សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារកូវីដ-១៩ ចំនួន១២៩​ទទួលអំណោយ​កាក​បាទ​ក្រហម

2021/09/07 10:39:50 am        366
ភ្នំពេញ ៖ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន​១២៩​គ្រួសារ​រស់នៅស្រុកឈូក ​ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា​ ដើម្បីសម្រួលជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ។នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជាខេត្តកំពត បានចុះទៅសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយ​សារ​ជំងឺកូវីដ-១៩ ចំនួន១២៩គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកឈូក ពិធីនេះរៀបចំធ្វើឡើង​នៅក្នុង​បរិវេណវត្តដីក្រហម ស្រុកឈូក ខេត្តកំពត ។នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ​បងប្អូនប្រជាពលរដ្ឋមកទទួល​អំណោយ​ទាំងអស់​ដោយក្តី​នឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់​បងប្អូន​ប្រជាពលរដ្ឋ​ជួបការ​លំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិន​ប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ​ឬ​និន្នាការ​នយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ឯកឧត្តម ប្រធានបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់យកអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។ ឯកឧត្តម ក៏​បានអំពាវនាវដល់ប្រជាពលរដ្ឋស្រុកឈូក ទោះបានចាក់វាក់សាំងរួចរាល់ទាំងអស់គ្នា​ហើយក៏ដោយ ក៏ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន ពិសេសគោរពតាមការ​ណែនាំ​របស់ក្រសួងសុខាភិបាល និងគោរពតាមវិធាននានារបស់ប្រមុខរាជរដ្ឋាភិបាល ។ អំណោយផ្តល់ជូនពលរដ្ឋម្នាក់ៗ រួមមាន ៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស ម៉ាស់១ប្រអប់ និងថវិកាមួយចំនួនផងដែរ៕អត្ថបទ ៖ អាន សារីម

សមាគមអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព​ ប្រគល់ថវិកាមូលនិធិសង្គ្រោះ ជូន​ក្រុម​គ្រួសារសមាជិក ដែលទទួលមរណភាពចំនួន០៧គ្រួសារ

2021/09/07 09:06:54 am        565
ភ្នំពេញ ៖ សមាគម អាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព ដែលមានលោក កៀង ល័ក្ស អភិបាលរងខណ្ឌកំបូលជាប្រធានកិត្តិយស និងដឹកនាំដោយលោក ហ៊ាង វិទ្យា ជាប្រធាន ​បាន​រៀបចំ​កម្មវិធីប្រគល់ថវិកាមូលនិធិសង្គ្រោះ ជូនក្រុមគ្រួសារសមាជិក ដែលបានទទួលមរណភាព​កន្លងមក​សរុប៧គ្រួសារ ។កម្មវិធីនេះ ធ្វើឡើង​នៅថ្ងៃទី០៦ ខែកញ្ញា ម្សិលមិញនេះ នៅស្នាក់ការកណ្តាលមូលដ្ឋានសង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។នាឱកាសនោះ លោក កៀង ល័ក្ស អភិបាលរងខណ្ឌកំបូល​ជាប្រធានកិត្តិយស​បានពាំនាំ​នូវ​ការ​ផ្តាំ​សាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ច​ចំពោះសុខទុក្ខបងប្អូន​អ្នក​រត់កង់បី​គ្រប់គ្នាៗផងដែរ។ជាមួយគ្នានេះដែរ លោកអភិបាលរងខណ្ឌ បានអំពាវនាវដល់បងប្អូនអ្នករត់កង់បី ទាំងអស់ខិតខំ​យកចិត្តទុកដាក់​គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួម​អនុវត្តវិធាន​ការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវវិធានការ ៣ការពារ និង ៣កុំ ក៏ដូចជាសារអប់រំនានា​របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍នាពេលនេះ ។ម្យ៉ាងទៀតសូមកុំប្រមូលផ្តុំ ជួបជុំគ្នា ហើយប្រសិនបើគ្មានការចាំបាច់ទេ សូមបងប្អូនកុំចេញ​ក្រៅផ្ទះ​ឲ្យ​សោះដើម្បី ជៀសវាងការរីករាលដាលឆ្លងកីវីដ-១៩។សូមបញ្ជាក់ដែរថា ថវិកាដែលប្រមូលបានពីបងប្អូនសាជិក-សមាជិកា​ទាំងអស់គឺទទួលបាន ១៩.១៧៥.០០០រៀល ដែលថវិកាទាំងអស់នេះ​ គឺសុទ្ធ​តែជាការចូលរួម​និងទឹកចិត្តរបស់​សមាជិក​ក្នុង​​សមាគម​ទាំងអស់តែម្តង៕អត្ថបទ៖ កុម្ភះ

ផ្លូវកៅស៊ូតភ្ជាប់ពីស្រុកស្អាងខេត្តកណ្តាល ឆ្ពោះស្រុកព្រៃកប្បាសខេត្តតាកែវ កំពុងក្លាយ​ទៅ​ជាផ្លូវដីបែកភក់ មានទឹកដក់​ដោយសាររថយន្តធុនធំ​បំផ្លាញ

2021/09/06 03:56:55 pm        536
កណ្ដាល ៖ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ ខ្វាត់ខ្វែងដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងស្ថាបនា កសាងអភិវឌ្ឍន៍ សម្រាប់ជាសរសៃឈាមសេដ្ឋកិច្ច ក្នុងការដឹកជញ្ជូនដំណាំកសិផលនានា របស់បងប្អូនប្រជាពលរដ្ឋ ត្រូវបានបំផ្លាញជាបណ្តើរៗ ។ជាក់ស្តែងផ្លូវកៅស៊ូមួយខ្សែ តភ្ជាប់ពីផ្លូវលេខ២១B ស្រុកស្អាង ខេត្តកណ្តាល ឆ្ពោះកាន់ស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងក្លាយទៅជាផ្លូវដី បែកភក់ មានទឹកដក់ ដោយសារតែរថយន្តធុនធំជាអ្នកបំផ្លាញ ។ប្រជាពលរដ្ឋរស់នៅស្រុកស្អាង ខេត្តកណ្តាល រៀបរាប់ឲ្យដឹង នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ថា កំណាត់ផ្លូវកៅស៊ូ ១ខ្សែនេះ កសាងស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទក្រោយមកប្រគល់​ឲ្យរដ្ឋបាលខេត្តកណ្តាល ជាអ្នកគ្រប់គ្រងថែរក្សាបន្ត ។ កន្លងទៅផ្លូវមួយខ្សែនេះ មាន​ស្ថានភាព​ល្អស្អាតធម្មតា ទើបមួយរយះចុងក្រោយនេះប្រមាណ ២ទៅ៣ខែប៉ុណ្ណោះ កំពុងប្រែក្លាយទៅជាផ្លូវដី បែកភក់​ទឹកដក់មានជង្ហុកតូចធំ ជាហូហែរ ដោយសារតែរថយន្តធុនធំជាអ្នកបំផ្លាញ ។ប្រជាពលរដ្ឋ លើកឡើងបន្តថា ផ្លូវកៅស៊ូ ដែលកំពុងរងការខូចខាតខ្លាំងនេះ គឺកើតឡើង​ដោយ​សារតែក្រុមរថយន្តដឹកដីរថយន្តដឹកទំនិញរថយន្តដឹកជីក៏ដូចជា ក្រុមរថយន្តដឹកគ្រឿង​សំណង់ជាដើម ។ ដោយឡែកចំណុចដែលខូចខាតខ្លាំងជាងគេ គឺនៅចំណុច ចាប់ពីភូមិគោក​អណ្តែត ទៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ដោយជួយបញ្ហាទាំងនេះ បងប្អូនប្រជាពលរដ្ឌទូទៅ សូមស្នើអាជ្ញាធរ និងជំនាញខេត្តកណ្តាល មេត្តាជួយជួសជុលស្ថាបនាអភិវឌ្ឍន៍កំណាត់ផ្លូវ ១ខ្សែនេះ ឲ្យបានល្អប្រសើរ ដោយសារតែផ្លូវ ១ខ្សែនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដឹកជញ្ជូនដំណាំកសិផលរបស់​ប្រជាពលរដ្ឋ​យើងចេញចូលប្រទេសជិតខាង ៕អត្ថបទ ៖ តារាវុទ្ធី

ក្រសួងធម្មការ អំពាវនាវគ្រប់វត្តបន្តចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅពិធីបុណ្យ​ភ្ជុំបិណ្ឌ​និង​កឋិនទាន

2021/09/06 02:29:14 pm        427
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានអំពាវនាវទៅគ្រប់វត្តអារាមទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងឱកាសពីបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ដែលជិតឈានចូលមកដល់ខាងមុខនេះ ។យោងតាមសេចក្តីណែនាំ របស់ក្រសួងធម្មការ និងសាសនា ដែល BTV ទទួលបាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ខណៈបុណ្យកឋិកទាន ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។សេចក្តីណែនាំ បានបន្តថា ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ និងកឋិនទាន ឲ្យដំណើរការ នឹងប្រព្រឹត្តិទៅ​ស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្តីណែនាំនានា របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី តាមសភាពជាក់ស្ដែង នៃទីកន្លែង​នីមួយៗ ក្នុងការអនុវត្តវិធានការចាំបាច់នានា សំដៅកាត់ផ្ដាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃ​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ​ដែលជាជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ក្រសួងសូមធ្វើការណែនាំមួយចំនួន ។ក្រសួងបានណែនាំ ទៅគ្រប់មន្ទីរធម្មការ គ្រប់រាជធានីខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈ ឲ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ដោយត្រូវអនុវត្តនូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ រក្សាអនាម័យ លាងដៃនឹងសាប៊ូ ឬអាល់កុល ជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម បុគ្គល ពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ “៣កុំ ៣ការពារ” ។សេចក្តីណែនាំ បានបន្ថែមថា គ្រប់វត្តអារាមត្រូវរៀបចំសម្អាតបូជនីដ្ឋានស្ដូប កន្លែងតម្កល់អដ្ឋិធាតុង​បងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែង​លម្អដោយ​បំភ្លឺ​ភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរ តាមប្រពៃណីព្រះពុទ្ធសាសនា ៕

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលស្បៀងពីសប្បុរសជន សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ជួប​ការលំបាក

2021/09/06 12:51:34 pm        308
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​បានទទួលជំនួយសង្គ្រោះបន្ទាន់​ជាស្បៀងពី លោកស្រី ចាង លី ភរិយា លោក ឡេង ប៉ តំណាងក្រុមហ៊ុន The New Venetian Casino & Hotel ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ នៅខេត្តស្វាយរៀង។ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួង ព្រឹក ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ។ក្នុងឱកាសនោះ លោកជំទាវក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលបាន​ផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះ ស្របតាមការអំពាវនាវរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការ​ទប់ស្កាត់​ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា ។ តាមរយៈ កាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ​របស់វិស័យឯកជន​នាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលនៅក្នុង​កាលៈទេសៈដែល​ប្រទេសកម្ពុជាបាននឹងកំពុងជូបប្រទះនូវការរាតត្បាតពីមេរោគកូវីដ-១៩ ។ ជាពិសេស សម្រាប់​ត្រៀម​បម្រុង​ទុកផ្គត់ផ្គង់ដល់ពលរដ្ឋជួបការលំបាក និងបងប្អូនពលករខ្មែរធ្វើការចំណាកស្រុក ដែលបានត្រលប់មកពីប្រទេសជិតខាង មកធ្វើចត្តាឡីស័កនៅតាមផ្ទះនៅមូលដ្ឋាន ខេត្តស្វាយរៀង ។ជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះ រួមមាន ៖ ១. អង្ករ ១៥តោន ២. មី ៥០០កេសតូច ៣. ទឹកសុទ្ធវីតាល់ ៥០០កេស ៤. អាល់កុល ១៥០កាន ៥. ម៉ាស់ ៣០០កេះធំ ស្មើនឹង ២៧០.០០០ ម៉ាស់ ៕

មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ គូលែន-សៀមរាប គ្រោងបញ្ចប់ការចាក់វ៉ាក់​សាំង​ដូសទី៣

2021/09/04 03:42:36 pm        491
សៀមរាប ៖ បើទោះជាក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិន​ពិការ ៣១៧ គូលែន-សៀមរាប មានករណីឆ្លងវារ៉ុសកូវីដ១៩ តែ២ករណីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ដំណើរការចាក់វ៉ាក់សាំងការពារ​ជំងឺ​កូវីដ-១៩ ដូសជំរុញ មជ្ឈមណ្ឌលគ្រោង​នឹង​បញ្ចប់​នៅ​ក្នុងវគ្គទី២ ចំនួន ២៤៨នាក់ ខណៈដែលការចាក់វាក់សាំងដូសជំរុញវគ្គទី១បានចំនួន ៣៧០នាក់ ។ថ្ងៃទី០៣ ខែកញ្ញាម្សិលមិញនេះ​ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប បានចាប់ផ្តើមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩វគ្គទី២ ដូសទី៣ ឬដូសជម្រុញ ប្រភេទអាស្ត្រាហ្សេណេកា។ លោកនាយកមជ្ឈមណ្ឌលឧត្តមសេនីយ៍ឯក ពៅ ស៊ា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងដូស​ជំរុញនេះ មជ្ឈមណ្ឌលគ្រោងនឹងបញ្ចប់នៅក្នុងវគ្គទី២នេះ បើទោះជាត្រូវពន្យាពេលរង់ចាំបងប្អូន ដែល​មាន​ធុរៈយ៉ាងណាក៏ដោយ។ លោកបានរំលឹកដែរថា វគ្គទី១ ដូសទី៣ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅ មានបងប្អូនយោធិនពិការ និងក្រុមគ្រួសារបានទទួលចំនួន៣៧០នាក់។ សម្រាប់វគ្គទី២ ដូសទី៣នេះ កំពុងរង់ចាំបងប្អូនអ្នកទទួលចំនួន២៤៨នាក់ទៀត។ក្នុងនាមបងប្អូនយោធិនពិការនិងក្រុមគ្រួសារ លោកនាយកមជ្ឈមណ្ឌល បានលើកឡើងថា ជា​ការ​យក​ចិត្តទុក្ខដ៏ខ្ពង់ខ្ពស់ នៃ​សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ​ក្រសួង​ការ​ពារជាតិ មកលើសុខមាលភាពប្រជាពលលរដ្ឋ ជាពិសេសយោធិនពិការ និងក្រុមគ្រួសារ គឺជា​គុណធម៌ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាននោះឡើយ។លោកបានឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតមកដល់​ពេលនេះ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប មានការឆ្លងមេរោគកូវីដ-១៩ តែ២ករណីប៉ុណ្ណោះ។ លោកបន្ថែមឲ្យដឹងទៀតថា ការចាក់វាក់សាំង ពុំមែនជាមធ្យោបាយតែមួយគត់នោះឡើយ ក្នុងការការពារទប់ស្តាត់ការរីករាលដាលនៃជំងឺកូវី-១៩ ការដែលមជ្ឈមណ្ឌល៣១៧ គូលែន-សៀមរាប មានចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ដ៏តិចតួចបំផុតនេះ គឺដោយសារតែការគ្រប់គ្រងច្បាស់លាស់ ពីសេសគឺការចូលរួមពីសំណាក់បងប្អូន​យោធិនពិការ និងក្រុមគ្រួសារផងដែរ ដោយពួកគាត់អនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវវិធានការ ៣ការពារ និង៣កុំ បានយ៉ាងល្អប្រសើរ៕អត្ថបទ ៖ គឹមឡេង 

វត្តមានវ៉ាក់សាំងចិននៅកម្ពុជា បង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិននិងកម្ពុជា

2021/09/04 03:20:25 pm        392
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានបង្ហាញតាមរយៈហ្វេសប៊ុកថា វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ របស់ចិនចំនួន២,៥លានដូសថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជា ហើយ ។ក្នុងនោះ​សម្តេច​ក៏រម្លឹកថា វត្តមានវ៉ាក់សាំងចិន នៅកម្ពុជា បង្ហាញច្បាស់ពីស្មារតី​នៃមិត្តភាព​ដែក​ថែប​រវាងចិន និងកម្ពុជា ។សម្តេច បានសរសេរថា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន២.៥លានដូសថែមទៀត ត្រូវបានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា​ហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២.៥លានដូសថ្មីនេះ មានវ៉ាក់សាំងចំនួន២លានដូស ជា​ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង៥០ម៉ឺនដូសទៀត ជា​ការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ដែលពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត៣០លានដូសហើយ ដើម្បី​ចាក់​ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិនបានផ្គត់ផ្គត់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈខូវ៉ាក់ផងដែរ។វត្តមានដ៏ច្រើននៃវ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជា សម្រេចនូវផែនការ​ចាក់វ៉ាក់​សាំងជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់ បានសម្រេចមុន​ផែនការ។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតី​នៃ​មិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩​នៅក្នុងប្រទេសកម្ពុជា៕

ឯកឧត្តម ហុក គីមសាន នាំយកអំណោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្ដល់​ជូន​ស្ដ្រីទើបសម្រាលកូនរួច

2021/09/03 05:46:40 am        644
កណ្ដាល ៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ហុក គីមសានអនុប្រធានគណៈពង្រឹងភូមិព្រែកស្វាយ២ បាននាំយកនូវអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ដ្រៃយ៍ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដកណ្ដាល ផ្ដល់ជូនដល់ស្ដ្រីដែលទើបសម្រាលកូនរួច នៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ខណៈជួបការដោយសារបញ្ហាជំងឺកូវីដ-១៩ផងនោះ។ក្នុងឱកាសនោះផងដែរឯកឧត្តម ហុក គីមសាន អនុប្រធានគណៈពង្រឹងភូមិព្រែកស្វាយ២ បាននាំ​ប្រសាសន៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តាំផ្ញើសួរសុខទុក្ខក្តីអាណិត​ស្រឡាញ់​ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្ត្រីដែលទើបសម្រាលកូនរួច ដែលបានចូលរួម​ក្នុង​កម្មវិធីនេះ។ឯកឧត្តម ហុក គីមសាន ក៏បានណែនាំឲ្យ​បងប្អូនប្រជាពលរដ្ឋ ក៏ដូចស្ដ្រីសម្រាលកូនរួច ឲ្យ​ចូលរួម​ទប់ស្កាត់ការរីករាលដាលជំងឺ​កូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធាន​របស់​ក្រសួងសុខាភិបាល និងអនុវត្តន៍៣កុំ និង៣ការពារ​របស់ម្រមុខដឹកនាំ​ដោយហេតុថា យើងមិន​បាន​ដឹងថា នរណាម្នាក់មាន​ជំងឺ​កូវីដ-១៩នោះទេ ដូច្នេះយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បី​កាត់​ផ្តាច់ឲ្យ​បាននូវការរីករាលដាលជំងឺ​កូវីដ-១៩ និងវីរុសបំប្លែង​ថ្មីប្រភេទDelta។សូមបញ្ជាក់ផងដែរ ឯកឧត្តម ហុក គីមសាន បានរួម​ចំណែក​ក្នុងការជួយដល់កិច្ចការ​មនុស្សធម៌​ជាច្រើនមាន ដូចជា វិស័យសុខាភិបាល វិស័យ​ព្រះពុទ្ធសាសនា វិស័យអប់រំ និងការស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធនានា ដើម្បីរួមចំណែកជាមួយ​រាជ​រដ្ឋាភិបាលក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច​នៅទីជនបទ។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាតា ទើបនឹងសម្រាលកូនទាំងជាង២០នាក់នោះគឺ ក្នុងម្នាក់ៗ​ទទួលបាន អង្ករ១ប៉ាវ និងថវិកាចំនួន១០ម៉ឺនរៀល និង​ឧបត្ថម្ភ​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​ក្នុងម្នាក់​ទទួល​បាន​ថវិកាមួយ​ចំនួនផងដែរ៕ 

បន្ទាយមានជ័យត្រៀមរួចរាល់បើកសាលារៀន ខណៈសាលាធ្វើកន្លែងទប់ស្កាត់កូវីដ១៩ ប្រគល់ជូនមន្ទីរវិញ នៅចុងខែនេះ

2021/09/03 11:36:15 am        584
បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំរួចរាល់ហើយ នូវសាលារៀនដែលត្រៀម​បើក​ឲ្យ​សិស្សចូលរៀនឡើងវិញនោះ ​ខណៈដែលសាលាត្រូវយកធ្វើជាមណ្ឌលចត្តាឡីស័ក និងធ្វើជាកន្លែង​ព្យាបាលអ្នកជំងឺកូវីដ១៩ ក៏នឹងត្រូវប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាវិញ ​​នៅបំណាចខែកញ្ញា ឆ្នាំ២០២១នេះ ។​​ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ មានសាលារៀនសរុបចំនួន ៥១២ទីតាំង ក្នុងនោះមត្តេយ្យសិក្សាមានចំនួន២១ នឹងបើកឡើងវិញចំនួន២ សិក្សាតាមបណ្តុំចំនួន១០ និងតាមអនឡាញចំនួន៩ ។ សាលាបឋមសិក្សាមានចំនួន ៤០៧ទីតាំង នឹងបើកឡើងវិញចំនួន ១៥៦សាលា សិក្សាតាមបណ្តុំចំនួន ១៧០សាលា និងសិក្សាតាមអនឡាញចំនួន ៩១សាលា ។ ឯកឧត្តម បានបន្តថា សម្រាប់សាលាមធ្យមសិក្សាមានចំនួន ៨៤សាលា នឹងបើកឡើងវិញចំនួន ១៩សាលា សិក្សាតាមបណ្តុំចំនួន ៣៤សាលា និងតាមអនឡាញចំនួន ៣១សាលា ហើយ​សាលាដែលរៀនតាមអនឡាញទាំងអស់ ជាទីតាំងនៅមានករណីរកឃើញមានវិជ្ជមានកូវីដ-១៩ នៅឡើយ ។អភិបាលខេត្ត បានបន្ថែមថា ចំពោះសាលាបាននិងកំពុងប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក និងកន្លែង​សម្រាកព្យាបាលនៃអ្នកជំងឺកូវីដ១៩ តាមការគ្រោងរបស់ខេត្ត នឹងត្រូវប្រគល់ឲ្យខាងសាលា​គ្រប់គ្រង​វិញ នៅដំណាច់ខែកញ្ញានេះ ព្រោះដោយមានការជួយគាំទ្រពីអនុគណៈកម្មការសាងសង់ របស់​ក្រុម​ការងារឯកឧត្តម ខេង សាមេធ បានសាង់សង់រួចមណ្ឌលព្យាបាល ២កន្លែង និងកំពុងរៀបចំ​មណ្ឌលចត្តាឡីស័កមួយទៀត ដែលអាចជំនួសសាលារៀនបាន ។គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ ចំពោះសាលារៀនកំពុងធ្វើជាមណ្ឌលចត្តាឡីស័ក ចំនួន២២កន្លែង និងសាលារៀនមួយចំនួនទៀត ត្រូវបានយកធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩ ខណៈមណ្ឌលព្យាបាលថ្មីធំៗចំនួន ២កន្លែង គឺនៅមណ្ឌលព្យាបាល ហ៊ុន សែន ខ្លាកូន ស្ថិតក្នុង​ក្រុងសិរីសោភ័ណ ចាប់ផ្ដើមដាក់អ្នកជំងឺវីដ១៩ អាការៈស្រាល ជាអ្នកជំងឺពលករ និងមណ្ឌល​ព្យាបាលនៅផ្សារ អឹង វណ្ណម៉ៅ ស្ថិតក្នុងស្រុកមណ្ឌលបុរី សម្រាប់ដាក់អ្នកជំងឺឆ្លងក្នុង​សហគមន៍ និងកំពុងរៀបចំមណ្ឌលចត្តាឡីស័កនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អាចដាក់ពលករបានជាង ៣០០០នាក់ ។ចំពោះខេត្តបន្ទាយមានជ័យនេះអត្រានៃការរកឃើញអ្នកវិជ្ជមានកូវីដ១៩ នារយៈពេលចុង​ក្រោយនេះ ក៏មានការថយចុះជាបន្តបន្ទាប់ផងដែរ។ ដោយកាលពីថ្ងៃទី១ ខែកញ្ញា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០២នាក់ និងជាសះស្បើយចំនួន ៨៥នាក់ ៕

សមាគមយុវជនក្រុម៨ នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត​ ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ​ជាង៣០០គ្រួសារ ខេត្តកំពង់ចាម

2021/09/03 10:11:59 am        689
ភ្នំពេញ ៖ រយៈពេលជាង១ខែ រហូតដល់ថ្ងៃទី០២ ខែកញ្ញា នេះ សមាគមយុវជនក្រុម៨ បាននាំ​យក​នូវ​អំណោយ​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់​ជូន​ដល់​ប្រជាពលរដ្ឋ​តាមខ្នងផ្ទះ​នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាង៣០០គ្រួសារ ដែលមានជីវភាពទីទ័លក្រ​ជាពិសេស​ដោយ​សារបញ្ហាជំងឺកូវីដ-១៩ផងនោះ។ក្នុងឱកាសនោះផងដែរ​ សមាគមយុវជនក្រុម៨ ក៏បានណែនាំឲ្យ​បងប្អូនប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ទប់ស្កាត់​ការរីករាលដាលជំងឺ​កូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធាន​របស់​ក្រសួងសុខាភិបាល និងអនុវត្តន៍៣កុំ និង៣ការពារ​របស់ម្រមុខដឹកនាំ​ដោយហេតុថា យើងមិន​បាន​ដឹងថា នរណាម្នាក់មាន​ជំងឺ​កូវីដ-១៩នោះទេ ដូច្នេះយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បី​កាត់​ផ្តាច់ឲ្យ​បាននូវការរីករាលដាលជំងឺ​កូវីដ-១៩ និងវីរុសបំប្លែង​ថ្មីប្រភេទDelta។សូមបញ្ជាក់ផងដែរ សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់​ឯកឧត្ដម ម៉ឹង មករា បានរួម​ចំណែក​ក្នុងការជួយដល់កិច្ចការមនុស្សធម៌ជាច្រើនមាន ដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យ​កសិកម្ម និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ជូនដល់ប្រជាពលរដ្ឋនៅទីជនបទ។ ក្នុងការកសាងទាំងនោះ រួមមាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយ​ទឹក ស្រះទឹកការដាំកូនឈើព្រមទាំងកិច្ចការងារសង្គមផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយ​រាជ​រដ្ឋាភិបាលក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ច​នៅទីជនបទ។សូមបញ្ជាក់ផងដែរថា ​សមាគមយុវជនក្រុម៨ អំណោយ​ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ១បាវ ,ទឹកបរិសុទ្ធ ១កេស, មីជាតិ ១កេស, ប្រេងឆា ៤ដប , ត្រីខ ១យួរ, ទឹកត្រី ១យួរ ,ថ្នាំប៉ារ៉ា និង ជែលលាងដៃ៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM