត្រការ៉េ​ នៅក្រុងកំពត​ ជាថ្នូរនឹងដីទីលានពហុកីឡដ្ឋាន​បាល់ទាត់ថ្មី បច្ចុប្បន្ន​នៅភូមិបឹងទូក ក្រុងបូកគោ ដែលមានទំហំ៥ម៉ឺនម៉ែត្រការ៉េ។ក្នុងកិច្ចសន្យានោះក្រុមហ៊ុនត្រូវកសាងនូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នឹងវិស័យកីឡាជាច្រើន។ ប៉ុន្តែដោយសារការអនុវត្តរបស់ក្រុមហ៊ុនមិនឆ្លើយតបតាមកិច្ចសន្យា លក្ខណៈស្តង់ដារ បទដ្ឋាន​បច្ចេកទេស នៃសំណង់សម្រាប់បម្រើវិស័យកីឡា និងអូសបន្លាយពេលវេលាផងនោះ រាជរដ្ឋាភិបាល​ក៏បានឯកភាពជាគោលការណ៍ ​តាមសំណើរបស់ក្រសួងអប់រំយុវជន និងកីឡា គឺអនុញ្ញាតឲ្យប្ដូរតែទីតាំងដីបាល់បោះ ទំហំ១៤២៦ម៉ែត្រការ៉េ ប៉ុណ្ណោះ ហើយដីទីលាន​កីឡាបាល់ទាត់​ទំហំ៣២.៥០០ម៉ែត្រការ៉េ ត្រូវដកហូតយកមករក្សាជាទ្រព្យសម្បត្តិរដ្ឋវិញ រហូតសព្វថ្ងៃនេះ។ ប៉ុន្តែបញ្ហាត្រង់ថា ពហុកីឡដ្ឋានថ្មីនៅក្រុងបូកគោ របស់ក្រុមហ៊ុន នៅមិនទន់បានចុះបញ្ជីថាជាកម្មសិទ្ធិរបស់ភាគីណានៅឡើយ ដោយសារដំណោះស្រាយក្នុងកិច្ចសន្យារវាងក្រសួងអប់រំ និងភាគីក្រុមហ៊ុនមិនទាន់មានការឯកភាពគ្នា៕

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥និង២៦ខែវិច្ឆិកាខាងមុខនេះ

2021/09/16 02:34:21 pm        533
ភ្នំពេញ ៖ កិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២៥និង២៦ខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ នឹងមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំនៃប្រទេស និងស្ថាប័នជាសមាជិកចំនួន៥៣។ ឯកឧត្តម លុយ ដេវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជា​អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានបញ្ជាក់ថា កិច្ច​ប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី ២៥ និង ២៦ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ តាមប្រពន្ធ័អនឡាញ។ ឯកឧត្តមបន្តថា កិច្ចប្រជុំនេះ ត្រូវបានលើកពេលជាច្រើនដងដោយសារតែកម្ពុជា និងសមាជិក ASEM ចង់រៀបចំកិច្ចប្រជុំនេះ ដោយផ្ទាល់ ប៉ុន្តែមកដល់ពេលនេះ ស្ថានភាពវិបត្តិកូវីដ១៩ នៅតែបន្តឆ្លងរាតត្បាត ដូច្នេះមិនអាចអោយកម្ពុជា ក៏ដូចជាប្រទេស​ជាសមាជិករៀបចំកិច្ចប្រជុំ​ដោយផ្ទាល់បានទេ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ក្នុងវេទិកាពិភាក្សាសារព័ត៌មានតាម ប្រព័ន្ធហ្សូម (Zoom Meeting) រៀបចំធ្វើទ្បើងដោយក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទ “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប” ។ឯកឧត្តម លុយ ដេវីដេ បានបន្តទៀតថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលធ្វើឡើងរយៈពេល២ ថ្ងៃខាង មុខនេះនឹងរៀបចំឡើង ផ្តោតលើអន្តរកម្មនៃគំនិតសំខាន់ៗចំនួន ៤ គឺពហុភាគី កំណើន ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព។ជាមួយគ្នានោះដែរ កិច្ចប្រជុំកំពូលASEM នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន៤ដល់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ទី១.បង្ហាញពីភាពចាស់ទុំខាងផ្នែក នយោបាយការទូត និងជាឱកាស​លើក​មុខមាត់កម្ពុជា​លើឆាកអន្តរជាតិ ទី២. ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ជាសមាជិកទី៣ បង្ហាញពិភលោកថា កម្ពុជា មានស្ថិរភាពនយោបាយ ពេញលេញ និងទី៤ កម្ពុជាបានបង្ហាញពី​អរិយធ៌ម វប្បធម៌ ទាក់ទាញទេសចរណ៍ វិនិយោគិនបរទេស។ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានបញ្ជាក់ពីសារៈសំខាន់នៃតួនាទី​របស់​អ្នកសារព័ត៌មានក្នុងការចូលរួមចំនែកផ្សព្វផ្សាយព័ត៌មាន​ជុំវិញព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្ត​ដោយផ្តោតលើ៣ដំណាក់កាលសំខាន់ គឺទី១សកម្មភាពមុនពេលកិច្ចប្រជុំមកដល់ ដូចជា​ការ​ផ្សព្វផ្សាយ​អត្ថបទ បទយកការណ៍ កិច្ចពិភាក្សា ពាក់ព័ន្ធ ទី២ ក្នុងអំឡុងពេលកិច្ចប្រជុំ និងទី៣ ក្រោយកិច្ចប្រជុំដោយត្រូវគឺចងក្រងឯកសារលទ្ធផល និង បញ្ហាពាក់ព័ន្ធនឹងកិច្ចប្រជុំ។ ឯកឧត្តម ក៏បានបន្ថែមដែរថា នៅក្នុងកិច្ចប្រជុំកំពូលASEM ក៏នឹងមានវេទិកានិពន្ធនាយកដោយ​នឹង​មានការចូលរួមពីសំណាក់និពន្ធនាយក មកពីប្រទេសជាសមាជិក ហើយប្រធានបទសំខាន់នោះគឺ ទី១ ការពង្រឹងកិច្ចសហប្រតិបត្តិ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទី២ ការចែករំលែក​នូវអ្វីដែល​ជា​បទពិសោធន៍របស់អ្នកសារព័ត៌មាន ទី៣ វេទិការសាធារណៈ ពិភាក្សាតុមូល អំពីតួនាទីអ្នក​សារព័ត៌មាន​ក្នុងសម័យឌីជីថលលើព័ត៌មានមិនពិត និង ព័ត៌មានប្រជាពលរដ្ឋ ។សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបាន​ផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដោយនឹង​មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី លេខាធិការដ្ឋាន​អាស៊ាន និងសហភាពអឺរ៉ុបចំនួន៥៣ប្រទេស និងដៃគូ៕អត្ថបទ ៖ ដាវណ្ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM
លោក Rubio ៖ អាមេរិកមិនថា មិនព្រមឲ្យអាវុធកោះតៃវ៉ាន់នោះទេ ប៉ុន្តែការលក់នៅស្ថិតក្រោមការពិនិត្យសិន
06/04/2026 07:06 PM
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក មានជំនឿចិត្តលើបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់
06/04/2026 07:06 PM