BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

អភិបាលខេត្តកំពត ប្រាប់អាជ្ញាធរឲ្យរិតបន្តឹងការអនុវត្តដើម្បីការពារកូវីដ១៩ និងកូវីដបំប្លែងថ្មី

2021/08/02 12:50:07 pm        406
កំពត ៖ អភិបាលខេត្តកំពត បានប្រាប់អាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវបង្កើនការ​រិតបន្តឹង​ការអនុវត្ត​សារាចរណែនាំលេខ០៤ របស់រាជរដ្ឋាភិបាល និងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើន​ការប្រុងប្រយ័ត្នទ្វេដង ហើយមិនត្រូវជួបជុំគ្នាច្រើនឡើយ ព្រោះមានតែការចូលរួមទាំងអស់គ្នាទេ ទើបអាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ​និងកូវីដ១៩បំប្លែងថ្មី ប្រភេទ“ដែលតា”បាន។ ថ្លែងក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត តាមរយៈវីដេអូ Zoom ដើម្បីបូកសរុបលទ្ធផលការងារប្រចាំ​ខែកក្កដា ២០២១ នាសាលប្រជុំសាលាខេត្ត នៅព្រឹកថ្ងៃទី០២ ខែសីហានេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីធានាបានប្រសិទ្ធភាព នៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈម​នឹងការមកដល់នៃរលកទី៣ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ​ដែលតា (Delta) រដ្ឋបាលខេត្តកំពត បានចេញសេចក្តីណែនាំសំខាន់រួចទៅហើយ ប៉ុន្តែរយៈពេលពីរបីថ្ងៃនេះ ឃើញការអនុវត្ត និងការចូលរួមរបស់ប្រជាពលរដ្ឋនៅមិនទាន់បានល្អប្រើសើរនោះទេ ខណៈដែល​កូវីដ​ប្រភេទ(Delta) បានឆ្លងរាលដាលកើនដល់ជាង១០០ករណី ក្នុងនោះក៏មាននៅរាជធានីខ្លះដែរ។ ឯកឧត្តម បានប្រាប់ដល់អាជ្ញាធរតាមបណ្តា ក្រុងស្រុក ត្រូវរិតបន្តឹងការអនុវត្តតាមសេចក្តី​ណែនាំ​ឲ្យ​បានម៉ឺងមាត់។ ពិសេសសារាចរណែនាំ លេខ០៤ របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញយុទ្ធនាការ​ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពត ឲ្យមានប្រសិទ្ធភាព។ចំណែកប្រជាពលរដ្ឋសូមកុំជួបជុំគ្នាច្រើន ក្រៅពីសមាជិកគ្រួសារខ្លួនឡើយ នៅក្នុងអំឡុងពេលនេះ។វិធានការសំខាន់ៗ របស់រដ្ឋបាលខេត្តមានដូចជា ៖ ផ្អាកការធ្វើអាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូខេ, រង្គសាល កន្លែងម៉ាស្សា ក្លឹបហាត់ប្រាណ រោងភាពយន្ត។ល។ ហាមលក់ និងសេពគ្រឿងស្រវឹង ហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើន និងបានដាក់​បម្រាម​គោរចរ​ពីចន្លោះម៉ោង ២១ រហូតដល់ម៉ោង ៣ភ្លឺ ។ ប្រសិនបើមានការល្មើសនឹងបទបញ្ជានេះ ត្រូវចាត់វិធានការណែនាំអប់រំ ឬផាកពិន័យ ឬបិទទីតាំងអាជីវកម្មល្មើសនោះតែម្តង៕អត្ថបទ ៖ សារីម 

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទស៊ីណូហ្វាម ចំនួន០១លានដូស និងម្ជុលចាក់វ៉ាក់សាំងចំនួន០១លាន ជាជំនួយរបស់ចិន ដឹកមកដល់កម្ពុជាហើយ

2021/08/01 12:25:55 pm        245
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន០១លានដូស និងម្ជុលចាក់វ៉ាក់សាំង ចំនួន០១លាន ថ្មីបន្ថែមទៀត ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិត ចិន បានដឹកតាមយន្តហោះពិសេសមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ។វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូហ្វាមនេះ ចាក់បានតែមនុស្សមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់៥៩ឆ្នាំ តែប៉ុណ្ណោះ។សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានដាក់ចេញផែនការផ្តល់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ គឺជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋ។ តាមផែនការនៅត្រឹមខែ​សីហា ឆ្នាំ២០២១នេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូស​សម្រាប់​ចាក់ជូន​ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំផងដែរ។ ដោយឡែកកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១កាលពីម្ស៊ិលម៉ិញនេះ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០១លានដូស ព្រមទាំងឧបករណ៍តេស្តរហ័ស ចំនួន៣០ម៉ឺនតេស្ត របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ រដ្ឋា 

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា ការ​ដឹកនាំ​ជា​កត្តា​ជួយ​ជំរុញ​ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង​បាន​លឿន​នៅ​កម្ពុជា

2021/08/01 10:16:13 am        367
ភ្នំពេញ ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា អាច​នឹង​បញ្ចប់​លឿន​ជាង​ការ​គ្រោង​រហូត​ដល់​ទៅ ៦​ខែ បើ​ពិនិត្យ​មើល​តាម​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​រហូត​មក​ដល់​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូនក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ​ នៅ​ព្រឹក​ថ្ងៃ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​​បាន​បញ្ជាក់​ថា កត្តា​ដឹកនាំ​ គឺ​ជា​ចំណុច​សំខាន់​សម្រាប់​ដំណើរការ​ចាក់​វ៉ាក់សាំង​លឿន​បែប​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​​ទៀត​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​នេះ អាច​មាន​ល្បឿន​លឿន​ជាង​នេះ ១​ខែ​ទៀត ប្រសិនបើ​សម្ដេច​ជឿ​​តាម​មតិ​យោបល់​របស់​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧប​នាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​បាន​ចំនួន​ជាង ៧​លាន ៣០​ម៉ឺន​នាក់​ហើយ ឬ​ស្មើ​នឹង​ ៧៣.០៥​ភាគរយ ក្នុង​នោះ​ពលរដ្ឋ​ជាង ៤​លាន ៧៨​ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង​ទាំងពីរ​ដូស​រួច​រាល់​ហើយ​ដែរ៕

សម្ដេច​តេជោ ហ៊ុន សែន អនុម័ត​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ដើម្បី​ជំរុញ​ការ​បង្កើត​អង់ទីករ​ប្រឆាំង​ជំងឺ​កូវីដ-១៩

2021/08/01 10:09:01 am        484
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា សម្ដេច​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ដែល​ជា​ដូស​ជំរុញ​សម្រាប់​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​បែប​នេះ ​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​នេះ។សម្ដេចតេជោ​ បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​លើក​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​នេះ​ហើយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ បន្ទាប់​ពី​មាន​ការ​សិក្សា​រួច។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​ AstraZeneca ចំនួន ១​ដូស នឹង​ប្រើ​ប្រាស់​ធ្វើ​ជា​ដូស​ទី​៣ សម្រាប់​ធ្វើ​ជា​ដូស​ជំរុញ​ដល់​ការ​បណ្ដុះ​អង់ទីករ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​​ដូស​ទី​៣​នេះ នឹង​ផ្ដល់​ជូន​ក្រុម​ការងារ​ជួរ​មុខ​ដែល​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា​ ក្រុម​ជួរ​មុខ​នេះ មាន​ចំនួន​ចន្លោះ​ពី ៥០ ទៅ ៦០​ម៉ឺន​នាក់ ដែល​ជា​ក្រុម​អាទិភាព​សម្រាប់​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី​៣​នេះ។សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ឬ​ស៊ីណូវ៉ាក់​ទាំង​ពីរ​ដូស​រួច​ហើយ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា នឹង​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី​៣ ដែល​ជា​វ៉ាក់សាំង AstraZeneca៕

សម្ដេច​តេជោ ហ៊ុន សែន ប្រាប់​ក្រសួង​សុខាភិបាល​ឱ្យ​បញ្ជា​ទិញ​រថយន្ត​ ៤០​គ្រឿង​ថែម​ទៀត​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង

2021/08/01 12:03:22 pm        382
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅលោកជំទាវ ឱ វណ្ណឌីន រដ្ឋ​លេខា​ធិ​ការ​ក្រសួង​​សុខា​​ភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់​សាំងទូទាំងប្រទេសបញ្ជារទិញរថយន្តដឹកវ៉ាក់សាំងចំនួន ៤០គ្រឿង​បន្ថែម​ទៀត សម្រាប់ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះចំនួន ២០គ្រឿងបានមកដល់ប្រទេសកម្ពុជាហើយ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដល់​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​នេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តយកវ៉ាក់សាំងចិនធ្វើជាបង្អែកដ៏ធំ ខណៈវ៉ាក់សាំងប្រទេសផ្សេងទៀតទុក​លទ្ធ​ភាពឲ្យក្រសួងការពារជាតិកម្ពុជា​ជាអ្នកចាត់ចែក និងទាក់ទង។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​បាន​ចំនួន​ជាង ៧​លាន ៣០​ម៉ឺន​នាក់​ហើយ ឬ​ស្មើ​នឹង​ ៧៣.០៥​ភាគរយ ក្នុង​នោះ​ពលរដ្ឋ​ជាង ៤​លាន ៧៨​ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង​ទាំងពីរ​ដូស​រួច​រាល់​ហើយ​ដែរ៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិនទៅទទួលវ៉ាក់សាំងអាមេរិក​ដោយសារវ៉ាក់សាំង​ផ្ដល់​មកតាមយន្តការ COVAX

2021/08/01 02:56:01 am        560
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចមិនបានចេញទៅទទួលវ៉ាក់សាំងដែលជាជំនួយផ្ដល់ដោយសហរដ្ឋអាមេរិកនោះឡើយ ដោយថា វ៉ាក់សាំងនោះ មិនត្រូវបានផ្ដល់មកកម្ពុជា តាមរយៈយន្តការទ្វេភាគីនោះឡើយ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទបើកយុទ្ធនាការចាក់​វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃនេះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចបានចេញទៅទទួលវ៉ាក់សាំងដែលជាជំនួយរបស់ចិន និងជប៉ុន ដែលត្រូវបានផ្ដល់មកកម្ពុជា តាមរយៈយន្តការទ្វេភាគី។ ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណែកឯវ៉ាក់សាំងអាមេរិក Johnson & Johnson ចំនួន ១លានដូស ត្រូវបានផ្ដល់មកកម្ពុជា​តាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិនបានចេញទៅទទួលបែបនេះ មិនមែនជាការរើសអើងចំពោះវ៉ាក់សាំងអាមេរិកនោះឡើយ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមទៀតថា សម្ដេចតេជោ ហ៊ុន សែន នឹងទៅទទួលវ៉ាក់សាំង​ដែលជាជំនួយរបស់រដ្ឋាភិបាលអង់គ្លេស ដែលគ្រោងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ៕

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងឧបករណ៍តេស្តរហ័សរបស់មិត្តចិន បានដឹកមកដល់កម្ពុជា នៅថ្ងៃនេះ

2021/07/31 04:22:37 pm        398
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០១លានដូសរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ និងឧបករណ៍តេស្តរហ័ស ចំនួន៣០ម៉ឺនតេស្ត​របស់សាធារណរដ្ឋប្រជាមានិត ចិន បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។ឆ្លៀតក្នុងឱកាសដែរ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បី​ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំង​ឧបករណ៍​តេស្តរហ័ស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់បណ្តាញអ្នកសារព័ត៌មានថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០១លានដូស គឺជាវ៉ាក់សាំងកូវីដ-១៩ បញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយវ៉ាក់សាំងស៊ីណូវ៉ាក់ បានមកដល់នាព្រឹកនេះ មិនមែន​អស់​ត្រឹមថ្ងៃនេះទេ គឺរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមវ៉ាក់សាំង សម្រាប់ចាក់ជូនដល់កុមារ។ ជាពិសេសនៅកម្មវិធីស្អែកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ។ ដូច្នេះកម្ពុជា នឹងទទួលវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជាបន្តបន្ទាប់។ ដោយឡែកវ៉ាក់សាំងអាស្រ្តាហ្សេនីកា ក៏ដូចជាវ៉ាក់សាំង ចនសុន-ចនសុន ដែលកម្ពុជា បាន​ទទួលនោះ យើងបានរៀបចំផែនការពង្រាយនៅតាមបណ្តាខេត្ត ទន្ទឹមនឹងនោះ សម្រាប់វ៉ាក់សាំង​ចនសុន-ចនសុន គឺគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានពង្រាយទៅកាន់ខេត្តទាំង០៩ នៅជាប់ព្រំដែន។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ​ស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នាថ្ងៃស្អែកនោះ យើងមិនខ្វះនៅវ៉ាក់សាំងសម្រាប់ចាក់ជូនកុមារ និងយុវវ័យនោះឡើយ យើងមានវ៉ាក់សាំង​គ្រប់គ្រាន់​នៅក្នុងដៃ។ ហើយសម្តេចតេជោ លោកបានបញ្ជាក់ច្បាស់ហើយថា វ៉ាក់សាំងកូវីដ-១៩ ជាវ៉ាក់សាំងយុទ្ធសាស្រ្តដែលកម្ពុជា បញ្ជាទិញពីសាធារណរដ្ឋប្រជាមានិត ចិន។ ក្រៅពីនោះកម្ពុជា នៅមានវ៉ាក់សាំងគាំទ្រជាច្រើនទៀត ពីខាងកូវ៉ាក់ ដែលកម្ពុជា នឹងទទួលជាបន្តបន្ទាប់។ វ៉ាក់សាំងសម្រាប់កម្ពុជា គឺមិនខ្វះនោះទេ គឺយើងមានផែនការច្បាស់លាស់។ នៅចំពោះមុខ អ្វីដែលកម្ពុជា បានបញ្ជាទិញរួចហើយ និងទទួលការមកដល់វ៉ាក់សាំងកូវីដ-១៩ជា​បន្តបន្ទាប់ទៀត សរុបមានចំនួនជាង២៦លានដូស ដែលយើងត្រូវទទួលរហូតដល់ពាក់​កណ្តាល​ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ ហើយវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់អង់គ្លេស បើមិន​មាន​ការប្រែប្រួលនោះទេ នឹងដឹកមកដល់កម្ពុជា ចន្លោះពីថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២១ នាសប្តាហ៍​ក្រោយនេះ ហើយនៅមានប្រទេសអូស្រ្តាលី ដែលបានគាំទ្រក្នុងការផ្តល់វ៉ាក់សាំងជូន​កម្ពុជា​ផងដែរ៕អត្ថបទ រដ្ឋា 

ឧត្តមសេនីយ៍ទោ សេង ធារិន អំពាវនាវដល់ពលករដែលធ្វើការនៅប្រទេសថៃ​សូមកុំឆ្លងដែនមកប្រទេសកម្ពុជាក្នុងដំណាក់កាលនេះ

2021/07/31 01:56:35 pm        285
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធ​ភូមិភាគទី៥ នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹង​នូវ​វិធានការ​បិទខ្ទប់តាមបណ្ដាលច្រកព្រំដែនកម្ពុជា-ថៃ ទិសទី១​ខេត្តបន្ទាយមានជ័យ ។ក្នុងដំណើរចុះត្រួតពិនិត្យនាឱកាសនេះ គឺអនុវត្តទៅតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល​ក្នុងការ​បិទខ្ទប់​តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ប្រភេទ​ដែលតា ។លោកឧត្តមសេនីយ៍ទោ សេង ធារិន សូមអំពាវនាវ ដល់បងប្អូនដែលជាពលករធ្វើការ​នៅប្រទេសថៃ​សូមមេត្តាកុំធ្វើដំណើរឆ្លងដែនមកប្រទេសកម្ពុជា ក្នុងដំណាក់កាលនេះ ព្រោះវាអាចបង្កឱ្យមានការ​ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា ចូលខ្លួនយើងនិងក្រុមគ្រួសារយើង ហើយពេលនេះ​ប្រទេសកម្ពុជា កំពុងអនុវត្តនូវវិធានការរបស់ប្រមុខរដ្ឋាភិបាល ក្នុងការបិទច្រកព្រំដែនកម្ពុជា-ថៃ មិនឱ្យមានការឆ្លងកាត់ក្នុងរយៈពេលខ្លី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូល​កម្ពុជាយើង ។ ដូច្នេះសូមបងប្អូនទ្រាំលំបាកមួយរយៈពេលខ្លី ដើម្បីខ្លួនយើង ដើម្បីក្រុមគ្រួសារ​យើង​និងដើម្បីកម្ពុជាយើងឆ្លងផុតពីការឆ្លងរាលដាលជំងឺកូវី-១៩ក្នុងដំណាក់កាលនេះ ៕

រថយន្ត១គ្រឿងផាកពិន័យ១លានរៀល និងម៉ូតូ២០ម៉ឺនរៀល​ប្រសិនបើល្មើស​នឹង​បម្រាម​គោចរ​របស់អាជ្ញាធរ

2021/07/31 12:34:48 pm        314
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានព្រមានថា នឹង​ធ្វើការផាកវិន័យ ដោយគ្មានការលើកលែងនោះឡើយ ដោយរថយន្តតម្លៃ១លានរៀល និងគឺម៉ូតូ តម្លៃ២០ម៉ឺនរៀល បើមានការរឹងទទឹងខ្លាំងជាងនេះទៀត នឹងអនុវត្តច្បាប់ទៅតុលាការជាធរមាន ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈដឹកនាំកងកម្លាំងឯកភាពរបស់សាលារាជធានីភ្នំពេញ ដើម្បី​ចុះត្រួតពិនិត្យ និងចាត់វិធានការបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការដាក់បម្រាមគោចរជាលើកទីពីរនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តនានា​នៅជាប់​នឹងព្រំប្រទល់ប្រទេសថៃនេះ គឺធ្វើឡើងស្របទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩​បំប្លែងថ្មីប្រភេទDeltaនេះតែម្តង។សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប​ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត រដ្ឋបាលរាជធាំនីភ្នំពេញ បានដាក់ចេញនូវវិធានការដ្ឋ​បាល (បំរាមគោចរ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ វេលាម៉ោង២៣៖និង៥៩នាទី រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។នៅក្នុងសរាចរណែនាំរបស់សាលារាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការជាប្រក្រតី ប៉ុន្តែត្រូវប្រកបអាជីវកម្មរបស់​ខ្លួនត្រឹមតែ​ជា​លក្ខណៈ​វេចខ្ចប់ប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឲ្យអតិថិជនខ្លួន ចូលមកទទួលទាន​នៅក្នុងបរិវេណ​អាជីវកម្ម​ដ្ឋានរបស់ពួកផងខ្លួននោះឡើយហើយពុំនោះទេ អាជ្ញាធរនឹងចាត់វិធានការទៅ​តាមផ្លូវច្បាប់​យ៉ាងដូច្នេះដែរ។យ៉ាងណាក៏ដោយបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញបម្រាមគោចរនេះ ដោយចាប់ផ្តើម​អនុវត្ត​ចាប់ពីម៉ោង៩យប់នោះ គេសង្កេតឃើញផ្លូវនានាក្នុងរាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ ដោយមានអ្នកធ្វើដំណើរតិចតួចបំផុត ហើយក៏មានការសួរនាំយ៉ាងតឹងរឹង​ពីមន្រ្តីអនុវត្ត​ច្បាប់​ផងដែរ៕អត្ថបទ បាន ចក់

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់អំពីល្បឿននៃការឆ្លងលឿននូវជំងឺ​កូវីដDelta​ ដោយ​ក្នុងពេលតែមួយ​ឆ្លងចាប់ពី១០ទៅ១៥នាក់

2021/07/30 02:00:32 pm        439
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ​ចំពោះកិច្ច​ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងថា មេរោគកូវីដ១៩ បំប្លែង​ថ្មីប្រភេទDelta អាចធ្វើការចម្លងទៅមនុស្សចាប់ពី១០ទៅ១៥នាក់ ក្នុងពេលតែមួយ ខណៈ Alpha កម្លាំងឆ្លងចាប់ពី៥ទៅ៦នាក់ ក្នុងរយៈពេលដូចគ្នា ដោយឡែកកូវីដ១៩ ធម្មតា​ឆ្លងត្រឹមតែ១ទៅ២នាក់ ប៉ុណ្ណោះក្នុងរយៈពេលតែមួយនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី ជាថវិកាបីលានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត មនុស្សចាស់​ពីរនាក់ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ។លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា មេរោគកូវីដ១៩ប្រភេទថ្មីៗ​ចុងក្រោយនេះវា​បានឆ្លង​លឿន​ជាងកូវីដ១៩ធម្មតា ហើយរហូតមកដល់ពេលនេះ មេរោគAlpha បានកើតគ្រប់​រាជធានី​ខេត្តហើយ ខណៈ​ Deltaបានកំពុងឈានជើងចូលក្នុង​សហគមន៍បណ្តើរៗ​ដោយភាគច្រើន​គឺខេត្ត​ដែលជាប់ នឹងប្រទេសថៃនេះតែម្តង។យ៉ាងណាក៏ដោយលោកជំទាវ ឱ វណ្ណឌីន បានបន្តអំពាវនាវដល់ពលរដ្ឋគ្រប់ៗ​រូបទាំងអស់​មិនថា​នៅក្នុងខេត្តព្រះវិហារនោះទេ ត្រូវអនុវត្តវិធានការរាជរដ្ឋាភិបាលឱ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​ត្រូវ​អនុវត្តវិធានការ ៣ការពារ ៣កុំ។ ជាមួយគ្នានោះសម្រាប់មនុស្សវ័យចាស់ ចាំបាច់ត្រូវទៅទទួលវ៉ាក់សាំងកូវីដ-១៩ ព្រោះជា​បុគ្គល​ងាយ​រងគ្រោះ ហើយការចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវចាក់ឱ្យគ្រប់ចំនួន២ដូស ទើប​មាន​ប្រសិទ្ធភាពនោះ៕អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ចំនួនអ្នកស្លាប់បន្ទាប់ពីទឹកជំនន់រដូវមូសុងនៅប៉ាគីស្ថាន និងឥណ្ឌា កើនឡើងដល់ជាង៤០០ នាក់
08/17/2025 11:08 AM
យោធាអ៊ីស្រាអែល ត្រៀមផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋហ្កាហ្សាទៅកាន់តំបន់ភាគខាងត្បូង
08/17/2025 11:08 AM
កម្ពុជាបន្តទាមទារឱ្យថៃប្រគល់កងកម្លាំងកម្ពុជា ដែលថៃចាប់ខ្លួន ដោយខុសច្បាប់ មិនទាន់ដោះលែង
08/17/2025 11:08 AM
អ្នកនាំពាក្យ៖កិច្ចប្រជុំ RBC ទទួលបានលទ្ធផលជាវិជ្ជមាន និងអាចឈានទៅសភាពដើមវិញក្នុងពេលឆាប់ៗ
08/17/2025 11:08 AM
អគ្គនាយកស៊ីម៉ាក់៖ គ្រាប់មីន PMN-2 ថៃដាក់បង្ហាញប្រតិភូបរទេសចោទកម្ពុជា ជាគ្រាប់មីនជាន់មិនផ្ទុះនោះទេ
08/17/2025 10:08 AM
លោក Zelensky៖ រុស្ស៊ីធ្វើឱ្យស្មុគស្មាញដល់ការបញ្ចប់សង្រ្គាម ខណៈលោកTrump ជំរុញអ៊ុយក្រែនឱ្យយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពក្រុងមូស្គូ
08/17/2025 10:08 AM
ទំនិញខូចគុណភាពជាង៥តោន នាំចូលពីថៃ ឆ្លងប្រទេសឡាវ ចូលមកកម្ពុជា ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបដុតកំទេចចោល
08/17/2025 10:08 AM
ស.អ.ក ខេត្តកំពង់ស្ពឺ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកអតីតយុទ្ធជន៣គ្រួសារ
08/17/2025 09:08 AM
អាកាសយានដ្ឋានអន្តរជាតិតេជោ ស្វាគមន៍ និងត្រៀមខ្លួនទទួលភ្ញៀវទេសចរ និងធុរជនជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីនៅលើពិភពលោក
08/17/2025 08:08 AM
លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន
08/16/2025 06:08 PM