សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចប្រធានកាកបាទក្រហម ថ្វាយសារលិខិតអរព្រះគុណដល់ហ្លួងម៉ែ ដែល​ប្រទានព្រះរាជទ្រព្យ​ ទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា

2021/05/29 03:42:20 pm        473
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា នៅថ្ងៃទី២៩ឧសភានេះ បានថ្វាយនូវសារលិខិតអរព្រះគុណ ដល់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ ​និងសុភមង្គលព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជា​ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រទាននូវព្រះរាជទ្រព្យ​ប្រចាំត្រីមាស​សម្រាប់ទ្រទ្រង់ដល់កម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។សម្តេចប្រធាន បានបញ្ជាក់ក្នុងសារលិខិតថា សម្តេចនិង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី បុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា មាន សេចក្តី​សោមនស្ស​រីករាយក្រៃលែង ដោយបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 6.000 USD (ប្រាំមួយពាន់ ដុល្លារអាមេរិក) របស់ សម្តេចព្រះមហារត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដែលជាព្រះរាជូបត្ថម្ភ ដ៏ថ្លៃថ្លា ចំពោះ កាកបាទក្រហមកម្ពុជា សម្រាប់២ត្រីមាស (ខែកក្កដា ដល់ ខែធ្នូ)ឆ្នាំ២០២១។តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី បុគ្គលិកទាំងអស់ នៃកាកបាទ​ក្រហមកម្ពុជា សម្តេចសូម ព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទី​គោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ ជារៀងរហូតមកសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទ​ក្រហម​កម្ពុជា។សម្តេច និងសហការីទាំងអស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ទៅ​តាម​ព្រះរាជតម្រិះ ដ៏ខ្ពង់ខ្ពស់របស់​សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ​សម្រាប់ជួយសង្គ្រោះដល់ប្រជារាស្ត្រក្រីក្រ និង​ប្រជារាស្ត្រដែលទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា។សម្តេចប្រធាន ក៏បានបួងសួង គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុ​ស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហា ស្វេតច្ឆត្រ ព្រះបារមី នៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំ២០២១នេះ​ សូមប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត សូមព្រះអង្គ មានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់​ប្រថាប់​ជាមហាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទូត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនតរៀងទៅ៕អត្ថបទ មុត សុទ្ធ

ឆ្នាំ២០២១ គ.ជ.ប នឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីបោះឆ្នោត

2021/05/28 10:19:05 pm        339
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងរៀបចំការ បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា(IT) ដើម្បី សម្រួលការងារបោះឆ្នោតក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទនៃការរីករាលដាលនៃជំងឺ កូវីដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ប្រភពដដែលបន្តថា ការរៀបចំការបោះឆ្នោតសាកល្បងនេះ គឺជាការវាយតម្លៃអំពីប្រសិទ្ធភាពនៃការធ្វើ ទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត ក្នុងក្របខណ្ឌកំណែទម្រង់នៃការបោះឆ្នោតរបស់ គ.ជ.ប ដើម្បីបោះជំហានទៅរកការបោះឆ្នោតនាពេលអនាគតដោយប្រើ IT។ ប្រភពដដែលបញ្ជាក់បន្ថែមថា ការរៀបចំការបោះឆ្នោតសាកល្បងនេះ មិនសំដៅដល់ការត្រៀមរៀបចំបោះឆ្នោតតាមអនឡាញនោះ ទេ ព្រោះគ្មានប្រទេសណាធ្វើនៅឡើយទេ លើកលែងតែប្រទេសអេស្តូនី តែ ១ គត់ក្នុងពិភពលោក។គ.ជ.ប នឹងប្រើប្រាស់ប្រព័ន្ធ IT ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាពការងារ សម្រាប់៖-ការចុះបញ្ជីបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធឌីជីថល ឬ អនឡាញ។-ការប្រើប្រាស់ប៊ិកគំនូសសញ្ញាគាំទ្របក្សនយោបាយគូសនៅលើសន្លឹកឆ្នោត។-ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធអន ឡាញ ដែលគ្របដណ្ដប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធជាដើម៕ អត្ថបទ៖ គង់ ឌិន

ខេត្ត​កំពង់ស្ពឺ​រក​ឃើញ​ពលរដ្ឋ​ ៥៤​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ស្រុក​ឧដុង្គ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ច្រើន​ជាង​គេ

2021/05/28 08:09:12 pm        523
កំពង់ស្ពឺ៖ ខេត្ត​កំពង់ស្ពឺ​រក​ឃើញ​ប្រជា​ពលរដ្ឋ ៥៤​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង ៥៤​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​​ពលរដ្ឋ​ចំនួន ៣៤​នាក់​នៅ​ស្រុក​សំរោងទង ហើយ​បន្ទាប់​មក​រក​ឃើញ​នៅ​ស្រុក​ឧដុង្គ​ចំនួន ១០​នាក់​ទៀត។ចំណែក​ឯ​ស្រុក​គងពិសេស និង​ស្រុក​ភ្នំស្រួច រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បញ្ជាក់​ថា បាន​រក​ឃើញ ២​នាក់​បន្ថែម​ទៀត​ក្នុង​ស្រុក​នីមួយៗ ហើយ​ក្រុង​ច្បារមន និង​ស្រុក​បសេដ្ឋ រក​ឃើញ ១​នាក់​ក្នុង​ភូមិសាស្ត្រ​នីមួយៗ។ចំណែក​ឯ ៣​ករណី​ទៀត រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ​មក​ពី​ស្រុក​កណ្ដាលស្ទឹង និង​ស្រុក​អង្គស្នួល នៃ​ខេត្ត​កណ្ដាល។រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ២​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ផង​ដែរ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ជា​សះ​ស្បើយ​សរុប​ឡើង​ដល់ ១៧៨​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ។សម្រាប់​ខេត្ត​កំពង់ស្ពឺ​ទាំង​មូល គិត​ត្រឹម​ថ្ងៃ​នេះ បាន​រក​ឃើញ​មនុស្ស​សរុប ៦៥៤​នាក់​ហើយ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​អ្នក​ជំងឺ ១២​នាក់​បាន​ស្លាប់ ហើយ​អ្នក​ជំងឺ ៤៦១​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

ខេត្ត​បន្ទាយមានជ័យ​រក​ឃើញ​មនុស្ស​ ៣៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​ ៨១​នាក់​ទៀត​ជា​សះ​ស្បើយ

2021/05/28 07:53:03 pm        448
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ចំនួន ៣៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៨១​នាក់​ទៀត ក៏​បាន​ជា​សះ​ស្បើយ​ឡើង​វិញ​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​រហូត​ដល់ ២៨​នាក់​​ទៀត​នៅ​ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​ករណី​ឆ្លង​កូវីដ-១៩​ចំនួន ៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ ដែល​ធ្វើ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ។រដ្ឋបាល​ខេត្ត​នេះ ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៨១​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​​បន្ថែម​ទៀត៕

ខេត្ត​ស្វាយរៀង​រក​ឃើញ​​មនុស្ស​ ៥០​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ក្នុង​នោះ​ ៤៥​នាក់​ជា​កម្មករ​កម្មការិនី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

2021/05/28 07:41:06 pm        424
ស្វាយរៀង៖ រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស ៥០​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគ​ច្រើន​ជា​កម្មករ​កម្មការិនី​រោងចក្រ។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង បញ្ជាក់​ថា កម្មករ​កម្មការិនី​រហូត​ដល់ ៤៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​ មាន​កម្មករ​កម្មការិនី​បម្រើការងារ​នៅ​រោងចក្រ​រហូត​ដល់​ទៅ ៤០​នាក់។បើ​តាម​រដ្ឋបាល​ខេត្ត​នេះ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៤៥​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​កូវីដ-១៩​បាវិត ខណៈអ្នក​ជំងឺ​ចំនួន ៤​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្វាយជ្រំ និង​​ម្នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល។គិត​ត្រឹម​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង​បញ្ជាក់​ថា បាន​រក​ឃើញ​មនុស្ស ៧០៧​នាក់​ហើយ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ខេត្ត​មួយ​នេះ ក្នុង​នោះ​អ្នក​ជំងឺ​ចំនួន ៥​នាក់​បាន​ស្លាប់ ព្យាបាល​ជា​សះ​ស្បើយ​ចំនួន ៣៧៧​នាក់​ ខណៈ​អ្នក​ជំងឺ​ចំនួន ៣២៤​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ប្រោស​ព្រះរាជទាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចូល​ក្រាបថ្វាយបង្គំ​គាល់​

2021/05/28 05:29:26 pm        591
​ភ្នំពេញ៖ ក្នុងឱកាស​ដែល​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា ណា​ចក្រ កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ចូល​ក្រាបថ្វាយបង្គំ​គាល់ ថ្វាយព្រះពរ នៅ​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០២១ មុននឹង​ប្រោស ព្រះរាជទាន​នូវ​ព្រះរាជ​សវនាការ​ដ៏​វិសេសវិសាល​នេះ ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន និង​គណៈប្រតិភូ ចូល​ក្រាប ថ្វាយបង្គំ និង​ថ្វាយ​គ្រឿង​សក្ការៈបូជា ព្រះ​បរម​រូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត គង់នៅ​ខាងមុខ​ឈាង​ឥ​សាន្ត នៃ​ព្រះរាជដំណាក់​គន់​ធ​បុប្ផា ក្នុង​ព្រះបរមរាជវាំង​។​​​​ការថ្វាយ​គ្រឿង​សក្ការៈបូជា គោរព​ចំពោះ​ព្រះ​បរម​រូប ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅក្នុង​ឱកាស​នេះ គឺជា​ការសម្តែង​នូវ​សេចក្តី​ចងចាំ​ជានិច្ច​គ្មាន​ថ្ងៃ​បំភ្លេចបាន ថ្វាយ​ចំពោះ ព្រះមហា​ករុណា​ទិ​គុណ​ដ៏​ធំធេង មិនអាច​កាត់ថ្លៃ​បាន របស់​ព្រះករុណា ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បេស​សក​កម្ម បំរើ​ប្រទេសជាតិ​មាតុភូមិ និង ប្រជារាស្ត្រ​កម្ពុជា ទទួលបាន​នូវ​ឯករាជ្យ​បូរណភាព​ទឹកដី ប្រកបដោយ​សេចក្តីសុខ​សន្តិភាព ឯកភាព​ជាតិ ត្រជាក់ត្រជុំ និង​មានការ​រីកចម្រើន​រុងរឿង​លើ​គ្រប់​វិស័យ តាំងពី​សម័យ​សង្គមរាស្ត្រនិយម​រហូតដល់​ពេលបច្ចុប្បន្ន​។​​​​ក្នុង​កម្មវិធី​បន្ត ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ បំផុត ព្រះអង្គ​ទាំង​ទ្វេ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះរាជទាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ​ចូល​ក្រាបថ្វាយបង្គំ​គាល់ ថ្វាយព្រះពរ​ក្នុង​ព្រះបរមរាជវាំង ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១៕ អត្ថ​ប​ទ៖ រក្សា​ ​

ក្រសួង​ការងារ​ចូលរួម​សន្និសីទ​អាស៊ាន​លើក​ទី​៩ តាម​ប្រព័ន្ធ​អន​ឡាញ​

2021/05/28 05:24:44 pm        445
​ភ្នំពេញ៖ ឯកឧត្តម ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចូលរួម​សន្និសីទ​អាស៊ាន​លើក​ទី​៩ ស្ដីពី​អធិការកិច្ច​ការងារ​ក្រោម​ប្រធានបទ ពង្រឹង​សមត្ថភាព​អធិការកិច្ច​ការងារ​ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ រៀបចំ​ដោយ​ក្រសួង​ការងារ នៃ​ប្រទេស​សឹង្ហ​បូរី និង​លេខាធិការដ្ឋាន​អាស៊ាន រយ​:​ពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ និង​២៨ ខែ​ឧសភា ឆ្នាំ​២០២១​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។​​សូម​បញ្ជាក់ថា សន្និសីទ​នេះ តែងតែ​រៀបចំ​ជា​រៀងរាល់ឆ្នាំ ដែល​នេះ​ជា​លើក​ទី​៩​ហើយ ក្នុង​គោលបំណង ​ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ​លើ​ប្រព័ន្ធ​អធិការកិច្ច​ការងារ រួមមាន​៖​មុខងារ និង​សកម្មភាព​របស់​អធិការកិច្ច​ការងារ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​រាតត្បាត ជាពិសេស​ជំងឺ​កូ​វីដ​១៩ នៅ​កន្លែងធ្វើការ ដោយមាន​ការចូលរួម​ពី​តំណាង​សមាជិក​អាស៊ាន​ទាំង ១០​ប្រទេស តំណាង​សហព័ន្ធ​និយោជក​អាស៊ាន តំណាង​ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អាស៊ាន តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ​, តំណាង​អង្គការ​សុខភាព​ពិភពលោក​, តំណាង​សមាគម​អធិការកិច្ច​ការងារ​អន្តរជាតិ​, តំណាង​ក្រុមប្រឹក្សា​សុវត្ថិភាព និង​សុខភាព​ការងារ​ប្រទេស​សឹង្ហ​បូរី និង​ទីភ្នាក់ងារ​សុវត្ថិភាព និង​សុខភាព​ការងារ​កូរ៉េ​។​​នៅក្នុង​សន្និសីទ​នេះ អង្គ​សន្និសីទ​នឹង​ធ្វើ​ការពិភាក្សា ចែករំលែក​លើ​ការពង្រឹង​យុទ្ធសាស្ត្រ និង​វិធានការណ៍​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ក្នុង​យុគសម័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​កន្លែងធ្វើការ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការដាក់ចេញ​នូវ​អនុសាសន៍ ដើម្បី​ឆ្លើយតប និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​លើ​ការងារ​អធិការកិច្ច​ការងារ​នៅក្នុង​តំបន់​អាស៊ាន​៕ ​អត្ថបទ​៖ឈិ​ត បូរ៉ា​វី ​

​ពលរដ្ឋ​អតីត​តំបន់​ក្រហម​ជាង​ ៨០​ម៉ឺន​នាក់ ​បាន​ចាក់​វ៉ាក់សាំង ខណៈចាក់​ដូ​ស​ទី​២​បាន​ជាង​ ៥០​ម៉ឺន​

2021/05/28 04:25:50 pm        376
 ភ្នំពេញ៖ បើ​តាម​របាយ​របស់​ក្រសួងការពារជាតិ កងទ័ព​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​ នៅ​អតីត​តំបន់​ក្រហម​នៃ​រាជធានី​ភ្នំពេញ​បាន​ចំនួន​ជាង​ ៨០​ម៉ឺន​នាក់ ខណៈ​ប្រជាពលរដ្ឋ​ចំនួន​ជាង​ ៥០​ម៉ឺន​បាន​ចាក់​ដូ​ស​ទី​២​រួចរាល់​។ ​យោងតាម​របាយការណ៍​របស់​ក្រសួងការពារជាតិ​ នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ តាមរយៈ​យុទ្ធ​ន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​អតីត​តំបន់​ក្រហម រាជធានី​ភ្នំពេញ ក្រុមគ្រូពេទ្យ​កងទ័ព បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៨៣៣,៤៣១នាក់ ក្នុងនោះ ​ប្រជាពលរដ្ឋ​ចាក់​ដូ​ស​ទី​២​មាន​ចំនួន ៥១៨,១២២​នាក់​។ ចំពោះ​ដំណើរ​ការចាក់​វ៉ាក់សាំង​ទាំង​ដូ​ស​ទី​១ និង​ទី​២ មាន​ភាពល្អប្រសើរ ហើយ​មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​ក្រោម​កិច្ចសហការ​រវាង​ក្រុមការងារ​កងទ័ព និង​អាជ្ញាធរ​មូលដ្ឋាន​។ ​​​ក្នុង​យុទ្ធ​ន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​អតីត​តំបន់​ក្រហម​ជាការ​បេ្ត​ជ្ញា​ចិត្ត និង​ផែនការ​របស់​កងទ័ព ធ្វើយ៉ាង​ណា​នឹង​ជំរុញ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​ដែលមាន​ប្រជាពលរដ្ឋ​ជាង​១​លាន​នាក់​បញ្ចប់​នៅ​ចំណា​ច់​ខែឧសភា​នេះ​។ ​អំឡុង​នៃ​ការ​បន្ត​ការចាក់​វ៉ាក់សាំង​ដោយ​កងទ័ព​ក្នុង​ខណ្ឌ​ទាំង​៦​នៃ​រាជធានី​ភ្នំពេញ ក្រុមគ្រូពេទ្យ​កងទ័ព​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​ដូ​ស​ទី​២ សូមមេត្តា​ទៅ​ទទួល​តាម​កាលបរិច្ឆេទ​កំណត់ ឬ​ចន្លោះ​ក្រោយ​ចាក់​ដូ​ស​ទី​១​បាន​១៥​ថ្ងៃ​-២៨​ថ្ងៃ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​៕ ​អត្ថបទ​៖ សេក ឧ​ត្ត​ម

លោកជំទាវ ឱ វណ្ណឌី​ន អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២ ដើម្បី​ប្រសិទ្ធភាព​

2021/05/28 04:15:23 pm        472
ភ្នំពេញ៖ ជាថ្មី​ម្តង​ទៀត មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល ទទួលបន្ទុក​ការ​ចាក់​វ៉ាក់សាំង បាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​១​រួចហើយ ត្រូវ​តែទៅ​ចាក់​ដូ​ស​ទី​២​តាម​ការកំណត់ ដើម្បី​បង្កើត​ភាពស៊ាំ​ប្រឆាំងនឹង​ការវាយលុក​ពី​ជំងឺ​កូ​វីដ​-១៩​។​​​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (​គ​.​វ​.​ក​.១៩) តាមរយៈ​BTV បានបញ្ជាក់​ប្រាប់​ពលរដ្ឋ​ថា ប្រសិន បើ​ពលរដ្ឋ មិនបាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​គ្រប់​ចំនួន​២​ដូ​ស​នោះទេ ការចាក់​លើក​ទី​១ នឹង​អសារ​បង់ ព្រោះ វ៉ាក់សាំង​នេះ ត្រូវ​ការ​ចាក់​២​ដូ​ស ទើប​មាន​ប្រសិទ្ធភាព​។​​​តាម​ការ​បញ្ជាក់​ពី​គ្រូពេទ្យ វ៉ាក់សាំង​កូ​វី​សែ​ល បន្ទាប់ពី​ចាក់​ដូ​ស​ទី​១​រួចរាល់ ក្នុង​រយៈពេល​៨​សប្តាហ៍ ទៅ​១២​សប្តាហ៍ ចាំបាច់​ត្រូវ​ចាក់​ដូ​ស​ទី​២ ដើម្បី​បង្កើត​កងការពារ​ប្រឆាំងនឹង​ការវាយលុក​ពី​ជំងឺ​កូ​វីដ​-១៩​។​​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ បាន​បង្ហាញថា ពលរដ្ឋ ចំនួន ជាង ​១៦​ម៉ឺន​នាក់ បាន​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ដូ​ស​ទី​១​។ ចំណែក​ការចាក់​ដូ​ស​ទី​២ ដោយ​គិត ត្រឹម​ថ្ងៃទី​២៧ ខែឧសភា នេះ គឺ​បាន​ចំនួន​ជាង​១០​ម៉ឺន​នាក់​ហើយ​។ តាម​ការ​គ្រោងទុកយុទ្ធនា​ការចាក់​វ៉ា​ក់ សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២ នឹងត្រូវ​បិទ​បញ្ចា​ប់ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១៕ ​អត្ថបទ​៖ ទូច សោភ័ណ

ពលរដ្ឋ​រស់នៅ​អតីត​តំបន់​ក្រហម​នៅ​ក្នុង​ក្រុង​តាខ្មៅ​ ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ដូ​ស​ទី​១

2021/05/28 04:09:01 pm        17
​កណ្ដាល៖ នៅ​ពេល​បច្ចុប្បន្ន​នេះ នៅតាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក​នានា ​របស់​ខេត្ត​កណ្តាល មិនទាន់​ប្រកាស​បន្ត​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ដូ​ស​ទី​១​ឡើងវិញ​នោះទេ ប៉ុន្តែ​ទោះ​យ៉ាងណា​នៅក្នុង​អំឡុង​ពេលនេះ រដ្ឋបាល​ខេត្តកណ្តាល បាន​បើក​ការផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​នេះ ជូន​សម្រាប់​តែ​ពលរដ្ឋ​ដែល​រស់នៅក្នុង​អតីត​តំបន់​ក្រហម និង​តំបន់​ប្រឈម​នានា​ទៀត​តែ​នៅក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ប៉ុណ្ណោះ​។​​បើ​តាម​វេជ្ជបណ្ឌិត លី មករា ប្រធាន​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ ថា ជាក់ស្ដែង​មកដល់​ថ្ងៃនេះ មន្ទីរពេទ្យ​បន្ត​ចាក់​វ៉ាក់សាំង​សម្រាប់​តែ​ពលរដ្ឋ​ដែល​ត្រូវ​ការ​ចាក់​ដូ​ស​ទី​២​លើ​ប្រភេទ​វ៉ាក់សាំង​កូ​វី​សែ​ល និង​ស៊ី​ណូ​វ៉ា​ក់​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​រដ្ឋបាល​ខេត្ត​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​ខ្លាំង លើ​ពលរដ្ឋ​រស់នៅក្នុង​អតីត​តំបន់​ក្រហម​នៅក្នុង​សង្កាត់​តាខ្មៅ ទើប​មន្ទីរ​សុខាភិបាល​សម្រេច​រៀបចំ​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​ ដែល​រស់​នៅក្នុង​អតីត​តំបន់​ក្រហម និង​មានការ​ដឹកនាំ​អញ្ជើញ​មកចាក់​ដោយផ្ទាល់​ពី​ចៅសង្កាត់​តាខ្មៅ​ផងដែរ​។​​បើ​តាម​លោក គិត សុផាន់​ណា​រ៉ា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​តាខ្មៅបាន​ថ្លែងថា នៅក្នុង​សង្កាត់​តាខ្មៅ មាន​តំបន់​ក្រហម តែមួយ​ប៉ុណ្ណោះ គឺ​ភូមិ​តាខ្មៅ​២​ឬ​ហៅ​តំបន់​អាគារ​វប្បធម៌ ដែល​កន្លងមក​រង​ការ​បិទ​ខ្ទប់​ជិត​៣​សប្ដាហ៍ ហើយ​បន្ទាប់ពី​បើក​វិញ​ជាង​១០​ថ្ងៃ​មកនេះ ទើប​យើង​អាច​អញ្ជើញ​ពួកគាត់​អោយ​មក​ចាក់​វ៉ាក់សាំង​នេះ​បាន​។​​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​នេះ បណ្តា​ពលរដ្ឋ បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ដែល​ព្យាយាម​ខិតខំ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​បណ្តា​ពលរដ្ឋ តាមរយៈ​ការចាក់​វ៉ាក់សាំង​នេះ គេ​ក៏ត្រូវ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​វិធាន​៣​កុំ ៣​ការពារ ឱ្យបាន​ល្អ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ចំលង​មេរោគ​កូ​វីដ​១៩​នៅ​ក្នុង​សង្គមជាតិ​យើង​។​​បើ​តាម​ការបញ្ជា​ក់ថា ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល មកដល់ពេលនេះ ខេត្តកណ្តាល ​បានសម្រេច​ចាក់​វ៉ាក់សាំង​ការពារ​ជូន​ពលរដ្ឋ​ជួរមុខ និង​ពលរដ្ឋ​អាទិភាព​នៅក្នុង​ខេត្ត​បាន​ចំនួន​ជាង ​១០​ម៉ឺន​នាក់ ហើយ​នៅពេលនេះ ខេត្ត​បានរៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​នេះ​រួចហើយ ដើម្បី​ត្រៀម​បន្ត​ចាក់​ជូន​បណ្តា​ពលរដ្ឋ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ​អោយបាន​គ្រប់ៗ​គ្នា​៕ អត្ថបទ៖ ស៊ុម សុខ​ជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល បើកការវាយប្រហារផ្លូវអាកាសដ៏ខ្លាំងក្លាលើរដ្ឋធានីស៊ីរី ដោយប្តេជ្ញាការពារជនជាតិ Druze
07/17/2025 08:07 AM
ក្រុមផ្តល់ជំនួយហ្កាហ្សាបន្ទោសក្រុមប្រដាប់អាវុធហាម៉ាសថាជាដើមហេតុបណ្ដាលឲ្យមនុស្ស២០នាក់ ស្លាប់ក្នុងការប្រជ្រៀតជាន់គ្នា
07/17/2025 08:07 AM
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖យប់នេះក្រសួងយុត្តិធម៌មានភាពចាំបាច់ផ្អាកជាបណ្តោះអាសន្នមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ដែលដោះលែងដោយរំលោភអំណាចនូវជនល្មើស
07/16/2025 10:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦បានផ្លាស់ប្តូរនូវទស្សនៈយ៉ាងសកម្មក្នុងការជំរុញការទូតសភា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដើម្បីប្រជាពលរដ្ឋ
07/16/2025 10:07 PM
កុមារជួបកង្វះអាហារូបត្ថម្ភទទួលការព្យាបាលនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្កាហ្សា
07/16/2025 08:07 PM
តើហេតុអ្វីបានជាអឺរ៉ុបប្រឈមនឹងរលកកម្តៅបំបែកកំណត់ត្រា?
07/16/2025 08:07 PM
កងកម្លាំងសន្តិសុខស៊ីរី ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Sweida របស់ជនជាតិភាគតិច Druze
07/16/2025 08:07 PM
សភាអ៊ុយក្រែនគាំទ្រការបង្កើនជិត ១០ពាន់លានដុល្លារដល់ការចំណាយលើវិស័យការពារជាតិ ខណៈសង្រ្គាមបន្តមាន
07/16/2025 08:07 PM
អ៊ីតាលីអាចនឹងដោះលែងអ្នកទោស ១០.០០០នាក់ ដើម្បីសម្រាលភាពចង្អៀត ក្នុងពន្ធនាគារ
07/16/2025 08:07 PM
អង់គ្លេសដកចេញការរឹតត្បិតលើក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន ក្រោយបំរាមរយៈពេល ៥ឆ្នាំ
07/16/2025 08:07 PM