សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ថៃសន្យាជួយទប់ស្កាត់សកម្មជនខ្មែរ ដែលយកទឹកដីថៃស្នាក់​​​អាស្រ័យ​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​កម្ពុជា

2021/09/14 12:33:23 pm        419
ភ្នំពេញ ៖ លោក Somsak Tepsuthinរដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់ព្រះរាជាណាចក្រថៃ បានសន្យាថា នឹងជួយទប់ស្កាត់រាល់ទង្វើរបស់ក្រុមសកម្មជនខ្មែរ ដែលកំពុងស្នាក់អាស្រ័យនៅលើទឹកដីថៃ ហើយមានសកម្មភាពនានាដើម្បីប្រឆាំង និងជេរប្រមាថដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យខាងតែបាន ។ការសន្យារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃនេះ គឺបានធ្វើឡើង បន្ទាប់ពីមានសំណើរ​របស់​ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា​ដោយ​ឯកឧត្តម​ បានស្នើ​ដល់ភាគីថៃ​ ឲ្យបន្តជួយទប់ស្កាត់សកម្មភាពរបស់សកម្មជនក្រុមប្រឆាំង ដែលកំពុងរស់នៅ​ប្រទេសថៃ និងយកទឹកដីថៃធ្វើសកម្មភាពនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា និងជេរប្រមាថថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាញសង្គម និងសារព័ត៌មានជាតិ-អន្តរជាតិ ដែលមានប្រភពនៅក្នុងប្រទេសថៃជាដើម។ល។នៅក្នុងកិច្ចជំនួបពិភាក្សាគ្នាកាលពីម្សិលមិញ នៅវិមានព្រឹទ្ធសភា ទីក្រុងបាងកកប្រទេសថៃ​ នោះលោក Somsak Tepsuthinបានបញ្ជាក់ថា «ខ្ញុំនឹងទទួលយកសំណើរបស់កម្ពុជា ដោយសន្យា​នឹង​ជួយ​​ទប់ស្កាត់សកម្មភាពរបស់ក្រុមប្រឆាំង​ ដែលមានបំណងធ្វើសកម្មភាពនានា ​ដើម្បីប្រឆាំង​រាជ​រដ្ឋាភិបាលកម្ពុជាឲ្យខាងតែបាន»។ជាមួយគ្នានោះដែរ លោក Somsak Tepsuthin រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ ក៏នមានជំនឿជឿ​ជាក់លើ​នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលបច្ចុប្បន្ន កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់​កាល​កំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យបន្ទាប់ពីវិបត្តិកូវីដ-១៩ ជាពិសេស កំណែទម្រង់ស៊ីជម្រៅ​លើ​វិស័យទេសចរណ៍។សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួង​ទេសចរណ៍ បានស្នើដល់ភាគីថៃ ជួយពង្រឹង និងបង្កើនទំនាក់ទំនងរវាងកម្ពុជា-ថៃ ឲ្យកាន់តែល្អ​ប្រសើបន្ថែមទៀត​ក្នុងវិស័យយុត្តិធម៌។ ស្នើបន្តជំរុញ និងលើកកំពស់កិច្ចសហការគ្នាឲ្យ​កាន់តែ​ជិតស្និទ្ធ និងកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេស ជំនួយទៅវិញទៅមកលើផ្នែកច្បាប់ និងសន្តិសុខជាដើម៕អត្ថបទ ៖ បាន ចក់

គ្រូបង្រៀននៅរាជធានីភ្នំពេញ បន្តយកសំណាក មុនបើកសាលានៅថ្ងៃស្អែក

2021/09/14 12:22:34 pm        307
ភ្នំពេញ៖ មន្ត្រីសុខាភិបាល បន្តយកសំណាកលោកគ្រូ អ្នកគ្រូ តាមរយៈឧបករណ៍តេស្តរហ័ស (Rapit Test) នៅតាមសាលាមួយចំនួន ដែលគ្រោងនឹងបើកឲ្យចូលសិក្សាឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខណៈសាលាតាមបណ្ដាខេត្តមួយចំនួន ក៏បានចាប់ផ្ដើមបើកឲ្យសិស្សចូលរៀនវិញ បណ្ដើរៗដែរនោះ ។សកម្មភាពយកសំណាកនេះ គឺត្រូវបានអាជ្ញាធររៀបចំជាមណ្ឌលមួយទីតាំង ក្នុងខណ្ឌនីមួយៗ ដើម្បីឲ្យគ្រូបង្រៀនតាមសាលា បានអនុញ្ញាតការពីក្រសួងអប់រំ យុវជន និងកីឡា ឲ្យចូលសិក្សា​ឡើងវិញ មកធ្វើសំណាក ហើយជាក់ស្ដែងនៅខណ្ឌដូនពេញ គឺធ្វើនៅអនុវិទ្យាល័យចតុមុខ ។ លោកគ្រូ យី សុគន្ធ គ្រូបង្រៀនផ្នែកជីវវិទ្យា និងជាតំណាងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យ សម្ដេច ប៊ុន រ៉ានី ហ៊ុនសែនវត្តភ្នំ លើកឡើងថា សម្រាប់វិទ្យាល័យនេះ បានត្រៀមរួចរាល់ហើយ ក្នុងការបើកឲ្យសិស្សចូលរៀនឡើងវិញ រួមទាំងមានត្រៀមនូវឧបករណ៍វាស់កម្ដៅ កន្លែងលាងដៃនឹងសាប៊ូ អាល់កុល និងជែល និងការធ្វើអនាម័យក្នុងសាលាជាដើម ។លោកគ្រូ បានបន្តថា មួយវិញទៀត នៅមុនពេលបើកឲ្យមានការសិក្សាតាមសាលាឡើងវិញ ដោយមន្ត្រីសុខាភិបាល បានយកសំណាកបុគ្គលិកអប់រំ តាមសាលានីមួយៗ គឺពិតជាល្អ ដើម្បីអាច​ដឹងភ្លាមៗ ពីអ្នកណាម្នាក់មានវិជ្ជមានកូវីដ១៩ ហើយអាចទប់ស្កាត់ការឆ្លងរាលដាល​បានទាន់​ពេលវេលា ។លោកគ្រូអ្នកគ្រូ ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ បានបន្ថែមថា ចំពោះការបើកឲ្យសិស្សចូល​រៀន​វិញនេះ គឺមានភាពល្អប្រសើរជាងការរៀនតាមអនឡាញ ដោយសិស្សអាចនឹងយល់ដឹងច្បាស់ ពីមេរៀនដែលបង្រៀន ព្រោះការបង្រៀនតាមអនឡាញ ពេលខ្លះក៏មានការខ្វះចន្លោះជាង​ការ​បង្រៀន​ផ្ទាល់ ។គួរបញ្ជាក់ថា សម្រាប់ក្នុងរាជធានីភ្នំពេញ មានសាលារៀនមួយចំនួន ដែលមិនសូវមាន​ហានិភ័យ​នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នឹងត្រូវបើកឲ្យសិក្សាឡើងវិញ​នៅថ្ងៃស្អែក បន្ទាប់ពីមានការ​អនុញ្ញាត​​ពីក្រសួងអប់រំ ហើយសាលាទាំងអស់នោះ ត្រូវមានការអនុវត្តនូវវិធានការ​សុខាភិបាល​នានា ៕ អត្ថបទ បាន សុខរិទ្ធិ

ការបើកដំណើរការសាលាសាកល្បងឡើងវិញដោយអនុវត្តតាមស្តង់ដារប្រតិបត្ត (SOP) និងវិធានាករ៦ចំណុច

2021/09/13 03:39:50 pm        681
ព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរអបរំយុវជន និងកីឡាខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ អញ្ជើញត្រួតពិនិត្យការបើកឱ្យដំណើរការសាកល្បងសាលារៀនឡើងវិញ និងការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្ដភាព ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។នៅក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា មុនបើកដំណើរការចូលរៀន និងបង្រៀនសាកល្បងឡើងវិញនេះ តម្រូវឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវធ្វើសំណាកតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន។ លោកគ្រូ អ្នកគ្រូ ត្រូវរៀបចំម៉ាស៊ីនវ៉ាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃ នៅតាមមុខថ្នាក់រៀន រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម នៅពេលចេញលេង មិនត្រូវឱ្យសិស្សចេញលេង​ស្រប​ពេលគ្នា ត្រូវមានថ្នាក់មួយចេញ និងថ្នាក់ផ្សេងទៀតអត់ ដើម្បីធានាដល់ការកាត់បន្ថយហានិភ័យ នៃការចម្លងជំងឺកូវីដ-១៩។ ខេត្ដមានចំណុចសំខាន់៦ ដែលត្រូវអនុវត្ដការបើកសាលារៀនសាកល្បងឡើងវិញមានដូចជា ១-ត្រូវមានការទទួលខុសត្រូវ ២-ទទួលខុសត្រូវចំពោះគ្រួសារ ៣-ទទួលខុសត្រូវចំពោះមិត្តភក្ត ៤-ទទួលខុសត្រូវចំពោះសង្គម ៥-អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល កាណែនាំ “៣.ការពារ និង៣.កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និង៦-ត្រូវចាត់ទុកអ្នកនៅជុំវិញខ្លួន​យើងជាជន​សង្ស័យកូវីដ-១៩ ទើបលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ មិនមានការឆ្លងជំងឺកូវីដ-១៩។ លោក បន្ដថា យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិ សាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើស​យកសាលា ដែលមានសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់បានល្អ ធ្វើការបើកដំណើរ​ការសាកល្បងបង្រៀន និងរៀនឡើងវិញដោយផ្តោតសំខាន់លើថ្នាក់ទី៩ និងថ្នាក់ទី១២ សរុបចំនួន ៥សាលា នៅតាមក្រុង-ស្រុកទាំង៥ នៃខេត្តព្រះសីហនុ និងឈានទៅបើកសាលាផ្សេងៗទៀត​ក្នុងខេត្តព្រះសីហនុ។ ការជ្រើសរើសបើកដំណើរការសាកល្បងសាលាទាំង៥ មានដូចជា ១.អនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ២.អនុវិទ្យាល័យព្រែកស្វាយ ក្រុងកោះរ៉ុង ៣.វិទ្យាល័យកែវផុស ស្រុកស្ទឹងហាវ ៤.អនុវិទ្យាល័យទួលកែវ ស្រុកព្រៃនប់ និង៥.អនុវិទ្យាល័យស្ទឹងសំរោង ស្រុកកំពង់សីលា។ ការបើកសាលាសាកល្បងឡើងវិញនៅសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ថ្ងៃនេះ មានសរុបចំនួន ២២ថ្នាក់ មានលោកគ្រូ អ្នកគ្រូសរុប ចំនួន ៥៣នាក់ សិស្សថ្នាក់ទី១២ សរុបចំនួន ១៩៥នាក់ សិស្សថ្នាក់ទី៩ មានសរុបចំនួន ២៤៨នាក់ ៕អត្ថបទ ៖ ប៊ុនថា

អ្នកជំនាបុរាណវិទ្យាថា ឈើតាត្រាវជាឈើពិសេសបំផុត ជាងឈើដទៃទៀតក្នុងការជួយ ការពារ​ប្រាសាទបុរាណ

2021/09/13 03:21:45 pm        610
សៀមរាប ៖ ក្រុមអ្នកអភិរក្ស និងថែរក្សាប្រាសាទបុរាណ បានឱ្យដឹងថា ឈើតាត្រាវ គឺ ជាឈើដែលមើលទៅមានលក្ខណសាមញ្ញ ក៏ប៉ុន្តែគុណតម្លៃរបស់វា គឺល្អបំផុតគ្មានឈើណាប្រៀបបានទេ សម្រាប់យកមកជួយទល់ទ្រ និងទប់ជ្រែង ប្រាសាទបុរាណនានា ឱ្យមានភាពគង់វង្សបានយូរអង្វែង ។លោក ឃាម មុនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការមានប្រសាសន៍ នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១នេះថា តាមការស្រាវជ្រាវឃើញថា​តាំង​ពីសម័យអង្គរ មក គឺបុព្វបុរសខ្មែរបានប្រើឈើតាត្រាវ និងឈើជើងចាប ដើម្បីធ្វើជាធ្នឹម​ទល់ទ្រ​ប្រាសាទបុរាណនានា ឱ្យមានលំនឹង ។ពេលបច្ចុប្បន្ននេះ ក្រុមអ្នកអភិរក្ស និងថែរក្សា​ប្រាសាទ​បុរាណ នៅក្នុងខេត្តសៀមរាប កំពុងត្រូវការឈើនេះយ៉ាងខ្លាំង​ ដើម្បីយកមកជួយដល់កិច្ចការពារ​ និងថែរក្សាប្រាសាទបុរាណជាច្រើន។ក្រុមអ្នកអភិរក្សប្រាសាទបុរាណបានពន្យល់ទៀតថា តាមការស្រាវជ្រាវសម័យថ្មីគឺបានរកឃើញថា ឈើតាត្រាវ គឺមានលក្ខណៈពិសេសនៅពេលដែលយកទៅទល់ទ្រប្រាសាទបុរាណគឺវាមិនត្រឹមតែ ធន់ជាប់បានយូររយៈពេលរាប់ពាន់ឆ្នាំប៉ុណ្ណោះទេ គឺវាថែមទាំងមានធាតុម្យ៉ាង​ដែលអាចការពារ​មិនឱ្យរន្ទះបាញ់​នៅម្ដុំប្រាសាទ ដែលមានដាក់ឈើទាំងនោះផង។ជាយូរលង់មកហើយនៅតាមវត្ដអារាម ជាច្រើនក្នុងប្រទេសកម្ពុជា ក៏គេតែងសង្កេតឃើញមាន​ការ​យកឈើតាត្រាវ ទៅប្រើប្រាស់លើសំណង់ ធ្វើព្រះពុទ្ធបដិមា និងយកឈើនេះធ្វើពិធីបូជាផ្នែក សាសនា ផងដែរ ប៉ុន្តែគួរឱ្យស្ដាយ ដោយសារតែឈើតាត្រាវ និងឈើជើងចាប​ ដែល​មានគុណ​តម្លៃ​ពិសេសជាងឈើណាៗទាំងអស់នោះ បានក្លាយទៅជាឈើកម្រពិបាករកទៅហើយ។ក្រុមអ្នកការពារប្រាសាទបុរាណចង់ឱ្យរដ្ឋាភិបានជាពិសេសមន្ត្រី ទទួលបន្ទុករដ្ឋបាលព្រៃឈើ​គួរ​ស្វែងរកពូជឈើទាំងពីរមុខនេះ មកបណ្ដុះហើយដាំដុះឱ្យសំបូរបែបឡើងវិញ នៅក្នុងខេត្តសៀមរាប និងនៅតំបន់ជាច្រើន ទៀតនៃប្រទេសកម្ពុជាផងដែរ ៕អ​ត្ថបទ ៖ សាវី

សម្ដេច​តេជោ​ប្រកាស​ថា ចិន​សន្យា​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ចំនួន​៣លាន​ដូស​ទៀត​សម្រាប់​ចាក់​ដូស​ទី​៣ ​ដល់​ពលរដ្ឋ​កម្ពុជា

2021/09/13 01:28:55 pm        333
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ចិន​បាន​សន្យា​ផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ៣​លាន​ដូស​បន្ថែម​ទៀត​ដល់​កម្ពុជា សម្រាប់​​ចាក់​ដូស​ទី​៣ ឬ​ដូស​ជំរុញ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ឱ្យ​ដឹង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​ ក្រោយ​ពី​ជំនួប​រវាង​សម្ដេច និង​លោក វ៉ាង យី រដ្ឋ​មន្ត្រី​ការបរទេស​ចិន​ នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​នេះ។ទំព័រ​ហ្វេសប៊ុក​សម្ដេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​ថា៖ «សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា ចិន​បាន​សម្រេច​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ប្រមាណ ៣​លាន​ដូស​ថែម​ទៀត​ដល់​ប្រទេស​កម្ពុជា ដើម្បី​ទុក​សម្រាប់​ចាក់​ដូស​ទី​៣​ជូន​ប្រជា​ពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ»។សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ទៀត​ថា កម្ពុជា​មាន​វ៉ាក់សាំង​រហូត​ដល់​ ៩​លាន​ដូស​ហើយ​សម្រាប់​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា ក្នុង​នោះ​វ៉ាក់សាំង ២​លាន​ដូស​សម្រាប់​ចាក់​ដូស​ទី​៣ ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​រួច​រាល់​ហើយ ហើយ​វ៉ាក់សាំង​ចំនួន ៣​លាន​ដូស​ទៀត គ្រោង​មក​ដល់​កម្ពុជា​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច កម្ពុជា​ត្រូវ​ការ​វ៉ាក់សាំង​ចំនួន ១២​លាន​ដូស​សម្រាប់​យុទ្ធនាការ​ចាក់​ដូស​ទី​៣ ឬ​ដូស​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដោយ​ក្នុង​នោះ កម្ពុជា​ត្រូវ​ការ ៣​លាន​ដូស​បន្ថែម​ទៀត។សម្ដេច​តេជោ ហ៊ុន​ សែន បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ២៦​.៨​លាន​ដូស​រួច​មក​ហើយ​ពី​ប្រទេស​ចិន។កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ដើម​ឆ្នាំ​នេះ ហើយ​គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ១១​លាន ៤៤​ម៉ឺន​នាក់​រួច​មក​ហើយ ឬ​ស្មើ​នឹង​ ៩៧.៣៨​ភាគរយ​ បើ​ធៀប​នឹង​គោលដៅ​របស់​រាជ​រដ្ឋាភិបាល៕

សាលារៀនរដ្ឋ និងឯកជននៅភ្នំពេញ នឹងដំណើរការឡើងវិញ ប៉ុន្តែមិនទាំងអស់នោះទេ

2021/09/13 01:23:14 pm        554
ភ្នំពេញ ៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ នឹងបើកដំណើរឡើងវិញ នៅថ្ងៃទី១៥ កញ្ញានេះ ប៉ុន្តែមិនមែនមានន័យថា ជាការបើកគ្រប់សាលា ឬ គ្រប់កម្រិតនោះទេ។ក្នុងឱកាសដឹកនាំអាជ្ញាធរខណ្ឌទាំង១៤ និងកងពលតូចលេខ៧០ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់​មេរោគ នៅតាមសាលានានាក្នុងរាជធានី នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីត្រៀម​បើក​សាលារៀនឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ នៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការបើកសាលារៀនឡើងវិញនេះ ធ្វើឡើងទៅ​តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយអនុសាសន៍នេះ ត្រូវបានប្រជាពលរដ្ឋ ឪពុកម្ដាយ អាណាព្យាបាលសិស្ស ចូលរួមនិងគាំទ្រយ៉ាងពេញទំហឹង ដោយសារកូនគាត់បានសិក្សារៀនសូត្រនៅតាមសាលាឡើងវិញ ក្រោយពីខកខាននៃការរៀន​សូត្រប្រមាណ៧ខែមកនេះ ដោយការរាតត្បាតនៃជម្ងឺកូវីដ-១៩ ។ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ថ្ងៃទី១៥កញ្ញា គឺជាថ្ងៃកំណត់ដែលសាលាត្រូវបើកឲ្យដំណើរ​ការរៀន​សូត្រឡើងវិញ ចាប់ពីអនុវិទ្យាល័យដល់វិទ្យាល័យ ប៉ុន្តែត្រូវតែអនុវត្ត ឱ្យ​ខ្ជាប់ខ្ជួន​នូវគោល​ការណ៍​ប្រតិបត្តិស្តង់ដា មិនថាសាលាតូច ធំ រដ្ឋ ឬ​ឯកជនយ៉ាងណានោះទេ។ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវដល់អាណាព្យាបាលសិស្សទាំង​អស់​ត្រូវចូល​រួម​ជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺ-១៩ ខណៈបើក​សាលារៀនឡើងវិញនេះ បើយើងធ្វេសប្រហែសតែបន្តិច គ្រោះថ្នាក់នៃជម្ងឺកូវីដ-១៩ នឹងធ្លាក់មក​លើពួក​យើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវតែរួមគ្នា ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះ ដើម្បីឈានទៅអភិវឌ្ឍន៍​ប្រទេសជាតិយើងឲ្យបានរីកចម្រើនលឿនឡើងវិញ។គួរបញ្ជាក់ថា យុទ្ធនាការនៃការបាញ់ថ្នាំសម្លាប់មេរោគនៅ​តាមបណ្ដាសាលានានា​ ក្នុងរាជធានី​ភ្នំពេញ​នេះ គឺធ្វើឡើងនៅតាមសាលារដ្ឋចំនួន៦៨ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

ក្រសួងសុខាភិបាល ៖ ពលរដ្ឋត្រូវបង្កើនការការពារខ្លួន ខណៈកូវីដ១៩ មានការផ្ទុះឆ្លងតាមផ្សារ ក្នុងសហគមន៍

2021/09/13 01:01:47 pm        435
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការការពារខ្លួន តាមរយៈអនុវត្តវិធានការសុខាភិបាលនានា ខណៈអត្រារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ តាមទីផ្សារមួយចំនួន ក្នុងសហគមន៍បានរកឃើញជាបន្តបន្ទាប់ ។យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បី ការពារការចម្លងវីរុសកូវីដ១៩ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានការខិត​ខំប្រឹង​ប្រែងពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យ​ករណីឆ្លងជំងឺកូវីដ១៩ បានបន្តធ្លាក់ចុះជាបន្តបន្ទាប់គួរជាទីមោទនៈក្នុងអំឡុងខែសីហា ដល់ដើមខែកញ្ញា ។សេចក្តីណែនាំបន្តថា ដោយឡែកនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងជំងឺកូវីដ១៩ មានការកើនឡើងបន្តិចនៅតាមបណ្ដាខេត្តមួយចំនួន ដែលក្នុងនោះក្រសួងសុខាភិបាលបាន​រកឃើញថា ករណីផ្ទុះភាគច្រើនផ្ទុះនៅតាមផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺផ្សារ​លក់ដូរនៅ​តាមបណ្ដាខេត្ត ក្រុង ភូមិ ទីប្រជុំជននានាជាដើម ដែលប្រជាពលរដ្ឋបានទៅទិញ​ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ និងជួបជុំគ្នាបរិភោគអាហារជាដើម ។ប្រភពបានបន្ថែមថា អាស្រ័យហេតុនេះ ដើម្បីធានារឲ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងឆ្ពោះទៅកាន់ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាលសូមអំពាវនាវ​ដល់ប្រជាពលរដ្ឋ កុំមាន​អារម្មណ៍​ស្កប់ស្កល់​ ដោយមានការពឹងផ្អែកទាំងស្រុង លើវ៉ាក់សាំង​ដែល​បានទទួលនោះទេ គឺតាមរយៈអង្គការសុខភាពពិភលោក ដែលបានចុះផ្សាយ វ៉ាក់សាំង​មានប្រសិទ្ធភាព ការពារមិនឲ្យឈឺ​ធ្ងន់ធ្ងរ ដែលតម្រូវឲ្យសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យ​នៃការស្លាប់ ដោយសារជំងឺកូវីដ១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសចំពោះអ្នកចាក់វ៉ាក់សាំងរួច គឺអាចឆ្លងបាន ប្រសិនបើមិនការអនុវត្តវវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ចូលរួមទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​ជំងឺកូវីដ១៩ ដោយបុគ្គល គ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងចាត់វិធានរដ្ឋបាលសមស្របចាំបាច់ ៕

សម្ដេចតេជោ ៖ «ភាពជាម្ចាស់ប្រទេស» គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាព ពេញលេញ ប្រកបដោយនិរន្តរភាព

2021/09/12 11:11:07 am        529
ភ្នំពេញ ៖ មហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រុមប្រឹក្សាយោបល់២០២២ ក្រោមប្រធានបទស្តីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលចូលរួម​ដោយសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាមេដឹកនាំ នៃប្រទេសនានាព្រមទាំងវាគ្មិនដែលជាអតីតប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ អតីតប្រធានាធិបតី និងមេដឹកនាំនៃប្រទេសជាច្រើនទៀតប្រមាណជា៥០ ប្រទេស បានរៀបចំ ឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១២កញ្ញា បានធ្វើការផ្លាស់ប្ដូរទស្សនៈគ្នា ដើម្បី សន្តិភាពនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ជាមួយនឹងការវាយតម្លៃដោយរម្លឹកកោតសរសើរដល់សម្តេចតេជោ ហ៊ុនសែន ដែលតែងតែបាន​គាំទ្រ​និងផ្តល់គំនិត​ផ្តួចផ្តើម​ដល់មហាសន្និបាតនៃក្តីសង្ឃឹមដើម្បីសន្តិភាព អាស៊ី ប៉ាស៊ីហ្វិក ពី​សំណាក់លោកជំទាវ ហាក់ ចាហាន់មូន សហស្ថាបនិក នៃសហព័ន្ធសន្តិភាពសកល លោក បណ្ឌិត ថូ ម៉ាស ជីវាលស៍ ប្រធានសហព័ន្ធសន្តិភាពសកល ក៏ដូចជាបណ្តាវាគ្មិនសំខាន់ៗដទៃទៀត នៃវេទិកាផ្លាស់ប្ដូរទស្សនៈគ្នា ជាពិសេសការបង្រួបបង្រួម ដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថា សម្តេចមានកិត្តិយស​និង​សោមនស្ស​បានចូលរួមថ្លែងសុន្ទរកថា គន្លឹះនៅក្នុងកម្មវិធី «មហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី ៧៖ ស្ថាប័នស្រាវជ្រាវ ឆ្នាំ២០២២» ក្រោមប្រធានបទ "សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” ។ ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃមិនអាចកាត់ថ្លៃបានដល់សន្តិភាព កម្ពុជាសូមវាយតម្លៃខ្ពស់​ចំពោះ​ការ​រៀបចំមហាសន្និបាតនេះ ដើម្បីពង្រឹងវប្បធម៌ សន្តិភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។សម្តេចបញ្ជាក់ថា បច្ចុប្បន្ននេះ, ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយមួយក្នុងតំបន់ ដែលបាន​និងកំពុង​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ពរបស់សហរដ្ឋអាមេរិក​ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុង​ឡើងវិញ ដោយក្រុមតាលីបង់ ។ ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដែលនៅ​ពេលនោះ ខ្មែរក្រហម បានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះគឺជាស្ថានភាពដ៏សោកសៅបំផុត ដែលកម្ពុជា និងប្រជាជនកម្ពុជា ចងចាំពីភាពខ្លោចផ្សារ និងប្តេជ្ញា​បញ្ចៀស​ព្រឹត្តិការណ៍​ស្រដៀងគ្នា​នេះ មិនឱ្យកើតឡើងម្តង ទៀតឡើយ ។ច្បាស់ណាស់ថា, ទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រែប្រួល យ៉ាង​ឆាប់រហ័ស ព្រមជាមួយនឹងការប្រែប្រួលតុល្យភាពអំណាចសកល និងការប្រកួតប្រជែងភូមិ សាស្ត្រនយោបាយដែលកាន់តែ​ស្មុគស្មាញ, ស្រួចស្រាល់ និងគ្រោះថ្នាក់បំផុត ។ ជាអកុសល នៅ ក្នុងកម្រិតណាមួយនោះ, ខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយត្រូវបានគូសវាសឡើងរួចទៅហើយ ដែលការណ៍នេះ អាចនឹងរុញច្រានឱ្យមានការកើតឡើងនូវ​និន្នាការ​បន្ទច់បង្អាក់​មិនប្រក្រតី នោះគឺ រដ្ឋតូចៗកំពុងស្ថិតនៅក្រោមសម្ពាធឱ្យធ្វើការជ្រើសរើសភាគីម្ខាងៗ ដែលផ្ទុយពីឆន្ទៈ និងផលប្រយោជន៍ជាតិរបស់ខ្លួន។សម្តេចបន្តថា ជាក់ស្ដែង, កម្ពុជា គឺជាឧទាហរណ៍គំរូមួយ ដែលគួរពិចារណាយកបទពិសោធន៍ ។ សន្តិភាព ពេញលេញដែលយើងទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើងដោយមានការ​ចូលរួម​ពីភាគី ពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេស ។ សម្តេចគូសបញ្ជាក់ថា នាដើមទសវត្សន៍ឆ្នាំ ១៩៩០, កម្ពុជាមិន អាចសម្រេចបានសន្តិភាពពេញ​លេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកា អស់ប្រមាណ ២ ពាន់លាន​ដុល្លារអាមេរិក ។ សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែ ធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោមជាតិសាសន៍របស់យើង ។ ក្នុងន័យនេះ, សម្តេចក៏សូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា យើងត្រូវតែមាន " ភាពជាម្ចាស់ប្រទេស" នៅក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិនៅក្រោយជម្លោះ ។សម្តេចបន្តថា សម្តេចពិតជាមានមោទនភាព ដែលវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជា ត្រូវបានសហ ព័ន្ធសន្តិភាពសកល ជ្រើសរើសបំពេញតួនាទីជាលេខាធិការដ្ឋាន​ប្រចាំ​អាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធី «ស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២» ។ សម្តេចយល់ថា ស្ថាប័នស្រាវជ្រាវក៏មានតួនាទីសំខាន់ក្នុងការចូលរួម ចំណែកដោះស្រាយបញ្ហាវិបត្តិ និងលើកកម្ពស់ការរក្សាសន្តិភាព តាមរយៈការវិភាគស៊ីជម្រៅ និង ការបណ្តុះស្មារតីផ្លាស់ប្តូរ​មតិ​យោបល់ និងកិច្ចសន្ទនា ។ លើសពីនេះ, ស្ថាប័នស្រាវជ្រាវត្រូវផ្ដល់ អាទិភាពខ្ពស់លើភាពប្រាកដ​និយម, រក្សាស្មារតីស្ថាបនា, មិនប្រកាន់និន្នាការជ្រុលនិយម, លើក កម្ពស់គោលការណ៍​ស្វែងយល់​ពីគ្នា និងផ្តល់តម្លៃដល់ភាពចម្រុះ (diversity) ក្នុងការសិក្សាការ វិភាគ និងការដាក់ចេញនូវ​អនុសាសន៍​នានា ក្នុងបុព្វហេតុស្វែងរក និងរក្សាសន្តិភាព ជាពិសេសការ ធានាបាននូវការអភិវឌ្ឍ​ប្រកបដោយបរិយាបន្នដល់មនុស្សជាតិ ៕អត្ថបទ មុត សុទ្ធ

ឯកឧត្តម សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយ​ប្រធាន​សមាគមមិត្តភាព កម្ពុជា-ថៃ

2021/09/11 12:02:09 pm        823
ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភាថៃ កាលពីម្សិលមិញ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ Wichit Yathip សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ។ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណ ឧត្តមសេនីយ៍ Wichit Yathip ដែលបាន ផ្តល់ឱកាសក្នុងការចូលជួបពិភាក្សាការងារនាពេលនេះ និងអរគុណចំពោះកិច្ចសហការល្អជាមួយកម្ពុជា លើគ្រប់វិស័យ នាពេលកន្លងមក របស់សមាគមមិត្តភាពកម្ពុជា-ថៃ ជាពិសេស ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន បានជួយដល់ការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការសាងសង់សាលារៀន មណ្ឌលសុខភាព និងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនពាន់នាក់ ក្នុងនោះ និស្សិត ដែល បានបញ្ចប់ការសិក្សាចំនួនជាង១០០០នាក់ កំពុងបម្រើការងារនៅតាមស្ថាប័ន​នានា​របស់​កម្ពុជា និងនិស្សិត កំពុងបន្តការសិក្សានៅប្រទសថៃ មានចំនួន៥២០នាក់។ឯកឧត្តម បានជម្រាបជូនឧត្តមសេនីយ៍ Wichit Yathip អំពីការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យ​ប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម ជាពិសេសការកសាង​ខឿនសុខុមាលភាព យ៉ាងរឹងមាំជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបានការចាក់វ៉ាក់សាំង កូវីដ-១៩ ចំនួនជាង៩៧% នៃចំនួនប្រជាជន​គោលដៅ ១០លាននាក់ គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា នេះ ដែល កម្ពុជា នឹងសម្រេចឲ្យបាន១០០% យ៉ាងយូរ​បំផុតនៅ​ត្រឹមដំណាច់ឆ្នាំ២០២១នេះ ព្រមទាំងបានជម្រាប ជូនអំពីការត្រៀមបើកប្រទេសកម្ពុជា​ទទួលភ្ញៀវអន្តរជាតិឡើងវិញ នៅត្រីមាសទី៤ ឆ្នាំ២០២១ នេះ ។ឧត្តមសេនីយ៍ Wichit Yathip ក៏បានសម្តែងការកោតសរសើរ ផ្តាំផ្ញើសេចក្តីនឹករលឹកជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ និងគោរពអរគុណសម្តេចតេជោ ដែលកន្លងមកសម្តេច​តេជោ តែងផ្តល់ការគាំទ្រ និងជួយសម្រួលលើកិច្ចការងារមួយចំនួនរបស់សមាគមមិត្តភាពកម្ពុជា-ថៃ ឲ្យទទួល បានជោគជ័យជាបន្តបន្ទាប់។លោកក៏បានរំលឹកអំពីជោគជ័យក្នុងអំឡុងពេលបំពេញបេសកកម្មរបស់លោកនៅកម្ពុជា នាពេល កន្លងមក ដោយលោកបានបញ្ជាក់ប្រាប់ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា អំពីការចូលរួមរបស់លោក ក្នុង សកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា និងបាននាំក្រុមកីឡាបាល់ទាត់បុរីរាំ ប្រកួត ជាមួយ កីឡាបាល់ទាត់កម្ពុជា។ឧត្តមសេនីយ Wichit Yathip បន្ថែមថា លោកពិតជាគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជាខ្លាំងណាស់ លោកសន្យានឹងបន្តជួយកម្ពុជាលើគ្រប់វិស័យ ទៅតាមលទ្ធភាព ដែលលោក អាចធ្វើទៅបាន។ ទន្ទឹមនឹងនេះដែរ លោកនឹងឧបត្ថម្ភសម្ភារៈកីឡាលើកដុំដែក ជូនដល់គណៈកម្មការស្រ្តី និងកីឡា ដែលមានលោកជំទាវបណ្ឌិត កុយ ពិសី ជាប្រធាន ទុកប្រើប្រាស់សម្រាប់ការហ្វឹកហាត់ របស់ កីឡាករកម្ពុជាផងដែរ។ ជាចុងក្រោយ ដោយសារលោកមានទំនាក់ទំនងល្អខាងផ្នែកកីឡាស្រាប់ លោកក៏ បានសន្យា​នឹង​ផ្តល់ជូនសម្ភារៈសម្រាប់កីឡាលើកសាច់ដុំ និងសម្ភារកីឡាចាំបាច់ផ្សេងៗទៀតជូនកម្ពុជា សម្រាប់ការហ្វឹកហាត់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ៕

បញ្ហាបន្តរកឃើញ Delta ប៉ះពាល់គម្រោងបើកសាលាមួយចំនួននៅខេត្តបន្ទាយមានជ័យ

2021/09/10 11:28:53 am        552
បន្ទាយមានជ័យ៖ ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ប្រភេទវីរុសបំប្លែងថ្មីដែលតា (Delta) នៅក្នុង​ខេត្តបន្ទាយមានជ័យ រយៈពេលចុងក្រោយនេះ មានការកើនឡើងជាបន្តបន្ទាប់ និងគួរឲ្យ​ព្រួយបារម្ភ ដែលបានបញ្ហានេះ ធ្វើឲ្យគម្រោងបើកសាលាមួយចំនួន ក្នុងខេត្តក៏មានការប៉ះពាល់ផងដែរ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានមាន​ប្រសាសន៍ថា កត្តានៃការរកឃើញបន្ថែម នូវអ្នកឆ្លងវីរុសបំប្លែងថ្មីដែលតា អាជ្ញាធរនឹងបើក ឲ្យសិស្ស​ចូលរៀនតែប្រមាណជាង ៦០ភាគរយ នៃផែនការ ចំពោះសាលាដែលបានគ្រោងទុក ហើយសាលា​ទាំងអស់នោះនៅឆ្ងាយៗ មិនមានហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែសាលាដែលបាន​ផ្អាក គឺរៀនតាមអនឡាញ ។ឯកឧត្តម បានបន្តថា ចំពោះខេត្តបន្ទាយមានជ័យ គឺមានគម្រោង បើកឲ្យសិស្សចូលរៀនវិញ នៅថ្ងៃច័ន្ទទី១៣ ខែកញ្ញា ឆ្នាំ២០២១ ហើយខេត្តក៏បានដាក់សំណើរនេះ ស្នើសូមទៅឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា រួចរាល់ហើយដែរ ។នៅក្នុងខេត្តបន្ទាយមានជ័យ មានសាលារៀនសរុបចំនួន ៥១២ទីតាំង ក្នុងនោះមត្តេយ្យសិក្សា​មានចំនួន២១ ។ សាលាបឋមសិក្សាមានចំនួន ៤០៧ទីតាំង ។ សាលាមធ្យមសិក្សាមានចំនួន៨៤សាលា និងសាលាវិទ្យាល័យមួយចំនួន រួមទាំងសាលាឯកជន​ជាច្រើន​កន្លែងទៀត ។ ដោយគម្រោងរបស់ខេត្តនឹងមានការបើកឲ្យសិស្សចូលរៀនធម្មតា តាមបរិបទកូវីដ១៩ ការរៀនតាមបណ្ដុំ និងរៀនតាមអនឡាញ ។យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ចំនួន៨២៧ករណី ឈរនៅលេខរៀងទី២ បន្ទាប់រាជធានីភ្នំពេញ ដែលរកឃើញចំនួន ១ ២៥៦ករណី ។ទន្ទឹមនឹងការបន្តរកឃើញ អ្នកឆ្លងវីរុសបំប្លែងថ្មីដែលតានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្ត​អនុវត្ត​បំរាមគោចរនៅពេលយប់ ១សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ លើកលែងតែករណីមួយចំនួន ។ ដោយបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ សេចក្តីសម្រេច នឹងត្រូវ​ទទួលទោស​ដូចមានកំណត់ក្នុងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន ៕អ​ត្ថបទ ៖ បាន សុខរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM