សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ស៊ីម៉ាក់បន្តហ្វឹកហ្វឺនសុនខ វាមាន​សមត្ថភាពហិតស្វែងរកកូវីដ១៩​ បានគ្រប់ទីកន្លែង​មិនថា​បណ្តោយខ្យល់ ​និង​បញ្ច្រាស​ខ្យល់

2021/09/10 03:50:09 am        523
ភ្នំពេញ ៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានបន្តធ្វើការហ្វឹកហ្វឺននូវសុនខជាច្រើនក្បាល ដើម្បីស្វែងរកមេរោគកូវីដ១៩ពីចម្ងាយ ក្រោយពីការហ្វឹកហ្វឺនវានឹងធ្វើការហិតស្វែងរកមេរោគនេះ បាននូវគ្រប់ទីកន្លែងទាំងអស់ មិនថាបណ្តោយខ្យល់ ឬបញ្ច្រាសខ្យល់នោះឡើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ហេង រតនា អគ្គនាយកCMAC។តាមរយៈផេកហ្វេសបុកផ្ទាល់ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង រតនា បានលើកឡើងថា «សូមកុំយល់ច្រឡុំថា នេះជាការហ្វឹកហ្វឺនសុនខហិតរកគ្រាប់រ៉ុកកែត​ក្នុង​បំពង់ស្អីនោះ នេះជាវិធីបង្ហាត់ហ្វឹកហ្វឺនសុនខឱ្យស្វែងរកអ្នក​ផ្ទុកវីរុសកូវីដ១៩​ក្នុង​​ចំងាយ​សុវត្ថិភាព​ណាមួយ សុនខហិតផ្ទាល់ ហិតក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហិតនៅទីវាល​ទូទៅ..ហិតនៅខាងលើខ្យល់ ហិតនៅខាងក្រោមខ្យល់បក់...ជាដើម»។ ល។ឯកឧត្តម ហេង រតនា បានបន្តទៀតថា ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកទេស​ទាមទារ​ភាព​ឆ្លាតវៃ ភាពជាក់ស្តែង និងការកត់ត្រាវាយតំលៃ ដើម្បីចងក្រងជាឯកសារប្រតិបត្តិការនោះ។សូមបញ្ជាក់ថា ប្រទេសកម្ពុជា តាមរយៈ CMAC បានទទួលការជោគជ័យ លើការបង្វឹកសុនខ​៣ក្បាល​ សម្រាប់ហិតរកកូវីដ-១៩ កាលពីខែសីហា កន្លងទៅនេះ ដោយសុនខទាំងនេះ គឺសម្រាប់​ហិតរក​អ្នកផ្ទុកកូវីដ-១៩នៅកន្លែង ដែលប្រមូលផ្ដុំមនុស្សច្រើន។ក្រោយពីទទួលបានជោគជ័យជាជំហានដំបូងរបស់ខ្លួននោះ ស៊ីម៉ាក់បានសម្រេចបន្ត​ហ្វឹកហ្វឺន​នូវ​សុនខ​ជិត១៩ក្បាល​ទៀត ដើម្បីស្វែងរកមេរោគនេះ ដោយការបង្ហាត់នេះគឺធ្វើឡើង នៅវិទ្យា​ស្ថានបច្ចេកទេស​សកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង។សុនខដែលកំពុងធ្វើការហ្វឹកហ្វឺននេះ គឺកើតនៅកម្ពុជាតែម្ដង ដោយមិនទិញពីប្រទេសណាឡើយ ហើយ​ការហ្វឹកហ្វឺននូវសត្វសុនខទាំងនេះ ដោយគ្រូជំនាញសុនខនៅកម្ពុជាក្រោមកិច្ច​សហការ​ជា​មួយ​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា៕អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ ៖ អាស៊ានចិនត្រូវបន្ត​ពួតដៃ​ប្រយុទ្ធប្រឆាំងយកឈ្នះកូវីដ១៩

2021/09/10 02:35:55 am        234
ភ្នំពេញ ៖ ព្រឹកថ្ងៃទី១០កញ្ញានេះ .សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ាន មួយសម្រាប់អនាគតរួមគ្នា»។ថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ សម្តេចបញ្ជាក់ថា ចិន-អាស៊ាន ត្រូវបន្តពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ-១៩ ដើម្បីធានានិរន្តរភាព​សកម្មភាព​សង្គម-សេដ្ឋកិច្ច និងការស់រានមានជីវិតរបស់ប្រជាជន។សម្តេចបន្តថា ចិន-អាស៊ាន ត្រូវបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយ​វិបត្តិ​នៃជំងឺកូវីដ-១៩ តាមរយៈការបើកឱ្យបានទូលំទូលាយជាងមុននូវទីផ្សារ និងរំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលដែលមានសក្តានុពល និងទទួលបានធនធាន​ហិរញ្ញវត្ថុបន្ថែមទៀត។ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា,សម្តេចក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈ ជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩ សម្ភារៈបរិក្ខារពេទ្យ និងជាពិសេស ជំនួយវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្របសម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជា ទិញវ៉ាក់សាំងពីប្រទេស ចិន ផងដែរ ។សម្តេចបញ្ជាក់ថា កម្ពុជានឹងអាច សម្រេចបាននូវគោលដៅនៃការបង្កើតភាពស៊ាំ​សហគមន៍​នៅ​​ទូទាំង​ប្រទេស និងមានឱកាសបើកដំណើរការ ពេញលេញជាបណ្តើរៗ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នាពេលឆាប់ៗខាងមុខ ៕អត្ថបទ មុត សុទ្ធ

កម្ពុជាបន្តគាំទ្រយ៉ាងជានិច្ចចំពោះយន្តការរួមការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងតំបន់ត្រីកោណមាស

2021/09/09 03:20:28 pm        493
ភ្នំពេញ ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើក​ឡើងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បន្តគាំទ្រជានិច្ចចំពោះយន្តការរួមគ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់ត្រីកោណមាស ខណៈបញ្ហាគ្រឿងញៀនសកល​ស្ថិតនៅកម្រិត​ព្រួយបារម្ភខ្លាំងនៅឡើយ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញ​ជាអធិបបតីភាព​បើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ នៃបណ្តាប្រទេសហត្ថលេខីលើអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ១៩៩៣ ស្តីពី «កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន» នៅព្រឹក​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ ដោយកិច្ចប្រជុំនេះ មានការចូលរួម​ពីប្រទេសចំនួន៦ មានប្រទេសកម្ពុជា ចិន ឡាវ សហភាពម៉ីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម​រួមទាំង​តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន​ និងឧក្រិដ្ឋកម្ម​UNODCផងដែរនោះ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាសូមគាំទ្រពេញទំហឹង ក្នុងការរួមគ្នាប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ក្នុងតំបន់ត្រីកោណមាស ក៏ដូចជាពិភពលោក ហើយការរៀបចំ និងពង្រឹង​នូវយន្តការ និងចាត់វិធានការយ៉ាងតឹងរឹងក្នុងការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុងតំបន់មេគង្គលើ និងតំបន់មេគង្គក្រោម រួមជាមួយតំបន់ពាក់ព័ន្ធដទៃទៀត សំដៅទប់ស្កាត់ឱ្យមាន​ប្រសិទ្ធភាពខ្ពស់​ក្នុងការនាំសារធាតុគីមីផ្សំចូល និងការចរាចរគ្រឿងញៀន ចេញពីតំបន់ត្រីកោណ​មាស​ជាដើម​នោះ។ឯកឧត្តម បានបន្តទៀតថា«កម្ពុជាឯកភាព និងវាយតម្លៃខ្ពស់ចំពោះការយល់ឃើញថា «គ្មាន​សារធាតុ​គីមីផ្សំ គ្មានគ្រឿងញៀន» ហើយកម្ពុជា ក៏បាននឹងកំពុងដាក់ចេញនូវវិធានការ និង​សកម្មភាពជាក់ស្តែងមួយចំនួនក្នុងការចូលរួមទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត ក្នុងការ​បង្វែរ​សារធាតុគីមីផ្សំពីសកម្មភាពស្របច្បាប់ទាំងក្នុងផ្ទៃប្រទេស និងនាំទៅកាន់តំបន់ផ្សេងៗ ក៏ដូចជា​ការចូលរួមអនុវត្តឱ្យបានពេញលេញនូវផែនការសកម្មភាពអនុតំបន់១១ ដែលបានដាក់ចេញ​កន្លងមកផងដែរ»។ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានស្នើសុំកិច្ចបប្រជុំទាំងមូល ជា​ពិសេសអង្គការ យូ អិន អូ ឌី ស៊ី ពិនិត្យពិភាក្សាលើការកែសម្រួល និងរៀបចំផែនការសកម្មភាព​អនុតំបន់​ឱ្យមានភាពសមស្រប និងឆ្លើយតបផ្តោតលើទិដ្ឋភាពនៃបច្ចុប្បន្នភាពដូចជា ការ​បន្តឆ្លង​រាតត្បាត​នៃជំងឺកូវីដ១៩ គួរបង្វែរសកម្មភាពជាទ្រឹស្តី មកជាការអនុវត្តជាក់ស្តែង តាមរយៈការ​ផ្តល់​ថវិកា មធ្យោបាយ សម្ភារៈ និងការត្រួតពិនិត្យវាយតម្លៃ។ ពិនិត្យ និងវាយតម្លៃពីបញ្ហាជាក់ស្តែង ដែលនៅតែអាចផ្តល់​ឱកាសឱ្យក្រុមឧក្រិដ្ឋជន អាចបង្វែរ និងនាំសាធារគីមីទៅកាន់តំបន់​ត្រីកោណ​មាស និងធ្វើការផលិតគ្រឿងញៀនបានទៅតាមតំបន់នានា។ និងបញ្ហាជាក់ស្តែង និងបច្ចុប្បន្នភាព​បំផុត គឺការផលិត ការកែច្នៃ និងការប្រើប្រាស់គ្រឿងញៀន ក្នុងប្រទេសនីមួយៗ និងតំបន់ទាំងមូល​មានការកើនឡើង។ ដូច្នេះ តើយើងត្រូវរៀបចំ កែសម្រួលផែនការសកម្មភាព​អនុតំបន់របស់យើង​បែបណា? ទាំងនេះ គឺជាបញ្ហាខ្លះៗ ដែលខ្ញុំស្នើកិច្ចប្រជុំរបស់យើងគួរពិនិត្យ ពិភាក្សា និង​ពិចារណាជាដើមនោះ។តាមរយៈកិច្ចប្រជុំវិដេអូពីចម្ងាយនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងស្នើដល់​សហគមន៍អន្តរជាតិ អង្គការ យូអិនអូឌីស៊ី និងបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេស​ពាក់ព័ន្ធ​ទាំងអស់ សូមបន្តផ្តល់នូវកិច្ចសហការចូលរួម និងគាំទ្រដំណើរការអនុវត្តន៍ផែនការ​សកម្មភាពអនុតំបន់របស់យើងឱ្យដំណើរការបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រោះថាការរួមចំណែក និងការគាំទ្រពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ក្នុងការ​អនុវត្តន៍ផែនការ​សកម្មភាពនេះ ​គឺមិនត្រឹមតែជួយទប់ស្កាត់ និងកាត់បន្ថយនូវការគំរាមកំហែង​ពីគ្រឿងញៀន​សម្រាប់​តែប្រទេសក្នុងតំបន់នេះប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានទប់ស្កាត់នូវការចរាចរ និងការផលិតគ្រឿងញៀន​ពី​តំបន់ត្រី​កោណមាស ទៅកាន់តំបន់ផ្សេងៗ ក្នុងពិភពលោក ស្របតាមស្មារតីនៃការប្តេជ្ញាចិត្តរបស់​យើង​ទាំងអស់គ្នា ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ យូ អិន ហ្គាស កន្លងមក និងឈានទៅ​សម្រេចគោល​ដៅអភិវឌ្ឍន៍ សហស្សវត្ស​ប្រកបដោយចីរភាពផងដែរ៕អត្ថបទ ៖ បាន ចក់

មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ ដឹកនាំក្រុមការងារចុះចែកកាតចាក់វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅស្រុកព្រះនេត្រព្រះ

2021/09/09 08:23:30 am        511
បន្ទាយមានជ័យ ៖ ថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥១ រួមជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាន បានប្រគល់កាតចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ដុសទាំងទី២ រួចរាល់ ប្រគេនព្រះសង្ឃ ជូនប្រជាពលរដ្ឋ និងកម្មករ និយោជិត ។សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលបានកាតចាក់វ៉ាក់សាំងគឺបានចាក់វ៉ាក់សាំងដុសទី១ នៅថ្ងៃទី១៤ ខែកក្កដា និងដុសទី២ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ​ប្រជា​ពលរដ្ឋមួយ​ចំនួន បានទទួលកាតចាក់វ៉ាក់សាំង​ដើម្បីប្រើប្រាស់​ក្នុងកិច្ចការងារ​ប្រចាំថ្ងៃ​មួយចំនួន។លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានបញ្ជាក់ផងដែលថា កងពលគឺបានផ្តល់​នៅសេវាពេល​ដែល​ទទួល​បានកាតគឺយើងបានជ្រើសរើសបែងចែកទៅតាមភូមិ ឃុំ ដែលជាក់ស្តែង​ហើយ​និងបាន​ចាត់តាំងក្រុមការងារចុះផ្តល់សេវាឲ្យបានគៀកប្រជាពលរដ្ឋ ងាយស្រួល​ក្នុងការទទួល​បាន​នៅ​កាត។នាឱកាសនោះផងដែល លោកមេបញ្ជាការ បានផ្ដាំផ្ញើដល់បងប្អុនដែលបានមកទទួលកាត​នាពេលនេះ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់តាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេស​អនុវត្តតាមអនុសាសន៍​របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រ​កម្ពុជា នូវវិធានការ ៣កុំ ៣ការពារ ជាប់ជាប្រចាំទោសបីជាបានទទួលវ៉ាក់សាំង​ទាំង២ដុស រួចហើយក៏ដោយ។ក្នុងនោះដែរលោកមេបញ្ជាការ សុំការ​អធ្យាស្រ័យ​ចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ និង កម្មករ និយោជិក ក្នុងស្រុកព្រះនេត្រព្រះទាំងអស់ ដែលពុំទាន់មកទទួលកាតចាក់វ៉ាក់សាំងកូវីដ១៩ ក្រុមការងារចាក់វ៉ាក់សាំង និងធ្វើការទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ ឬ អាជ្ញាធរដែលមាននៅក្នុង​កាត​ចាកវ៉ាក់សាំងកន្លងមក ៕

ប្រធានមន្ទីរពេទ្យមង្គលបុរី ត្រូវដកតំណែង បន្ទាប់មានប្រតិកម្មពីអភិបាលខេត្តបន្ទាយមានជ័យ

2021/09/08 01:22:17 pm        498
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ច័ន្ទ វុឌ្ឍីណាវុធ ត្រូវបានដកតំណែងពីប្រធាមន្ទីរពេទ្យមិត្តភាពកម្ពុជា -ជប៉ុន ស្រុកមង្គលបុរី បន្ទាប់ពីមានប្រតិកម្មរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការគ្រប់គ្រងមន្ទីរពេទ្យខេត្តមួយនេះមិនបានល្អ និងមានការរិះគន់ពីមហាជន ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ការសម្រេចចិត្តដកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ នេះ ដោយសារខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រង​របស់លោកជាប្រធាន​មន្ទីរ​ពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ហើយរឿងនេះក៏ដឹងដល់សម្តេចតេជោផងដែរ។លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពីមានរឿងក្នុងករណីខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី រួចមក ក្រុមប្រឹក្សាវិន័យ បានបើកកិច្ចប្រជុំ ហើយបានសម្រេចផ្តល់​ទំនុក​ចិត្តដល់លោកបណ្ឌិត ទុ បារាំង អនុប្រធានឱ្យឡើងជាបេក្ខជនប្រធានថ្មី»។លោកវេជ្ជបណ្ឌិត បានបន្តថា «ឥឡូវរដ្ឋបាលខេត្ត បានសម្រេចតែងតាំងលោកចក្ខុបណ្ឌិត ទុ បារាំង ជាប្រធានពេញសិទ្ធិតែម្តង អត់ចាំបាច់ឆ្លងកាត់ប្រធានស្តីទី ឬអនុប្រធានក្តាប់រួមអីទេ»។សូមរំលឹកថា រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា- ជប៉ុនមង្គលបូរីនេះ បានកើតឡើងក្រោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទៅ​បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះលោកវរសេនីយ៍ទោម្នាក់​ជាអង្គរក្សសម្តេចតេជោ ដែលរលាកខ្នែងពោះវៀន កម្រិតធ្ងន់ហើយត្រូវវះកាត់ ដោយសារក្នុង​ឃ្លាំងឈាម នៃមន្ទីរពេទ្យគ្មានឈាម។នាឱកាសបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបានសរសេរបង្ហោះក្នុងគណនី Facebook ផ្លូវការរបស់លោកថា «កាលពីយប់ ម៉ោង១០ ៖ ០៥នាទី បានទៅបរិច្ចាគឈាម ដើម្បីជួយ​សង្រ្គោះលោក អិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលមានបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ស្របពេលនោះ លោកប្រធានមន្ទីរពេទ្យបានប្រាប់ថា ជាគោលការណ៍ត្រូវរកអ្នកឱ្យឈាមជំនួស និងបង់ថ្លៃសេវា ជាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវ​សម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំ​លើការ​ផ្តល់​សេវា​របស់ប្រធានមន្ទីរពេទ្យខេត្តមួយនេះ»៕

ឯកឧត្តម គន់ គីម អំពាវនាវអ្នកពាក់ព័ន្ធផ្ដល់ព័ត៌មានពីគ្រោះមហន្តរាយឲ្យជាក់លាក់ឆាប់រហ័ស

2021/09/08 06:41:48 am        604
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជួយផ្ដល់ព័ត៌មានពីបានបញ្ហាគ្រោះមហន្តរាយ ជាពិសេសបញ្ហាគ្រោះទឹកជំនន់ អាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ឲ្យបានច្បាស់លាស់ ជាក់លាក់ និងឆាប់រហ័ស ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការចុះជួយពលរដ្ឋរងគ្រោះ ។នៅក្នុងសិក្ខាសាលាស្តីពី ការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ក្នុងការកាត់បន្ថយនូវផលប៉ះពាល់ បង្កដោយគ្រោះទឹកជំនន់ឆ្នាំ២០២១ និងឆ្នាំខាងមុខ គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រើប្រាស់អភិក្រមសកម្មភាព​មុន​គ្រោះអាសន្ន​កើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងការជំរុញឲ្យប្រជាពលរដ្ឋ ចុះឈ្មោះក្នុងប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ និងផ្សព្វផ្សាយព័ត៌មានឲ្យទូលំទូលាយ និង​បង្កភាពងាយស្រួល ក្នុងការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ។ឯកឧត្តម បានបន្ថែមថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការត្រៀមរៀបចំផែនការត្រៀមបម្រុង ក៏ត្រូវគិតគូរសំខាន់នៅពេលមានគ្រោះមហន្តរាយនៅមូលដ្ឋាន ដែលត្រូវឆ្លើយតបមុន ដូចនេះ​សហគមន៍ គឺជាបណ្ដាញដ៏មានប្រសិទ្ធភាព ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ដែលចាំបាច់ត្រូវ​ជួយ​ពួកគេឲ្យមានសមត្ថភាពត្រៀមបង្ការ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងស្ដារឡើងវិញ​ពីគ្រោះមហន្តរាយ ។ជាមួយគ្នានេះ ឯកឧត្តម គន់ គីម បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនានា ចូលរួមចែករំលែកព័ត៌មាន អំពីស្ថានភាពប៉ះពាល់សង្គមដោយគ្រោះមហន្តរាយ ជាក់លាក់ និងទាន់ពេលវេលា សម្រាប់​ការ​ឆ្លើយ​សង្គ្រោះបន្ទាន់ ឲ្យស្របទៅនឹងតម្រូវការរបស់ជនរងគ្រោះ ។ក្នុងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែសីហា និងទិសដៅ​អនុវត្ត​ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមការងារនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការ​ពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមានជំនន់​ទឹកភ្លៀង​ក្នុងរដូវវស្សា ជាពិសេសនៅតំបន់ភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រ ។របាយការណ៍បានបន្តថា ក្រុមការងារកំពុងពិនិត្យផ្ទៀងផ្ទាត់តំបន់ភូមិសាស្រ្ត តាមដងទន្លេមេគង្គ​សម្រាប់ការត្រៀមលក្ខណៈ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះគ្រោះទឹកជំនន់​ទន្លេមេគង្គ ហើយនឹងពង្រឹង និងពង្រីកការងារក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ មានប្រព័ន្ធ១២៩៤ និងប្រព័ន្ធ PRISM ដោយមានកិច្ចសហការជាមួយអង្គការដៃគូ សម្រាប់ឆ្លើយតប និងអន្តរាគមន៍ជួយសង្គ្រោះ ។គួរបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយ ដោយ​ជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានរាជធានី និងខេត្តទាំង២៤ ក្នុងនោះខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ រងគ្រោះធ្ងន់ បង្កឲ្យមានមនុស្សស្លាប់ចំនួន ៥៨នាក់ ពលរដ្ឋរងផល​ប៉ះពាល់​ចំនួន ២២២ ៨៩២គ្រួសារ និងពលរដ្ឋ​ជម្លៀស​រុបចំនួន ១៧ ៥១៧គ្រួសារ ៕ អ​ត្ថបទ ៖ បាន សុខរិទ្ធរូបភាព ឯកសាររូបភាព ឯកសាររូបភាព ឯកសារ

១សប្ដាហ៍ដើមខែកញ្ញា ពលករខ្មែរមកពីថៃ ចូលតាមច្រកខេត្តបាត់ដំបង មានជាង៤០០នាក់ រកឃើញវិជ្ជមានកូវីដ១៩ ជាង២០នាក់

2021/09/08 10:27:30 am        644
បាត់ដំបង៖ ក្នុងរយៈពេល១សប្ដាហ៍ ដើមខែកញ្ញា ឆ្នាំ ២០២១នេះ ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែននានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានចំនួន៤១០នាក់ ក្នុងនោះ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់ផងដែរ។លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងថា ពលករខ្មែរទាំងអស់ដែលវិលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកខេត្តបាត់ដំបង ត្រូវបាន ក្រុមគ្រូពេទ្យ យកសំណាក និងធ្វើតេស្តរហ័សនៅចំណុចព្រំដែន ក្នុងករណីមានលទ្ធផលវិជ្ជមាន ក្រុមការងារនឹងរៀបចំដាក់ព្យាបាលក្នុងមណ្ឌលនៅតាមព្រំដែន.។ចំណែកអ្នកអវិជ្ជមាន នឹងបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលនានា​តាមបណ្ដោយ​ព្រំដែន​ចំនួន១៤ថ្ងៃ រួចផ្ទេរបន្តមកធ្វើចត្តាឡីស័កនៅជិតទីរួមខេត្ត ចំនួន៧ថ្ងៃបន្ថែមទៀត មុននឹងធ្វើការ​ដឹក​ជញ្ជូនពួកគាត់​ទៅកាន់បណ្ដាស្រុក ឬខេត្តកំណើតរៀងៗខ្លួន ។គួរកត់សម្គាល់ថា ទោះបីជាមានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញជាបន្តបន្ទាប់ ប៉ុន្តែស្រប​ពេល​ជាមួយគ្នានេះ ជារឿយៗក៏មានមេខ្យល់មួយចំនួននៅបន្តលួចនាំពលរដ្ឋខ្មែរឆ្លងដែន​ចូលទៅ​ធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសថៃ ខណៈមេខ្យល់ទាំងនោះត្រូវបានកម្លាំង​សមត្ថកិច្ចឈរ​ជើង​ប្រចាំការនៅតាមបន្ទាត់ព្រំដែន ធ្វើការបង្រ្កាប និងអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ ចំណែក​ពលរដ្ឋ​ត្រូវបាន​ធ្វើការ អប់រំណែនាំ និងបញ្ជូនត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។ ពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានា ក្នុងខេត្តបាត់ដំបងភាគច្រើនជាពលករ​ដែលត្រូវបានផ្ទេរមកពីបណ្ដាខេត្តផ្សេងៗ ជាពិសេសខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យជាដើម ខណៈមណ្ឌលស្ទើរទាំងអស់មានសភាពធូរស្រាល មិនចង្អៀតណែននោះទេ ហើយមណ្ឌលខ្លះទៀត​នៅទំនេរទៀតផង។អត្រាឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងខេត្តបាត់ដំបង នាប៉ុន្មានថ្ងៃចុងក្រោយនេះ មានចំនួនកើនឡើងបន្តិចវិញ ប៉ុន្តែស្ថិតក្នុងសភាពមួយធូរស្រាលមិនគួរឲ្យព្រួយបារម្ភនោះទេ។ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦ ៣០៦នាក់ ក្នុងនោះបានព្យាបាល​ជាសះស្បើយចំនួន ៥ ២២១នាក់ កំពុងសម្រាកព្យាបាល៩៩៨នាក់ និងស្លាប់ចំនួន៨៧នាក់៕

មន្ត្រីជំនាញធនធានទឹកបើកទ្វារអាងស្តុកទឹក៣ទីតាំង បង្ការទប់ស្កាត់ទឹកជំនន់ ខណៈតំបន់ផ្នែកខាង​លើ​​បន្ត​មានភ្លៀងធ្លាក់ច្រើន

2021/09/08 09:14:14 am        263
ឧត្តរមានជ័យ ៖ មន្រ្តីជំនាញមន្ទីរធនធានទឹក​ខេត្តឧត្ដរមានជ័យ ចុះបើកទ្វារទឹកបញ្ចេញពីអាងស្តុកទឹកចំនួន៣ទីតាំង ទី១ គឺទំនប់អាងស្តុកទឹក០៥ (សូន្យប្រាំ) ក្នុងស្រុកត្រពាំងប្រាសាទ ទី២ ទំនប់អាងស្តុកទឹកបឹងតាម៉ុក និងទី៣ ទំនប់អាងស្តុកទឹកទំនប់ថ្មី ក្នុងស្រុកអន្លង់វែង ដើម្បីរំដោះប្រភពទឹកបន្ថែម ដែលកំពុងហូរកាត់លើខ្នងទំនប់បង្ហៀរទាំងបី ទីតាំងខាងលើនេះ ក្នុងការ បង្ការទប់ស្កាត់ការកើតបណ្តាលឲ្យមានទឹកជំនន់ ខណ:តំបន់ផ្នែកខាងលើជួរភ្នំ នៃទំនប់អាងស្តុកទឹកទាំងបីនោះនៅបន្តមានទឹកភ្លៀងធ្លាក់ខ្លាំង។លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន ប្រភពទឹក នៅក្នុងទំនប់អាងស្តុបទឹកទាំងបីទីតាំងខាងលើនោះ មានប្រភពទឹកចាស់ នឹងប្រភព ទឹកភ្លៀងថ្មី បានហក់ឡើងជាបណ្តើរៗ ក៏ប៉ុន្តែវាមិនទាន់​បណ្តាល​មានករណី​ជំនន់​គម្រាមកំហែង​ជន់​លិច ​ឬក៏ហូរបាក់ច្រោះបណ្តាលឲ្យមានការខូចខាតលើខ្នងទំនប់ ឬក៏​ដំណាំស្រូវ បន្លែ ផ្លូវ និងផ្ទះសម្បែងរបស់ពលរដ្ឋនោះឡើយ។លោកបញ្ជាក់ទៀតថា ប្រភពទឹកដែលក្រុមការងារបានបើកបញ្ចេញ ដើម្បីបញ្ជៀសការ​គម្រាម​កំហែង ចេញពីទំនប់អាងស្តុកទឹកនៅប៉ែកខាងលើទាំងបីនោះ គឺបានហូរចុះចូលតាមស្ទឹង អូរ ព្រែក ប្រឡាយ បន្តធ្លាក់ចូលតាមបណ្តាអាងរក្សាប្រភពទឹកនៅផ្នែកខាងក្រោម ធំៗដើម្បី​បញ្ចៀស​ការ​ជន់លិច រួមមាន អាងទឹកស្ទឹងស្រែងទី២ និងអាងទឹកស្ទឹងស្រែងទី១ ដែលបច្ចុប្បន្នអាស្តុកទឹកទាំងពីរ នៅមិនទាន់មានប្រភពទឹកពេញគ្រប់គ្រាន់ចូល​នៅឡើយ​ ដូច្នេះសូមប្រជាកសិករកុំមានការ​បារម្មណ៍​ចំពោះការជន់លិចឲ្យសោះ៕អត្ថបទ ៖ ឃិន សារិទ្ធ

គ.ជ.ប អនុញ្ញាត​ឲ្យអ្នកសង្កេតការណ៍ជាតិអន្តរជាតិ និងភ្នាក់ងារបក្ស​នយោបាយ​ចុះពិនិត្យ​ការ​ចុះឈ្មោះ​បោះឆ្នោត​ ឆ្នាំ២០២១

2021/09/07 12:27:17 pm        306
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប.បាន​សម្រេចអនុញ្ញាត​ឲ្យអ្នក​សង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយទាំងអស់ ក្នុងការ​ចុះបញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ ដែលគ្រោងនឹងប្រព្រឹត្តិ​ទៅ នាពាក់កណ្តាល​ខែតុលា រហូតដល់ចុងខែវិច្ឆិកា ខាងមុខនេះ ប៉ុន្តែភាគីដែលមានបំណងចុះត្រួតពិនិត្យទាំងអស់ ត្រូវធ្វើការដាក់ពាក្យស្នើសុំជាមុនទៅកាន់ គ.ជ.ប.សិន។យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប.នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ ស្តីពីការដាក់ និង​ការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិអន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ បានឲ្យដឹងថា យោងច្បាប់​ស្តីពីការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ។យោងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងយោងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​បានអំពាវនាវ​ដល់​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ-អន្តរជាតិ ​និងគណបក្សនយោបាយទាំងអស់ ដែលមានបំណងចុះសង្កេតការណ៍នោះ គប្បី​ទៅ​ដាក់ពាក្យស្នើសុំនៅទីស្តីការ គ.ជ.ប. ដោយនឹងចាប់ផ្តើមពីថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។សេចក្តីជូនដំណឹងរបស់គ.ជ.ប.ក៏បានបញ្ជាក់ផងដែរថា គំរូពាក្យសុំចុះឈ្មោះអ្នក​សង្កេតការណ៍​អន្តរជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប តាមរយៈ(www.nec.gov.kh)។ ក្រោយពី បាន​ទទួលស្គាល់ និងអនុញ្ញាត​ជាផ្លូវការ ហើយទទួលប័ណ្ណ សម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប រួចហើយនោះភាគីទាំងអស់​មាន​សិទ្ធិសង្កេត​មើល​ដំណើរ​ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងមូលក្នុង ព្រះរាជាណាចក្រកម្ពុជា​ដូចបាន​កំណត់តាមពេលវេលា ដែលបានជូនដំណឹងនាពេលកន្លងទៅនេះ។សូមបញ្ជាក់ថា ប្រទេសកម្ពុជា នឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ របស់ខ្លួននៅឆ្នាំ២០២២ខាងមុខនេះ ដោយមានគណបក្សនយោបាយជាច្រើន ដែលបានចុះបញ្ជី​ជាផ្លូវការនៅក្រសួងមហាផ្ទៃនឹងចូលរួមប្រកួតប្រជែង ស្របទៅតាមប្រទេសលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សផងដែរ៕អត្ថបទ បាន ចក់

ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ស្ម័គ្រចិត្ត​រុះរើស​សំយាប​ចេញ​មក​លើ​ចិញ្ចើមផ្លូវ នៅ​តាម​បណ្ដោយ​ផ្លូវលេខ៥

2021/09/07 11:07:19 am        844
ភ្នំពេញ ៖ បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម លើកំណាត់ផ្លូវលេខ០៥ ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាលទី១ ដែលបានតសំយាបគ្រប់ប្រភេទចេញមកលើចិញ្ចើមផ្លូវដោយទុករយៈពេល០៧ថ្ងៃ ដើម្បីឲ្យរុះរើស និងកាត់ចេញដោយខ្លួនឯងនោះ ឃើញថា បងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម បានស្ម័គ្រចិត្តដោយខ្លួនឯង រុះរើសកាត់សំយាបដែលលយ មកលើចិញ្ជើមផ្លូវ ព្រមទាំងតុ កៅអី ថូផ្កា ជាដើម បានមួយចំនួនធំហើយ និងបន្តរុះរើសបន្តទៀត។សូមបញ្ជាក់ផងដែរកន្លងមក ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យមន្រ្តីក្រោមឱវាទចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីឲ្យមានរបៀបរៀប​រយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើក​សោភ័ណភាព​ទីក្រុង កាត់​បន្ថយ​ការកកស្ទះចរាចរណ៍ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរ​ថ្មើជើង ឬ ជនពិការភាព ធ្វើដំណើរ។គួរបញ្ជាក់ផងដែរ នៅថ្ងៃទី​៣១​ ខែសីហា​ ឆ្នាំ​២០២១កន្លងមក​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ អញ្ជើញ​ជាប្រធានគណៈអធិបតីក្នុងកិច្ច​ប្រជុំស្តីពី​"ការរៀបចំ​សណ្តាប់ធ្នាប់​ និងរបៀបរៀបរយសាធារណៈតាមបណ្តោយកំណាត់ផ្លូវលេខ៥​ ចាប់ពីផ្លូវលេខ​ ១១០​ ដល់ផ្លូវលេខ​ ១៤៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយទុករយៈពេល០៧ថ្ងៃ ដើម្បី​ធ្វើការ​រុះរើសំណង់ហ្វែមដែកបិទបាំងរំលោភចិញ្ចើមផ្លូវ និងសំយាប ព្រមទាំងតុ កៅអី សំភារៈលក់ដូរ​ផ្សេងៗ ចេញអោយអស់ដោយស្ម័គ្រចិត្តក្នុងរយៈពេល០៧ ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិង។ ក្នុងករណី​រឹងរូស​មិនព្រមអនុវត្តទេនោះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលយ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយមិនទទួលខុសត្រូវរាល់ការខូតខាតទ្រព្យសម្បត្តិ សំភារៈដែលល្មើសនោះឡើយ៕អត្ថបទ ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM